ប៉ុន្ដែព្រះអង្គមានបន្ទូលថា៖ «គឺអស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយកាន់តាមទេតើ ដែលមានពរ»។
២ ធីម៉ូថេ 4:7 - Khmer Christian Bible ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការប្រណាំងរបស់ខ្ញុំ ហើយខ្ញុំក៏បានរក្សាជំនឿដែរ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានប្រយុទ្ធក្នុងការប្រយុទ្ធដ៏ល្អហើយ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងហើយ ខ្ញុំបានរក្សាជំនឿជាប់ដដែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំនៅតែរក្សាជំនឿជាប់ដដែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបានពុះពារតយុទ្ធល្អប្រសើរ ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្ដីជំនឿទៅហើយ អាល់គីតាប ខ្ញុំបានពុះពារតយុទ្ធល្អប្រសើរ ខ្ញុំបានរត់ដល់ទីដៅ ហើយខ្ញុំនៅតែកាន់ជំនឿជាប់ដដែល។ |
ប៉ុន្ដែព្រះអង្គមានបន្ទូលថា៖ «គឺអស់អ្នកដែលឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយកាន់តាមទេតើ ដែលមានពរ»។
គ្រាប់ពូជលើដីល្អ អ្នកទាំងនេះជាអស់អ្នកដែលបានឮព្រះបន្ទូល និងបានរក្សាទុកដោយចិត្ដល្អទៀងត្រង់ ហើយបង្កើតផលផ្លែដោយសេចក្ដីអត់ធ្មត់។
ខ្ញុំបានបង្ហាញឲ្យពួកអ្នកដែលព្រះអង្គបានជ្រើសរើសពីលោកិយប្រទានឲ្យខ្ញុំនោះបានស្គាល់ព្រះនាមរបស់ព្រះអង្គហើយ។ ពួកអ្នកទាំងនោះជារបស់ព្រះអង្គ ហើយព្រះអង្គបានប្រទានពួកគេឲ្យខ្ញុំ រួចពួកគេបានកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។
ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «អាហាររបស់ខ្ញុំ គឺការធ្វើតាមបំណងរបស់ព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមក ហើយធ្វើឲ្យកិច្ចការរបស់ព្រះអង្គសម្រេច
កាលលោកយ៉ូហានកំពុងបញ្ចប់ភារកិច្ចរបស់គាត់ គាត់បាននិយាយថា តើបងប្អូនស្មានថាខ្ញុំជានរណា? ខ្ញុំមិនមែនជាព្រះអង្គនោះទេ ប៉ុន្ដែមើល៍ ព្រះអង្គដែលយាងមកក្រោយខ្ញុំ នោះខ្ញុំមិនស័ក្ដិសមស្រាយខ្សែស្បែកជើងរបស់ព្រះអង្គផង។
ប៉ុន្ដែខ្ញុំមិនចាត់ទុកថា ជីវិតរបស់ខ្ញុំមានតម្លៃសម្រាប់ខ្ញុំទេ ឲ្យតែមុខងារ និងកិច្ចការដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូ ដែលឲ្យខ្ញុំធ្វើបន្ទាល់អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះជាម្ចាស់ បានសម្រេចចុះ។
គឺខ្ញុំបានឡើងទៅទីនោះតាមការបើកសំដែង ហើយខ្ញុំបានប្រាប់ពួកគេអំពីដំណឹងល្អដែលខ្ញុំប្រកាសនៅក្នុងចំណោមសាសន៍ដទៃ រីឯពួកអ្នកដែលទំនងជាអ្នកមុខអ្នកការវិញ ខ្ញុំបានប្រាប់ដាច់ដោយឡែក ក្រែងលោការដែលខ្ញុំបានរត់ និងកំពុងរត់ត្រលប់ជាឥតប្រយោជន៍
ដ្បិតអ្នករាល់គ្នាកំពុងជួបការតយុទ្ធតែមួយដែលអ្នករាល់គ្នាបានឃើញថា ខ្ញុំមាន ហើយក៏ឮថា ឥឡូវនេះខ្ញុំនៅតែមាន។
ធីម៉ូថេកូនអើយ! ខ្ញុំប្រគល់សេចក្ដីបង្គាប់នេះដល់អ្នកស្របតាមព្រះបន្ទូលដែលបានថ្លែងទុកអំពីអ្នក ដើម្បីឲ្យអ្នកតយុទ្ធបានយ៉ាងល្អដោយសារសេចក្ដីទាំងនេះ
ចូរតយុទ្ធខាងជំនឿឲ្យបានល្អ ចូរឈោងចាប់ជីវិតអស់កល្បជានិច្ចដែលព្រះជាម្ចាស់បានត្រាស់ហៅអ្នកឲ្យមកទទួលចុះ ហើយអ្នកក៏បានប្រកាសយ៉ាងល្អនៅចំពោះមុខសាក្សីជាច្រើនដែរ។
ឱ ធីម៉ូថេអើយ! ចូររក្សាសេចក្ដីដែលបានផ្ញើទុកនឹងអ្នកចុះ ចូរចៀសចេញពីពាក្យសំដីខាងលោកិយដែលគ្មានខ្លឹមសារ ព្រមទាំងពាក្យសំដីជំទាស់ដែលគេច្រឡំថាជាចំណេះដឹង
ចំពោះសេចក្ដីល្អដែលបានផ្ញើទុកនឹងអ្នក ចូររក្សាដោយព្រះវិញ្ញាណបរិសុទ្ធដែលគង់នៅក្នុងយើង។
រីឯអ្នកវិញ អ្នកបានស្គាល់អំពីសេចក្ដីបង្រៀនរបស់ខ្ញុំ កិរិយាប្រព្រឹត្ដ គោលបំណង ជំនឿ សេចក្ដីអត់ធ្មត់ សេចក្ដីស្រឡាញ់ ការស៊ូទ្រាំ
ដោយព្រោះអ្នកបានកាន់តាមពាក្យរបស់យើងដែលឲ្យស៊ូទ្រាំ នោះយើងនឹងរក្សាអ្នកឲ្យរួចផុតពីគ្រានៃសេចក្ដីវេទនា ដែលបម្រុងនឹងមកលើពិភពលោកទាំងមូលដើម្បីល្បងលពួកអ្នកដែលរស់នៅលើផែនដី។
យើងស្គាល់ការប្រព្រឹត្ដិរបស់អ្នកហើយ មើល៍ យើងបានបើកទ្វារចំហនៅពីមុខអ្នក ដែលគ្មានអ្នកណាអាចបិទបានឡើយ។ អ្នកមានកម្លាំងបន្ដិចបន្ដួចមែន ប៉ុន្ដែអ្នកបានកាន់តាមពាក្យរបស់យើង ព្រមទាំងមិនបានបដិសេធឈ្មោះរបស់យើងឡើយ។
ពួកគេម្នាក់ៗបានទទួលអាវសវែង និងត្រូវបានប្រាប់ឲ្យសម្រាកបន្ដិចទៀត ទម្រាំពួកបាវបម្រើជាគូកន និងជាបងប្អូនរបស់ពួកគេដែលនឹងត្រូវគេសម្លាប់បែបដូច្នោះដែរ បានគ្រប់ចំនួនសិន។