Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 11:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដូច្នេះ កាល​លោក​ពេត្រុស​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ពួក​អ្នក​កាត់​ស្បែក​មាន​ការ​រិះ​គន់​លោក​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ដូច្នេះ នៅពេល​ពេត្រុស​ឡើងទៅ​យេរូសាឡិម ពួកកាត់ស្បែក​ក៏​រិះគន់​គាត់

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ដូច្នេះ​ពេល​លោក​ពេត្រុស​ឡើង​ទៅ​ក្រុង​យេរូសាឡិម​វិញ​ នោះ​អស់​អ្នក​ក្នុង​ចំណោម​ពួក​អ្នក​កាត់ស្បែក​ក៏​មក​ជំទាស់​នឹង​គាត់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 កាល​លោក​ពេត្រុស​ឡើង​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ អ្នក​ជឿ​ដែល​ជា​សាសន៍​យូដា នាំ​គ្នា​រិះគន់​លោក​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 រួច​កាល​ពេត្រុស​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម នោះ​អស់​អ្នក​ខាង​ពួក​កាត់​ស្បែក​គេ​មាន​សេចក្ដី​ប្រកាន់​ចំពោះ​គាត់​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

2 កាល​ពេត្រុស​ឡើង​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម​វិញ អ្នក​ជឿ​ដែល​ជា​សាសន៍​យូដា នាំ​គ្នា​រិះ​គន់​លោក​ថា៖

សូមមើលជំពូក ចម្លង




កិច្ចការ 11:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ជឿ​ពី​ចំណោម​ពួក​អ្នក​កាត់​ស្បែក ដែល​មក​ជា‌មួយ​លោក​ពេត្រុស មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង ដោយ​ឃើញ​ព្រះ​ចាក់​បង្ហូរ​អំណោយ‌ទាន​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មក​លើ​ពួក​សាសន៍​ដទៃ​ដែរ


នៅ​ថ្ងៃ​បន្ទាប់ កាល​អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ទី​ក្រុងនោះ លោក​ពេត្រុស​ឡើង​ទៅ​អធិស្ឋាននៅ​លើ​ដំបូល​ផ្ទះ ប្រហែលជា​ពេល​ថ្ងៃ​ត្រង់។


ប៉ុន្ដែ មាន​អ្នក​ខ្លះ​ចុះ​ពី​ស្រុក​យូដា មក​បង្រៀន​ពួក​បង‌ប្អូន​ថា៖ «ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​បាន​ទទួល​ពិធី​កាត់​ស្បែក តាម​ទម្លាប់​របស់​លោក​ម៉ូសេ​ទេ អ្នក​រាល់​គ្នា​មិន​អាច​បាន​សង្គ្រោះ​ឡើយ»។


ប៉ុន្ដែ មាន​ពួក​អ្នក​ខ្លះ​ក្នុង​ពួក​ផារិ‌ស៊ីដែល​បាន​ជឿ ក្រោក​ឡើង​ពោល​ថា៖ «ត្រូវ​តែ​កាត់​ស្បែក​ឲ្យ​ពួក​សាសន៍​ដទៃ ហើយ​បង្គាប់​ឲ្យ​កាន់​តាម​ក្រិត‌វិន័យ​របស់​លោក​ម៉ូសេ​ដែរ»។


រីឯ​លោក​យេស៊ូវ ដែល​ហៅ​ថា យូស្ទុស ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​ដែរ។ ក្នុង​ចំណោម​ពួក​អ្នក​កាត់​ស្បែក មាន​តែ​អ្នក​ទាំង​នេះ​ទេ​ដែល​បាន​រួម​ការ​ងារ​ជា​មួយ​ខ្ញុំ​សម្រាប់​ព្រះរាជ​របស់​ព្រះ ហើយ​គេ​បាន​កម្សាន្ត​ចិត្ត​ខ្ញុំ។


ដ្បិត​មាន​មនុស្ស​ជា​ច្រើន គឺ​ក្នុង​ចំណោម​ពួក​អ្នក​កាត់​ស្បែក ដែល​មានចិត្ត​រឹង‌រូស ជា​ពួក​អ្នក​ដែល​ពោល​ពាក្យ​ឥត​ប្រយោជន៍ ហើយ​បោក​ប្រាស់គេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម