បើកូនខ្ញុំណាម្នាក់ត្រូវការប្រាជ្ញា សូមអធិស្ឋានសុំពីព្រះជាម្ចាស់ ដែលទ្រង់នឹងប្រទានឲ្យដោយសប្បុរស ដោយមិនមានការតិះដៀលឡើយ។
វាងាយស្រួលណាស់ក្នុងការធ្លាក់ចូលក្នុងជម្លោះ ព្រោះក្នុងជីវិតនេះ កូនតែងតែជួបមនុស្សដែលមានទស្សនៈខុសពីកូន។ ប៉ុន្តែ វាសំខាន់ណាស់ក្នុងការយល់ថា ព្រះជាម្ចាស់មិនចង់ឲ្យកូនឈ្លោះប្រកែកជាមួយអ្នកជិតខាង ឬឈ្លោះជាមួយអ្នកដែលនៅជុំវិញកូនឡើយ។ អ្វីដែលទ្រង់ចង់បានពិតប្រាកដនោះគឺ ឲ្យកូនមានចិត្តរាបទាប ហើយអធិស្ឋានសុំព្រះវិញ្ញាណបរិសុទ្ធបង្ហាញពីព្រះហឫទ័យរបស់ទ្រង់។
សូមចៀសវាងការប្តឹងផ្តល់ និងការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងក្លា។ ទោះបីកូនមិនយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ កូនអាចសុំប្រាជ្ញាពីព្រះវរបិតា ដែលទ្រង់នឹងប្រើសេចក្តីស្រឡាញ់បំភ្លឺការយល់ដឹងរបស់កូន។ ទ្រង់នឹងនាំកូនទៅរកសេចក្តីពិត និងសន្តិភាពរបស់ទ្រង់ ដែលលើសពីការយល់ដឹងទាំងអស់ ហើយវានឹងឱបក្រសោបកូន។
នៅពេលនេះ សូមបើកចិត្តកូនទទួលយកព្រះយេស៊ូវ។ កុំពឹងផ្អែកលើប្រាជ្ញាផ្ទាល់ខ្លួន ហើយចាំថា វាមិនមែនជាភារកិច្ចរបស់កូនក្នុងការប្រែចិត្ត ឬបញ្ចុះបញ្ចូលអ្នកដទៃនោះទេ ព្រោះនោះជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះជាម្ចាស់។ (យ៉ាកុប ១:៥)
ព្រះបានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ព្រះអង្គបានបង្កើតគេ ជាប្រុសជាស្រី។
ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលថា៖ «ដែលមនុស្សប្រុសនៅតែម្នាក់ឯងមិនស្រួលទេ យើងនឹងបង្កើតអ្នកជំនួយម្នាក់ឲ្យបានជាគ្នា»។
គេស្រែកហៅឡុតថា៖ «តើមនុស្សដែលចូលមកផ្ទះអ្នកឯងល្ងាចមិញនៅឯណា? ចូរនាំគេចេញមកឲ្យយើង ដើម្បីឲ្យយើងបានស្គាល់គេ»។
ប៉ុន្តែ ប្រសិនបើមានគ្រោះថ្នាក់ នោះត្រូវសងជីវិតឲ្យធួននឹងជីវិត ភ្នែកឲ្យធួននឹងភ្នែក ធ្មេញឲ្យធួននឹងធ្មេញ ដៃឲ្យធួននឹងដៃ ជើងឲ្យធួននឹងជើង រលាកឲ្យធួននឹងរលាក របួសឲ្យធួននឹងរបួស ជាំឲ្យធួននឹងជាំ។
បើមនុស្សណាមិនបានធ្វើប្រទូស្តដល់ឯង នោះកុំឲ្យតតាំងនឹងគេដោយឥតហេតុឲ្យសោះ
កុំប្រញាប់នាំគេឡើងតុលាការ ក្រែងដល់ចុងបំផុត អ្នកជិតខាងធ្វើឲ្យអ្នកខ្មាសគេ នោះមិនដឹងធ្វើម្ដេចទៀត។ ចូរទៅជជែករឿងរបស់ឯង ចំពោះអ្នកជិតខាង ដោយមានតែគ្នាពីរនាក់ប៉ុណ្ណោះ កុំឲ្យបើកការសម្ងាត់របស់អ្នកដទៃឡើយ
បើមានប្រុសណារួមដំណេកនឹងប្រុស ដូចជារួមនឹងស្រី នោះអ្នកទាំងពីរបានប្រព្រឹត្តអំពើគួរខ្ពើមហើយ ត្រូវសម្លាប់ចេញជាមិនខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ។
កាលពួកអាចារ្យខាងពួកផារិស៊ីឃើញព្រះអង្គសោយជាមួយពួកអ្នកទារពន្ធ និងមនុស្សបាបដូច្នេះ គេក៏សួរពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាលោកបរិភោគជាមួយពួកអ្នកទារពន្ធ និងពួកមនុស្សបាបដូច្នេះ?»
ពួកផារិស៊ីទូលសួរព្រះអង្គថា៖ «មើល៍ ហេតុអ្វីបានជាពួកសិស្សរបស់លោកកំពុងធ្វើអ្វីដែលច្បាប់ហាមមិនឲ្យធ្វើ នៅថ្ងៃសប្ប័ទដូច្នេះ?» ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមិនដែលបានអានអំពីការដែលព្រះបាទដាវីឌបានធ្វើ ពេលព្រះអង្គ និងពួកអ្នករួមដំណើរជាមួយ បានឃ្លាន ហើយត្រូវការអាហារទេឬ?
ដូច្នេះ ឥឡូវនេះ ចូរសម្លាប់ប្រុសៗទាំងអស់ក្នុងចំណោមក្មេងតូចៗ ហើយសម្លាប់ស្រី្ដទាំងអស់ដែលបានស្គាល់ប្រុសដោយធ្លាប់រួមដំណេកជាមួយនោះចោលទៅ។ ប៉ុន្ដែ អស់ទាំងក្មេងស្រីៗដែលមិនធ្លាប់ស្គាល់ប្រុសណា ដោយរួមដំណេកជាមួយនៅឡើយ ត្រូវទុកសម្រាប់អ្នករាល់គ្នាវិញ។
ពួកផារិស៊ីទូលថា៖ «អ្នកធ្វើបន្ទាល់ពីខ្លួនអ្នក ដូច្នេះ សេចក្តីបន្ទាល់របស់អ្នកមិនពិតទេ»។
តែឯអស់ទាំងទីក្រុងរបស់សាសន៍ទាំងនេះ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកទុកជាមត៌ក នោះមិនត្រូវទុកអ្វីដែលមានដង្ហើមឲ្យនៅរស់ឡើយ ត្រូវឲ្យបំផ្លាញគេឲ្យអស់ គឺសាសន៍ហេត សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នកបានបង្គាប់
ក្រោយពីលោកប៉ុល និងលោកបាណាបាស បានប្រកែកជំទាស់ជាមួយពួកគេយ៉ាងខ្លាំងមក ក្រុមជំនុំបានតម្រូវឲ្យលោកប៉ុល លោកបាណាបាស និងបងប្អូនខ្លះទៀត ឡើងទៅជម្រាបពួកសាវក និងពួកចាស់ទុំ នៅក្រុងយេរូសាឡិម អំពីរឿងនេះ។
ដូច្នេះ កាលលោកពេត្រុសឡើងទៅក្រុងយេរូសាឡិម ពួកអ្នកកាត់ស្បែកមានការរិះគន់លោកថា៖
ស្ត្រីមិនត្រូវស្លៀកសម្លៀកបំពាក់របស់បុរសឡើយ ហើយបុរសក៏មិនត្រូវស្លៀកសម្លៀកបំពាក់របស់ស្ត្រីដែរ ដ្បិតអ្នកណាដែលប្រព្រឹត្តដូច្នោះ នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។
«ប្រសិនបើបុរសណាយកប្រពន្ធ ហើយចូលទៅឯនាង រួចបែរជាស្អប់នាង ហើយចាប់តាំងនិយាយបរិហារកេរ្ដិ៍នាង នាំឲ្យនាងមានឈ្មោះអាក្រក់ ដោយពាក្យថា "ខ្ញុំបានយកស្ត្រីនេះ ហើយកាលខ្ញុំបានចូលទៅឯនាង ខ្ញុំឃើញថា នាងមិនមែនជាស្រ្ដីព្រហ្មចារីទេ" ពេលនោះ ឪពុកម្តាយរបស់នាង ត្រូវនាំយកភស្ដុតាងពីភាពព្រហ្មចារីរបស់នាង ទៅបង្ហាញពួកចាស់ទុំរបស់ទីក្រុង នៅត្រង់ទ្វារក្រុង។ ឪពុករបស់នាងត្រូវជម្រាបពួកចាស់ទុំថា "ខ្ញុំបានឲ្យកូនស្រីរបស់ខ្ញុំរៀបការជាមួយបុរសនេះ តែគេបែរជាស្អប់នាង ហើយមើល៍ គេបាននិយាយបរិហារកេរ្តិ៍ពីនាងថា "ខ្ញុំឃើញថាកូនស្រីរបស់លោកមិនមែនជាស្រ្ដីព្រហ្មចារីទេ"។ ប៉ុន្ដែ មើលចុះ នេះជាភស្ដុតាងពីភាពព្រហ្មចារីរបស់កូនស្រីខ្ញុំ"។ ពេលនោះ ឪពុកម្ដាយត្រូវលាសំពត់នោះនៅមុខចាស់ទុំរបស់ទីក្រុង។ ពេលនោះ ពួកចាស់ទុំរបស់ក្រុងនោះ ត្រូវចាប់បុរសនោះយកទៅវាយផ្ចាល ហើយត្រូវពិន័យអ្នកនោះជាប្រាក់ មួយរយសេកែល ហើយប្រគល់ប្រាក់នោះទៅឪពុករបស់នាង ដោយព្រោះបានបង្ខូចកេរ្ដិ៍ឈ្មោះស្រ្ដីព្រហ្មចារីម្នាក់នៃសាសន៍អ៊ីស្រាអែល ហើយនាងនឹងនៅតែជាប្រពន្ធរបស់អ្នកនោះតទៅ គ្មានច្បាប់នឹងលែងនាងឡើយ រហូតអស់មួយជីវិត។ ប្រសិនបើបងប្អូននោះនៅឆ្ងាយពីអ្នក ឬអ្នកមិនស្គាល់ម្ចាស់ ត្រូវនាំសត្វនោះទៅផ្ទះរបស់អ្នក ហើយទុកវានៅជាមួយអ្នក រហូតដល់ម្ចាស់រកឃើញ រួចត្រូវប្រគល់វាឲ្យគេវិញ។ ប៉ុន្ដែ ប្រសិនបើការនោះពិតមែន ហើយរកភស្ដុតាងពីភាពព្រហ្មចារីរបស់នាងមិនបាន នោះគេត្រូវនាំនាងចេញទៅមាត់ទ្វារផ្ទះឪពុករបស់នាង ហើយត្រូវឲ្យមនុស្សនៅក្រុងនោះចោលសម្លាប់នឹងថ្ម ដ្បិតនាងបានប្រព្រឹត្តអំពើដ៏ថោកទាបក្នុងស្រុកអ៊ីស្រាអែល ដោយបានបង្ខូចខ្លួននៅក្នុងផ្ទះរបស់ឪពុក។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។
«អ្នកណាដែលត្រូវបែកពង ឬត្រូវគេកាត់លិង្គ នោះមិនត្រូវចូលទៅក្នុងអង្គប្រជុំរបស់ព្រះយេហូវ៉ាឡើយ។
«នៅពេលបុរសកំពុងប្រវាយតប់គ្នា ហើយប្រពន្ធរបស់បុរសម្នាក់ ចូលមកជួយសង្គ្រោះប្តីរបស់ខ្លួនពីកណ្ដាប់ដៃរបស់អ្នកដែលវាយ រួចនាងលូកដៃទៅចាប់ត្រង់កេរខ្មាសរបស់អ្នកនោះ នោះត្រូវឲ្យកាប់ដៃនាងចេញ មិនត្រូវឲ្យភ្នែករបស់អ្នកអាណិតមេត្តានាងឡើយ។
ដូច្នេះ ចូរទៅវាយពួកសាសន៍អាម៉ាឡេកឥឡូវចុះ ព្រមទាំងបំផ្លិចបំផ្លាញគេទាំងប៉ុន្មានឲ្យអស់រលីងទៅ កុំត្រាប្រណីដល់គេឡើយ គឺត្រូវសម្លាប់ទាំងប្រុសទាំងស្រី ទាំងកូនក្មេង និងកូនដែលនៅបៅផង ទាំងគោ ចៀម អូដ្ឋ និងលាដែរ"»។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "ចាំមើល យើងនឹងបណ្ដាលឲ្យមានការអាក្រក់កើតឡើង ពីក្នុងគ្រួឯង ឲ្យទាស់នឹងឯង ក៏នឹងយកពួកប្រពន្ធទាំងប៉ុន្មានរបស់ឯង ប្រគល់ឲ្យដល់អ្នកជំនិតឯងនៅមុខឯងផង អ្នកនោះនឹងរួមដំណេក និងប្រពន្ធឯងទាំងនោះ នៅទីពន្លឺថ្ងៃ ដ្បិតឯងបានធ្វើការនោះដោយសម្ងាត់ តែយើងនឹងធ្វើការនេះនៅទីពន្លឺវិញ ឲ្យពួកអ៊ីស្រាអែលទាំងអស់គ្នាបានឃើញ"»។ ព្រះបាទដាវីឌមានរាជឱង្ការទៅណាថាន់ថា៖ «យើងបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ» ណាថាន់ក៏ទូលតបថា៖ «ព្រះយេហូវ៉ាក៏បានប្រោសលើកទោសទ្រង់ចោលដែរ ទ្រង់មិនត្រូវសុគតទេ។ ប៉ុន្តែ ដោយព្រោះអំពើបែបនេះ ព្រះករុណាបានមើលងាយព្រះយេហូវ៉ាជាខ្លាំង ហើយបុត្រដែលត្រូវប្រសូតមកនោះនឹងត្រូវសុគតមិនខាន»។
កុំខាននឹងវាយប្រដៅកូនឡើយ ដ្បិតបើវាយនឹងរំពាត់ គង់តែមិនស្លាប់ដែរ។ គឺអ្នកគ្រាន់តែវាយដោយរំពាត់ប៉ុណ្ណោះ អ្នកនឹងជួយព្រលឹងវាឲ្យរួច ពីស្ថានឃុំព្រលឹងមនុស្សស្លាប់។
មានពេលសម្រាប់គ្រប់ទាំងអស់ គឺមានពេលសម្រាប់គ្រប់ការ ដែលចង់ធ្វើនៅក្រោមមេឃ យើងបានឃើញការនឿយហត់ដែលព្រះបានប្រគល់ឲ្យមនុស្សជាតិប្រឹងធ្វើ។ ព្រះអង្គបានបង្កើតរបស់សព្វសារពើឲ្យល្អតាមរដូវកាល ព្រះអង្គក៏ធ្វើឲ្យចិត្តគេសង្ឃឹមអស់កល្បទៅមុខ យ៉ាងនោះមនុស្សនឹងរកយល់មិនបាន ពីកិច្ចការដែលព្រះបានធ្វើ តាំងពីដើមដរាបដល់ចុងនោះឡើយ។ យើងដឹងហើយថា គ្មានអ្វីសម្រាប់គេដែលវិសេសជាងមានចិត្តរីករាយ ហើយរកបានសេចក្ដីល្អដល់ខ្លួន អស់វេលាដែលមានជីវិតរស់នៅនោះទេ ដូច្នេះ ការដែលគ្រប់មនុស្សបានស៊ី និងផឹក ព្រមទាំងរីករាយដោយផលល្អ ដែលកើតពីអស់ការនឿយហត់របស់ខ្លួន នោះហើយជាអំណោយទានរបស់ព្រះ។ យើងក៏ដឹងដែរថា ការអ្វីដែលព្រះបានធ្វើនឹងស្ថិតស្ថេរនៅជាដរាប មិនត្រូវបន្ថែមអ្វីចូល ឬដកអ្វីចេញបានឡើយ មួយទៀត ព្រះបានធ្វើការនោះ ដើម្បីឲ្យមនុស្សទាំងឡាយបានកោតខ្លាចព្រះអង្គ។ អ្វីៗដែលមាន គឺមានជាយូរអង្វែងមកហើយ ឯអ្វីៗដែលមានខាងមុខទៀត ក៏បានមានជាយូរមកហើយដែរ ព្រះស្វែងរកអ្វីៗដែលកន្លងបាត់ទៅ ឲ្យបានមកវិញ។ ម្យ៉ាងទៀត យើងបានឃើញនៅក្រោមថ្ងៃថា នៅកន្លែងវិនិច្ឆ័យមានអំពើទុច្ចរិត ហើយនៅកន្លែងសុចរិតមានអំពើអយុត្តិធម៌ដែរ។ យើងក៏នឹកក្នុងចិត្តថា ព្រះនឹងជំនុំជម្រះទាំងពួកអ្នកសុចរិត និងទុច្ចរិតផង ដ្បិតមានពេលសម្រាប់គ្រប់ទាំងបំណងដែលប៉ងធ្វើ និងកិច្ចការទាំងប៉ុន្មាន។ យើងបាននឹកក្នុងចិត្តពីមនុស្សជាតិថា នេះគឺដោយព្រោះព្រះចង់ល្បងលគេ ហើយឲ្យគេយល់ឃើញថា ខ្លួនគេជាសត្វតិរច្ឆានទេ។ ព្រោះការដែលកើតដល់មនុស្សជាតិ ក៏កើតដល់សត្វតិរច្ឆានដែរ មានការដដែលកើតដល់ទាំងពីរពួក ពួកមួយស្លាប់យ៉ាងណា ពួកមួយទៀតក៏ស្លាប់យ៉ាងនោះ អើ គេមានដង្ហើមជីវិតដូចគ្នាទាំងអស់ ហើយមនុស្សមិនវិសេសជាងសត្វទេ ដ្បិតគ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ។ មានពេលសម្រាប់កើតមក ពេលសម្រាប់ស្លាប់ទៅ មានពេលសម្រាប់ដាំ និងពេលដករបស់ដែលបានដាំនោះ គ្រប់ទាំងអស់ទៅឯកន្លែងតែមួយប៉ុណ្ណោះ ទាំងអស់កើតមកពីធូលីដី ហើយត្រូវត្រឡប់ទៅឯធូលីដីវិញ។ តើមានអ្នកណាដឹងបានថា វិញ្ញាណរបស់មនុស្សឡើងទៅលើ ហើយវិញ្ញាណរបស់សត្វចុះទៅក្នុងដីវិញឬទេ? ដូច្នេះ យើងយល់ឃើញថា គ្មានអ្វីប្រសើរដល់មនុស្ស ជាជាងមានចិត្តរីករាយក្នុងការដែលគេធ្វើនោះទេ ដ្បិតនោះហើយជាចំណែករបស់គេ តើមានអ្នកណាអាចនាំមនុស្សមកមើលការដែលនឹងកើតមកក្រោយពីគេស្លាប់ទៅបាន? មានពេលសម្រាប់សម្លាប់ ពេលសម្រាប់មើលឲ្យជា មានពេលសម្រាប់រំលំរំលាយ និងពេលសង់ឡើង មានពេលយំ ពេលសើច មានពេលសម្រាប់សោយសោក និងពេលសម្រាប់លោតកព្ឆោង។ មានពេលសម្រាប់បោះថ្មចោល ពេលប្រមូលថ្មមក មានពេលដែលគួរឱបថើប និងពេលដែលគួរលែងឱបថើប មានពេលសម្រាប់ស្វែងរក ពេលសម្រាប់បាត់បង់ មានពេលសម្រាប់រក្សាទុក និងពេលសម្រាប់បោះបង់ចោល។ មានពេលសម្រាប់ហែកចោល ពេលសម្រាប់ដេរភ្ជាប់ មានពេលដែលគួរនៅស្ងៀម និងពេលសម្រាប់និយាយ។ មានពេលសម្រាប់ស្រឡាញ់ ពេលសម្រាប់ស្អប់ មានពេលសម្រាប់ចម្បាំង និងពេលសម្រាប់សេចក្ដីសុខ។
គឺយើងដែលបង្កើតពន្លឺ ហើយក៏ធ្វើឲ្យមានងងឹតផង យើងធ្វើឲ្យមានសន្តិសុខ ហើយឲ្យមានសេចក្ដីវេទនាដែរ គឺយើងនេះហើយ ជាយេហូវ៉ា ដែលធ្វើគ្រប់ការទាំងនេះ។
យើងនឹងធ្វើឲ្យគេស៊ីសាច់កូនប្រុសកូនស្រីរបស់ខ្លួន ហើយគ្រប់គ្នានឹងស៊ីសាច់ភឿនមិត្តរបស់ខ្លួន ក្នុងគ្រាដែលពួកខ្មាំងឡោមព័ទ្ធ ហើយក្នុងសេចក្ដីវេទនា ដែលពួកខ្មាំងសត្រូវនឹងធ្វើដល់គេ ដើម្បីរកប្រហារជីវិតគេ"។
យើងក៏ឲ្យក្រឹត្យក្រមដល់គេ ដែលមិនស្រួលល្អ និងបញ្ញត្តិច្បាប់ ដែលគ្មានអ្នកណាអាចនឹងរស់បានតាមច្បាប់នោះទេ។ យើងក៏បានធ្វើឲ្យគេស្មោកគ្រោក ដោយសារតង្វាយរបស់គេ ពីព្រោះគេបានយកកូនកើតដំបូងរបស់ខ្លួន ទៅធ្វើឲ្យឆ្លងកាត់ភ្លើង ដើម្បីឲ្យយើងបានធ្វើឲ្យគេនៅស្ងាត់ ប្រយោជន៍ឲ្យគេបានដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។
ពេលនោះ ព្រះបាទនេប៊ូក្នេសាមានពេញដោយសេចក្ដីក្រេវក្រោធ ទាស់នឹងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ហើយព្រះភក្ត្ររបស់ស្ដេចក៏ផ្លាស់ប្រែ។ ស្ដេចបញ្ជាឲ្យគេដុតគុកភ្លើង ឲ្យក្តៅជាងធម្មតាប្រាំពីរដង បន្ទាប់មក ព្រះបាទនេប៊ូក្នេសាចាត់គេឲ្យទៅប្រមូលពួកនាយក ពួកចៅហ្វាយ ពួកទេសាភិបាល ពួកទីប្រឹក្សា ពួកមេឃ្លាំង ពួកបាឡាត់ ពួកចៅក្រម និងពួកនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តទាំងប៉ុន្មាន មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យឆ្លងរូបបដិមាករ ដែលព្រះបាទនេប៊ូក្នេសាបានដំឡើង។ រួចបញ្ជាមនុស្សខ្លាំងពូកែខ្លះក្នុងកងទ័ពរបស់ស្ដេច ឲ្យចងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ បោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅនោះ។ ពេលនោះ គេក៏ចងអ្នកទាំងបី ភ្ជាប់ទាំងខោទាំងអាវ និងឈ្នួត ព្រមទាំងសម្លៀកបំពាក់ឯទៀតៗ រួចបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ ដោយព្រោះរាជបញ្ជារបស់ស្តេចតឹងរឹង ហើយគុកភ្លើងក៏ក្តៅយ៉ាងក្រៃលែង នោះអណ្ដាតភ្លើងក៏សម្លាប់អស់អ្នកដែលបានចាប់បោះសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោនោះទៅ។ ប៉ុន្ដែ អ្នកទាំងបី គឺសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ធ្លាក់ទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ ទាំងជាប់ចំណង។ ពេលនោះ ព្រះបាទនេប៊ូក្នេសាមានព្រះហឫទ័យស្រឡាំងកាំង ហើយក៏ក្រោកឡើងយ៉ាងប្រញាប់ប្រញាល់ មានរាជឱង្ការទៅកាន់ពួកទីប្រឹក្សារបស់ស្ដេចថា៖ «តើយើងមិនបានបោះមនុស្សបីនាក់ ទៅក្នុងភ្លើងទាំងជាប់ចំណងទេឬ?»។ គេក៏ទូលតបថា៖ «បពិត្រព្រះករុណា ពិតមែនហើយ»។ ស្ដេចមានរាជឱង្ការថា៖ «តែយើងឃើញមនុស្សបួននាក់ឥតជាប់ចំណង កំពុងដើរនៅកណ្ដាលភ្លើង ឥតឈឺចាប់អ្វីសោះ រីឯអ្នកទីបួនមានទ្រង់ទ្រាយដូចជាកូនព្រះ»។ ពេលនោះ ព្រះបាទនេប៊ូក្នេសាក៏ចូលទៅជិតមាត់ទ្វារគុកភ្លើង ដែលឆេះយ៉ាងសន្ធោសន្ធៅនោះ មានរាជឱង្ការថា៖ «សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ជាអ្នកបម្រើរបស់ព្រះដ៏ខ្ពស់បំផុតអើយ សូមចេញមក ហើយមកឯណេះ!» ដូច្នេះ សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ក៏ចេញពីកណ្ដាលភ្លើងមក។ ពួកនាយក ពួកចៅហ្វាយ ពួកទេសាភិបាល និងពួកទីប្រឹក្សារបស់ស្តេច បានមកជួបជុំគ្នា ហើយឃើញថា ភ្លើងគ្មានអំណាចអ្វីលើខ្លួនរបស់អ្នកទាំងនោះសោះ សក់ក្បាលរបស់គេក៏មិនបានទាំងរួញដែរ ឯខោអាវរបស់គេមិនបានឆេះ ក៏មិនមានក្លិនឈ្ងៀមនៅជាប់ខ្លួនផង។ ព្រះបាទនេប៊ូក្នេសាមានរាជឱង្ការថា៖ «សូមឲ្យព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ បានប្រកបដោយព្រះពរ ជាព្រះដែលបានចាត់ទេវតារបស់ព្រះអង្គ ឲ្យមករំដោះអ្នកបម្រើរបស់ព្រះអង្គ ដែលទុកចិត្តដល់ព្រះអង្គ។ គេមិនបានធ្វើតាមបញ្ជារបស់ស្តេចទេ តែសុខចិត្តប្រថុយខ្លួន ជាជាងគោរពបម្រើ ឬថ្វាយបង្គំព្រះណាផ្សេង ក្រៅពីព្រះរបស់ខ្លួនឡើយ។ ដូច្នេះ យើងចេញរាជបញ្ជាដូចតទៅ៖ ប្រជាជនទាំងឡាយណា ជាតិសាសន៍ណា ហើយនិយាយភាសាណាក៏ដោយ ហ៊ាននិយាយប្រមាថទាស់នឹងព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ នោះនឹងត្រូវកាប់ដាច់ជាដុំៗ ហើយផ្ទះរបស់គេនឹងត្រូវបំផ្លាញឲ្យទៅជាផេះ ដ្បិតគ្មានព្រះណាអាចរំដោះឲ្យរួចបែបដូច្នេះបានឡើយ»។ ដូច្នេះ ពួកនាយក ពួកចៅហ្វាយ ពួកទេសាភិបាល ពួកទីប្រឹក្សា ពួកមេឃ្លាំង ពួកបាឡាត់ ពួកចៅក្រម និងពួកនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តទាំងប៉ុន្មាន ក៏បានមកជួបគ្នា ដើម្បីធ្វើពិធីបុណ្យឆ្លងរូបបដិមាករ ដែលព្រះបាទនេប៊ូក្នេសាបានដំឡើង។ កាលគេកំពុងឈរនៅមុខរូបបដិមាករ ដែលព្រះបាទនេប៊ូក្នេសាបានដំឡើង បន្ទាប់មក ស្ដេចក៏ដំឡើងយសស័ក្ដិឲ្យសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ នៅក្នុងអាណាខេត្តបាប៊ីឡូន។
តើគេផ្លុំត្រែនៅក្នុងក្រុង មិនធ្វើឲ្យប្រជាជនភ័យឬ? បើព្រះយេហូវ៉ាមិនបានធ្វើទេ តើមានអន្តរាយកើតដល់ទីក្រុងណាមួយបានឬ?
យើងស្អប់អេសាវ ហើយបានធ្វើឲ្យស្រុកភ្នំរបស់គេនៅស្ងាត់ច្រៀប ក៏ឲ្យមត៌ករបស់គេទៅពួកឆ្កែព្រៃនៅទីរហោស្ថាន
«កុំនឹកស្មានថា ខ្ញុំមកដើម្បីលុបបំបាត់ក្រឹត្យវិន័យ ឬគម្ពីរហោរាចោលឡើយ ខ្ញុំមិនមែនមកដើម្បីលុបបំបាត់ចោលទេ គឺមកដើម្បីធ្វើឲ្យសម្រេចវិញ ។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ដរាបណាផ្ទៃមេឃ និងផែនដីនៅស្ថិតស្ថេរ នោះគ្មានក្បៀស ឬបន្តក់ណាមួយនៅក្នុងក្រឹត្យវិន័យត្រូវបាត់ឡើយ គឺរហូតទាល់តែគ្រប់ទាំងអស់បានសម្រេច។ ដូច្នេះ អ្នកណាដែលរំលងបទបញ្ជាណាមួយ សូម្បីយ៉ាងតូចបំផុត ក្នុងចំណោមបទបញ្ជាទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើតាម នោះនឹងត្រូវហៅថាជាអ្នកតូចបំផុតក្នុងព្រះរាជ្យនៃស្ថានសួគ៌ តែអ្នកណាដែលប្រព្រឹត្តតាម ហើយបង្រៀនបទបញ្ជាទាំងនេះ នោះនឹងត្រូវហៅថាជាអ្នកធំក្នុងព្រះរាជ្យនៃស្ថានសួគ៌វិញ។
«កុំថ្កោលទោសគេ ដើម្បីកុំឲ្យព្រះថ្កោលទោសអ្នក ឬបើកូនសូមត្រី តើនឹងឲ្យពស់ទៅកូនឬ? ដូច្នេះ បើអ្នករាល់គ្នាជាមនុស្សអាក្រក់ ចេះឲ្យរបស់ល្អដល់កូនរបស់ខ្លួនទៅហើយ ចុះចំណង់បើព្រះវរបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អដល់អស់អ្នកដែលសូម លើសជាងអម្បាលម៉ានទៅទៀត!» «ដូច្នេះ អ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ចូរប្រព្រឹត្តចំពោះគេយ៉ាងនោះចុះ ដ្បិតគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាចែងទុកមកដូច្នេះ។ ចូរចូលតាមទ្វារចង្អៀត ដ្បិតទ្វារធំ ហើយផ្លូវទូលាយ នោះនាំទៅរកសេចក្តីវិនាស ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ។ រីឯទ្វារដែលតូច ហើយផ្លូវចង្អៀត នោះនាំទៅរកជីវិត ហើយមានមនុស្សតិចទេដែលរកផ្លូវនោះឃើញ»។ «ចូរប្រយ័ត្ននឹងពួកហោរាក្លែងក្លាយ ដែលពាក់រោមចៀមមករកអ្នករាល់គ្នា តែខាងក្នុងរបស់គេជាឆ្កែចចកដ៏ស្រេកឃ្លាន។ អ្នករាល់គ្នានឹងស្គាល់គេបានដោយសារផលផ្លែរបស់គេ។ តើគេប្រមូលផលផ្លែទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដើមដំបងយក្សឬ? ដូចេ្នះ អស់ទាំងដើមឈើល្អ តែងផ្តល់ផ្លែល្អ រីឯដើមឈើអាក្រក់ ក៏តែងផ្តល់ផ្លែអាក្រក់ដែរ។ ដើមឈើល្អមិនអាចផ្តល់ផ្លែអាក្រក់បានទេ ហើយដើមឈើអាក្រក់ ក៏មិនអាចផ្តល់ផ្លែល្អបានដែរ អស់ទាំងដើមឈើណាដែលមិនផ្តល់ផ្លែល្អ ត្រូវកាប់ចោល ហើយបោះទៅក្នុងភ្លើង។ ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះនឹងថ្កោលទោសអ្នកវិញយ៉ាងនោះដែរ ហើយអ្នករាល់គ្នាវាល់ឲ្យគេយ៉ាងណា អ្នកនឹងទទួលមកវិញតាមរង្វាល់នោះឯង។ ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេបានដោយសារផលផ្លែរបស់គេ»។ «មិនមែនគ្រប់គ្នាដែលគ្រាន់តែហៅខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់" ដែលនឹងចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌នោះទេ គឺមានតែអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់អើយ! តើយើងខ្ញុំមិនបានថ្លែងទំនាយក្នុងព្រះនាមព្រះអង្គ ដេញអារក្សក្នុងព្រះនាមព្រះអង្គ ហើយធ្វើការអស្ចារ្យជាច្រើន ក្នុងព្រះនាមព្រះអង្គទេឬ?" ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់គេថា "យើងមិនដែលស្គាល់អ្នករាល់គ្នាទេ ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញឲ្យឆ្ងាយពីយើងទៅ" »។ «ដូច្នេះ អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម នោះប្រៀបបាននឹងមនុស្សមានប្រាជ្ញា ដែលសង់ផ្ទះរបស់ខ្លួននៅលើថ្ម ពេលភ្លៀងធ្លាក់មក ហើយមានទឹកជន់ មានខ្យល់បក់មកប៉ះនឹងផ្ទះនោះ តែផ្ទះនោះមិនរលំឡើយ ព្រោះផ្ទះនោះបានចាក់គ្រឹះនៅលើថ្ម។ រីឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ តែមិនប្រព្រឹត្តតាម នោះប្រៀបបាននឹងមនុស្សល្ងង់ខ្លៅ ដែលសង់ផ្ទះរបស់ខ្លួននៅលើខ្សាច់។ ពេលភ្លៀងធ្លាក់មក ហើយមានទឹកជន់ មានខ្យល់បក់មកប៉ះទង្គិចនឹងផ្ទះនោះ ផ្ទះនោះក៏រលំទៅ ហើយមានការខូចខាតជាខ្លាំង»។ កាលព្រះយេស៊ូវមានព្រះបន្ទូលសេចក្តីទាំងនេះរួចហើយ មហាជនក៏នឹកប្លែកក្នុងចិត្តនឹងសេចក្តីបង្រៀនរបស់ព្រះអង្គ ដ្បិតទ្រង់បង្រៀនគេប្រកបដោយអំណាច មិនដូចពួកអាចារ្យរបស់គេទេ។ ហេតុអ្វីបានជាអ្នកមើលឃើញកម្ទេចនៅក្នុងភ្នែកបងប្អូនរបស់អ្នក តែមិនឃើញធ្នឹមនៅក្នុងភ្នែករបស់ខ្លួនដូច្នេះ? ឬម្តេចក៏អ្នកនិយាយទៅបងប្អូនថា "ចូរឲ្យខ្ញុំយកកម្ទេចចេញពីភ្នែកអ្នក" តែមានធ្នឹមនៅក្នុងភ្នែករបស់ខ្លួនដូច្នេះ? មនុស្សមានពុតអើយ ចូរយកធ្នឹមចេញពីភ្នែករបស់ខ្លួនជាមុនសិន ទើបអ្នកនឹងមើលឃើញច្បាស់ ល្មមនឹងយកកម្ទេចចេញពីភ្នែកបងប្អូនរបស់អ្នកបាន។
ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «ព្រះបានចាត់ឲ្យខ្ញុំមករកតែចៀម ដែលបាត់បង់របស់ពូជពង្សអ៊ីស្រាអែលប៉ុណ្ណោះ»។
ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាលែងប្រពន្ធដែលពុំបានផិតក្បត់ ហើយទៅយកប្រពន្ធមួយទៀត អ្នកនោះប្រព្រឹត្តអំពើផិតក្បត់ហើយ [ហើយអ្នកណារៀបការនឹងស្ត្រីប្តីលែង អ្នកនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ]»។
កុំហៅអ្នកណានៅលើផែនដីថា "ព្រះបិតា" ឡើយ ដ្បិតអ្នករាល់គ្នាមានព្រះបិតាតែមួយប៉ុណ្ណោះ ដែលគង់នៅស្ថានសួគ៌
ដូច្នេះ ចូរទៅបង្កើតឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើពិធីជ្រមុជទឹកឲ្យគេ ក្នុងព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ពេលនោះ ស្រាប់តែផែនដីរញ្ជួយយ៉ាងខ្លាំង ដ្បិតមានទេវតាមួយរូបរបស់ព្រះអម្ចាស់ ចុះពីស្ថានសួគ៌ មកប្រមៀលថ្មចេញពីផ្នូរ ហើយអង្គុយលើថ្មនោះ។ ហើយបង្រៀនឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា ហើយមើល៍ ខ្ញុំក៏នៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបំផុត»។ អាម៉ែន។:៚
ប៉ុន្តែ តាំងពីដើមកំណើតពិភពលោកមក "ព្រះបានបង្កើតគេជាប្រុសជាស្រី" "ដោយហេតុនេះបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ [ទៅរួមរស់ជាមួយប្រពន្ធរបស់ខ្លួន] ហើយអ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ "។ ដូច្នេះ គេមិនមែនពីរនាក់ទៀតទេ គឺជាសាច់តែមួយវិញ។ ដូច្នេះ មនុស្សដែលព្រះបានផ្សំផ្គុំហើយ មិនត្រូវឲ្យអ្នកណាមកពង្រាត់ឡើយ»។
មានក្រឹត្យវិន័យ និងទំនាយរបស់ពួកហោរា រហូតមកដល់លោកយ៉ូហាន តាំងពីនោះមក គេបានផ្សាយដំណឹងអំពីព្រះរាជ្យរបស់ព្រះទូទៅ ហើយមនុស្សទាំងអស់កំពុងតែខំប្រឹងចូល។ ប៉ុន្តែ ដែលផ្ទៃមេឃ និងផែនដីបាត់ទៅ នោះងាយជាជាងបាត់ក្បៀសមួយ ក្នុងក្រឹត្យវិន័យទៅទៀត។
អ្នកណាដែលជឿដល់ព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច តែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញ អ្នកនោះនឹងមិនឃើញជីវិតឡើយ គឺសេចក្តីក្រោធរបស់ព្រះ តែងនៅជាប់លើអ្នកនោះជានិច្ច»។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ប្រាកដមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនពិសាសាច់ និងផឹកឈាមកូនមនុស្សទេ អ្នករាល់គ្នាគ្មានជីវិតនៅក្នុងខ្លួនឡើយ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្តីពិត និងជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ។
គេក៏ចាប់ឆ្នោត ហើយត្រូវចំលើរូបម៉ាត់ធាស រួចគេក៏រាប់គាត់បញ្ចូលជាមួយពួកសាវកទាំងដប់មួយ។
លោកពេត្រុសឆ្លើយទៅគេថា៖ «ចូរប្រែចិត្ត ហើយទទួលពិធីជ្រមុជទឹកទាំងអស់គ្នា ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទទៅ ដើម្បីឲ្យអ្នករាល់គ្នាបានទទួលការអត់ទោសបាប ហើយអ្នកនឹងទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ។
ព្រះអង្គបានបង្កើតមនុស្សគ្រប់ជាតិសាសន៍ពីមនុស្សតែម្នាក់ ឲ្យរស់នៅពេញលើផែនដី ព្រមទាំងសម្រេចកំណត់ពេលវេលា តាមរដូវកាល និងព្រំដែនទីលំនៅរបស់គេ ដើម្បីឲ្យគេស្វែងរកព្រះ ហើយបើគេស្វែងរកព្រះអង្គមែននោះ គេមុខជានឹងរកព្រះអង្គឃើញមិនខាន។ តាមពិត ព្រះអង្គមិនគង់ឆ្ងាយពីយើងម្នាក់ៗទេ។
ដ្បិតសេចក្តីក្រោធរបស់ព្រះ បានសម្ដែងពីស្ថានសួគ៌មក ទាស់នឹងគ្រប់ទាំងសេចក្តីទមិឡល្មើស និងសេចក្តីទុច្ចរិតរបស់មនុស្ស ដែលបង្ខាំងសេចក្តីពិត ដោយសេចក្តីទុច្ចរិតរបស់គេ ដ្បិតអ្វីដែលគេអាចស្គាល់ពីព្រះបាន នោះជាក់ច្បាស់ដល់ពួកគេហើយ ព្រោះព្រះបានបង្ហាញឲ្យគេឃើញ។ ដែលព្រះអង្គបានសន្យាពីមុន តាមរយៈពួកហោរាព្រះអង្គ នៅក្នុងគម្ពីរបរិសុទ្ធ តាំងពីកំណើតពិភពលោកមក ព្រះចេស្តាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ ដែលទោះជាគេមើលមិនឃើញក្ដី នោះក៏បានបង្ហាញឲ្យឃើញច្បាស់ ហើយយល់បាន តាមរយៈអ្វីៗដែលព្រះអង្គបង្កើតមកដែរ។ ដូច្នេះ គេមិនអាចដោះសាបានឡើយ ដ្បិតទោះជាគេបានស្គាល់ព្រះ ក៏គេមិនបានតម្កើងព្រះអង្គជាព្រះ ឬអរព្រះគុណព្រះអង្គដែរ ផ្ទុយទៅវិញ គេបែរជាមានគំនិតឥតប្រយោជន៍ ហើយចិត្តល្ងង់ខ្លៅរបស់គេ ក៏ត្រឡប់ជាងងឹត។ គេអួតអាងថាខ្លួនមានប្រាជ្ញា តែគេបែរជាល្ងីល្ងើ គេបានប្តូរសិរីល្អរបស់ព្រះដែលមិនចេះខូច យករូបសំណាក មើលទៅដូចជាមនុស្សដែលតែងតែស្លាប់ ឬដូចជាសត្វស្លាប សត្វជើងបួន និងសត្វលូនវារជំនួសវិញ។ ហេតុនេះហើយបានជាព្រះបណ្ដោយគេទៅក្នុងសេចក្តីស្មោកគ្រោក តាមចិត្តគេប្រាថ្នាចង់បាន ដែលបន្ថោករូបកាយរបស់ខ្លួនក្នុងចំណោមពួកគេ ព្រោះគេបានប្ដូរសេចក្តីពិតអំពីព្រះ យកសេចក្តីភូតភរ ហើយថ្វាយបង្គំ និងគោរពបម្រើរបស់ដែលកើតមក ជាជាងព្រះដែលបង្កើតរបស់ទាំងនោះ ជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច! អាម៉ែន។ ហេតុនេះហើយបានជាព្រះបណ្ដោយគេឲ្យងប់នឹងតណ្ហាថោកទាប គឺស្រីៗរបស់គេ បានប្ដូរការរួមបវេណីតាមរបៀបធម្មតា ឲ្យខុសពីធម្មតា ឯប្រុសៗក៏ដូច្នោះដែរ គេលះចោលការរួមបវេណីជាមួយស្រីៗតាមរបៀបធម្មតា ហើយពុះកញ្ជ្រោលនឹងតណ្ហាដល់គ្នាទៅវិញទៅមក គឺប្រុសប្រព្រឹត្តដោយឥតអៀនខ្មាសជាមួយប្រុសដូចគ្នា ហើយក៏ទទួលទោសចំពោះខ្លួនគេ ដែលសមនឹងកំហុសរបស់ខ្លួន។ ដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ព្រះសោះ ព្រះអង្គក៏បណ្ដោយគេទៅតាមគំនិតចោលម្សៀត និងទៅតាមការដែលមិនគួរគប្បីនឹងប្រព្រឹត្ត។ ពួកគេមានពេញដោយសេចក្តីទុច្ចរិតគ្រប់យ៉ាង សេចក្ដីអាក្រក់ សេចក្តីលោភលន់ និងសេចក្តីព្យាបាទ ក៏មានពេញដោយសេចក្តីឈ្នានីស ការកាប់សម្លាប់ ឈ្លោះប្រកែក បោកបញ្ឆោត កិច្ចកល ពួកគេចូលចិត្តនិយាយដើម ជាដំណឹងល្អអំពីព្រះរាជបុត្រារបស់ព្រះអង្គ ដែលខាងសាច់ឈាម ព្រះអង្គបានចាប់កំណើតក្នុងរាជវង្សព្រះបាទដាវីឌ និយាយបង្កាច់បង្ខូច ស្អប់ព្រះ ព្រហើនឆ្មើងឆ្មៃ អួតអាង បង្កើតការអាក្រក់ មិនស្តាប់បង្គាប់ឪពុកម្តាយ ជាមនុស្សល្ងីល្ងើ មិនស្មោះត្រង់ ជាមនុស្សគ្មានចិត្ត គ្មានសេចក្ដីមេត្តា។ គេស្គាល់ច្បាប់ដ៏សុចរិតរបស់ព្រះហើយថា អស់អ្នកដែលប្រព្រឹត្តការដូច្នោះ សមនឹងស្លាប់ ប៉ុន្តែ គេមិនត្រឹមតែប្រព្រឹត្តការទាំងនោះប៉ុណ្ណោះទេ គឺគេថែមទាំងយល់ព្រមជាមួយអស់អ្នកដែលប្រព្រឹត្តដូច្នោះទៀតផង។
ដូច្នេះ តើយើងគួរនិយាយដូចម្តេច? តើគម្ពីរវិន័យជាបាបឬ? មិនមែនដូច្នោះទេ! តែបើគ្មានក្រឹត្យវិន័យទេ ខ្ញុំក៏មិនបានស្គាល់បាបដែរ។ ប្រសិនបើគម្ពីរវិន័យមិនបានចែងថា «កុំលោភលន់ » នោះខ្ញុំក៏មិនបានដឹងថាលោភលន់ជាអ្វីដែរ។ ប៉ុន្តែ ដោយបាបឆ្លៀតឱកាសតាមរយៈបញ្ញត្តិ នោះក៏បង្កើតឲ្យមានការលោភលន់គ្រប់បែបយ៉ាងនៅក្នុងខ្ញុំ ដ្បិតបើគ្មានក្រឹត្យវិន័យ បាបក៏ស្លាប់ដែរ។
ប៉ុន្តែ ប្រសិនបើព្រះអង្គជ្រើសរើសដោយសារព្រះគុណ នោះមិនមែនដោយអាងការប្រព្រឹត្តទៀតឡើយ ពុំនោះទេ ព្រះគុណលែងជាព្រះគុណទៀតហើយ។
បងប្អូនស្ងួនភ្ងាអើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ តែចូរទុកឲ្យព្រះសម្ដែងសេចក្ដីក្រោធវិញ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ការសងសឹកនោះស្រេចលើយើង យើងនឹងសងដល់គេ» ។
អ្នករាល់គ្នាត្រូវបញ្ជូនជននោះ ឲ្យអារក្សសាតាំងបំផ្លាញសាច់ឈាម ដើម្បីឲ្យវិញ្ញាណរបស់គាត់បានសង្គ្រោះ ក្នុងថ្ងៃរបស់ព្រះអម្ចាស់។
ឯស្ត្រីណាដែលអធិស្ឋាន ឬថ្លែងទំនាយដោយមិនទទូរស្បៃលើក្បាល ស្រ្ដីនោះបន្ថោកក្បាលរបស់ខ្លួន ដ្បិតធ្វើដូច្នោះប្រៀបដូចជានាងបានកោរសក់ដែរ។ ដ្បិតបើស្ត្រីណាមិនព្រមទទូរស្បៃ នោះនាងគួរតែកាត់សក់ចេញទៅ តែបើកាត់សក់ ឬកោរសក់នាំឲ្យស្រ្ដីអៀនខ្មាស នាងត្រូវតែទទូរស្បៃ។
ស្ត្រីៗត្រូវស្ងាត់ស្ងៀមនៅក្នុងក្រុមជំនុំ ដ្បិតមិនអនុញ្ញាតឲ្យនិយាយឡើយ គឺនាងត្រូវចុះចូល ដូចមានក្រឹត្យវិន័យចែងទុកមកស្រាប់។ ប្រសិនបើមានអ្វីមួយដែលនាងចង់ដឹង ត្រូវសួរប្តីនៅឯផ្ទះចុះ ដ្បិតដែលស្រ្ដីៗនិយាយនៅក្នុងក្រុមជំនុំ នោះគួរខ្មាសហើយ។
គ្មានសាសន៍យូដា ឬសាសន៍ក្រិក គ្មានបាវបម្រើ ឬអ្នកជា គ្មានប្រុស ឬគ្មានស្រីទៀតឡើយ ព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយក្នុងព្រះគ្រីស្ទយេស៊ូវ។
ប្រពន្ធរាល់គ្នាអើយ ត្រូវចុះចូលនឹងប្តីរបស់ខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ចុះ។ ដ្បិតប្តីជាក្បាលរបស់ប្រពន្ធ ដូចព្រះគ្រីស្ទជាសិរសារបស់ក្រុមជំនុំ ហើយព្រះអង្គផ្ទាល់ ជាព្រះសង្គ្រោះរបស់រូបកាយ។ ដូចជាក្រុមជំនុំចុះចូលនឹងព្រះគ្រីស្ទយ៉ាងណា ប្រពន្ធក៏ត្រូវចុះចូលនឹងប្តីរបស់ខ្លួន ក្នុងគ្រប់ការទាំងអស់យ៉ាងនោះដែរ។
ហេតុនេះ ឱពួកស្ងួនភ្ងាអើយ ចូរបង្ហើយការសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ ដូចជាបានស្តាប់បង្គាប់ខ្ញុំរហូតមកដែរ សូម្បីតែកាលខ្ញុំនៅជាមួយ ឥឡូវនេះ ដែលខ្ញុំមិននៅជាមួយ នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង
អ្នកបម្រើរាល់គ្នាអើយ ចូរស្តាប់បង្គាប់ចៅហ្វាយរបស់ខ្លួនខាងសាច់ឈាម ក្នុងគ្រប់ការទាំងអស់ចុះ មិនមែនតែពេលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្តមនុស្សនោះឡើយ គឺត្រូវធ្វើដោយអស់ពីចិត្ត ដោយកោតខ្លាចដល់ព្រះអម្ចាស់វិញ។ ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយព្រះអម្ចាស់ មិនមែនដល់មនុស្សទេ ដោយដឹងថា អ្នករាល់គ្នានឹងទទួលរង្វាន់ជាមត៌កពីព្រះអម្ចាស់ ដ្បិតអ្នករាល់គ្នាបម្រើព្រះគ្រីស្ទជាព្រះអម្ចាស់។
ព្រះសព្វព្រះហឫទ័យ ឲ្យអ្នករាល់គ្នាញែកជាបរិសុទ្ធ ដើម្បីឲ្យបានចៀសពីអំពើសហាយស្មន់ អ្នករាល់គ្នាម្នាក់ៗត្រូវចេះគ្រប់គ្រងរូបកាយ របស់ខ្លួន ដោយបរិសុទ្ធ និងថ្លៃថ្នូរ មិនមែនដោយរំជួលតាមតណ្ហា ដូចជាសាសន៍ដទៃដែលមិនស្គាល់ព្រះនោះឡើយ
កុំផឹកទឹកតែទៀតឡើយ ចូរផឹកស្រាទំពាំងបាយជូរបន្តិចបន្តួចផង ដោយព្រោះក្រពះរបស់អ្នក និងជំងឺដែលអ្នកមានជាញឹកញាប់។
ដ្បិតនឹងមានគ្រាមួយមកដល់ ដែលមនុស្សមិនទ្រាំទ្រនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្តរបស់គេ គេនឹងបែរត្រចៀកចេញពីសេចក្ដីពិត ហើយទៅស្ដាប់រឿងព្រេងវិញ។
ដ្បិតមានមនុស្សជាច្រើន គឺក្នុងចំណោមពួកអ្នកកាត់ស្បែក ដែលមានចិត្តរឹងរូស ជាពួកអ្នកដែលពោលពាក្យឥតប្រយោជន៍ ហើយបោកប្រាស់គេ ត្រូវបំបិទមាត់អ្នកទាំងនោះ ដ្បិតគេផ្តួលពួកអ្នកផ្ទះទាំងមូល ដោយបង្រៀនសេចក្ដីដែលមិនគួរគប្បី ឲ្យតែបានកម្រៃដ៏លាមក។ មានម្នាក់ក្នុងចំណោមពួកគេ ដែលជាហោរារបស់គេផ្ទាល់ បានពោលថា៖ «ពួកសាសន៍ក្រេតសុទ្ធតែជាមនុស្សកុហក ជាសត្វព្រៃកំណាច ជាមនុស្សល្មោភស៊ីដែលខ្ជិលច្រអូស»។ បន្ទាល់នេះត្រូវណាស់! ដូច្នេះ ត្រូវរំឭកឲ្យគេដឹងខ្លួនដោយតឹងរ៉ឹង ដើម្បីឲ្យគេមានជំនឿត្រឹមត្រូវ កុំស្តាប់តាមរឿងព្រេងរបស់សាសន៍យូដា ឬតាមបទបញ្ជារបស់អស់អ្នកដែលបែរចេញពីសេចក្ដីពិតនោះឡើយ។
ដ្បិតអស់អ្នកដែលបានភ្លឺម្តងមកហើយ ហើយបានភ្លក់អំណោយទានពីស្ថានសួគ៌ ក៏មានចំណែកជាមួយព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងបានភ្លក់ព្រះបន្ទូលដ៏ល្អរបស់ព្រះ និងព្រះចេស្ដាទាំងឡាយនៃបរលោក ហើយបន្ទាប់មក ប្រសិនបើគេធ្លាក់ចេញពីជំនឿ នោះគ្មានផ្លូវណានឹងនាំឲ្យគេប្រែចិត្តម្តងទៀតបានឡើយ ព្រោះគេបានឆ្កាងព្រះរាជបុត្រារបស់ព្រះសាជាថ្មី ព្រមទាំងធ្វើឲ្យព្រះអង្គអាម៉ាស់មុខជាសាធារណៈទៀតផង។
ដ្បិតក្រោយពីយើងបានទទួលចំណេះដឹងខាងឯសេចក្ដីពិតហើយ ហើយយើងនៅតែប្រព្រឹត្តអំពើបាបដោយស្ម័គ្រពីចិត្តទៀត នោះគ្មានយញ្ញបូជាណានឹងលោះបាបយើងទៀតឡើយ គឺមានតែរង់ចាំការជំនុំជម្រះក៏គួរឲ្យភ័យខ្លាច និងភ្លើងដ៏សហ័ស ដែលនឹងឆាបឆេះពួកទាស់ទទឹងប៉ុណ្ណោះ។
បងប្អូនខ្ញុំអើយ បើអ្នកណាពោលថាខ្លួនមានជំនឿ តែមិនប្រព្រឹត្តតាម នោះតើមានប្រយោជន៍អ្វី? តើជំនឿបែបនោះអាចសង្គ្រោះអ្នកនោះបានឬ? ប្រសិនបើមានបងប្អូនប្រុសស្រីណាម្នាក់នៅអាក្រាត ហើយខ្វះអាហារបរិភោគរាល់ថ្ងៃ ហើយមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាពោលទៅអ្នកនោះថា «សូមអញ្ជើញទៅឲ្យបានសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឲ្យបានឆ្អែតចុះ!» តែមិនឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបកាយនោះសោះ នោះតើមានប្រយោជន៍អ្វី? រីឯជំនឿវិញក៏ដូច្នោះដែរ បើគ្មានការប្រព្រឹត្តតាមទេ នោះឈ្មោះថាស្លាប់ហើយ។ ប៉ុន្តែ អ្នកខ្លះនឹងពោលថា៖ «អ្នកឯងមានជំនឿ រីឯខ្ញុំវិញមានការប្រព្រឹត្ត» ដូច្នេះ ចូរអ្នកបង្ហាញជំនឿរបស់អ្នក ដោយឥតមានការប្រព្រឹត្តឲ្យខ្ញុំឃើញផង នោះខ្ញុំនឹងបង្ហាញជំនឿរបស់ខ្ញុំ ដោយសារការប្រព្រឹត្តរបស់ខ្ញុំដែរ។ អ្នកជឿថាមានព្រះតែមួយ នោះត្រូវហើយ សូម្បីតែពួកអារក្សក៏ជឿដូច្នេះដែរ ព្រមទាំងព្រឺខ្លាចទៀតផង។ ដ្បិតប្រសិនបើមានអ្នកណាចូលមកក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ទាំងពាក់ចិញ្ចៀនមាស និងសម្លៀកបំពាក់ដ៏មានតម្លៃ ហើយមានអ្នកក្រម្នាក់ស្លៀកពាក់កខ្វក់ចូលមកដែរ ឱមនុស្សកម្លៅអើយ តើអ្នកចង់ឲ្យខ្ញុំបង្ហាញថា ជំនឿដែលគ្មានការប្រព្រឹត្ត នោះឥតប្រយោជន៍ឬទេ? ចុះលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើង តើមិនបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្ត នៅពេលលោកបានថ្វាយអ៊ីសាកជាកូន នៅលើអាសនាទេឬ? អ្នកឃើញហើយថា ជំនឿបានរួមជាមួយអំពើដែលលោកប្រព្រឹត្ត ហើយអំពើដែលលោកប្រព្រឹត្ត ធ្វើឲ្យជំនឿបានគ្រប់លក្ខណ៍។ យ៉ាងនោះក៏សម្រេចតាមបទគម្ពីរដែលចែងថា៖ «លោកអ័ប្រាហាំបានជឿដល់ព្រះ ហើយព្រះអង្គបានរាប់សេចក្តីនោះជាសុចរិតដល់លោក» ដូច្នេះ ព្រះក៏ហៅលោកថាជាមិត្តសម្លាញ់របស់ព្រះអង្គ។ អ្នករាល់គ្នាឃើញហើយថា មនុស្សបានរាប់ជាសុចរិត ដោយសារការប្រព្រឹត្ត មិនមែនដោយសារតែជំនឿប៉ុណ្ណោះទេ។ នាងរ៉ាហាប ជាស្ត្រីពេស្យា ក៏ដូច្នោះដែរ តើនាងមិនបានរាប់ជាសុចរិត ដោយសារអំពើដែលនាងប្រព្រឹត្តទេឬ? គឺនៅពេលដែលនាងទទួលពួកអ្នកនាំសារ ហើយឲ្យគេចេញទៅវិញតាមផ្លូវមួយផ្សេងទៀត។ ដ្បិតដូចជារូបកាយដែលគ្មានវិញ្ញាណ ជារូបកាយដែលស្លាប់យ៉ាងណា នោះជំនឿដែលគ្មានការប្រព្រឹត្ត ក៏ស្លាប់យ៉ាងនោះដែរ។
រីឯប្រពន្ធក៏ដូច្នោះដែរ ត្រូវចុះចូលចំពោះប្តីរបស់ខ្លួន ដើម្បីបើមានអ្នកខ្លះមិនស្តាប់បង្គាប់តាមព្រះបន្ទូល នោះប្រពន្ធអាចនឹងទាក់ទាញចិត្តប្តីរបស់ខ្លួន ដោយសារកិរិយាល្អ ក្រៅពីពាក្យសម្ដី ដ្បិត «អ្នកណាដែលស្រឡាញ់ជីវិត ហើយចង់ឃើញគ្រាល្អ អ្នកនោះត្រូវបញ្ចៀសអណ្តាតចេញពីសេចក្តីអាក្រក់ ហើយទប់បបូរមាត់ កុំនិយាយពាក្យបោកបញ្ឆោត។ ត្រូវឲ្យអ្នកនោះបែរចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អវិញ។ ត្រូវឲ្យអ្នកនោះស្វែងរកសេចក្ដីសុខសាន្ដ ហើយដេញតាមចុះ។ ដ្បិតព្រះនេត្ររបស់ព្រះអម្ចាស់ទតមកលើមនុស្សសុចរិត ហើយទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានរបស់គេ ប៉ុន្តែ ព្រះភក្ត្ររបស់ព្រះអម្ចាស់ទាស់ទទឹងនឹងអស់អ្នកដែលប្រព្រឹត្តអាក្រក់» ។ ប្រសិនបើអ្នករាល់គ្នាសង្វាតនឹងប្រព្រឹត្តការល្អ តើមានអ្នកណានឹងធ្វើបាបអ្នករាល់គ្នា? ប៉ុន្តែ បើអ្នករាល់គ្នាត្រូវរងទុក្ខ ដោយព្រោះសេចក្តីសុចរិតវិញ នោះអ្នករាល់គ្នាមានពរហើយ។ មិនត្រូវភ័យខ្លាចចំពោះការបំភ័យរបស់គេ ក៏កុំច្រួលច្របល់ឡើយ តែត្រូវតាំងព្រះគ្រីស្ទជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ។ ត្រូវប្រុងប្រៀបជានិច្ច ដើម្បីឆ្លើយតបនឹងអ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា ប៉ុន្តែ ត្រូវឆ្លើយដោយសុភាព និងគោរព ព្រមទាំងមានមនសិការជ្រះថ្លា ដើម្បីកាលណាគេមួលបង្កាច់អ្នករាល់គ្នា នោះអស់អ្នកដែលបង្ខូចកិរិយាល្អរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទ បែរជាត្រូវខ្មាសវិញ។ ប្រសិនបើព្រះសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នារងទុក្ខ នោះស៊ូរងទុក្ខដោយព្រោះប្រព្រឹត្តអំពើល្អ ជាជាងប្រព្រឹត្តអំពើអាក្រក់។ ដ្បិតព្រះគ្រីស្ទក៏បានរងទុក្ខម្តងជាសូរេច ព្រោះតែបាបដែរ គឺព្រះដ៏សុចរិតរងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនាំយើងទៅរកព្រះ។ ព្រះអង្គត្រូវគេធ្វើគុតខាងសាច់ឈាម តែបានប្រោសឲ្យរស់ខាងវិញ្ញាណវិញ ហើយខាងវិញ្ញាណនោះឯង ព្រះអង្គបានយាងទៅប្រកាសប្រាប់ពួកវិញ្ញាណដែលជាប់ឃុំ នៅពេលគេឃើញកិរិយាបរិសុទ្ធ ដែលប្រពន្ធប្រព្រឹត្តដោយគោរពកោតខ្លាច។
ដ្បិតនេះជាពេលវេលាជំនុំជម្រះ ដែលត្រូវចាប់ផ្តើមពីដំណាក់របស់ព្រះ ហើយប្រសិនបើការនេះចាប់ផ្តើមពីយើងទៅហើយ នោះតើចុងបំផុតរបស់អស់អ្នកដែលមិនស្តាប់បង្គាប់តាមដំណឹងល្អរបស់ព្រះ នោះនឹងទៅជាយ៉ាងណា?
កុំស្រឡាញ់លោកីយ៍ ឬអ្វីៗនៅក្នុងលោកីយ៍នេះឡើយ បើអ្នកណាស្រឡាញ់លោកីយ៍ សេចក្ដីស្រឡាញ់របស់ព្រះវរបិតាមិនស្ថិតនៅក្នុងអ្នកនោះទេ។ ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក និងអំនួតរបស់ជីវិត នោះមិនមែនមកពីព្រះវរបិតាទេ គឺមកពីលោកីយ៍នេះវិញ។ លោកីយ៍នេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងតែរសាត់បាត់ទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យរបស់ព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ច។
អស់អ្នកដែលកើតពីព្រះ មិនប្រព្រឹត្តអំពើបាបទេ ដ្បិតពូជរបស់ព្រះស្ថិតនៅជាប់ក្នុងអ្នកនោះ ហើយអ្នកនោះពុំអាចធ្វើបាបបានឡើយ ព្រោះគេបានកើតមកពីព្រះ។
ប្រសិនបើអ្នកណាម្នាក់ឃើញបងប្អូនរបស់ខ្លួនកំពុងធ្វើបាប ដែលមិនមានទោសដល់ស្លាប់ អ្នកនោះត្រូវទូលសូម ហើយព្រះនឹងប្រទានជីវិតដល់អ្នកដែលធ្វើបាប គឺដល់អ្នកដែលមិនមានទោសដល់ស្លាប់នោះ។ មានបាបម៉្យាងដែលមានទោសដល់ស្លាប់ ហើយបាបនោះខ្ញុំមិនសុំឲ្យសូមអង្វរឲ្យទេ។ គ្រប់ទាំងអំពើទុច្ចរិត សុទ្ធតែជាបាបទាំងអស់ តែមានអំពើបាបខ្លះ ដែលមិនមានទោសដល់ស្លាប់ឡើយ។
យើងបានទុកឱកាសឲ្យនាងប្រែចិត្ត តែនាងមិនព្រមប្រែចិត្តពីអំពើសហាយស្មន់របស់នាងឡើយ។ មើល៍! យើងនឹងបោះនាងទៅលើគ្រែ ហើយបោះអស់អ្នកដែលប្រព្រឹត្តអំពើផិតក្បត់ជាមួយនាង ទៅក្នុងសេចក្ដីវេទនាជាខ្លាំង លើកលែងតែគេប្រែចិត្តពីអំពើដែលគេប្រព្រឹត្តជាមួយនាងនោះចេញ យើងនឹងសម្លាប់កូនចៅរបស់នាង ហើយក្រុមជំនុំទាំងអស់នឹងដឹងថា គឺយើងនេះហើយដែលស្ទង់មើលចិត្តគំនិត យើងនឹងសងអ្នករាល់គ្នា តាមអំពើដែលអ្នករាល់គ្នាបានប្រព្រឹត្ត។
ដូច្នេះ ដោយព្រោះអ្នកគ្រាន់តែក្តៅឧណ្ហៗ ត្រជាក់ក៏មិនត្រជាក់ ក្តៅក៏មិនក្តៅ នោះយើងនឹងខ្ជាក់អ្នកចេញពីមាត់របស់យើងមិនខាន។
ព្រះអង្គក៏មានព្រះបន្ទូលទៅស្ត្រីថា៖ «យើងនឹងធ្វើឲ្យនាង មានសេចក្ដីព្រួយលំបាកជាច្រើន នៅពេលមានផ្ទៃពោះ នាងនឹងសម្រាលកូនទាំងឈឺចុកចាប់ ចិត្តនាងនឹងប្រាថ្នាចង់បានប្តី ហើយប្តីនឹងត្រួតត្រាលើនាង»។
និងជ្រូកមួយ ដ្បិតវាក៏មានក្រចកឆែកពីរ តែមិនទំពាអៀងទេ ជាសត្វដែលរាប់ជាមិនស្អាតដល់អ្នករាល់គ្នា មិនត្រូវបរិភោគសាច់នៃសត្វទាំងនោះឡើយ ក៏មិនត្រូវទាំងពាល់ខ្មោចវាផង ដ្បិតជាសត្វដែលរាប់ជាមិនស្អាតដល់អ្នករាល់គ្នាហើយ។
របស់អ្វីដែលបានថ្វាយដល់ព្រះហើយ គឺអ្នកណាដែលថ្វាយរបស់ទ្រព្យខ្លួនទាំងប៉ុន្មាន ដាច់ដល់ព្រះយេហូវ៉ា ទោះជាមនុស្ស ឬសត្វ ឬស្រែចម្ការដែលជាកេរអាករខ្លួនក្តី នោះមិនអាចលក់ ឬលោះវិញបានឡើយ គ្រប់ទាំងរបស់អ្វីដែលថ្វាយដាច់ហើយ ត្រូវទុកជាបរិសុទ្ធបំផុតសម្រាប់ព្រះយេហូវ៉ា ឯអ្នកណាក្នុងពួកមនុស្សដែលបានថ្វាយដាច់ហើយ នោះនឹងលោះចេញវិញមិនបានឡើយ គឺត្រូវនៅរហូតដល់ស្លាប់។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់កូនចៅអ៊ីស្រាអែលថា ប្រសិនបើប្រពន្ធរបស់បុរសណាម្នាក់ក្បត់ចិត្ត មិនស្មោះត្រង់នឹងខ្លួន ប្រសិនបើបុរសណារួមដំណេកជាមួយនាង តែអំពើនោះលួចលាក់នឹងប្តី គឺនាងប្រព្រឹត្តអំពើសៅហ្មងឥតមានអ្នកណាដឹង ហើយគ្មានអ្នកណាធ្វើបន្ទាល់ទាស់នឹងនាង ក៏គ្មានអ្នកណាទាន់ រួចបើប្តីកើតមានចិត្តប្រចណ្ឌនឹងប្រពន្ធ ដោយមានចិត្តសង្ស័យ ហើយនាងក៏ប្រព្រឹត្តអំពើសៅហ្មងមែន ឬបើប្តីកើតមានចិត្តប្រចណ្ឌ ដោយមានចិត្តសង្ស័យ តែប្រពន្ធមិនបានប្រព្រឹត្តអំពើសៅហ្មង នោះប្តីត្រូវនាំប្រពន្ធខ្លួនទៅជួបសង្ឃ ទាំងយកតង្វាយជាម្សៅឱកមួយតៅសម្រាប់នាងផង មិនត្រូវចាក់ប្រេង ឬដាក់កំញានពីលើទេ ដ្បិតជាតង្វាយនៃការប្រចណ្ឌ ទុកជាតង្វាយរំឭក សម្រាប់នឹងរំឭកពីអំពើដ៏លាមក។ បន្ទាប់មក សង្ឃត្រូវនាំស្ត្រីនោះចូលមកជិត ហើយឲ្យឈរនៅចំពោះព្រះយេហូវ៉ា។ សង្ឃត្រូវយកទឹកបរិសុទ្ធចាក់ក្នុងថូដី ហើយយកធូលីដីក្នុងរោងឧបោសថដាក់ចុះក្នុងទឹកនោះ។ សង្ឃត្រូវឲ្យនាងឈរនៅចំពោះព្រះយេហូវ៉ា ស្រាយសក់របស់នាង ហើយដាក់តង្វាយរំឭក គឺជាតង្វាយនៃការប្រចណ្ឌនោះនៅបាតដៃរបស់នាង។ សង្ឃត្រូវកាន់ទឹកល្វីង ដែលនាំឲ្យត្រូវបណ្ដាសានោះនៅក្នុងដៃ។ បន្ទាប់មក សង្ឃត្រូវឲ្យនាងស្បថ ដោយប្រាប់ថា "ប្រសិនបើគ្មានប្រុសដទៃណារួមដំណេកជាមួយនាង ហើយប្រសិនបើនាងមិនបានបែរទៅប្រព្រឹត្តអំពើស្មោកគ្រោក ក្នុងកាលដែលនាងនៅក្រោមអំណាចរបស់ប្តីទេ នោះសូមឲ្យនាងរួចពីទឹកល្វីងដែលនាំឲ្យត្រូវបណ្ដាសានេះចុះ។ «ចូរបង្គាប់ឲ្យពួកអ៊ីស្រាអែលបណ្តេញអស់អ្នកដែលកើតឃ្លង់ ឬមានហូរខ្ទុះ ឬដែលមិនស្អាតដោយសារប៉ះពាល់សាកសព ចេញពីជំរំ ប៉ុន្តែ ប្រសិនបើនាងបែរជាក្បត់ចិត្ត ក្នុងកាលដែលនាងនៅក្រោមអំណាចរបស់ប្តី គឺប្រសិនបើនាងធ្វើខ្លួននាងសៅហ្មង ដោយរួមដំណេកជាមួយប្រុសដទៃណាក្រៅពីប្តីរបស់ខ្លួន (យ៉ាងនោះសង្ឃត្រូវឲ្យនាងស្បថ ដោយសម្បថដែលនាំឲ្យត្រូវបណ្ដាសា រួចពោលទៅស្ត្រីនោះថា) សូមព្រះយេហូវ៉ាធ្វើឲ្យនាងទៅជាអ្នករងពាក្យដំណៀល និងពាក្យប្រមាថនៅក្នុងសាសន៍របស់ខ្លួនចុះ ដោយព្រះយេហូវ៉ាធ្វើឲ្យភ្លៅនាងរលួយ ហើយឲ្យពោះនាងប៉ោងឡើង។ សូមទឹកដែលនាំឲ្យត្រូវបណ្ដាសានេះ ចូលទៅក្នុងពោះរបស់នាង ធ្វើឲ្យពោះនាងប៉ោងឡើង ហើយភ្លៅនាងរលួយ!" ឯស្ត្រីនោះត្រូវឆ្លើយថា "អាម៉ែន! អាម៉ែន!" បន្ទាប់មក ត្រូវឲ្យសង្ឃនោះសរសេរបណ្ដាសាទាំងនេះទុកក្នុងសៀវភៅ ហើយយកទឹកល្វីងនោះមកលុបចេញ។ សង្ឃត្រូវឲ្យនាងផឹកទឹកល្វីងដែលនាំឲ្យត្រូវបណ្ដាសា ហើយទឹកដែលនាំឲ្យត្រូវបណ្ដាសានោះនឹងចូលទៅក្នុងនាង ហើយធ្វើឲ្យឈឺចុកចាប់។ សង្ឃត្រូវយកតង្វាយនៃការប្រចណ្ឌពីដៃរបស់ស្ត្រីនោះ ហើយលើកតង្វាយនោះនៅចំពោះព្រះយេហូវ៉ា រួចយកតង្វាយនោះទៅដាក់លើអាសនា។ សង្ឃត្រូវយកម្សៅពីតង្វាយនោះមួយក្តាប់ ទុកជាសេចក្ដីរំឭក ហើយដុតនៅលើអាសនា បន្ទាប់មក ត្រូវឲ្យនាងផឹកទឹកនោះ។ ក្រោយពីបានឲ្យនាងផឹកទឹកនោះរួចហើយ ប្រសិនបើនាងពិតជាសៅហ្មង ដោយបានក្បត់ចិត្តប្តីរបស់ខ្លួនមែន នោះទឹកដែលនាំឲ្យត្រូវបណ្ដាសាចូលទៅក្នុងនាង នឹងធ្វើឲ្យនាងឈឺចាប់ ពោះនាងនឹងប៉ោងឡើង ហើយភ្លៅនាងនឹងរលួយទៅ ហើយស្ត្រីនោះនឹងទៅជាអ្នករងដំណៀលទៅក្នុងសាសន៍របស់ខ្លួន។ ប៉ុន្តែ ប្រសិនបើស្ត្រីនោះមិនបានសៅហ្មងទេ គឺនាងស្អាតបរិសុទ្ធ នោះនាងនឹងបានរួច ហើយនឹងមានកូន។ នេះហើយជាច្បាប់អំពីការប្រចណ្ឌ ក្នុងករណីដែលប្រពន្ធនៅក្រោមអំណាចប្តី ហើយក្បត់ចិត្តទៅប្រព្រឹត្តអំពើសៅហ្មង ត្រូវឲ្យគេចេញទៅខាងក្រៅជំរំ ទាំងប្រុស ទាំងស្រី គេមិនត្រូវធ្វើឲ្យជំរំរបស់គេ ជាទីដែលយើងស្នាក់នៅក្នុងចំណោមគេ ទៅជាសៅហ្មងឡើយ»។ ឬបើបុរសណាកើតមានចិត្តប្រចណ្ឌ ដោយសង្ស័យនឹងប្រពន្ធរបស់ខ្លួន អ្នកនោះត្រូវនាំស្ត្រីនោះមកឈរនៅចំពោះព្រះយេហូវ៉ា ហើយសង្ឃត្រូវអនុវត្តតាមច្បាប់នេះទាំងស្រុងចំពោះនាង។ បុរសនោះនឹងគ្មានទោសអ្វីទេ តែឯស្ត្រីនោះវិញនឹងទទួលទោសតាមអំពើរបស់ខ្លួន»។
«ប្រសិនបើបងប្អូនប្រុសៗនៅជាមួយគ្នា ហើយម្នាក់ស្លាប់ទៅដោយគ្មានកូនប្រុស នោះប្រពន្ធរបស់អ្នកដែលស្លាប់ មិនត្រូវរៀបការជាមួយអ្នកដទៃក្រៅពីគ្រួសារនោះឡើយ។ ប្អូនថ្លៃរបស់នាងត្រូវចូលទៅឯនាង ហើយយកនាងជាប្រពន្ធ រួចបំពេញកាតព្វកិច្ច តាមការដែលប្អូនថ្លៃត្រូវធ្វើចំពោះនាង។ កូនប្រុសដំបូងដែលនាងបង្កើតមក ត្រូវបន្តឈ្មោះឲ្យបងប្រុសដែលបានស្លាប់ទៅហើយនោះ ដើម្បីកុំឲ្យឈ្មោះរបស់គាត់បាត់ពីចំណោមសាសន៍អ៊ីស្រាអែល។
កាលគេកំពុងតែធ្វើឲ្យចិត្តរបស់គេសប្បាយរីករាយ នោះមើល៍ មានមនុស្សពាលក្នុងក្រុងនោះមកព័ទ្ធផ្ទះ ហើយគោះទ្វារ ហៅលោកតាជាម្ចាស់ផ្ទះនោះថា៖ «ចូរនាំមនុស្សដែលបានចូលក្នុងផ្ទះតាឯងចេញមក ដើម្បីឲ្យយើងបានស្គាល់វា»។ បុរសដែលជាម្ចាស់ផ្ទះក៏ចេញទៅជួបគេ ហើយអង្វរថា៖ «ទេ! បងប្អូនអើយ សូមកុំប្រព្រឹត្តអាក្រក់ដូច្នេះឡើយ ដ្បិតអ្នកនេះបានចូលមកជ្រកនៅផ្ទះខ្ញុំ សូមកុំឲ្យប្រព្រឹត្តអំពើថោកទាបបែបនេះឲ្យសោះ។ មើល៍ នេះនែកូនក្រមុំរបស់ខ្ញុំ និងប្រពន្ធចុងរបស់អ្នកនេះ ខ្ញុំនឹងនាំពួកនាងចេញមកឥឡូវ។ សូមយកពួកនាងទៅប្រព្រឹត្តតាមតែចិត្ត តែសូមកុំប្រព្រឹត្តអំពើថោកទាបនឹងមនុស្សនេះឡើយ»។ ប៉ុន្តែ បុរសទាំងនោះមិនព្រមស្តាប់គាត់ទេ។ ដូច្នេះ បុរសលេវីក៏នាំប្រពន្ធចុងរបស់ខ្លួនចេញមក ហើយប្រគល់ឲ្យពួកវា។ ពួកវាស្គាល់នាងគ្រប់គ្នា ហើយរំលោភនាងពេញមួយយប់ រហូតទាល់តែជិតភ្លឺ ទើបគេលែងនាងមកវិញ។ កាលព្រលឹមស្រាងៗ ស្ត្រីនោះបានមកដួលនៅមាត់ទ្វារផ្ទះរបស់លោកតាដែលប្តីរបស់នាងស្នាក់នៅ ហើយដេកដួលនៅទីនោះរហូតដល់ភ្លឺ។ លុះព្រឹកឡើង ប្តីរបស់នាងក៏ក្រោកឡើង ហើយបើកទ្វារ ដើម្បីបន្ដដំណើរ នោះស្រាប់តែឃើញប្រពន្ធចុងរបស់គាត់ដួលដេកនៅមាត់ទ្វារផ្ទះ ទាំងដៃតោងក្របទ្វារ។ គាត់ហៅនាងថា៖ «ក្រោកឡើង តោះយើងទៅមុខទៀត!» ប៉ុន្តែ គ្មានចម្លើយតបមកវិញសោះ។ ដូច្នេះ គាត់ក៏លើកនាងដាក់លើខ្នងលា ហើយចេញដំណើរទៅផ្ទះរបស់គាត់។ កាលគាត់បានចូលទៅក្នុងផ្ទះហើយ គាត់ក៏យកកាំបិត មកកាត់សាកសពរបស់នាងជាដប់ពីរកំណាត់ ហើយផ្ញើកំណាត់សាកសពនីមួយៗ ទៅពាសពេញក្នុងស្រុកអ៊ីស្រាអែលទាំងមូល។ ពេលនោះ ប្តីរបស់នាងក៏បានធ្វើដំណើរទៅតាមនាង ដើម្បីនិយាយលួងលោមនាង ហើយនាំនាងត្រឡប់មកវិញ។ គាត់បាននាំអ្នកបម្រើម្នាក់ និងលាពីរទៅជាមួយ។ លុះដល់ហើយ នាងក៏នាំគាត់ចូលទៅក្នុងផ្ទះរបស់ឪពុកនាង កាលឪពុកនាងបានឃើញ គាត់ក៏ចេញមកទទួលដោយអំណរ។ ឯអស់អ្នកដែលបានឃើញ ក៏ពោលថា៖ «មិនដែលឃើញមានអំពើដូច្នេះកើតឡើងទេ តាំងពីថ្ងៃដែលពួកកូនចៅអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទ រហូតដល់ថ្ងៃនេះ ដូច្នេះ ត្រូវតែពិចារណារឿងនេះ ត្រូវតែពិគ្រោះគ្នា ហើយសម្រេចសេចក្ដីទៅ»។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា "យើងនឹកចាំពីការដែលពួកអាម៉ាឡេកធ្វើដល់ពួកអ៊ីស្រាអែល គឺពីការដែលគេបានឈររាំងផ្លូវ ក្នុងកាលដែលអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទមក។ តែស្ដេចសូលមានរាជឱង្ការទៅលោកសាំយូអែលថា៖ «ខ្ញុំបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាហើយ គឺបានដើរតាមផ្លូវដែលទ្រង់ចាត់ខ្ញុំនោះ មើល៍ ខ្ញុំបាននាំទាំងអ័កាក់ ជាស្តេចនៃសាសន៍អាម៉ាឡេកមកផង ឯពួកសាសន៍អាម៉ាឡេកទាំងប៉ុន្មាន នោះបានបំផ្លាញអស់រលីងហើយ។ ប៉ុន្តែ ពួកទ័ពបានចាប់យករបឹប ជាចៀម និងគោដែលជារបស់សំខាន់ៗទាំងប៉ុន្មាន ដែលត្រូវបំផ្លាញនោះមក ដើម្បីនឹងថ្វាយជាយញ្ញបូជាដល់ព្រះយេហូវ៉ា ជាព្រះរបស់លោកនៅត្រង់គីលកាល»។ លោកសាំយូអែលទូលឆ្លើយថា៖ «តើព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងតង្វាយដុត និងយញ្ញបូជា ឲ្យស្មើនឹងការស្តាប់តាមព្រះយេហូវ៉ាឬ? ការពិត ដែលស្តាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា ហើយដែលផ្ទៀងត្រចៀក នោះក៏វិសេសជាងខ្លាញ់ នៃចៀមឈ្មោលទៅទៀត។ ដ្បិតការរឹងទទឹង នោះក៏ជាបាបដូចជាមន្តវិជ្ជាដែរ ហើយការរឹងចចេស ក៏ដូចជាអំពើអាក្រក់ណាមួយ និងការថ្វាយបង្គំដល់រូបព្រះដែរ ឥឡូវនេះ ដ្បិតព្រះករុណាបានបដិសេធ លែងស្តាប់តាមព្រះបន្ទូល របស់ព្រះយេហូវ៉ាហើយ ព្រះអង្គក៏បោះបង់ព្រះករុណាចោល មិនឲ្យធ្វើជាស្តេចតទៅទៀតដែរ»។ ស្ដេចសូលមានរាជឱង្ការទៅលោកសាំយូអែលថា៖ «ខ្ញុំមានបាបហើយ ព្រោះខ្ញុំបានរំលងសេចក្ដីបង្គាប់នៃព្រះយេហូវ៉ា និងពាក្យរបស់លោកផង ដោយខ្លាចដល់ពួកជន ហើយបានស្តាប់តាមគេវិញ ដូច្នេះ សូមឲ្យលោកអត់ទោសខ្ញុំឥឡូវ ហើយវិលមកខាងខ្ញុំវិញទៀត ដើម្បីឲ្យខ្ញុំបានថ្វាយបង្គំដល់ព្រះយេហូវ៉ាផង»។ តែលោកសាំយូអែលប្រកែកថា៖ «ទូលបង្គំមិនព្រមវិលទៅកាន់ខាងទ្រង់ទៀតទេ ព្រោះទ្រង់បានបោះបង់ចោលព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ ព្រះយេហូវ៉ាក៏បានបោះបង់ចោលទ្រង់ មិនឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលដែរ»។ កាលលោកសាំយូអែលបែរខ្នងចេញទៅ នោះស្ដេចសូលចាប់ជាយអាវលោក ហើយអាវក៏រហែក។ ដូច្នេះ លោកសាំយូអែលទូលទ្រង់ថា៖ «នៅថ្ងៃនេះ ព្រះយេហូវ៉ាបានផ្តាច់នគរអ៊ីស្រាអែលចេញពីទ្រង់ហើយ ក៏បានប្រទានឲ្យអ្នកជិតខាងដែលល្អជាងទ្រង់វិញ។ ម្យ៉ាងទៀត ព្រះជាសិរីល្អរបស់សាសន៍អ៊ីស្រាអែលមិនចេះកុហក ឬប្រែប្រួលឡើយ ដ្បិតព្រះអង្គមិនមែនជាមនុស្សដែលចេះប្រែប្រួលទេ»។ ដូច្នេះ ចូរទៅវាយពួកសាសន៍អាម៉ាឡេកឥឡូវចុះ ព្រមទាំងបំផ្លិចបំផ្លាញគេទាំងប៉ុន្មានឲ្យអស់រលីងទៅ កុំត្រាប្រណីដល់គេឡើយ គឺត្រូវសម្លាប់ទាំងប្រុសទាំងស្រី ទាំងកូនក្មេង និងកូនដែលនៅបៅផង ទាំងគោ ចៀម អូដ្ឋ និងលាដែរ"»។
អ័ហាប់ក៏ចាត់គេឲ្យទៅឯពួកកូនចៅអ៊ីស្រាអែលទាំងអស់ ហើយបានប្រមូលទាំងពួកហោរាមកឯភ្នំកើមែលផងដែរ រួចលោកអេលីយ៉ាក៏ចូលទៅជិតពួកជន សួរថា៖ «តើអ្នករាល់គ្នានៅតែស្ទាក់ស្ទើរនាកណ្ដាលផ្លូវទាំងពីរនេះ ដល់កាលណាទៀត បើព្រះយេហូវ៉ាជាព្រះ នោះចូរដើរតាមទ្រង់ទៅ តែបើព្រះបាលជាព្រះវិញ នោះចូរប្រតិបត្តិតាមចុះ»។ តែពួកប្រជាជនមិនបានឆ្លើយ សូម្បីមួយម៉ាត់ឡើយ។ នោះលោកអេលីយ៉ាមានប្រសាសន៍ទៅប្រជាជនថា៖ «ក្នុងពួកហោរានៃព្រះយេហូវ៉ា នោះសល់នៅតែខ្ញុំម្នាក់ឯងទេ ឯហោរារបស់ព្រះបាលវិញ មានចំនួនបួនរយហាសិបនាក់។ ដូច្នេះ សូមយកគោឈ្មោលពីរមកឲ្យយើង ឲ្យគេរើសយកមួយសម្រាប់ពួកគេ ហើយកាប់ជាដុំៗដាក់លើឧសទៅ តែកុំឲ្យដាក់ភ្លើងឡើយ រួចខ្ញុំនឹងរៀបគោមួយទៀតដាក់លើឧស ឥតដាក់ភ្លើងដែរ ហើយចូរអ្នករាល់គ្នាអំពាវនាវដល់ព្រះនាមព្រះរបស់អ្នករាល់គ្នាចុះ ឯខ្ញុំក៏នឹងអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាវិញ បើព្រះណាឆ្លើយមកដោយសារភ្លើង នោះចូរឲ្យរាប់ព្រះនោះទុកជាព្រះពិតចុះ»។ ពួកប្រជាជនក៏ឆ្លើយឡើងថា៖ «ស្រួលហើយ»។ ដូច្នេះ លោកអេលីយ៉ាក៏ប្រាប់ដល់ពួកហោរារបស់ព្រះបាលថា៖ «ចូររើសគោមួយសម្រាប់អ្នករាល់គ្នាចុះ ហើយរៀបដាក់មុនទៅ ដ្បិតខាងអ្នករាល់គ្នាមានគ្នាច្រើន រួចចូរអំពាវនាវដល់ព្រះនាមនៃព្រះរបស់អ្នករាល់គ្នាចុះ តែកុំឲ្យដាក់ភ្លើងឡើយ»។ គេក៏ទទួលយកគោមួយ ដែលបានឲ្យដល់គេ រួចគេរៀបចំ ហើយអំពាវនាវដល់ព្រះនាមនៃព្រះបាល ចាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ថា៖ «ឱព្រះបាលអើយ សូមឆ្លើយមកយើងខ្ញុំរាល់គ្នាផង»។ ប៉ុន្តែ គ្មានឮសំឡេង ឬចម្លើយណាឆ្លើយមកសោះ គេក៏លោតព័ទ្ធជុំវិញអាសនាដែលគេបានធ្វើនោះ គ្រាដល់ពេលថ្ងៃត្រង់ហើយ នោះលោកអេលីយ៉ាពោលចំអកថា៖ «ចូរស្រែកឲ្យខ្លាំងឡើង ដ្បិតលោកជាព្រះ ប្រហែលជាកំពុងរំពឹងគិត ឬបានថយចេញមួយភ្លែត ឬធ្វើដំណើរ ឬប្រហែលជាដេកលក់ទេដឹង ត្រូវដាស់លោកឡើង»។ គេក៏ស្រែកខ្លាំងឡើង ព្រមទាំងយកកាំបិតឆូតសាច់តាមទម្លាប់របស់គេ ទាល់តែឈាមហូរប្រឡាក់កាយ ពេលហួសថ្ងៃត្រង់ហើយ នោះគេក៏ថ្វាយបង្គំ រហូតដល់ពេលថ្វាយតង្វាយល្ងាច តែគ្មានឮសំឡេង ឬចម្លើយណាឆ្លើយសោះ ក៏គ្មានអ្នកណាស្តាប់ផង។ ចំណែកព្រះបាទអ័ហាប់ហៅអូបាឌាជាឧកញ៉ាវាំងមក (រីឯអូបាឌានេះ លោកកោតខ្លាចដល់ព្រះយេហូវ៉ាណាស់ បន្ទាប់មក លោកអេលីយ៉ាមានប្រសាសន៍ទៅប្រជាជនថា៖ «សូមចូលមកជិតខ្ញុំ» ប្រជាជនទាំងឡាយក៏អែបចូលមកជិតលោក រួចលោកជួសជុលអាសនានៃព្រះយេហូវ៉ាដែលបានរំលំឡើងវិញ។ លោកអេលីយ៉ាយកថ្មដប់ពីរតាមចំនួនកុលសម្ពន័្ធពួកកូនចៅយ៉ាកុប ដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់លោកនោះថា ឈ្មោះឯងត្រូវហៅថាអ៊ីស្រាអែលវិញ លោកក៏យកថ្មទាំងនោះ ស្អាងអាសនាមួយថ្វាយព្រះនាមព្រះយេហូវ៉ា ក៏ជីកចង្អូរព័ទ្ធជុំវិញ មានទំហំល្មមដាក់ពូជស្រូវពីររង្វាល់ រួចលោកដាក់ឧសជាលំដាប់ ក៏កាប់គោនោះជាដុំៗ ដាក់ពីលើ ហើយប្រាប់ថា៖ «ចូរដងទឹកពេញបួនក្អម យកមកចាក់លើតង្វាយ និងឧសនេះ» រួចលោកប្រាប់ថា៖ «ចូរចាក់ម្តងទៀត» គេក៏ចាក់ម្តងទៀត រួចលោកប្រាប់ថា៖ «ចូរចាក់ម្តងទៀត» គេក៏ចាក់ម្តងទៀត គេចាក់គ្រប់បីដង ទឹកនោះបានហូរព័ទ្ធជុំវិញអាសនា គេក៏ចាក់ទឹករហូតដល់ពេញចង្អូរដែរ។ លុះដល់ពេលថ្វាយតង្វាយល្ងាច ហោរាអេលីយ៉ាក៏ចូលមកជិតទូលថា៖ «ឱព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល សូមឲ្យមនុស្សបានដឹងនៅថ្ងៃនេះថា ព្រះអង្គជាព្រះនៃពួកអ៊ីស្រាអែល ហើយថា ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ ព្រមទាំងថា ទូលបង្គំបានធ្វើការទាំងនេះ ដោយស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គផង សូមស្តាប់ទូលបង្គំ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ទូលបង្គំ ដើម្បីឲ្យប្រជាជននេះបានដឹងថា គឺព្រះអង្គ ឱព្រះយេហូវ៉ាអើយ ដែលជាព្រះ គឺព្រះអង្គដែលនាំចិត្តគេត្រឡប់មកវិញ»។ ខណៈនោះ ភ្លើងរបស់ព្រះយេហូវ៉ាក៏ធ្លាក់ចុះមកបញ្ឆេះតង្វាយ ព្រមទាំងឧស ថ្ម និងធូលីដី ហើយក៏លិឍទឹកដែលនៅក្នុងប្រឡាយអស់ទៅដែរ។ កាលប្រជាជនទាំងឡាយបានឃើញ គេក៏ក្រាបផ្កាប់មុខពោលថា៖ «ព្រះយេហូវ៉ាជាព្រះ ព្រះយេហូវ៉ាជាព្រះពិតហើយ»។ ដ្បិតកាលយេសិបិលបានសម្លាប់ពួកហោរានៃព្រះយេហូវ៉ា នោះលោកក៏នាំយកពួកហោរានោះមួយរយនាក់ ទៅបំពួននៅក្នុងរអាង ក្នុងមួយពួកហាសិបនាក់ ហើយបានចិញ្ចឹម ដោយនំបុ័ង និងទឹក)។ រួចលោកអេលីយ៉ាប្រាប់គេថា៖ «ចូរចាប់ពួកហោរារបស់ព្រះបាលទៅ កុំឲ្យអ្នកណាមួយរួចឡើយ»។ គេក៏ចាប់ ហើយលោកអេលីយ៉ានាំចុះទៅឯជ្រោះគីសុន សម្លាប់ចោលនៅទីនោះទៅ។
លោកបានចេញពីទីនោះឡើងទៅក្រុងបេត-អែល ពេលលោកកំពុងតែទៅតាមផ្លូវនោះ មានពួកក្មេងជំទង់ប្រុសៗចេញពីទីក្រុងមក ពោលពាក្យមើលងាយដល់លោកថា៖ «អាតម្ពែកអើយ ឡើងទៅ! អាតម្ពែកអើយ ឡើងទៅចុះ!»។ លោកក៏បែរមើលមកក្រោយឃើញ ហើយដាក់បណ្ដាសាដល់វា ដោយនូវព្រះនាមព្រះយេហូវ៉ា ស្រាប់តែមានខ្លាឃ្មុំញីពីរក្បាល ចេញពីព្រៃមក ហែកក្មេងទាំងនោះ អស់សែសិបពីរនាក់ទៅ។
ហើយថា អ្នកណាដែលមិនព្រមស្វែងរកព្រះយេហូវ៉ា ជាព្រះរបស់សាសន៍អ៊ីស្រាអែល អ្នកនោះនឹងត្រូវសម្លាប់ ទោះក្មេង ឬចាស់ ប្រុស ឬស្រីក្តី។ គេក៏ស្បថដល់ព្រះយេហូវ៉ា ដោយសំឡេងដ៏ខ្លាំង ហើយដោយស្រែកហ៊ោ ព្រមទាំងផ្លុំត្រែ និងស្នែងផង ពួកយូដាទាំងអស់គ្នាមានអំណរ ដោយសេចក្ដីសម្បថនោះ ព្រោះគេបានស្បថដោយចិត្តស្មោះ ហើយស្វែងរកព្រះយេហូវ៉ា ដោយពេញបំណងចិត្ត ក៏រកទ្រង់ឃើញផង ព្រះយេហូវ៉ាប្រទានឲ្យគេបានសេចក្ដីស្រាកស្រាន្ត នៅព័ទ្ធជុំវិញ។
សូមលុបគេចេញពីបញ្ជីជីវិតទៅ សូមកុំរាប់ឈ្មោះគេ ក្នុងចំណោមមនុស្សសុចរិតឡើយ ។
ឱព្រះយេហូវ៉ាអើយ តើទូលបង្គំមិនបានស្អប់អស់អ្នក ដែលស្អប់ព្រះអង្គទេឬ? តើទូលបង្គំមិនបានខ្ពើមអស់អ្នក ដែលលើកគ្នាទាស់នឹងព្រះអង្គទេឬ? ទូលបង្គំស្អប់អ្នកទាំងនោះពេញទីហើយ ទូលបង្គំចាត់ទុកពួកគេជាខ្មាំងសត្រូវ របស់ទូលបង្គំ។
មានប្រាំមួយមុខ ដែលព្រះយេហូវ៉ាស្អប់ មានប្រាំពីរផង ដែលព្រះអង្គខ្ពើមឆ្អើម គឺភ្នែកឆ្មើងឆ្មៃ អណ្ដាតភូតភរ ដៃដែលកម្ចាយឈាមមនុស្សឥតទោស ចិត្តដែលគិតគូរបង្កើតអំពើអាក្រក់ ជើងដែលរហ័សរត់ទៅប្រព្រឹត្តអាក្រក់ និងសាក្សីក្លែងក្លាយ ដែលពោលពាក្យកំភូត ហើយមនុស្សដែលសាបព្រោះសេចក្ដី ទាស់ទែងគ្នាក្នុងពួកបងប្អូនមួយដែរ។
ការវាយដោយរំពាត់ឲ្យត្រូវរបួស នោះនឹងសម្អាតអំពើអាក្រក់ចេញ ហើយការវាយដោយដំបង ក៏នឹងចូលទៅដល់ខាងក្នុងខ្លួនដែរ។
នាមឈ្មោះល្អ នោះវិសេសជាងប្រេងក្រអូបមានតម្លៃ ហើយថ្ងៃមរណៈក៏វិសេសជាងថ្ងៃកើតដែរ កុំឲ្យសួរថា «ហេតុអ្វីបានជាសម័យមុន ល្អជាងសម័យសព្វថ្ងៃនេះ?» ដ្បិតដែលសួរដូច្នេះ មិនមែនដោយប្រាជ្ញាទេ។ ឯប្រាជ្ញានោះល្អស្មើនឹងមត៌ក ក៏វិសេសដល់ពួកអ្នកដែលឃើញពន្លឺថ្ងៃផង។ ដ្បិតប្រាជ្ញាជាគ្រឿងការពារខ្លួន ដូចជាប្រាក់ក៏ជាគ្រឿងការពារខ្លួនដែរ ប៉ុន្តែ អ្វីដែលវិសេសជាងចំណេះ គឺថាប្រាជ្ញារមែងតែរក្សាជីវិត របស់ពួកអ្នកមានប្រាជ្ញាឲ្យគង់នៅ។ ចូរពិចារណាស្នាដៃរបស់ព្រះ ដ្បិតរបស់អ្វីដែលព្រះអង្គបានធ្វើឲ្យក្ងិចក្ងក់ តើអ្នកណាអាចធ្វើឲ្យត្រង់វិញបាន? នៅគ្រាដែលមានសេចក្ដីចម្រើន ចូរមានចិត្តអរសប្បាយចុះ ហើយនៅគ្រាក្រក្រី ចូរពិចារណាវិញ ព្រះបានដាក់ទាំងពីរនោះនៅទន្ទឹមគ្នា ប្រយោជន៍ឲ្យមនុស្សស្វែងរក ឲ្យយល់មិនបានចំពោះការដែលកើតមកនៅពេលក្រោយ។ ក្នុងអាយុឥតប្រយោជន៍របស់ខ្ញុំ ខ្ញុំបានឃើញសេចក្ដីទាំងនេះ គឺថាមានមនុស្សសុចរិតដែលវិនាសទៅក្នុងសេចក្ដីសុចរិតរបស់ខ្លួន ហើយក៏មានមនុស្សអាក្រក់ដែលមានជីវិតចម្រើននៅយូរ ក្នុងអំពើអាក្រក់របស់ខ្លួនដែរ ដូច្នេះ កុំឲ្យប្រព្រឹត្តជាមនុស្សសុចរិតហួសល្បត់ឡើយ ក៏កុំឲ្យធ្វើខ្លួនឲ្យមានប្រាជ្ញាលើសលន់ដែរ តើចង់បំផ្លាញខ្លួនធ្វើអី? ម្យ៉ាងទៀត កុំប្រព្រឹត្តអាក្រក់ហួសល្បត់ ក៏កុំឲ្យល្ងីល្ងើពេកដែរ ឯងចង់ស្លាប់មុនកំណត់ធ្វើអី? ល្អណាស់ហើយ បើឯងចាប់យកសេចក្ដីមួយនេះ ហើយកុំឲ្យដកដៃពីសេចក្ដីមួយនោះផង ដ្បិតអ្នកណាដែលកោតខ្លាចដល់ព្រះ នឹងចៀសចេញរួចពីសេចក្ដីទាំងនេះបាន។ ប្រាជ្ញារមែងជាកម្លាំងដល់មនុស្សមានប្រាជ្ញា ជាជាងអ្នកគ្រប់គ្រងដប់នាក់ដែលនៅក្នុងទីក្រុងមួយ ស៊ូទៅផ្ទះដែលមានការកាន់ទុក្ខ ជាជាងទៅផ្ទះដែលមានការជប់លៀង ដ្បិតមរណភាពជាចុងបំផុត របស់មនុស្សទាំងឡាយ ហើយមនុស្សដែលនៅរស់ នឹងយកចិត្តទុកដាក់ចំពោះសេចក្ដីនោះ។ ពិតប្រាកដជាគ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបសោះនោះទេ។ មួយទៀត កុំឲ្យយកចិត្តទុកដាក់ចំពោះពាក្យទាំងអស់ដែលគេពោលឡើយ ក្រែងឯងឮបាវបម្រើនិយាយអាក្រក់ពីឯង។ ដ្បិតចិត្តឯងក៏ដឹងហើយថា ឯងបានជេរគេដូច្នោះជាច្រើនដងដែរ។ ខ្ញុំបានលមើល ឲ្យដឹងសេចក្ដីទាំងនេះច្បាស់ដោយប្រាជ្ញាហើយ ខ្ញុំបានសម្រេចថា ខ្ញុំនឹងបានប្រាជ្ញា ប៉ុន្តែ ប្រាជ្ញានៅឆ្ងាយពីខ្ញុំនៅឡើយ។ ប្រាជ្ញាដែលមានទាំងប៉ុន្មាន នោះនៅឆ្ងាយ ហើយក៏ជ្រៅណាស់ផង តើនរណាអាចស្ទង់យល់បាន? ខ្ញុំក៏វិលមកផ្ចង់ចិត្តឲ្យបានដឹង ឲ្យស្វះស្វែង ហើយសួររកប្រាជ្ញា និងហេតុការផ្សេងៗ ហើយឲ្យបានដឹងថា អំពើអាក្រក់ជាសេចក្ដីល្ងីល្ងើ ហើយថា សេចក្ដីល្ងីល្ងើនោះជាសេចក្ដីចម្កួតផង។ ខ្ញុំក៏បានឃើញថា ស្ត្រីដែលមានចិត្ត ជាអន្ទាក់ ជាលប់ ហើយដែលដៃជាចំណងផង នាងនោះជាទីជូរចត់ជាងសេចក្ដីស្លាប់ទៅទៀត អ្នកណាដែលគាប់ដល់ព្រះហឫទ័យនៃព្រះនឹងបានគេចរួចពីស្ត្រីនោះ តែមនុស្សមានបាបនឹងត្រូវវាចាប់បានវិញ។ គ្រូប្រដៅ មានប្រសាសន៍ថា សេចក្ដីនោះ ខ្ញុំបានស្វែងរកឃើញហើយ ដោយបូករួមសេចក្ដីនេះម្ដងមួយៗដើម្បីឲ្យបានដឹងហេតុ។ ក៏មានសេចក្ដីនេះទៀត ដែលចិត្តខ្ញុំកំពុងតែរក តែមិនទាន់ឃើញនៅឡើយ ក្នុងមួយពាន់នាក់ ខ្ញុំរកបានប្រុសពិតតែម្នាក់ទេ តែក្នុងពួកអ្នកទាំងនោះ ខ្ញុំរកស្រីពិតតែមួយក៏មិនបានផង។ មើលខ្ញុំបានឃើញតែប៉ុណ្ណោះ គឺថាព្រះបានបង្កើតមនុស្សមកជាទៀងត្រង់ ប៉ុន្តែ គេបានស្វែងរកបង្កើតការអាក្រក់ជាច្រើនវិញ។ សេចក្ដីសោយសោកមានប្រយោជន៍ ជាងសំណើច ដ្បិតទឹកមុខព្រួយរមែងបណ្ដាលឲ្យ ចិត្តសប្បាយឡើង។ ដូច្នេះ ចិត្តរបស់មនុស្សមានប្រាជ្ញា តែងតែនៅក្នុងផ្ទះដែលមានការសោយសោក តែចិត្តរបស់មនុស្សល្ងីល្ងើ តែងនៅក្នុងផ្ទះ ដែលមានការសប្បាយរីករាយវិញ។
វេទនាដល់ពួកអ្នក ដែលចេញបញ្ញត្តិទុច្ចរិត និងពួកអ្នកដែលតែងច្បាប់វៀចវេរ ដៃយើងបានលូកទៅចាប់យកអស់ទាំងនគរ ដែលគោរពដល់រូបព្រះ ជាស្រុកដែលមានរូបឆ្លាក់វិសេសជាងរូបឆ្លាក់ នៅក្រុងយេរូសាឡិម និងក្រុងសាម៉ារីទៅហើយ ចុះតើយើងនឹងមិនធ្វើដល់ក្រុងយេរូសាឡិម និងរូបព្រះរបស់គេ ដូចជាបានធ្វើដល់ក្រុងសាម៉ារី និងរូបព្រះរបស់គេដែរទេឬ? ពេលព្រះយេហូវ៉ាបានសម្រេចកិច្ចការទាំងប៉ុន្មាន របស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងក្រុងយេរូសាឡិមរួចហើយ ព្រះអង្គនឹងដាក់ទោសស្តេចអាសស៊ើរ ដែលមានចិត្តអំនួត ហើយវាយឫកខ្ពស់។ ដ្បិតគេពោលថា៖ «យើងបានធ្វើការនេះដោយកម្លាំងដៃយើង ហើយដោយប្រាជ្ញារបស់យើងដែរ ដោយយើងមានយោបល់ពិត យើងបានដកព្រំដែននៃសាសន៍ទាំងប៉ុន្មានចោល ក៏បានរឹបយកទ្រព្យសម្បត្តិគេ ហើយបានប្រព្រឹត្តដូចជាមនុស្សមានចិត្តក្លាហាន គឺបានទម្លាក់ស្តេចដែលអង្គុយលើបល្ល័ង្កបង់ ដៃយើងយកបានទ្រព្យសម្បត្តិនៃអស់ទាំងសាសន៍ ដូចជាយកបានសម្បុកសត្វ ក៏ដូចជាប្រមូលពងសត្វ ដែលមេចោលហើយ ជាយ៉ាងណា យើងក៏បានប្រមូលរួបរួមលោកទាំងមូលយ៉ាងនោះដែរ ឥតមានណាមួយកម្រើកស្លាប ឬហាមាត់ ឬស្រែកចេកចាចឡើយ»។ ឯពូថៅ តើនឹងអួតខ្លួន ចំពោះអ្នកដែលប្រើវាឬ? តើរណារនឹងតម្កើងខ្លួនចំពោះអ្នកដែលអារដែរឬ? នេះឧបមាដូចជារំពាត់ដែលនឹងយារ អ្នកដែលលើកវាឡើង ឬដូចជាដំបងនឹងលើកមនុស្សឡើង ជាមនុស្សដែលមិនមែនធ្វើជាឈើផង ហេតុនោះ ព្រះអម្ចាស់ជាព្រះយេហូវ៉ា នៃពួកពលបរិវារ ព្រះអង្គនឹងចាត់សេចក្ដីស្គមរីងរៃទៅក្នុងចំណោម ពួកអ្នកចម្បាំងដ៏ខ្លាំងពូកែរបស់គេ ហើយនៅក្រោមសិរីល្អរបស់គេ នោះនឹងឆួលឡើងដូចជាភ្លើងឆេះ។ ឯពន្លឺនៃសាសន៍អ៊ីស្រាអែល នោះនឹងបានសម្រាប់ជាភ្លើង ហើយព្រះដ៏បរិសុទ្ធរបស់គេជាអណ្ដាតភ្លើង ភ្លើងនោះនឹងឆេះឡើង បន្សុសបន្លា និងអញ្ចាញរបស់គេនៅថ្ងៃតែមួយ។ ព្រមទាំងធ្វើឲ្យលម្អនៃព្រៃ និងចម្ការដុះដាលរបស់គេសាបសូន្យទៅ ទាំងព្រលឹង និងរូបកាយរបស់គេផង នឹងបានដូចជាមនុស្សកើតជំងឺ ដែលនាំឲ្យខ្លួនរីងរៃស្លាប់ទៅ។ ឯសំណល់ដើមឈើដែលសល់នៅក្នុងព្រៃរបស់គេ នឹងបានតិចណាស់ បានជាកូនក្មេងនឹងអាចកត់ទុកបាន។ ដើម្បីនឹងបង្វែរពួកកម្សត់ទុគ៌តចេញពីសេចក្ដីយុត្តិធម៌ ហើយដកយកអំណាចច្បាប់ចេញពីមនុស្សទាល់ក្រ ក្នុងពួកប្រជារាស្ត្ររបស់យើង ឲ្យតែបានពួកស្ត្រីមេម៉ាយទុកជារបឹប ហើយធ្វើឲ្យពួកកំព្រាបានជារំពាដល់ខ្លួន
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ដោយព្រោះសាសន៍នេះចូលមកជិតយើង ហើយគោរពប្រតិបត្តិដល់យើង ដោយសម្ដី និងបបូរមាត់របស់គេ តែបានដកចិត្តចេញទៅឆ្ងាយពីយើង ហើយការដែលគេកោតខ្លាចដល់យើង គ្រាន់តែជាបង្គាប់របស់មនុស្ស ដែលបង្រៀនគេប៉ុណ្ណោះ
ទោះបើយ៉ាងនោះ ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ នឹងវាយព្រះអង្គឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះយេហូវ៉ាបានថ្វាយព្រះជន្មព្រះអង្គ ទុក្ខជាយញ្ញបូជាលោះបាបរួចហើយ ព្រះអង្គនឹងឃើញពូជពង្សរបស់ព្រះអង្គ ហើយនឹងធ្វើឲ្យព្រះជន្មព្រះអង្គយឺនយូរតទៅ ឯបំណងព្រះហឫទ័យព្រះយេហូវ៉ា នឹងចម្រើនឡើងតាមរយៈព្រះអង្គ។
តើសាសន៍អេធីយ៉ូពី នឹងបំផ្លាស់បំប្រែ សម្បុរស្បែករបស់ខ្លួនបានឬទេ? ឬខ្លារខិននឹងផ្លាស់សម្បុរពព្លាក់របស់វាទៅបានដែរទេ? បើបាន នោះអ្នករាល់គ្នាដែលធ្លាប់ប្រព្រឹត្តអាក្រក់ នឹងអាចប្រព្រឹត្តល្អវិញក៏បានដែរ។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលសួរថា៖ «តើយើងមានអំណរដោយមនុស្សទុច្ចរិតស្លាប់ឬ? តើមិនមែនអរដោយគេបែរចេញពីផ្លូវរបស់ខ្លួន ឲ្យបានរស់នៅទេឬ?
យើងស្អប់ យើងខ្ពើមពិធីបុណ្យរបស់អ្នករាល់គ្នា ហើយយើងក៏មិនរីករាយនឹងការប្រជុំយ៉ាងឱឡារិក របស់អ្នករាល់គ្នាដែរ។ ទោះបើអ្នករាល់គ្នាថ្វាយតង្វាយដុត និងតង្វាយម្សៅដល់យើង ក៏យើងមិនទទួលតង្វាយរបស់អ្នករាល់គ្នាដែរ ហើយយើងក៏មិនអើពើនឹងសត្វធាត់ៗ ដែលអ្នករាល់គ្នាថ្វាយ ជាតង្វាយមេត្រីឡើយ។ ចូរដកយកសំឡេងកងរំពងនៃចម្រៀងរបស់អ្នករាល់គ្នា ចេញពីយើងទៅ យើងមិនចង់ស្តាប់សំឡេងពិណរបស់អ្នករាល់គ្នាទេ។
យើងនឹងមកជិតអ្នករាល់គ្នា ដើម្បីនឹងសម្រេចតាមសេចក្ដីយុត្តិធម៌ យើងនឹងធ្វើជាសាក្សីយ៉ាងរហ័ស ទាស់នឹងពួកគ្រូអាបធ្មប់ ទាស់នឹងពួកកំផិត ទាស់នឹងពួកអ្នកដែលស្បថបំពាន ទាស់នឹងពួកដែលកេងបំបាត់ឈ្នួលរបស់កូនឈ្នួល ព្រមទាំងសង្កត់សង្កិនស្ត្រីមេម៉ាយ និងមនុស្សកំព្រាផង ហើយធ្វើបាបអ្នកដែលចូលមកស្នាក់អាស្រ័យ ឥតកោតខ្លាចយើងសោះ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលសម្លឹងមើលស្ត្រីណាម្នាក់ ដោយចិត្តស្រើបស្រាល នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនៅក្នុងចិត្តរបស់ខ្លួនរួចទៅហើយ។
«កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរទម្លុះចូលមកលួចប្លន់នោះឡើយ ដូច្នេះ ពេលណាអ្នកធ្វើទាន ចូរកុំផ្លុំត្រែនៅពីមុខអ្នក ដូចមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យមនុស្សសរសើរខ្លួននោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ តែត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅស្ថានសួគ៌ ជាកន្លែងដែលគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញ និងជាកន្លែងដែលគ្មានចោរទម្លុះចូលមកលួចប្លន់នោះវិញ ដ្បិតទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា នោះចិត្តរបស់អ្នកក៏នឹងនៅកន្លែងនោះដែរ»។
«មិនមែនគ្រប់គ្នាដែលគ្រាន់តែហៅខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់" ដែលនឹងចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌នោះទេ គឺមានតែអ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់អើយ! តើយើងខ្ញុំមិនបានថ្លែងទំនាយក្នុងព្រះនាមព្រះអង្គ ដេញអារក្សក្នុងព្រះនាមព្រះអង្គ ហើយធ្វើការអស្ចារ្យជាច្រើន ក្នុងព្រះនាមព្រះអង្គទេឬ?" ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់គេថា "យើងមិនដែលស្គាល់អ្នករាល់គ្នាទេ ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញឲ្យឆ្ងាយពីយើងទៅ" »។
តែអ្នកណាដែលបដិសេធមិនទទួលស្គាល់ខ្ញុំ នៅចំពោះមនុស្ស ខ្ញុំក៏នឹងបដិសេធមិនទទួលស្គាល់អ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ»។
«ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា "ព្រះអម្ចាស់! ព្រះអម្ចាស់!" តែមិនធ្វើតាមពាក្យខ្ញុំដូច្នេះ?
តើអ្នករាល់គ្នាស្មានថា ខ្ញុំមកដើម្បីឲ្យមានសេចក្តីសុខសាន្តនៅផែនដីឬ? ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ គឺមកដើម្បីឲ្យបែកបាក់វិញទេតើ។ ដ្បិតពីនេះទៅមុខ នឹងមានប្រាំនាក់ក្នុងផ្ទះមួយបាក់បែកគ្នា គឺបីនាក់ទាស់នឹងពីរនាក់ ហើយពីរនាក់ទាស់នឹងបីនាក់។ ឯឪពុក នឹងបាក់បែកទាស់នឹងកូនប្រុស ហើយកូនប្រុសទាស់នឹងឪពុក ម្តាយទាស់នឹងកូនស្រី ហើយកូនស្រីទាស់នឹងម្តាយ ម្តាយក្មេកទាស់នឹងកូនប្រសាស្រី ហើយកូនប្រសាស្រីទាស់នឹងម្តាយក្មេកដែរ»។
អ្នករាល់គ្នាមានអារក្សសាតាំងជាឪពុក ហើយអ្នករាល់គ្នាចូលចិត្តធ្វើតាមតណ្ហា ដែលគាប់ចិត្តដល់ឪពុករបស់អ្នក វាជាអ្នកសម្លាប់គេតាំងពីដើមមក វាមិនឈរលើសេចក្តីពិតទេ ព្រោះគ្មានសេចក្តីពិតនៅក្នុងវាឡើយ កាលណាវាពោលពាក្យភូតភរ នោះដុះចេញពីចិត្តវាមក ដ្បិតវាជាអ្នកកុហក ហើយជាឪពុកនៃសេចក្តីកុហក។
គ្មានការសង្គ្រោះដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមណាទៀតដែលព្រះបានប្រទានមកមនុស្សលោក ដើម្បីឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ»។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេច? តើយើងត្រូវបន្តរស់ក្នុងអំពើបាបតទៅទៀត ដើម្បីឲ្យព្រះគុណបានចម្រើនឡើងឬ? ដ្បិតដែលព្រះអង្គសុគត នោះព្រះអង្គសុគតខាងឯបាប ម្ដងជាសូរេច ហើយដែលព្រះអង្គមានព្រះជន្មរស់ គឺរស់ខាងឯព្រះវិញ។ ដូច្នេះ អ្នករាល់គ្នាក៏ត្រូវចាត់ទុកខ្លួនដូចជាបានស្លាប់ខាងឯបាប ហើយរស់ខាងឯព្រះវិញ នៅក្នុងព្រះគ្រីស្ទយេស៊ូវដែរ។ ដូច្នេះ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នា ដែលតែងតែស្លាប់ ដើម្បីឲ្យអ្នករាល់គ្នាស្តាប់តាមសេចក្តីប៉ងប្រាថ្នារបស់បាបនោះឡើយ។ មិនត្រូវប្រគល់អវយវៈរបស់អ្នករាល់គ្នា ទៅក្នុងអំពើបាប ទុកដូចជាឧបករណ៍បម្រើឲ្យសេចក្ដីទុច្ចរិតនោះឡើយ តែត្រូវប្រគល់ខ្លួនទៅព្រះ ដូចពួកអ្នកដែលបានរស់ពីស្លាប់ ហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះ ទុកដូចជាឧបករណ៍បម្រើឲ្យសុចរិតវិញ។ ដ្បិតបាបនឹងគ្មានអំណាចលើអ្នករាល់គ្នាទៀតឡើយ ព្រោះអ្នករាល់គ្នាមិនស្ថិតនៅក្រោមក្រឹត្យវិន័យទេ គឺស្ថិតនៅក្រោមព្រះគុណវិញ។ ដូច្នេះ ដោយព្រោះយើងស្ថិតនៅក្រោមព្រះគុណ មិនស្ថិតនៅក្រោមក្រឹត្យវិន័យ តើយើងគួរប្រព្រឹត្តអំពើបាបឬ? ទេ មិនមែនដូច្នោះទេ! អ្នករាល់គ្នាមិនដឹងទេឬ បើអ្នករាល់គ្នាប្រគល់ខ្លួនទៅធ្វើជាបាវបម្រើ ហើយស្តាប់បង្គាប់ចៅហ្វាយណា នោះអ្នកជាបាវបម្រើរបស់ចៅហ្វាយដែលអ្នកស្តាប់តាមនោះឯង ទោះជាបាវបម្រើរបស់បាប ដែលនាំទៅរកសេចក្តីស្លាប់ ឬជាបាវបម្រើរបស់ការស្តាប់បង្គាប់ ដែលនាំឲ្យបានសុចរិតក្តី។ ប៉ុន្តែ អរព្រះគុណដល់ព្រះ ដែលអ្នករាល់គ្នាពីដើមជាបាវបម្រើរបស់បាប ទាំងបានស្តាប់បង្គាប់យ៉ាងអស់ពីចិត្ត តាមគំរូនៃសេចក្ដីបង្រៀនដែលគេបានប្រគល់មកអ្នករាល់គ្នា ហើយដោយអ្នករាល់គ្នាបានរួចពីបាប នោះក៏ត្រឡប់ជាបាវបម្រើរបស់សេចក្តីសុចរិតវិញ។ ខ្ញុំនិយាយតាមរបៀបមនុស្សលោកដូច្នេះ ព្រោះតែភាពទន់ខ្សោយខាងសាច់ឈាមរបស់អ្នករាល់គ្នា ដ្បិតដូចដែលពីដើម អ្នករាល់គ្នាបានប្រគល់អវយវៈរបស់ខ្លួន ឲ្យធ្វើជាបាវបម្រើឲ្យសេចក្តីស្មោកគ្រោក និងសេចក្តីទទឹងច្បាប់ កាន់តែច្រើនឡើងយ៉ាងណា ឥឡូវនេះ ចូរប្រគល់អវយវៈរបស់អ្នករាល់គ្នា ធ្វើជាបាវបម្រើឲ្យសេចក្តីសុចរិតវិញ ដើម្បីឲ្យបានបរិសុទ្ធយ៉ាងនោះដែរ។ ទេ មិនមែនដូច្នោះទេ! យើងដែលស្លាប់ខាងឯអំពើបាបហើយ តើឲ្យយើងនៅតែរស់ក្នុងអំពើបាបតទៅទៀតដូចម្ដេចកើត?
ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកគ្រប់គ្រងក្ដី អ្វីៗនាពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី ទីមានកម្ពស់ក្ដី ទីជម្រៅក្ដី ឬអ្វីៗផ្សេងទៀតដែលព្រះបង្កើតមកក្តី ក៏មិនអាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់របស់យើងបានឡើយ។
នោះកិច្ចការដែលម្នាក់ៗធ្វើ នឹងលេចមកឲ្យឃើញ ដ្បិតថ្ងៃនោះនឹងបង្ហាញពីការនោះ ព្រោះការនោះនឹងសម្ដែងឲ្យដឹងដោយសារភ្លើង ហើយភ្លើងនោះនឹងល្បងមើលពីប្រភេទនៃកិច្ចការដែលម្នាក់ៗបានធ្វើ។
ដូច្នេះ បើអ្នកណាស្មានថាខ្លួនឈរមាំហើយ នោះត្រូវប្រយ័ត្នក្រែងលោដួល គ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះទ្រង់ស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវល្បួង ហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។
រីឯកិច្ចការរបស់សាច់ឈាម នោះប្រាកដច្បាស់ហើយ គឺសហាយស្មន់ ស្មោកគ្រោក អាសអាភាស មើល៍! ខ្ញុំ ប៉ុល សូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលពិធីកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់អ្នករាល់គ្នាទេ។ ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
រីឯអំពើសហាយស្មន់ សេចក្ដីស្មោកគ្រោកគ្រប់យ៉ាង និងសេចក្តីលោភលន់ នោះមិនត្រូវឲ្យឮឈ្មោះក្នុងចំណោមអ្នករាល់គ្នាផង ព្រោះមិនគួរគប្បីក្នុងពួកបរិសុទ្ធឡើយ។ ព្រោះយើងជាអវយវៈនៃព្រះកាយរបស់ព្រះអង្គ។ «ដោយហេតុនេះបានជាបុរសត្រូវចាកចេញពីឪពុកម្តាយ ទៅនៅជាប់ជាមួយប្រពន្ធរបស់ខ្លួន ហើយអ្នកទាំងពីរនឹងត្រឡប់ជាសាច់តែមួយ »។ សេចក្តីអាថ៌កំបាំងនេះជ្រៅណាស់ តែខ្ញុំនិយាយដូច្នោះ សំដៅលើព្រះគ្រីស្ទ និងក្រុមជំនុំវិញ។ ប៉ុន្តែ អ្នករាល់គ្នាម្នាក់ៗត្រូវស្រឡាញ់ប្រពន្ធរបស់ខ្លួន ដូចស្រឡាញ់ខ្លួនឯង ហើយប្រពន្ធក៏ត្រូវគោរពប្តីរបស់ខ្លួនដែរ។ ឯរឿងគួរខ្មាស ពាក្យសម្ដីចម្កួត និងពាក្យសម្ដីអាសគ្រាម ក៏មិនត្រូវឲ្យមានដែរ គឺត្រូវពោលពាក្យអរព្រះគុណវិញ។ ចូរអ្នករាល់គ្នាដឹងសេចក្ដីនេះឲ្យច្បាស់ថា អ្នកប្រព្រឹត្តអំពើសហាយស្មន់ មនុស្សស្មោកគ្រោក ឬមនុស្សដែលមានចិត្តលោភលន់ (គឺមនុស្សថ្វាយបង្គំរូបព្រះ) មិនអាចគ្រងមត៌កក្នុងព្រះរាជ្យរបស់ព្រះគ្រីស្ទ និងរបស់ព្រះបានឡើយ។
ដ្បិតមានមនុស្សជាច្រើន ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាជាញយៗ ហើយឥឡូវនេះ ក៏ប្រាប់ទាំងស្រក់ទឹកភ្នែកទៀតថា គេរស់នៅជាខ្មាំងសត្រូវនឹងឈើឆ្កាងព្រះគ្រីស្ទទេ។ ទីបំផុត គេនឹងត្រូវហិនវិនាស គេយកពោះគេទុកជាព្រះ ហើយយកសេចក្ដីគួរខ្មាសរបស់គេទុកជាសិរីល្អ គេគិតតែពីអ្វីៗនៅផែនដីនេះប៉ុណ្ណោះ។
ប្រសិនបើអ្នករាល់គ្នាបានស្លាប់ជាមួយព្រះគ្រីស្ទ ខាងវិញ្ញាណបថមសិក្សារបស់លោកីយ៍នេះមែន ចុះហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូចជារស់នៅជាប់ក្នុងលោកីយ៍នៅឡើយដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាចុះចូលនឹងបញ្ញត្តិទាំងឡាយ ដូចជាថា «កុំកាន់ កុំភ្លក់ កុំប៉ះពាល់» ដូច្នេះ? បញ្ញត្តិទាំងនោះជាអ្វីៗដែលវិនាសបាត់ទៅដោយការប្រើប្រាស់ ជាបទបញ្ជា និងសេចក្តីបង្រៀនរបស់មនុស្ស។ សេចក្តីទាំងនេះមើលទៅទំនងដូចជាមានប្រាជ្ញា ដោយបង្ខំខ្លួនឲ្យមានការគោរពថ្វាយបង្គំដោយស្ម័គ្រចិត្ត ការដាក់ខ្លួន និងការលត់ដំរូបកាយ តែគ្មានតម្លៃនឹងទប់ទល់សេចក្តីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។
កាលគេកំពុងនិយាយថា «មានសេចក្ដីសុខសាន្តហើយ មានសន្ដិសុខហើយ!» ពេលនោះ នឹងមានមហន្តរាយកើតមានដល់គេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺចាប់នឹងសម្រាល ហើយពុំអាចគេចផុតបានឡើយ។ ប៉ុន្តែ បងប្អូនអើយ អ្នករាល់គ្នាមិននៅក្នុងសេចក្ដីងងឹត ដែលបណ្តាលឲ្យថ្ងៃនោះមកដល់អ្នករាល់គ្នា ដូចជាចោរនោះទេ ដ្បិតអ្នករាល់គ្នាជាកូននៃពន្លឺ និងជាកូននៃថ្ងៃ យើងមិនមែនជាពួកយប់ ឬជាពួកសេចក្តីងងឹតឡើយ។
ព្រះវិញ្ញាណមានព្រះបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយ អ្នកខ្លះនឹងងាកចេញពីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្ដីបង្រៀនរបស់អារក្ស ដ្បិតគឺដោយហេតុនេះហើយបានជាយើងធ្វើការនឿយហត់ ហើយតយុទ្ធ ព្រោះយើងមានសង្ឃឹមដល់ព្រះដ៏មានព្រះជន្មរស់ ដែលជាព្រះសង្គ្រោះរបស់មនុស្សទាំងអស់ ជាពិសេសរបស់អស់អ្នកដែលជឿ។ ចូរបង្គាប់ ហើយបង្រៀនសេចក្ដីទាំងនេះចុះ។ កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះអ្នកនៅក្មេងនោះឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសម្ដី កិរិយាប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងចិត្តបរិសុទ្ធ។ ចូរឧស្សាហ៍អានគម្ពីរ ដាស់តឿន និងបង្រៀនពួកបងប្អូន ទម្រាំខ្ញុំមកដល់។ កុំធ្វេសប្រហែសនឹងអំណោយទានដែលនៅក្នុងអ្នក ជាអំណោយទានដែលអ្នកបានទទួលដោយសារទំនាយ កាលក្រុមប្រឹក្សាចាស់ទុំបានដាក់ដៃលើ។ ចូរយកចិត្តទុកដាក់នឹងសេចក្ដីទាំងនេះ ហើយបំពេញមុខងារនេះចុះ ដើម្បីឲ្យមនុស្សទាំងអស់បានឃើញការរីកចម្រើនរបស់អ្នក។ ចូរប្រុងប្រយ័ត្ននឹងខ្លួនអ្នក ហើយប្រយ័ត្ននឹងសេចក្ដីបង្រៀនរបស់អ្នក ចូរកាន់ខ្ជាប់តាមសេចក្ដីទាំងនេះ ដ្បិតដែលធ្វើដូច្នោះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នក ទាំងពួកអ្នកដែលស្តាប់អ្នកផង។ ដោយសារពុតត្បុតរបស់ពួកមនុស្សកុហក ដែលមនសិការរបស់គេស្ពឹក
ប៉ុន្ដែ ត្រូវដឹងដូច្នេះថា នៅថ្ងៃចុងក្រោយបង្អស់នឹងមានគ្រាលំបាក ឥឡូវនេះ អ្នកបានស្គាល់សេចក្ដីបង្រៀនរបស់ខ្ញុំ កិរិយារបស់ខ្ញុំ បំណងចិត្ត ជំនឿ ការអត់ធ្មត់ សេចក្ដីស្រឡាញ់ និងសេចក្ដីខ្ជាប់ខ្ជួនរបស់ខ្ញុំហើយ ក៏ឃើញការដែលគេបៀតបៀនខ្ញុំ និងទុក្ខលំបាកដែលបានកើតមានដល់ខ្ញុំ នៅក្រុងអាន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្ត្រា គឺការបៀតបៀនដែលខ្ញុំស៊ូទ្រាំ តែព្រះអម្ចាស់បានរំដោះខ្ញុំឲ្យរួចផុតពីគ្រប់ទាំងអស់។ អស់អ្នកដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវគេរបៀតបៀនដូច្នេះឯង រីឯមនុស្សអាក្រក់ និងពួកបោកប្រាស់ គេចេះតែប្រព្រឹត្តអាក្រក់កាន់តែខ្លាំងឡើងៗ ទាំងនាំមនុស្សឲ្យវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។ តែឯអ្នកវិញ ចូរនៅជាប់ក្នុងសេចក្ដីដែលអ្នកបានរៀន ហើយបានជឿយ៉ាងមាំនោះចុះ ដោយដឹងថា អ្នកបានរៀនសេចក្ដីនោះពីអ្នកណា ហើយថា តាំងពីក្មេងមក អ្នកបានស្គាល់បទគម្ពីរបរិសុទ្ធ ដែលអាចធ្វើឲ្យអ្នកមានប្រាជ្ញាដើម្បីទទួលការសង្គ្រោះ តាមរយៈជំនឿដល់ព្រះគ្រីស្ទយេស៊ូវ។ គ្រប់ទាំងបទគម្ពីរ ព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង ហើយមានប្រយោជន៍សម្រាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការកែតម្រង់ និងការបង្ហាត់ខាងឯសេចក្ដីសុចរិត ដើម្បីឲ្យអ្នកសំណព្វរបស់ព្រះបានគ្រប់លក្ខណ៍ ហើយមានចំណេះសម្រាប់ធ្វើការល្អគ្រប់ជំពូក។ ដ្បិតមនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ អួតអាង មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមិលគុណ មិនមានចិត្តបរិសុទ្ធ ជាមនុស្សគ្មានចិត្ត គ្មានអធ្យាស្រ័យ និយាយមួលបង្កាច់ មិនចេះទប់ចិត្ត មានចិត្តសាហាវ ស្អប់អំពើល្អ ជាមនុស្សមានចិត្តក្បត់ ឆាប់ច្រឡោត មានចិត្តធំ ចូលចិត្តសប្បាយជាជាងស្រឡាញ់ព្រះ គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែ បដិសេធមិនព្រមទទួលស្គាល់ព្រះចេស្តា ដែលបានមកពីការគោរពប្រតិបត្តិនោះឡើយ។ ចូរចៀសចេញពីមនុស្សប្រភេទនោះទៅ។
គេប្រកាសថាខ្លួនស្គាល់ព្រះ តែកិរិយាប្រព្រឹត្តរបស់គេមិនព្រមស្គាល់ព្រះទេ ដ្បិតគេជាមនុស្សគួរឲ្យស្អប់ខ្ពើម ហើយរឹងចចេស ជាមនុស្សមិនសមនឹងអំពើល្អឡើយ។
ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាប្រព្រឹត្តសហាយស្មន់ ឬទមិឡល្មើសដូចអេសាវ ដែលលក់សិទ្ធិកូនច្បងរបស់ខ្លួន សម្រាប់តែអាហារមួយពេលប៉ុណ្ណោះនោះឡើយ។ ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក កាលគាត់ប្រាថ្នាចង់ទទួលពរ តែមិនបានទេ ទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏គាត់រកឱកាសប្រែចិត្តមិនឃើញដែរ។
ចូរអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូល កុំគ្រាន់តែស្តាប់ ហើយបញ្ឆោតខ្លួនឯងប៉ុណ្ណោះនោះឡើយ។ ដ្បិតបើអ្នកណាស្តាប់ព្រះបន្ទូលហើយ តែមិនប្រព្រឹត្តតាម អ្នកនោះធៀបដូចជាមនុស្សដែលឆ្លុះមុខក្នុងកញ្ចក់ អ្នកនោះគ្រាន់តែឆ្លុះមើល រួចចេញបាត់ទៅ ទាំងភ្លេចពីរូបភាពរបស់ខ្លួនជាយ៉ាងណាភ្លាម។ រីឯអ្នកដែលពិនិត្យមើលក្នុងក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រឹត្យវិន័យខាងឯសេរីភាព ហើយជាប់ចិត្ត ឥតមានភ្លេចនឹងសេចក្ដីដែលស្តាប់ គឺប្រព្រឹត្តតាម អ្នកនោះនឹងមានពរក្នុងគ្រប់ទាំងកិច្ចការដែលខ្លួនធ្វើជាមិនខាន។
បងប្អូនអើយ កុំចង់ធ្វើគ្រូច្រើនគ្នាពេក ដ្បិតអ្នករាល់គ្នាដឹងហើយថា យើងដែលបង្រៀនគេនឹងត្រូវទទួលការជំនុំជម្រះតឹងរឹងជាងគេ។ មានទាំងពាក្យឲ្យពរ ទាំងពាក្យជេរប្រទេចផ្តាសា ចេញមកពីមាត់តែមួយ។ បងប្អូនអើយ មិនគួរគប្បីឲ្យមានដូច្នោះឡើយ។ តើប្រភពទឹកតែមួយ អាចចេញជាទឹកសាបផង ជាទឹកភ្លាវផងបានឬ? បងប្អូនអើយ តើដើមល្វាអាចនឹងបង្កើតផ្លែជាអូលីវ ឬដើមទំពាំងបាយជូរអាចបង្កើតផ្លែជាល្វាបានឬ? ឯរន្ធទឹកប្រៃក៏មិនអាចហូរចេញពីទឹកសាបដែរ។ ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាមានប្រាជ្ញា និងយោបល់ឬទេ? ត្រូវឲ្យអ្នកនោះសម្តែងចេញជាកិរិយាល្អ តាមរយៈអំពើដែលខ្លួនប្រព្រឹត្ត ដោយចិត្តស្លូតបូត ប្រកបដោយប្រាជ្ញាចុះ។ ប៉ុន្តែ ប្រសិនបើអ្នកមានចិត្តច្រណែន និងមានគំនុំគុំគួនក្នុងចិត្ត នោះមិនត្រូវអួតខ្លួន ឬកុហកទាស់នឹងសេចក្តីពិតឡើយ។ ប្រាជ្ញាបែបនោះមិនមែនមកពីស្ថានលើទេ គឺជាប្រាជ្ញារបស់លោកីយ៍ របស់សាច់ឈាម និងរបស់អារក្សវិញ។ ដ្បិតកន្លែងណាដែលមានសេចក្ដីច្រណែន និងគំនុំគុំគួន ទីនោះក៏មានភាពវឹកវរ និងអំពើអាក្រក់គ្រប់យ៉ាង។ ប៉ុន្តែ ប្រាជ្ញាដែលមកពីស្ថានលើ ដំបូងបង្អស់គឺបរិសុទ្ធ បន្ទាប់មក មានចិត្តសន្តិភាព សុភាពរាបសា មានអធ្យាស្រ័យ មានពេញដោយចិត្តមេត្តាករុណា និងផលល្អ ឥតរើសមុខ ឥតពុតមាយា។ អស់អ្នកដែលផ្សះផ្សាគេ តែងសាបព្រោះសន្តិភាព ហើយគេច្រូតបានផលជាសេចក្ដីសុចរិត។ ដ្បិតយើងទាំងអស់គ្នាជំពប់ជាញឹកញាប់ ហើយបើអ្នកណាមិនជំពប់ដោយពាក្យសម្ដី អ្នកនោះជាមនុស្សគ្រប់លក្ខណ៍ហើយ ក៏អាចនឹងទប់រូបកាយទាំងមូលបានដែរ។
ពួកគេងឿងឆ្ងល់ ដែលអ្នករាល់គ្នាមិនចូលរួមនៅក្នុងអំពើខូចអាក្រក់ដ៏ហូរហៀរជាមួយពួកគេ ហើយគេក៏ប្រមាថអ្នករាល់គ្នា។
ពួកស្ងួនភ្ងាអើយ កុំឲ្យជឿគ្រប់ទាំងវិញ្ញាណឡើយ គឺត្រូវល្បងមើលឲ្យស្គាល់វិញ្ញាណទាំងនោះវិញ ដើម្បីឲ្យដឹងថា វិញ្ញាណនេះមកពីព្រះឬយ៉ាងណា ដ្បិតមានហោរាក្លែងក្លាយជាច្រើនបានចេញមកក្នុងលោកីយ៍នេះហើយ។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។ ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។ ខាងសេចក្ដីឧស្សាហ៍ នោះមិនត្រូវខ្ជិលច្រអូសឡើយ ខាងវិញ្ញាណ នោះត្រូវបម្រើព្រះអម្ចាស់ដោយចិត្តឆេះឆួល។ ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។ ចូរជួយផ្គត់ផ្គង់ដល់ពួកបរិសុទ្ធដែលខ្វះខាត ចូរទទួលភ្ញៀវដោយចិត្តរាក់ទាក់។ ចូរឲ្យពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរចុះ កុំដាក់បណ្ដាសាគេឡើយ។ ចូរអរសប្បាយជាមួយអ្នកដែលអរសប្បាយ ចូរយំជាមួយអ្នកណាដែលយំ ចូររស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក មិនត្រូវមានគំនិតឆ្មើងឆ្មៃឡើយ តែត្រូវរាប់អានមនុស្សទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាមានប្រាជ្ញាឡើយ ។ កុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយ តែត្រូវតាំងចិត្តធ្វើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ ។ ចំណែកខាងឯអ្នករាល់គ្នាវិញ ប្រសិនបើអាចធ្វើទៅបាន នោះចូររស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ចុះ។ បងប្អូនស្ងួនភ្ងាអើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ តែចូរទុកឲ្យព្រះសម្ដែងសេចក្ដីក្រោធវិញ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ការសងសឹកនោះស្រេចលើយើង យើងនឹងសងដល់គេ» ។ មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
សូមកុំយល់ច្រឡំ គ្មានអ្នកណាបញ្ឆោតព្រះបានទេ ដ្បិតអ្នកណាសាបព្រោះពូជអ្វី គេនឹងច្រូតបានពូជនោះឯង។ អ្នកណាដែលសាបព្រោះខាងសាច់ឈាមរបស់ខ្លួន អ្នកនោះនឹងច្រូតបានជាសេចក្ដីពុករលួយពីសាច់ឈាមនោះ តែអ្នកណាដែលសាបព្រោះខាងព្រះវិញ្ញាណ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ។
ដូច្នេះ ខ្ញុំនិយាយសេចក្តីនេះ ហើយធ្វើបន្ទាល់ក្នុងព្រះអម្ចាស់ថា មិនត្រូវឲ្យអ្នករាល់គ្នារស់នៅដូចសាសន៍ដទៃ ដែលរស់នៅតាមគំនិតឥតប្រយោជន៍របស់គេទៀតឡើយ។ គំនិតរបស់គេត្រូវងងឹត ហើយគេដាច់ចេញពីព្រះជន្មរបស់ព្រះ ដោយសារសេចក្តីល្ងង់ខ្លៅ និងចិត្តរឹងរូសរបស់គេ។ គេលែងខ្លាចបាប ហើយបានបណ្ដោយខ្លួនទៅតាមសេចក្តីអាសអាភាស ដើម្បីប្រព្រឹត្តអំពើស្មោកគ្រោកគ្រប់យ៉ាងមិនចេះស្កប់។
ចូរអ្នករាល់គ្នាគ្រាន់តែរស់នៅឲ្យស័ក្តសមនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ ទោះបីជាខ្ញុំមកជួបអ្នករាល់គ្នា ឬនៅឆ្ងាយ ហើយបានឮអំពីអ្នករាល់គ្នាក្តី នោះខ្ញុំនឹងដឹងថា អ្នករាល់គ្នាបានឈរមាំមួន ដោយមានចិត្តគំនិតតែមួយ ទាំងតតាំងជាមួយគ្នាដើម្បីជំនឿលើដំណឹងល្អ
ដូច្នេះ ប្រសិនបើអ្នករាល់គ្នាបានរស់ឡើងវិញជាមួយព្រះគ្រីស្ទមែន ចូរស្វែងរកអ្វីៗដែលនៅស្ថានលើ ជាស្ថានដែលព្រះគ្រីស្ទគង់ខាងស្តាំព្រះហស្តរបស់ព្រះនោះវិញ។ ចូរប្រដាប់ខ្លួនដោយមនុស្សថ្មី ដែលកំពុងតែកែឡើងខាងឯចំណេះដឹង ឲ្យត្រូវនឹងរូបអង្គព្រះ ដែលបង្កើតមនុស្សថ្មីនោះមក។ ក្នុងសណ្ឋាននោះ គ្មានសាសន៍ក្រិក និងសាសន៍យូដា ពួកកាត់ស្បែក និងពួកមិនកាត់ស្បែក ពួកមនុស្សព្រៃ ពួកជនជាតិភាគតិច អ្នកបម្រើ ឬអ្នកជាទៀតឡើយ គឺព្រះគ្រីស្ទជាគ្រប់ទាំងអស់ ហើយគង់នៅក្នុងគ្រប់ទាំងអស់! ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។ ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាម្នាក់មានហេតុទាស់នឹងអ្នកណាម្នាក់ទៀត ចូរអត់ទោសឲ្យគ្នាទៅវិញទៅមក ដ្បិតព្រះអម្ចាស់បានអត់ទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវអត់ទោសយ៉ាងនោះដែរ។ លើសពីនេះទៅទៀត ចូរប្រដាប់កាយដោយសេចក្តីស្រឡាញ់ ដែលជាចំណងនៃសេចក្តីគ្រប់លក្ខណ៍ចុះ។ ចូរឲ្យសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តអ្នករាល់គ្នា ដ្បិតព្រះអង្គបានហៅអ្នករាល់គ្នាមកក្នុងរូបកាយតែមួយ ដើម្បីសេចក្ដីសុខសាន្តនោះឯង ហើយចូរអរព្រះគុណផង។ ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទសណ្ឋិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ។ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង។ ចូរអរព្រះគុណដល់ព្រះនៅក្នុងចិត្ត ដោយច្រៀងទំនុកតម្កើង ទំនុកបរិសុទ្ធ និងចម្រៀងខាងវិញ្ញាណចុះ។ ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ទោះជាពាក្យសម្ដី ឬការប្រព្រឹត្តក៏ដោយ ចូរធ្វើទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតា តាមរយៈព្រះអង្គផង។ ប្រពន្ធរាល់គ្នាអើយ ចូរចុះចូលចំពោះប្តីរបស់ខ្លួន ព្រោះជាការត្រឹមត្រូវនៅក្នុងព្រះអម្ចាស់។ ប្ដីរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយមិនត្រូវមួម៉ៅដាក់នាងឡើយ។ ចូរគិតពីអ្វីៗដែលនៅខាងលើ កុំគិតពីអ្វីៗដែលនៅផែនដីឡើយ
ក្មេងរាល់គ្នាអើយ នេះជាពេលចុងក្រោយបង្អស់! ដូចអ្នករាល់គ្នាបានឮហើយថា ពួកទទឹងនឹងព្រះគ្រីស្ទកំពុងតែមក ហើយឥឡូវនេះ ពួកទទឹងនឹងព្រះគ្រីស្ទជាច្រើនបានមកហើយ។ ដូច្នេះ យើងដឹងថា នេះជាពេលចុងក្រោយបង្អស់ហើយ។ គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាគ្នាយើងមែន នោះនឹងបាននៅជាប់ជាមួយយើងហើយ។ ប៉ុន្ដែ ដែលគេបានចេញទៅ នោះបង្ហាញឲ្យឃើញថា ពួកគេមិនមែនសុទ្ធតែជាគ្នាយើងទាំងអស់គ្នាទេ។
ហើយដោយព្រោះអំពើទុច្ចរិតចម្រើនឡើងជាច្រើន សេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយទៅ។
«ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកដោយសេចក្តីវក់នឹងការស៊ីផឹក និងសេចក្តីខ្វល់ខ្វាយអំពីជីវិតនេះ ហើយលោតែថ្ងៃនោះធ្លាក់មកលើអ្នករាល់គ្នាភ្លាម ដ្បិតថ្ងៃនោះនឹងមកដូចជាលប់ គ្របលើអស់ទាំងមនុស្សដែលនៅលើផែនដីទាំងមូល។ ដូច្នេះ ចូរចាំយាមចុះ ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំងអាចឆ្លងផុតពីការទាំងនេះ ដែលត្រូវមក ហើយឲ្យបានឈរនៅមុខកូនមនុស្ស»។
ទោសនេះ គឺថា ពន្លឺបានមកក្នុងពិភពលោក តែមនុស្សលោកចូលចិត្តភាពងងឹតជាងពន្លឺ ព្រោះអំពើដែលគេប្រព្រឹត្ត សុទ្ធតែអាក្រក់។ លោកមកជួបព្រះយេស៊ូវទាំងយប់ ហើយទូលថា៖ «រ៉ាប៊ី យើងខ្ញុំដឹងថា លោកជាគ្រូមកពីព្រះ ដ្បិតគ្មានអ្នកណាអាចធ្វើទីសម្គាល់ ដែលលោកធ្វើទាំងនេះបានទេ មានតែព្រះគង់ជាមួយ»។ ដ្បិតអ្នកណាដែលប្រព្រឹត្តអាក្រក់តែងស្អប់ពន្លឺ ហើយមិនចូលមករកពន្លឺទេ ក្រែងគេឃើញអំពើដែលខ្លួនប្រព្រឹត្ត។ ប៉ុន្តែ អ្នកណាដែលប្រព្រឹត្តតាមសេចក្តីពិតវិញ តែងចូលមករកពន្លឺ ដើម្បីឲ្យគេឃើញច្បាស់នូវអំពើដែលខ្លួនបានប្រព្រឹត្ត ស្របតាមព្រះមែន»។
ប្រសិនបើមនុស្សលោកស្អប់អ្នករាល់គ្នា ចូរដឹងថា គេបានស្អប់ខ្ញុំមុនស្អប់អ្នករាល់គ្នាទៅទៀត។ ប្រសិនបើអ្នករាល់គ្នាជារបស់លោកីយ៍ លោកីយ៍នឹងស្រឡាញ់អ្នករាល់គ្នា តែដោយខ្ញុំបានរើសអ្នករាល់គ្នាចេញពីលោកីយ៍មក នោះអ្នករាល់គ្នាមិនមែនជារបស់លោកីយ៍ទៀតទេ ហេតុនោះបានជាលោកីយ៍ស្អប់អ្នករាល់គ្នា។
រីឯពួកអ្នកដែលស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនព្រមស្តាប់តាមសេចក្តីពិត គឺស្តាប់តាមតែសេចក្តីទុច្ចរិតវិញ នោះនឹងបានសេចក្តីក្រោធ និងសេចក្តីឃោរឃៅ។ សេចក្តីវេទនា សេចក្តីទុក្ខព្រួយ នឹងកើតមានដល់អស់អ្នកដែលប្រព្រឹត្តអាក្រក់ គឺដំបូងដល់សាសន៍យូដា និងសាសន៍ក្រិកផង។
តើអ្នករាល់គ្នាមិនដឹងទេឬថា អស់អ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែម្នាក់ប៉ុណ្ណោះដែលបានរង្វាន់? ដូច្នេះ ចូររត់តាមរបៀបនោះដើម្បីឲ្យបានរង្វាន់ចុះ។ កីឡាករទាំងអស់សុទ្ធតែលត់ដំខ្លួនគ្រប់បែបយ៉ាង គេធ្វើដូច្នេះដើម្បីឲ្យបានទទួលភួងជ័យដែលនឹងពុករលួយ តែយើងវិញ យើងបានភួងជ័យដែលមិនចេះពុករលួយ។ ដូច្នេះ ខ្ញុំក៏រត់យ៉ាងដូច្នោះដែរ មិនមែនរត់ដោយឥតគោលដៅទេ ហើយខ្ញុំក៏មិនប្រដាល់ ដូចជាដាល់ខ្យល់នោះដែរ គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយពីខ្ញុំបានប្រកាសប្រាប់អ្នកដទៃហើយ ខ្លួនខ្ញុំផ្ទាល់បែរជាត្រូវផាត់ចោលទៅវិញ។
ប៉ុន្តែ ខ្ញុំខ្លាចក្រែងគំនិតរបស់អ្នករាល់គ្នា បានវង្វេងចេញពីចិត្តស្មោះត្រង់ និងចិត្តបរិសុទ្ធចំពោះព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលរបស់វានោះដែរ។ ប្រសិនបើត្រូវអួតខ្លួន នោះខ្ញុំនឹងអួតពីភាពទន់ខ្សោយរបស់ខ្ញុំ។ ព្រះ ជាព្រះវរបិតារបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលមានព្រះពរអស់កល្បជានិច្ច ទ្រង់ជ្រាបថា ខ្ញុំមិនកុហកទេ។ នៅក្រុងដាម៉ាស លោកទេសាភិបាលរបស់ស្តេចអើរេតាស បានដាក់ទាហានឲ្យចាំយាមក្រុងដាម៉ាស ដើម្បីចាប់ខ្ញុំ ប៉ុន្តែ គេបានដាក់ខ្ញុំក្នុងកញ្ជើមួយ សម្រូតចុះតាមបង្អួចកំផែង ឲ្យខ្ញុំបានគេចផុតពីកណ្តាប់ដៃរបស់លោក ។ ដ្បិតប្រសិនបើមានអ្នកណាម្នាក់ មកប្រកាសអំពីព្រះយេស៊ូវណាមួយផ្សេងទៀត ក្រៅពីព្រះយេស៊ូវដែលយើងបានប្រកាស ឬប្រសិនបើអ្នករាល់គ្នាទទួលវិញ្ញាណណាមួយផ្សេង ក្រៅពីព្រះវិញ្ញាណដែលអ្នករាល់គ្នាបានទទួល ឬដំណឹងល្អណាផ្សេង ក្រៅពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល នោះអ្នករាល់គ្នាទ្រាំទ្របានយ៉ាងស្រួល។
ខ្ញុំឆ្ងល់ណាស់ ដែលអ្នករាល់គ្នាបានផ្លាស់ប្រែចេញពីព្រះ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នាមកក្នុងព្រះគុណរបស់ព្រះគ្រីស្ទឆាប់យ៉ាងនេះ ហើយទៅតាមដំណឹងល្អមួយផ្សេង នេះមិនមែនមានន័យថា មានដំណឹងល្អណាមួយផ្សេងទៀតនោះទេ តែមានអ្នកខ្លះបំភាន់អ្នករាល់គ្នា ហើយចង់បង្ខូចដំណឹងល្អព្រះគ្រីស្ទប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើយើងខ្ញុំ ឬទេវតាពីស្ថានសួគ៌ ប្រាប់ដំណឹងណាមកអ្នករាល់គ្នា ខុសពីដំណឹងល្អដែលយើងបានប្រកាសប្រាប់អ្នករាល់គ្នា សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ។ ដូចយើងបាននិយាយពីមុនមកហើយ ឥឡូវនេះ ខ្ញុំនិយាយម្តងទៀតថា ប្រសិនបើអ្នកណាប្រកាសដំណឹងល្អប្រាប់អ្នករាល់គ្នា ខុសពីដំណឹងល្អដែលអ្នករាល់គ្នាបានទទួល សូមឲ្យអ្នកនោះត្រូវបណ្ដាសាចុះ។
ចូរប្រយ័ត្ននឹងពួកឆ្កែ ចូរប្រយ័ត្ននឹងពួកអ្នកដែលប្រព្រឹត្តអាក្រក់ ព្រមទាំងពួកកាត់ស្បែកក្លែងក្លាយផង។ ប៉ុន្តែ យើងជាសាសន៍ស្ថានសួគ៌ ហើយនៅរង់ចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះវិញ។ ព្រះអង្គនឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឲ្យត្រឡប់ដូចជាព្រះកាយដ៏រុងរឿងរបស់ព្រះអង្គ ដោយសារព្រះចេស្តារបស់ព្រះអង្គ ដែលបង្ក្រាបគ្រប់ទាំងអស់ឲ្យនៅក្រោមអំណាចរបស់ព្រះអង្គ។ ដ្បិតយើងជាពួកកាត់ស្បែកពិតប្រាកដ ដែលថ្វាយបង្គំព្រះដោយវិញ្ញាណ ហើយអួតពីព្រះគ្រីស្ទយេស៊ូវ ឥតទុកចិត្តនឹងសាច់ឈាមឡើយ។
រីឯអ្នករាល់គ្នា ដែលពីដើមត្រូវឃ្លាតឆ្ងាយ ហើយជាខ្មាំងសត្រូវក្នុងគំនិត ដោយសារអំពើអាក្រក់ ឥឡូវនេះ ព្រះអង្គបានផ្សះផ្សាក្នុងរូបសាច់ព្រះអង្គ ដោយបានទទួលសុគត ដើម្បីថ្វាយអ្នករាល់គ្នាជាតង្វាយបរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះព្រះអង្គ ប្រសិនបើអ្នករាល់គ្នាពិតជាបានចាក់គ្រឹះ ហើយមាំមួននៅក្នុងជំនឿ ឥតងាកបែរចេញពីសេចក្តីសង្ឃឹមរបស់ដំណឹងល្អ ដែលអ្នករាល់គ្នាបានឮ ជាដំណឹងដែលបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ។ ឯខ្ញុំ ប៉ុល បានក្លាយជាអ្នកបម្រើដំណឹងល្អនេះ។
ដូច្នេះ បងប្អូនអើយ ចូរប្រយ័ត្នក្រែងមានអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា មានចិត្តអាក្រក់បែរចេញពីព្រះដ៏មានព្រះជន្មរស់។ ផ្ទុយទៅវិញ ចូរដាស់តឿនគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ ក្នុងកាលដែលនៅតែមានពាក្យថា «ថ្ងៃនេះ» នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប។
មានពរហើយអ្នកណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង ដ្បិតកាលណាត្រូវល្បងល ឃើញថាខ្ជាប់ខ្ជួនហើយ អ្នកនោះនឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់សន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ព្រះអង្គ។
ប៉ុន្តែ បើអ្នករាល់គ្នាត្រូវរងទុក្ខ ដោយព្រោះសេចក្តីសុចរិតវិញ នោះអ្នករាល់គ្នាមានពរហើយ។ មិនត្រូវភ័យខ្លាចចំពោះការបំភ័យរបស់គេ ក៏កុំច្រួលច្របល់ឡើយ តែត្រូវតាំងព្រះគ្រីស្ទជាបរិសុទ្ធ នៅក្នុងចិត្តអ្នករាល់គ្នា ទុកជាព្រះអម្ចាស់ចុះ។ ត្រូវប្រុងប្រៀបជានិច្ច ដើម្បីឆ្លើយតបនឹងអ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់អ្នករាល់គ្នា
ចូរដឹងខ្លួន ហើយចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីរកអ្នកណាម្នាក់ដែលវាអាចនឹងត្របាក់លេបបាន។ ចូរតស៊ូនឹងវា ដោយមានជំនឿមាំមួន ទាំងដឹងថា បងប្អូនរួមជំនឿរបស់អ្នករាល់គ្នា នៅក្នុងពិភពទាំងមូល ក៏កំពុងរងទុក្ខលំបាកដូចអ្នករាល់គ្នាដែរ។
ដូច្នេះ ចូរនឹកចាំថា អ្នកបានធ្លាក់ចេញពីសណ្ឋានណា ចូរប្រែចិត្ត ហើយប្រព្រឹត្តដូចដើមឡើងវិញ។ បើពុំនោះទេ យើងនឹងមករកអ្នក ហើយដកយកជើងចង្កៀងរបស់អ្នកចេញពីកន្លែងរបស់វា លើកលែងតែអ្នកប្រែចិត្ត។
«ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងសើដេសថា៖ ព្រះអង្គដែលមានព្រះវិញ្ញាណទាំងប្រាំពីរ និងផ្កាយទាំងប្រាំពីរ ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា "យើងស្គាល់ការដែលអ្នកប្រព្រឹត្តហើយ អ្នកមានឈ្មោះថារស់ តែអ្នកស្លាប់ទេ។ ដោយព្រោះអ្នកបានកាន់តាមពាក្យរបស់យើង ដោយអត់ធ្មត់ យើងនឹងរក្សាអ្នកឲ្យរួចពីគ្រាលំបាក ដែលនឹងកើតមានដល់ពិភពលោកទាំងមូល ដើម្បីល្បងពួកអ្នកដែលនៅលើផែនដី។ យើងនឹងមកនៅពេលឆាប់ៗ ចូរកាន់ខ្ជាប់តាមអ្វីដែលអ្នកមានចុះ ដើម្បីកុំឲ្យអ្នកណាដណ្តើមយកមកុដរបស់អ្នកបាន។ អ្នកណាដែលឈ្នះ យើងនឹងតាំងអ្នកនោះជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃយើង អ្នកនោះនឹងមិនចេញពីទីនោះឡើយ។ យើងនឹងកត់ព្រះនាមរបស់ព្រះនៃយើង និងឈ្មោះទីក្រុងរបស់ព្រះនៃយើងលើអ្នកនោះ គឺក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌ មកពីព្រះនៃយើង ព្រមទាំងកត់ឈ្មោះថ្មីរបស់យើងលើអ្នកនោះដែរ។ អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ"»។ «ចូរសរសេរផ្ញើទៅទេវតានៃក្រុមជំនុំនៅក្រុងឡៅឌីសេថា៖ ព្រះដ៏ជាអាម៉ែន ជាស្មរបន្ទាល់ស្មោះត្រង់ ហើយពិតប្រាកដ ជាដើមកំណើតនៃអ្វីៗដែលព្រះបានបង្កើតមក ទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនេះថា "យើងស្គាល់កិច្ចការដែលអ្នកធ្វើហើយ គឺអ្នកត្រជាក់ក៏មិនត្រជាក់ ក្តៅក៏មិនក្តៅ។ យើងចង់ឲ្យអ្នក បើត្រជាក់ឲ្យពិតជាត្រជាក់ ឬបើក្តៅឲ្យពិតជាក្តៅ។ ដូច្នេះ ដោយព្រោះអ្នកគ្រាន់តែក្តៅឧណ្ហៗ ត្រជាក់ក៏មិនត្រជាក់ ក្តៅក៏មិនក្តៅ នោះយើងនឹងខ្ជាក់អ្នកចេញពីមាត់របស់យើងមិនខាន។ ដ្បិតអ្នកអួតថា "ខ្ញុំជាអ្នកមាន ខ្ញុំមានស្តុកស្តម្ភហើយ ខ្ញុំមិនត្រូវការអ្វីទេ" តែអ្នកមិនដឹងថា អ្នកវេទនា គួរឲ្យអាណិត ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតនោះឡើយ។ ដូច្នេះ យើងទូន្មានឲ្យអ្នកទិញមាសដែលបន្សុទ្ធដោយភ្លើងពីយើង ដើម្បីឲ្យអ្នកបានធ្វើជាអ្នកមាន ហើយទិញសម្លៀកបំពាក់សទៅស្លៀកពាក់ កុំឲ្យគេឃើញកេរខ្មាសដែលអ្នកនៅអាក្រាត ព្រមទាំងថ្នាំលាបភ្នែកផង ដើម្បីឲ្យអ្នកមើលឃើញច្បាស់។ យើងបន្ទោស ហើយវាយផ្ចាលអស់អ្នកដែលយើងស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តឡើង។ ចូរភ្ញាក់ខ្លួនឡើង ហើយចម្រើនកម្លាំងចំពោះអ្វីៗដែលនៅសល់រៀបនឹងស្លាប់នោះឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតយើងបានឃើញការដែលអ្នកប្រព្រឹត្តនោះ មិនទាន់ពេញខ្នាតនៅចំពោះព្រះនៃយើងនៅឡើយទេ។ មើល៍! យើងឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងយើង ហើយបើកទ្វារឲ្យ នោះយើងនឹងចូលទៅក្នុងផ្ទះអ្នកនោះ យើងនឹងបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះក៏បរិភោគជាមួយយើងដែរ។ អ្នកណាដែលឈ្នះ យើងនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយយើង ដូចជាយើងបានឈ្នះ ហើយបានអង្គុយជាមួយព្រះវរបិតាយើង នៅលើបល្ល័ង្ករបស់ព្រះអង្គដែរ។ អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ"»។ ដូច្នេះ ចូរនឹកចាំ ដែលអ្នកបានទទួល ហើយបានឮជាយ៉ាងណា ចូរកាន់តាម ហើយប្រែចិត្តចុះ។ ប្រសិនបើអ្នកមិនភ្ញាក់ខ្លួនទេ នោះយើងនឹងមកដូចជាចោរ ហើយអ្នកមិនដឹងថា យើងនឹងមករកអ្នកនៅពេលណាឡើយ។
ខ្ញុំសូមប្រាប់អស់អ្នកដែលឮពាក្យទំនាយនៅក្នុងគម្ពីរនេះថា បើអ្នកណាបន្ថែមអ្វីទៅក្នុងសេចក្ដីទាំងនេះ ព្រះនឹងបន្ថែមគ្រោះកាច ដែលមានរៀបរាប់នៅក្នុងគម្ពីរនេះ ដល់អ្នកនោះ ហើយបើអ្នកណាដកអ្វីចេញពីព្រះបន្ទូលនៅក្នុងគម្ពីរទំនាយនេះ ព្រះក៏នឹងដកចំណែករបស់អ្នកនោះ ចេញពីដើមជីវិត និងពីទីក្រុងបរិសុទ្ធ ដូចបានរៀបរាប់ក្នុងគម្ពីរនេះដែរ។
ព្រះយេហូវ៉ាទតឃើញថា អំពើអាក្រក់របស់មនុស្សបានចម្រើនជាច្រើនឡើងនៅផែនដី ហើយថា អស់ទាំងគំនិតក្នុងចិត្តរបស់គេចេះតែអាក្រក់ជានិច្ចដូច្នោះ
អ្នកណាដែលកម្ចាយឈាមរបស់មនុស្ស អ្នកនោះនឹងត្រូវគេកម្ចាយឈាមវិញ ដ្បិតព្រះទ្រង់បានបង្កើតមនុស្សមក ឲ្យដូចរូបអង្គទ្រង់។
ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះអំពើទុច្ចរិត អំពើរំលង និងអំពើបាប ប៉ុន្តែ ព្រះអង្គមិនរាប់មនុស្សមានទោសថា ជាឥតទោសឡើយ ព្រះអង្គដាក់ទោសចំពោះអំពើទុច្ចរិតរបស់ឪពុក រហូតដល់កូនចៅ ដល់បី ហើយបួនជំនាន់ផង»។
«អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថា "ភ្នែកឲ្យសមនឹងភ្នែក ហើយធ្មេញឲ្យសមនឹងធ្មេញ" ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំតបតនឹងមនុស្សអាក្រក់ឡើយ ប្រសិនបើអ្នកណាទះកំផ្លៀងស្តាំរបស់អ្នក ចូរបែរឲ្យគេទះម្ខាងទៀតទៅ មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានកម្សាន្តចិត្ត។ ហើយបើអ្នកណាចង់ប្តឹងយកអាវខ្លីរបស់អ្នក ចូរឲ្យគេយកអាវវែងរបស់អ្នកទៅផង។ បើអ្នកណាបង្ខំឲ្យអ្នកធ្វើដំណើរមួយយោជន៍ ចូរទៅជាមួយគេពីរយោជន៍ចុះ។ ចូរឲ្យដល់អ្នកណាដែលសុំ ហើយកុំប្រកែកនឹងអ្នកណាដែលចង់ខ្ចីអ្វីមួយពីអ្នកឡើយ»។
ចូរឲ្យមនុស្សទាំងអស់ចុះចូលចំពោះអាជ្ញាធរ ដ្បិតបើមិនមកពីព្រះទេ នោះគ្មានអំណាចណាឡើយ គឺព្រះបានតាំងអស់លោកទាំងនោះឲ្យមានអំណាច។ សេចក្តីស្រឡាញ់មិនធ្វើអាក្រក់ដល់អ្នកជិតខាងឡើយ ដូច្នេះ សេចក្តីស្រឡាញ់ជាការសម្រេចតាមក្រឹត្យវិន័យ។ ក្រៅពីនេះ ត្រូវដឹងថា នេះជាវេលាណា គឺដល់ម៉ោងដែលត្រូវភ្ញាក់ពីដេកហើយ ដ្បិតឥឡូវនេះ ការសង្គ្រោះនៅជិតយើងជាងកាលយើងទើបនឹងជឿ យប់ជិតផុតហើយ ថ្ងៃក៏ជិតមកដល់ដែរ ដូច្នេះ ចូរយើងលះចោលការរបស់សេចក្តីងងឹតចេញ ហើយពាក់គ្រឿងសឹករបស់ពន្លឺវិញ។ ចូរយើងរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ។ ផ្ទុយទៅវិញ ត្រូវប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយកុំបំពេញតាមសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាមឡើយ។ ដូច្នេះ អ្នកណាដែលតាំងខ្លួនប្រឆាំងនឹងអំណាចនោះ ឈ្មោះថាប្រឆាំងនឹងអ្វីដែលព្រះបានតាំងឡើងដែរ ហើយអស់អ្នកដែលប្រឆាំង នោះនឹងត្រូវជាប់ទោស។ ដ្បិតអ្នកប្រព្រឹត្តល្អ មិនត្រូវខ្លាចអ្នកគ្រប់គ្រងឡើយ មានតែអ្នកប្រព្រឹត្តអាក្រក់ប៉ុណ្ណោះដែលត្រូវខ្លាច។ តើអ្នកមិនចង់ខ្លាចអាជ្ញាធរមែនឬ? ដូច្នេះ ចូរប្រព្រឹត្តល្អចុះ នោះលោកនឹងសរសើរដល់អ្នកមិនខាន ដ្បិតលោកជាអ្នកបម្រើរបស់ព្រះ ដើម្បីជួយឲ្យអ្នកប្រពឹ្រត្តល្អ។ ប៉ុន្តែ បើអ្នកប្រព្រឹត្តអាក្រក់ ចូរខ្លាចទៅ ដ្បិតលោកមិនមែនស្ពាយដាវឥតប្រយោជន៍ឡើយ! ព្រោះលោកជាអ្នកបម្រើរបស់ព្រះ ដើម្បីសម្ដែងសេចក្តីក្រោធរបស់ព្រះអង្គ មកលើអ្នកដែលប្រព្រឹត្តអាក្រក់។ ដូច្នេះ ត្រូវចុះចូល មិនមែនដើម្បីឲ្យរួចផុតពីសេចក្តីក្រោធរបស់ព្រះប៉ុណ្ណោះ គឺដោយព្រោះមនសិការផង។
អ្នកណាដែលជឿ ហើយទទួលពិធីជ្រមុជទឹក នោះនឹងបានសង្គ្រោះ តែអ្នកណាដែលមិនជឿ នោះនឹងជាប់ទោស។
«បើអ្នកណាមកតាមខ្ញុំ ហើយមិនបានលះអាល័យពីឪពុកម្តាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
«កុំគិតថា ខ្ញុំមកដើម្បីនាំសេចក្ដីសុខសាន្តមកផែនដីឡើយ ខ្ញុំមិនមែនមកដើម្បីនាំសេចក្តីសុខសាន្តមកទេ តែខ្ញុំនាំដាវមកទេតើ! ដ្បិតខ្ញុំមក ធ្វើឲ្យកូនប្រុសទាស់នឹងឪពុកខ្លួន ហើយកូនស្រីទាស់នឹងម្តាយ កូនប្រសាស្រីទាស់នឹងម្តាយក្មេក ហើយសត្រូវរបស់អ្នកនោះ គឺជាសមាជិកនៅក្នុងគ្រួសាររបស់អ្នកនោះឯង។
រីឯទ្វារដែលតូច ហើយផ្លូវចង្អៀត នោះនាំទៅរកជីវិត ហើយមានមនុស្សតិចទេដែលរកផ្លូវនោះឃើញ»។