Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

ប្រភេទរង

ការថែរក្សារបស់ព្រះចំពោះកូនៗរបស់ទ្រង់ព្រះជាម្ចាស់មានឫទ្ធានុភាពគ្រប់បែបយ៉ាងព្រះគង់គ្រប់ទីកន្លែងព្រះជ្រាបគ្រប់សព្វសារពើព្រះមហាករុណាច្បាប់គុណសម្បត្តិព្រះជាម្ចាស់គុណសម្បត្តិនៃព្រះពាសដែកទេវៈព្រះជាម្ចាស់ការជួបជុំគ្នាផែនការព្រះសម្រាប់ជីវិតយើងស vẻ đẹp thần thánhរង់ចាំព្រះគុណសេចក្តីសប្បុរសរបស់ព្រះព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់ការបង្កើត​ពិភពលោក​ដោយ​ព្រះប្រាជ្ញាដ៏ទេវភាពព្រះជាម្ចាស់ស្រឡាញ់យើងព្រះគុណព្រះជាម្ចាស់ក្នុងគ្រាលំបាកព្រះគង់ជាមួយយើងក្នុងគ្រាលំបាកព្រះបន្ទូលការហៅរបស់ព្រះព្រះគម្ពីរ និង អត្ថិភាពនៃព្រះព្រះហឫទ័យព្រះបិតាសួគ៌ព្រះរាជបុត្រានៃព្រះព័ត៌មានអំពីព្រះមេស្ស៊ីព្រះត្រីឯកចិត្តមេត្តាសំឡេងព្រះ

143 ខគម្ពីរព្រះគម្ពីរអំពីសេចក្ដីល្អរបស់ព្រះ

143 ខគម្ពីរព្រះគម្ពីរអំពីសេចក្ដីល្អរបស់ព្រះ
ទំនុកតម្កើង 100:5

៙ ដ្បិត​ព្រះ‌យេហូវ៉ា​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ហើយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ក៏​នៅ​ស្ថិត​ស្ថេរ​គ្រប់​ជំនាន់​ត​រៀង​ទៅ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 34:8

ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ចុះ! មាន​ពរ​ហើយ មនុស្ស​ណា ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 23:6

ប្រាកដ​ជា ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា នឹង​តាម​ជាប់​ជាមួយ​ខ្ញុំ រាល់​ថ្ងៃ​ដរាប​អស់​មួយ​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា ជា​រៀង​រហូត ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 2:4

ឬ​តើ​អ្នក​មើល​ងាយ​សេចក្តី​សប្បុរស សេចក្តី​ទ្រាំទ្រ និង​សេចក្តី​អត់​ធ្មត់​ដ៏​បរិបូរ​របស់​ព្រះ‌អង្គ​ឬ? តើ​អ្នក​មិន​ដឹង​ថា សេចក្តី​សប្បុរស​របស់​ព្រះ នាំ​អ្នក​ឲ្យ​ប្រែ​ចិត្ត​ទេ​ឬ?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:9

ព្រះ‌យេហូវ៉ា​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​របស់​ព្រះ‌អង្គ គ្រប​លើ​អ្វីៗ​ទាំងអស់ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។

ជំពូក    |  កំណែ ចម្លង
បរិទេវ 3:22-23

គឺ​សេចក្ដី​សប្បុ‌រស​របស់​ព្រះ‌យេហូវ៉ា មិនចេះ​ចប់ សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​មិន​ចេះ​ផុត សេចក្ដី​ទាំង​នោះ ចេះ​តែ​ថ្មី​រៀង​រាល់​ព្រឹក សេចក្ដី​ស្មោះ​ត្រង់​របស់​ព្រះ‌អង្គ​ធំ​ណាស់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 86:5

ដ្បិត ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ល្អ ហើយ​អត់​ទោស ក៏​មាន​ព្រះ‌ហឫ‌ទ័យសប្បុរស​ជា​បរិបូរ ចំពោះ​អស់​អ្នក​ណា​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:31

ព្រះ‌ទ្រង់​ទត​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក ឃើញ​ថា​ល្អ​ប្រពៃ​ណាស់ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទី​ប្រាំមួយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:68

ព្រះ‌អង្គ​ល្អ ហើយ​ធ្វើ​ការ​ល្អ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 136:1

សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 107:1

ឱ​ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 7:11

ដូច្នេះ បើ​អ្នក​រាល់​គ្នា​ជា​មនុស្ស​អាក្រក់ ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន​របស់​ខ្លួន​ទៅ​ហើយ ចុះ​ចំណង់​បើ​ព្រះ‌វរបិតា​របស់​អ្នក ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​នឹង​ប្រទាន​របស់​ល្អ​ដល់​អស់​អ្នក​ដែល​សូម លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត!»

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 118:1

ឱ ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិតព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 25:8

ព្រះ‌យេហូវ៉ា​ល្អ ហើយ​ទៀង​ត្រង់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​បង្រៀន មនុស្ស​បាប​ឲ្យ​ស្គាល់​ផ្លូវ​ដែល​ត្រូវ​ដើរ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 34:6

ព្រះ‌យេហូវ៉ា​យាង​កាត់​នៅ​មុខ​លោក ហើយ​ប្រកាស​ថា៖ «យេហូវ៉ា យេហូវ៉ា ជា​ព្រះ​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ប្រណី​សន្តោស ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ មាន​ព្រះ​ហឫ‌ទ័យ​សប្បុរស ហើយ​ស្មោះ​ត្រង់​ជា‌និច្ច។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:15-16

ភ្នែក​របស់​មនុស្ស​ទាំង​អស់ទន្ទឹង​រង់​ចាំ​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ប្រទាន​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់។ ព្រះ‌អង្គ​លា​ព្រះ‌ហស្ត ព្រះ‌អង្គ​ប្រទាន​ឲ្យ​ជីវិត​ទាំង‌ឡាយ ឲ្យ​ឆ្អែត​បាន​ស្កប់​ស្កល់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:76

សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ កម្សាន្ត​ចិត្ត​ទូល‌បង្គំ តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា ដល់​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទីតុស 3:4-5

ប៉ុន្ដែ កាល​សេចក្ដី​សប្បុរស និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង​បាន​លេច​មក ព្រះ‌អង្គ​ក៏​បាន​សង្គ្រោះ​យើង មិន​មែន​ដោយ​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត​សុចរិត​នោះ​ទេ គឺ​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គវិញ ដោយ​សារ​ការ​លាង​សម្អាត​ឲ្យ​បាន​កើត​ជា​ថ្មី និង​ការ​ធ្វើ​ឲ្យមាន​ជីវិត​ជា​ថ្មី​ដោយ‌សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:28

យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់ ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្តី​ល្អ ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ ស្រប​តាម​គម្រោង​ការ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 146:9

ព្រះ‌យេហូវ៉ា​ការពារ​ពួក​អ្នក​ស្នាក់​អាស្រ័យ ព្រះ‌អង្គ​ទ្រ​ទ្រង់​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ តែ​ឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់​វិញ ព្រះ‌អង្គ​នាំ​ទៅ​រក​សេចក្ដី​វិនាស។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:3-4

៙ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ហើយ​ប្រព្រឹត្ត​អំពើ​ល្អ នោះអ្នក​នឹង​បាន​នៅ​ក្នុង​ស្រុក ហើយ​រស់​នៅ​យ៉ាង​សុខ​ក្សេម​ក្សាន្ត។ ៙ មាត់​របស់​មនុស្ស​សុចរិត ពោល​ចេញ​ជា​ប្រាជ្ញា ហើយ​អណ្ដាត​របស់​គេ ស្រដី​ចេញ​ជា​ពាក្យ​យុត្តិ‌ធម៌។ ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​គេ ដក់​ជាប់​ក្នុង​ចិត្តគេ ហើយ​ជំហាន​របស់​គេ​មិនរអិល​ឡើយ។ មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត ហើយ​រក​មធ្យោ‌បាយ​សម្លាប់​គេ។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​មិនបោះ​បង់​គេទៅ​ក្នុង កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់​ឡើយ ក៏​មិន​ឲ្យ​គេ​មាន​ទោស នៅ​ពេល​ត្រូវ​ជំនុំ‌ជម្រះ​ដែរ។ ៙ ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា ហើយ​កាន់​តាម​ផ្លូវ​របស់​ព្រះ‌អង្គ​ចុះ នោះ​ព្រះ‌អង្គ​នឹង​លើក​តម្កើង​អ្នក ឲ្យ​គ្រប់​គ្រង​ទឹក‌ដី​ជា​មត៌ក អ្នកនឹង​ឃើញ​មនុស្ស​អាក្រក់​ត្រូវ​កាត់​ចេញ។ យើង​បាន​ឃើញ​មនុស្ស​អាក្រក់​មាន​អំណាច ហើយលេច​ត្រ​ដែត​ឡើង ដូច​ដើម​តាត្រាវ​នៅ​ភ្នំ​ល្បាណូន។ ប៉ុន្ដែ គេ​ទៅ​បាត់ ហើយ​មើល៍ គេ​មិននៅ​ទៀត​ឡើយ ទោះ​បើ​យើង​បាន​ស្វែង​រក​គេ តែ​រកគេ​មិន​ឃើញ​សោះ។ ៙ ចូរ​ចំណាំ​មើល​មនុស្ស​ឥត​សៅ​ហ្មង ហើយ​ពិចារណា​មើល​មនុស្ស​ទៀង​ត្រង់​ចុះ ដ្បិតចុង​បំផុត​នៃ​មនុស្ស​នោះ នឹងបាន​សុខ​សាន្ត។ រីឯ​មនុស្ស​រំលង​ច្បាប់ នឹង​ត្រូវ​វិនាស​ទៅ​ជា​មួយ​គ្នា ចុង​បំផុត​របស់​មនុស្ស​អាក្រក់ នឹង​ត្រូវ​កាត់​ចេញ។ ការ​សង្គ្រោះ​របស់​មនុស្ស​សុចរិត មក​ពី​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ជា​ទីជ្រក​កោន​របស់​គេ ក្នុង​គ្រា​មាន​ទុក្ខ​លំបាក។ ចូរ​យក​ព្រះ‌យេហូវ៉ា​ជា​អំណរ​របស់​អ្នក​ចុះ នោះ​ព្រះ‌អង្គ​នឹង​ប្រទាន​អ្វីៗ ដែល​ចិត្ត​អ្នក​ប្រាថ្នាចង់​បាន។

ជំពូក    |  កំណែ ចម្លង
អេសាយ 54:10

ព្រោះ​អស់​ទាំង​ភ្នំ​ធំ​នឹង​បាត់​ទៅ​បាន អស់​ទាំង​ភ្នំ​តូច​នឹង​រើ​ចេញ​ទៅ​បាន​ដែរ ប៉ុន្តែ សេចក្ដី​សប្បុរស​របស់​យើង នឹង​មិន​ដែល​ឃ្លាត​បាត់​ពី​អ្នក​ឡើយ ហើយ​សេចក្ដី​សញ្ញា​ពី​សេចក្ដី​មេត្រី​របស់​យើង ក៏​មិន​ត្រូវ​រើ​ចេញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​ប្រោស​មេត្តា​ដល់​អ្នក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:14

ទូល‌បង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ទូល‌បង្គំ​មក គួរ​ឲ្យ​ស្ញប់​ស្ញែង ហើយ​អស្ចារ្យ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ ព្រលឹង​ទូល‌បង្គំ​ដឹង​ច្បាស់​ណាស់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 23:1-3

ព្រះ‌យេហូវ៉ា​ជា​គង្វាល​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ។ ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​ដេក​សម្រាក​នៅ​លើ​វាល​ស្មៅ​ខៀវ​ខ្ចី ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿនៗ ព្រះ‌អង្គ​កែ​ព្រលឹង ខ្ញុំ​ឡើង​វិញ ព្រះ‌អង្គ​នាំ​ខ្ញុំ​តាម​ផ្លូវ​ដ៏​សុចរិត ដោយ​យល់​ដល់​ព្រះ‌នាមព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 31:19

ឱ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​បរិបូរ​ក្រៃ​លែង ព្រះ‌អង្គ​បាន​បម្រុង​ទុក​សម្រាប់​អស់​អ្នក​ដែល កោត​ខ្លាច​ព្រះ‌អង្គ សម្រាប់​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ពួក​កូន​មនុស្ស។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 111:4-5

ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មនុស្ស​នឹក​ចាំ ពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ ព្រះ‌យេហូវ៉ា​ប្រកប​ដោយ​ព្រះ​គុណ និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា។ ព្រះ‌អង្គ​ប្រទាន​អាហារដល់​អស់​អ្នក ដែល​កោត​ខ្លាចព្រះ‌អង្គ ព្រះ‌អង្គ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​ជាប់​ជា‌និច្ច។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 16:2

ខ្ញុំ​ទូល​ព្រះ‌យេហូវ៉ា​ថា៖ «ព្រះ‌អង្គ ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ ក្រៅ​ពី​ព្រះ‌អង្គ ទូល‌បង្គំ​រក​សេចក្ដី​ល្អ មិន​បាន​ឡើយ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 78:38

រីឯ​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​មានព្រះ‌ហឫ‌ទ័យ អាណិត​អាសូរ ព្រះ‌អង្គ​អត់​ទោស​អំពើ​ទុច្ចរិត​របស់​គេ ហើយ​មិន​បាន​បំផ្លាញ​គេ​ទេ ព្រះ‌អង្គ​ទប់​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ជា​ច្រើន​លើក​ច្រើន​សា មិន​ឲ្យ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ឆួល​ឡើង​ទាំង​អស់​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:17

ព្រះ‌យេហូវ៉ា​សុចរិត​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ របស់​ព្រះ‌អង្គ​ដែរ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 19:17

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែល​ល្អ​ដូច្នេះ? មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ល្អ។ បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ចូរ​កាន់​តាម​បទ‌បញ្ជា​ទៅ»។

ជំពូក    |  កំណែ ចម្លង
រ៉ូម 5:8

រីឯ​ព្រះ​វិញ ទ្រង់​សម្ដែង​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ដល់​យើង ដោយ​ព្រះ‌គ្រីស្ទ​បាន​សុគត​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​មាន​បាប​នៅ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 103:8

ព្រះ‌យេហូវ៉ា​ប្រកប​ដោយ ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា និង​ប្រណី​សន្ដោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ដ៏​បរិបូរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 86:15

ប៉ុន្ដែ ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជា​ព្រះ​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា និង​ប្រណី​សន្ដោស ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​ជា​បរិបូរ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 33:5

លោក​អេសាវ​ងើប​មុខ​ឡើង ឃើញ​ស្រីៗ និង​កូន​ក្មេង​ទាំង​នោះ ក៏​សួរ​ថា៖ «តើ​អ្នក​ទាំង​នេះ​ដែល​មក​ជា‌មួយ​ឯង ជា​អ្នក​ណា?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «នេះ​ជា​កូន​ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ ជា​អ្នក​បម្រើ​របស់​បង»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 147:7-9

៙ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​អរ​ព្រះ‌គុណ ចូរ​លើក​ទំនុក​ថ្វាយ​ព្រះ​នៃ​យើង ដោយ​ចាប់​ស៊ុង។ ព្រះ‌អង្គ​បិទ​បាំង​ផ្ទៃ​មេឃ​ដោយ​ពពក ព្រះ‌អង្គ​រៀប​ចំ​ឲ្យ​មាន​ភ្លៀង​សម្រាប់​ផែនដី ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ស្មៅ​ដុះ​នៅ​លើ​ភ្នំ។ ព្រះ‌អង្គ​ប្រទានឲ្យ​សត្វ​ពាហនៈ​មាន​អាហារ ហើយ​ក៏​ប្រទាន​ឲ្យ​កូន​ក្អែក​ដែល​យំ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 68:19

សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​ព្រះ‌អង្គ​ទទួល​យក​បន្ទុក​របស់​យើង​រាល់​ថ្ងៃ គឺ​ជា​ព្រះ​ជា​ទី​សង្គ្រោះ​របស់​យើង។ -បង្អង់

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 100:4

៙ ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ ហើយ​ចូល​ទៅ​ក្នុង​ទី‌លាន​ព្រះ‌អង្គ ដោយ​សរសើរ! ចូរ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ចូរ​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ!

ជំពូក    |  កំណែ ចម្លង
អេសាយ 63:7

ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​សេចក្ដី​សប្បុរស​របស់​ព្រះ‌យេហូវ៉ា ហើយ​ពី​សេចក្ដី​ដែល​គួរ​សរសើរ​របស់​ព្រះ‌អង្គ តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា បាន​ប្រោស​ដល់​យើង​រាល់​គ្នា និង​សេចក្ដី​សប្បុរស​ដ៏​ធំ ដែល​ផ្តល់​ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល ជា​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​ប្រោស​ដល់​គេ តាម​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ ហើយ​តាម​សេចក្ដី​សប្បុរស​ដ៏​ជា​បរិបូរ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:8-9

៙ ព្រះ‌យេហូវ៉ា​ប្រកប ដោយ​ព្រះហឫ​ទ័យ​ប្រណី​សន្ដោស និង​អាណិត​អាសូរ ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​ពោរ​ពេញ​ដោយ ព្រះ‌ហឫ‌ទ័យ​សប្បុរស។ ព្រះ‌យេហូវ៉ា​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​ព្រះ‌ហឫ‌ទ័យ​អាណិត​អាសូរ​របស់​ព្រះ‌អង្គ គ្រប​លើ​អ្វីៗ​ទាំងអស់ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។

ជំពូក    |  កំណែ ចម្លង
រ៉ូម 1:20

តាំង​ពី​កំណើត​ពិភព‌លោក​មក ព្រះ‌ចេស្តា​ដ៏​អស់​កល្ប និង​និស្ស័យ​ជា​ព្រះ​របស់​ព្រះ‌អង្គ ដែល​ទោះ​ជា​គេ​មើល​មិន​ឃើញ​ក្ដី នោះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ ហើយ​យល់​បាន តាម​រយៈ​អ្វីៗ​ដែល​ព្រះ‌អង្គ​បង្កើត​មក​ដែរ។ ដូច្នេះ គេ​មិន​អាច​ដោះ‌សា​បាន​ឡើយ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 16:5

ព្រះ‌យេហូវ៉ា​ជា​ចំណែក​មត៌ក​របស់​ទូល‌បង្គំ ហើយ​ជា​ពែង​របស់​ទូល‌បង្គំ អនាគត​របស់​ទូល‌បង្គំ ស្ថិត​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 49:25

គឺ​ដោយ​សារ​ព្រះ​របស់​ឪពុក ដែល​ព្រះ‌អង្គ​នឹង​ជួយ​កូន ដោយ​សារ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ដែល​នឹង​ប្រទាន​ពរ​កូន ព្រះ‌ពរ​ពី​លើ​មេឃ ព្រះ‌ពរ​ពី​ទី​ជម្រៅ​ដែល​នៅ​ខាង​ក្រោម ព្រះ‌ពរ​ពី​ទឹក​ដោះ និង​ពី​ផ្ទៃ​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 33:5

ព្រះ‌អង្គ​ស្រឡាញ់​សេចក្ដី​សុចរិត និង​យុត្តិ‌ធម៌ ផែនដី​មាន​ពេញ​ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 9:10

អស់​អ្នក​ដែល​ស្គាល់​ព្រះ‌នាម​ព្រះ‌អង្គ គេ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​មិន​បាន​បោះ‌បង់​អស់​អ្នក ដែល​ស្វែង​រក​ព្រះ‌អង្គ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 136:2

សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ធំ​លើ​អស់​ទាំង​ព្រះ ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 33:19

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹងសម្ដែង​អស់​ទាំង​សេចក្ដី​សប្បុរស​របស់​យើង​នៅ​ចំពោះ​មុខ​អ្នក ក៏​នឹង​ប្រកាស​ពី​ឈ្មោះ​របស់​យើង​ជា "យេហូវ៉ា" នៅ​មុខ​អ្នក​ដែរ យើង​នឹង​ប្រោស​អ្នក​ណា​ដែល​យើង​ចង់​ប្រោស ហើយ​នឹង​សម្ដែង​សេចក្ដី​មេត្តា‌ករុណា​ដល់​អ្នក​ណា​ដែល​យើង​មេត្តា‌ករុណា»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 115:1-3

មិន​មែន​យើង​ខ្ញុំ​ទេ ឱ​ព្រះ‌យេហូវ៉ា​អើយ មិន​មែន​យើង​ខ្ញុំ​ទេ តែ​ព្រះ​នាម​ព្រះ‌អង្គ​វិញ ដែល​ទទួល​ការ​លើក​តម្កើង ដោយ​យល់​ដល់​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​សេចក្ដី​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ។ ឱ​ពួក​វង្ស​អើរ៉ុន​អើយ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ាចុះ! ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ខែល​របស់​អ្នក​រាល់​គ្នា។ ឱ​អ្នករាល់​គ្នា​ដែល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​អើយ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ចុះ! ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ខែល​របស់​អ្នក​រាល់​គ្នា។ ៙ ព្រះ‌យេហូវ៉ា​បាន​នឹក​ចាំ​ពី​យើង ព្រះ‌អង្គ​នឹង​ប្រទាន​ពរយើង ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ពួក​វង្ស​អ៊ីស្រា‌អែល ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​ពួក​វង្ស​អើរ៉ុន ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ទាំង​អ្នក​តូច ទាំងអ្នក​ធំ។ ៙ សូម​ព្រះ‌យេហូវ៉ាប្រទាន​ពរ ឲ្យ​អ្នក​រាល់​គ្នាបាន​ចម្រើន​ឡើង គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា! អ្នក​រាល់​គ្នា​បាន​ពរ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បានបង្កើត​ផ្ទៃ​មេឃ និង​ផែនដី! ៙ ស្ថាន‌សួគ៌ គឺ​ជា​ស្ថាន​របស់​ព្រះ‌យេហូវ៉ា ចំណែក​ផែនដី​វិញ ព្រះ‌អង្គ​បាន​ប្រទានដល់ពួក​កូន​មនុស្ស។ មនុស្ស​ស្លាប់​មិន​ចេះ​សរសើរ​តម្កើង ព្រះ‌យេហូវ៉ា​ទេ ហើយ​អ្នក​ណា​ដែល​ចុះ​ទៅ​ស្ថាន​ស្ងាត់​ឈឹង ក៏​មិន​ចេះ​សរសើរ​តម្កើងព្រះ‌អង្គ​ដែរ។ តែ​ឯ​យើង​វិញ យើង​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ! ហាលេលូយ៉ា! ហេតុ​អ្វី​បាន​ជា​សាសន៍នានា​ពោល​ថា «តើ​ព្រះ​របស់​ពួកគេ​នៅ​ឯ​ណា?» ៙ ព្រះ​នៃ​យើង​ខ្ញុំ​ព្រះ‌អង្គ​គង់​នៅ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​ធ្វើ​គ្រប់​កិច្ច​ការ ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:12

ដ្បិត​អ្នក​ណា​ដែល​ព្រះ‌យេហូវ៉ា​ស្រឡាញ់ ព្រះ‌អង្គ​ក៏​ស្តី​ប្រដៅ​ផង គឺ​ដូច​ជា​ឪពុក​ធ្វើ​ចំពោះ​កូន ដែល​ជា​ទី​គាប់​ចិត្ត​ដល់​ខ្លួន​ដែរ ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 84:11

ដ្បិត​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ព្រះ‌អង្គ​ជា​ព្រះ‌អាទិត្យ និង​ជា​ខែល ព្រះ‌យេហូវ៉ា​នឹង​ផ្តល់​ព្រះ‌គុណ ព្រម​ទាំង​កិត្តិយស ព្រះ‌អង្គ​នឹង​មិន​សំចៃ​ទុក​របស់​ល្អ​អ្វី ដល់​អស់​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 121:5

៙ ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​ថែ‌រក្សា​អ្នក ព្រះ‌យេហូវ៉ា​ជា​ម្លប់​នៅ​ខាង​ស្តាំ​អ្នក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 25:10

អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា សុទ្ធ​តែប្រកប​ដោយ ព្រះ‌ហឫ‌ទ័យ​សប្បុរស និងសេចក្ដី​ស្មោះ‌ត្រង់ ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា និង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 34:18

ព្រះ‌យេហូវ៉ា​គង់​នៅ​ជិត​អ្នក ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ ហើយ​សង្គ្រោះ​អស់​អ្នក ដែល​មាន​វិញ្ញាណ​សោក​សង្រេង។

ជំពូក    |  កំណែ ចម្លង
អេសាយ 63:9

ក្នុង​គ្រប់​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ នោះ​ព្រះ‌អង្គ​ក៏​រង​ទុក្ខ​ដែរ ហើយ​ទេវតា​ដែល​នៅ​ចំពោះ​ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ ព្រះ‌អង្គ​បាន​ប្រោស​លោះ​គេ ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​គាំទ្រ​គេ​រាល់​ថ្ងៃ​តាំង​ពី​ដើម​រៀង​មក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 73:1

ប្រាកដ​មែន ព្រះ​ល្អ​ដល់​សាសន៍​អ៊ីស្រា‌អែល គឺ​ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 15:13

សូម​ព្រះ​នៃ​សេចក្តី​សង្ឃឹម បំពេញ​អ្នក​រាល់​គ្នា​ដោយ​អំណរ និង​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង​ដោយ​សារ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:8

៙ ព្រះ‌យេហូវ៉ា​ប្រកប ដោយ​ព្រះហឫ​ទ័យ​ប្រណី​សន្ដោស និង​អាណិត​អាសូរ ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ ហើយ​ពោរ​ពេញ​ដោយ ព្រះ‌ហឫ‌ទ័យ​សប្បុរស។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 103:1-5

ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ហើយ​គ្រប់​ទាំង​អស់​ដែល​នៅ​ក្នុង​ខ្ញុំ ចូរ​សរសើរ​តម្កើង​ព្រះ‌នាម ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ! ព្រះ‌អង្គ​មិន​ប្រព្រឹត្ត​នឹង​យើង តាម​តែ​អំពើ​បាប​របស់​យើង​នោះ​ឡើយ ក៏​មិន​សង​តាម​តែ​អំពើ​ទុច្ចរិត​របស់​យើង​ដែរ។ ដ្បិត​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដីយ៉ាង​ណា ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ចំពោះ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ ក៏​ខ្ពស់​យ៉ា​ង​នោះ​ដែរ។ ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ព្រះ‌អង្គ​ក៏​ដក​អំពើ​រំលង​របស់​យើង ឲ្យ​ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។ ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​យ៉ាង​ណា ព្រះ‌យេហូវ៉ា​ក៏​អាណិត​អាសូរ​ដល់​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។ ដ្បិត​ព្រះ‌អង្គ​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ។ ៙ រី​ឯ​មនុស្ស​វិញ ថ្ងៃ​អាយុ​របស់​គេ​ប្រៀប​ដូច​ជា​ស្មៅ គេ​រីក​ឡើង​ដូច​ជា​ផ្កា​នៅ​ទី​វាល ដ្បិត​កាល​ណា​ខ្យល់​បក់​មក​ប៉ះ នោះ​ក៏​សូន្យ​បាត់​ទៅ ហើយ​កន្លែង​របស់​វា លែង​ស្គាល់​វា​ទៀត​ឡើយ។ តែ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌យេហូវ៉ា ស្ថិត​ស្ថេរ​នៅ​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់​កល្ប ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ក៏​នៅ​រហូត​ដល់​កូន​ចៅ​របស់​គេ គឺ​ដល់​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ ហើយ​នឹក​ចាំពី​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ដើម្បី​ប្រតិ‌បត្តិ​តាម។ ៙ ព្រះ‌យេហូវ៉ា​បាន​តាំង​បល្ល័ង្ក របស់​ព្រះ‌អង្គ​នៅ​ស្ថាន‌សួគ៌ ហើយ​រាជ្យ​ព្រះ‌អង្គ​ក៏​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់។ ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ហើយ​កុំ​ឲ្យ​ភ្លេចអស់​ទាំង​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ពួក​ទេវតារបស់​ព្រះ‌អង្គ​អើយ អស់​លោក​ជា​អ្នក​ខ្លាំង​ពូកែ ដែល​ប្រតិ‌បត្តិ​តាម​ព្រះ​បន្ទូល​របស់​ព្រះ‌អង្គ ក៏​ស្តាប់​តាម​ព្រះ‌សូរ‌សៀង នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ជានិច្ច! អស់​ទាំង​ពួក​ពល‌បរិវាររបស់​ព្រះ‌អង្គ ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ អ្នក​ដែល​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា! អស់​ទាំង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នៅ​គ្រប់​ទី​កន្លែង​ដែល​ព្រះ‌អង្គ​គ្រប់​គ្រង​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា! ដែល​ព្រះ‌អង្គ​អត់​ទោស គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​ឯង ក៏​ប្រោស​ជំងឺ​ទាំង​ប៉ុន្មាន​របស់​ឯង​ឲ្យ​បាន​ជា ព្រះ‌អង្គ​ជួយ​ជីវិត​ឯង​ឲ្យ​រួច​ពី​រណ្តៅ ហើយ​យក​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា បំពាក់​ជា​មកុដ​ដល់​ឯង ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ជីវិត​ឯង បាន​ស្កប់‌ស្កល់​ដោយ​របស់​ល្អ ដើម្បី​ឲ្យ​វ័យ​ក្មេងរបស់​ឯង​បាន​កែ​ឡើង​ជា​ថ្មី ដូច​សត្វ​ឥន្ទ្រី។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:25

ពី​មុន​ខ្ញុំ​នៅ​ក្មេង ហើយ​ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​ព្រះ​បោះ​បង់​ចោល មនុស្ស​សុចរិត​ឡើយ ក៏​មិន​ដែល​ឃើញ​ពូជ‌ពង្ស​របស់​គេ សុំ​ទាន​អាហារ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 103:17-18

តែ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌យេហូវ៉ា ស្ថិត​ស្ថេរ​នៅ​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់​កល្ប ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ក៏​នៅ​រហូត​ដល់​កូន​ចៅ​របស់​គេ គឺ​ដល់​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ ហើយ​នឹក​ចាំពី​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ដើម្បី​ប្រតិ‌បត្តិ​តាម។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 107:8-9

ត្រូវ​ឲ្យ​គេ​អរ​ព្រះ​គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ និង​ដោយ​ព្រោះ​ការ​ដ៏​អស្ចារ្យ របស់​ព្រះ‌អង្គ​ដល់​មនុស្ស​ជាតិ។ ដ្បិត​ព្រះ‌អង្គ​ប្រោស​ព្រលឹង ដែល​ស្រេក​ឲ្យ​បាន​ស្កប់ ហើយ​ព្រះ‌អង្គ​ចម្អែត​ព្រលឹង​ដែល​ឃ្លាន ដោយ​សេចក្ដី​ល្អ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 147:3

ព្រះ‌អង្គ​ប្រោស​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ ឲ្យ​បាន​ជា ព្រះ‌អង្គ​រុំ​របួស​ឲ្យ​គេ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 31:19-20

ឱ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​បរិបូរ​ក្រៃ​លែង ព្រះ‌អង្គ​បាន​បម្រុង​ទុក​សម្រាប់​អស់​អ្នក​ដែល កោត​ខ្លាច​ព្រះ‌អង្គ សម្រាប់​អស់​អ្នក​ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ពួក​កូន​មនុស្ស។ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ទូល‌បង្គំ សូម​ជួយ​ទូល‌បង្គំ​ឲ្យ​រួច​ជា​ប្រញាប់ សូម​ធ្វើ​ជា​ថ្ម​ដា​ជ្រក​កោន​ដល់​ទូល‌បង្គំ ជា​បន្ទាយ​យ៉ាង​មាំ សម្រាប់​សង្គ្រោះ​ទូល‌បង្គំ​ផង! ព្រះ‌អង្គ​លាក់​គេ​ក្នុង​ទីកំបាំង នៃ​ព្រះ‌វត្ត‌មាន​ព្រះ‌អង្គ ឲ្យ​រួច​ពី​ឧបាយ​របស់​មនុស្ស ព្រះ‌អង្គ​ថែ‌រក្សា​គេ​នៅ​ក្នុង​ព្រះ​ពន្លា​របស់​ព្រះ‌អង្គ ឲ្យ​រួច​ពី​អណ្ដាត​មួល​បង្កាច់។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 19:17

អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ‌យេហូវ៉ា​ខ្ចី ព្រះ‌អង្គ​នឹង​តប​ស្នង​សង​គុណ​អ្នក​នោះ​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 103:4

ព្រះ‌អង្គ​ជួយ​ជីវិត​ឯង​ឲ្យ​រួច​ពី​រណ្តៅ ហើយ​យក​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា បំពាក់​ជា​មកុដ​ដល់​ឯង

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 30:5

ដ្បិត​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នៅ​តែ​មួយ​ភ្លែត​ទេ តែ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​វិញ នៅ​អស់​មួយ​ជីវិត។ ទឹក​ភ្នែក​អាច​នៅ​ជាប់​អស់​មួយ​យប់​បាន តែ​ព្រឹក​ឡើង​នឹង​មាន​អំណរ​ឡើង​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:116

សូម​ទ្រទ្រង់​ទូល‌បង្គំ​តាម ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ឲ្យ​ទូល‌បង្គំ​បាន​រស់​នៅ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស ដោយ​ព្រោះ​សេចក្ដី​សង្ឃឹម​របស់​ទូល‌បង្គំ​ឡើយ!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:32

ទូល‌បង្គំ​នឹង​រត់​តាម​ផ្លូវ​នៃ​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​ពង្រីក​ចិត្ត​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 38:5

របួស​ទូល‌បង្គំ​ដំ​បៅ​រលួយ ហើយ​ធុំ​ក្លិន​ស្អុយ ដោយ​ព្រោះ​គំនិត​ល្ងង់​ខ្លៅ​របស់​ទូល‌បង្គំ

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 2:3

ប្រសិន‌បើ​អ្នក​រាល់​គ្នា​ពិត​ជា​បាន​ភ្លក់​ឲ្យ​ដឹង​ថា ព្រះ‌អម្ចាស់​ទ្រង់​ល្អ​មែន ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 5:45

ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ជា​កូន​របស់​ព្រះ‌វរបិតា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ដ្បិត​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ថ្ងៃ​របស់​ព្រះ‌អង្គ​រះ​បំភ្លឺ​ទាំង​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ ហើយ​ព្រះ‌អង្គ​បង្អុរ​ភ្លៀង​ធ្លាក់​មក​លើ​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 31:21

សូម​លើក​តម្កើង​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដល់​ទូល‌បង្គំ នៅ​ក្នុង​ទី​ក្រុង ដែលសត្រូវ​ឡោម​ព័ទ្ធ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 136:26

៙ សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។

ជំពូក    |  កំណែ ចម្លង
អេសាយ 54:8

ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​អ្នក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា យើង​បាន​គេច​មុខ​ចេញ​ពី​អ្នក​នៅ​តែ​មួយ​ភ្លែត​នោះ ដោយ​មាន​សេចក្ដី​ក្រោធ​ដ៏​ហូរ‌ហៀរ តែ​យើង​នឹង​អាណិត​អាសូរ​ដល់​អ្នក ដោយ​សេចក្ដី​សប្បុរស​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:65

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ប្រោស​ប្រណី​អ្នក​បម្រើ​ព្រះ‌អង្គ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 68:4

ចូរ​ច្រៀង​ថ្វាយ​ព្រះ ចូរ​ច្រៀង​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ ចូរ​ស្រែក​ច្រៀង​ថ្វាយ​ព្រះ‌អង្គ ដែល​ជិះ​រាជ​រថ​កាត់ទី​រហោ‌ស្ថាន ព្រះ‌អង្គ​មាន​ព្រះ​នាម​ថា ព្រះ‌យេហូវ៉ា ចូរ​សប្បាយ​រីករាយ​នៅ​ចំពោះ​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
កាឡាទី 5:22

រីឯ​ផល​ផ្លែ​របស់​ព្រះ‌វិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ​សាន្ត សេចក្ដី​អត់‌ធ្មត់ សេចក្ដី​សប្បុរស ចិត្ត​សន្ដោស ភាព​ស្មោះ‌ត្រង់

ជំពូក    |  កំណែ ចម្លង
រ៉ូម 2:6-7

ព្រះ‌អង្គ​នឹង​សង​ដល់​មនុស្ស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ។ ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ល្អ​ដោយ​ចិត្ត​ស៊ូ​ទ្រាំ ស្វែង​រក​សិរី​ល្អ កិត្តិយស និង​សេចក្តី​មិន​ពុក​រលួយ ព្រះ‌អង្គ​នឹង​ប្រទាន​ជីវិត​អស់​កល្ប​ជា‌និច្ច

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 62:5

៙ ឱ​ព្រលឹង​ខ្ញុំ​អើយ ដ្បិត​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់ ចូររង់​ចាំ​ដោយ​ស្ងាត់​ស្ញៀម​ចុះ ដ្បិត​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ មក​តែ​ពី​ព្រះ‌អង្គ​ប៉ុណ្ណោះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 78:39

ព្រះ‌អង្គ​បាន​នឹក​ចាំ​ថា គេ​គ្រាន់​តែ​ជា​សាច់​ឈាម​ប៉ុណ្ណោះ គឺ​ជា​ខ្យល់​ដែល​បក់​កន្លង​ហួស​ទៅ ឥត​វិល​មក​វិញ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:16

ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ បាន​ឃើញ​ធាតុ​នៃ​ទូល‌បង្គំ តាំង​ពី​ទូល‌បង្គំ​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ។ គ្រប់​ទាំង​អស់​សុទ្ធ​តែ​បាន​កត់​ទុក ក្នុង​បញ្ជី​របស់​ព្រះ‌អង្គ គឺ​អស់​ទាំង​ថ្ងៃ​អាយុ​ដែល​បាន​តម្រូវ ឲ្យ​ទូល‌បង្គំ​រស់​នៅ មុន​នឹង​មាន​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:47

ដ្បិត​ទូល‌បង្គំ​មាន​ចិត្ត​រីក‌រាយ នឹង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ជា​សេចក្ដី​ដែល​ទូល‌បង្គំ​ស្រឡាញ់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:70

ចិត្ត​របស់​គេ​ស្ពឹក ដូច​មនុស្ស​មាន​ខ្លាញ់​កក តែ​ទូល‌បង្គំ​មាន​ចិត្ត​រីក​រាយ នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:16

ព្រះ‌អង្គ​លា​ព្រះ‌ហស្ត ព្រះ‌អង្គ​ប្រទាន​ឲ្យ​ជីវិត​ទាំង‌ឡាយ ឲ្យ​ឆ្អែត​បាន​ស្កប់​ស្កល់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 18:30

ឯ​ព្រះ ផ្លូវ​របស់​ព្រះ‌អង្គ​គ្រប់​លក្ខណ៍ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​នោះ​ពិត​ហើយ ព្រះ‌អង្គ​ជា​ខែល​ដល់​អស់​អ្នក ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 89:1-2

ទូល‌បង្គំ​នឹង​ច្រៀង​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌យេហូវ៉ា ជា​រៀង​រហូត មាត់​ទូល‌បង្គំ​នឹងប្រកាស ពី​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់របស់​ព្រះ‌អង្គ ឲ្យ​មនុស្ស​គ្រប់​ជំនាន់បាន​ស្គាល់ត​រៀង​ទៅ។ ព្រះ‌អង្គ​បាន​ជាន់​កម្ទេច​ពួក​រ៉ាហាប ដូច​ជា​មនុស្ស​ដែល​គេ​វាយ​សម្លាប់ ព្រះ‌អង្គ​បាន​កម្ចាត់‌កម្ចាយ​ខ្មាំង​សត្រូវ ដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឫទ្ធិ។ ផ្ទៃ​មេឃ​ជា​របស់​ព្រះ‌អង្គ ផែនដី​ជា​របស់​ព្រះ‌អង្គ ពិភព​លោក និង​អ្វីៗ​សព្វ​សារពើ នៅ​ក្នុង​ពិភព​លោក គឺ​ព្រះ‌អង្គ​បាន​បង្កើត​មក​ទាំង​អស់។ ព្រះ‌អង្គ​បាន​បង្កើត​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ឯ​ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើរម៉ូន សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​ដោយ​អំណរ។ ព្រះ‌អង្គ​មាន​ព្រះ‌ពាហុ​ខ្លាំង​ពូកែ ព្រះ‌ហស្ត​ព្រះ‌អង្គ​មាន​ឫទ្ធិ​ខ្លាំង ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​ខ្ពង់​ខ្ពស់​ណាស់។ សេចក្ដី​សុចរិត និង​សេចក្ដី​យុត្តិ‌ធម៌ ជា​គ្រឹះ​ទ្រទ្រង់​បល្ល័ង្ក​របស់​ព្រះ‌អង្គ ព្រះ‌ហឫ‌ទ័យ​សប្បុរស និព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ ដើរ​នាំ​មុខ​ព្រះ‌អង្គ។ មាន​ពរ​ហើយ ប្រជាជន​ណា​ដែល​ស្គាល់​សម្រែក ដ៏​សប្បាយ​រីក‌រាយ ឱ​ព្រះ‌យេហូវ៉ា​អើយ ជា​អ្នក​ដែល​ដើរ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ គេ​មាន​ចិត្ត​រីក‌រាយ ដោយ​សារ​ព្រះ‌នាម​ព្រះ‌អង្គ ដរាប​រាល់​ថ្ងៃ ហើយ​គេ​បាន​ខ្ពស់​មុខ ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។ ដ្បិត​ព្រះ‌អង្គ​ជា​សិរី‌ល្អ​នៃ​កម្លាំង​របស់​គេ យើង​ខ្ញុំ​បាន​ថ្កុំ​ថ្កើង​ដោយសារ​ព្រះ‌គុណ របស់​ព្រះ‌អង្គ។ ដ្បិត​ខែល​របស់​យើង​ខ្ញុំ​ជា​របស់​ព្រះ‌យេហូវ៉ា ព្រះ​រាជា​របស់​យើង​ខ្ញុំ​ជា​របស់​ព្រះ​ដ៏​បរិសុទ្ធ នៃ​សាសន៍​អ៊ីស្រា‌អែល។ ៙ គ្រា​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់ អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ក្នុង​និមិត្ត​មួយ​ថា៖ «យើង​បានផ្ដល់​ជំនួយ ដល់​អ្នក​មួយ​ដែល​ខ្លាំង​ពូកែ យើង​បាន​លើក​តម្កើង​ម្នាក់ ដែល​យើង​បាន​ជ្រើស​រើស ពី​ក្នុង​ចំណោម​ប្រជាជន។ ដ្បិត​ទូល‌បង្គំ​បាន​ពោល​ថា «ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច ហើយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​រឹង​មាំ ដូច​ផ្ទៃ​មេឃ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 23:5

៙ ព្រះ‌អង្គ​រៀប​តុ​នៅ​មុខ​ទូល‌បង្គំ នៅ​ចំពោះ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ចាក់​ប្រេង​លើ​ក្បាល​ទូល‌បង្គំ ពែង​ទូល‌បង្គំ​ក៏​ពេញ​ហូរ​ហៀរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:18-19

៙ ព្រះ‌យេហូវ៉ា​ជ្រាប​អស់​ទាំង​ថ្ងៃ របស់​មនុស្ស​ទៀង​ត្រង់ ហើយ​មត៌ក​របស់​គេ​នឹង​នៅ​ជាប់​ជា​ដរាប គេ​នឹង​មិន​ត្រូវ​ខ្មាស​ក្នុង​គ្រា​អាក្រក់​ឡើយ ហើយ​នៅ​វេលា​អំណត់ គេ​នឹង​មាន​ជា​បរិបូរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:13

ព្រះ​រាជ្យ​របស់​ព្រះ‌អង្គ ជា​រាជ្យ​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ហើយ​អំណាច​របស់​ព្រះ‌អង្គ ក៏​នៅ​ស្ថិត​ស្ថេរ​គ្រប់​ជំនាន់​តរៀង​ទៅ។ [ព្រះ‌យេហូវ៉ា​ស្មោះ​ត្រង់​ក្នុង​គ្រប់​សេចក្ដី ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ហើយ​ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ ដែល​ព្រះ‌អង្គ​ធ្វើ។ ]

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 5:12

ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ប្រទាន​ពរ​មនុស្ស​សុចរិត ព្រះ‌អង្គ​គ្រប​បាំង​អ្នក​ទាំង​នោះ​ជុំ‌វិញ ដោយ​ព្រះ‌គុណ ទុក​ដូច​ជា​ខែល។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 5:48

ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ដូច​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​គ្រប់​លក្ខណ៍​ដែរ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 106:1

ហាលេលូយ៉ា ! ឱ​ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 136:25

ព្រះ‌អង្គ​ជា​ព្រះ​ដែល​ប្រទាន​អាហារ ដល់​អស់​ទាំង​សាច់ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 146:7

ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ​ពួក​អ្នក ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ព្រះ‌អង្គ​ប្រទាន​អាហារ​ដល់​អស់​អ្នក ដែល​ស្រេក​ឃ្លាន។ ព្រះ‌យេហូវ៉ា​ដោះ​លែង​អ្នក​ជាប់​ឃុំ​ឃាំង

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 4:4

ដ្បិត​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត​មក សុទ្ធ​តែ​ល្អ​ទាំង​អស់ ហើយ​មិន​ត្រូវ​ចោល​មួយ​ណា​ឡើយ ឲ្យ​គ្រាន់​តែ​ទទួល​ដោយ​អរ​ព្រះ‌គុណ​ប៉ុណ្ណោះ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 103:17

តែ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌យេហូវ៉ា ស្ថិត​ស្ថេរ​នៅ​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់​កល្ប ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ក៏​នៅ​រហូត​ដល់​កូន​ចៅ​របស់​គេ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 116:1

ខ្ញុំ​ស្រឡាញ់​ព្រះ‌យេហូវ៉ា ព្រោះ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង​ខ្ញុំ និង​ពាក្យ​ដែល​ខ្ញុំ​ទូល‌អង្វរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 138:8

ព្រះ‌យេហូវ៉ា​នឹង​សម្រេច​គោល​បំណង របស់​ព្រះ‌អង្គ​ដល់​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ សូម​កុំ​បោះ‌បង់​ចោល​ស្នា​ព្រះ‌ហស្ត របស់​ព្រះ‌អង្គ​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 25:4

ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ជា​ទី​មាំ‌មួន​ដល់​មនុស្ស​ទាល់​ក្រ គឺជា​ទី​មាំមួន​ដល់​មនុស្ស​កម្សត់​ទុគ៌ត ក្នុង​គ្រា​ដែល​មាន​ទុក្ខ​លំបាក ជា​ទី​ជ្រក​កោន​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ជា​ម្លប់​បាំង​កម្ដៅ ក្នុង​កាល​ដែល​ខ្យល់​គំហុក​របស់​ពួក​គួរ​ស្ញែង‌ខ្លាច បាន​ដូច​ជា​មាន​ព្យុះ​បក់​ប៉ះ​នឹង​ជញ្ជាំង។

ជំពូក    |  កំណែ ចម្លង
ភីលីព 1:3

ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​រាល់​ពេល​ដែល​ខ្ញុំ​នឹក​គិត​ពី​អ្នក​រាល់​គ្នា

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:142

សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ សុចរិត​អស់‌កល្ប​ជា‌និច្ច ហើយ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ជា​សេចក្ដី​ពិត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:20

ព្រះ‌យេហូវ៉ា​ការពារ​អស់​អ្នក ដែល​ស្រឡាញ់​ព្រះ‌អង្គ តែព្រះ‌អង្គ​នឹង​បំផ្លាញ អស់​ទាំង​មនុស្ស​អាក្រក់​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:64

ឱ​ព្រះ‌យេហូវ៉ា​អើយ ផែនដី​មាន​ពេញ​ដោយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ​ផង!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 36:5-6

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ខ្ពស់ដល់​ផ្ទៃ​មេឃ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ខ្ពស់​ដល់​ពពក។ សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ប្រៀប​ដូច​ជា​ភ្នំ​នៃ​ព្រះ ការ​វិនិច្ឆ័យ​របស់​ព្រះ‌អង្គ ប្រៀប​ដូច​មហា​សមុទ្រ​ដ៏​ជ្រៅ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​សង្គ្រោះ ទាំង​មនុស្ស​លោក ទាំង​សត្វ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 4:16

យើង​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‌អង្គ​មាន​សម្រាប់​យើង។ ព្រះ‌ទ្រង់​ជា​សេចក្ដី​ស្រឡាញ់ ហើយ​អ្នក​ណា​ដែល​ស្ថិត​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ ហើយ​ព្រះក៏​ស្ថិត​នៅជាប់​ក្នុង​អ្នក​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:31

ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច​ពី​សេចក្តី​ទាំង​នេះ? ប្រសិន‌បើ​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 33:18-19

មើល៍ ព្រះ‌នេត្រ​របស់​ព្រះ‌យេហូវ៉ា ទត​មក​លើ​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ គឺ​មក​លើ​អស់​អ្នក​ដែល​សង្ឃឹម ដល់​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​រំដោះ​ព្រលឹង​គេ ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់ ហើយ​ការពារ​គេ ឲ្យ​បាន​រស់​នៅ​ក្នុង​គ្រា​អំណត់។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 6:10

ដ្បិត​ព្រះ‌ទ្រង់​មិន​មែន​អយុត្តិធម៌ ហើយ​ភ្លេច​កិច្ច‌ការ និង​សេចក្តី​ស្រឡាញ់ ដែល​អ្នក​រាល់​គ្នា​បាន​សម្ដែង​ចំពោះ​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​បាន​បម្រើ​ពួក​បរិសុទ្ធ ហើយ​នៅ​តែ​បម្រើ​ទៀត​នោះ​ទេ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 32:10

មនុស្ស​អាក្រក់​ត្រូវ​រង​ទុក្ខ​វេទនា​ជា​ច្រើន តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​ព័ទ្ធ​ជុំ‌វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 135:5

៙ ដ្បិត​ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​ធំ​អស្ចារ្យ ហើយ​ថា ព្រះ‌អម្ចាស់​របស់​យើង ព្រះ‌អង្គ​ខ្ពស់​លើស​អស់​ទាំង​ព្រះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 86:12

ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​អរ​ព្រះគុណ​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត ហើយ​នឹង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ ជា​រៀង​រហូត។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 7:7

«ចូរ​សូម នោះ​នឹង​ឲ្យ​មក​អ្នក ចូរ​ស្វែង​រក នោះ​អ្នក​នឹង​បាន​ឃើញ ចូរ​គោះ នោះ​នឹង​បើក​ឲ្យ​អ្នក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:136

ទឹក​ភ្នែក​ទូល‌បង្គំ​ហូរ​រហាម ព្រោះ​គេ​មិន​ប្រតិ‌បត្តិ​តាម ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 66:20

សូម​លើក​តម្កើង​ព្រះ ព្រោះ​ព្រះ‌អង្គ​មិន​បាន​បែរ​ចេញ​ពី សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ក៏​មិន​បាន​ដក​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ ចេញ​ពី​ខ្ញុំ​ដែរ!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 116:5

៙ ព្រះ‌យេហូវ៉ា​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ ប្រណី​សន្ដោស ហើយ​សុចរិត ព្រះ​នៃ​យើង​ប្រកប​ដោយ ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:29

សូម​ដក​ផ្លូវ​ភូត‌ភរ​ចេញ​ឆ្ងាយ​ពី​ទូល‌បង្គំ ហើយ​សូម​ប្រោស​ប្រទាន​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គដោយ​ព្រះ‌គុណ​ផង!

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 16:6

ឯ​អំពើ​កំហុស នោះ​នឹង​បាន​ជ្រះ​ស្អាត ដោយ‌សារ​សេចក្ដី​មេត្តា និង​សេចក្ដី​ពិត ហើយ​មនុស្ស​នឹង​រួច​ពី​សេចក្ដី​អាក្រក់​បាន ដោយ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 77:11-12

៙ ទូល‌បង្គំ​នឹងរំឭក​ពី​កិច្ច​ការ របស់​ព្រះ‌យេហូវ៉ា អើ ទូល‌បង្គំ​នឹង​នឹក​ចាំពី​ការ​អស្ចារ្យ ដែល​ព្រះ‌អង្គ​បាន​ធ្វើ​កាល​ពី​ជំនាន់​ដើម។ ទូល‌បង្គំ​នឹង​សញ្ជឹង​គិត​ពី​អស់​ទាំង​កិច្ច​ការ របស់​ព្រះ‌អង្គ ហើយ​ពិចារណា​ពីស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 94:18-19

ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ទូល‌បង្គំ​គិត​ថា «ជើង​ទូល‌បង្គំ​រអិល​ហើយ» នោះព្រះ‌ហឫ‌ទ័យសប្បុរស​របស់​ព្រះ‌អង្គ ជួយ​ទ្រ​ទូល‌បង្គំ។ កាល​ទូល‌បង្គំ​មាន​កង្វល់​ជា​ច្រើន​នៅ​ក្នុង​ចិត្ត នោះ​ការ​កម្សាន្ត​ចិត្ត​របស់​ព្រះ‌អង្គ ធ្វើឲ្យ​ព្រលឹង​ទូល‌បង្គំ​បាន​រីក‌រាយ។

ជំពូក    |  កំណែ ចម្លង
កាឡាទី 6:9

យើង​មិន​ត្រូវ​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​យើង​មិន​រសាយ​ចិត្ត​ទេ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 31:14-15

តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ទូល‌បង្គំ​ពោល​ថា «ព្រះ‌អង្គ​ជា​ព្រះ​របស់​ទូល‌បង្គំ»។ អាយុ​ជីវិត​របស់​ទូល‌បង្គំ ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ សូម​រំដោះ​ទូល‌បង្គំ ចេញ​ពី​កណ្ដាប់​ដៃ ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ និង​ពី​អស់​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ​ផង!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 84:5

៙ មាន​ពរ​ហើយ អស់​អ្នក​ដែល​យក​ព្រះ‌អង្គ​ជា​កម្លាំង​របស់​ខ្លួន ជា​អ្នក​ដែលរៀប​ចំ​ចិត្ត ជា​ផ្លូវ​ទៅកាន់​ក្រុង​ស៊ីយ៉ូន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:62

នៅ​ពាក់​កណ្ដាល​អធ្រាត្រ ទូល‌បង្គំ​ក្រោក​ឡើង ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​ព្រោះ​វិន័យ​ដ៏​សុចរិត​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 91:2

ខ្ញុំ​នឹង​ពោល​អំពី​ព្រះ‌យេហូវ៉ា​ថា «ព្រះ‌អង្គ​ជា​ទី​ពឹង​ពំនាក់ ជា​បន្ទាយ​របស់​ទូល‌បង្គំ ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ»។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:11

ព្រះ‌អង្គ​នឹង​ឃ្វាល​ហ្វូង​របស់​ព្រះ‌អង្គ ដូច​ជា​គង្វាល ព្រះ‌អង្គ​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ‌ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ‌ឧរា ក៏​នឹង​នាំ​ពួក​មេៗ ដែល​មាន​កូន​ខ្ចី ទៅ​ដោយ​ថ្នម។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 40:5

៙ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ការ​អស្ចារ្យ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ មាន​ច្រើន​ណាស់ ហើយ​ព្រះ‌អង្គ​ក៏​មាន​គំនិត​គិត​ដល់​យើង​ខ្ញុំ​ដែរ គ្មាន​អ្នក​ណា​អាច​ប្រៀប​ផ្ទឹម ស្មើ​នឹង​ព្រះ‌អង្គ​បាន​ឡើយ។ ប្រសិន‌បើ​ទូល‌បង្គំ​នឹង​ប្រកាស រៀប​រាប់ពី​ការ​អស្ចារ្យ​ទាំង​នោះ នោះ​មាន​ច្រើន​ឥត​គណនា មិន​អាច​រៀប​រាប់​អស់​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 103:6

៙ ព្រះ‌យេហូវ៉ា​សម្រេច​កិច្ច‌ការ​ដ៏​សុចរិត និង​យុត្តិ‌ធម៌ សម្រាប់​អស់​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 138:2

ទូល‌បង្គំ​ក្រាប​ថ្វាយ‌បង្គំ តម្រង់​ទៅ​ឯ​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​លើក​តម្កើង ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ខ្ពស់​លើស​ជាង​ព្រះ‌នាម​របស់​ព្រះ‌អង្គ​ទៅ​ទៀត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 34:10

ពួក​សិង្ហ​ស្ទាវ អាច​ជួប​នឹង​ការ​ខ្វះ​ខាត ហើយ​អត់​ឃ្លាន តែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា នោះ​មិន​ខ្វះ​អ្វី​ដែល​ល្អ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:87

គេ​បាន​ធ្វើ​ឲ្យ​ទូល‌បង្គំ ហៀប​តែ​នឹង​សូន្យ​បាត់​ពី​ផែនដី ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​បោះ‌បង់​ចោល ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:26

គេ​រមែង​ឲ្យ​របស់​ទៅ​អ្នក​ដទៃ​ខ្ចីដោ​យ​ចិត្ត​សទ្ធា ហើយ​កូន​ចៅ​របស់​គេ​ជា​មនុស្ស​មាន​ពរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:5-7

ទូល‌បង្គំ​នឹង​សញ្ជឹង​គិត​អំពី​ឫទ្ធា‌នុភាព ដ៏​រុង‌រឿង​ឧត្តម និង​អំពី​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។ គេ​នឹង​ថ្លែង​ប្រាប់​ពី​ឫទ្ធានុភាព​នៃ​ស្នា​ព្រះ‌ហស្ដ ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​របស់​ព្រះ‌អង្គ ហើយ​ទូល‌បង្គំ​នឹង​ប្រកាស ពី​ភាព​ធំ​អស្ចារ្យ​របស់​ព្រះ‌អង្គ។ គេ​នឹង​បញ្ចេញ​ព្រះ​កិត្តិ‌នាម​នៃ​ព្រះ‌ហឫ‌ទ័យ សប្បុរស​ជា​បរិបូរ​របស់​ព្រះ‌អង្គ ហើយ​គេ​នឹង​ស្រែក​ច្រៀង ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:7

ចូរ​ស្ងប់​ស្ងៀម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​រង់‌ចាំ​ព្រះ‌អង្គ​ដោយ​អំណត់ កុំ​ក្តៅ​ចិត្ត​នឹង​អ្នក ដែលចម្រុង​ចម្រើន​ក្នុង​ផ្លូវ​របស់​គេ ហើយ​នឹង​មនុស្ស​ដែលសម្រេច​បាន តាម​ផ្លូវ​អាក្រក់របស់​ខ្លួន​នោះឡើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 12:1

នៅ​គ្រា​នោះ អ្នក​នឹង​ពោល​ថា៖ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ដ្បិត​ទោះ​បើ​ព្រះ‌អង្គ​បាន​ខ្ញាល់​នឹង​ទូល‌បង្គំ​ក៏​ដោយ តែ​ឥឡូវ​នេះ សេចក្ដី​ក្រោធ​នោះ​បាន​បែរ​ចេញ​ទៅ​ហើយ ព្រះ‌អង្គ​បាន​កម្សាន្ត​ចិត្ត​ទូល‌បង្គំ​វិញ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 5:1-2

ដូច្នេះ ដោយ​ព្រះ​រាប់​យើង​ជា​សុចរិត ដោយ​សារ​ជំនឿ នោះ​យើង​មាន​សន្ដិភាព​ជា‌មួយ​ព្រះ តាម‌រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ ដ្បិត​ប្រសិន‌បើ​យើង​នៅ​ជា​ខ្មាំង​សត្រូវ​នៅ​ឡើយ យើង​បាន​ជានា​ជាមួយ​ព្រះ តាម​រយៈ​ការ​សុគត​របស់​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​ទៅ​ហើយ ចុះ​ចំណង់​បើ​ឥឡូវ​នេះ ដែល​យើង​បាន​ជានា​ហើយ នោះ​យើង​ប្រាកដ​ជា​បាន​សង្គ្រោះ ដោយ​សារ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ លើស​ជាង​ទៅ​ទៀត​មិន​ខាន។ មិន​តែ​ប៉ុណ្ណោះ​សោត យើង​ថែម​ទាំង​អួត​នៅ​ក្នុង​ព្រះ​ផង តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង ដែល​ឥឡូវ​នេះ យើង​បាន​ទទួល​ការ​ផ្សះផ្សា​តាម​រយៈ​ព្រះ‌អង្គ​ហើយ។ ដូច្នេះ ដូច​ដែល​បាប បាន​ចូល​មក​ក្នុង​ពិភព‌លោក តាម​រយៈ​មនុស្ស​ម្នាក់ ហើយ​សេចក្តី​ស្លាប់​ចូល​មក​តាម​រយៈ​បាប​ជា​យ៉ាង​ណា នោះ​សេចក្តី​ស្លាប់​ក៏​រាល​ដាល​ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​នោះ​ដែរ ដ្បិត​គ្រប់​គ្នា​បាន​ធ្វើ​បាប។ មុន​ពេល​មាន​ក្រឹត្យ‌វិន័យ បាប​មាន​នៅ​ក្នុង​ពិភព‌លោក​រួច​ទៅ​ហើយ តែ​ពេល​មិន​ទាន់​មាន​ក្រឹត្យ‌វិន័យ បាប​មិន​ទាន់​រាប់​ជា​មាន​ទោស​ទេ។ ប៉ុន្តែ ចាប់​តាំង​ពី​លោក​អ័ដាម រហូត​មក​ដល់​លោក​ម៉ូសេ សេចក្តី​ស្លាប់​បាន​សោយ​រាជ្យ​លើ​មនុស្ស​ទាំង​អស់ សូម្បី​តែ​ពួក​អ្នក​ដែល​មិន​បាន​ធ្វើ​បាប ដូច​ជា​អំពើ​រំលង​របស់​លោក​អ័ដាម​ក៏​ដោយ ដែល​លោក​ជា​គំរូ​ពី​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក។ ប៉ុន្តែ អំណោយ‌ទាន​មិន​ដូច​ជា​អំពើ​រំលង​ទេ ដ្បិត​បើ​មនុស្ស​ជា​ច្រើន​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​រំលង​របស់​មនុស្ស​ម្នាក់​ទៅ​ហើយ នោះ​ចំណង់​បើ​ព្រះ‌គុណ​របស់​ព្រះ និង​អំណោយ‌ទាន​នៃ​ព្រះ‌គុណ​នេះ ដែល​មក​ដោយ​សារ​មនុស្ស​ម្នាក់ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ប្រាកដ​ជា​នឹង​បាន​ចម្រើន​ដល់​មនុស្ស​ជា​ច្រើន លើល​ជាង​ទៅ​ទៀត​មិន​ខាន។ ឯ​អំណោយ‌ទាន​នោះ ក៏​មិន​ដូច​ជា​លទ្ធផល​នៃ​អំពើ​បាប​របស់​មនុស្ស​ម្នាក់​នោះ​ដែរ ដ្បិត​ការ​ជំនុំ‌ជម្រះ ដែល​កើត​មក​ដោយ​ព្រោះ​អំពើ​រំលង​របស់​មនុស្ស​ម្នាក់ នាំ​ឲ្យ​ជាប់​ទោស តែ​អំណោយ‌ទាន ដែល​កើត​មក​ដោយ​ព្រោះ​អំពើ​រំលង​ជា​ច្រើន នោះ​នាំ​ឲ្យ​បាន​សុចរិត​វិញ។ បើ​ព្រោះ​តែ​អំពើ​រំលង​របស់​មនុស្ស​ម្នាក់​នោះ សេចក្តី​ស្លាប់​បាន​សោយ​រាជ្យ តាម​រយៈ​មនុស្ស​ម្នាក់​នោះ​ទៅ​ហើយ នោះ​ពួក​អ្នក​ដែល​ទទួល​ព្រះ‌គុណ​ដ៏​បរិបូរ និង​អំណោយ‌ទាន​នៃ​សេចក្តី​សុចរិត ប្រាកដ​ជា​នឹង​បាន​សោយ​រាជ្យ​ក្នុង​ជីវិត តាម​រយៈ​មនុស្ស​ម្នាក់​នោះ​ដែរ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ លើស​ជាង​ទៅ​ទៀត​មិន​ខាន។ ដូច្នេះ ដូច​ដែល​អំពើ​រំលង​របស់​មនុស្ស​ម្នាក់ នាំ​ឲ្យ​មនុស្ស​ទាំង​អស់​ត្រូវ​ទោស​យ៉ាង​ណា នោះ​អំពើ​សុចរិត​របស់​មនុស្ស​ម្នាក់ ក៏​នាំ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​សុចរិត និង​បាន​ជីវិត​យ៉ាង​នោះ​ដែរ។ ដ្បិត ដូច​ដែល​មនុស្ស​ជា​ច្រើន​បាន​ត្រឡប់​ជា​មាន​បាប ដោយ​សារ​ការ​មិន​ស្តាប់​បង្គាប់​របស់​មនុស្ស​ម្នាក់​យ៉ាង​ណា នោះ​មនុស្ស​ជា​ច្រើន ក៏​បាន​ត្រឡប់​ជា​សុចរិត ដោយ​សារ​ការ​ស្តាប់​បង្គាប់​របស់​មនុស្ស​ម្នាក់​យ៉ាង​នោះ​ដែរ។ តាម‌រយៈ​ព្រះ‌អង្គ និង​ដោយ​សារ​ជំនឿ យើង​មាន​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រះ‌គុណ​នេះ ដែល​យើង​កំពុង​ឈរ ហើយ​យើង​អួត​ដោយ​សង្ឃឹម​ថា​នឹង​មាន​សិរី​ល្អ​របស់​ព្រះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 33:22

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ សណ្ឋិត​លើ​យើង​ខ្ញុំ ព្រោះ​យើង​ខ្ញុំ​បាន​សង្ឃឹម​ដល់​ព្រះ‌អង្គ​ហើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 126:3

ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ការ​យ៉ាង​ធំ សម្រាប់​យើង​មែន ហើយ​យើង​ក៏​អរ​សប្បាយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 128:1-2

មាន​ពរ​ហើយ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌អង្គ។ អ្នក​នឹង​បាន​បរិ‌ភោគ​ផល ចេញ​ពី​កម្លាំង​ដៃ​របស់​អ្នក អ្នក​នឹង​មាន​ពរ ហើយ​មាន​សេចក្ដី​សុខ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 29:11

ព្រះ‌យេហូវ៉ា​ប្រទាន​កម្លាំង ដល់ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌យេហូវ៉ា​ប្រោស​ប្រទាន​ពរ ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គមាន​សន្ដិភាព។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:151

ប៉ុន្ដែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​គង់​នៅ​ជិត ហើយ​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិត​ត្រង់។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:32

ព្រះ‌អង្គ​ដែល​មិន​បាន​សំចៃ​ទុក​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​ផ្ទាល់ គឺ​បាន​លះ​បង់​ព្រះ​រាជ​បុត្រា​សម្រាប់​យើង​រាល់​គ្នា តើ​ទ្រង់​មិន​ប្រទាន​អ្វីៗ​ទាំង​អស់​មក​យើង រួម​ជា​មួយ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​ដែរ​ទេ​ឬ?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 30:2

ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​បាន​ស្រែក​រក​ព្រះ‌អង្គ ហើយព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​ជា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 51:1

ឱ​ព្រះ​អើយ សូម​អាណិត​មេត្តា​ទូល‌បង្គំ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ហើយ​សូម​លុប​អំពើ​រំលង​របស់​ទូល‌បង្គំ​ចេញ តាម​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ដ៏​បរិបូរ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង

ប្រភេទរង

ការថែរក្សារបស់ព្រះចំពោះកូនៗរបស់ទ្រង់ព្រះជាម្ចាស់មានឫទ្ធានុភាពគ្រប់បែបយ៉ាងព្រះគង់គ្រប់ទីកន្លែងព្រះជ្រាបគ្រប់សព្វសារពើព្រះមហាករុណាច្បាប់គុណសម្បត្តិព្រះជាម្ចាស់គុណសម្បត្តិនៃព្រះពាសដែកទេវៈព្រះជាម្ចាស់ការជួបជុំគ្នាផែនការព្រះសម្រាប់ជីវិតយើងស vẻ đẹp thần thánhរង់ចាំព្រះគុណសេចក្តីសប្បុរសរបស់ព្រះព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់ការបង្កើត​ពិភពលោក​ដោយ​ព្រះប្រាជ្ញាដ៏ទេវភាពព្រះជាម្ចាស់ស្រឡាញ់យើងព្រះគុណព្រះជាម្ចាស់ក្នុងគ្រាលំបាកព្រះគង់ជាមួយយើងក្នុងគ្រាលំបាកព្រះបន្ទូលការហៅរបស់ព្រះព្រះគម្ពីរ និង អត្ថិភាពនៃព្រះព្រះហឫទ័យព្រះបិតាសួគ៌ព្រះរាជបុត្រានៃព្រះព័ត៌មានអំពីព្រះមេស្ស៊ីព្រះត្រីឯកចិត្តមេត្តាសំឡេងព្រះ
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម