Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

ប្រភេទរង

ការថែរក្សារបស់ព្រះចំពោះកូនៗរបស់ទ្រង់ព្រះជាម្ចាស់មានឫទ្ធានុភាពគ្រប់បែបយ៉ាងព្រះគង់គ្រប់ទីកន្លែងព្រះជ្រាបគ្រប់សព្វសារពើព្រះមហាករុណាច្បាប់គុណសម្បត្តិព្រះជាម្ចាស់គុណសម្បត្តិនៃព្រះពាសដែកទេវៈព្រះជាម្ចាស់ការជួបជុំគ្នាផែនការព្រះសម្រាប់ជីវិតយើងស vẻ đẹp thần thánhរង់ចាំព្រះគុណសេចក្តីសប្បុរសរបស់ព្រះព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់ការបង្កើត​ពិភពលោក​ដោយ​ព្រះប្រាជ្ញាដ៏ទេវភាពព្រះជាម្ចាស់ស្រឡាញ់យើងព្រះគុណព្រះជាម្ចាស់ក្នុងគ្រាលំបាកព្រះគង់ជាមួយយើងក្នុងគ្រាលំបាកព្រះបន្ទូលការហៅរបស់ព្រះព្រះគម្ពីរ និង អត្ថិភាពនៃព្រះព្រះហឫទ័យព្រះបិតាសួគ៌ព្រះរាជបុត្រានៃព្រះព័ត៌មានអំពីព្រះមេស្ស៊ីព្រះត្រីឯកចិត្តមេត្តាសំឡេងព្រះ

150 ខគម្ពីរព្រះគម្ពីរ៖ ព្រះជាម្ចាស់គង់នៅគ្រប់ទីកន្លែង

150 ខគម្ពីរព្រះគម្ពីរ៖ ព្រះជាម្ចាស់គង់នៅគ្រប់ទីកន្លែង
យេរេមា 23:23-24

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ តើ​យើង​ជា​ព្រះ​ដែល​នៅ​ឆ្ងាយ ឥត​នៅ​ជិត​បង្កើយ​ឬ​អី? ព្រះ‌យេហូវ៉ា​សួរ​ដូច្នេះ​ទៀត​ថា៖ តើ​មាន​អ្នក​ណា​នឹង​ពួន​នៅ​ទី​ស្ងាត់​ណា ដែល​យើង​មើល​មិន​ឃើញ​បាន​ឬ? តើ​យើង​មិន​នៅ​ពេញ​ស្ថាន‌សួគ៌ និង​ផែនដី​ផង​ទេ​ឬ? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 15:3

ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​នៅ​គ្រប់​អន្លើ ក៏​យាម​មើល​ឃើញ​ទាំង​អស់ ទោះ​ទាំង​អាក្រក់ និង​ល្អ​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 46:1

ព្រះ​ជា​ទី​ពឹង​ជ្រក និង​ជា​កម្លាំង​របស់​យើង ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ ក្នុង​គ្រា​មាន​អាសន្ន។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 28:20

ហើយ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា ហើយ​មើល៍ ខ្ញុំ​ក៏​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បំផុត»។ អាម៉ែន។:៚

ជំពូក    |  កំណែ ចម្លង
កិច្ចការ 17:27-28

ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ ហើយ​បើ​គេ​ស្វែង​រក​ព្រះ‌អង្គ​មែន​នោះ គេ​មុខ​ជា​នឹង​រក​ព្រះ‌អង្គ​ឃើញ​មិន​ខាន។ តាម​ពិត ព្រះ‌អង្គ​មិន​គង់​ឆ្ងាយ​ពី​យើង​ម្នាក់ៗ​ទេ។ ដ្បិត "នៅ​ក្នុង​ព្រះ‌អង្គ យើង​រស់នៅ មាន​ចលនា ហើយ​មាន​ជីវិត​ជា​មនុស្ស" ដូច​កវី​ខ្លះ​របស់​អស់​លោក បាន​ពោល​ថា៖ "ដ្បិត​យើង​ក៏​ជា​ពូជ​របស់​ព្រះ‌អង្គ​ដែរ"។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:1-2

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​បាន​ស្គាល់​ទូល‌បង្គំ។ ក៏​គង់​តែ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នឹង​នាំ​ទូល‌បង្គំ​នៅ​ទី​នោះ ហើយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ នឹង​ក្តាប់​ទូល‌បង្គំ​ជាប់។ ប្រសិន‌បើ​ទូល‌បង្គំ​ពោល​ថា៖ «ប្រាកដ​ជា​ភាព​ងងឹត​នឹង​គ្រប​ពី​លើខ្ញុំ ហើយ​ពន្លឺ​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ នឹង​ត្រឡប់​ទៅ​ជា​យប់» នោះ​សូម្បី​តែ​ភាព​ងងឹត ក៏​លាក់​ពី​ព្រះ‌អង្គ​មិន​បាន​ឡើយ គឺ​យប់​ភ្លឺ​ដូច​ជា​ថ្ងៃ ដ្បិត​ភាព​ងងឹត និង​ពន្លឺ ស្មើ​គ្នា​នៅ​ចំពោះ​ព្រះ‌អង្គ។ ៙ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើត ចិត្ត​ថ្លើម​ទូល‌បង្គំ ហើយ​បាន​ផ្សំ​គ្រឿង​ទូល‌បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ។ ទូល‌បង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ទូល‌បង្គំ​មក គួរ​ឲ្យ​ស្ញប់​ស្ញែង ហើយ​អស្ចារ្យ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ ព្រលឹង​ទូល‌បង្គំ​ដឹង​ច្បាស់​ណាស់។ កាល​ទូល‌បង្គំ​បាន​កកើត​ឡើង​ក្នុង​ទី​កំបាំង គឺ​បាន​ចាក់​ស្រែះ​យ៉ាង​ស្មុគ​ស្មាញ ក្នុង​ទី​ជ្រៅ​នៃ​ផែនដី នោះ​គ្រោង​កាយ​របស់​ទូល‌បង្គំ មិន​កំបាំង​នឹង​ព្រះ‌អង្គ​ឡើយ។ ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ បាន​ឃើញ​ធាតុ​នៃ​ទូល‌បង្គំ តាំង​ពី​ទូល‌បង្គំ​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ។ គ្រប់​ទាំង​អស់​សុទ្ធ​តែ​បាន​កត់​ទុក ក្នុង​បញ្ជី​របស់​ព្រះ‌អង្គ គឺ​អស់​ទាំង​ថ្ងៃ​អាយុ​ដែល​បាន​តម្រូវ ឲ្យ​ទូល‌បង្គំ​រស់​នៅ មុន​នឹង​មាន​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។ ឱ​ព្រះ​អើយ ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ មាន​តម្លៃ​វិសេសដល់​ទូល‌បង្គំ​ណាស់​ហ្ន៎ គឺ​មាន​ច្រើន​ឥត​គណនា! ប្រសិន‌បើ​ទូល‌បង្គំ​ខំ​ប្រឹង​រាប់ នោះ​មាន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត កាល​ណា​ទូល‌បង្គំ​ភ្ញាក់​ឡើង នោះ​ទូល‌បង្គំ​នៅ​ជា​មួយ​ព្រះ‌អង្គ​ដដែល។ ៙ ឱ​ព្រះ​អើយ សូម​ទ្រង់​ប្រហារ​មនុស្ស​អាក្រក់​ទៅ! ឱ​មនុស្ស​កម្ចាយ​ឈាម​អើយ ចូរ​ថយ​ចេញ​ពីខ្ញុំ​ទៅ! ព្រះ‌អង្គ​ជ្រាប​ពេល​ដែល​ទូល‌បង្គំ​អង្គុយ​ចុះ និង​ពេល​ដែល​ទូល‌បង្គំ​ក្រោក​ឡើង ព្រះ‌អង្គ​យល់​គំនិត​របស់​ទូល‌បង្គំ​តាំង​ពី​ចម្ងាយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 57:15

ដ្បិត​ព្រះ​ដ៏​ជា​ធំ ហើយ​ខ្ពស់​បំផុត ជា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប​ជា‌និច្ច ដែល​ព្រះ‌នាម​ព្រះ‌អង្គ​ជា​នាម​បរិសុទ្ធ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​នៅ​ឯ​ស្ថាន​ដ៏​ខ្ពស់ ហើយ​បរិសុទ្ធ ក៏​នៅ​ជា‌មួយ​អ្នក​ណា​ដែល​មាន​ចិត្ត​សង្រេង និងទន់​ទាប ដើម្បី​ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​ទន់​ទាប​បាន​សង្ឃឹម​ឡើង ធ្វើ​ឲ្យ​ចិត្ត​របស់​មនុស្ស​សង្រេង​បាន​សង្ឃឹម​ឡើង​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 33:13-14

ព្រះ‌យេហូវ៉ា​ទត​មក​ពី​លើ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​ឃើញ​មនុស្ស​លោក​ទាំង​អស់ ហើយ​ពី​ព្រះដំណាក់​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ទត​ឃើញ​មនុស្ស​ទាំង​អស់ ដែល​រស់​នៅ​លើ​ផែនដី

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:18

ព្រះ‌យេហូវ៉ា​គង់​នៅ​ជិត​អស់​អ្នក ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ គឺ​ដល់​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌អង្គ ដោយ​ពិត​ត្រង់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:5

ព្រះ‌អង្គ​បាន​ព័ទ្ធ​ទូល‌បង្គំ​ជិត ពី​មុខ​ពី​ក្រោយ ហើយ​បាន​ដាក់​ព្រះ‌ហស្ត​លើ​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 14:23

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ ព្រះ‌វរបិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​យើង​នឹង​មក​រក​អ្នក​នោះ ក៏​នឹង​តាំង​ទី​លំនៅ​ជា​មួយ​អ្នក​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 4:39

ដូច្នេះ ចូរ​ដឹង​នៅ​ថ្ងៃ​នេះ ហើយ​កំណត់​ទុក​ក្នុង​ចិត្ត​ចុះ​ថា ព្រះ‌យេហូវ៉ា ពិត​ជា​ព្រះ​នៅ​លើ​ស្ថាន‌សួគ៌ និង​នៅ​ផែន‌ដី​នេះ គ្មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 13:5

កុំ​បណ្ដោយ​ឲ្យ​ជីវិត​អ្នក​រាល់​គ្នា​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ ហើយ​សូម​ឲ្យ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​ចុះ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​មិន​ចាក​ចេញ​ពី​អ្នក ក៏​មិន​បោះ​បង់​ចោល​អ្នក​ឡើយ» ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 34:18

ព្រះ‌យេហូវ៉ា​គង់​នៅ​ជិត​អ្នក ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ ហើយ​សង្គ្រោះ​អស់​អ្នក ដែល​មាន​វិញ្ញាណ​សោក​សង្រេង។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 33:14

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «វត្ត‌មាន​របស់​យើង​នឹង​ទៅ​ជា‌មួយ​អ្នក ហើយ​យើង​នឹង​ឲ្យ​អ្នក​បាន​សម្រាក»។

ជំពូក    |  កំណែ ចម្លង
អេសាយ 43:2

កាល​ណា​អ្នក​ដើរ​កាត់​ទឹក​ធំ នោះ​យើង​នឹង​នៅ​ជា‌មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​អ្នក​ឡើយ កាល​ណា​អ្នក​លុយ​កាត់​ភ្លើង នោះ​អ្នក​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្ដាត​ភ្លើង​ក៏​មិន​ឆាប់​ឆេះ​អ្នក​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:3

ព្រះ‌អង្គ​ពិនិត្យ​ពិចារណា​ផ្លូវ​ច្រក​របស់​ទូល‌បង្គំ និង​ទី​ដេក​សម្រាក​របស់​ទូល‌បង្គំ ហើយ​ស្គាល់​អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 34:21

រីឯ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ បាន​ទត​មើល​គ្រប់​ទាំង​ផ្លូវ​របស់​មនុស្ស ក៏​ឃើញ​អស់​ទាំង​ដំណើរ​ដែល​គេ​ដើរ​ដែរ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:8

ប្រសិន‌បើ​ទូល‌បង្គំ​ឡើង​ទៅ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ ប្រសិន‌បើ​ទូល‌បង្គំ​រៀប​ដំណេក នៅ​ស្ថាន​ឃុំនៅ​ព្រលឹង​មនុស្ស​ស្លាប់ ព្រះ‌អង្គ​គង់​នៅ​ទី​នោះ!

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 1:14

ព្រះ‌បន្ទូល​បាន​ត្រឡប់​ជា​សាច់​ឈាម ហើយ​គង់​នៅ​ក្នុង​ចំណោម​យើង យើង​បាន​ឃើញ​សិរី​ល្អ​របស់​ព្រះ‌អង្គ គឺ​ជា​សិរី​ល្អ​នៃ​ព្រះ‌រាជ‌បុត្រា​តែ​មួយ ដែល​មក​ពី​ព្រះ‌វរបិតា មាន​ពេញ​ដោយ​ព្រះ‌គុណ និង​សេចក្តី​ពិត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 113:4-6

ព្រះ‌យេហូវ៉ា​គង់​នៅ​ខ្ពស់​លើ​អស់​ទាំង​សាសន៍ ហើយ​សិរី‌ល្អ​រប​ស់​ព្រះ‌អង្គ ខ្ពស់​ជាង​ផ្ទៃ​មេឃ! ៙ តើ​មាន​អ្នក​ណា​ឲ្យ​ដូច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង? ព្រះ‌អង្គ​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់ ព្រះ‌អង្គ​ឱន​ទត​មើល​ផ្ទៃ​មេឃ និង​ផែនដី។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:11-12

ប្រសិន‌បើ​ទូល‌បង្គំ​ពោល​ថា៖ «ប្រាកដ​ជា​ភាព​ងងឹត​នឹង​គ្រប​ពី​លើខ្ញុំ ហើយ​ពន្លឺ​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ នឹង​ត្រឡប់​ទៅ​ជា​យប់» នោះ​សូម្បី​តែ​ភាព​ងងឹត ក៏​លាក់​ពី​ព្រះ‌អង្គ​មិន​បាន​ឡើយ គឺ​យប់​ភ្លឺ​ដូច​ជា​ថ្ងៃ ដ្បិត​ភាព​ងងឹត និង​ពន្លឺ ស្មើ​គ្នា​នៅ​ចំពោះ​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 8:27

តើ​ព្រះ​នឹង​គង់​លើ​ផែនដី​ប្រាកដ​ឬ? មើល៍ ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ នោះ​មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ចំណង់​បើ​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អម្បាល‌ម៉ាន​ទៅ​ទៀត

ជំពូក    |  កំណែ ចម្លង
អេភេសូរ 4:6

មាន​ព្រះ​តែ​មួយ ហើយ​ជា​ព្រះ‌វរបិតា​នៃ​ទាំង​អស់ ដែល​ព្រះ‌អង្គ​ខ្ពស់​លើ​ទាំង​អស់ ធ្វើ​ការ​តាម​រយៈ​ទាំង​អស់ ហើយ​សណ្ឋិត​នៅ​ក្នុង​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 3:16

តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នក​រាល់​គ្នា​ជា​ព្រះ‌វិ​ហារ​របស់​ព្រះ ហើយ​ថា ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា?

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 15:4

ចូរ​នៅ​ជាប់​នឹង​ខ្ញុំ ដូច​ជា​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ ប្រៀប​ដូច​ជា​មែក បើ​មិន​នៅ​ជាប់​នឹង​ដើម នោះ​មិន​អាច​នឹង​បង្កើត​ផល​បាន​ទេ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ទាល់​តែ​នៅ​ជាប់​នឹង​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
យេរេមា 29:13

អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​យើង ហើយ​នឹង​ឃើញ គឺ​កាល​ណា​អ្នក​ស្វែង​រក​យើង​ឲ្យ​អស់​អំពី​ចិត្ត

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 46:10

«ចូរ​ស្ងប់​ស្ងៀម ហើយ​ដឹង​ថា យើង​ជា​ព្រះ យើង​នឹង​បាន​ថ្កើង​ឡើង នៅ​កណ្ដាល​ជាតិ​សាសន៍​នានា យើង​នឹង​បាន​ថ្កើង​ឡើង​នៅ​ផែនដី!»

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 23:4

៙ ទោះ​បើ​ទូល‌បង្គំ​ដើរ​កាត់​ជ្រលង​ភ្នំ នៃ​ម្លប់​សេចក្ដី​ស្លាប់ ក៏​ដោយ ក៏​ទូល‌បង្គំ​មិន​ខ្លាច​សេចក្ដី​អាក្រក់​ឡើយ ដ្បិត​ព្រះ‌អង្គ​គង់​ជា​មួយ​ទូល‌បង្គំ ព្រនង់ និង​ដំបង​របស់​ព្រះ‌អង្គ កម្សាន្ត​ចិត្ត​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
អេសាយ 6:3

មួយ​បន្លឺ​ទៅ​កាន់​មួយ​ថា៖ «បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ​ព្រះ‌អង្គ​បរិសុទ្ធ ផែនដី​ទាំង​មូល​មាន​ពេញ ដោយ​សិរី‌ល្អ​របស់​ព្រះ‌អង្គ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 102:27

ប៉ុន្ដែ ចំពោះ​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​នៅ​តែ​ដដែល ហើយ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ គ្មាន​ទី​បញ្ចប់​ឡើយ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 4:13

គ្មាន​សត្វ​លោក​ណា​ដែល​អាច​លាក់​ពី​ព្រះភក្ត្រ​ព្រះ​អង្គ​បាន​ឡើយ គឺ​ទាំង​អស់​នៅ​ជា​អាក្រាត​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ ដែល​យើង​ត្រូវ​ទូល​រៀប​រាប់​ទូល​ថ្វាយ​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:9

ប្រសិន‌បើ​ទូល‌បង្គំ​ពាក់​ស្លាប​ហោះ ទៅ​ទិស​ព្រះ​អាទិត្យ​រះ ហើយ​ទៅ​រស់​នៅ​ឯ​ទី​បំផុត​នៃ​សមុទ្រ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 121:8

ឯ​ដំណើរ​ដែល​អ្នក​ចេញ​ចូល​ទៅ​មក នោះ​ព្រះ‌យេហូវ៉ា​នឹង​ថែ‌រក្សា ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:18

ប្រសិន‌បើ​ទូល‌បង្គំ​ខំ​ប្រឹង​រាប់ នោះ​មាន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត កាល​ណា​ទូល‌បង្គំ​ភ្ញាក់​ឡើង នោះ​ទូល‌បង្គំ​នៅ​ជា​មួយ​ព្រះ‌អង្គ​ដដែល។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 7:48-49

ព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​មិន​គង់​នៅ​ក្នុង​ដំណាក់​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​ឡើយ ដូច​ជា​ហោរា​បានថ្លែង​ថា "ស្ថាន‌សួគ៌​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​យើង។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​ណា​ឲ្យ​យើង ឬ​តើ​កន្លែង​សម្រាក​របស់​យើង​ជា​អ្វី?

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 16:9

ចិត្ត​របស់​មនុស្ស​រមែង​គិត​សម្រេច​ផ្លូវ​របស់​ខ្លួន តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​តម្រង់​ជំហាន​គេ​វិញ។

ជំពូក    |  កំណែ ចម្លង
អេសាយ 41:10

កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​យើង​ជា​ព្រះ​នៃ​អ្នក យើង​នឹង​ចម្រើន​កម្លាំង​ដល់​អ្នក យើង​នឹង​ជួយ​អ្នក យើង​នឹង​ទ្រ​អ្នក ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​យើង។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 28:15

មើល៍ យើង​នៅ​ជា‌មួយ​អ្នក យើង​នឹង​ថែ​រក្សា​អ្នក​នៅ​កន្លែង​ណា​ដែល​អ្នក​ទៅ ហើយ​នឹង​នាំ​អ្នក​មក​ក្នុង​ស្រុក​នេះ​វិញ ដ្បិត​យើង​នឹង​មិន​ចាក​ចោល​អ្នក​ឡើយ រហូត​ទាល់​តែ​យើង​បាន​ធ្វើ​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​នឹង​អ្នក»។

ជំពូក    |  កំណែ ចម្លង
សាការី 2:10-11

ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង ហើយ​មាន​ចិត្ត​អរ​សប្បាយ​ឡើង ដ្បិត មើល៍! យើង​មក ហើយ​យើង​នឹង​នៅ​កណ្ដាល​ឯង​រាល់​គ្នា នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា «នៅ​គ្រា​នោះ សាសន៍​ជា​ច្រើន​នឹង​ចូល​ពួក​ខាង​ព្រះ‌យេហូវ៉ា គេ​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​នៅ​កណ្ដាល​ឯង​រាល់​គ្នា» នោះ​អ្នក​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​រក​អ្នក។

ជំពូក    |  កំណែ ចម្លង
អេសាយ 66:1

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​យើង តើ​អ្នក​រាល់​គ្នា​នឹង​សង់​វិហារ​បែប​ណា​ឲ្យ​យើង? តើ​មាន​កន្លែង​ណា​ជា​ទី​សម្រាក​សម្រាប់​យើង?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:6

ការ​ជ្រាប​ច្បាស់​បែប​នេះ អស្ចារ្យ​ពេក​សម្រាប់​ទូល‌បង្គំ គឺ​ខ្ពស់​ណាស់ ទូល‌បង្គំ​មិន​អាច​យល់​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:5-6

ចូរ​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ទទួល​ស្គាល់​ព្រះ‌អង្គ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ ព្រះ‌អង្គ​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 4:24

ព្រះ​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ​បង្គំ​ព្រះ‌អង្គ ត្រូវ​តែ​ថ្វាយ​បង្គំ​ដោយ​វិញ្ញាណ និង​សេចក្តី​ពិត»។

ជំពូក    |  កំណែ ចម្លង
២ របា‌ក្សត្រ 6:18

តើ​ព្រះ​នឹង​គង់​នៅ​ជា‌មួយ​មនុស្ស នៅ​លើ​ផែនដី​ជា​ប្រាកដ​ឬ? មើល៍ ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ចំណង់​បើ​ព្រះ‌វិហារ​ដែល​ទូល‌បង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អម្បាល‌ម៉ាន​ទៅ​ទៀត

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 20:24

ត្រូវ​សង់​អាស‌នា​មួយ​អំពី​ដី​សម្រាប់​យើង ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី ជា​ចៀម និង​គោ​របស់​អ្នក​រាល់​គ្នា​នៅ​លើ​អាស‌នា​នោះ យើង​នឹង​មក​ឲ្យ​ពរ​អ្នក នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​យើង​តាំង​ឲ្យ​មាន​សេចក្ដី​រំឭក​ដល់​ឈ្មោះ​យើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:20

ព្រះ‌យេហូវ៉ា​ការពារ​អស់​អ្នក ដែល​ស្រឡាញ់​ព្រះ‌អង្គ តែព្រះ‌អង្គ​នឹង​បំផ្លាញ អស់​ទាំង​មនុស្ស​អាក្រក់​វិញ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 4:12

គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ តែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​យើង ហើយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ក៏​នឹង​ពេញ​ខ្នាតនៅ​ក្នុង​យើង​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:16

ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ បាន​ឃើញ​ធាតុ​នៃ​ទូល‌បង្គំ តាំង​ពី​ទូល‌បង្គំ​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ។ គ្រប់​ទាំង​អស់​សុទ្ធ​តែ​បាន​កត់​ទុក ក្នុង​បញ្ជី​របស់​ព្រះ‌អង្គ គឺ​អស់​ទាំង​ថ្ងៃ​អាយុ​ដែល​បាន​តម្រូវ ឲ្យ​ទូល‌បង្គំ​រស់​នៅ មុន​នឹង​មាន​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:23-24

៙ ព្រះ‌យេហូវ៉ា​តាំង​ជំហាន​របស់​មនុស្ស ឲ្យ​បាន​មាំ​មួន ពេល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​ផ្លូវ​របស់​គេ ។ ទោះ​បើ​គេ ជំពប់ជើង ក៏​គេ​នឹង​មិន​ដួល​បោក​ក្បាល​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​កាន់​ដៃ​គេ​ជាប់។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:22

គឺ​ព្រះ​ដែល​គង់​ពី​លើ​រង្វង់​ផែនដី ហើយ​មនុស្ស​នៅ​ផែនដី​ប្រៀប​ដូច​ជា​កណ្តូប គឺ​ព្រះ‌អង្គ​ដែល​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ ហើយ​សន្ធឹង​ទៅ ដូច​ជា​ត្រសាល​សម្រាប់​អាស្រ័យ​នៅ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 91:1

អ្នក​ណា​ដែល​រស់​នៅ​ក្រោម​ជម្រក នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់ ព្រះ‌ចេស្តា ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:38-39

ដ្បិត​ខ្ញុំ​ជឿ​ជាក់​ថា ទោះ​ជា​សេចក្ដី​ស្លាប់​ក្ដី ជីវិត​ក្ដី ពួក​ទេវតា​ក្ដី ពួក​គ្រប់​គ្រង​ក្ដី អ្វីៗ​នា​ពេល​បច្ចុប្បន្ន​នេះ​ក្ដី អ្វីៗ​នៅ​ពេល​អនាគត​ក្ដី អំណាច​នានា​ក្ដី ទី​មាន​កម្ពស់​ក្ដី ទី​ជម្រៅ​ក្ដី ឬ​អ្វីៗ​ផ្សេង​ទៀត​ដែល​ព្រះ​បង្កើត​មក​ក្តី ក៏​មិន​អាច​ពង្រាត់​យើង ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​របស់​យើង​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
២ ធីម៉ូថេ 4:17

ប៉ុន្តែ ព្រះ‌អម្ចាស់​ឈរ​ខាង​ខ្ញុំ ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ផ្សាយ​ទៅ​សព្វ​គ្រប់ ឲ្យ​អស់​ទាំង​សាសន៍​បាន​ដឹង​ដោយ‌សារ​ខ្ញុំ ហើយ​ព្រះ‌អង្គ​ក៏​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​មាត់​សិង្ហ​ដែរ។

ជំពូក    |  កំណែ ចម្លង
លូកា 17:21

គ្មាន​អ្នក​ណា​ដឹង​ថា "មើល៍! នៅ​ទី​នេះ" ឬ​ថា "មើល៍! នៅ​ទី​នោះ​បាន​ឡើយ" ដ្បិត​ព្រះរាជ្យ​របស់​ព្រះស្ថិត​នៅ​កណ្តាល​ចំណោម​អ្នក​រាល់​គ្នា​ហើយ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:151

ប៉ុន្ដែ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​គង់​នៅ​ជិត ហើយ​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិត​ត្រង់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 16:8

ទូល‌បង្គំ​បាន​តាំង​ព្រះ‌យេហូវ៉ា នៅ​មុខ​ទូល‌បង្គំ​ជា‌និច្ច ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​មិន​រង្គើ​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 6:19

តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា រូប‌កាយ​របស់​អ្នក​រាល់​គ្នា ជា​ព្រះ‌វិហារ​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​មក​ពី​ព្រះ​ទេ​ឬ? អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ខ្លួន​ឯង​ទៀត​ទេ

ជំពូក    |  កំណែ ចម្លង
យេរេមា 16:17

ដ្បិត​ភ្នែក​យើង​មើល​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ ហើយ​គេ​មិន​កំបាំង​ពី​មុខ​យើង​ទេ ឯ​អំពើ​ទុច្ចរិត​របស់​គេ ក៏​មិន​បិទ​បាំង​ពី​ភ្នែក​យើង​ដែរ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 10:22

នោះ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ជិត ដោយ​ចិត្ត​ទៀង​ត្រង់ ពេញ​ដោយ​ជំនឿ ព្រម​ទាំង​មាន​ចិត្ត​បរិសុទ្ធ ប្រោះ​ញែក​ជា​ស្អាត​ពី​មនសិការ​សៅ‌ហ្មង ហើយ​រូប‌កាយ​របស់​យើង​បាន​លាង​ដោយ​ទឹក​ដ៏​បរិសុទ្ធ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 94:9

ព្រះ‌អង្គ​ដែល​បាន​បង្កើត​ត្រចៀក​មក តើ​ព្រះ‌អង្គ​មិន​ឮ​ទេ​ឬ? ព្រះ‌អង្គ​ដែល​បាន​សូន​ធ្វើ​ភ្នែក តើ​ព្រះ‌អង្គ​មើល​មិន​ឃើញ​ទេ​ឬ?

ជំពូក    |  កំណែ ចម្លង
យ៉ូប 11:7-9

តើ​អ្នក​អាច​ស្វែងយល់ ពី​សេចក្ដី​ជ្រាល​ជ្រៅ​របស់​ព្រះ​បាន​ឬ? តើ​អាច​ស្វែង​យល់​ពីដែន​កំណត់​របស់​ព្រះ ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា បាន​ឬ? សេចក្ដី​នោះ​ខ្ពស់​ជាង​ស្ថាន​សួគ៌ ទៅ​ទៀត តើ​អ្នក​អាច​នឹង​ធ្វើ​យ៉ាង​ណា? ក៏​ជ្រៅ​ជាង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ផង ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ដឹង​បាន? បើ​វាស់ នោះ​ក៏​វែង​ជាង​ផែនដី ហើយ​ធំ​ជាង​សមុទ្រ​ទៅ​ទៀត។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:28

តើ​អ្នក​មិន​បាន​ដឹង តើ​មិន​បាន​ឮ​ទេ​ឬ ថា​ព្រះ​ដ៏​គង់​នៅ​អស់​កល្ប​ជា‌និច្ច គឺ​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត​ផែនដី រហូត​ដល់​ចុង​បំផុត ព្រះ‌អង្គ​មិន​ដែល​ល្វើយ​ឡើយ ក៏​មិន​ដែល​អស់​កម្លាំង​ផង គ្មាន​អ្នក​ណា​អាច​ស្ទង់​យល់​យោបល់​របស់​ព្រះ‌អង្គ​បាន​ទេ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 32:7-8

ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក​សម្រាប់​ទូល‌បង្គំ ព្រះ‌អង្គ​ការពារ​ទូល‌បង្គំ ឲ្យ​រួច​ពី​ទុក្ខ​លំបាក ព្រះ‌អង្គ​ហ៊ុមព័ទ្ធ​ទូល‌បង្គំ ដោយ​ចម្រៀង​ជ័យ​ជម្នះ។ –បង្អង់ ៙ យើង​នឹង​បង្ហាត់​បង្រៀន​អ្នកឲ្យ​ស្គាល់​ផ្លូវ ដែល​អ្នក​ត្រូវ​ដើរ យើង​នឹង​ទូន្មាន​អ្នក ទាំង​ភ្នែក​យើង​មើល​អ្នក​ជាប់។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 1:23

ដែល​ជា​ព្រះ​កាយ​របស់​ព្រះ‌អង្គ ជា​សេចក្តី​ពោរ‌ពេញ​របស់​ព្រះ‌អង្គ ដែល​បំពេញ​គ្រប់​ទាំង​អស់ ក្នុង​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 31:8

គឺ​ព្រះ‌យេហូវ៉ា​ហើយ​ដែល​យាង​នាំ​មុខ​អ្នក ព្រះ‌អង្គ​គង់​ជា‌មួយ​អ្នក ព្រះ‌អង្គ​នឹង​មិន​ចាក​ចោល​អ្នក ក៏​មិន​លះ​ចោល​អ្នក​ឡើយ។ កុំ​ខ្លាច ឬ​ស្រយុត​ចិត្ត​ឲ្យ​សោះ»។

ជំពូក    |  កំណែ ចម្លង
អេសាយ 45:5-6

យើង​នេះ​ជា​យេហូវ៉ា គ្មាន​ព្រះ​ណា​ដទៃ​ឡើយ ក្រៅ​ពី​យើង​ឥត​មាន​ព្រះ​ណា​ទៀត​សោះ យើង​នឹង​ក្រវាត់​ឲ្យ​អ្នក ទោះ​បើ​អ្នក​មិន​ស្គាល់​យើង​ក៏​ដោយ។ ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ ចាប់​តាំង​ពី​ទិស​ខាង​ថ្ងៃ​រះ​រហូត​ដល់​ទិស​ខាង​ថ្លៃ​លិច​បាន​ដឹង​ថា ក្រៅ​ពី​យើង​គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ គឺ​យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ឥត​មាន​ព្រះ​ណា​ទៀត​សោះ។

ជំពូក    |  កំណែ ចម្លង
២ របា‌ក្សត្រ 2:6

ប៉ុន្តែ តើ​មាន​អ្នក​ណា​ដែល​អាច​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌អង្គ​បាន? ដ្បិត​ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ មិន​ល្មម​ឲ្យ​ព្រះ‌អង្គ​គង់​ចុះ​ទៅ​ហើយ ដូច្នេះ តើ​ទូល‌បង្គំ​ជា​អ្វី ដែល​អាច​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌អង្គ​បាន គ្រាន់​តែ​ល្មម​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ព្រះ‌អង្គ​ប៉ុណ្ណោះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:17-18

ឱ​ព្រះ​អើយ ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ មាន​តម្លៃ​វិសេសដល់​ទូល‌បង្គំ​ណាស់​ហ្ន៎ គឺ​មាន​ច្រើន​ឥត​គណនា! ប្រសិន‌បើ​ទូល‌បង្គំ​ខំ​ប្រឹង​រាប់ នោះ​មាន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត កាល​ណា​ទូល‌បង្គំ​ភ្ញាក់​ឡើង នោះ​ទូល‌បង្គំ​នៅ​ជា​មួយ​ព្រះ‌អង្គ​ដដែល។

ជំពូក    |  កំណែ ចម្លង
អេសាយ 55:6-9

ចូរ​ស្វែង​រក​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​អាច​នឹង​រក​ព្រះ‌អង្គ​ឃើញ ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌អង្គ ក្នុង​កាល​ដែល​ព្រះ‌អង្គ​គង់​នៅ​ជិត​ចុះ។ ត្រូវ​ឲ្យ​មនុស្ស​អាក្រក់​បោះ‌បង់​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​ឲ្យ​មនុស្ស​ទុច្ចរិត​ចោល​គំនិត​អាក្រក់​របស់​ខ្លួន​ដែរ រួច​ឲ្យ​គេ​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ នោះ​ព្រះ‌អង្គ​នឹង​អាណិត​មេត្តា​ដល់​គេ គឺ​ឲ្យ​វិល​មក​ឯ​ព្រះ​នៃ​យើង​រាល់​គ្នា ដ្បិត​ព្រះ‌អង្គ​នឹង​អត់​ទោស​ឲ្យ​ជា​បរិបូរ។ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ គំនិត​យើង​មិន​មែន​ដូច​ជា​គំនិត​របស់​អ្នក​រាល់​គ្នា​ទេ ឯ​ផ្លូវ​របស់​អ្នក​រាល់​គ្នា​ក៏​មិន​មែន​ជា​ផ្លូវ​របស់​យើង​ដែរ។ ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា នោះ​អស់​ទាំង​ផ្លូវ​របស់​យើង ខ្ពស់​ជាង​ផ្លូវ​របស់​អ្នក ហើយ​គំនិត​របស់​យើង ក៏​ខ្ពស់​ជាង​គំនិត​របស់​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
ភីលីព 4:5

ចូរ​សម្តែង​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ស្គាល់​សេចក្ដី​សម្លូត​របស់​អ្នក​រាល់​គ្នា​ចុះ ព្រោះ​ព្រះ‌អម្ចាស់​ជិត​យាង​មក​ហើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 34:7

ទេវតា​របស់​ព្រះ‌យេហូវ៉ា ចោម‌រោម​ជុំ‌វិញ​អស់​អ្នក​ដែល កោត​ខ្លាច​ព្រះ‌អង្គ ហើយ​រំដោះ​គេ​ឲ្យ​រួច។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 3:12

ដ្បិត​ព្រះ‌នេត្រ​របស់​ព្រះ‌អម្ចាស់​ទត​មក​លើ​មនុស្ស​សុចរិត ហើយ​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​គេ ប៉ុន្តែ ព្រះ‌ភក្ត្រ​របស់​ព្រះ‌អម្ចាស់​ទាស់​ទទឹង​នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់» ។

ជំពូក    |  កំណែ ចម្លង
យេរេមា 5:3

ឱ​ព្រះ‌យេហូវ៉ា ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ តើ​ទត​មិន​ឃើញ​សេចក្ដី​ពិត​ទេ​ឬ? ព្រះ‌អង្គ​បាន​វាយ​គេ តែ​គេ​មិន​បង្រះ​សោះ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​គេ​អន្តរធាន​ទៅ តែ​គេ​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ​ទេ គេ​បាន​តាំង​មុខ​រឹង​ជាង​ថ្ម គេ​មិន​ព្រម​វិល​មក​វិញ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 91:4

ព្រះ‌អង្គ​នឹង​ក្រុង​អ្នក​ដោយ​ស្លាប​របស់​ព្រះ‌អង្គ ហើយអ្នក​នឹង​ជ្រក​នៅ​ក្រោម ចំអេង​ស្លាប​របស់​ព្រះ‌អង្គ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​ជា​ខែល និង​ជា​អាវ​ក្រោះ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 11:36

ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​ព្រះ‌អង្គ ដោយ​សារ​ព្រះ‌អង្គ ហើយ​សម្រាប់​ព្រះ‌អង្គ។ សូម​លើក​តម្កើង​សិរី​ល្អ​របស់​ព្រះ‌អង្គ អស់​កល្ប​ជា‌និច្ច! អាម៉ែន!។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:13

៙ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើត ចិត្ត​ថ្លើម​ទូល‌បង្គំ ហើយ​បាន​ផ្សំ​គ្រឿង​ទូល‌បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 121:3-4

៙ ព្រះ‌អង្គ​នឹង​មិន​ឲ្យ​ជើង​អ្នក​រអិល​ភ្លាត់​ឡើយ ព្រះ‌អង្គ​ដែល​ថែ‌រក្សា​អ្នក ព្រះ‌អង្គ​នឹង​មិន​ផ្ទំ​រលីវ​ឡើយ។ មើល៍ ព្រះ‌អង្គ​ដែល​រក្សា​អ៊ីស្រា‌អែល ព្រះ‌អង្គ​នឹង​មិន​ដែល​ងោក‌ងុយ ក៏​មិន​ដែល​ផ្ទំ​លក់​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 95:4-5

អស់​ទាំង​ទី​ជម្រៅ​នៃ​ផែនដី នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ហើយ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ក៏​ជា​របស់​ព្រះ‌អង្គ​ដែរ។ សមុទ្រ​ជា​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ក៏​បាន​សូន​ធ្វើ​ដី​គោក​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 49:16

មើល៍ យើង​បាន​ចារឹក​អ្នក​ទុក​នៅ ផ្ទៃ​បាត​ដៃ​របស់​យើង​ហើយ អស់​ទាំង​កំផែង​អ្នក​នៅ​ចំពោះ​ភ្នែក​យើង​ជា‌និច្ច

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 12:6

មាន​សកម្មភាព​ផ្សេងៗ​ពី​គ្នា តែ​គឺ​ព្រះ​ដដែល​នោះ​ឯង​ដែល​ធ្វើ​សកម្មភាព​គ្រប់​ទាំង‌អស់ នៅ​ក្នុង​មនុស្ស​ទាំង‌អស់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 42:8

នៅពេល​ថ្ងៃ ព្រះ‌យេហូវ៉ាសម្ដែង ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ហើយ​នៅ​វេលា​យប់ បទ​ចម្រៀង​របស់​ព្រះ‌អង្គ នៅ​ជា​មួយ​ទូល‌បង្គំ ជា​ពាក្យ​អធិស្ឋាន​ដល់​ព្រះ​នៃ​ជីវិត​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 6:16

តើ​ព្រះ​វិហារ​របស់​ព្រះ និង​រូប​ព្រះ ត្រូវ​គ្នា​បាន​ឬ? ដ្បិត​យើង​ជា​វិហារ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «យើង​នឹង​នៅ​ក្នុង​គេ ហើយ​ដើរ​ជា​មួយ​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា​រាស្ត្រ​របស់​យើង» ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 12:10

ដែល​ជីវិត​នៃ​សត្វ​ទាំង‌ឡាយ សុទ្ធ​តែ​នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ព្រម​ទាំង​ខ្យល់​ដង្ហើម​របស់​មនុស្ស​ផង​ដូច្នេះ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 1:3

ព្រះ‌អង្គ​ជា​រស្មី​ភ្លឺ​នៃ​សិរីល្អ​របស់​ព្រះ និង​ជា​រូប‌ភាព​អង្គ​ព្រះ​សុទ្ធ​សាធ ហើយ​ព្រះ‌អង្គ​ទ្រ‌ទ្រង់​អ្វីៗ​ទាំង​អស់ ដោយ​សារ​ព្រះ‌បន្ទូល​ដ៏​មាន​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។ ក្រោយ​ពី​បាន​ជម្រះ​អំពើ​បាប​របស់​យើង​រួច​ហើយ ព្រះ‌អង្គ​ក៏​គង់​នៅ​ខាង​ស្តាំ​ព្រះ​ដ៏​មាន​តេជា‌នុភាព​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:10

ក៏​គង់​តែ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នឹង​នាំ​ទូល‌បង្គំ​នៅ​ទី​នោះ ហើយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ នឹង​ក្តាប់​ទូល‌បង្គំ​ជាប់។

ជំពូក    |  កំណែ ចម្លង
លូកា 12:6-7

តើ​គេ​មិន​លក់​ចាប​ប្រាំ​ថ្លៃ​ពីរ​កាក់​ទេ​ឬ? តែ​គ្មាន​ចាប​ណា​មួយ​ដែល​ព្រះ​ភ្លេច​ទេ។ សូម្បី​តែ​សក់​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​បាន​រាប់​ទាំង​អស់​ដែរ ដូច្នេះ កុំ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ជាង​ចាប​ខ្លាំង​ណាស់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 103:19

៙ ព្រះ‌យេហូវ៉ា​បាន​តាំង​បល្ល័ង្ក របស់​ព្រះ‌អង្គ​នៅ​ស្ថាន‌សួគ៌ ហើយ​រាជ្យ​ព្រះ‌អង្គ​ក៏​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
អេសាយ 43:5

កុំ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ យើង​នឹង​នាំ​ពូជ‌ពង្ស​អ្នក​មក​ពី​ទិស​ខាង​កើត ហើយ​នឹង​ប្រមូល​គេ​មក​ពី​ទិស​ខាង​លិច

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 63:8

ព្រលឹង​ទូល‌បង្គំ​តាម​ព្រះ‌អង្គ​ប្រកិត ព្រះ‌ហស្ត​ស្តាំរបស់​ព្រះ‌អង្គ ក៏​ទ្រ​ទ្រង់​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
កូឡុស 1:17

ព្រះ‌អង្គ​គង់​នៅ​មុន​អ្វីៗ​ទាំង​អស់ ហើយ​នៅ​ក្នុង​ព្រះ‌អង្គ អ្វីៗ​ទាំង​អស់​ក៏​នៅ​ស្ថិត‌ស្ថេរ​ជាមួយ​គ្នា។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 20:27

វិញ្ញាណ​របស់​មនុស្ស​ជា​ចង្កៀង​នៃ​ព្រះ‌យេហូវ៉ា ក៏​ស្ទង់​មើល​ទៅ​គ្រប់​ក្នុង​ចំណែក​នៃ​រាង​កាយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:14

ទូល‌បង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ទូល‌បង្គំ​មក គួរ​ឲ្យ​ស្ញប់​ស្ញែង ហើយ​អស្ចារ្យ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ ព្រលឹង​ទូល‌បង្គំ​ដឹង​ច្បាស់​ណាស់។

ជំពូក    |  កំណែ ចម្លង
អេសាយ 43:1-2

ប៉ុន្តែ ឱ​ពួក​យ៉ាកុប​អើយ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​អ្នក​មក ហើយ​ឱ​ពួក​អ៊ីស្រា‌អែល​អើយ ព្រះ​ដែល​ជប​សូន​អ្នក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ យើង​បាន​ហៅ​ចំ​ឈ្មោះ​អ្នក យើង​នឹង​នៅ​ជា​មួយ​អ្នក។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង ហើយ​ជា​អ្នក​បម្រើ​ដែល​យើង​បាន​រើស​តាំង ដើម្បី​ឲ្យ​បាន​ស្គាល់ ហើយ​ជឿ​ដល់យើង ព្រម​ទាំង​យល់​ថា គឺ​យើង​នេះ​ហើយ ឥត​មាន​ព្រះ​ណា​កើត​មក​មុន​យើង​ទេ ហើយ​នៅ​ក្រោយ​យើង​ក៏​គ្មាន​ដែរ។ គឺយើង​នេះ​ហើយ​ជា​យេហូវ៉ា ក្រៅ​ពី​យើង គ្មាន​អ្នក​សង្គ្រោះ​ណា​ទៀត​ឡើយ យើង​បាន​ថ្លែងទំនាយ​ប្រាប់ យើង​បាន​ជួយ​សង្គ្រោះ យើង​បាន​សម្ដែង​ឲ្យ​ឃើញ​ហើយ ឥត​មាន​ព្រះ​ដទៃ​ណា​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​ឡើយ ហេតុ​ដូច្នោះ អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង ហើយ​គឺ​យើង​នេះ​ដែល​ជា​ព្រះ នេះ​ជា​ព្រះ‌បន្ទូលរបស់​ព្រះ‌យេហូវ៉ា។ ចាប់​តាំង​ពី​មាន​ពេល​ថ្ងៃ​ឡើង​វេលា​ណា នោះ​គឺ​ជា​យើង​នេះ​ហើយ ឥត​មាន​អ្នក​ណា​អាច​នឹង​ដោះ​ឲ្យ​រួច​ពី​ដៃ​យើង​បាន​ទេ ឯ​ការ​ដែល​យើង​ធ្វើ តើ​អ្នក​ណា​នឹង​ឃាត់​បាន? ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ប្រោស​លោះ​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ដោយ​យល់​ដល់​អ្នក​រាល់​គ្នា នោះ​យើង​ចាត់​មនុស្ស​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន ហើយ​នឹង​ទម្លាក់​គេ​ទាំង​អស់​គ្នា គេ​នឹង​រត់​រតាក់‌រតាយ​ទៅ សូម្បី​តែ​ពួក​ខាល់ដេ​នៅ​ក្នុង​នាវា ដែល​គេ​យក​ជា​ទី​សប្បាយ​នោះ​ដែរ។ យើង​នេះ គឺ​យេហូវ៉ា យើង​ជា​ព្រះ​ដ៏​បរិសុទ្ធ​របស់​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ​ដែល​បង្កើត​សាសន៍​អ៊ីស្រា‌អែល ហើយ​ជា​មហា‌ក្សត្រ​របស់​អ្នក​រាល់​គ្នា។ ព្រះ‌យេហូវ៉ា​ដែល​ធ្វើ​ឲ្យ​មាន​ផ្លូវ​ក្នុង​សមុទ្រ និង​ផ្លូវ​ច្រក​នៅ​ទី​ទឹក​ធំ ជា​ព្រះ​ដែល​នាំ​រទេះ​ចម្បាំង និង​ពល​សេះ​ចេញ​មក ព្រម​ទាំង​កង‌ទ័ព និង​មនុស្ស​ស្ទាត់​ជំនាញ ពួក​គេ​ដេក​ទាំង​អស់​គ្នា ឥត​ក្រោក​ឡើង​វិញ​ឡើយ គេ​នឹង​សាប‌សូន្យ ហើយ​ត្រូវ​រលត់​ទៅ ដូច​ជា​ប្រឆេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​កុំ​នឹក​ចាំ​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ឬ​រិះ‌គិត​ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ពី​ដើម​នោះ មើល៍! យើង​នឹង​ធ្វើ​ការ​មួយ​ថ្មី ការ​នោះកំពុង​លេច​មក តើ​អ្នក​រាល់​គ្នា​មិនឃើញ​ទេ​ឬ? យើង​នឹង​ធ្វើ​ផ្លូវ​មួយ​នៅ​ទី​រហោ‌ស្ថាន និង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់។ កាល​ណា​អ្នក​ដើរ​កាត់​ទឹក​ធំ នោះ​យើង​នឹង​នៅ​ជា‌មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​អ្នក​ឡើយ កាល​ណា​អ្នក​លុយ​កាត់​ភ្លើង នោះ​អ្នក​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្ដាត​ភ្លើង​ក៏​មិន​ឆាប់​ឆេះ​អ្នក​ដែរ។

ជំពូក    |  កំណែ ចម្លង
២ សាំ‌យូ‌អែល 22:31-32

ផ្លូវ​របស់​ព្រះ​សុទ្ធ​តែ​គ្រប់​លក្ខណ៍ ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា បាន​សាក​មើល​ដែរ ព្រះ‌អង្គ​ជា​ខែល​ដល់​អស់​អ្នក​ណា ដែល​ជ្រក​ក្នុង​ព្រះ‌អង្គ។ តើ​អ្នក​ណា​ជា​ព្រះ ក្រៅ​ពី​ព្រះ‌យេហូវ៉ា? ហើយ​តើ​អ្នក​ណា​ជា​ថ្មដា ក្រៅ​ពី​ព្រះ​នៃ​យើង​ខ្ញុំ​តែ​មួយ?

ជំពូក    |  កំណែ ចម្លង
អេសាយ 66:2

ដ្បិត​របស់​ទាំង​នេះ គឺ​ដៃ​យើង​ដែល​បាន​បង្កើត​មក គឺ​យ៉ាង​នោះ​ដែល​របស់​ទាំង​នេះ​បាន​កើត​មាន​ឡើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ប៉ុន្តែ យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​យ៉ាង​នេះ​វិញ គឺ​ចំពោះ​អ្នក​ណា​ដែល​ក្រ​លំបាក និង​មាន​ចិត្ត​ខ្ទេច‌ខ្ទាំ ជា​អ្នក​ញាប់​ញ័រ ដោយ​ឮ​ពាក្យ​របស់​យើ​ង។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 10:30

សូម្បី​តែ​សក់​របស់​អ្នក​រាល់​គ្នា​នៅ​លើ​ក្បាល ក៏​ព្រះ‌អង្គ​រាប់​ទាំង​អស់​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 84:10

៙ ដ្បិត​មួយ​ថ្ងៃ​នៅ​ក្នុង​ព្រះ‌លាន​របស់​ព្រះ‌អង្គ ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ​នៅ​កន្លែង​ផ្សេង​ទៀត។ ទូល‌បង្គំ​ស៊ូ​ធ្វើ​ជា​អ្នក​ឈរ​នៅ​មាត់​ទ្វារ ក្នុង​ដំណាក់​របស់​ព្រះ​នៃ​ទូល‌បង្គំ ជា​ជាង​រស់​នៅ​ក្នុង​លំនៅ​នៃ​សេចក្ដី​អាក្រក់។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 3:17

ហើយ​ឲ្យ​ព្រះ‌គ្រីស្ទ​បាន​គង់​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា តាម​រយៈ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចាក់​ឫស ហើយ​តាំង​មាំ‌មួន​ក្នុង​សេចក្តី​ស្រឡាញ់។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 10:13

គ្មាន​សេចក្តី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្តី​ល្បួង​ដែល​មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ឡើយ។ ព្រះ‌ទ្រង់​ស្មោះ‌ត្រង់ ទ្រង់​មិន​បណ្ដោយ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​ល្បួង ហួស​កម្លាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ទ្រាំទ្រ​បាន។

ជំពូក    |  កំណែ ចម្លង
អេសាយ 30:21

កាល​ណា​អ្នក​រាល់​គ្នា​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង នោះ​ត្រចៀក​នឹង​ឮ​ពាក្យ​ពី​ក្រោយ​អ្នក​ថា «គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ»។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 3:14

ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ជា​ព្រះ​ដ៏​ជា​ព្រះ» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «អ្នក​ត្រូវ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច្នេះ​ថា "ព្រះ​ដ៏​ជា​ព្រះ‌ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា"»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 25:10

អស់​ទាំង​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា សុទ្ធ​តែប្រកប​ដោយ ព្រះ‌ហឫ‌ទ័យ​សប្បុរស និងសេចក្ដី​ស្មោះ‌ត្រង់ ចំពោះ​អស់​អ្នក​ដែល​កាន់​តាម​សេចក្ដី​សញ្ញា និង​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
យេរេមា 24:7

យើង​នឹង​ឲ្យ​គេ​មាន​ចិត្ត​ដែល​ស្គាល់​យើង​ថា ជា​ព្រះ‌យេហូវ៉ា នោះ​គេ​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ពី​ព្រោះ​គេ​នឹង​វិល​មក​ឯ​យើង​ដោយ​អស់​ពី​ចិត្ត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 138:7

៙ នៅ​ពេល​ទូល‌បង្គំ​ដើរ​នៅ​កណ្ដាល​ទុក្ខ​វេទនា ព្រះ‌អង្គ​រក្សា​ការ​ពារ​ជីវិត​ទូល‌បង្គំ ព្រះ‌អង្គ​លើក​ព្រះ‌ហស្ត​ឡើង ទាស់​នឹង​សេចក្ដី​ក្រេវ‌ក្រោធ របស់​ខ្មាំង​សត្រូវ​ទូល‌បង្គំ ហើយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គរំដោះ​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 4:15

អ្នក​ណា​ដែល​ប្រកាស​ថា ព្រះ‌យេ‌ស៊ូវ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ព្រះ​ស្ថិត​នៅជាប់​ក្នុង​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ​ដែរ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 10:14-15

ខ្ញុំ​ជា​គង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ហើយ​ចៀម​របស់​ខ្ញុំ​ក៏​ស្គាល់​ខ្ញុំ​ដែរ គឺ​ដូច​ជា​ព្រះ‌វរបិតា​ស្គាល់​ខ្ញុំ ហើយ​ខ្ញុំ​ស្គាល់​ព្រះ‌អង្គ​ដែរ ខ្ញុំ​ស៊ូ​ប្តូរ​ជីវិត​ខ្ញុំ​ដើម្បី​ចៀម។

ជំពូក    |  កំណែ ចម្លង
យេរេមា 12:3

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ស្គាល់​ទូល‌បង្គំ​ហើយ ព្រះ‌អង្គ​ក៏​ឃើញ ហើយ​ល្បង​ល​ចិត្ត​ទូល‌បង្គំ ដែល​នៅ​ជិត​ព្រះ‌អង្គ​ជា​យ៉ាង​ណា សូម​ព្រះ‌អង្គ​ចាប់​កព្ឆាក់​គេ​ទៅ​ដូច​ជា​ចៀម ដែល​សម្រាប់​នាំ​ទៅ​សម្លាប់ ហើយ​តម្រូវ​គេ​ទុក​ដល់​ថ្ងៃ​កាប់​សម្លាប់។

ជំពូក    |  កំណែ ចម្លង
ភីលីព 2:13

ដ្បិត​គឺ​ជា​ព្រះ​ហើយ ដែល​បណ្តាល​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​មាន​ទាំង​ចំណង់​ចង់​ធ្វើ និង​ឲ្យ​បាន​ប្រព្រឹត្ត​តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ដែរ។

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 19:11-12

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឯង​ចេញ​ទៅ​ឈរ​លើ​ភ្នំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ»។ ព្រះ‌យេហូវ៉ា​យាង​ទៅ​តាម​ទី​នោះ ហើយ​មាន​ខ្យល់​ព្យុះ​បក់​គំហុក​យ៉ាង​ខ្លាំង បក់​មក​ប៉ះ​ភ្នំ​បំបែក​ថ្ម​ខ្ទេច‌ខ្ទី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា តែ​ព្រះ‌យេហូវ៉ា​មិន​គង់​នៅ​ក្នុង​ខ្យល់​នោះ​ទេ ក្រោយ​ខ្យល់​នោះ​មក មាន​កក្រើក​ដី តែ​ព្រះ‌យេហូវ៉ា​មិន​គង់​នៅ​ក្នុង​ការ​កក្រើក​ដី​នោះ​ទេ។ បន្ទាប់​ពី​ការ​កក្រើក​ដី មាន​ភ្លើង​ឆេះ តែ​ព្រះ‌យេហូវ៉ា​មិន​គង់​នៅ​ក្នុង​ភ្លើង​នោះ​ទេ ក្រោយ​ពី​ភ្លើង មាន​ឮ​សំឡេង​តូច​រហៀងៗ។

ជំពូក    |  កំណែ ចម្លង
អេសាយ 55:9

ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​យ៉ាង​ណា នោះ​អស់​ទាំង​ផ្លូវ​របស់​យើង ខ្ពស់​ជាង​ផ្លូវ​របស់​អ្នក ហើយ​គំនិត​របស់​យើង ក៏​ខ្ពស់​ជាង​គំនិត​របស់​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:26

ចូរ​ងើយ​ភ្នែក​អ្នក​មើល​ទៅ​លើ ហើយ​ពិចារ‌ណា​ពី​អ្នក​ណា​ដែល​បាន​បង្កើត​របស់​ទាំង​នេះ ដែល​នាំ​ឲ្យ​ពួក​ពល‌បរិវារ​ចេញ​មក​តាម​ចំនួន​ដូច្នេះ ព្រះ‌អង្គ​ក៏​ហៅ​របស់​ទាំង​នោះ​តាម​ឈ្មោះ​រៀង​រាល់​តួ ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ព្រះ‌អង្គ ហើយ​គ្មាន​ណា​មួយ​ខាន​ឡើយ ដោយ​ព្រោះ​តេជា‌នុភាព​ដ៏​ខ្លាំង‌ក្លា​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 121:5-6

៙ ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​ថែ‌រក្សា​អ្នក ព្រះ‌យេហូវ៉ា​ជា​ម្លប់​នៅ​ខាង​ស្តាំ​អ្នក។ នៅ​ពេល​ថ្ងៃ អ្នក​នឹង​មិន​ត្រូវ​ព្រះ‌អាទិត្យ ធ្វើ​ទុក្ខ​ឡើយ ហើយ​នៅ​ពេល​យប់ ក៏​មិន​ត្រូវ​ព្រះ‌ចន្ទ​ធ្វើ​ទុក្ខ​ដែរ។

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 6:16-17

លោក​ឆ្លើយ​តប​ថា៖ «កុំ​ខ្លាច​អី ដ្បិត​ពួក​ដែល​នៅ​ខាង​យើង មាន​គ្នា​ច្រើន​ជាង​ពួក​ដែល​នៅ​ខាង​គេ​ទៅ​ទៀត»។ ពេល​នោះ អេលី‌សេ​ក៏​អធិ‌ស្ឋាន​ថា៖ «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​ភ្នែក​គេ​បាន​មើល​ឃើញ» ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ភ្នែក​អ្នក​បម្រើ​នោះ ហើយ​គេ​ក៏​មើល​ទៅ​ឃើញ​ភ្នំ​នោះ មាន​ពេញ​ដោយ​ពល​សេះ និង​រទេះ​ចម្បាំង ដែល​សុទ្ធ​តែ​ជា​ភ្លើង នៅ​ព័ទ្ធ​ជុំ‌វិញ​អេលី‌សេ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 118:6

ព្រះ‌យេហូវ៉ា​កាន់​ខាង​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន?

ជំពូក    |  កំណែ ចម្លង
រ៉ូម 11:33

អើ​ហ្ន៎ ព្រះ‌ហឫ‌ទ័យ​ទូលាយ ប្រាជ្ញា និង​ព្រះ​តម្រិះ​របស់​ព្រះ​ជ្រៅ​ណាស់​ទេ​តើ! ការ​សម្រេច​របស់​ព្រះ‌អង្គ​តើ​អ្នក​ណា​អាច​ស្វែង​យល់​បាន! ហើយ​ផ្លូវ​របស់​ព្រះ‌អង្គ តើ​អ្នក​ណា​អាច​ស្វែង​រក​បាន!

ជំពូក    |  កំណែ ចម្លង
អេសាយ 45:18

ដ្បិត​ព្រះ‌យេហូវ៉ា​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ជា​ព្រះ​ដែល​ព្រះ‌អង្គ​សូន​ធ្វើ ហើយ​ប្រតិ‌ស្ឋាន​ផែនដី​ឲ្យមាន​ឡើង មិន​មែន​បង្កើត​មក​ឲ្យ​នៅ​ទទេ​ទេ គឺ​បាន​ជប‌សូន​បង្កើត​ឲ្យ​ជា​ទី​អាស្រ័យ​នៅ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «គឺ​យើង​នេះ​ជា​យេហូវ៉ា ឥត​មាន​ព្រះ​ឯ​ណា​ទៀត​ឡើយ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 4:6-7

ដ្បិត​ព្រះ​ដែល​មាន​ព្រះ​បន្ទូល​ថា «ចូរ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្តី​ងងឹត» ទ្រង់​បាន​បំភ្លឺ​ក្នុង​ចិត្ត​យើង ដើម្បី​ឲ្យ​យើង​ស្គាល់​ពន្លឺ​សិរី​ល្អ​របស់​ព្រះ ដែល​ភ្លឺ​ពី​ព្រះ‌ភក្ត្រ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ ប៉ុន្ដែ យើង​មាន​ទ្រព្យ‌សម្បត្តិ​នេះនៅ​ក្នុង​ភាជនៈ​ដី ដើម្បី​បញ្ជាក់​ថា ព្រះ​ចេស្ដា​ដ៏​លើស​លុប​នេះ​ជា​របស់​ព្រះ មិន​មែន​ជា​របស់​យើង​ទេ។

ជំពូក    |  កំណែ ចម្លង
១ សាំ‌យូ‌អែល 2:1-2

នាង​ហា‌ណា​អធិស្ឋាន​ថា៖ «ចិត្ត​ខ្ញុំ​ម្ចាស់​រីក‌រាយ​នឹង​ព្រះ‌យេហូវ៉ា កម្លាំង​ខ្ញុំ​ម្ចាស់​បាន​ថ្កើង​ឡើង​ក្នុង​ព្រះ​របស់​ខ្ញុំ មាត់​ខ្ញុំ​ម្ចាស់​បាន​បង្គ្រប​លើ​គូ​វិវាទ​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​ម្ចាស់​មាន​អំណរ​នឹង​សេចក្ដី​សង្គ្រោះ របស់​ព្រះ‌អង្គ។ ពួក​អ្នក​ដែល​ត‌តាំង​នឹង​ព្រះ‌យេហូវ៉ា នោះ​នឹង​ត្រូវ​ខ្ទេច‌ខ្ទី​ទៅ ព្រះ‌អង្គ​នឹង​បញ្ចេញ​ផ្គរ‌លាន់ ពី​លើ​មេឃ​មក​ទាស់​នឹង​គេ ព្រះ‌យេហូវ៉ា​នឹង​ជំនុំ‌ជម្រះ រហូត​ដល់​អស់​ទាំង​ចុង​ផែនដី ហើយ​នឹង​ប្រទាន​អំណាច​ដល់​ស្តេច ដែល​ព្រះ‌អង្គ​តែង​តាំង ព្រម​ទាំង​ប្រទាន​កម្លាំង​ដល់​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ផង»។ បន្ទាប់​មក លោកអែល‌កា‌ណា​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​នៅ​រ៉ាម៉ា​វិញ តែ​ទុក​កូន​តូច​ឲ្យ​នៅ​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា‌មួយ​សង្ឃ​អេលី។ កូន​ប្រុស​របស់​លោកអេលី​ជា​មនុស្ស​អាក្រក់ ឥត​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ គេ​ជា​សង្ឃ​ដែល​ទម្លាប់​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​យ៉ាង​ដូច្នេះ គឺ​បើ​មាន​អ្នក​ណា​ថ្វាយ​យញ្ញ‌បូជា នោះ​អ្នក​បម្រើ​របស់​សង្ឃ​តែង​យក​សម​មាន​ធ្មេញ​បី​មក​កាន់​នៅ​ដៃ ក្នុង​ពេល​ដែល​គេ​កំពុង​ស្ងោរ​សាច់ ហើយ​ចាក់​ចុះ​ទៅ​ក្នុង​ខ្ទះ ឬ​កំសៀវ ឬ​ថ្លាង ឬ​ឆ្នាំង រួច​សង្ឃ​យក​សាច់​ទាំង​អស់​ដែល​ជាប់​នឹង​សម​នោះ។ គេ​ធ្វើ​ដូច្នោះ​ដាក់​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​មក​ស៊ីឡូរ។ មួយ​ទៀត មុន​ដែល​គេ​ដុត​ខ្លាញ់ អ្នក​បម្រើ​របស់​ពួក​សង្ឃ ក៏​មក​និយាយ​ទៅ​កាន់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​ថា៖ «ចូរ​ឲ្យ​សាច់​ដែល​ត្រូវ​អាំង​ដល់​ពួក​សង្ឃ​មក ព្រោះ​លោក​មិន​យក​សាច់​ស្ងោរ​ពី​អ្នក​ទេ លោក​យក​តែ​សាច់​ឆៅ​ប៉ុណ្ណោះ»។ ប្រសិន‌បើ​អ្នក​នោះ​ឆ្លើយ​ឃាត់​ថា៖ «ចាំ​ដុត​ខ្លាញ់​មុន​សិន រួច​សឹម​យក​តាម​ចិត្ត​ចុះ» គេ​ឆ្លើយ​ឡើង​ថា៖ «ទេ! ត្រូវ​តែ​ឲ្យ​មក​ឥឡូវ​នេះ បើ​មិន​ដូច្នោះ ខ្ញុំ​នឹង​យក​ទាំង​បង្ខំ»។ ដូច្នេះ យុវជន​ទាំង​នោះ​ធ្វើ​បាប​ធ្ងន់​ណាស់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​គេ​បាន​មើល​ងាយ​តង្វាយ​របស់​ព្រះ‌យេហូវ៉ា។ កុមារ​សាំយូ‌អែល​តែង​តែ​បំពេញ​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស។ រាល់​ឆ្នាំ ម្តាយ​របស់​គាត់​ធ្លាប់​ដេរ​អាវ​តូច​មួយ​យក​មក​ឲ្យ នៅ​ពេល​នាង​ឡើង​មក​ជា‌មួយ​ប្តី ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដែល​ត្រូវ​ថ្វាយ​ប្រចាំ​ឆ្នាំ។ គ្មាន​ព្រះ​ណា​បរិសុទ្ធ​ដូច​ព្រះ‌យេហូវ៉ា​ឡើយ ដ្បិត​ក្រៅ​ពី​ព្រះ‌អង្គ​គ្មាន​ព្រះ​ណា​ទៀត​សោះ ក៏​គ្មាន​ថ្ម‌ដា​ដែល​រឹង​មាំ ដូច​ជា​ព្រះ​របស់​យើង​ខ្ញុំ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:28

ដ្បិត​ព្រះ‌យេហូវ៉ា​ស្រឡាញ់​យុត្តិ‌ធម៌ ព្រះ‌អង្គ​មិន​បោះ‌បង់​ពួក​បរិសុទ្ធ របស់​ព្រះ‌អង្គ​ឡើយ។ ព្រះ‌អង្គ​ថែ‌រក្សា​គេ​ជា‌និច្ច តែ​កូន​ចៅ​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវ​កាត់​ចេញ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 14:19-20

ពេល​នោះ ទេវតា​របស់​ព្រះ​ដែល​នាំ​មុខ​ពួក​អ៊ីស្រា‌អែល ក៏​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​ពួក‌គេ​វិញ ហើយ​បង្គោល​ពពក​ក៏​ចេញ​ពី​មុខ​ពួកគេ ទៅ​នៅ​ខាង​ក្រោយ​ដែរ។ «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​វិល​ទៅ​បោះ​ជំរំ​នៅ​មុខ​ពី​ហា‌ហ៊ីរ៉ុថ នៅ​ចន្លោះ​ស្រុក​មីកដុល និង​សមុទ្រ ទល់​មុខ​បាស-សេផុន​វិញ ត្រូវ​បោះ​ជំរំ​ទល់​មុខ​ទី​នោះ នៅ​ជិត​មាត់​សមុទ្រ។ ពពក​នោះ​ស្ថិត​នៅ​ចន្លោះ​កង​ទ័ព​អេស៊ីព្ទ និង​កង​ទ័ព​អ៊ីស្រា‌អែល ធ្វើ​ឲ្យ​ម្ខាង​ងងឹត ហើយ​ម្ខាង​ទៀត​ភ្លឺ​នៅ​ពេល​យប់ ធ្វើ​ឲ្យ​កងទ័ព​ទាំង​ពីរ​មិន​បាន​មក​ជិត​គ្នា​ឡើយ នៅ​ពេញ​មួយ​យប់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 62:5-6

៙ ឱ​ព្រលឹង​ខ្ញុំ​អើយ ដ្បិត​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់ ចូររង់​ចាំ​ដោយ​ស្ងាត់​ស្ញៀម​ចុះ ដ្បិត​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ មក​តែ​ពី​ព្រះ‌អង្គ​ប៉ុណ្ណោះ។ ព្រះ‌អង្គ​តែមួយ​គត់ ដែល​ជា​ថ្ម​ដា និងព្រះ‌សង្គ្រោះ​ខ្ញុំ ជា​បន្ទាយ​របស់​ខ្ញុំ ខ្ញុំ​នឹង​មិន​ត្រូវ​រង្គើ​ឡើយ។

ជំពូក    |  កំណែ ចម្លង
លូកា 24:29-31

តែ​គេ​ឃាត់​ព្រះ‌អង្គ​ថា៖ «សូម​នៅ​ជា​មួយ​យើង​ខ្ញុំ​សិន ព្រោះ​ល្ងាច ថ្ងៃ​ទាប​ណាស់​ហើយ»។ ដូច្នេះ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​គង់​ជា​មួយ​គេ។ តែ​ពេល​ចូល​ទៅ​ដល់ គេ​មិន​ឃើញ​ព្រះ‌សព​ព្រះ‌អម្ចាស់​យេស៊ូវ​សោះ។ ពេល​គង់​នៅ​តុ​ជា​មួយ​គ្នា ព្រះ‌អង្គ​យក​នំបុ័ង​មក​ប្រទាន​ពរ រួច​កាច់​ប្រទាន​ទៅ​ឲ្យ​គេ។ ពេលនោះ ភ្នែក​គេ​ក៏​បើក​ភ្លឺ​ឡើង ហើយ​គេ​បាន​ស្គាល់​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​ក៏​បាត់​ពី​មុខ​គេ​ទៅ​ភ្លាម។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 73:23

ប៉ុន្តែ ទូល‌បង្គំ​នៅ​ជាប់​ជាមួយ​ព្រះ‌អង្គ​ជា‌និច្ច ព្រះ‌អង្គ​កាន់​ដៃ​ស្តាំរបស់​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 34:15

ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទត​ឆ្ពោះ​ទៅរក​មនុស្ស​សុចរិត ហើយ​ព្រះ‌កាណ៌​ព្រះ‌អង្គ ផ្ទៀង​ស្តាប់​សម្រែក​របស់​គេ។

ជំពូក    |  កំណែ ចម្លង
២ ធីម៉ូថេ 1:14

ចូរ​រក្សា​អ្វីៗ​ដែល​ព្រះ​បាន​ផ្ញើ​ទុក​នឹង​អ្នក​ឲ្យ​បាន​ល្អ ដោយ‌សារ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​សណ្ឋិត​នៅ​ក្នុង​យើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 46:7

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​យើង ព្រះ​របស់​លោក​យ៉ាកុប ជា​ទី​ពឹង​ជ្រក​របស់​យើង។ –បង្អង់

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 125:2

មាន​ភ្នំ​នៅ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម​យ៉ាង​ណា ព្រះ‌យេហូវ៉ា​ក៏​គង់​នៅ​ព័ទ្ធ​ជុំ‌វិញ ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ យ៉ាង​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 33:21-22

គឺ​ព្រះ‌យេហូវ៉ា​នឹង​គង់​ជា‌មួយ​យើង​រាល់​គ្នា​នៅ​ទី​នោះ មាន​ទាំង​តេជា‌នុភាព គឺ​ជា​កន្លែង​មាន​ទន្លេ និង​ផ្លូវ​ទឹក​យ៉ាង​ធំ ឥត​មាន​សំពៅ​ដែល​ចែវ ឬ​នាវា​ដ៏​រុងរឿង​ណា​ចេញ​ចូល​ឡើយ។ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ចៅ‌ក្រម​នៃ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ជា​អ្នក​តែង​ច្បាប់​ឲ្យ​យើង​រាល់​គ្នា ព្រះ‌យេហូវ៉ា​ជា​មហា‌ក្សត្រ​នៃ​យើង​រាល់​គ្នា ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ​យើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 103:13-14

ឪពុក​មាន​ចិត្ត​អាសូរ​ដល់​កូន​របស់​ខ្លួន​យ៉ាង​ណា ព្រះ‌យេហូវ៉ា​ក៏​អាណិត​អាសូរ​ដល់​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។ ដ្បិត​ព្រះ‌អង្គ​ស្គាល់​រាង​កាយ​របស់​យើង ក៏​នឹក​ចាំ​ថា យើង​គ្រាន់​តែ​ជា​ធូលី​ដី​ប៉ុណ្ណោះ។

ជំពូក    |  កំណែ ចម្លង
អេសាយ 42:5

ឯ​ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត និង​លាត​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ គឺ​ជា​ព្រះ​ដែល​បាន​ក្រាល​ផែនដី និង​របស់​សព្វ​សារពើ​ដែល​ចេញ​ពី​នោះ​មក គឺ​ព្រះ‌អង្គ​ដែល​ប្រទាន​ឲ្យ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន នៅ​ផែនដី​មាន​ដង្ហើម ព្រម​ទាំង​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ដែល​ដើរ​ក្នុង​លោក មាន​វិញ្ញាណ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា

ជំពូក    |  កំណែ ចម្លង
លូកា 12:22-26

ព្រះ‌យេស៊ូវ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ខ្វល់‌ខ្វាយ​នឹង​ជីវិត ដែល​នឹង​បរិ‌ភោគ​អ្វី ឬ​នឹង​រូប‌កាយ ដែល​នឹង​ស្លៀក​ពាក់​អ្វី​នោះ​ឡើយ។ ឯ​ជីវិត នោះ​វិសេស​ជាង​ចំណី​អាហារ ហើយ​រូប‌កាយ ក៏​វិសេស​ជាង​សម្លៀក‌បំពាក់​ដែរ។ ចូរ​ពិចារណា​ពី​ក្អែក ដ្បិត​វា​មិន​ដែល​សាប​ព្រោះ ឬ​ច្រូត​កាត់​ឡើយ ក៏​គ្មាន​ឃ្លាំង គ្មាន​ជង្រុក​អ្វី​ផង តែ​ព្រះ​ចិញ្ចឹម​វា ចំណង់​បើ​អ្នក​រាល់​គ្នា តើ​មាន​តម្លៃ​លើស​ជាង​សត្វ​ស្លាប​អម្បាល‌ម៉ាន​ទៅ​ទៀត? តើ​មាន​អ្នក​ណា​ក្នុង​ពួក​អ្នក​រាល់​គ្នា អាច​នឹង​បន្ថែម​កម្ពស់​ខ្លួន​ឡើង​មួយ​ហត្ថ ដោយ‌សារ​សេចក្តី​ខ្វល់‌ខ្វាយ​បាន​ឬ​ទេ? ដូច្នេះ បើ​ការ​តូច​បំផុត ពុំ​អាច​នឹង​ធ្វើ​បាន​ទៅ​ហើយ ចុះ​ហេតុ​អ្វី​បាន​ជា​ចង់​ខ្វល់‌ខ្វាយ​ពី​ការ​ឯ​ទៀត?

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 15:29

ព្រះ‌យេហូវ៉ា​គង់​នៅ​ឆ្ងាយ​ពី​មនុស្ស​អាក្រក់ តែ​ព្រះ‌អង្គ​ស្តាប់​សេចក្ដី​អធិស្ឋាន របស់​មនុស្ស​សុចរិត​វិញ។

ជំពូក    |  កំណែ ចម្លង
២ សាំ‌យូ‌អែល 7:22

ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ ព្រះ‌អង្គ​ធំ​ណាស់ គ្មាន​អ្នក​ណា​ស្មើ​នឹង​ព្រះ‌អង្គ​ឡើយ ហើយ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ត្រចៀក​ទូល‌បង្គំ​រាល់​គ្នា​បាន​ឮ នោះ​ក៏​គ្មាន​ព្រះ​ឯ​ណា​ក្រៅ​ពី​ព្រះ‌អង្គ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 57:3

ព្រះ‌អង្គ​នឹង​ប្រទាន​ការ​សង្គ្រោះមកខ្ញុំ​ពី​ស្ថាន​សួគ៌ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យអស់​អ្នក​ដែលជាន់​ឈ្លី​ទូល​ប​ង្គំ ត្រូវ​អាម៉ាស់។ –បង្អង់ ព្រះ​នឹង​ចាត់​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ​មក!

ជំពូក    |  កំណែ ចម្លង
អេភេសូរ 3:20

ឯ​ព្រះ​ដែល​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អ្វីៗ​ដែល​យើង​សូម ឬ​គិត ដោយ​ព្រះ‌ចេស្តា​ដែល​ធ្វើ​ការ​នៅ​ក្នុង​យើង

ជំពូក    |  កំណែ ចម្លង
អេសាយ 43:12

យើង​បាន​ថ្លែងទំនាយ​ប្រាប់ យើង​បាន​ជួយ​សង្គ្រោះ យើង​បាន​សម្ដែង​ឲ្យ​ឃើញ​ហើយ ឥត​មាន​ព្រះ​ដទៃ​ណា​នៅ​កណ្ដាល​អ្នក​រាល់​គ្នា​ឡើយ ហេតុ​ដូច្នោះ អ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង ហើយ​គឺ​យើង​នេះ​ដែល​ជា​ព្រះ នេះ​ជា​ព្រះ‌បន្ទូលរបស់​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 11:4

ព្រះ‌យេហូវ៉ា​គង់​ក្នុង​ព្រះ‌វិហារ​បរិសុទ្ធ របស់​ព្រះ‌អង្គ ឯ​បល្ល័ង្ក​របស់​ព្រះ‌យេហូវ៉ា ស្ថិត​នៅ​ស្ថាន‌សួគ៌ ព្រះ‌នេត្រ​ព្រះ‌អង្គ​ទត​មើល ត្របក​ព្រះ‌នេត្រ​ព្រះ‌អង្គ​ពិចារណា មើល​មនុស្ស​ជាតិ​ទាំង‌ឡាយ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 26:14

ការ​ទាំង​នេះ​គ្រាន់​តែ​ជា​កិច្ច​ខាង​ក្រៅ របស់​ព្រះ‌អង្គ​ទេ ហើយ​យើង​ឮ​និយាយ​ពី​ព្រះ‌អង្គ ជា​សំឡេង​ខ្សាវៗ​យ៉ាង​ណា​ទៅ ឯ​សំឡេង​លាន់​ឮ​ពី​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ តើ​អ្នក​ណា​នឹង​យល់​បាន?»

ជំពូក    |  កំណែ ចម្លង
អេសាយ 66:18

យើង​ស្គាល់​អស់​ទាំង​កិច្ច‌ការ និង​គំនិត​របស់​គេ​ហើយ យើង​នឹង មក​ប្រមូល​មនុស្ស​គ្រប់​ជាតិ​សាសន៍ និង​គ្រប់​ភាសា ហើយ​គេ​នឹង​ចូល​មក ឃើញ​សិរី‌ល្អ​របស់​យើង។

ជំពូក    |  កំណែ ចម្លង
យ៉ូប 38:16-18

តើ​ឯង​ដែល​ចូល​ទៅ​ក្នុង​រន្ធ​នៃ​ទឹក​សមុទ្រ ឬ​បាន​ដើរ​ចុះ​ទៅ​រក​ទី​ជម្រៅ នៃ​បាត​សមុទ្រ​ឬ​ទេ? ឯ​ទ្វារ​នៃ​សេចក្ដី​ស្លាប់ តើ​បាន​សម្ដែង​មក​ឲ្យ​ឯង​ឃើញ ឬ​ឯង​បាន​ឃើញ​ទ្វារ នៃ​ម្លប់​សេចក្ដី​ស្លាប់​ហើយ​ឬ​នៅ? តើ​ឯង​បាន​ពិចារ‌ណា​ឃើញ ទទឹង​បណ្តោយ​នៃ​ផែនដី​ឬ? ចូរ​ប្រាប់​មក​ចុះ បើ​ឯង​ដឹង​សេចក្ដី​ទាំង​អស់​នេះ​ហើយ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 1:20

តាំង​ពី​កំណើត​ពិភព‌លោក​មក ព្រះ‌ចេស្តា​ដ៏​អស់​កល្ប និង​និស្ស័យ​ជា​ព្រះ​របស់​ព្រះ‌អង្គ ដែល​ទោះ​ជា​គេ​មើល​មិន​ឃើញ​ក្ដី នោះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ ហើយ​យល់​បាន តាម​រយៈ​អ្វីៗ​ដែល​ព្រះ‌អង្គ​បង្កើត​មក​ដែរ។ ដូច្នេះ គេ​មិន​អាច​ដោះ‌សា​បាន​ឡើយ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 61:4

៙ ទូល‌បង្គំ​នឹង​រស់​នៅ​ក្នុង​ព្រះ​ពន្លា របស់​ព្រះ‌អង្គ​រហូត​តទៅ ទូល‌បង្គំ​នឹង​ជ្រក​កោន​ក្រោម​ទី​កំបាំង នៃ​ស្លាប​របស់​ព្រះ‌អង្គ។ -បង្អង់

ជំពូក    |  កំណែ ចម្លង
យេរេមា 23:22

ប្រសិន​បើ​គេ​គ្រាន់​តែ​ឈរ​នៅ​ក្នុង​ពួក​ប្រឹក្សា​របស់​យើង នោះ​គេ​នឹង​ប្រាប់​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង ស្តាប់​ពាក្យ​របស់​យើង​ហើយ ព្រម​ទាំង​បំបែរ​គេ​ចេញ​ពី​ផ្លូវ​អាក្រក់ និង​ពី​អំពើ​ដ៏​លាមក​ដែល​ប្រព្រឹត្ត​រៀង​ខ្លួន។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 17:24-25

ព្រះ​ដែល​បង្កើត​ពិភព‌លោក និង​អ្វីៗ​សព្វ​សារពើ ទ្រង់​ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ និង​ផែនដី ទ្រង់​មិន​គង់​នៅ​ក្នុង​វិហារ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​ឡើយ ក៏​មិន​បាច់​មាន​ដៃ​មនុស្ស​បម្រើ​ព្រះ‌អង្គ ដូច​ជា​ទ្រង់​ត្រូវ​ការ​អ្វី​នោះ​ដែរ ព្រោះ​ព្រះ‌អង្គ​ហ្នឹង​ហើយ​ដែល​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ជីវិត មាន​ដង្ហើម និង​មាន​អ្វីៗ​សព្វ​សារពើ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 8:6

តែ​សម្រាប់​យើង យើង​មាន​ព្រះ​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ គឺ​ព្រះ‌វរបិតា ដែល​របស់​សព្វ​សារ‌ពើ​កើត​មក​ពី​ព្រះ‌អង្គ ហើយ​យើង​មាន​ជីវិត​សម្រាប់​ព្រះ‌អង្គ យើង​មាន​ព្រះ‌អម្ចាស់​តែ‌មួយ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​របស់​សព្វ​សារពើ​កើត​មក​ដោយ​សារ​ព្រះ‌អង្គ ហើយ​យើង​មាន‌ជីវិត​ក៏​ដោយ​សារ​ព្រះ‌អង្គ​ដែរ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:16

គឺ​ព្រះ‌វិញ្ញាណ​ទ្រង់​ផ្ទាល់​ធ្វើ​បន្ទាល់​ជាមួយ​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ

ជំពូក    |  កំណែ ចម្លង

ប្រភេទរង

ការថែរក្សារបស់ព្រះចំពោះកូនៗរបស់ទ្រង់ព្រះជាម្ចាស់មានឫទ្ធានុភាពគ្រប់បែបយ៉ាងព្រះគង់គ្រប់ទីកន្លែងព្រះជ្រាបគ្រប់សព្វសារពើព្រះមហាករុណាច្បាប់គុណសម្បត្តិព្រះជាម្ចាស់គុណសម្បត្តិនៃព្រះពាសដែកទេវៈព្រះជាម្ចាស់ការជួបជុំគ្នាផែនការព្រះសម្រាប់ជីវិតយើងស vẻ đẹp thần thánhរង់ចាំព្រះគុណសេចក្តីសប្បុរសរបស់ព្រះព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗទាំងអស់ការបង្កើត​ពិភពលោក​ដោយ​ព្រះប្រាជ្ញាដ៏ទេវភាពព្រះជាម្ចាស់ស្រឡាញ់យើងព្រះគុណព្រះជាម្ចាស់ក្នុងគ្រាលំបាកព្រះគង់ជាមួយយើងក្នុងគ្រាលំបាកព្រះបន្ទូលការហៅរបស់ព្រះព្រះគម្ពីរ និង អត្ថិភាពនៃព្រះព្រះហឫទ័យព្រះបិតាសួគ៌ព្រះរាជបុត្រានៃព្រះព័ត៌មានអំពីព្រះមេស្ស៊ីព្រះត្រីឯកចិត្តមេត្តាសំឡេងព្រះ
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម