Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 3:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​វិញ អ្នក​នោះ​នឹង​មិន​ឃើញ​ជីវិត​ឡើយ គឺ​សេចក្តី​ក្រោធ​របស់​ព្រះ តែង​នៅ​ជាប់​លើ​អ្នក​នោះ​ជានិច្ច»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

36 អ្នក​ដែល​ជឿលើ​ព្រះបុត្រា មាន​ជីវិតអស់កល្បជានិច្ច រីឯ​អ្នក​ដែល​មិនព្រមជឿ​ព្រះបុត្រា នឹង​មិន​ឃើញ​ជីវិត​ឡើយ ផ្ទុយទៅវិញ ព្រះពិរោធ​របស់​ព្រះ​ស្ថិតនៅ​លើ​អ្នកនោះ​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

36 ដូច្នេះ​អ្នកណា​ជឿ​លើ​ព្រះរាជ​បុត្រា​ អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច​ ប៉ុន្ដែ​អ្នកណា​មិន​ស្ដាប់​បង្គាប់​ព្រះរាជ​បុត្រា​ អ្នក​នោះ​នឹង​មិន​បាន​ទទួល​ជីវិត​ទេ​ ផ្ទុយ​ទៅ​វិញ​ សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​នៅ​ជាប់​នឹង​អ្នក​នោះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 អ្នក​ណា​ជឿ​លើ​ព្រះ‌បុត្រា អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច។ អ្នក​ណា​មិន​ព្រម​ជឿ​លើ​ព្រះ‌បុត្រា អ្នក​នោះ​មិន​បាន​ទទួល​ជីវិត​ឡើយ គឺ​គេ​ត្រូវ​ទទួល​ទោស​ពី​ព្រះ‌ជាម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 ឯ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា នោះ​មាន​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច​ហើយ តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​វិញ នោះ​នឹង​មិន​ឃើញ​ជីវិត​សោះ​ឡើយ គឺ​សេចក្ដី​ក្រោធ​របស់​ព្រះ តែង​នៅ​ជាប់​លើ​អ្នក​នោះ​ឯង។

សូមមើលជំពូក ចម្លង

អាល់គីតាប

36 អ្នក​ណា​ជឿ​លើ​បុត្រា អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។ អ្នក​ណា​មិន​ព្រម​ជឿ​លើ​បុត្រា អ្នក​នោះ​មិន​បាន​ទទួល​ជីវិត​ឡើយ គឺ​គេ​ត្រូវ​ទទួល​ទោស​ពី​អុលឡោះ»។

សូមមើលជំពូក ចម្លង




យ៉ូហាន 3:36
38 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​បាន​លោះ​ព្រលឹង​ខ្ញុំ មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ទេ ជីវិត​ខ្ញុំ​ក៏​នឹង​ឃើញ​ពន្លឺ​ដែរ"។


ចូរ​ថើប​ព្រះ‌រាជ‌បុត្រា ក្រែង​ទ្រង់​ខ្ញាល់​ឡើង ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស​តាម​ផ្លូវ ដ្បិត​បន្តិច​ទៀត សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នឹង​ឆួល​ឡើង មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​យក​ព្រះ‌អង្គ​ជា​ទី​ពឹង​ជ្រក។


ដ្បិត​ប្រភព​ទឹក​នៃ​ជីវិត​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អង្គ យើង​ខ្ញុំ​មើល​ឃើញ​ពន្លឺ ដោយ​សារ​ពន្លឺ​របស់​ព្រះ‌អង្គ។


ក៏​គង់​តែ​នឹង​ទៅ​តាម​ពួក​ដូន​តា​របស់​ខ្លួន ដែល​នឹង​លែង​ឃើញ​ពន្លឺ​ទៀត​ឡើយ។


មើល៍! ចិត្ត​គេ​បាន​ប៉ោង​ឡើង មិន​ទៀង​ត្រង់​នៅ​ក្នុង​ខ្លួន​គេ​ទេ តែ​មនុស្ស​សុចរិត​នឹង​រស់​នៅ ដោយ‌សារ​ជំនឿ​របស់​ខ្លួន


"មនុស្ស​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ នោះ​គ្មាន​អ្នក​ណា​ម្នាក់​នឹង​ឃើញ​ស្រុក​ដែល​យើង​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប នោះ​ឡើយ ព្រោះ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​យើង​គ្រប់​ជំពូក


ពួក​អ្នក​ទាំង​នេះ​នឹង​ចេញ​ទៅ​ទទួល​ទោស​អស់‌កល្ប​ជានិច្ច រីឯ​ពួក​មនុស្ស​សុចរិត​នឹង​ចូល​ទៅ​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច​វិញ»។


អ្នក​ណា​ដែល​ជឿ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក នោះ​នឹង​បាន​សង្គ្រោះ តែ​អ្នក​ណា​ដែល​មិន​ជឿ នោះ​នឹង​ជាប់​ទោស។


ដ្បិត​ភ្នែក​ទូល​បង្គំ​បាន​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ


នោះ​គ្រប់​ទាំង​មនុស្ស​នឹង​ឃើញ ការ​សង្គ្រោះ​របស់​ព្រះ"»។


ប៉ុន្តែ អស់​អ្នក​ដែល​ទទួល​ព្រះ‌អង្គ គឺ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ព្រះ‌អង្គ​ប្រទាន​អំណាច ឲ្យ​បាន​ត្រឡប់​ជា​កូន​ព្រះ


ខ្ញុំ​ឲ្យ​គេ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច គេ​មិន​ត្រូវ​វិនាស​ឡើយ ក៏​គ្មាន​អ្នក​ណា​ឆក់​យក​គេ​ពី​ដៃ​ខ្ញុំ​បាន​ដែរ។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅគាត់​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​លោក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី គ្មាន​អ្នក​ណា​អាច​ឃើញ​ព្រះរាជ្យ​របស់​ព្រះ​បាន​ឡើយ»។


អ្នក​ច្រូត​បាន​ទទួល​ប្រាក់​ឈ្នួល ហើយ​កំពុង​ប្រមូល​ផល​សម្រាប់​ជីវិត​អស់​កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​អ្នក​ព្រោះ និង​អ្នក​ច្រូត​បាន​អរ​សប្បាយ​ជា​មួយ​គ្នា។


ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ស្តាប់​ពាក្យ​ខ្ញុំ ហើយ​ជឿ​ដល់​ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច ហើយ​មិន​ត្រូវ​ជំនុំ‌ជម្រះ​ឡើយ គឺ​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់​ទៅ​ដល់​ជីវិត​វិញ។


នេះ​ជា​នំបុ័ង​ដែល​ចុះ​ពី​ស្ថាន‌សួគ៌​មក​ពិត មិន​ដូច​ជា​បុព្វ‌បុរស​អ្នក​រាល់​គ្នា បាន​បរិ‌ភោគ​នំ​ម៉ាណា ហើយ​ស្លាប់​ទៅ​នោះ​ទេ គឺ​អ្នក​ណា​ដែល​បរិ‌ភោគ​នំបុ័ង​នេះ នឹង​រស់​នៅ​អស់​កល្ប​ជា‌និច្ច​វិញ»។


ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​ណា​កាន់​តាម​ពាក្យ​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​ឡើយ»។


ប៉ុន្តែ ពួក​សាសន៍​យូដា​ដែល​មិន​ព្រម​ជឿ បាន​ញុះ‌ញង់ ហើយ​ចាក់​រុក​ពួក​សាសន៍​ដទៃឲ្យ​គេ​ទាស់​នឹងពួក​បង‌ប្អូន។


ដ្បិត​ក្រឹត្យ​វិន័យ​បង្កើត​ឲ្យ​មាន​សេចក្តី‌ក្រោធ តែ​ទី​ណា​ដែល​គ្មាន​ក្រឹត្យ‌វិន័យ ទីនោះ​ក៏​គ្មាន​សេចក្តី​ល្មើស​ដែរ។


ដូច្នេះ លើស​ជាង​នេះ​ទៅ​ទៀត បើ​ព្រះ​បាន​រាប់​យើង​ជា​សុចរិត ដោយ​សារ​ព្រះ‌លោហិត​ព្រះ‌អង្គ នោះ​យើង​ប្រាកដ​ជា​បាន​រួច​ពី​សេចក្តី‌ក្រោធ ដោយ​សារ​ព្រះ‌អង្គ​ជា​មិន​ខាន។


ដូច្នេះ ឥឡូវ​នេះ អស់​អ្នក​ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ គ្មាន​ទោស​ទេ។


រីឯ​អស់​អ្នក​ដែល​អាង​លើការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ គេ​ត្រូវ​បណ្ដាសា​ហើយ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្ដាសា​ហើយ​អស់​អ្នក​ដែល​មិន​កាន់​ខ្ជាប់ និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ចែង​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ» ។


កុំ​ឲ្យ​អ្នក​ណា​ម្នាក់​បញ្ឆាត​អ្នក​រាល់​គ្នា ដោយ​ពាក្យ​សម្ដី​ឥត​ប្រយោជន៍​ឡើយ ដ្បិត​គឺ​ដោយ​ព្រោះ​សេចក្តី​ទាំង​នេះ​ហើយ ដែល​សេចក្តី​ក្រោធ​របស់​ព្រះ​ធ្លាក់​មក​លើ​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់។


ហើយ​រង់​ចាំ​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ យាង​មក​ពី​ស្ថាន‌សួគ៌ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ គឺ​ព្រះ‌យេ‌ស៊ូវ ដែល​នឹង​ប្រោស​យើង​ឲ្យ​រួច​ពី​សេចក្ដី​ក្រោធ​ដែល​ត្រូវ​មក។


ដ្បិត​ព្រះ​មិន​បាន​តម្រូវ​យើង​សម្រាប់​សេចក្ដី​ក្រោធ​ទេ គឺ​សម្រាប់​ឲ្យ​បាន​ទទួល​ការ​សង្គ្រោះ​វិញ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង


ចុះ​ចំណង់​បើ​អ្នក​ដែល​ជាន់​ឈ្លី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ហើយ​ប្រមាថ​ព្រះ‌លោហិត​នៃ​សេចក្ដី​សញ្ញា ដែល​បាន​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ហើយ​ត្មះ‌តិះ‌ដៀល​ព្រះ‌វិញ្ញាណ​ដ៏​មាន​ព្រះ‌គុណ សូម​អ្នក​រាល់​គ្នា​គិត​មើល៍ តើ​គេ​សម​នឹង​មាន​ទោស​ធ្ងន់​យ៉ាង​ណា​ទៅ​ទៀត?


ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រួច​ខ្លួន​បាន បើ​យើង​ធ្វេស​ប្រហែស​នឹង​ការ​សង្គ្រោះ​ដ៏​ធំ​ដូច្នេះ? ជា​ដំបូង ព្រះ‌អម្ចាស់​បាន​ផ្សាយ​ការ​សង្គ្រោះ​មក ហើយ​អស់​អ្នក​ដែល​បាន​ឮ ក៏​បាន​បញ្ជាក់​ប្រាប់​យើង​ដែរ។


តើ​ព្រះ‌អង្គ​បាន​ស្បថ​នឹង​អ្នក​ណា​ថា ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​ព្រះ‌អង្គ? តើ​មិន​មែន​នឹង​អស់​អ្នក​ដែល​មិន​ព្រម​ស្តាប់​បង្គាប់​ទេ​ឬ?


ដូច្នេះ យើង​ឃើញ​ថា អ្នក​ទាំង​នោះ​ពុំ​អាច​ចូល​ទៅ​បាន ដោយ​ព្រោះ​គេ​មិន​ជឿ។


ប៉ុន្តែ សម្រាប់​ពួក​កំសាក ពួក​មិន​ជឿ ពួក​គួរ​ខ្ពើម ពួក​សម្លាប់​គេ ពួក​សហាយ‌ស្មន់ ពួក​មន្ត​អាគម ពួក​ថ្វាយ​បង្គំ​រូប​ព្រះ និង​គ្រប់​ទាំង​មនុស្ស​ភូត​កុហក គេ​នឹង​មាន​ចំណែក​នៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់‌ធ័រ គឺ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម