២ របាក្សត្រ 6:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 តើព្រះនឹងគង់នៅជាមួយមនុស្ស នៅលើផែនដីជាប្រាកដឬ? មើល៍ ផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ មិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ានទៅទៀត សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 តើព្រះជាម្ចាស់គង់នៅលើផែនដីជាមួយមនុស្សលោកកើតឬ? សូម្បីតែផ្ទៃមេឃ និងលំហដ៏ធំធេង ក៏ពុំល្មមថ្វាយព្រះអង្គគង់ផង ចុះទម្រាំបើព្រះដំណាក់ដែលទូលបង្គំសង់ថ្វាយនេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 យីអើ តើព្រះនឹងគង់នៅជាមួយនឹងមនុស្ស នៅលើផែនដីជាប្រាកដឬ មើល ផ្ទៃមេឃនឹងអស់ទាំងជាន់នៃផ្ទៃមេឃ មិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអំបាលម៉ានទៅទៀត សូមមើលជំពូកអាល់គីតាប18 តើអុលឡោះនៅលើផែនដី ជាមួយមនុស្សលោកកើតឬ? សូម្បីតែផ្ទៃមេឃ និងលំហដ៏ធំធេង ក៏ពុំល្មមជូនទ្រង់នៅផង ចុះទំរាំបើដំណាក់ដែលខ្ញុំសង់ជូននេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ! សូមមើលជំពូក |
ដូច្នេះ កុំឲ្យព្រះបាទហេសេគាល្បួងបញ្ឆោតអ្នករាល់គ្នា ឬបញ្ចុះបញ្ចូលអ្នកបែបយ៉ាងនេះទៀតឡើយ កុំជឿឲ្យសោះ ដ្បិតគ្មានព្រះណាមួយរបស់សាសន៍ ឬនគរណា ដែលអាចនឹងជួយប្រជារាស្ត្រគេ ឲ្យរួចពីកណ្ដាប់ដៃយើង ឬពីកណ្ដាប់ដៃនៃបិតាយើងបានឡើយ ចំណង់បើព្រះរបស់អ្នករាល់គ្នា តើនឹងជួយអ្នករាល់គ្នាឲ្យរួចពីកណ្ដាប់ដៃយើងឯណាបាន»។
ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមព្រះអង្គជានាមបរិសុទ្ធ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយអ្នកណាដែលមានចិត្តសង្រេង និងទន់ទាប ដើម្បីធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ធ្វើឲ្យចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ។