Biblia Todo Logo
បទព្រះគម្ពីរ

- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

145 ខគម្ពីរអំពីភាពបរិបូរណ៍

145 ខគម្ពីរអំពីភាពបរិបូរណ៍


យ៉ូហាន 10:10

ចោរ​វា​មក​ប្រយោជន៍​តែ​នឹង​លួច សម្លាប់ ហើយ​បំផ្លាញ​ប៉ុណ្ណោះ តែ​ខ្ញុំ​វិញ ខ្ញុំ​មក ដើម្បី​ឲ្យ​គេ​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​ពេញ​បរិបូរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 23:1

ព្រះ‌យេហូវ៉ា​ជា​គង្វាល​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ។

ជំពូក    |  កំណែ ចម្លង
ភីលីព 4:19

ព្រះ​នៃ​ខ្ញុំ ព្រះ‌អង្គ​នឹង​បំពេញ​គ្រប់​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 65:11

ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ឆ្នាំ ប្រកប​ដោយ​ភាព​សម្បូរណ៍សប្បាយ ហើយ​ផ្លូវ​រាជ​រថ​ព្រះ‌អង្គ​ក៏​ហូរ​ហៀរ ដោយ​ភោគ​ផល​បរិបូរ​ដែរ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 9:8

ព្រះ​អាច​នឹង​ផ្គត់​ផ្គង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជា​បរិបូរ ដោយ​ព្រះ​ពរ​គ្រប់​យ៉ាង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ទាំង‌អស់​គ្រប់​គ្រាន់​ជា‌និច្ច ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង​ក្នុង​ការ​ល្អ​គ្រប់​ជំពូក

ជំពូក    |  កំណែ ចម្លង
ម៉ាឡាគី 3:10

ចូរ​យក​តង្វាយ​មួយ​ភាគ​ក្នុង​ដប់​ទាំង​អស់​មក​ដាក់​ក្នុង​ឃ្លាំង​ចុះ ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ​នៅ​ក្នុង​ដំណាក់របស់​យើង ហើយ​ល្បង‌ល​យើង​ឥឡូវ បើយើង​មិន​បើក​ទ្វារ​ស្ថាន‌សួគ៌ ដើម្បី​ចាក់​ព្រះ‌ពរ​មក​លើ​អ្នក ដែល​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:25

ពី​មុន​ខ្ញុំ​នៅ​ក្មេង ហើយ​ឥឡូវ​នេះ​ចាស់​ហើយ តែ​មិន​ដែល​ឃើញ​ព្រះ​បោះ​បង់​ចោល មនុស្ស​សុចរិត​ឡើយ ក៏​មិន​ដែល​ឃើញ​ពូជ‌ពង្ស​របស់​គេ សុំ​ទាន​អាហារ​ដែរ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 8:9

ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​ហើយ​ថា ទោះ​ជា​ព្រះ‌អង្គ​មាន​សម្បត្តិ​ស្ដុក​ស្តមក៏​ដោយ តែ​ព្រះ‌អង្គ​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ត្រឡប់​ជា​មាន ដោយ​សារ​ភាព​ក្រីក្រ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 36:8

គេ​នឹង​បាន​ឆ្អែត ដោយ​របស់​ដ៏​បរិបូរ​ក្នុង​ដំណាក់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​នឹង​ឲ្យ​គេ​ផឹក​ពី​ទន្លេ នៃ​ព្រះ‌ហឫ‌ទ័យ​រីក​រាយ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 3:20

ឯ​ព្រះ​ដែល​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អ្វីៗ​ដែល​យើង​សូម ឬ​គិត ដោយ​ព្រះ‌ចេស្តា​ដែល​ធ្វើ​ការ​នៅ​ក្នុង​យើង

ជំពូក    |  កំណែ ចម្លង
លូកា 6:38

ចូរ​ឲ្យ​ទៅ​គេ នោះ​គេ​នឹងឲ្យ​មក​អ្នក​ដែរ គេ​នឹង​វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ និង​យក​មក​ដាក់​បំពេញ​ចិត្ត​អ្នក​ផង ដ្បិត​គេ​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ណា​ដែល​អ្នក​វាល់​ឲ្យ​គេ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 34:10

ពួក​សិង្ហ​ស្ទាវ អាច​ជួប​នឹង​ការ​ខ្វះ​ខាត ហើយ​អត់​ឃ្លាន តែ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា នោះ​មិន​ខ្វះ​អ្វី​ដែល​ល្អ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 28:12

ព្រះ‌យេហូវ៉ា​នឹង​បើក​ឃ្លាំង​ដ៏​វិសេស​របស់​ព្រះ‌អង្គ​ឲ្យ​ដល់​អ្នក គឺ​ជា​ផ្ទៃ​មេឃ ឲ្យ​មាន​ភ្លៀង​ធ្លាក់​ដល់​ស្រុក​របស់​អ្នក​តាម​រដូវ​កាល ហើយ​ឲ្យ​ពរ​គ្រប់​ទាំង​កិច្ច‌ការ​ដែល​អ្នក​ដាក់​ដៃ​ធ្វើ។ អ្នក​នឹង​ឲ្យ​សាសន៍​ជា​ច្រើន​ខ្ចី តែ​អ្នក​នឹង​មិន​ខ្ចី​គេ​ឡើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 11:24-25

មាន​មនុស្ស​ដែល​ចែក​ផ្សាយ​ទ្រព្យ តែ​ចេះ​តែ​ចម្រើន​កើន​ឡើង ក៏​មាន​មនុស្ស​ដែល​ហួង‌ហែង​ហួស​ខ្នាត តែ​គេ​ចេះ​តែ​ខ្វះ​ខាត​វិញ។មនុស្ស​ដែល​មាន​ចិត្ត​សទ្ធានឹង​បាន​បរិបូរ ហើយ​អ្នក​ណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 84:11

ដ្បិត​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ ព្រះ‌អង្គ​ជា​ព្រះ‌អាទិត្យ និង​ជា​ខែល ព្រះ‌យេហូវ៉ា​នឹង​ផ្តល់​ព្រះ‌គុណ ព្រម​ទាំង​កិត្តិយស ព្រះ‌អង្គ​នឹង​មិន​សំចៃ​ទុក​របស់​ល្អ​អ្វី ដល់​អស់​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ របា‌ក្សត្រ 29:12

ទ្រព្យ‌សម្បត្តិ និង​កេរ្តិ៍​ឈ្មោះ​ក៏​មក​ពី​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​ដែល​គ្រប់‌គ្រង​លើ​ទាំង​អស់ នៅ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​មាន​ទាំង​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ ហើយ​ព្រះ‌អង្គ​មាន​អំណាច​នឹង​លើក​ជា​ធំ ប្រោស​ឲ្យ​មាន​កម្លាំង​ដល់​មនុស្ស​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
៣ យ៉ូហាន 1:2

ប្អូន​ស្ងួន‌ភ្ងា​អើយ ខ្ញុំ​ប្រាថ្នា​ចង់​ឲ្យប្អូន​បាន​ចម្រើន​ឡើង​គ្រប់​ជំពូក ហើយ​ឲ្យ​ប្អូន​មាន​សុខ​ភាព​ល្អ ដូច​ព្រលឹង​របស់​ប្អូន​បាន​ចម្រើន​ឡើង​ដែរ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:33

ប៉ុន្តែ ចូរ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះ និង​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ​ជា​មុន​សិន នោះ​ទើប​គ្រប់​របស់​អស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 66:12

ព្រះ‌អង្គ​បាន​បើក​ឲ្យ​មនុស្ស​ជិះ​លើ​ក្បាល​យើង​ខ្ញុំ យើង​ខ្ញុំ​បានឆ្លងកាត់​ភ្លើង និងឆ្លង​កាត់​ទឹក ប៉ុន្តែ ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ ចេញ​មក​កន្លែង​ដែល​មាន​បរិបូរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 58:11

ព្រះ‌យេហូវ៉ា​នឹង​នាំ​ផ្លូវ​អ្នក​ជា‌និច្ច ហើយ​ចម្អែត​ព្រលឹង​អ្នក​នៅ​ក្នុង​ទី​ហួត‌ហែង ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ឆ្អឹង​អ្នក​បាន​មាំ‌មួន អ្នក​នឹង​បាន​ដូច​ជា​សួន‌ច្បារ​ដែល​គេ​ស្រោច​ទឹក ហើយ​ដូច​ជា​ក្បាល​ទឹក​ដែល​មិន​ខាន​ហូរ​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 17:14-16

ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ម្សៅ​ក្នុង​ខាប់​នោះ​នឹង​មិន​ដែល​ផុត​ទៅ ហើយ​ប្រេង​ក្នុង​ដប​ក៏​មិន​ដែល​រលោះ​ឡើយ ដរាប​ដល់​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែនដី"»។ដូច្នេះ នាង​ក៏​ទៅ​ធ្វើ​តាម​បង្គាប់​របស់​លោក​អេលីយ៉ា រួច​ទាំង​នាង និង​លោក ព្រម​ទាំង​កូន​នាង គ្រប់​គ្នា​បាន​បរិ‌ភោគ​មក​ជា​យូរ​ថ្ងៃ។ឯ​ម្សៅ​ក្នុង​ខាប់​នោះ មិន​ដែល​អស់ ហើយ​ប្រេង​ក្នុង​ដប​ក៏​មិន​ចេះ​រលោះ​ឡើយ ដូច​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​តាម​រយៈ​អេលីយ៉ា។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 34:6

ព្រះ‌យេហូវ៉ា​យាង​កាត់​នៅ​មុខ​លោក ហើយ​ប្រកាស​ថា៖ «យេហូវ៉ា យេហូវ៉ា ជា​ព្រះ​ប្រកប​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ប្រណី​សន្តោស ព្រះ‌អង្គ​យឺត​នឹង​ខ្ញាល់ មាន​ព្រះ​ហឫ‌ទ័យ​សប្បុរស ហើយ​ស្មោះ​ត្រង់​ជា‌និច្ច។

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 6:17

ចូរ​ដាស់​តឿន​ពួក​អ្នក​មាន​នៅ​លោកីយ៍​នេះ កុំ​ឲ្យ​គេ​មាន​ឫក​ខ្ពស់ ឬ​សង្ឃឹម​លើ​ទ្រព្យ‌សម្បត្តិ ដែល​មិន​ទៀង​នោះ​ឡើយ តែ​ត្រូវ​សង្ឃឹម​លើ​ព្រះដែល​ទ្រង់​ប្រទានអ្វីៗ​ទាំង​អស់​មក​យើង​យ៉ាង​បរិបូរ ឲ្យ​យើង​បាន​អរ​សប្បាយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:24

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ មាន​ច្រើន​ប្រការ​ណាស់! ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស់​នោះ ដោយ​ព្រះ​ប្រាជ្ញា​ញាណ ផែនដី​មាន​ពេញ​ដោយ​អ្វីៗ​សព្វ​សារពើ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។

ជំពូក    |  កំណែ ចម្លង
អេសាយ 61:7

អ្នក​រាល់​គ្នា​នឹង​បាន​ចំណែក​មួយ​ជា​ពីរ ជំនួស​សេចក្ដី​ខ្មាស​របស់​អ្នក ហើយ​មាន​សេចក្ដី​រីក‌រាយ ដោយ​ចំណែក​ដែល​ខ្លួន​ទទួល​ជំនួស​សេចក្ដី​អាប់‌យស ដូច្នេះ អ្នក​នឹង​បាន​ពីរ​ចំណែក​នៅ​ក្នុង​ស្រុក​របស់​អ្នក ហើយ​មាន​អំណរ​នៅ​អស់​កល្ប​ជា‌និច្ច។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 8:18

ផ្ទុយ​ទៅ​វិញ ត្រូវ​នឹកចាំ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​ប្រទាន​ឲ្យ​អ្នក​មាន​ឥទ្ធិ‌ឫទ្ធិ ឲ្យ​បាន​ទ្រព្យ​សម្បត្តិ ដើម្បី​បញ្ជាក់​សេចក្ដី‌សញ្ញា ដែលព្រះ‌អង្គ​បាន​ស្បថ​នឹងបុព្វ​បុរស ដូច​មាន​នៅ​ថ្ងៃ​នេះ។

ជំពូក    |  កំណែ ចម្លង
លូកា 12:15

រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គ្រប់​គ្នា​ថា៖ «ចូរ​ប្រយ័ត្ន ហើយ​ខំ​ចៀស​ពី​សេចក្តី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ»។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 10:22

ព្រះពរ​របស់​ព្រះ‌យេហូវ៉ា ធ្វើ​ឲ្យ​ទៅ​ជា​មាន ហើយ​ព្រះ‌អង្គ​មិន​បន្ថែម​ទុក្ខ​ព្រួយ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:16

ព្រះ‌អង្គ​លា​ព្រះ‌ហស្ត ព្រះ‌អង្គ​ប្រទាន​ឲ្យ​ជីវិត​ទាំង‌ឡាយ ឲ្យ​ឆ្អែត​បាន​ស្កប់​ស្កល់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 1:3

អ្នក​នោះ​ប្រៀប​ដូច​ជា​ដើម​ឈើ ដែល​ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​បង្កើត​ផល​តាម​រដូវ​កាល ហើយ​ស្លឹក​មិន​ចេះ​ស្រពោន ឡើយ កិច្ច‌ការ​អ្វី​ដែល​អ្នក​នោះ​ធ្វើ សុទ្ធ​តែចម្រុង​ចម្រើន​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
យេរេមា 33:3

ចូរ​អំពាវ‌នាវ​ដល់​យើង នោះ​យើង​នឹង​ឆ្លើយ​តប ហើយ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ការ​យ៉ាង​ធំ ហើយ​មុត‌មាំ ដែល​អ្នក​មិន​ដឹង

ជំពូក    |  កំណែ ចម្លង
យ៉ូប 42:10

កាល​លោក​យ៉ូប​បាន​អធិ‌ស្ឋាន​ឲ្យ​ពួក​មិត្ត​សម្លាញ់​រួច​ហើយ នោះ​ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យ​លោក​រួច​ពី​ចំណង ហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​លើស​ជាង​ដើម​មួយ​ជា​ពីរ​ផង។

ជំពូក    |  កំណែ ចម្លង
សាស្តា 5:19

អ្នក​ណា​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​មាន​ទ្រព្យ‌សម្បត្តិ និង​ធន‌ធាន ព្រម​ទាំង​ឲ្យ​មាន​អំណាច និង​បរិ‌ភោគ​ផល​នៃ​របស់​ទាំង​នោះ នឹង​ទទួល​យក​ចំណែក​របស់​ខ្លួន​បាន ហើយ​រីក‌រាយ​ក្នុង​ការ​ដែល​ខ្លួន​ធ្វើ​ដែរ នេះ​ឯង​ជា​អំណោយ‌ទាន​ពី​ព្រះ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 13:2

លោក​អាប់‌រ៉ាម​មាន​ហ្វូង​សត្វ និង​មាស​ប្រាក់​ច្រើនណាស់។

ជំពូក    |  កំណែ ចម្លង
២ ពេត្រុស 1:3

ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ បាន​ប្រទាន​ឲ្យ​យើង​មានអ្វីៗ​ទាំង​អស់ខាង​ឯ​ជីវិត និង​ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ តាម​រយៈ​ការ​ស្គាល់​ព្រះ‌អង្គ​ដែល​បានត្រាស់​ហៅ​យើង ដោយ‌សារ​សិរី‌ល្អ និង​សេចក្ដី​ល្អ​របស់​ព្រះ‌អង្គ

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 28:20

មនុស្ស​ស្មោះ​ត្រង់​នឹង​បាន​ពរ​ជា​បរិបូរ តែ​អ្នក​ណា​ដែល​ប្រញាប់‌ប្រញាល់ ឲ្យ​បាន​ជា​អ្នក​មាន នោះ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 112:3

ធន‌ធាន និង​ទ្រព្យ​សម្បត្តិ​ស្ថិត​នៅ​ក្នុង​ផ្ទះរបស់​គេ ហើយ​សេចក្ដី​សុចរិត​របស់​អ្នក​នោះ នៅ​ជាប់​ជា​ដរាប។

ជំពូក    |  កំណែ ចម្លង
អេសាយ 55:1-2

ហឺយ អស់​អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹក​ចុះ ឯ​អ្នក​ដែល​គ្មាន​ប្រាក់​អើយ ចូរ​មក​ទិញ ហើយ​បរិ‌ភោគ​ទៅ ចូរ​មក​ទិញ​ស្រា​ទំពាំង‌បាយ‌ជូរ និង​ទឹក​ដោះ​គោ​ឥត​បង់​លុយ ឥត​ថ្លៃ​ទេ។ពី​ព្រោះ​ដែល​ភ្លៀង និង​ហិមៈ​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ ឥត​វិល​ត្រឡប់​ទៅ​លើ​វិញ គឺ​មក​ស្រោច​ដី​ធ្វើ​ឲ្យ​កើត​ចេញ​ជា​ពន្លក​ឡើង ហើយ​ឲ្យ​ពូជ​ពង្រោះ​ដល់​អ្នក​ដែល​ព្រោះ និង​អាហារ​ដល់​អ្នក​ដែល​បរិ‌ភោគ​ជា​យ៉ាង​ណានោះ​ពាក្យរបស់​យើង ដែល​ចេញ​ពី​មាត់​យើង​ទៅ ក៏​មិន​ដែល​វិល​មក​ឯ​យើង​វិញ ដោយ​ឥត​កើត​ផល​យ៉ាង​ដូច្នោះ​ដែរ គឺ​នឹង​ធ្វើ​សម្រេច​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​នៅ​ក្នុង​ចិត្ត​យើង ហើយ​នឹង​ចម្រើន​កើន​ឡើង ក្នុង​ការ​អ្វី ដែល​យើង​ចាត់​ទៅ​ធ្វើ​នោះ។ដ្បិត​អ្នក​រាល់​គ្នា​នឹង​ចេញ​ទៅ​ដោយ​អំណរ ហើយ​គេ​នាំ​អ្នក​ចេញ​ទៅ​ដោយ​សុខ‌សាន្ត ឯ​អស់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន នឹង​ធ្លាយ​ចេញ​ជា​ចម្រៀង​នៅ​មុខ​អ្នក ហើយ​គ្រប់​ទាំង​ដើម​ឈើ​នៅ​ព្រៃ​នឹង​ទះ​ដៃ។នឹង​មាន​ដើម​កកោះ​ដុះ​ឡើង ជំនួស​គុម្ព​បន្លា ហើយ​ដើម​យីថោ​នឹង​ដុះ​ឡើង ជំនួស​អញ្ចាញ ការ​ទាំង​នេះ​នឹង​បាន​សម្រាប់​ជា​ល្បី​ព្រះ‌នាម​ដល់​ព្រះ‌យេហូវ៉ា ហើយ​សម្រាប់​ជា​ទី​សម្គាល់​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់​កល្ប​ត​រៀង​ទៅ ដែល​មិន​ត្រូវ​កាត់​ផ្តាច់​ចេញ​ឡើយ។ហេតុ​អ្វី​បាន​ជា​ចាយ​ប្រាក់ ឲ្យបាន​តែ​របស់​ដែល​មិន​មែន​ជា​អាហារ ហើយ​បង់​កម្លាំង ឲ្យ​បាន​តែ​របស់​ដែល​មិន​ស្កប់​ចិត្ត​ដូច្នេះ? ចូរ​ស្តាប់​តាម​យើង​ឲ្យ​អស់​ពី​ចិត្ត​ចុះ នោះ​អ្នក​នឹង​បាន​បរិ‌ភោគ​យ៉ាង​ឆ្ងាញ់ ដើម្បី​ឲ្យ​ព្រលឹង​អ្នក​បាន​ស្កប់‌ស្កល់ ដោយ​ម្ហូប​យ៉ាង​ថ្លៃ​វិសេស។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 9:6

ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា អ្នក​ណា​ដែល​ព្រោះ​ដោយកំណាញ់ អ្នក​នោះ​នឹង​ច្រូត​បាន​ដោយកំណាញ់ ហើយ​អ្នក​ណា​ដែល​ព្រោះ​ដោយ​សទ្ធា នោះ​នឹង​ច្រូត​បាន​ដោយ​សទ្ធា​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 132:15

យើង​នឹង​ឲ្យ​ពរ​ក្រុង​នេះ​មាន​អ្វីៗ​ជាបរិបូរ យើង​នឹងឲ្យ​អ្នក​ក្រ​នៅ​ក្រុង​នេះ មាន​អាហារ​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់។

ជំពូក    |  កំណែ ចម្លង
អេសាយ 45:3

យើង​នឹង​ឲ្យ​ឃ្លាំង​លាក់​កំបាំង និង​ទ្រព្យ‌សម្បត្តិ​ដែល​កប់​ទុក​ដល់​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​ដឹង​ថា យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​ហៅ​អ្នក​តាម​ឈ្មោះ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 19:17

អ្នក​ណា​ដែល​មាន​ចិត្ត​អាណិត ចែក​ដល់​ពួក​ទាល់​ក្រ នោះ​ឈ្មោះ​ថា​ថ្វាយ​ឲ្យ​ព្រះ‌យេហូវ៉ា​ខ្ចី ព្រះ‌អង្គ​នឹង​តប​ស្នង​សង​គុណ​អ្នក​នោះ​វិញ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 22:14

លោក​អ័ប្រា‌ហាំ​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ព្រះ‌យេហូវ៉ា​នឹង​ផ្គត់ផ្គង់ » ដូច​មាន​គេ​និយាយ​រហូត​មក​ដល់​ថ្ងៃ​នេះ​ថា «នៅ​លើ​ភ្នំ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​នឹង​ផ្គត់‌ផ្គង់​ឲ្យ »។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 19:29

ឯ​អស់​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ​សំបែង បង‌ប្អូន​ប្រុស​ស្រី ឪពុក‌ម្តាយ កូន ឬ​ស្រែ​ចម្ការ ដោយ​ព្រោះ​នាម​ខ្ញុំ អ្នក​នោះ​នឹង​បាន​ទទួល​មួយ​ជា​មួយ​រយ ព្រម​ទាំង​ទទួល​បាន​ជីវិត​អស់‌កល្ប​ជានិច្ច ជា​មត៌ក​ទៀត​ផង។

ជំពូក    |  កំណែ ចម្លង
លូកា 5:4-6

លុះ​បង្រៀន​គេ​ចប់​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ស៊ីម៉ូន​ថា៖ «ចូរ​ចេញ​ទូក​ទៅ​ទឹក​ជ្រៅ ហើយ​ទម្លាក់​អួន​ចាប់​ត្រី​ចុះ»។ស៊ីម៉ូន​ទូល​តប​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ខំ​អូស​អួន​ពេញ​មួយ​យប់ ចាប់​មិន​បាន​ត្រី​សោះ តែ​ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ពាក្យ​របស់​លោក​គ្រូ»។កាល​គេ​បាន​ធ្វើ​ដូច្នេះ គេ​ក៏​ចាប់​បាន​ត្រី​យ៉ាង​ច្រើន​សន្ធឹក រហូត​ដល់​អួន​របស់​គេ​ស្ទើរ​តែ​នឹង​ធ្លាយ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 23:25

អ្នក​រាល់​គ្នា​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នោះ​យើង នឹង​ប្រទាន​ពរ​ដល់​អាហារ និង​ទឹក​របស់​អ្នក ហើយ​យើង​នឹង​ដក​ជំងឺ​រោគា​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
អេសាយ 32:15

ដរាប​ដល់​ព្រះ‌វិញ្ញាណ​បាន​ចាក់​មក លើ​យើង​រាល់​គ្នា ពី​ស្ថាន​ដ៏​ខ្ពស់ ហើយ​ទី​រហោ‌ស្ថាន​បាន​ត្រឡប់​ជា​ចម្ការ​ដុះ‌ដាល ហើយ​ចម្ការ​ដុះ‌ដាល​បាន​រាប់​ទុក​ជា​ព្រៃ​វិញ។

ជំពូក    |  កំណែ ចម្លង
ភីលីព 1:6

ខ្ញុំ​ជឿ​ជាក់​ថា ព្រះ‌អង្គ​ដែល​បាន​ចាប់​ផ្តើម​ធ្វើ​ការ​ល្អ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​នឹង​ធ្វើ​ឲ្យ​ការ​ល្អ​នោះ​កាន់​តែ​ពេញ​ខ្នាត​ឡើង រហូត​ដល់​ថ្ងៃ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។

ជំពូក    |  កំណែ ចម្លង
អេសាយ 60:5

ពេល​នោះ អ្នក​នឹង​ឃើញ ហើយ​មាន​សេចក្ដី​រីក‌រាយ ចិត្ត​អ្នក​នឹង​ខ្លាច ហើយ​រីក​ធំ​ឡើង ពី​ព្រោះ​សេចក្ដី​បរិបូរ​នៃ​សមុទ្រ នឹង​ត្រូវ​បង្វែរ​មក​អ្នក​វិញ អស់​ទាំង​របស់​ទ្រព្យ​នៃ​សាសន៍​ផ្សេងៗ នឹង​មក​ឯ​អ្នក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 111:5

ព្រះ‌អង្គ​ប្រទាន​អាហារដល់​អស់​អ្នក ដែល​កោត​ខ្លាចព្រះ‌អង្គ ព្រះ‌អង្គ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​ជាប់​ជា‌និច្ច។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 11:25

មនុស្ស​ដែល​មាន​ចិត្ត​សទ្ធានឹង​បាន​បរិបូរ ហើយ​អ្នក​ណា​ដែល​ស្រោច​ទឹក​ដល់​គេ នោះ​នឹង​បាន​គេ​ស្រោច​ទឹក​ដល់​ខ្លួន​ដែរ។

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 4:6-7

លុះ​ភាជនៈ​ទាំង​នោះ​បាន​ពេញ​ហើយ នាង​បង្គាប់​កូន​ថា៖ «ចូរ​ហុច​មួយ​ទៀត​មក!» តែ​កូន​ឆ្លើយ​ថា៖ «មាន​តែ​ប៉ុណ្ណឹង​ទេ» នោះ​ប្រេង​ក៏​ឈប់​ហូរ​ទៅ។នាង​ក៏​ទៅ​ជម្រាប​ដល់​អ្នក​សំណព្វ​របស់​ព្រះ ហើយ​លោក​ប្រាប់​ថា៖ «ចូរ​យក​ប្រេង​នោះ​ទៅ​លក់ សង​បំណុល​គេ​ទៅ ចំណែក​ដែល​នៅ​សល់ ចូរ​ទុក​ចិញ្ចឹម​ខ្លួន និង​កូន​ចុះ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 67:6-7

៙ ផែន​ដី​បាន​បង្កើត​ភោគ​ផល​ចម្រើន​ឡើង ហើយ​ព្រះ គឺ​ព្រះ​នៃ​យើង​ខ្ញុំ ព្រះ‌អង្គ​នឹង​ប្រទាន​ពរ​យើង​ខ្ញុំ។ព្រះ​នឹង​ប្រទាន​ពរ​យើង សូម​ឲ្យ​មនុស្ស​ទាំង​អស់​ដល់​ចុង​បំផុត​ផែនដី កោត​ខ្លាច​ព្រះ‌អង្គ!

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 14:20

គេ​ទាំង​អស់​គ្នា​បាន​បរិ‌ភោគ​ឆ្អែត​ស្កប់‌ស្កល់ ហើយ​គេ​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដាក់​ពេញ​បាន​ដប់​ពីរ​កន្ត្រក។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 4:34-35

នៅ​ក្នុង​ពួក​គេ គ្មាន​អ្នក​ណា​ខ្វះ​ខាត​អ្វី​ឡើយ ដ្បិត​អស់​អ្នក​ណា​ដែល​មាន​ដី មាន​ផ្ទះ គេ​បាន​លក់​យក​ប្រាក់មក​ដាក់​នៅ​ទៀប​ជើង​ពួក​សាវក ហើយ​ចែក​ដល់​ម្នាក់​ៗ​តាម​ត្រូវ​ការ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:7

គេ​នឹង​បញ្ចេញ​ព្រះ​កិត្តិ‌នាម​នៃ​ព្រះ‌ហឫ‌ទ័យ សប្បុរស​ជា​បរិបូរ​របស់​ព្រះ‌អង្គ ហើយ​គេ​នឹង​ស្រែក​ច្រៀង ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 30:9

ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ចម្រុង​ចម្រើន​ជាបរិបូរ ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​អ្នក​ដាក់​ដៃ​ធ្វើ ជា​ផល​ដែល​កើត​ពី​ពោះ​របស់​អ្នក ផលដែល​កើត​ពី​ហ្វូង​សត្វ និង​ផល​ដែល​កើត​ពី​ដី​របស់​អ្នក។ ដ្បិត​ព្រះ‌យេហូវ៉ា​រីក​រាយ​នឹង​ប្រោស​ឲ្យ​អ្នក​បាន​ចម្រុង​ចម្រើន​ឡើង​វិញ ដូច​ព្រះ‌អង្គរីករាយ​នឹង​ដូនតា​របស់​អ្នក​ដែរ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 63:5

ព្រលឹង​ទូល‌បង្គំ​នឹង​បាន​ស្កប់​ស្កល់ ដូច​បាន​បរិ‌ភោគ​ខួរ​ឆ្អឹង និង​ខ្លាញ់ ហើយ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​បបូរ​មាត់​រីក‌រាយ

ជំពូក    |  កំណែ ចម្លង
រ៉ូម 15:13

សូម​ព្រះ​នៃ​សេចក្តី​សង្ឃឹម បំពេញ​អ្នក​រាល់​គ្នា​ដោយ​អំណរ និង​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង​ដោយ​សារ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:28

ពេល​ព្រះ‌អង្គ​ប្រទាន​ចំណី​ឲ្យ វា​ក៏​ទទួល​យក កាល​ព្រះ‌អង្គ​លា​ព្រះ‌ហស្ត វា​ក៏​បាន​ឆ្អែត​ដោយ​របស់​ល្អ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 10:3

ព្រះ‌យេហូវ៉ា​មិន​ព្រម​ឲ្យ​ព្រលឹង នៃ​មនុស្ស​សុចរិត​ត្រូវ​ស្រេក​ឃ្លាន​ទេ តែ​ព្រះ‌អង្គ​ច្រាន​សេចក្ដី​លោភ របស់​មនុស្ស​អាក្រក់​ចេញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 103:5

ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ជីវិត​ឯង បាន​ស្កប់‌ស្កល់​ដោយ​របស់​ល្អ ដើម្បី​ឲ្យ​វ័យ​ក្មេងរបស់​ឯង​បាន​កែ​ឡើង​ជា​ថ្មី ដូច​សត្វ​ឥន្ទ្រី។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 34:26

យើង​នឹង​ធ្វើ​ឲ្យ​គេ ព្រម​ទាំង​ទី​កន្លែង​នៅ​ជុំ‌វិញ​ភ្នំ​តូច​របស់​យើង ជា​ទី​ឲ្យ​ពរ យើង​នឹង​បង្អុរ​ឲ្យ​ភ្លៀង​ធ្លាក់​មក​តាម​រដូវ​កាល នោះ​នឹង​មាន​ព្រះ‌ពរ​ធ្លាក់​មក​មួយ​មេៗ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 68:19

សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​ព្រះ‌អង្គ​ទទួល​យក​បន្ទុក​របស់​យើង​រាល់​ថ្ងៃ គឺ​ជា​ព្រះ​ជា​ទី​សង្គ្រោះ​របស់​យើង។ -បង្អង់

ជំពូក    |  កំណែ ចម្លង
១ ថែស្សាឡូនីច 4:12

ដើម្បី​ឲ្យ​អ្នក​រាល់​គ្នាបាន​រស់​នៅ​យ៉ាង​ត្រឹម​ត្រូវ​នៅ​ចំពោះ​អ្នក​ខាង​ក្រៅ ហើយ​មិន​ត្រូវ​ពឹង​ផ្អែក​លើ​អ្នក​ណា​ឡើយ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 22:25

នោះ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ព្រះ‌អង្គ​នឹង​បាន​ជា​ទ្រព្យ​វិសេស និង​ជា​ប្រាក់​មាន​សាច់​សុទ្ធ​ដល់​អ្នក​ហើយ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 115:14

៙ សូម​ព្រះ‌យេហូវ៉ាប្រទាន​ពរ ឲ្យ​អ្នក​រាល់​គ្នាបាន​ចម្រើន​ឡើង គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា!

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 28:11

ព្រះ‌យេហូវ៉ា​នឹង​ចម្រើន​ឲ្យ​អ្នក​មាន​ជា​បរិបូរ​ឡើង ដោយ​ផល​ដែល​កើត​ពី​ពោះរបស់​អ្នក ផល​ដែល​កើត​ពី​ហ្វូង​សត្វ​របស់​អ្នក និង​ផល​ដែល​កើត​ពី​ដី​របស់​អ្នក នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា បាន​ស្បថ​នឹង​បុព្វ‌បុរស​របស់​អ្នក​ថា នឹង​ឲ្យ​ដល់​អ្នក។

ជំពូក    |  កំណែ ចម្លង
អេសាយ 43:19-20

មើល៍! យើង​នឹង​ធ្វើ​ការ​មួយ​ថ្មី ការ​នោះកំពុង​លេច​មក តើ​អ្នក​រាល់​គ្នា​មិនឃើញ​ទេ​ឬ? យើង​នឹង​ធ្វើ​ផ្លូវ​មួយ​នៅ​ទី​រហោ‌ស្ថាន និង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់។កាល​ណា​អ្នក​ដើរ​កាត់​ទឹក​ធំ នោះ​យើង​នឹង​នៅ​ជា‌មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​អ្នក​ឡើយ កាល​ណា​អ្នក​លុយ​កាត់​ភ្លើង នោះ​អ្នក​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្ដាត​ភ្លើង​ក៏​មិន​ឆាប់​ឆេះ​អ្នក​ដែរ។ពួក​សត្វ​តិរច្ឆាន​ទាំង​ប៉ុន្មាន​នឹង​សរសើរ​ដល់​យើង គឺ​ទាំង​ចចក និង​សត្វ​អូទ្រុស​ផង ពី​ព្រោះ​យើង​ឲ្យ​មាន​ទឹក​នៅ​ក្នុង​ទី​រហោ‌ស្ថាន និង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់ ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រយើង ជា​ពួក​ជ្រើស‌រើស​នោះ​បាន​ទឹក​ផឹក

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 22:4

ផល​នៃ​សេចក្ដី​សុភាព និង​សេចក្ដី​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​ទ្រព្យ​សម្បត្តិ កិត្តិ‌សព្ទ និង​ជីវិត។

ជំពូក    |  កំណែ ចម្លង
សាស្តា 5:10

អ្នក​ណា​ដែល​ស្រឡាញ់​ប្រាក់ នឹង​មិន​ស្កប់​ចិត្ត​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ ឬ​អ្នក​ណា​ដែល​ចូល​ចិត្ត​ទ្រព្យ​ដ៏​បរិបូរ ក៏​មិន​ស្កប់​ចិត្ត​ដោយ​ផល​ចម្រើន​ប៉ុណ្ណោះ​ដែរ នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 128:2

អ្នក​នឹង​បាន​បរិ‌ភោគ​ផល ចេញ​ពី​កម្លាំង​ដៃ​របស់​អ្នក អ្នក​នឹង​មាន​ពរ ហើយ​មាន​សេចក្ដី​សុខ។

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 3:13

យើង​ក៏​បាន​ឲ្យ​នូវ​អ្វី​ដែល​អ្នក​មិន​បាន​សូម​ផង​ដែរ គឺ​ទាំង​ទ្រព្យ​សម្បត្តិ និង​កេរ្តិ៍‌ឈ្មោះ សម្រាប់​មួយ​ជីវិត​របស់​អ្នក គ្មាន​ស្តេច​ណា​មួយ​ដែល​អាច​ប្រៀបផ្ទឹម​នឹង​អ្នក​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 25:29

ដ្បិត​នឹង​ឲ្យ​កាន់​តែ​ច្រើន​ដល់​អស់​អ្នក​ដែល​មាន ហើយ​គេ​នឹង​មាន​ជា​បរិបូរ តែ​អ្នក​ណា​ដែល​គ្មាន នោះ​នឹង​ត្រូវ​ដក​យក សូម្បី​តែ​អ្វីៗ​ដែល​អ្នក​នោះ​មាន​ផង។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 16:18

ប៉ុន្ដែ កាល​គេ​យក​ខ្ញឹង​មក​វាល់ នោះ​អ្នក​ដែល​រើស​បាន​ច្រើន​ក៏​គ្មាន​អ្វី​នៅ​សល់ ហើយ​អ្នក​ណា​រើស​បាន​តិច​ក៏​មិន​ខ្វះ​ដែរ គឺ​ម្នាក់ៗ​ប្រមូល​បាន​ល្មម​តែ​ខ្លួន​បរិ‌ភោគ​ប៉ុណ្ណោះ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 13:5

កុំ​បណ្ដោយ​ឲ្យ​ជីវិត​អ្នក​រាល់​គ្នា​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ ហើយ​សូម​ឲ្យ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​ចុះ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​មិន​ចាក​ចេញ​ពី​អ្នក ក៏​មិន​បោះ​បង់​ចោល​អ្នក​ឡើយ» ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 92:14-15

គេ​នឹង​នៅ​តែ​អាច​បង្កើត​ផល​ក្នុង​វ័យ​ចាស់ គេ​នៅ​តែ​មាន​ជ័រ​ជា​បរិបូរ ហើយ​នៅ​តែ​ខៀវ​ខ្ចី​ជានិច្ចដើម្បី​សម្ដែង​ឲ្យ​ឃើញ​ថា ព្រះ‌យេហូវ៉ា​ទៀង​ត្រង់ ព្រះ‌អង្គ​ជា​ថ្ម​ដា​របស់​ខ្ញុំ ហើយ​គ្មាន​អំពើ​ទុច្ចរិត​ណា នៅ​ក្នុង​ព្រះ‌អង្គ​ឡើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 8:18-21

មាន​អស់​ទាំង​ទ្រព្យ​សម្បត្តិ និង​កិត្តិ‌យស នៅ​ជា‌មួយ​យើង មាន​ទាំង​របស់​ទ្រព្យ​ដ៏​ស្ថិត‌ស្ថេរ និង​សេចក្ដី​សុចរិត​ផងផល​ដែល​កើត​ពី​យើង នោះ​វិសេស​ជាង​មាស ក៏​ប្រសើរ​ជាង​មាស​យ៉ាង​បរិសុទ្ធ​ផង ហើយ​ផល​កម្រៃ​របស់​យើង ជា​ជាង​ប្រាក់​យ៉ាង​វិសេស​បំផុតទាំង​ពីរ​នោះ​ឈរ​នៅ​កំពូល នៃ​អស់​ទាំង​ទី​ខ្ពស់​ក្បែរ​ផ្លូវ​ដើរ ហើយ​នៅ​កន្លែង​ដែល​ផ្លូវ​ច្រក​ប្រសព្វ​គ្នាយើង​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​សុចរិត គឺ​នៅ​កណ្ដាល​ផ្លូវ​ច្រក​នៃ​សេចក្ដី​យុត្តិ‌ធម៌ដើម្បី​នឹង​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​យើង បាន​ទទួល​របស់​ទាំង​ប៉ុន្មាន​ដែល​មាន ទុក​ជា​មត៌ក ហើយ​ឲ្យ​យើង​បាន​បំពេញ​ឃ្លាំង​របស់​គេ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:19-21

«កុំ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​លើ​ផែនដី ជា​កន្លែង​ដែល​មាន​កន្លាត និង​ច្រែះ​ស៊ី​បំផ្លាញ ហើយ​ជា​កន្លែង​ដែល​មាន​ចោរ​ទម្លុះ​ចូល​មក​លួច​ប្លន់​នោះ​ឡើយដូច្នេះ ពេល​ណា​អ្នក​ធ្វើ​ទាន ចូរ​កុំ​ផ្លុំ​ត្រែ​នៅ​ពី​មុខ​អ្នក ដូច​មនុស្ស​មាន​ពុត​ធ្វើ​នៅ​ក្នុង​សាលា​ប្រជុំ និង​នៅ​តាម​ផ្លូវ ដើម្បី​ឲ្យ​មនុស្ស​សរសើរ​ខ្លួន​នោះ​ឡើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គេ​បាន​ទទួល​រង្វាន់​របស់​គេ​ហើយ។តែ​ត្រូវ​ប្រមូល​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ស្ថាន‌សួគ៌ ជា​កន្លែង​ដែល​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ និង​ជា​កន្លែង​ដែល​គ្មាន​ចោរ​ទម្លុះ​ចូល​មក​លួច​ប្លន់​នោះ​វិញដ្បិត​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នៅ​កន្លែង​ណា នោះ​ចិត្ត​របស់​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ»។

ជំពូក    |  កំណែ ចម្លង
លូកា 12:32

«កុំ​ខ្លាច ហ្វូង តូច​អើយ ព្រោះ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រទាន​ព្រះរាជ្យ​មក​អ្នក​រាល់​គ្នា​ហើយ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 8:14-15

ឲ្យ​សេចក្តី​បរិបូរ​របស់​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ បាន​បំពេញ​សេចក្ដី​ខ្វះ​ខាត​របស់​គេ ហើយកាល​ណា​គេ​មាន​បរិបូរ នោះ​គេ​អាច​នឹង​បំពេញ​សេចក្ដី​ខ្វះ​ខាត​របស់​អ្នក​រាល់​គ្នា​វិញ។ ធ្វើ​ដូច្នោះ​ទើប​ស្មើ​គ្នាដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «អ្នក​ណា​ដែល​ប្រមូល​បាន​ច្រើន ក៏​មិន​មាន​ច្រើន​ណាស់​ណា ឯ​អ្នក​ដែល​ប្រមូល​បាន​តិច ក៏​មិន​បាន​ខ្វះ​ខាត​អ្វី​ដែរ» ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 132:13-15

៙ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ជ្រើស​រើស​ក្រុង​ស៊ីយ៉ូន ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​បានក្រុង​នេះ សម្រាប់​ជា​លំនៅ​របស់​ព្រះ‌អង្គ។«នេះ​ជា​ទី​សម្រាក​របស់​យើង​រហូត​តទៅ យើង​នឹង​អាស្រ័យ​នៅ​ទី​នេះ ដ្បិត​យើង​មាន​ចិត្ត​ចង់​បាន​ក្រុង​នេះ។យើង​នឹង​ឲ្យ​ពរ​ក្រុង​នេះ​មាន​អ្វីៗ​ជាបរិបូរ យើង​នឹងឲ្យ​អ្នក​ក្រ​នៅ​ក្រុង​នេះ មាន​អាហារ​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:32

ព្រះ‌អង្គ​ដែល​មិន​បាន​សំចៃ​ទុក​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​ផ្ទាល់ គឺ​បាន​លះ​បង់​ព្រះ​រាជ​បុត្រា​សម្រាប់​យើង​រាល់​គ្នា តើ​ទ្រង់​មិន​ប្រទាន​អ្វីៗ​ទាំង​អស់​មក​យើង រួម​ជា​មួយ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ​ដែរ​ទេ​ឬ?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 67:7

ព្រះ​នឹង​ប្រទាន​ពរ​យើង សូម​ឲ្យ​មនុស្ស​ទាំង​អស់​ដល់​ចុង​បំផុត​ផែនដី កោត​ខ្លាច​ព្រះ‌អង្គ!

ជំពូក    |  កំណែ ចម្លង
ភីលីព 4:12-13

ខ្ញុំ​ធ្លាប់​ទ្រាំ​ក្នុង​ការ​ចង្អៀត​ចង្អល់ ហើយ​ក៏​ធ្លាប់​មាន​សេចក្ដី​រីក‌រាយ​ដែរ ខ្ញុំ​ធ្លាប់​ទាំង​ឆ្អែត ទាំង​ឃ្លាន ទាំង​មាន​ទាំង​ខ្វះ ក្នុង​គ្រប់​សារពើ​ទាំង​អស់​ហើយ។ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ‌សារ​ព្រះ‌គ្រីស្ទ​ចម្រើន​កម្លាំង​ដល់​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:64

ឱ​ព្រះ‌យេហូវ៉ា​អើយ ផែនដី​មាន​ពេញ​ដោយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ​ផង!

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 17:6

ហើយ​រាល់​ព្រឹក​រាល់​ល្ងាច ក្អែក​តែង​ពាំ​នំបុ័ង និង​សាច់​មក​ជូន​លោក លោក​ក៏​ផឹក​ទឹក​ជ្រោះ​នោះ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 7:7-8

«ចូរ​សូម នោះ​នឹង​ឲ្យ​មក​អ្នក ចូរ​ស្វែង​រក នោះ​អ្នក​នឹង​បាន​ឃើញ ចូរ​គោះ នោះ​នឹង​បើក​ឲ្យ​អ្នក។ដ្បិត​អស់​អ្នក​ណា​ដែល​សូម នោះ​នឹង​បាន​ទទួល អ្នក​ណា​ដែល​រក នោះ​នឹង​បាន​ឃើញ ក៏​នឹង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 116:7

ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ត្រឡប់​ទៅ​រក ទី​សម្រាក​របស់​ខ្លួន​វិញ​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រព្រឹត្ត​នឹង​អ្នក ដោយ​ព្រះ​គុណ​ហើយ។

ជំពូក    |  កំណែ ចម្លង
លូកា 16:10-12

អ្នក​ណា​ដែល​ស្មោះ​ត្រង់​ក្នុង​កិច្ច‌ការ​តូច​បំផុត នោះ​ឈ្មោះ​ថា ស្មោះ​ត្រង់​ក្នុង​កិច្ច‌ការ​ធំ ហើយ​អ្នក​ណា​ដែល​ទុច្ចរិត​ក្នុង​កិច្ច‌ការ​តូច​បំផុត នោះ​ក៏​ឈ្មោះ​ថា​ទុច្ចរិត​ក្នុង​កិច្ច‌ការ​ធំ​ដែរ។ដូច្នេះ បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​ចំពោះ​ទ្រព្យ​សម្បត្តិ​របស់​លោកីយ៍​ទេ តើ​អ្នក​ណាអាច​ប្រគល់​ទ្រព្យ​សម្បត្តិ​ដ៏ពិត​ប្រាកដ ទុក​នឹង​អ្នក​រាល់​គ្នាបាន?ហើយ​បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​នឹង​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃទេ តើ​អ្នក​ណានឹង​ឲ្យ​អ្វី​ដាច់​ជា​របស់​អ្នក​បាន?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 111:9

ព្រះ‌អង្គ​បាន​ប្រទាន​ការ​ប្រោស​លោះ ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គប​ង្គាប់​ឲ្យ​គេ​កាន់​តាម​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​រហូត​តទៅ។ ព្រះ‌នាម​របស់​ព្រះ‌អង្គ​បរិសុទ្ធ ហើយ​គួរ​កោត​ស្ញប់​ស្ញែង!

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 15:6

នៅ​ក្នុង​ផ្ទះ​មនុស្ស​សុចរិត​មាន​ទ្រព្យ​សម្បត្តិ​ច្រើន តែ​ក្នុង​កម្រៃ​នៃ​មនុស្ស​អាក្រក់ តែង​តែ​មាន​សេចក្ដី​វេទនា​វិញ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 3:5

មិន​មែន​ថា ខ្លួន​យើង​ផ្ទាល់ យើង​មាន​សមត្ថ‌ភាព​នឹង​ចាត់​ទុក​អ្វី​មួយ​ថា​ចេញ​ពី​ខ្លួន​យើង​ឡើយ តែ​សមត្ថភាព​របស់​យើង​មក​ពី​ព្រះ

ជំពូក    |  កំណែ ចម្លង
លូកា 22:35

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «កាល​ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ដោយ​គ្មាន​កាបូប គ្មាន​ថង់​យាម និង​គ្មាន​ស្បែក​ជើង តើ​មាន​ខ្វះ​អ្វី​ទេ?» គេ​ទូល​ឆ្លើយ​ថា៖ «គ្មាន​ខ្វះ​អ្វី​ទេ»។

ជំពូក    |  កំណែ ចម្លង
អេសាយ 41:10

កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​យើង​ជា​ព្រះ​នៃ​អ្នក យើង​នឹង​ចម្រើន​កម្លាំង​ដល់​អ្នក យើង​នឹង​ជួយ​អ្នក យើង​នឹង​ទ្រ​អ្នក ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​យើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:19

គេ​នឹង​មិន​ត្រូវ​ខ្មាស​ក្នុង​គ្រា​អាក្រក់​ឡើយ ហើយ​នៅ​វេលា​អំណត់ គេ​នឹង​មាន​ជា​បរិបូរ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:5-6

ចូរ​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ត្រូវ​ទទួល​ស្គាល់​ព្រះ‌អង្គ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ ព្រះ‌អង្គ​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង។

ជំពូក    |  កំណែ ចម្លង
យេរេមា 29:11

ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​ស្គាល់​សេចក្ដី​ដែល​យើង​គិត​ពី​ដំណើរ​អ្នក​រាល់​គ្នា មិន​មែន​គិត​ធ្វើ​សេចក្ដី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្ដី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម។

ជំពូក    |  កំណែ ចម្លង
១ របា‌ក្សត្រ 4:10

យ៉ាបេស​បាន​អំពាវ‌នាវ​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ថា «ឱ​បើ​ទ្រង់​ប្រទាន​ពរ​មក​ទូល‌បង្គំ ព្រម​ទាំង​វាត​ព្រំ‌ដែន​របស់​ទូល‌បង្គំ​ឲ្យ​ទូលាយ ហើយ​ឲ្យ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​នៅ​ជា‌មួយ​ទូល‌បង្គំ ដើម្បី​រក្សា​ទូល‌បង្គំ មិន​ឲ្យ​ប្រព្រឹត្ត​អាក្រក់​ឡើយ កុំ​ឲ្យ​ទូល‌បង្គំ​កើត​ចិត្ត​ព្រួយ»។ ព្រះ​បាន​ប្រោស​ប្រទាន​ដល់​គាត់​ដូច​ជា​បាន​សូម។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 19:21

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «បើ​អ្នក​ចង់​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​ទៅ​លក់​ទ្រព្យ​សម្បត្តិ​របស់​អ្នក ហើយ​យក​លុយ​ទៅ​ចែក​ឲ្យ​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​មាន​ទ្រព្យ​សម្បត្តិ​នៅ​ស្ថាន‌សួគ៌ រួច​ហើយ​មក​តាម​ខ្ញុំ»។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 21:5

គំនិត​របស់​មនុស្ស​ឧស្សាហ៍ នាំ​ឲ្យ​បាន​បរិបូរ​ឡើង​តែ​ម៉្យាង តែ​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​រលះ‌រលាំង នោះ​នឹង​បាន​តែ​សេចក្ដី​ខ្វះ​ខាត​វិញ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 12:12

ចូរ​អរ​សប្បាយ​ដោយ​មាន​សង្ឃឹម ចូរ​អត់​ធ្មត់​ក្នុង​សេចក្តី​ទុក្ខ​លំបាក ចូរ​ខ្ជាប់‌ខ្ជួន​ក្នុង​ការ​អធិស្ឋាន។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 2:46-47

ជា​រៀង​រាល់​ថ្ងៃ គេ​ព្យាយាម​នៅ​ក្នុង​ព្រះ‌វិហារ ដោយ​មាន​ចិត្ត​ព្រម​ព្រៀង ហើយ​ធ្វើ​ពិធី​កាច់​នំបុ័ង​នៅ​តាម​ផ្ទះ ព្រម​ទាំង​បរិ‌ភោគ​អាហារ​ដោយ​អំណរ និង​ចិត្ត​ស្មោះ​ត្រង់ទាំង​សរសើរ​តម្កើង​ព្រះ ហើយ​ប្រ‌ជាជន​ទាំង​អស់​ក៏​គោរព​រាប់​អាន​គេ។ ព្រះ‌អម្ចាស់​បាន​បន្ថែម​ចំនួន​អ្នក​ដែល​កំពុង​តែ​បាន​សង្គ្រោះ មក​ក្នុង​ក្រុម​ជំនុំ​ជា​រៀង​រាល់​ថ្ងៃ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 147:14

ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ក្នុង​ព្រំ​ដែន​របស់​ឯង ព្រះ‌អង្គ​ចម្អែត​ឯង ដោយ​ស្រូវ​សាលី​យ៉ាង​ល្អ​បំផុត។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 2:4-5

ប៉ុន្តែ ព្រះ​ដែល​មាន​សេចក្តី​មេត្តា‌ករុណា​ដ៏​លើស​លុប ដោយ​ព្រោះ​សេចក្តី​ស្រឡាញ់​ជា​ខ្លាំង​ដែល​ព្រះ‌អង្គ​បាន​ស្រឡាញ់​យើងទោះ​ជា​ពេល​ដែល​យើង​បាន​ស្លាប់​ដោយ​សារ​អំពើ​រំលង​របស់​យើង​ហើយ​ក៏​ដោយ ក៏​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​យើង​បាន​រស់ រួម​ជា​មួយ​ព្រះ‌គ្រីស្ទ (អ្នក​រាល់​គ្នា​បាន​សង្រ្គោះ​ដោយ​សារ​ព្រះ‌គុណ)

ជំពូក    |  កំណែ ចម្លង
លូកា 9:16-17

ព្រះ‌អង្គ​បាន​យក​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ពីរ ងើប​ទត​ទៅ​លើ​មេឃ ហើយ​អរ​ព្រះ‌គុណ រួច​កាច់​ប្រទាន​ដល់​ពួក​សិស្ស ឲ្យ​លើក​ទៅ​ឲ្យ​បណ្តា​ជន​បរិ‌ភោគ។គេ​បាន​បរិ‌ភោគ​ឆ្អែត​ទាំង​អស់​គ្នា រួច​ប្រមូល​ចំណិត​ដែល​នៅ​សល់ បាន​ដប់​ពីរ​កន្ត្រក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 107:9

ដ្បិត​ព្រះ‌អង្គ​ប្រោស​ព្រលឹង ដែល​ស្រេក​ឲ្យ​បាន​ស្កប់ ហើយ​ព្រះ‌អង្គ​ចម្អែត​ព្រលឹង​ដែល​ឃ្លាន ដោយ​សេចក្ដី​ល្អ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 9:11

អ្នក​រាល់​គ្នា​នឹង​បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើង​គ្រប់​ជំពូក សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​សទ្ធា​គ្រប់​យ៉ាង ដែល​នឹង​បង្កើត​ឲ្យ​មាន​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ ដោយ​សារ​យើង​រាល់​គ្នា

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:11

សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 107:37-38

គេ​ធ្វើ​ស្រែ និង​ធ្វើ​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​មាន​ផល​ផ្លែ​ចម្រើន​ឡើង។ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​គេ​ចម្រើន​ឡើង​ជា​ច្រើន ហើយ​ព្រះ‌អង្គ​មិន​ឲ្យ​ហ្វូង​សត្វ របស់​គេ​ថយ​ចុះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 41:49

លោក​យ៉ូសែប​បាន​ប្រមូល​ស្រូវ​យ៉ាង​សន្ធឹក​ណាស់ ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ រហូត​ទាល់​តែ​លោក​លែង​រាប់ ដ្បិត​មាន​ច្រើន​ពេក​រាប់​មិន​អស់។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 8:2

ដ្បិត​កាល​កំពុង​ជួប​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង នោះ​អំណរ​ជា​បរិបូរ និង​សេចក្តី​កម្សត់​ទុរគត​ក្រៃ​លែង​របស់​គេ បាន​បណ្តាល​ឲ្យ​គេ​មាន​ចិត្ត​សទ្ធា​ដ៏​លើស​លុប​វិញ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 21:26

មនុស្ស​អាក្រក់​លោភ‌លន់​ចង់​តែ​បាន​រហូត តែ​មនុស្ស​សុចរិត​វិញ តែង​ធ្វើ​ទាន ឥត​សំចៃ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 65:9

ព្រះ‌អង្គ​ថែ‌រក្សា​ផែន​ដី ហើយក៏​ស្រោច​ស្រព ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផែន​ដី​មាន​ភោគ​ផល សម្បូរ​ហូរ​រហៀរ ទន្លេ​របស់​ព្រះ​មាន​ពោរ​ពេញ​ទៅ​ដោយ​ទឹក ព្រះ‌អង្គ​ផ្គត់‌ផ្គង់​ឲ្យ​គេ​មាន​ស្រូវ ដ្បិត​ព្រះ‌អង្គ​បាន​រៀបចំ​ផែនដី​មក​ដូច្នេះ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 14:13-14

ខ្ញុំ​នឹង​ធ្វើ​កិច្ច‌ការ​គ្រប់​យ៉ាង ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ក្នុង​នាម​ខ្ញុំ ដើម្បី​ឲ្យ​ព្រះ‌វរបិតា​បាន​តម្កើង​ឡើង​ក្នុង​ព្រះ‌រាជ‌បុត្រា។បើ​អ្នក​រាល់​គ្នា​សូម​អ្វី ក្នុង​នាម​ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​កិច្ច‌ការ​នោះ»។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 1:3

សូម​សរសើរ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ដែល​ទ្រង់​បាន​ប្រទាន​ពរ​មក​យើង​ក្នុង​ព្រះ‌គ្រីស្ទ ដោយ​គ្រប់​ទាំង​ព្រះ‌ពរ​ខាង​វិញ្ញាណ​នៅ​ស្ថាន​សួគ៌

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 15:6

ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នឹង​ប្រទាន​ពរ​អ្នក ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា‌មួយ​អ្នក គឺ​អ្នក​នឹង​ឲ្យ​សាសន៍​ជា​ច្រើន​ខ្ចី ឥត​មាន​ខ្ចី​ពី​គេ​វិញ​ឡើយ ហើយ​អ្នក​នឹង​ត្រួត‌ត្រា​លើ​សាសន៍​ជា​ច្រើន តែ​គេ​មិន​ត្រូវ​ត្រួត‌ត្រា​លើ​អ្នក​ទេ។

ជំពូក    |  កំណែ ចម្លង
ភីលីព 4:7

នោះ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​លើស​ពី​អស់​ទាំង​ការ​គិត នឹង​ជួយ​ការពារ​ចិត្ត​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 13:12

ដ្បិត​អ្នក​ណា​ដែល​មាន នឹង​ត្រូវ​បន្ថែម​ឲ្យ ហើយ​គេ​នឹង​មាន​ជា​បរិបូរ តែ​អ្នក​ណា​ដែល​គ្មាន សូម្បី​តែ​អ្វី​ដែល​គេ​មាន ក៏​នឹង​ត្រូវ​ដក​យក​ដែរ។

ជំពូក    |  កំណែ ចម្លង
១ របា‌ក្សត្រ 29:11-12

ឱ​ព្រះ‌យេហូវ៉ា​អើយ ភាព​ធំឧត្ដម និង​ព្រះ‌ចេស្តា សិរី‌ល្អ ជ័យ‌ជម្នះ និង​តេជា‌នុភាព នោះ​សុទ្ធ​តែ​ជា​របស់​ព្រះ‌អង្គ ដ្បិត​គ្រប់​ទាំង​អស់​ដែល​នៅ​លើ​មេឃ និង​នៅ​ផែនដី ជា​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​អើយ រាជ្យ​នេះ​ក៏​ជា​របស់​ព្រះ‌អង្គ​ដែរ ហើយ​ព្រះ‌អង្គ​បាន​តម្កើង​ឡើង ជា​ប្រធាន​លើ​ទាំង​អស់។ទ្រព្យ‌សម្បត្តិ និង​កេរ្តិ៍​ឈ្មោះ​ក៏​មក​ពី​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​ដែល​គ្រប់‌គ្រង​លើ​ទាំង​អស់ នៅ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​មាន​ទាំង​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ ហើយ​ព្រះ‌អង្គ​មាន​អំណាច​នឹង​លើក​ជា​ធំ ប្រោស​ឲ្យ​មាន​កម្លាំង​ដល់​មនុស្ស​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 22:2

ពួក​អ្នក​មាន និង​ពួក​អ្នក​ក្រ​តែង​តែ​ប្រទះ​គ្នា គឺ​ព្រះ‌យេហូវ៉ា​ដែល​បង្កើត​គេ​គ្រប់​គ្នា។

ជំពូក    |  កំណែ ចម្លង
អេសាយ 30:23

យ៉ាង​នោះ ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​សម្រាប់​ពូជ​អ្នក ដើម្បី​ឲ្យ​អ្នក​បាន​សាប‌ព្រោះ​នៅ​ដី ហើយ​អាហារ​ជា​ផល​ចម្រើន​ពី​ដី នោះ​នឹង​មាន​ឱជា‌រស ហើយ​សម្បូរ។ នៅ​គ្រា​នោះ ហ្វូង​សត្វ​របស់​អ្នក​នឹង​រក​ស៊ី​នៅ​វាល​ស្មៅ​ធំ​ទូលាយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 23:5

៙ ព្រះ‌អង្គ​រៀប​តុ​នៅ​មុខ​ទូល‌បង្គំ នៅ​ចំពោះ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ចាក់​ប្រេង​លើ​ក្បាល​ទូល‌បង្គំ ពែង​ទូល‌បង្គំ​ក៏​ពេញ​ហូរ​ហៀរ។

ជំពូក    |  កំណែ ចម្លង
យេរេមា 17:7-8

មាន​ពរ​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដែល​ទុក​ចិត្ត​នឹង​ព្រះ‌អង្គ។ដ្បិត​អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ ដែល​ដាំ​នៅ​មាត់​ទឹក ចាក់​ឫស​ទៅ​ក្បែរ​ទន្លេ ឥត​ដឹង​រដូវ​ក្តៅ​ទេ គឺ​ស្លឹក​នៅ​តែ​ខៀវ​ខ្ចី​វិញ ហើយ​មិន​រឹត​ត្បិត​នៅ​ឆ្នាំ​ដែល​រាំង‌ស្ងួត​ឡើយ ក៏​មិន​ដែល​ខាន​នឹង​កើត​ផល​ដែរ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 28:3-6

អ្នក​នឹង​មាន​ពរ​នៅ​ក្នុង​ក្រុង ហើយ​នឹង​មាន​ពរ​នៅ​ស្រែ​ចម្ការ។អ្នក​នឹង​ដណ្ដឹង​ប្រពន្ធ តែ​បុរស​ម្នាក់​ទៀត​នឹង​រួម​ដំណេក​ជា‌មួយ​នាង។ អ្នក​នឹង​សង់​ផ្ទះ តែ​មិន​បាន​ឡើង​នៅ​ទេ អ្នក​នឹង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ តែ​មិន​បាន​បរិ‌ភោគ​ផល​ឡើយ។គេ​នឹង​សម្លាប់​គោ​របស់​អ្នក​នៅ​ចំពោះ​មុខ​អ្នក តែ​អ្នក​មិន​បាន​បរិ‌ភោគ​សោះ គេ​នឹង​កំហែង​យក​លា​ពី​មុខ​អ្នក​ទៅ ឥត​ប្រគល់​មក​វិញ​ឡើយ គេ​នឹង​ឲ្យ​ហ្វូង​ចៀម​របស់​អ្នកទៅ​ខ្មាំង‌សត្រូវ តែ​គ្មាន​អ្នក​ណា​មក​ជួយ​អ្នកសោះ។គេ​នឹង​ឲ្យ​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​ទៅ​សាសន៍​ដទៃ ឯ​ភ្នែក​របស់​អ្នក​នឹង​ស្រវាំង​ទៅ ដោយ​នឹក​រឭក ហើយ​សម្លឹង​មើល​ពួក‌គេ​ជានិច្ច តែ​អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។សាសន៍​មួយ​ដែល​អ្នក​មិន​ស្គាល់ គេ​នឹង​ស៊ី​ផល​ពី​ដី និងពី​ការ​នឿយ​ហត់​របស់​អ្នក​ទាំង​អស់ អ្នក​នឹង​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ជិះ‌ជាន់​ជា‌និច្ចដល់​ម៉្លេះ​បាន​ជា​អ្នក​វង្វេង​ស្មារតី ដោយ​អស់​ទាំង​ការ​ដែល​អ្នក​ឃើញ​នឹង​ភ្នែក។ព្រះ‌យេហូវ៉ា​នឹង​វាយ​អ្នក​នៅ​ត្រង់​ក្បាល​ជង្គង់ ហើយ​នៅ​ត្រង់​ជើង ឲ្យ​កើត​មាន​ដំបៅ​កាច​អាក្រក់ មើល​មិន​ជា ចាប់​ពី​បាត​ជើង​រហូត​ដល់​ក្រយៅ​ក្បាល។ព្រះ‌យេហូវ៉ា​នឹង​នាំ​អ្នក និង​ស្តេច​ដែល​អ្នក​តាំង​ឡើង​ឲ្យ​សោយ​រាជ្យ​លើ​អ្នក ទៅ​កាន់សាសន៍​មួយ​ទៀត ដែល​អ្នក និង​ដូន​តា​របស់​អ្នក​មិន​ដែល​បាន​ស្គាល់។ នៅ​ស្រុក​នោះ អ្នក​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ ដែល​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។អ្នក​នឹង​ត្រឡប់​ទៅ​ជា​ទី​គួរ​ឲ្យ​រន្ធត់ ជា​ទី​ប្រៀប‌ធៀប និង​ជា​ទី​ដំណៀល ក្នុងចំណោម​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​នឹង​នាំ​អ្នកចេញ​ទៅ។អ្នក​នឹង​នាំ​យក​ពូជ​ពង្រោះ​ជា​ច្រើន ទៅ​សាប‌ព្រោះ​នៅ​ក្នុង​ស្រែ​របស់​អ្នក តែ​នឹង​ច្រូត​បាន​បន្តិច​បន្តួច ដ្បិត​កណ្តូប​នឹងស៊ី​បំផ្លាញ​អស់។អ្នក​នឹង​ដាំ​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​ខំ​ថែ​រក្សា តែ​មិន​បាន​ផឹក​ស្រាទំពាំង​បាយ​ជូរ ក៏​មិន​បាន​បេះ​ផ្លែ​ផង ដ្បិត​ដង្កូវ​នឹង​ស៊ី​អស់។អ្នកនឹង​មាន​ពរ​ជា​ផល​ដែល​កើត​ពី​ពោះ​របស់​អ្នក ផល​ដែល​កើត​ពី​ដី​របស់​អ្នក និង​ផល​ដែល​កើត​ពី​សត្វ​របស់​អ្នក គឺ​ជា​ផល​ចម្រើន​ពី​ហ្វូង​គោ​របស់​អ្នក និង​កូន​ពីហ្វូង​ចៀម​របស់​អ្នក។អ្នក​នឹង​មាន​ដើម​អូលីវ នៅ​ពេញ​ស្រុក​របស់​អ្នក តែ​នឹង​គ្មាន​ប្រេង​លាប​ខ្លួន​សោះ ដ្បិតផ្លែ​អូលីវ​នឹង​ជ្រុះ​អស់។អ្នក​នឹង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី តែ​មិន​បាន​នៅ​ជា​កូន​របស់​អ្នក​ទេ ដ្បិតសត្រូវ​នឹង​នាំ​ពួក‌គេ​ទៅ​ជា​ឈ្លើយ។អស់​ទាំង​ដើម​ឈើ និង​ផល​ផ្លែ​ដែល​កើត​ពី​ដី​របស់​អ្នក នឹង​បាន​ជា​ចំណី​របស់​សត្វ​កណ្តូប។អ្នក​ប្រទេស​ក្រៅ​ដែល​នៅ​ជា​មួយ នឹង​ឡើង​ជាង​អ្នក កាន់​តែ​ខ្ពស់​ទៅៗ ហើយ​អ្នក​នឹង​ចុះកាន់​តែ​ទាប​ទៅៗ។គេ​នឹង​ឲ្យ​អ្នក​ខ្ចី តែ​អ្នក​មិន​បាន​ឲ្យ​គេ​ខ្ចី​ទេ គេ​នឹង​ធ្វើ​ជា​ក្បាល ហើយ​អ្នក​នឹង​ទៅ​ជា​កន្ទុយ​វិញ។អស់​ទាំង​បណ្ដា‌សា​នេះ នឹង​ធ្លាក់​មក​លើ​អ្នក ដេញ​តាម​អ្នក ហើយ​ទាន់​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស ព្រោះ​អ្នក​មិន​បាន​ស្តាប់​តាម​ព្រះ​សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដើម្បី​កាន់​តាម​បទ​បញ្ជា និង​ច្បាប់​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​បង្គាប់​អ្នក។សេចក្ដី​ទាំង​នោះ​នឹង​នៅ​ជាប់​លើ​អ្នក និង​លើ​ពូជ​ពង្ស​របស់​អ្នក ជា​ទី​សម្គាល់ និង​ជា​ទី​អស្ចារ្យ​រហូត​តទៅ។ដោយ​ព្រោះ​តែ​អ្នក​មិន​បាន​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ចិត្ត​អរ​សប្បាយ នៅ​ពេល​អ្វីៗ​ទាំង​អស់​មាន​បរិបូរនោះ​អ្នក​ត្រូវ​បម្រើ​ខ្មាំង‌សត្រូវ ដែល​ព្រះ‌យេហូវ៉ា​នឹង​ចាត់​ឲ្យ​មក​ទាស់​នឹង​អ្នក គឺ​អ្នក​នឹង​បម្រើ​គេ​ទាំង​ស្រេក​ឃ្លាន ទាំង​អា‌ក្រាត ហើយ​ខ្វះ‌ខាត​អ្វីៗ​ទាំង​អស់។ ព្រះ‌អង្គ​នឹង​បំពាក់​នឹម​ដែក​លើកអ្នក រហូត​ទាល់​តែ​អ្នក​វិនាស។ព្រះ‌យេហូវ៉ា​នឹង​នាំ​សាសន៍​មួយ​ពី​ចម្ងាយ គឺ​ពី​ចុង​ផែន‌ដី​មក ដូច​ជា​ឥន្ទ្រី​ហើរ ជា​សាសន៍​ដែល​អ្នក​ស្តាប់​ភាសា​គេ​មិន​បានអ្នកនឹង​មាន​ពរ​ក្នុង​កំប្រោង​របស់​អ្នក និង​ផើង​ម្សៅ​របស់​អ្នក។ជា​សាសន៍​មាន​ទឹក​មុខ​សាហាវ ដែល​មិន​យល់​ដល់​មនុស្ស​ចាស់ ក៏​គ្មាន​ចិត្ត​មេត្តាដល់​កូនក្មេងដែរ។គេ​នឹង​ស៊ី​ផល​ដែលកើត​ពី​ហ្វូង​សត្វ​របស់​អ្នក និង​ផល​ដែល​កើត​ពី​ដី​របស់អ្នក រហូត​ទាល់​តែ​អ្នក​វិនាស។ គេ​មិន​ទុក​ឲ្យ​អ្នក​មាន​ស្រូវ ឬ​ទឹក​ទំពាំង‌បាយ‌ជូរ ឬ​ប្រេង ឬ​ផល​ចម្រើន​ពី​ហ្វូង​គោ​របស់​អ្នក កូន​ពី​ហ្វូង​ចៀម​របស់​អ្នកឡើយ រហូត​ដល់​គេ​បាន​ធ្វើ​ឲ្យ​អ្នក​វិនាស។គេ​នឹង​ឡោម​ព័ទ្ធ​អ្នក​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​របស់​អ្នក រហូត​ទាល់​តែ​កំផែង​ខ្ពស់ ហើយ​មាំ‌មួន ដែល​អ្នក​យក​ជា​ទី​ពឹង​នោះ បាន​រលំ​នៅ​ពេញ​ក្នុង​ស្រុក​របស់​អ្នក។ គេ​នឹង​ឡោម‌ព័ទ្ធ​អ្នក​នៅ​ក្នុង​ទី​ក្រុង​ទាំង​អស់ ពាស​ពេញ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ឲ្យ​អ្នក។ក្នុង​ពេល​គេ​ឡោម‌ព័ទ្ធ​អ្នក​ជុំ‌វិញ និង​ក្នុង​គ្រា​ដែល​មាន​សេចក្ដី​លំបាក ដែល​ខ្មាំង‌សត្រូវ​នឹង​ធ្វើ​ទុក្ខ​អ្នក នោះ​អ្នក​នឹង​បរិ‌ភោគ​ផល​ដែល​កើត​ចេញ​ពី​ពោះ​របស់​អ្នក គឺ​ជា​សាច់​របស់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ប្រទាន​ឲ្យ​អ្នក។បុរស​ណា​ដែល​មាន​ចិត្ត​ទន់​ភ្លន់​ជាង​គេ ហើយ​មាន​ចិត្ត​ថ្នម​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​នឹង​ត្រឡប់​ជា​មាន​ភ្នែក​អាក្រក់​ដល់​បង​ប្អូន​របស់​ខ្លួន ដល់​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន និង​ដល់​កូន​របស់​ខ្លួន​ដែល​នៅ​សេស‌សល់រហូត​ដល់​គេ​មិន​ព្រម​ចែក​សាច់​កូន​របស់​ខ្លួន ដែល​កំពុង​តែ​បរិ‌ភោគ ឲ្យ​អ្នក​ណា​ម្នាក់​ឡើយ ដោយ​ព្រោះ​គ្មាន​អ្វី​សេស‌សល់ ក្នុង​គ្រា​ដែល​ខ្មាំង‌សត្រូវ​របស់​អ្នក​ឡោម​ព័ទ្ធ​ជុំ‌វិញ និងគ្រា​ដែល​អ្នកជួប​លំបាក ដោយ​គេ​ធ្វើ​ទុក្ខ​អ្នក​នៅ​គ្រប់​ទាំង​ទី​ក្រុង​របស់​អ្នក។ស្ត្រី​ណា​ដែល​មាន​ចិត្ត​ទន់​ភ្លន់ ហើយ​មាន​ចិត្ត​ថ្នម​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ជា​ស្ត្រី​ដែល​មិន​ដែល​ទាំង​ដាក់​បាត​ជើង​ដល់​ដី​ផង ដោយ​ព្រោះ​នាង​ទន់‌ភ្លន់ ហើយ​ថ្នម​ខ្លួន នោះ​នឹង​មាន​ភ្នែក​អាក្រក់​ដល់​ប្តី​ជា​ទី​ស្រឡាញ់​របស់​ខ្លួន និង​ដល់​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួនកូន​ខ្ចី​ដែល​ទើប​នឹង​ចេញ​ពី​ផ្ទៃ​របស់​នាង និង​កូន​ដែល​នឹង​សម្រាល​ទៀត​ផង ដ្បិត​នាង​នឹង​បរិ‌ភោគ​វា​ដោយ​សម្ងាត់ ដោយ​ព្រោះ​គ្មាន​អ្វី​សោះ ក្នុង​គ្រា​ដែល​ខ្មាំង‌សត្រូវ​ឡោម​ព័ទ្ធ​ជុំ‌វិញ និង​ក្នុង​គ្រា​ដែល​ជួប​លំបាក ដោយ​គេ​ធ្វើ​ទុក្ខ​អ្នក នៅ​ក្នុង​ក្រុង​របស់​អ្នក។ប្រសិន‌បើ​អ្នក​មិន​ប្រយ័ត្ន​ធ្វើ​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​នេះ ដើម្បី​ឲ្យ​អ្នក​បាន​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ដ៏​មាន​សិរី‌ល្អ និង​គួរ​ស្ញែង‌ខ្លាច​នេះ គឺព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នកនោះ​ព្រះ‌យេហូវ៉ា​នឹង​ទម្លាក់​សេចក្ដី​វេទនាយ៉ាង​ចំឡែកមក​លើ​អ្នក និង​ពូជ​ពង្ស​របស់​អ្នក គឺជា​សេចក្ដី​វេទនា​យ៉ាង​ធំ ហើយ​នៅ​ជាប់​ជា​យូរ និង​ជំងឺ​ធ្ងន់ៗ ហើយ​នៅ​ជាប់​ជា​យូរ។អ្នកនឹង​មាន​ពរ​ក្នុង​កាល​ដែល​អ្នក​ចូល​មក ហើយ​នឹង​មាន​ពរ​ក្នុង​កាល​ដែល​អ្នក​ចេញ​ទៅ។

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 6:6-8

ប៉ុន្ដែ ការ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់​ស្កល់ នោះ​ពិត​ជា​កម្រៃ​មួយ​យ៉ាង​ធំ​មែន។ដ្បិត​យើង​មិន​បាន​យក​អ្វីចូល​មក​ក្នុង​លោក​នេះ​ទេ ហើយ​យើង​ក៏មិន​អាច​យក​អ្វី​ចេញពី​លោក​នេះ​ទៅ​បាន​ដែរ។ប៉ុន្ដែ ប្រសិន‌បើ​មាន​អាហារ​ទទួល​ទាន និង​សម្លៀក​បំពាក់ នោះ​ល្មម​ឲ្យ​យើង​ស្កប់​ចិត្ត​ហើយ។

ជំពូក    |  កំណែ ចម្លង
លូកា 12:24

ចូរ​ពិចារណា​ពី​ក្អែក ដ្បិត​វា​មិន​ដែល​សាប​ព្រោះ ឬ​ច្រូត​កាត់​ឡើយ ក៏​គ្មាន​ឃ្លាំង គ្មាន​ជង្រុក​អ្វី​ផង តែ​ព្រះ​ចិញ្ចឹម​វា ចំណង់​បើ​អ្នក​រាល់​គ្នា តើ​មាន​តម្លៃ​លើស​ជាង​សត្វ​ស្លាប​អម្បាល‌ម៉ាន​ទៅ​ទៀត?

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 24:35

ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ចៅ‌ហ្វាយ​ខ្ញុំ​យ៉ាង​សន្ធឹក ហើយ​លោក​បាន​ត្រឡប់​ជា​ធំ គឺ​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​លោក​មាន​ហ្វូង​ចៀម ហ្វូង​គោ ប្រាក់ មាស បាវ​បម្រើ​ប្រុស​ស្រី អូដ្ឋ និង​លា​ជា​ច្រើន។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 28:27

អ្នក​ណា​ដែល​ចែក‌ចាយ​ឲ្យ​ដល់​ពួក​ទាល់​ក្រ អ្នក​នោះ​នឹង​មិន​ខ្វះ​ខាត​ឡើយ តែ​អ្នក​ណា​ដែល​គេច​ភ្នែក​ចេញ នោះ​នឹង​ត្រូវ​ពាក្យ​ប្រទេច​ផ្ដាសា​ជា​ច្រើន។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 5:7

ចូរ​ផ្ទេរ​គ្រប់​ទាំង​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ព្រះ‌អង្គ ដ្បិត​ទ្រង់​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
យ៉ូប 1:21

ដោយ​ពោល​ថា៖ «ទូល‌បង្គំ​បាន​ចេញ​ពី​ផ្ទៃ​ម្តាយ​មក​ដោយ​ខ្លួន​ទទេ ហើយ​នឹង​ត្រឡប់​ទៅ​វិញ​ដោយ​ទទេ​ដែរ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក ហើយ​ព្រះ‌អង្គ​ក៏​បាន​ដក​យក​ទៅ​វិញ សូម​ឲ្យ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌ពរ​ចុះ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 105:37

៙ បន្ទាប់​មក ព្រះ‌អង្គ​បាន​នាំ​អ៊ីស្រា‌អែល ចេញ ទាំង​នាំ​យក​ប្រាក់ និង​មាស​ទៅ​ជាមួយ ឯ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​របស់​គេ គ្មាន​អ្នក​ណា​ម្នាក់ជំពប់​ដួល​ឡើយ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 11:33

អើ​ហ្ន៎ ព្រះ‌ហឫ‌ទ័យ​ទូលាយ ប្រាជ្ញា និង​ព្រះ​តម្រិះ​របស់​ព្រះ​ជ្រៅ​ណាស់​ទេ​តើ! ការ​សម្រេច​របស់​ព្រះ‌អង្គ​តើ​អ្នក​ណា​អាច​ស្វែង​យល់​បាន! ហើយ​ផ្លូវ​របស់​ព្រះ‌អង្គ តើ​អ្នក​ណា​អាច​ស្វែង​រក​បាន!

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 2:3

ចូរ​ស្ដាប់​បង្គាប់​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​បុត្រ ចូរ​ប្រព្រឹត្ត​តាម​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ព្រម​ទាំង​ស្ដាប់​តាម​បញ្ជា តាម​បញ្ញត្តិ និង​បន្ទាល់​របស់​ព្រះ‌អង្គ ដូច​ដែល​បាន​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ដើម្បី​ឲ្យ​បុត្រ​មាន​ជោគ‌ជ័យ​ក្នុង​គ្រប់​កិច្ច‌ការ​ដែល​បុត្រ​ធ្វើ និង​នៅ​កន្លែង​ណា​ដែល​បុត្រ​ទៅ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 10:30-31

សូម្បី​តែ​សក់​របស់​អ្នក​រាល់​គ្នា​នៅ​លើ​ក្បាល ក៏​ព្រះ‌អង្គ​រាប់​ទាំង​អស់​ដែរ។ដូច្នេះ កុំ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​តម្លៃ​វិសេស​ជាង​ចាប​ជា​ច្រើន​ទៅ​ទៀត»។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 12:2

ទាំង​សម្លឹង​មើល​ព្រះ‌យេស៊ូវ ដែល​ជា​អ្នក​ចាប់​ផ្តើម និង​ជា​អ្នក​ធ្វើឲ្យ​ជំនឿ​របស់​យើង​បាន​គ្រប់​លក្ខណ៍ ទ្រង់​បាន​ស៊ូ​ទ្រាំ​នៅ​លើ​ឈើ​ឆ្កាង ដោយ​មិន​គិត​ពី​សេចក្ដី​អាម៉ាស់​ឡើយ ដោយ​ព្រោះតែ​អំណរ​ដែល​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ។

ជំពូក    |  កំណែ ចម្លង
ភីលីព 4:4-5

ចូរ​អរ​សប្បាយ​ក្នុង​ព្រះ‌អម្ចាស់​ជា‌និច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង!ចូរ​សម្តែង​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ស្គាល់​សេចក្ដី​សម្លូត​របស់​អ្នក​រាល់​គ្នា​ចុះ ព្រោះ​ព្រះ‌អម្ចាស់​ជិត​យាង​មក​ហើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 100:4-5

៙ ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ ហើយ​ចូល​ទៅ​ក្នុង​ទី‌លាន​ព្រះ‌អង្គ ដោយ​សរសើរ! ចូរ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ចូរ​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ!៙ ដ្បិត​ព្រះ‌យេហូវ៉ា​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ហើយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ក៏​នៅ​ស្ថិត​ស្ថេរ​គ្រប់​ជំនាន់​ត​រៀង​ទៅ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:31-33

ដូច្នេះ កុំ​ខ្វល់‌ខ្វាយ​ថា តើ​យើង​មាន​អ្វី​បរិ‌ភោគ មាន​អ្វី​ផឹក ឬ​មាន​អ្វី​ស្លៀក​ពាក់​នោះ​ឡើយដ្បិត​សាសន៍​ដទៃ​ទេ ដែល​ខំ​ស្វះ‌ស្វែង​រក​តែ​របស់​អស់​ទាំង​នោះ ឯ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ទ្រង់​ជ្រាប​ហើយ​ថា អ្នក​រាល់​គ្នា​ត្រូវ​ការ​របស់​អស់​ទាំង​នោះ​ដែរ។ប៉ុន្តែ ចូរ​ស្វែង​រក​ព្រះរាជ្យ​របស់​ព្រះ និង​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ​ជា​មុន​សិន នោះ​ទើប​គ្រប់​របស់​អស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 2:9

ប៉ុន្តែ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «អ្វី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​មនុស្ស​មិន​ដែល​នឹក​ដល់ នោះ​ជា​អ្វី​ដែល​ព្រះ​បាន​រៀបចំ​ទុក សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ»

ជំពូក    |  កំណែ ចម្លង
វិវរណៈ 3:8

"យើង​ស្គាល់​កិច្ច‌ការ​ដែល​អ្នក​ធ្វើ​ហើយ មើល៍! យើង​បាន​បើក​ទ្វារ​ចំហ​នៅ​មុខ​អ្នក ដែល​គ្មាន​អ្នក​ណា​អាច​នឹង​បិទ​បាន​ឡើយ។ យើង​ដឹង​ថា​អ្នក​មាន​កម្លាំង​បន្តិច​មែន តែ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង ក៏​មិន​បាន​បដិសេធ​ឈ្មោះ​របស់​យើង​ដែរ។

ជំពូក    |  កំណែ ចម្លង
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម