Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

150 ខគម្ពីរសម្រាប់អាពាហ៍ពិពាហ៍រឹងមាំក្នុងព្រះគ្រីស្ទ

150 ខគម្ពីរសម្រាប់អាពាហ៍ពិពាហ៍រឹងមាំក្នុងព្រះគ្រីស្ទ
អេភេសូរ 5:25

ប្ដី​រាល់​គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ព្រះ‌គ្រីស្ទ​បាន​ស្រឡាញ់​ក្រុម​ជំនុំ ហើយ​បាន​ប្រគល់​អង្គ​ទ្រង់​សម្រាប់​ក្រុម​ជំនុំ​ដែរ

ជំពូក    |  កំណែ ចម្លង
អេភេសូរ 5:22-23

ប្រពន្ធ​រាល់​គ្នា​អើយ ត្រូវ​ចុះ​ចូល​នឹង​ប្តី​របស់​ខ្លួន ដូច​ជា​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់​ចុះ។ ដ្បិត​ប្តី​ជា​ក្បាល​របស់​ប្រពន្ធ ដូច​ព្រះ‌គ្រីស្ទ​ជា​សិរសា​របស់​ក្រុម​ជំនុំ ហើយ​ព្រះ‌អង្គ​ផ្ទាល់ ជា​ព្រះ‌សង្គ្រោះ​របស់​រូប‌កាយ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 2:24

ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវចាក​ចេញ​ពី​ឪពុក​ម្តាយ ទៅ​នៅ​ជាប់​ជា‌មួយ​ប្រពន្ធ ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ទៅ​ជា​សាច់​តែ​មួយ ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 13:4-7

សេចក្តី​ស្រឡាញ់​តែង​អត់‌ធ្មត់ ហើយក៏​ស​ប្បុរស សេចក្តី​ស្រឡាញ់​មិន​ចេះ​ឈ្នា‌នីស មិន​ចេះ​អួត​ខ្លួន មិន​វាយ​ឫក​ខ្ពស់ ក៏​មិន​ប្រព្រឹត្ត​បែប​មិន​គួរ​សម។ សេចក្ដី​ស្រឡាញ់​មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​រហ័ស​ខឹង មិន​ប្រកាន់​ទោស។ សេចក្ដី​ស្រឡាញ់​មិន​អរ​សប្បាយ​នឹង​អំពើ​ទុច្ចរិត គឺ​អរ​សប្បាយ​តែ​នឹង​សេចក្តី​ពិត​វិញ។ សេចក្ដី​ស្រឡាញ់​គ្រប​បាំង​ទាំង‌អស់ ជឿ​ទាំង‌អស់ សង្ឃឹម​ទាំង‌អស់ ហើយ​ទ្រាំទ្រ​ទាំង‌អស់។

ជំពូក    |  កំណែ ចម្លង
កូឡុស 3:14

លើស​ពី​នេះ​ទៅ​ទៀត ចូរ​ប្រដាប់​កាយ​ដោយ​សេចក្តី​ស្រឡាញ់ ដែល​ជា​ចំណង​នៃ​សេចក្តី​គ្រប់​លក្ខណ៍​ចុះ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 4:8

លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា‌និច្ច ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្តី​ស្រឡាញ់​គ្រប​បាំង​អំពើ​បាប​ជា​អនេក‌អនន្ត ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 4:2-3

ទាំង​មាន​ចិត្ត​សុភាព ហើយ​ស្លូត‌បូត​គ្រប់​ជំពូក ទាំង​អត់‌ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់ អ្នក​រាល់​គ្នា​មិន​បាន​រៀន​ឲ្យ​ស្គាល់​ព្រះ‌គ្រីស្ទ​បែប​នោះ​ទេ! អ្នក​រាល់​គ្នា​ពិត​ជា​បាន​ឮ​អំពី​ព្រះ‌អង្គ ហើយ​បាន​រៀន​ក្នុង​ព្រះ‌អង្គ តាម​សេចក្តី​ពិត​ដែល​នៅ​ក្នុង​ព្រះ‌យេស៊ូវ។ ខាង​ឯ​កិរិយា​ប្រព្រឹត្ត​កាល​ពី​ដើម នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដោះ​មនុស្ស​ចាស់ ដែល​តែង​តែ​ខូច តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​សេចក្តី​ឆបោក​ចោល​ទៅ ហើយ​ឲ្យ​គំនិត​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ជា​ថ្មី​ឡើង ទាំង​ពាក់​មនុស្ស​ថ្មី ដែល​ព្រះ​បាន​បង្កើត​មក​ឲ្យ​ដូច​ព្រះ‌អង្គ​ក្នុង​សេចក្តី​សុចរិត និង​ក្នុង​សេចក្តី​បរិសុទ្ធ​របស់​សេចក្តី​ពិត។ ដូច្នេះ ដែល​បាន​ដោះ​សេចក្តី​ភូត​ភរ​ចេញ​ហើយ នោះ​ត្រូវ​ឲ្យ​និយាយ​សេចក្តី​ពិត​ទៅ​អ្នក​ជិត​ខាង​ខ្លួន​វិញ ដ្បិត​យើង​ជា​អវយវៈ​របស់​គ្នា​ទៅ​វិញ​ទៅ​មក ។ ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប កុំ​ឲ្យ​សេចក្តី​កំហឹង​របស់​អ្នក​រាល់​គ្នា​នៅ​រហូត​ដល់​ថ្ងៃ​លិច​ឡើយ កុំ​ឲ្យ​អារក្ស​មាន​ឱកាស​ឲ្យ​សោះ។ អ្នក​ណា​ដែល​ធ្លាប់​លួច ត្រូវ​ឈប់​លួច​ទៀត ផ្ទុយ​ទៅ​វិញ ត្រូវ​ឲ្យ​អ្នក​នោះ​ខំ​ប្រឹង​ដោយ​ចិត្ត​ទៀង​ត្រង់ ទាំង​ធ្វើ​ការ​ល្អ​ដោយ​ដៃ​ខ្លួន​វិញ ដើម្បី​ឲ្យ​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះ​ខាត​ផង។ មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​និយាយ​តែ​ពាក្យ​ល្អៗ សម្រាប់​ស្អាង​ចិត្ត​តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះ‌គុណ​ដល់​អស់​អ្នក​ដែល​ស្តាប់។ ទាំង​ខំ​ប្រឹង​រក្សា​ការ​រួប​រួម​របស់​ព្រះ‌វិញ្ញាណ ដោយ​ចំណង​នៃ​សេចក្ដី​សុខ​សាន្ត។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 18:22

អ្នក​ណា​ដែល​រក​បាន​ប្រពន្ធ ឈ្មោះ​ថា​បាន​របស់​ល្អ ហើយ​បាន​ប្រកប​ដោយ​ព្រះ‌គុណ របស់​ព្រះ‌យេហូវ៉ា​ដែរ។

ជំពូក    |  កំណែ ចម្លង
បទ​ចម្រៀង​សាឡូម៉ូន 8:6-7

៙ សូម​ផ្ដិត​ខ្ញុំ​ម្ចាស់​និត្យ​នៅ ព្រះ‌ហឫ‌ទ័យ​ទ្រង់​ដូច​ជា​ត្រា គឺ​ជា​ស្នាម​ត្រា​នៅ​លើ​ព្រះ‌ពាហុ​ទ្រង់​ផង ដ្បិត​សេចក្ដី​ស្រឡាញ់​មាន​កម្លាំង ដូច​ជា​សេចក្ដី​ស្លាប់ ហើយ​សេចក្ដី​ប្រចណ្ឌ​ក៏​សាហាវ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹងមនុស្ស​ស្លាប់ ហើយ​ចំហួល​នៃ​សេចក្ដី​នោះ​ក៏​ជា​ចំហួល​នៃ​ភ្លើង ជា​អណ្ដាត​ភ្លើង​យ៉ាង​សហ័ស​ដែល​មក​ពី​ព្រះ។ ទឹក​ច្រើន​យ៉ាង​ណា​ក៏​មិន​អាច​នឹង​ពន្លត់ សេចក្ដីស្រឡាញ់​បាន​ឡើយ ទឹក​ជំនន់​នឹង​ពន្លិច​ក៏​មិន​បាន​ដែរ ទោះ​បើ​អ្នក​ណា​នឹង​ចំណាយ​ទ្រព្យ‌សម្បត្តិ នៅ​ផ្ទះ​ខ្លួន​អស់រលីង ដើម្បី​ឲ្យ​បាន​សេចក្ដី​ស្រឡាញ់ គង់​តែ​អ្នក​នោះ​នឹង​ត្រូវ​បាន​សេចក្ដី​មើល‌ងាយ​វិញ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 7:3-5

ប្តី​ត្រូវ​បំពេញ​ករណីយ​កិច្ច​ជា​ប្ដី​ចំពោះ​ប្រពន្ធ​របស់​ខ្លួន ហើយ​ប្រពន្ធ​ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ចំពោះ​ប្តី​របស់​ខ្លួន​ដែរ។ អស់​អ្នក​ដែល​យំ‌សោក ដូច​ជា​មិន​យំ‌សោក អស់​អ្នក​ដែល​អរ​សប្បាយ ដូច​ជា​មិន​អរ​សប្បាយ អស់​អ្នក​ដែល​ទិញ ដូច​ជា​គ្មាន​អ្វី​សោះ ហើយ​អស់​អ្នក​ដែល​ប្រើ​ប្រាស់​ពិភព​លោក​នេះ ក៏​ដូច​ជា​មិន​បាន​ប្រើ​ដែរ ដ្បិត​ពិភព​លោក​នេះ​កំពុង​តែ​ប្រែប្រួល។ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ខ្វល់​ខ្វាយ​អ្វី​ឡើយ។ អ្នក​ដែល​គ្មាន​ប្រពន្ធ អ្នក​នោះ​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​របស់​ព្រះ‌អម្ចាស់ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ តែ​អ្នក​ដែល​មាន​ប្រពន្ធ​វិញ គេ​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ចិត្ត​ប្រពន្ធ ហើយ​ចិត្ត​របស់​អ្នក​នោះ​បែង​ចែក។ ឯ​ស្ត្រី​គ្មាន​ប្តី និង​ស្ត្រី​ក្រ​មុំ នោះ​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​របស់​ព្រះ‌អ​ម្ចាស់ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​បរិសុទ្ធ​ទាំង​រូប​កាយ ទាំង​វិញ្ញាណ តែ​ស្ត្រី​ដែល​មាន​ប្តី នាង​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ចិត្ត​ប្តី។ ខ្ញុំ​និយាយ​ដូច្នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា មិន​មែន​ដាក់​អន្ទាក់​អ្នក​រាល់​គ្នា​ទេ គឺ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​បាន​ល្អ ហើយ​បម្រើ​ព្រះ‌អម្ចាស់​ដោយ​គ្មាន​ចិត្ត​ប្រទាញ​ប្រទង់។ ប្រសិន‌បើ​អ្នក​ណា​យល់​ថា ខ្លួន​មិន​គួរ​គប្បី​ចំពោះ​គូ‌ដណ្ដឹង ហើយ​បើ​ចិត្ត​គេ​ពុះ​កញ្ជ្រោល​ខ្លាំង នោះ​ធ្វើ​តាម​ចិត្ត​ទៅ​ចុះ ត្រូវ​ឲ្យ​អ្នក​នោះ​រៀប‌ការ​ទៅ គ្មាន​បាប​អ្វី​ទេ។ ប៉ុន្តែ អ្នក​ណា​ដែល​តាំង​ចិត្ត​បាន​យ៉ាង​មាំ​មួន ដោយ​គ្មាន​អ្នក​ណា​បង្ខំ គឺ​អាច​ទប់​ចិត្ត​បាន ហើយ​បាន​តាំង​ចិត្ត​ថា​នឹង​ទុក​នាង​ជា​គូ‌ដណ្ដឹង​របស់​ខ្លួន នោះ​គាត់​ធ្វើ​បាន​ល្អ​ហើយ។ ដូច្នេះ អ្នក​ដែល​រៀប‌ការ​ជាមួយ​គូ‌ដណ្ដឹង​របស់​ខ្លួន ប្រសើរ​ហើយ រីឯ​អ្នក​ដែល​ទ្រាំ​មិន​រៀប‌ការ នោះ​រឹត​តែ​ប្រសើរ​ថែម​ទៀត។ កាល​ប្ដី​នៅ​រស់​នៅ​ឡើយ ប្រពន្ធ​ត្រូវ​នៅ​ជាប់​ក្នុង​ចំណង​របស់​ប្តី តែ​បើ​ប្តី​ស្លាប់ នោះ​នាង​មាន​សេរីភាព​នឹង​រៀប‌ការ​ជាមួយ​អ្នក​ណា​ក៏​បាន តាម​ចិត្ត​របស់​នាង ឲ្យ​តែ​រៀប‌ការ​ក្នុង​ព្រះ‌អម្ចាស់ ។ ប្រពន្ធ​មិន​មែន​ជា​ម្ចាស់​លើ​រូប‌កាយ​របស់​ខ្លួន​ទេ គឺ​ជា​របស់​ប្តី ឯ​ប្តី​ក៏​ដូច្នោះ​ដែរ មិន​មែន​ជា​ម្ចាស់​លើ​រូប‌កាយ​របស់​ខ្លួន​ទេ គឺ​ជា​របស់​ប្រពន្ធ។ ប៉ុន្តែ តាម​គំនិត​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា បើ​នាង​រស់​នៅ​មិន​រៀប‌ការ​បាន នោះ​នាង​នឹង​បាន​សប្បាយ​ជាង ហើយ​ខ្ញុំ​យល់​ថា ខ្ញុំ​ក៏​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដែរ។ មិន​ត្រូវ​បង្អត់​គ្នា​ឡើយ លើក​លែង​តែ​មាន​ការ​យល់​ព្រម​គ្នា​ទុក​ពេល​មួយ​ឲ្យ​ទំនេរ​សម្រាប់​អធិស្ឋាន រួច​ត្រូវ​វិល​មក​នៅ​ជាមួយ​គ្នា​វិញ ក្រែង​អារក្ស​សា​តាំង​ល្បួង​អ្នក​រាល់​គ្នា ដោយ​ព្រោះ​មិន​ចេះ​អត់​ទ្រាំ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 31:10

ឯ​ស្ត្រី​គ្រប់​លក្ខណ៍ តើ​អ្នក​ណា​នឹង​រក​បាន ដ្បិត​ស្ត្រី​យ៉ាង​នោះ​មាន​តម្លៃ ជា​ជាង​ពួក​ត្បូង​ទទឹម​ទៅ​ទៀត។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 13:4

សូម​ឲ្យ​មនុស្ស​ទាំង​អស់​លើក​តម្លៃ​អាពាហ៍‌ពិពាហ៍ ហើយ​សូម​ឲ្យ​ការ​រួម​ដំណេក​បាន​ជា​ឥត​សៅ‌ហ្មង ដ្បិត​ព្រះ​នឹង​ជំនុំ​ជម្រះ​មនុស្ស​សហាយ​ស្មន់ និងមនុស្ស​ផិត​ក្បត់។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 5:33

ប៉ុន្តែ អ្នក​រាល់​គ្នា​ម្នាក់ៗ​ត្រូវ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​ឯង ហើយ​ប្រពន្ធ​ក៏​ត្រូវ​គោរព​ប្តី​របស់​ខ្លួន​ដែរ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 11:11

ក៏​ប៉ុន្តែ នៅ​ក្នុង​ព្រះ‌អម្ចាស់ ស្រ្ដី​ត្រូវ​ការ​បុរស​ជា​ចាំ​បាច់ ហើយ​បុរស​ក៏​ត្រូវ​ការ​ស្ត្រី​ជា​ចាំ​បាច់​ដែរ

ជំពូក    |  កំណែ ចម្លង
កូឡុស 3:18-19

ប្រពន្ធ​រាល់​គ្នា​អើយ ចូរ​ចុះ​ចូល​ចំពោះ​ប្តី​របស់​ខ្លួន ព្រោះ​ជា​ការ​ត្រឹម​ត្រូវ​នៅ​ក្នុង​ព្រះ‌អម្ចាស់។ ប្ដី​រាល់​គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ហើយ​មិន​ត្រូវ​មួ​ម៉ៅ​ដាក់​នាង​ឡើយ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 19:4-6

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​ទេ​ឬ​ថា ព្រះ‌អង្គ​ដែល​បាន​បង្កើត​គេ​ពី​ដំបូង​មក "ទ្រង់​បាន​បង្កើត​គេ​ជា​ប្រុស​ជា​ស្រី ?" រួច​ក៏​មាន​ព្រះ‌បន្ទូល​ថា "ដោយ​ហេតុ​នេះ បុរស​នឹង​ចាក​ចេញ​ពី​ឪពុក‌ម្តាយ​របស់​ខ្លួន ទៅ​នៅ​ជាប់​នឹង​ប្រពន្ធ ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ" ។ យ៉ាង​នោះ គេ​មិន​មែន​ពីរ​នាក់​ទៀត​ទេ គឺ​ជា​សាច់​តែ​មួយ​វិញ។ ដូច្នេះ អ្វី​ដែល​ព្រះ‌បាន​ផ្សំ‌ផ្គុំ​ហើយ មិន​ត្រូវ​ឲ្យ​អ្នក​ណា​មក​ពង្រាត់​គេ​ឡើយ»។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 5:18-19

សូម​ឲ្យ​រន្ធ​ទឹក​ឯង​បាន​ពរ ចូរ​ឲ្យ​ឯង​បាន​រីក‌រាយ​ចំពោះ​ប្រពន្ធ ដែល​បាន​គ្នា​ពី​កាល​ក្រមុំ​កំលោះ​ចុះ ប្រៀប​ដូច​ជា​ក្តាន់​ញី​ដែល​គួរ​ស្រឡាញ់ និង​ប្រើស​ញី​សម‌សួន ត្រូវ​ឲ្យ​ដោះ​របស់​នាង​បាន​បំពេញ​ចិត្ត​ឯង​ជា​ដរាប ហើយ​អ្នក​ត្រូវ​ឈ្លក់​ចិត្ត​នឹង​សេចក្ដី​ស្រឡាញ់ របស់​នាង​ជា‌និច្ច​ផង។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 3:7

រីឯ​ប្ដី​ក៏​ដូច្នោះ​ដែរ ត្រូវ​រស់​នៅ​ជា​មួយ​ប្រពន្ធ​របស់​ខ្លួន ដោយ​យល់​ថា ស្ត្រី​ជា​ភាជនៈ​ដែល​ខ្សោយ​ជាង ហើយត្រូវ​គោរព​នាង ទុក​ដូច​ជា​អ្នក​គ្រង​ព្រះ‌គុណ​នៃ​ជីវិត ទុក​ជា​មត៌ក​រួម​គ្នា ដើម្បី​កុំ​ឲ្យ​មាន​អ្វី​រាំងរា​សេចក្តី​អធិស្ឋាន​របស់​អ្នក​ឡើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 12:4

ស្ត្រី​មាន​ចិត្ត​បរិសុទ្ធ នោះ​ជា​មកុដ​ដល់​ប្តី តែ​ស្ត្រី​ណា​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស នោះ​ប្រៀប​ដូច​ជា​សេចក្ដី​ពុក​រលួយ នៅ​ក្នុង​ឆ្អឹង​របស់​ប្តី​វិញ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 5:31

«ដោយ​ហេតុ​នេះ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក‌ម្តាយ ទៅ​នៅ​ជាប់​ជា​មួយ​ប្រពន្ធ​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​ជា​សាច់​តែ​មួយ »។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 4:7

ពួក​ស្ងួន‌ភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្ដី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ព្រះ​ដែរ។

ជំពូក    |  កំណែ ចម្លង
ភីលីព 2:3-4

កុំ​ឲ្យ​ធ្វើ​អ្វី ដោយ​ប្រកួត​ប្រជែង ឬ​ដោយ​អំនួត​ឥត​ប្រយោជន៍​ឡើយ តែ​ចូរ​ដាក់​ខ្លួន ហើយ​ចាត់​ទុក​ថា​គេ​ប្រសើរ​ជាង​ខ្លួន​វិញ។ ដ្បិត​គាត់​ស្ទើរ​តែ​នឹង​ស្លាប់​នោះ គឺ​ដោយ​សារ​តែ​ការងារ​របស់​ព្រះ‌គ្រីស្ទ គាត់​បាន​ប្រថុយ​ជីវិត ដើម្បី​ជួយ​ខ្ញុំ​ជំនួស​អ្នក​រាល់​គ្នា​ដែល​មិន​អាច​មក​ជួយ​បាន។ កុំ​ឲ្យ​ម្នាក់ៗ​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ គឺ​ត្រូវ​ស្វែង​រក​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ​ផង។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 3:1-2

រីឯ​ប្រពន្ធ​ក៏​ដូច្នោះ​ដែរ ត្រូវ​ចុះ​ចូល​ចំពោះ​ប្តី​របស់​ខ្លួន ដើម្បី​បើ​មាន​អ្នក​ខ្លះ​មិន​ស្តាប់​បង្គាប់​តាម​ព្រះ‌បន្ទូល នោះ​ប្រពន្ធ​អាច​នឹង​ទាក់​ទាញ​ចិត្ត​ប្តីរបស់​ខ្លួន ដោយ​សារ​កិរិយា​ល្អ ក្រៅ​ពី​ពាក្យ​សម្ដី ដ្បិត «អ្នក​ណា​ដែល​ស្រឡាញ់​ជីវិត ហើយ​ចង់​ឃើញ​គ្រា​ល្អ អ្នក​នោះ​ត្រូវ​បញ្ចៀស​អណ្តាត​ចេញ​ពី​សេចក្តី​អាក្រក់ ហើយ​ទប់​បបូរ​មាត់ កុំ​និយាយ​ពាក្យ​បោក​បញ្ឆោត។ ត្រូវ​ឲ្យ​អ្នក​នោះ​បែរ​ចេញ​ពី​ការ​អាក្រក់ ហើយ​ប្រព្រឹត្ត​ការ​ល្អ​វិញ។ ត្រូវ​ឲ្យ​អ្នក​នោះ​ស្វែង​រក​សេចក្ដី​សុខ​សាន្ដ ហើយ​ដេញ​តាម​ចុះ។ ដ្បិត​ព្រះ‌នេត្រ​របស់​ព្រះ‌អម្ចាស់​ទត​មក​លើ​មនុស្ស​សុចរិត ហើយ​ទ្រង់​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​គេ ប៉ុន្តែ ព្រះ‌ភក្ត្រ​របស់​ព្រះ‌អម្ចាស់​ទាស់​ទទឹង​នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់» ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​សង្វាត​នឹង​ប្រព្រឹត្ត​ការ​ល្អ តើ​មាន​អ្នក​ណា​នឹង​ធ្វើ​បាប​អ្នក​រាល់​គ្នា? ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​ត្រូវ​រង​ទុក្ខ ដោយ​ព្រោះ​សេចក្តី​សុចរិត​វិញ នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ហើយ។ មិន​ត្រូវ​ភ័យ​ខ្លាច​ចំពោះ​ការ​បំភ័យ​របស់​គេ ក៏​កុំ​ច្រួល​ច្របល់​ឡើយ តែ​ត្រូវ​តាំង​ព្រះ‌គ្រីស្ទ​ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះ‌អម្ចាស់​ចុះ។ ត្រូវ​ប្រុង​ប្រៀប​ជា‌និច្ច ដើម្បី​ឆ្លើយ​តប​នឹង​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា ប៉ុន្តែ ត្រូវ​ឆ្លើយ​ដោយ​សុភាព និង​គោរព ព្រម​ទាំង​មាន​មន‌សិការ​ជ្រះ​ថ្លា ដើម្បី​កាល​ណា​គេ​មួល​បង្កាច់​អ្នក​រាល់​គ្នា នោះ​អស់​អ្នក​ដែល​បង្ខូច​កិរិយា​ល្អ​របស់​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ បែរ​ជា​ត្រូវ​ខ្មាស​វិញ។ ប្រសិន‌បើ​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ នោះ​ស៊ូ​រង​ទុក្ខ​ដោយ​ព្រោះ​ប្រព្រឹត្ត​អំពើ​ល្អ ជា​ជាង​ប្រព្រឹត្ត​អំពើ​អាក្រក់។ ដ្បិត​ព្រះ‌គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ម្តង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិត​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​យើង​ទៅ​រក​ព្រះ។ ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់​ឈាម តែ​បាន​ប្រោស​ឲ្យ​រស់​ខាង​វិញ្ញាណ​វិញ ហើយ​ខាង​វិញ្ញាណ​នោះ​ឯង ព្រះ‌អង្គ​បាន​យាង​ទៅ​ប្រកាស​ប្រាប់​ពួក​វិញ្ញាណ​ដែល​ជាប់​ឃុំ នៅ​ពេល​គេ​ឃើញ​កិរិយា​បរិសុទ្ធ ដែល​ប្រពន្ធ​ប្រព្រឹត្ត​ដោយ​គោរព​កោត​ខ្លាច។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 7:10-11

ប៉ុន្តែ ចំពោះ​អ្នក​រៀប‌ការ​ហើយ ខ្ញុំ​សូម​ទូន្មាន​តាម​បង្គាប់​ព្រះ‌អម្ចាស់ មិន​មែន​ខ្ញុំ​ទេ គឺ​ថា ប្រពន្ធ​មិន​ត្រូវ​បែក​ពី​ប្តី​ឡើយ (តែ​បើ​នាង​ជ្រុល​ជា​បែក​ពី​ប្តី​ហើយ នោះ​ចូរ​នៅ​ជា​ឥត​ប្តី​ទៅ ពុំ​នោះ​ទេ​សូម​ទៅ​ជា​នា​នឹង​ប្តី​ខ្លួន​វិញ) ឯ​ប្តី ក៏​មិន​ត្រូវ​លែង​ប្រពន្ធ​របស់​ខ្លួន​ដែរ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 12:10

ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន ចូរ​ផ្តល់​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​គោរព។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 19:14

ផ្ទះ​សំបែង និង​ទ្រព្យ​សម្បត្តិ ជា​មត៌ក​មក​ពី​ឪពុក តែ​ប្រពន្ធ​ដែល​ឆ្លៀវ‌ឆ្លាត នោះ​ហើយ​ជា​អំណោយ‌ទាន​មក​ពី​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
១ ថែស្សាឡូនីច 5:11

ដូច្នេះ ចូរ​លើក​ទឹក​ចិត្ត​គ្នា ហើយ​ស្អាង​ចិត្ត​គ្នាទៅ​វិញ​ទៅ​មក ដូច​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​ធ្វើ​នេះ​ស្រាប់។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 10:24-25

ត្រូវ​ឲ្យ​យើង​ពិចារណា​ដាស់​តឿន​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​មាន​ចិត្ត​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​អំពើ​ល្អ មិន​ត្រូវ​ធ្វេស​ប្រហែស​នឹង​ការ​ប្រជុំ​គ្នា ដូច​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​នោះ​ឡើយ ត្រូវ​លើកទឹក​ចិត្ត​គ្នា​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត ដោយ​ឃើញ​ថា ថ្ងៃ​នោះ​កាន់​តែ​ជិត​មក​ដល់​ហើយ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:27-28

ព្រះ​បាន​បង្កើត​មនុស្ស​ឲ្យ​ដូច​ជា​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំនឹង​រូប​អង្គ​ទ្រង់នោះឯង ព្រះ‌អង្គ​បាន​បង្កើត​គេ ជា​ប្រុស​ជា​ស្រី។ ព្រះ​បាន​ប្រទាន​ពរ​គេ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពាស‌ពេញ​លើ​ផែន‌ដី​ចុះ ត្រូវ​បង្ក្រាប​ផែន‌ដី ហើយ​មាន​អំណាច​លើ​ត្រី​សមុទ្រ សត្វ​ហើរ​លើ​អាកាស និង​ជីវិត​ផង​ទាំង‌ឡាយ​ដែល​កម្រើក​នៅ​លើ​ផែន‌ដី​ផង»។

ជំពូក    |  កំណែ ចម្លង
បទ​ចម្រៀង​សាឡូម៉ូន 1:15-16

៙ មើល៍ ឯង​ស្រស់‌បស់​ល្អ មាស​សម្លាញ់​អើយ មើល៍ ឯង​ស្រស់​បស់​ល្អ​ណាស់ ភ្នែក​ឯង​ដូច​ជា​ភ្នែក​ព្រាប។ មើល៍ ទ្រង់​ក៏​ល្អ ស្ងួន​សម្លាញ់​អើយ អើ ទ្រង់​គួរ​ស្រឡាញ់​ណាស់

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 5:32

ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិត​ក្បត់ នោះ​នាំ​ឲ្យ​នាង​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ហើយ ហើយ​អ្នក​ណា​រៀបការ​នឹង​ស្ត្រី​ប្តី​លែង អ្នក​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ»។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 4:32

ចូរ​មាន​ចិត្ត​សប្បុរស​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​មាន​ចិត្ត​ទន់​សន្តោស ហើយ​អត់​ទោស​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ព្រះ​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​ដែរ។

ជំពូក    |  កំណែ ចម្លង
បទ​ចម្រៀង​សាឡូម៉ូន 2:16

៙ ស្ងួន​សម្លាញ់​ជា​របស់​ខ្ញុំ ខ្ញុំ​ក៏​ជា​របស់​ទ្រង់​ដែរ ទ្រង់​ឃ្វាល​ហ្វូង​សត្វ​នៅ​កន្លែង​មាន​ផ្កា​កំភ្លឹង

ជំពូក    |  កំណែ ចម្លង
រ៉ូម 13:10

សេចក្តី​ស្រឡាញ់​មិន​ធ្វើ​អាក្រក់​ដល់​អ្នក​ជិត​ខាង​ឡើយ ដូច្នេះ សេចក្តី​ស្រឡាញ់​ជា​ការ​សម្រេច​តាម​ក្រឹត្យ‌វិន័យ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 16:14

ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​គ្រប់​ការ​ទាំង‌អស់ ដោយ​សេចក្តី​ស្រឡាញ់។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 14:1

ស្ត្រី​ដែល​មាន​ប្រាជ្ញា​តែង​សង់​ផ្ទះ​របស់​ខ្លួន តែ​ស្ត្រី​ល្ងី‌ល្ងើ​រំលំ​ផ្ទះ​ដោយ​ដៃ​របស់​ខ្លួន​ផ្ទាល់។

ជំពូក    |  កំណែ ចម្លង
បទ​ចម្រៀង​សាឡូម៉ូន 3:4

ខ្ញុំ​បាន​ដើរ​ហួស​ពី​គេ​បន្តិច ស្រាប់​តែខ្ញុំ​ជួប​ម្ចាស់​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​បានឱប​គាត់ជាប់ មិន​ព្រម​ឲ្យគាត់​ឃ្លាត​ទៅ​ឡើយ ទាល់​តែ​ខ្ញុំ​បាន​នាំ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្តាយ​ខ្ញុំ គឺ​ក្នុង​បន្ទប់​របស់​អ្នក​ដែល​មាន​គភ៌​បង្កើត​ខ្ញុំ​មក។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 7:1-2

ឯ​សេចក្តី​ដែល​អ្នក​រាល់​គ្នា​បាន​សរសេរ​ថា «ប្រសិន‌បើ​បុរស​មិន​ប៉ះ​ពាល់​ស្ត្រី នោះជា​ការ​ប្រសើរ»។ ប៉ុន្តែ ចំពោះ​អ្នក​រៀប‌ការ​ហើយ ខ្ញុំ​សូម​ទូន្មាន​តាម​បង្គាប់​ព្រះ‌អម្ចាស់ មិន​មែន​ខ្ញុំ​ទេ គឺ​ថា ប្រពន្ធ​មិន​ត្រូវ​បែក​ពី​ប្តី​ឡើយ (តែ​បើ​នាង​ជ្រុល​ជា​បែក​ពី​ប្តី​ហើយ នោះ​ចូរ​នៅ​ជា​ឥត​ប្តី​ទៅ ពុំ​នោះ​ទេ​សូម​ទៅ​ជា​នា​នឹង​ប្តី​ខ្លួន​វិញ) ឯ​ប្តី ក៏​មិន​ត្រូវ​លែង​ប្រពន្ធ​របស់​ខ្លួន​ដែរ។ ចំពោះ​អ្នក​ឯទៀត (នេះ​មិន​មែន​មក​ពី​ព្រះ‌អម្ចាស់​ទេ គឺ​ជា​ពាក្យ​ខ្ញុំ) ខ្ញុំ​សូម​ជម្រាប​ថា បើ​បង‌ប្អូន​ណា​មាន​ប្រពន្ធ​ជា​អ្នក​មិន​ជឿ ហើយ​នាង​ព្រម​រស់​នៅ​ជា​មួ​យ នោះ​មិន​ត្រូវ​លែង​នាង​ឡើយ ហើយ​បើ​ស្ត្រី​ណា​មាន​ប្តី​ជា​អ្នក​មិន​ជឿ​វិញ តែ​គាត់​ព្រម​រស់​នៅ​ជា​មួ​យ នោះ​ក៏​មិន​ត្រូវ​លែង​គាត់​ដែរ។ ដ្បិត​ប្តី​ដែល​មិន​ជឿ​នោះ​បាន​រាប់​ជា​បរិសុទ្ធ​តាម​រយៈ​ប្រពន្ធ ហើយ​ប្រពន្ធ​ដែល​មិន​ជឿ ក៏​បាន​រាប់​ជា​បរិសុទ្ធ​តាម​រយៈ​ប្តី​ដែរ ពុំ​នោះ​ទេ កូ​ន​របស់​អ្នក​រាល់​គ្នា​មិន​ស្អាត​ឡើយ ប៉ុន្តែ ឥឡូវ​នេះ ពួកគេ​ស្អាត​ហើយ។ ប៉ុន្តែ បើ​ដៃ​គូ​ដែល​មិន​ជឿ​ចុះ​ចេញ ឲ្យ​គេ​ទៅ​ចុះ រឿង​បែប​នេះ បង‌ប្អូន​ប្រុស ឬ​ស្រី​នោះ​មិន​ជាប់​ចំណង​ទៀត​ទេ ដ្បិត​ព្រះ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក​រស់​ក្នុង​សេចក្តី​សុខ‌សាន្ត។ បង‌ប្អូន​ជា​ប្រពន្ធ​រាល់​គ្នា​អើយ តើ​នាង​ដឹង​ដូច​ម្ដេច​បាន​ថា នាង​អាច​នឹង​សង្គ្រោះ​ប្ដី​របស់​នាង? បង‌ប្អូន​ជា​ប្តី​រាល់​គ្នា​អើយ តើ​អ្នក​ដឹង​ដូច​ម្ដេច​បាន​ថា អ្នក​អាច​នឹង​សង្គ្រោះ​ប្រពន្ធ​របស់​អ្នក? តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ម្នាក់ៗ​ត្រូវ​រស់​នៅ​តាម​ចំណែក​ដែល​ព្រះ‌អម្ចាស់​បាន​ចែក​ឲ្យ តា​មការ​ដែល​ព្រះ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​ចុះ។ ខ្ញុំ​បង្គាប់​ដូច្នេះ​នៅ​គ្រប់​ក្រុម​ជំនុំ​ទាំង‌អស់។ បើ​ព្រះ‌អង្គ​ត្រាស់​ហៅ​អ្នក​ណា​ពេល​កាត់​ស្បែក​រួច​ហើយ អ្នក​នោះ​មិន​ត្រូវ​លុប​បំបាត់​ស្នាមកា​ត់​ស្បែក​នោះ​ឡើយ ហើយ​បើ​ព្រះ‌អង្គ​ត្រាស់​ហៅ​អ្នក​ណា​ដែល​មិន​បាន​កាត់​ស្បែក អ្នក​នោះ​ក៏​មិន​ត្រូវ​កាត់​ស្បែក​ដែរ។ ព្រោះ​ការ​កាត់​ស្បែក​មិន​សំខាន់​អ្វី​ទេ ហើយ​ការ​មិន​កាត់​ស្បែក នោះ​ក៏​មិន​សំខាន់​អ្វី​ដែរ តែ​ដែល​សំខាន់​គឺ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ​វិញ។ ប៉ុន្ដែ ដោយ​ព្រោះ​មាន​អំពើ​សហាយ​ស្មន់​កើត​ឡើង បុរស​ម្នាក់ៗ​ត្រូវ​មាន​ប្រពន្ធ​ជា​របស់​ខ្លួន ហើយ​ស្រី្ត​ម្នាក់ៗ ក៏​ត្រូវ​មាន​ប្តី​ជា​របស់​ខ្លួន​ដែរ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 7:39

កាល​ប្ដី​នៅ​រស់​នៅ​ឡើយ ប្រពន្ធ​ត្រូវ​នៅ​ជាប់​ក្នុង​ចំណង​របស់​ប្តី តែ​បើ​ប្តី​ស្លាប់ នោះ​នាង​មាន​សេរីភាព​នឹង​រៀប‌ការ​ជាមួយ​អ្នក​ណា​ក៏​បាន តាម​ចិត្ត​របស់​នាង ឲ្យ​តែ​រៀប‌ការ​ក្នុង​ព្រះ‌អម្ចាស់ ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 27:17

ដែក​រមែង​សំលៀង​ដែក ឯ​មនុស្សក៏​ធ្វើ​ឲ្យ​មិត្ត​សម្លាញ់​ខ្លួន មុត​ស្រួច​យ៉ាង​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 5:21

ត្រូវ​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​កោត​ខ្លាច​ដល់​ព្រះ‌គ្រីស្ទ។

ជំពូក    |  កំណែ ចម្លង
បទ​ចម្រៀង​សាឡូម៉ូន 4:7

៙ ឱ​មាស​សម្លាញ់​អើយ ឯង​ស្រស់‌បស់​ល្អ​សព្វ​សារ‌ពាង្គ ឥត​មាន​ខ្ចោះ​នៅ​ខ្លួន​នាង​ឡើយ

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 19:9

ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិត​ក្បត់ ហើយ​ទៅ​យក​ប្រពន្ធ​មួយ​ទៀត អ្នក​នោះ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ហើយ [ហើយ​អ្នក​ណា​រៀបការ​នឹង​ស្ត្រី​ប្តី​លែង អ្នក​នោះ​ក៏​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដែរ]»។

ជំពូក    |  កំណែ ចម្លង
លូកា 6:31

អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​យ៉ាង​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​យ៉ាង​នោះ​ដែរ»។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 13:13

ឥឡូវ​នេះ នៅ​មាន​ជំនឿ សេចក្ដី​សង្ឃឹម និង​សេចក្តី​ស្រឡាញ់ ទាំង​បី​មុខ​នេះ តែ​សេចក្តី​ដែល​វិសេស​ជាង​គេ គឺ​សេចក្តី​ស្រឡាញ់។

ជំពូក    |  កំណែ ចម្លង
បទ​ចម្រៀង​សាឡូម៉ូន 5:16

ព្រះ‌ឧស​ទ្រង់​ក៏​ផ្អែម​ក្រអូប អើ ទ្រង់​គួរ​ស្រឡាញ់​ពេញ​ទី​ហើយ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ នេះ​ហើយ​ជា​ស្ងួន​សម្លាញ់ ហើយ​ជា​ភឿន​ជីវិត​របស់​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 6:10-11

លើស​ពី​នេះ ចូរ​មាន​កម្លាំង​ឡើង​ក្នុង​ព្រះ‌អម្ចាស់ និង​ក្នុង​ឫទ្ធិ‌បារមី​នៃ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។ ចូរ​ពាក់​គ្រប់​ទាំង​គ្រឿង​សឹក​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ឈរ​ទាស់​នឹង​ឧបាយ​កល​របស់​អារក្ស​បាន។

ជំពូក    |  កំណែ ចម្លង
រ៉ូម 12:9

ចូរ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ឥត​ពុត​មាយា ចូរ​ស្អប់​អ្វី​ដែល​អាក្រក់ ហើយ​ប្រកាន់​ខ្ជាប់​អ្វី​ដែល​ល្អ

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 24:3-4

ការ​ដែល​សង់​ផ្ទះ​ឡើង​បាន ក៏​ដោយ‌សារ​ប្រាជ្ញា និង​ដោយ‌សារ​យោបល់ ដែល​ផ្ទះ​នោះ​បាន​តាំង​នៅ​ជា​មាំ‌មួន យើង​បាន​ដើរ​ក្បែរ​ចម្ការ របស់​មនុស្ស​ខ្ជិល​ច្រអូស ហើយ​ក្បែរ​ដំណាំ​ទំពាំង‌បាយ‌ជូរ របស់​មនុស្ស​ដែល​ឥត​មាន​ប្រាជ្ញា នោះ​ឃើញ​ថា មាន​បន្លា​ដុះ​គ្រប​ពេញ​ហើយ ដី​នោះ​ដេរ‌ដាស​ដោយ​ព្រៃ​ទ្រុប‌ទ្រុល ឯរបង​ក៏​រលំ​ដែរ។ នោះ​យើង​បាន​រំពឹង​មើល ហើយ​ពិចា‌រណា​ដោយ​ល្អិត យើង​យល់​ឃើញ ហើយ​ទទួល​សេចក្ដី​បង្រៀន​ថា ដេក​បន្តិច ងោក​បន្តិច ឱប​ដៃ​សម្រាក​បន្តិច យ៉ាង​នោះ​សេចក្ដី​កម្សត់​ទុគ៌ត​របស់​ឯង និង​លោ​មក​ដល់​ដូច​ជា​ចោរ​ប្លន់ ព្រម​ទាំង​សេចក្ដី​ខ្វះ​ខាត ដូច​ជា​មនុស្ស​កាន់​គ្រឿង​អាវុធ​ផង។ ហើយ​ដោយ‌សារ​តម្រិះ នោះ​បន្ទប់​ទាំង‌ឡាយ​បាន​ពេញ ដោយ​គ្រប់​ទាំង​ទ្រព្យ​សម្បត្តិ​ដ៏​វិសេស ជា​របស់​ដែល​គាប់​ចិត្ត។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 7:32-34

ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ខ្វល់​ខ្វាយ​អ្វី​ឡើយ។ អ្នក​ដែល​គ្មាន​ប្រពន្ធ អ្នក​នោះ​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​របស់​ព្រះ‌អម្ចាស់ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អម្ចាស់ តែ​អ្នក​ដែល​មាន​ប្រពន្ធ​វិញ គេ​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ចិត្ត​ប្រពន្ធ ហើយ​ចិត្ត​របស់​អ្នក​នោះ​បែង​ចែក។ ឯ​ស្ត្រី​គ្មាន​ប្តី និង​ស្ត្រី​ក្រ​មុំ នោះ​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​របស់​ព្រះ‌អ​ម្ចាស់ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​បរិសុទ្ធ​ទាំង​រូប​កាយ ទាំង​វិញ្ញាណ តែ​ស្ត្រី​ដែល​មាន​ប្តី នាង​ខ្វល់​ខ្វាយ​នឹង​កិច្ច‌ការ​ក្នុង​លោក​នេះ ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ចិត្ត​ប្តី។

ជំពូក    |  កំណែ ចម្លង
រ៉ូម 15:5-6

សូម​ព្រះ​នៃ​ការ​ស៊ូ​ទ្រាំ និង​ការ​លើក​ទឹក​ចិត្ត ទ្រង់​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ដោយ​ចុះ​សម្រុង​គ្នា​ទៅ​វិញ​ទៅ​មក ស្រប​តាម​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ព្រម​ព្រៀង​ជា​សំឡេង​តែ​មួយ ថ្វាយ​សិរី​ល្អ​ដល់​ព្រះ និង​ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 3:18

ពួក​កូន​តូចៗ​អើយ យើង​មិន​ត្រូវ​ស្រឡាញ់​ដោយ​ពាក្យ​សម្ដី ឬ​ដោយ​បបូរ​មាត់​ប៉ុណ្ណោះ​ឡើយ គឺ​ដោយ​ការ​ប្រព្រឹត្ត និង​សេចក្ដី​ពិត​វិញ។

ជំពូក    |  កំណែ ចម្លង
កូឡុស 3:13

ចូរ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ប្រសិន‌បើ​អ្នក​ណា​ម្នាក់​មាន​ហេតុ​ទាស់​នឹង​អ្នក​ណា​ម្នាក់​ទៀត ចូរ​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​ព្រះ‌អម្ចាស់​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​យ៉ាង​ណា អ្នក​រាល់​គ្នា​ក៏​ត្រូវ​អត់​ទោស​យ៉ាង​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 24:67

បន្ទាប់​មក លោក​អ៊ីសាក​ក៏​នាំ​នាង​រេបិកា​ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​ស្រី​សារ៉ា​ជា​ម្តាយ ហើយ​យក​នាង​ធ្វើ​ជា​ប្រពន្ធ ហើយ​គាត់​ក៏​ស្រឡាញ់​នាង។ ដូច្នេះ លោក​អ៊ីសាក​ក៏​បាន​ក្សាន្ត​ចិត្ត​ពី​ការ​ស្លាប់​របស់​ម្តាយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:3-4

កុំ​ឲ្យ​សេចក្ដី​មេត្តា និង​សេចក្ដី​ពិត​ចេញ​ពី​ឯង​បាត់​ឡើយ ចូរ​ចង​សេចក្ដី​ទាំង​ពីរ​នោះ​នៅ​ក​ឯង​ចុះ ហើយ​ចារឹក​ទុក​នៅ​ដួង​ចិត្ត​ឯង​ដែរ។ បើ​មនុស្ស​ណា​មិន​បាន​ធ្វើ​ប្រទូស្ត​ដល់​ឯង នោះ​កុំ​ឲ្យ​ត​តាំង​នឹង​គេ​ដោយ​ឥត​ហេតុ​ឲ្យ​សោះ កុំ​ច្រណែន​នឹង​មនុស្ស​ច្រឡោត​ឡើយ ក៏​កុំ​រើស​យក​ផ្លូវ​ប្រព្រឹត្ត​ណា​មួយ​របស់​គេ​ដែរ ដ្បិត​មនុស្ស​វៀច​ជា​ទី​ខ្ពើម​ឆ្អើម​ដល់​ព្រះ‌យេហូវ៉ា តែ​ឯ​មនុស្ស​ទៀង​ត្រង់ ព្រះ‌អង្គ​ជា​មិត្ត​នឹង​គេ​វិញ។ បណ្ដាសា​របស់​ព្រះ‌យេហូវ៉ា នោះ​នៅ​ក្នុង​ផ្ទះ​នៃ​មនុស្ស​អា‌ក្រក់ តែ​ព្រះ‌អង្គ​ប្រទាន​ពរ​ដល់​ទី​លំ‌នៅ របស់​មនុស្ស​សុចរិត​វិញ។ ព្រះ‌អង្គ​តែង​មើល​ងាយ ដល់​ពួក​អ្នក​ដែល​មើល​ងាយ តែ​ព្រះ‌អង្គ​ផ្តល់​ព្រះ‌គុណ​ចំពោះ​មនុស្ស​រាប‌សា​វិញ។ មនុស្ស​មាន​ប្រាជ្ញា​នឹង​គ្រង​បាន​សិរី‌ល្អ​ទុក​ជា​មត៌ក តែ​សេចក្ដី​អាម៉ាស់​ខ្មាស​នឹង​បាន​ជា​រង្វាន់ ដល់​មនុស្ស​ឆោត​ល្ងង់​វិញ។ យ៉ាង​នោះ ឯង​នឹង​បាន​ប្រកប​ដោយ​គុណ និង​បំណង​ល្អ​ចំពោះ​ព្រះ ហើយ​មនុស្ស​ផង។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 18:20

ដ្បិត​ទី​ណា​មាន​ពីរ ឬ​បី​នាក់​ជួប​ជុំ​គ្នា​ក្នុង​នាម​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​ទី​នោះ​ក្នុង​ចំណោម​ពួក​គេ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 127:1

ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​សង់​ផ្ទះ​ទេ អស់​អ្នក​ដែល​សង់​នឹង​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍។ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​ថែ‌រក្សា​ទី​ក្រុង​ទេ អ្នក​យាម​ល្បាតនឹង​ខំ​ប្រឹង​យាម ជា​ឥត​ប្រយោជន៍។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 19:8

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​មក​ពី​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស ប៉ុណ្ណោះ បាន​ជា​លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​ប្រពន្ធ តែ​ពី​ដើម​មក​មិន​មែន​ដូច្នោះ​ទេ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 13:5

កុំ​បណ្ដោយ​ឲ្យ​ជីវិត​អ្នក​រាល់​គ្នា​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ ហើយ​សូម​ឲ្យ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន​ចុះ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​មិន​ចាក​ចេញ​ពី​អ្នក ក៏​មិន​បោះ​បង់​ចោល​អ្នក​ឡើយ» ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 4:16

យើង​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‌អង្គ​មាន​សម្រាប់​យើង។ ព្រះ‌ទ្រង់​ជា​សេចក្ដី​ស្រឡាញ់ ហើយ​អ្នក​ណា​ដែល​ស្ថិត​នៅ​ជាប់​ក្នុង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ ហើយ​ព្រះក៏​ស្ថិត​នៅជាប់​ក្នុង​អ្នក​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
កូឡុស 3:15

ចូរ​ឲ្យ​សេចក្តី​សុខសាន្ត​របស់​ព្រះ‌គ្រីស្ទ​គ្រប់​គ្រង​នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌អង្គ​បាន​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​រូប‌កាយ​តែ​មួយ ដើម្បី​សេចក្ដី​សុខសាន្ត​នោះ​ឯង ហើយ​ចូរ​អរ​ព្រះគុណ​ផង។

ជំពូក    |  កំណែ ចម្លង
១ ថែស្សាឡូនីច 4:3-4

ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ ឲ្យ​អ្នក​រាល់​គ្នា​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ចៀស​ពី​អំពើ​សហាយ‌ស្មន់ អ្នក​រាល់​គ្នា​ម្នាក់ៗ​ត្រូវ​ចេះ​គ្រប់​គ្រង​រូប​កាយ របស់​ខ្លួន ដោយ​បរិសុទ្ធ និង​ថ្លៃ​ថ្នូរ

ជំពូក    |  កំណែ ចម្លង
បទ​ចម្រៀង​សាឡូម៉ូន 2:10-12

ស្ងួន​សម្លាញ់​របស់​ខ្ញុំ បាន​មាន​រាជ‌ឱអង្ការ​នឹង​ខ្ញុំ​ថា មាស​សម្លាញ់​អើយ ក្រោក​ឡើង ស្រស់​ប្រិម‌ប្រិយ​អើយ ចេញ​មក ដ្បិត​មើល៍ រដូវ​រងា​កន្លងផុត​ទៅ​ហើយ ភ្លៀង​ក៏​រាំង​ស្រឡះ​ដែរ ផ្កា​ទាំង​ប៉ុន្មាន​កំពុង​តែ​លេច​ឡើង​នៅ​ផែនដី ពេល​ដែល​សត្វ​ហើរ​យំ​កញ្ជ្រៀវ​បាន​មក​ដល់ ក៏​ឮ​សំឡេង​លលក​នៅ​ក្នុង​ស្រុក​យើង​ហើយ

ជំពូក    |  កំណែ ចម្លង
អេភេសូរ 5:26-27

ដើម្បី​ញែក​ក្រុម​ជំនុំ​ជា​បរិសុទ្ធ ដោយ​បាន​លាង​សម្អាត​នឹង​ទឹក គឺ​ដោយ​ព្រះ‌បន្ទូល ដើម្បី​ថ្វាយ​ក្រុម​ជំនុំ​នេះ​ដល់​ព្រះ‌អង្គ ទុក​ជា​ក្រុម​ជំនុំ​ដ៏​ឧត្តម ឥត​ប្រឡាក់ ឥត​ជ្រួញ ឬ​មាន​អ្វី​មួយ​ដូច​នោះ​ឡើយ គឺ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​វិញ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 31:11-12

ប្តី​នាង​នឹង​ទុក​ចិត្ត​ចំពោះ​នាង ហើយ​មិន​ត្រូវ​ខ្វះ​ខាត​អ្វី​ឡើយ នាង​ធ្វើ​ឲ្យ​ប្តី​បាន​សេចក្ដី​ល្អ មិន​មែន​អាក្រក់​ឡើយ​រហូត ដល់​អស់​មួយ​ជីវិត​នាង។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 6:14

មិន​ត្រូវ​ទឹម​នឹម​ស្រៀក​ជាមួយ​អ្នក​មិន​ជឿ​ឡើយ ដ្បិត​តើ​សេចក្តី​សុចរិត និង​សេចក្ដី​ទទឹង​ច្បាប់ មាន​អ្វី​ប្រកប​នឹង​គ្នា? ឬ​ពន្លឺ និង​សេចក្ដី​ងងឹត លាយ​ឡំ​គ្នា​ដូច​ម្តេច​បាន?

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 5:6-7

ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន នៅ​ក្រោម​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ​ចុះ ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​តម្កើង​អ្នក​រាល់​គ្នា​នៅ​វេលា​កំណត់។ ចូរ​ផ្ទេរ​គ្រប់​ទាំង​ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​ទៅ​លើ​ព្រះ‌អង្គ ដ្បិត​ទ្រង់​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
រ៉ូម 5:8

រីឯ​ព្រះ​វិញ ទ្រង់​សម្ដែង​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ដល់​យើង ដោយ​ព្រះ‌គ្រីស្ទ​បាន​សុគត​សម្រាប់​យើង ក្នុង​ពេល​ដែល​យើង​នៅ​ជា​មនុស្ស​មាន​បាប​នៅ​ឡើយ។

ជំពូក    |  កំណែ ចម្លង
បទ​ចម្រៀង​សាឡូម៉ូន 1:2

សូមឲ្យ​ប្តី​ថើប​ខ្ញុំ​ដោយស្និតស្នាល ដ្បិត​សេចក្ដី​ស្រឡាញ់​របស់​បង​វិសេស​ជាង​ស្រា ទំពាំង‌បាយ‌ជូរ​ទៅ​ទៀត

ជំពូក    |  កំណែ ចម្លង
ភីលីព 4:13

ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ‌សារ​ព្រះ‌គ្រីស្ទ​ចម្រើន​កម្លាំង​ដល់​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 4:19

ឯ​យើងវិញ យើង​ស្រឡាញ់​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​បាន​ស្រឡាញ់​យើង​ជា​មុន។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 7:12

«ដូច្នេះ អ្នក​រាល់​គ្នា​ចង់​ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​យ៉ាង​ណា ចូរ​ប្រព្រឹត្ត​ចំពោះ​គេ​យ៉ាង​នោះ​ចុះ ដ្បិត​គម្ពីរ​ក្រឹត្យ‌វិន័យ និង​គម្ពីរ​ហោរា​ចែង​ទុក​មក​ដូច្នេះ។

ជំពូក    |  កំណែ ចម្លង
២ ធីម៉ូថេ 2:22

ចូរ​គេច​ចេញ​ឲ្យ​ផុត​ពី​តណ្ហា​យុវវ័យ ហើយ​ដេញ​តាម​សេចក្ដី​សុចរិត ជំនឿ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុខ​សាន្ត ជា​មួយ​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌អម្ចាស់ ចេញ​ពី​ចិត្ត​បរិសុទ្ធ​វិញ។

ជំពូក    |  កំណែ ចម្លង
បទ​ចម្រៀង​សាឡូម៉ូន 2:3-4

៙ ស្ងួន​សម្លាញ់​របស់​ខ្ញុំ នៅ​កណ្ដាល​ពួក​កូន​ប្រុសៗ ប្រៀប​ដូច​ជា​ដើម​សារី នៅ​កណ្ដាល​ពួក​ឈើ​ព្រៃ ខ្ញុំ​បាន​អង្គុយ​ក្រោម​ម្លប់​របស់​ទ្រង់ ដោយ​ចិត្ត​រីក‌រាយ​ជា​ខ្លាំង ហើយ​ផ្លែ​របស់​ទ្រង់ ក៏​មាន​រស​ជាតិ​ផ្អែម​ដល់​អណ្ដាត​ខ្ញុំ ទ្រង់​បាន​នាំ​ខ្ញុំ​ទៅ​ផ្ទះ​ស៊ី‌លៀង ហើយ​ទង់​របស់​ទ្រង់​ដែល​នៅ​ពី​លើ​ខ្ញុំ គឺ​ជា​សេចក្ដី​ស្រឡាញ់

ជំពូក    |  កំណែ ចម្លង
រ៉ូម 12:12

ចូរ​អរ​សប្បាយ​ដោយ​មាន​សង្ឃឹម ចូរ​អត់​ធ្មត់​ក្នុង​សេចក្តី​ទុក្ខ​លំបាក ចូរ​ខ្ជាប់‌ខ្ជួន​ក្នុង​ការ​អធិស្ឋាន។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 5:1-2

ដូច្នេះ ចូរ​ត្រាប់​តាម​ព្រះ ដូច​ជា​កូន​ស្ងួន‌ភ្ងា ត្រូវ​ល​មើល​ឲ្យ​ដឹង​ពី​សេចក្តី​អ្វី​ដែល​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចុះ។ កុំ​ចូល​រួម​ក្នុង​កិច្ច‌ការ​ឥត​ផល​ប្រយោជន៍​របស់​សេចក្តី​ងងឹត​ឡើយ ប៉ុន្តែ ត្រូវ​លាត​ត្រដាង​ការ​ទាំង​នោះ​វិញ។ ដ្បិត​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​ដោយ​សម្ងាត់ នោះ​សូម្បី​តែ​និយាយ ក៏​គួរ​ឲ្យ​ខ្មាស​ទៅ​ហើយ តែ​ការ​ទាំង​អស់​បាន​លាត​ត្រដាង​ឲ្យ​ឃើញ​ច្បាស់ ដោយ​សារ​ពន្លឺ ដ្បិត​គឺ​ពន្លឺ​ហើយ​ដែល​គេ​មើល​ឃើញ​អ្វីៗ​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​សេចក្ដី​ថ្លែង​ទុក​មក​ថា «អ្នក​ដែល​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះ‌គ្រីស្ទ​នឹង​ចាំង​ពន្លឺ​មក​លើ​អ្នក»។ ដូច្នេះ ចូរ​ប្រយ័ត្ន​ពី​របៀប​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ឲ្យ​មែន​ទែន កុំ​ឲ្យ​ដូច​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ តែ​ដូច​ជា​មនុស្ស​មាន​ប្រាជ្ញា​វិញ ទាំង​ចេះ​ប្រើ​ប្រាស់​ពេល​វេលា​ផង ព្រោះ​សម័យ​នេះ​អាក្រក់​ណាស់។ ដូច្នេះ កុំ​ល្ងង់​ខ្លៅ​ឡើយ តែ​ត្រូវ​យល់​ពី​អ្វី​ដែល​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អម្ចាស់។ កុំ​ស្រវឹង​ស្រា ដ្បិត​ស្រា​នាំ​ឲ្យ​ព្រើល​ចិត្ត តែ​ចូរ​ឲ្យ​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​វិញ ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ និង​ចម្រៀង​ខាង​វិញ្ញាណ ទាំង​ច្រៀង ហើយ​បង្កើត​ជា​ទំនុក​សរសើរ​ថ្វាយ​ព្រះ‌អម្ចាស់​ឲ្យ​អស់​ពី​ចិត្ត ហើយ​រស់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ដូច​ព្រះ‌គ្រីស្ទ​បាន​ស្រឡាញ់​យើង ព្រម​ទាំង​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ជំនួស​យើង ទុក​ជា​តង្វាយ និង​ជា​យញ្ញ‌បូជា​ដ៏​មាន​ក្លិន​ក្រអូប​ចំពោះ​ព្រះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:4

ចូរ​យក​ព្រះ‌យេហូវ៉ា​ជា​អំណរ​របស់​អ្នក​ចុះ នោះ​ព្រះ‌អង្គ​នឹង​ប្រទាន​អ្វីៗ ដែល​ចិត្ត​អ្នក​ប្រាថ្នាចង់​បាន។

ជំពូក    |  កំណែ ចម្លង
ភីលីព 2:5

ត្រូវ​តែ​មាន​គំនិត​ដូច​ជា​ព្រះ‌គ្រីស្ទ‌យេស៊ូវ​វិញ

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 3:16

យើង​ស្គាល់​សេចក្ដី​ស្រឡាញ់ដោយ​សារ​សេចក្ដី​នេះ គឺ​ព្រះ‌អង្គ​បាន​ស៊ូ​ប្តូរ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​សម្រាប់​យើង ដូច្នេះ យើង​ក៏ត្រូវ​ប្តូរ​ជីវិត​របស់​យើង​សម្រាប់​បង‌ប្អូន​ដែរ។

ជំពូក    |  កំណែ ចម្លង
បទ​ចម្រៀង​សាឡូម៉ូន 5:10

៙ ស្ងួន​សម្លាញ់​របស់​ខ្ញុំ​សម្បុរ​ស មាន​ថ្ពាល់​ក្រហម ទ្រង់​ជា​ឯក​អង្គ​ក្នុង​ពួក​មួយ​ម៉ឺន​នាក់

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:28

យើង​ដឹង​ថា គ្រប់​ការ​ទាំង​អស់ ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្តី​ល្អ ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ត្រាស់​ហៅ ស្រប​តាម​គម្រោង​ការ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
កូឡុស 3:17

ការ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ទោះ​ជា​ពាក្យ​សម្ដី ឬ​ការ​ប្រព្រឹត្ត​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ ជា​ព្រះ‌វរបិតា តាម​រយៈ​ព្រះ‌អង្គ​ផង។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 10:31

ដូច្នេះ ទោះ​បើ​អ្នក​បរិ‌ភោគ ឬ​ផឹក ឬ​ធ្វើ​អ្វី​ក៏​ដោយ ចូរ​ធ្វើ​អ្វីៗ​ទាំង‌អស់​សម្រាប់​ជា​សិរីល្អ​ដល់​ព្រះ​ចុះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 85:10

សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ‌ត្រង់ ជួប​គ្នា សេចក្ដី​សុចរិត និង​សេចក្ដី​សុខ​សាន្ត ថើប​គ្នា។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 13:11

ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ ចូរ​មាន​អំណរ ចូរ​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​មាន​ចិត្ត​ក្សេមក្សាន្ត ចូរ​មាន​គំនិត​ដូច​គ្នា ចូរ​រស់​នៅ​ដោយ​សុខ‌សាន្ត​ជាមួយ​គ្នា នោះ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​សុខ‌សាន្ត នឹង​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 13:16

កុំ​ភ្លេច​នឹង​ធ្វើ​ល្អ ហើយ​ចែក​ចាយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មាន ដ្បិត​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យញ្ញ​បូជា​បែប​នេះ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 6:4

ឪពុក​រាល់​គ្នា​អើយ កុំ​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​មួម៉ៅ​ឡើយ តែ​ត្រូវ​អប់រំ​វា​ទៅ​តាម​ដំបូន្មាន និង​សេចក្តី​ដាស់​តឿន​របស់​ព្រះ‌អម្ចាស់​វិញ។

ជំពូក    |  កំណែ ចម្លង
បទ​ចម្រៀង​សាឡូម៉ូន 6:3

ខ្ញុំ​ជា​របស់​ផង​ស្ងួន​សម្លាញ់​នៃ​ខ្ញុំ ហើយ​ទ្រង់ជា​របស់​ផង​ខ្ញុំ​ដែរ ទ្រង់​ឃ្វាល​ហ្វូង​សត្វ​នៅ​ទី​មាន​ផ្កា​កំភ្លឹង។

ជំពូក    |  កំណែ ចម្លង
រ៉ូម 15:7

ដូច្នេះ ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់​ទាក់ ដូច​ព្រះ‌គ្រីស្ទ​បាន​ទទួល​យើង​ដែរ សម្រាប់​ជា​សិរីល្អ​របស់​ព្រះ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 4:12

ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ​រស់​នៅ ហើយ​ពូកែ ក៏​មុត​ជាង​ដាវ​មុខ​ពីរ ដែល​អាច​ចាក់​ទម្លុះ​ចូល​ទៅ​កាត់​ព្រលឹង និង​វិញ្ញាណ​ចេញ​ពី​គ្នា កាត់​សន្លាក់ និង​ខួរ​ឆ្អឹង​ចេញ​ពី​គ្នា ហើយ​ក៏​វិនិច្ឆ័យ​គំនិត និង​បំណង​ដែល​នៅ​ក្នុង​ចិត្ត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 34:3

ឱ សូម​តម្កើង​ព្រះ‌យេហូវ៉ា​ជា​មួយ​ខ្ញុំ ចូរ​យើង​នាំ​គ្នា​លើក​តម្កើង ព្រះ‌នាម​ព្រះ‌អង្គ​ជា​មួយ​គ្នា។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 31:30

រូប​ឆោម‌ឆាយ​ជា​សេចក្ដី​បញ្ឆោត ហើយ​មុខ​ស្រស់​ល្អ​ក៏​ឥត​ប្រ‌យោជន៍​ដែរ តែ​ស្ត្រី​ណា​ដែល​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​នឹង​មាន​គេ​សរសើរ​វិញ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 13:34-35

ខ្ញុំ​ឲ្យ​ឱវាទ​មួយ​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ ដោយ​សារ​ការ​នេះ​ឯង គឺដោយ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក»។

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 5:8

បើ​អ្នក​ណា​មិន​ផ្គត់‌ផ្គង់​ញាតិ​សន្តាន​របស់​ខ្លួន ជា​ពិសេស​ក្រុម​គ្រួសារ​របស់​ខ្លួន អ្នក​នោះ​ឈ្មោះ​ថា​បាន​បោះ‌បង់​ចោល​ជំនឿ ហើយ​អាក្រក់​ជាង​អ្នក​មិន​ជឿ​ទៅ​ទៀត។

ជំពូក    |  កំណែ ចម្លង
បទ​ចម្រៀង​សាឡូម៉ូន 8:10

ខ្ញុំ​ជា​កំផែង​មួយ ហើយ​ដោះ​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ប៉ម នោះ​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌នេត្រ​របស់​ទ្រង់ ដូច​ជា​អ្នក​ដែល​នាំ​ឲ្យ​មាន សេចក្ដី​សុខ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 7:9

ប៉ុន្តែ បើ​គេ​អត់​ទ្រាំ​មិន​បាន ចូរ​រៀប‌ការ​ចុះ ដ្បិត​ដែល​រៀប‌ការ នោះ​ប្រសើរ​ជាង​ទុក​ឲ្យ​មាន​តណ្ហា​ពុះ​កញ្ជ្រោល។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 5:9

(ដ្បិត​ផល​ផ្លែ​នៃ​ពន្លឺ មាន​នៅ​ក្នុង​គ្រប់​សេចក្ដី​ល្អ សេចក្តី​សុចរិត និង​សេចក្តី​ពិត)។

ជំពូក    |  កំណែ ចម្លង
រ៉ូម 14:19

ហេតុ​ដូច្នេះ យើង​ត្រូវ​ដេញ​តាម​អ្វី​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត និង​អ្វី​ដែល​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 2:17

ចូរ​គោរព​មនុស្ស​គ្រប់​គ្នា ចូរ​ស្រឡាញ់​បង‌ប្អូន​រួម​ជំនឿ ចូរ​កោត​ខ្លាច​ព្រះ ហើយ​គោរព​ស្តេច​ផង។

ជំពូក    |  កំណែ ចម្លង
បទ​ចម្រៀង​សាឡូម៉ូន 8:5

តើ​នាង​ណា​ដែល​ឡើង​មក​ពី​ទី​រហោ‌ស្ថាន កំពុង​ផ្អែក​លើ​អ្នក​ស្ងួន​សម្លាញ់​របស់​នាង​ដូច្នេះ? យើង​បាន​បណ្ដាល​ឲ្យ​ឯង​មាន សេចក្ដី​ស្រឡាញ់​នៅក្រោម​ដើម​សារី ជា​ទី​ដែល​ម្តាយ​ឯង​បាន​ឈឺ​នឹង​សម្រាល ជា​ទី​ដែល​អ្នក​ឈឺ​នឹង​សម្រាល​បាន​បង្កើត​ឯង​មក។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 7:17

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ម្នាក់ៗ​ត្រូវ​រស់​នៅ​តាម​ចំណែក​ដែល​ព្រះ‌អម្ចាស់​បាន​ចែក​ឲ្យ តា​មការ​ដែល​ព្រះ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​ចុះ។ ខ្ញុំ​បង្គាប់​ដូច្នេះ​នៅ​គ្រប់​ក្រុម​ជំនុំ​ទាំង‌អស់។

ជំពូក    |  កំណែ ចម្លង
រ៉ូម 15:13

សូម​ព្រះ​នៃ​សេចក្តី​សង្ឃឹម បំពេញ​អ្នក​រាល់​គ្នា​ដោយ​អំណរ និង​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង​ដោយ​សារ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 7:7

ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ទាំង‌អស់​បាន​ដូច​ជា​ខ្ញុំ ក៏​ប៉ុន្តែ ម្នាក់ៗ​មាន​អំណោយ‌ទាន​មួយ​មក​ពី​ព្រះ​រៀងៗ​ខ្លួន ម្នាក់​មាន​យ៉ាង​នេះ ម្នាក់​ទៀត​មាន​យ៉ាង​នោះ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 7:40

ប៉ុន្តែ តាម​គំនិត​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា បើ​នាង​រស់​នៅ​មិន​រៀប‌ការ​បាន នោះ​នាង​នឹង​បាន​សប្បាយ​ជាង ហើយ​ខ្ញុំ​យល់​ថា ខ្ញុំ​ក៏​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 91:1-2

អ្នក​ណា​ដែល​រស់​នៅ​ក្រោម​ជម្រក នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់ ព្រះ‌ចេស្តា ។ នោះ​នឹង​គ្មាន​សេចក្ដី​អាក្រក់​ណា កើត​មាន​ដល់​អ្នក​ឡើយ ក៏​គ្មាន​គ្រោះ​កាច​ណា​មក​ជិត ទី​លំនៅ​របស់​អ្នក​ដែរ។ ៙ ដ្បិត​ព្រះ‌អង្គ​នឹង​បង្គាប់​ពួក​ទេវតា របស់​ព្រះ‌អង្គពី​ដំណើរ​អ្នក ឲ្យ​បាន​ថែ‌រក្សាអ្នក ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​អ្នក។ ទេវតា​ទាំង​នោះ​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​ជើង​អ្នក​ទង្គិច​នឹង​ថ្ម។ អ្នក​នឹង​ដើរ​ជាន់​សត្វ​សិង្ហ និង​ពស់​វែក ឯ​សិង្ហ​ស្ទាវ និង​នាគ អ្នក​អាច​នឹង​ជាន់​ឈ្លី​ដោយ​ជើង​បាន។ ៙ ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​ថា «ដោយ​ព្រោះ​គេ​បាន​យកយើង​ជា​ទី​ស្រឡាញ់ យើង​នឹង​រំដោះ​គេ យើង​នឹង​ការ​ពារ​គេ ព្រោះ​គេ​ទទួល​ស្គាល់​ឈ្មោះ​យើង។ កាល​គេ​អំពាវ‌នាវ​រក​យើង យើង​នឹង​ឆ្លើយ​តបដល់​គេ យើង​នឹង​នៅ​ជា​មួយ​គេ​ក្នុង​គ្រា​ទុក្ខ​លំបាក យើង​នឹង​សង្គ្រោះ​គេ ហើយ​លើក​មុខ​គេ។ យើង​នឹង​ឲ្យ​គេ​ស្កប់​ចិត្ត​ដោយ​អាយុ​យឺន​យូរ ហើយ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ ការ​សង្គ្រោះ​របស់​យើង»។ ខ្ញុំ​នឹង​ពោល​អំពី​ព្រះ‌យេហូវ៉ា​ថា «ព្រះ‌អង្គ​ជា​ទី​ពឹង​ពំនាក់ ជា​បន្ទាយ​របស់​ទូល‌បង្គំ ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ»។

ជំពូក    |  កំណែ ចម្លង
បទ​ចម្រៀង​សាឡូម៉ូន 7:10

៙ ខ្ញុំ​ម្ចាស់​ជា​របស់​ផង​ស្ងួន​សម្លាញ់​នៃ​ខ្ញុំ ហើយ​ទ្រង់​មាន​សេចក្ដី​ប៉ង​ប្រាថ្នា ចំពោះ​រូប​ខ្ញុំ​ម្ចាស់

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 29:20

លោក​យ៉ាកុប​នៅ​បម្រើ​អស់​រយៈ​ពេល​ប្រាំពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​នាង​រ៉ាជែល តែ​ដោយ​ព្រោះ​លោក​ស្រឡាញ់​នាង រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​នោះ ហាក់​ដូច​ជា​បួន​ដប់​ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​លោក។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 11:3

ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ‌គ្រីស្ទ​ជា​សិរសា​របស់​បុរស​គ្រប់​រូប ប្ដី​ជា​ក្បាល​របស់​ប្រពន្ធ ហើយ​ព្រះ​ជាសិរសា​របស់​ព្រះ‌គ្រីស្ទ។

ជំពូក    |  កំណែ ចម្លង
បទ​ចម្រៀង​សាឡូម៉ូន 2:8

ន៎ុះន៏ សំឡេង​របស់​ស្ងួន​សម្លាញ់​ខ្ញុំ មើល៍ ទ្រង់​មក​ហើយ កំពុង​តែ​ផ្លោះ​នៅ​លើ​ភ្នំ ហើយ​លោត​សម្ទុះ​ក្អែក​នៅ​លើ​ទួល

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:105

៙ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ជា​ចង្កៀង​ដល់​ជើង​ទូល‌បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 4:2

ទាំង​មាន​ចិត្ត​សុភាព ហើយ​ស្លូត‌បូត​គ្រប់​ជំពូក ទាំង​អត់‌ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:31

ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច​ពី​សេចក្តី​ទាំង​នេះ? ប្រសិន‌បើ​ព្រះ​កាន់​ខាង​យើង តើ​អ្នក​ណា​អាច​ទាស់​នឹង​យើង​បាន?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 32:8

៙ យើង​នឹង​បង្ហាត់​បង្រៀន​អ្នកឲ្យ​ស្គាល់​ផ្លូវ ដែល​អ្នក​ត្រូវ​ដើរ យើង​នឹង​ទូន្មាន​អ្នក ទាំង​ភ្នែក​យើង​មើល​អ្នក​ជាប់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 34:17-18

ពេល​មនុស្ស​សុចរិត​ស្រែក​រក​ជំនួយ ព្រះ‌យេហូវ៉ា​ព្រះ​សណ្ដាប់ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច ពី​គ្រប់​ទុក្ខ​លំបាក​របស់​គេ។ ព្រះ‌យេហូវ៉ា​គង់​នៅ​ជិត​អ្នក ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ ហើយ​សង្គ្រោះ​អស់​អ្នក ដែល​មាន​វិញ្ញាណ​សោក​សង្រេង។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 3:20-21

ឯ​ព្រះ​ដែល​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អ្វីៗ​ដែល​យើង​សូម ឬ​គិត ដោយ​ព្រះ‌ចេស្តា​ដែល​ធ្វើ​ការ​នៅ​ក្នុង​យើង សូម​លើក​តម្កើង​សិរី​ល្អ​ដល់​ព្រះ‌អង្គ ក្នុង​ក្រុម​ជំនុំ និង​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដល់​គ្រប់​ជំនាន់ អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 12:14

ចូរ​សង្វាតឲ្យ​បាន​សុខ​ជាមួយ​មនុស្ស​ទាំង​អស់ ហើយ​ឲ្យ​បាន​បរិសុទ្ធ ដ្បិត​បើ​គ្មាន​ភាព​បរិសុទ្ធ​ទេ គ្មាន​អ្នក​ណាអាច​ឃើញ​ព្រះ‌អម្ចាស់​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 5:17

ដូច្នេះ បើ​អ្នក​ណា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ អ្នក​នោះ​កើត​ជា​ថ្មី​ហើយ អ្វីៗ​ដែល​ចាស់​បាន​កន្លង​ផុត​ទៅ មើល៍ អ្វីៗ​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ!

ជំពូក    |  កំណែ ចម្លង
បទ​ចម្រៀង​សាឡូម៉ូន 4:1

មាស​សម្លាញ់​អើយ អូន​ស្អាត​ណាស់ មើល៍ អូន​ជា​ស្រីស្រស់ស្អាត​ណាស់ ភ្នែកអូន​ដែល​បាំង​ដោយ​ស្បៃ មើល​ទៅ​ដូច​ជា​ភ្នែក​ព្រាប សក់​មាន​ភាព​ដូច​ជា​ហ្វូង​ពពែ ដែល​ដេក​នៅ​ចង្កេះ​ភ្នំ នៅ​ស្រុក​កាឡាត។

ជំពូក    |  កំណែ ចម្លង
១ ថែស្សាឡូនីច 5:16-18

ចូរ​អរ​សប្បាយ​ជា‌និច្ច ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ចូរ​អរ​ព្រះ‌គុណ​ក្នុង​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់ ដ្បិត​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

ជំពូក    |  កំណែ ចម្លង
កូឡុស 3:2

ចូរ​គិត​ពី​អ្វីៗ​ដែល​នៅ​ខាង​លើ កុំ​គិត​ពី​អ្វីៗ​ដែល​នៅ​ផែនដី​ឡើយ

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 5:9

មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្សះ‌ផ្សា​គេ ដ្បិត​អ្នក​ទាំង​នោះ​នឹង​មាន​ឈ្មោះ​ថា​ជា​កូន​របស់​ព្រះ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 4:12

គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ តែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​យើង ហើយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ក៏​នឹង​ពេញ​ខ្នាតនៅ​ក្នុង​យើង​ដែរ។

ជំពូក    |  កំណែ ចម្លង
បទ​ចម្រៀង​សាឡូម៉ូន 7:6-7

៙ ឱ​មាស​សម្លាញ់​អើយ អូន​ស្រស់‌បស់​ល្អ ហើយ​ប្រិម‌ប្រិយ គួរ​រីក‌រាយ​ណាស់​ហ្ន៎ រូប​រាង​របស់​អូន​ដូច​ជា​ដើម​លម៉ើ ហើយ​ដោះ​អូន​ដូច​ជា​ចង្កោម​ផ្លែ​លម៉ើ។

ជំពូក    |  កំណែ ចម្លង
ភីលីព 2:14-15

ចូរ​ធ្វើ​គ្រប់​ការ​ទាំង​អស់​ដោយ​ឥត​ត្អូញ‌ត្អែរ ឥត​ប្រ‌កែក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ឥត​សៅ‌ហ្មង ឥត​កិច្ច‌កល ជា​កូន​ព្រះ​ដែល​រក​បន្ទោស​មិន​បាន នៅ​ក្នុង​តំណ​មនុស្ស​វៀច និង​ខិល​ខូច ដែល​អ្នក​រាល់​គ្នា​ភ្លឺ​នៅ​កណ្ដាល​គេ ដូច​ជា​តួ​ពន្លឺ​បំភ្លឺ​ពិភព​លោក។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 4:8-9

លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា‌និច្ច ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្តី​ស្រឡាញ់​គ្រប​បាំង​អំពើ​បាប​ជា​អនេក‌អនន្ត ។ ចូរ​ទទួល​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​រាក់​ទាក់ ដោយ​ឥត​ត្អូញ‌ត្អែរ​ឡើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 13:10

ផល​នៃ​សេចក្ដី​ឆ្មើង‌ឆ្មៃ នោះ​មាន​តែ​ការ​ទាស់​ទែង​គ្នា​ប៉ុណ្ណោះ តែ​ប្រាជ្ញា​ស្ថិត​នៅ​នឹង​ពួក​អ្នក ដែល​ស្តាប់​តាម​សេចក្ដី​ទូន្មាន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:23-24

ឱ​ព្រះ​អើយ សូម​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​ស្គាល់​ចិត្ត​ទូល‌បង្គំ​ផង! សូម​ល្បង​មើល​ទូល‌បង្គំ ដើម្បី​ឲ្យ​ស្គាល់​គំនិត​ទូល‌បង្គំ។ សូម​ទត​មើល ប្រសិន‌បើ​មាន​អំពើ​អាក្រក់​ណា នៅ​ក្នុង​ទូល‌បង្គំ ហើយ​នាំ​ទូល‌បង្គំ តាម​ផ្លូវ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​ផង។

ជំពូក    |  កំណែ ចម្លង
បទ​ចម្រៀង​សាឡូម៉ូន 5:1

ឱ​ប្អូន ជា​ប្រពន្ធ​អើយ យើង​បាន​ចូល​មក​ក្នុង​សួន‌ច្បារ​យើង​ហើយ យើង​បាន​បេះ​ជ័រ​ល្វីង‌ទេស និង​គ្រឿង​ក្រអូប​របស់​យើង យើង​បាន​បរិ‌ភោគ​សំណុំ និង​ទឹក​ឃ្មុំ​របស់​យើង យើង​បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ និង​ទឹក​ដោះ​គោ​ហើយ ឱ​សម្លាញ់​រាល់​គ្នា​អើយ ចូរ​ពិសា​ចុះ ឱ​មាស​សម្លាញ់​រាល់​គ្នា​អើយ ចូរ​ផឹក​ចុះ អើ ផឹក​ឲ្យ​បរិបូរ​ទៅ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:37

ទេ ក្នុង​គ្រប់​សេចក្តី​ទាំង​នេះ យើង​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យ​ជម្នះ​ទៅ​ទៀត តាម​រយៈ​ព្រះ‌អង្គ​ដែល​បាន​ស្រឡាញ់​យើង។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 7:35

ខ្ញុំ​និយាយ​ដូច្នេះ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា មិន​មែន​ដាក់​អន្ទាក់​អ្នក​រាល់​គ្នា​ទេ គឺ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​បាន​ល្អ ហើយ​បម្រើ​ព្រះ‌អម្ចាស់​ដោយ​គ្មាន​ចិត្ត​ប្រទាញ​ប្រទង់។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 5:10

ក្រោយ​ពី​អ្នក​រាល់​គ្នា​បាន​រង​ទុក្ខ​មួយ​រយៈ​ពេល​ខ្លី ព្រះ​ដ៏​មាន​ព្រះ‌គុណ​សព្វ​គ្រប់ ដែល​ទ្រង់​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា មក​ក្នុង​សិរី​ល្អ​របស់​ព្រះ‌អង្គដ៏​ស្ថិត‌ស្ថេរ​អស់​កល្ប​ជា‌និច្ច​ក្នុង​ព្រះ‌គ្រីស្ទ ព្រះ‌អង្គ​នឹង​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​បាន​គ្រប់​លក្ខណ៍ ឲ្យ​បាន​រឹង​ប៉ឹង ឲ្យ​មាន​កម្លាំង ហើយ​តាំង​អ្នក​រាល់​គ្នា​ឲ្យ​បាន​មាំ‌មួន​ឥត​រង្គើ​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 4:29

មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​និយាយ​តែ​ពាក្យ​ល្អៗ សម្រាប់​ស្អាង​ចិត្ត​តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះ‌គុណ​ដល់​អស់​អ្នក​ដែល​ស្តាប់។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:26

ព្រះ‌វិញ្ញាណ​ក៏​ជួយ​ដល់​ភាព​ទន់​ខ្សោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ថា​គួរ​អធិស្ឋាន​ដូច​ម្តេច​ទេ តែ​ព្រះ‌វិញ្ញាណ​ផ្ទាល់ ទ្រង់​ទូល​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន។

ជំពូក    |  កំណែ ចម្លង
កូឡុស 4:6

ចូរ​ឲ្យ​ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ​ជា‌និច្ច ទាំង​បង់​អំបិល​ផង ដើម្បី​ឲ្យ​ដឹង​ថា អ្នក​រាល់​គ្នា​គួរ​ឆ្លើយ​ដល់​មនុស្ស​គ្រប់​គ្នា​យ៉ាង​ណា។

ជំពូក    |  កំណែ ចម្លង
បទ​ចម្រៀង​សាឡូម៉ូន 8:14

៙ ឱ​ស្ងួន​សម្លាញ់​របស់​ខ្ញុំ​ម្ចាស់​អើយ សូម​ឆាប់​ធ្វើ​ដូច​ជា​ប្រើស ឬ​ក្តាន់​ស្ទាវ នៅ​លើ​ភ្នំ​គ្រឿង​ក្រអូប​ទៅ។:៚

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 22:6

ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត នោះ​វា​នឹង​មិន​លះ‌បង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់។

ជំពូក    |  កំណែ ចម្លង
រ៉ូម 12:21

មិន​ត្រូវ​ឲ្យ​សេចក្តី​អាក្រក់​ឈ្នះ​អ្នក​ឡើយ តែ​ត្រូវ​ឈ្នះ​សេចក្តី​អាក្រក់ ដោយ​សេចក្តី​ល្អ​វិញ។

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 15:12

នេះ​ជា​បទ‌បញ្ជា​របស់​ខ្ញុំ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 7:24

បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​មាន​សណ្ឋាន​យ៉ាង​ណា ក្នុង​កាល​ដែល​ព្រះ​ត្រាស់​ហៅ នោះ​ត្រូវ​រស់​នៅ​តាម​សណ្ឋាន​នោះ​នៅ​ចំពោះ​ព្រះ​ចុះ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 15:1-2

យើង​ដែល​ជា​អ្នក​រឹង​មាំ គួរ​តែ​ទ្រាំ‌ទ្រ​នឹង​ភាព​ទន់​ខ្សោយ​របស់​អ្នក​ដែល​មិន​រឹង​មាំ ហើយ​មិន​ត្រូវ​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង​ឡើយ។ មាន​សេចក្តី​មួយ​ចែង​ទៀត​ថា៖ «ពួក​សាសន៍​ដទៃ​អើយ ចូរ​អរ​សប្បាយ​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ចុះ» ។ ហើយ​មាន​ចែង​ទៀត​ថា៖ «អ្នក​រាល់​គ្នា​ជា​សាសន៍​ដទៃ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌អម្ចាស់ ចូរ​ឲ្យ​ប្រជា​រាស្ដ្រ​ទាំង​អស់​សរសើរ​តម្កើង​ព្រះ‌អង្គ​ចុះ» ។ មួយ​ទៀត លោក​អេសាយ​ថ្លែង​ថា៖ «នឹង​មាន​ឫស​មួយ​របស់​លោក​អ៊ីសាយ កើត​មក អ្នក​នោះ​នឹង​ឈរ​ឡើង​គ្រប់​គ្រង​ពួក​សាសន៍​ដទៃ ហើយ​ពួក​សាសន៍​ដទៃ​នឹង​សង្ឃឹម​លើ​ព្រះ‌អង្គ» ។ សូម​ព្រះ​នៃ​សេចក្តី​សង្ឃឹម បំពេញ​អ្នក​រាល់​គ្នា​ដោយ​អំណរ និង​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង​ដោយ​សារ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ ឱ​បង‌ប្អូន​អើយ ខ្លួន​ខ្ញុំ​ផ្ទាល់​ជឿ​ជាក់​ថា អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្អ​ពោរ​ពេញ និង​មាន​ពេញ​ដោយ​ចំណេះ​គ្រប់​យ៉ាង ហើយ​អាច​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​បាន។ ប៉ុន្តែ ក្នុង​ចំណុច​ខ្លះ ខ្ញុំ​បាន​សរសេរ​មក​រំឭក​អ្នក​រាល់​គ្នា​ដោយ​ចិត្ត​ក្លាហាន ដោយ​សារ​ព្រះ‌គុណ​ដែល​ព្រះ​ប្រទាន​មក​ខ្ញុំ ឲ្យ​ខ្ញុំ​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ដល់​ពួក​សាសន៍​ដទៃ ក្នុង​ការ‌ងារ​ជា​សង្ឃ​នៃ​ដំណឹង​ល្អ​របស់​ព្រះ ដើម្បី​នាំ​ពួក​សាសន៍​ដទៃ​ជា​តង្វាយ​ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ ដូច្នេះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ខ្ញុំ​មាន​ហេតុ​នឹង​អួត​អំពី​កិច្ច‌ការ​ដែល​ខ្ញុំ​ធ្វើ​ថ្វាយ​ព្រះ។ ដ្បិត​ខ្ញុំ​មិន​ហ៊ាន​និយាយ​អ្វី ក្រៅ​ពី​ការ​ដែល​ព្រះ‌គ្រីស្ទ​បាន​ធ្វើ​តាម​រយៈ​ខ្ញុំ ដើម្បី​នាំ​សាសន៍​ដទៃ​ឲ្យ​ស្តាប់​បង្គាប់​ឡើយ ទោះ​ដោយ​ពាក្យ​សម្ដី និង​កិច្ច‌ការ​ក្ដី ដោយ​អំណាច​នៃ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ក្ដី ដោយ​សារ​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ​របស់​ព្រះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​នៅ​គ្រប់​ទី​កន្លែង ចាប់​ពី​ក្រុង​យេរូ‌សាឡិម រហូត​ទៅ​ដល់​ស្រុក​អ៊ីលី‌រីកុន។ យើង​ម្នាក់ៗ​ត្រូវ​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន ដើម្បី​ជា​ការ​ល្អ​សម្រាប់​ស្អាង​ចិត្ត​ឡើង

ជំពូក    |  កំណែ ចម្លង
អេភេសូរ 3:16-17

ខ្ញុំ​អធិស្ឋាន​សូម​ព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រើន​កម្លាំង​មនុស្ស​ខាង​ក្នុង ដោយ​ព្រះ‌ចេស្ដា តាម​រយៈ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ តាម​សិរី​ល្អ​ដ៏​ប្រ‌សើរ​ក្រៃ​លែង​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​ព្រះ‌គ្រីស្ទ​បាន​គង់​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា តាម​រយៈ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចាក់​ឫស ហើយ​តាំង​មាំ‌មួន​ក្នុង​សេចក្តី​ស្រឡាញ់។

ជំពូក    |  កំណែ ចម្លង
កូឡុស 1:11

សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង ប្រកប​ដោយ​ព្រះ​ចេស្ដា​គ្រប់​ជំពូក ដោយ​ឫទ្ធិ‌បារមី​ដ៏​រុង​រឿង​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​ទ្រាំទ្រ និង​អត់​ធ្មត់​គ្រប់​យ៉ាង ដោយ​អំណរ

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 25:11

ពាក្យ​សម្ដី​ដែល​និយាយ​ចំ​ពេល នោះ​ធៀប​ដូច​ជា​ផ្លែ​សារី​មាស ឆ្លាក់​ភ្ជាប់​នឹង​ក្បាច់​ប្រាក់។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 6:18-20

ចូរ​រត់​ចេញ​ពី​អំពើ​សហាយ​ស្មន់​ទៅ! រាល់​អំពើ​បាប​ដែល​មនុស្ស​ប្រព្រឹត្ត នោះ​នៅ​ខាង​ក្រៅ​រូប‌កាយ​ទេ តែ​អ្នក​ដែល​ប្រព្រឹត្ត​សហាយ​ស្មន់ អ្នក​នោះ​ធ្វើ​បាប​ទាស់​នឹង​រូប‌កាយ​របស់​ខ្លួន​ហើយ។ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា រូប‌កាយ​របស់​អ្នក​រាល់​គ្នា ជា​ព្រះ‌វិហារ​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នៅ​ក្នុង​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​ទទួល​មក​ពី​ព្រះ​ទេ​ឬ? អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ខ្លួន​ឯង​ទៀត​ទេ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ពួក​បរិសុទ្ធ​នឹង​ជំនុំ‌ជម្រះ​ពិភព​លោក​ទេ​ឬ? ប្រសិន‌បើ​អ្នក​រាល់​គ្នា​ជំនុំ‌ជម្រះ​ពិភព​លោក​ដូច្នេះ ម្ដេច​ក៏​អ្នក​រាល់​គ្នា​គ្មាន​សមត្ថ‌ភាព​នឹង​ជំនុំ‌ជម្រះ​រឿងរ៉ាវ​ដ៏​តូច​បំផុត​នេះ? ដ្បិត​ព្រះ​បាន​ចេញ​ថ្លៃ​លោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ ចូរ​លើក​តម្កើង​ព្រះ នៅ​ក្នុង​រូប‌កាយ​របស់​អ្នក​រាល់​គ្នា​ចុះ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 12:10-11

ដ្បិត​ឪពុក​យើង​តែង​វាយ​ប្រដៅ​យើង​តែ​មួយ​រយៈ​ពេល​ខ្លី តាម​តែ​គាត់​យល់​ឃើញ ប៉ុន្តែ ព្រះ‌អង្គ​វាយ​ប្រដៅ​យើង សម្រាប់​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ឲ្យ​យើង​បាន​បរិសុទ្ធ​រួម​ជា​មួយ​ព្រះ‌អង្គ។ កាល​ណា​មាន​ការ​វាយ​ប្រដៅ មើល​ទៅ​ដូច​ជា​ឈឺ​ចាប់​ណាស់ មិន​មែន​សប្បាយ​ទេ តែ​ក្រោយ​មក​ក៏​បង្កើត​ផល​ជា​សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​សុចរិត ដល់​អស់​អ្នក​ដែល​ចេះ​បង្ហាត់​ខ្លួន​តាម​របៀបនេះ។

ជំពូក    |  កំណែ ចម្លង
បទ​ចម្រៀង​សាឡូម៉ូន 2:5

សូម​ទប់‌ទល់​ខ្ញុំ​ដោយ​ផែន​ទំពាំង‌បាយ‌ជូរ ហើយ​ចម្រើន​កម្លាំង​ខ្ញុំ​ដោយ​ផ្លែ​សារី​ផង ដ្បិត​ខ្ញុំ​ឈឺ​ដោយ​រោគ​ស្រឡាញ់

ជំពូក    |  កំណែ ចម្លង
រ៉ូម 12:2

មិន​ត្រូវ​ត្រាប់​តាម​សម័យ​នេះ​ឡើយ តែ​ចូរ​ឲ្យ​បាន​ផ្លាស់​ប្រែ ដោយ​គំនិត​របស់​អ្នក​រាល់​គ្នា​បាន​កែ​ជា​ថ្មី ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ស្គាល់​អ្វី​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ គឺ​អ្វី​ដែល​ល្អ អ្វី​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ ហើយ​គ្រប់​លក្ខណ៍។

ជំពូក    |  កំណែ ចម្លង
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម