Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 66:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 សូម​លើក​តម្កើង​ព្រះ ព្រោះ​ព្រះ‌អង្គ​មិន​បាន​បែរ​ចេញ​ពី សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ក៏​មិន​បាន​ដក​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ ចេញ​ពី​ខ្ញុំ​ដែរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 សូមឲ្យ​មានព្រះពរ​ដល់​ព្រះ​ដែល​មិន​បាន​បែរចេញ​ពី​សេចក្ដីអធិស្ឋាន​របស់ខ្ញុំ គឺ​ព្រះ​ដែល​មិនបានបង្វែរ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ចេញពី​ខ្ញុំ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 សូម​លើក​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​ពុំ​បាន បដិសេធ​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ​ទេ ហើយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ចំពោះ​ខ្ញុំ​ជានិច្ច!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 សូម​សរសើរ​ព្រះ‌អង្គ ដែល​ទ្រង់​មិន​បាន​បែរ​ចេញ​ពី សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ក៏​មិន​បាន​បង្វែរ​សេចក្ដី​សប្បុរស​ទ្រង់​ពី​ខ្ញុំ​ចេញ​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 សូម​លើក​តម្កើង​ទ្រង់ ព្រោះ​ទ្រង់​ពុំ​បាន បដិសេធ​ពាក្យ​ទូរអា‌អង្វរ​របស់​ខ្ញុំ​ទេ ហើយ​ទ្រង់​មាន​ចិត្ត មេត្តា‌ករុណា​ចំពោះ​ខ្ញុំ​ជា‌និច្ច!។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 66:20
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះ‌អង្គ​មិន​បាន​មើល‌ងាយ ឬ​ស្អប់​ខ្ពើម មនុស្ស​ទុគ៌ត​មាន​ទុក្ខ​វេទនា​ឡើយ ក៏​មិន​បាន​លាក់​ព្រះ‌ភក្ត្រ​នឹង​គេ​ដែរ កាល​អ្នក​នោះ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់។


ទូល‌បង្គំបានពោល​ទាំង​ភ័យស្លន់​ថា «ទូល‌បង្គំ​ត្រូវ​កាត់​ចេញ​ពី​ព្រះ‌នេត្រ របស់​ព្រះ‌អង្គ​ហើយ»។ ប៉ុន្តែ ពេល​ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​ជួយ ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ របស់​ទូល‌បង្គំ។


សូម​កុំ​បោះ​បង់​ទូល‌បង្គំ ចេញ​ពីព្រះ​វត្តមាន​ព្រះ‌អង្គ ហើយ​កុំ​ដក​យក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ របស់​ព្រះ‌អង្គ ចេញ​ពី​ទូល‌បង្គំ​ឡើយ។


ព្រះ​ដែល​យាង​មក​ពី​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​គួរ​ឲ្យ​ស្ញែង​ខ្លាច ព្រះ‌អង្គ​ប្រទាន​ព្រះ​ចេស្ដា និង​កម្លាំង​ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ សូមលើកតម្កើង​ព្រះ!។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម