Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 3:10 - Khmer Christian Bible

10 ដោយ​ព្រោះ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង​ដែល​ឲ្យ​ស៊ូទ្រាំ​ នោះ​យើង​នឹង​រក្សា​អ្នក​ឲ្យ​រួចផុត​ពី​គ្រា​នៃ​សេចក្ដី​វេទនា​ ដែល​បម្រុង​នឹង​មក​លើ​ពិភព​លោក​ទាំង​មូល​ដើម្បី​ល្បងល​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ដោយព្រោះ​អ្នក​បាន​រក្សា​ពាក្យ​របស់យើង​អំពី​ការស៊ូទ្រាំ យើងក៏​នឹង​រក្សា​អ្នក​ពី​គ្រា​នៃ​ការសាកល្បង​ដែល​រៀបនឹង​មក​លើ​ពិភពលោក​ទាំងមូល​ដែរ ជា​គ្រា​ដែល​នឹង​មកដល់​ដើម្បី​សាក​មនុស្ស​ដែល​រស់នៅ​លើ​ផែនដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដោយ​ព្រោះ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង ដោយ​អត់‌ធ្មត់ យើង​នឹង​រក្សា​អ្នក​ឲ្យ​រួច​ពី​គ្រា​លំបាក ដែល​នឹង​កើត​មាន​ដល់​ពិភព​លោក​ទាំង​មូល ដើម្បី​ល្បង​ពួក​អ្នក​ដែល​នៅ​លើ​ផែនដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ដោយ​អ្នក​បាន​ព្យាយាម​ប្រតិបត្តិ​តាម​ពាក្យ​យើង យើង​ក៏​រក្សា​អ្នក​ឲ្យ​រួច​ផុត​ពី​គ្រា​លំបាក​ដែល​នឹង​កើត​មាន​ក្នុង​ពិភព​លោក​ទាំង​មូល ដើម្បី​ល្បង‌ល​មើល​មនុស្ស​នៅ​លើ​ផែនដី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ហើយ​ដោយ​ព្រោះ​ឯង​បាន​កាន់​តាម​រឿង ពី​សេចក្ដី​អត់‌ធ្មត់​របស់​អញ នោះ​អញ​នឹង​រក្សា​ឯង​ឲ្យ​រួច​ពី​វេលា​ល្បង ដែល​ត្រូវ​មក​លើ​លោកីយ​ទាំង​មូល ដើម្បី​នឹង​ល្បង​ល​ដល់​ពួក​អ្នក ដែល​នៅ​លើ​ផែនដី​ទាំង​ប៉ុន្មាន

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ដោយ​អ្នក​បាន​ព្យាយាម​ប្រតិបត្ដិ​តាម​ពាក្យ​យើង យើង​ក៏​រក្សា​អ្នក​ឲ្យ​រួច​ផុត​ពី​គ្រា​លំបាក​ដែល​នឹង​កើត​មាន​ក្នុង​ពិភព​លោក​ទាំង​មូល ដើម្បី​ល្បង‌ល​មើល​មនុស្ស​នៅ​លើ​ផែនដី​ដែរ។

សូមមើលជំពូក ចម្លង




វិវរណៈ 3:10
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំណឹង​ល្អ​អំពី​នគរ​ព្រះជាម្ចាស់​នេះ​ នឹង​ត្រូវ​ប្រកាស​ទូ​ទាំង​ពិភព​លោក​ ទុក​ជា​ទី​បន្ទាល់​មួយ​ដល់​ជន​ជាតិ​ទាំង​អស់​ បន្ទាប់​មក​ទៀត​ ទី​បញ្ចប់​ក៏​មក​ដល់។​


ចូរ​ប្រុង​ស្មារតី​ឡើង​ ហើយ​អធិស្ឋាន​ចុះ​ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ក្នុង​សេចក្ដី​ល្បួង​ ដ្បិត​វិញ្ញាណ​ប្រុងប្រៀប​ជា​ស្រេច​មែន​ ប៉ុន្ដែ​រូប​កាយ​ខ្សោយ​ទេ»។​


សូម​កុំ​បណ្ដោយ​យើង​ខ្ញុំ​ឲ្យ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ ប៉ុន្ដែ​សូម​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​វិញ​ [ដ្បិត​រាជ្យ​ ព្រះ​ចេស្ដា​ និង​សិរី​ល្អ​ជា​របស់​ព្រះអង្គ​នៅ​អស់​កល្ប​ជានិច្ច​ អាម៉ែន]»។​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ ទី​ណា​ដែល​គេ​ប្រកាស​ដំណឹង​ល្អ​ គេ​ក៏​និយាយ​ពី​អ្វី​ដែល​ស្ដ្រី​ម្នាក់​នេះ​បាន​ធ្វើ​ដែរ​ ដើម្បី​ជា​ការ​រំលឹក​ដល់​នាង»។​


នៅ​គ្រា​នោះ​ ព្រះចៅ​អធិរាជ​អូគូស្ទ​បាន​ចេញ​ព្រះរាជ​ក្រឹត្យ​មួយ​ច្បាប់​ គឺ​ឲ្យ​ធ្វើ​ជំរឿន​ប្រជាជន​ទូទាំង​អាណាចក្រ។​


ខ្ញុំ​បាន​បង្ហាញ​ឲ្យ​ពួកអ្នក​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​ពី​លោកិយ​ប្រទាន​ឲ្យ​ខ្ញុំ​នោះ​បាន​ស្គាល់​ព្រះនាម​របស់​ព្រះអង្គ​ហើយ។​ ពួកអ្នក​ទាំងនោះ​ជា​របស់​ព្រះអង្គ​ ហើយ​ព្រះអង្គ​បាន​ប្រទាន​ពួកគេ​ឲ្យ​ខ្ញុំ​ រួច​ពួកគេ​បាន​កាន់​តាម​ព្រះបន្ទូល​របស់​ព្រះអង្គ។​


ជា​បឋម​ ខ្ញុំ​សូម​អរព្រះគុណ​ព្រះជាម្ចាស់​របស់​ខ្ញុំ​ តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ សម្រាប់​អ្នក​ទាំង​អស់​គ្នា​ ព្រោះ​មាន​គេ​ប្រកាស​ប្រាប់​ពី​ជំនឿ​របស់​អ្នក​រាល់គ្នា​ពាសពេញ​ពិភពលោក​


គ្មាន​សេចក្ដី​ល្បួង​ណា​កើត​ឡើង​ចំពោះ​អ្នក​រាល់គ្នា​ទេ​ ក្រៅពី​សេចក្ដី​ល្បួង​ទូទៅ​សម្រាប់​មនុស្ស​លោក​ រីឯ​ព្រះជាម្ចាស់​ស្មោះត្រង់​ ព្រះអង្គនឹង​មិន​បណ្តោយ​ឲ្យ​អ្នក​រាល់គ្នា​ត្រូវ​ល្បួង​ហួស​ពី​អ្វី​ដែល​អ្នក​រាល់គ្នា​អាច​ទ្រាំ​បាន​ឡើយ​ គឺ​ព្រះអង្គ​នឹង​ប្រទាន​ផ្លូវ​ចេញ​នៅ​ពេលមាន​សេចក្ដី​ល្បួង​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​ទ្រាំទ្រ​បាន។​


ហេតុ​នេះ​ ចូរ​អ្នក​រាល់គ្នា​យក​គ្រប់​គ្រឿង​សឹក​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​តទល់​បាន​នៅ​ថ្ងៃ​ដ៏​អាក្រក់​នោះ​ រួច​ឈរ​បាន​ក្រោយ​ពី​តទល់​សព្វ​គ្រប់​ហើយ។​


បើ​យើង​ស៊ូទ្រាំ​ នោះ​យើង​នឹង​សោយរាជ្យ​ជាមួយ​ព្រះអង្គ​ បើ​យើង​មិន​ទទួល​ស្គាល់​ព្រះអង្គ​ ព្រះអង្គ​ក៏​មិន​ទទួល​ស្គាល់​យើង​វិញ​ដែរ​


បងប្អូន​របស់​ខ្ញុំ​អើយ!​ ដើម​ល្វា​មិន​អាច​មាន​ផ្លែ​អូលីវ​ទេ​ ហើយ​ដើម​ទំពាំង​បាយជូរ​ក៏​មិន​អាច​មាន​ផ្លែល្វា​ដែរ‍​ ដូច្នេះ​ រន្ធ​ទឹកប្រៃ​ក៏​មិន​អាច​បញ្ចេញ​ទឹកសាប​បានដែរ។


បងប្អូន​ជា​ទី​ស្រឡាញ់​អើយ!​ ចូរ​អ្នក​រាល់គ្នា​កុំ​ប្លែក​ចិត្ដ​នឹង​សេចក្ដី​ល្បួង​ដ៏​ឈឺចាប់​ ដែល​កំពុង​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ដើម្បី​ល្បងល​នោះ​ ប្រៀប​ដូច​ជា​រឿង​ចម្លែក​មួយ​កើត​ឡើង​ចំពោះ​អ្នក​រាល់គ្នា​ឡើយ​


ដូច្នេះ​ ព្រះ​អម្ចាស់​ក៏​ដឹង​អំពី​របៀប​រំដោះ​មនុស្ស​ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ឲ្យ​រួច​ពី​សេចក្ដី​ល្បួង​ ហើយ​ឃុំ​មនុស្ស​ទុច្ចរិត​ ដើម្បី​ដាក់ទោស​នៅ​ថ្ងៃ​ជំនុំជម្រះ​ដែរ​


ខ្ញុំ​ យ៉ូហាន​ ជា​បងប្អូន​របស់​អ្នក​រាល់គ្នា​ ហើយ​ជា​អ្នក​រួម​ចំណែក​ជាមួយ​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះយេស៊ូ​ គឺ​នៅ​ក្នុង​សេចក្ដី​វេទនា​ នៅ​ក្នុង​នគរ​ និង​នៅ​ក្នុង​ការ​ស៊ូទ្រាំ។​ ខ្ញុំ​បាន​នៅ​លើ​កោះ​ប៉ាត់ម៉ុស​ដោយ​ព្រោះ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ និង​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ។​


អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ក៏​ត្រេកអរ​ ហើយ​នាំ​គ្នា​អបអរសាទរ​ដោយសារ​ពួកគេ​ស្លាប់​ រួច​ផ្ញើ​អំណោយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ពី​ព្រោះ​អ្នក​នាំ​ព្រះបន្ទូល​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ឈឺចាប់។​


អ្នកណា​ត្រូវ​ជាប់​ជា​ឈ្លើយ​ អ្នក​នោះ​នឹង​ជាប់​ជា​ឈ្លើយ​ អ្នកណា​ត្រូវ​ស្លាប់​ដោយ​ដាវ​ អ្នក​នោះ​នឹង​ស្លាប់​ដោយ​ដាវ។​ នេះ​ហើយ​គឺ​ជា​សេចក្ដី​អត់ធ្មត់​ និង​ជំនឿ​របស់​ពួក​បរិសុទ្ធ។​


ហើយ​វា​បោក​បញ្ឆោត​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​ដោយសារ​ទី​សំគាល់​ដែល​វា​បាន​ទទួល​អំណាច​នឹង​ធ្វើ​នៅ​ពី​មុខ​សត្វ​សាហាវ​នោះ​ ទាំង​ប្រាប់​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​ឲ្យ​ធ្វើ​រូប​ចម្លាក់​មួយ​សម្រាប់​សត្វ​សាហាវ​ដែល​មាន​របួស​ដោយសារ​ដាវ​ ហើយ​នៅ​មាន​ជីវិត​នោះ។​


រីឯ​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​នឹង​ថ្វាយបង្គំ​វា​ គឺ​ជា​អស់​អ្នក​ដែល​តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក​គ្មាន​ឈ្មោះ​កត់​ទុក​នៅ​ក្នុង​បញ្ជី​ជីវិត​របស់​កូនចៀម​ដែល​ត្រូវ​បាន​គេ​សម្លាប់។​


នេះ​ហើយ​គឺ​ជា​សេចក្ដី​អត់ធ្មត់​របស់​ពួក​បរិសុទ្ធ​ដែល​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ និង​ជំនឿ​នៅ​ក្នុង​ព្រះយេស៊ូ។​


ហើយ​ខ្ញុំ​ក៏​បាន​ឃើញ​ទេវតា​មួយ​រូប​ទៀត​ហោះ​នៅ​កណ្ដាល​អាកាស​ ទាំង​មាន​ដំណឹង​ល្អ​ដែល​នៅ​អស់កល្ប​ជានិច្ច​ ដើម្បី​ប្រកាស​ប្រាប់​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ គឺ​ដល់​គ្រប់​ប្រទេស​ គ្រប់​កុលសម្ព័ន្ធ​ គ្រប់​ភាសា​ និង​គ្រប់​ជនជាតិ​


ដ្បិត​វិញ្ញាណ​ទាំង​នោះ​ គឺ​ជា​វិញ្ញាណ​របស់​ពួក​អារក្ស​ដែល​ធ្វើ​ទី​សំគាល់​ ពួកវា​ចេញ​ទៅ​រក​ពួក​ស្ដេច​នៅ​លើ​ផែនដី​ទាំង​មូល​ ដើម្បី​ប្រមូល​ស្ដេច​ទាំង​នោះ​មក​ក្នុង​ចម្បាំង​នៅ​ថ្ងៃ​ដ៏​អស្ចារ្យ​របស់​ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់។​


ពួក​ស្ដេច​នៅ​ផែនដី​បាន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ជាមួយ​នាង​ ហើយ​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​បាន​ស្រវឹង​ដោយសារ​ស្រា​នៃ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​របស់​នាង»។​


សត្វ​សាហាវ​ដែល​អ្នក​បាន​ឃើញ​នោះ​ កាល​ពី​ដើម​វា​មាន​ ប៉ុន្ដែ​ឥឡូវ​នេះ​គ្មាន​ទេ​ ហើយ​វា​បម្រុង​នឹង​ឡើង​ចេញ​ពី​ទី​ជម្រៅ​មក​ រួច​ទៅ​រក​សេចក្ដី​វិនាស។​ អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​តាំង​ពី​ដើម​កំណើត​ពិភពលោក​មក​នឹង​ងឿង​ឆ្ងល់​ ពេល​ពួកគេ​ឃើញ​សត្វ​សាហាវ​ដែល​កាល​ពី​ដើម​មាន​ ប៉ុន្ដែ​ឥឡូវ​នេះ​គ្មាន​ ហើយ​នឹង​ត្រូវ​មក​នោះ។​


កុំ​ខ្លាច​សេចក្ដី​ដែល​អ្នក​រាល់គ្នា​ត្រូវ​រងទុក្ខ​នោះ​ឡើយ​ មើល៍​ អារក្ស​សាតាំង​បម្រុង​នឹង​បោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ទៅ​ក្នុង​គុក​ហើយ​ ដើម្បី​ល្បងល‍​អ្នក​រាល់គ្នា​ ហើយ​អ្នក​រាល់គ្នា​នឹង​ត្រូវ​រងទុក្ខ​វេទនា​អស់​រយៈ​ពេល​ដប់​ថ្ងៃ។​ ចូរ​ស្មោះត្រង់​រហូត​ដល់​ស្លាប់​ចុះ​ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។​


យើង​ស្គាល់​ការ​ប្រព្រឹត្ដិ​របស់​អ្នក​ហើយ​ មើល៍​ យើង​បាន​បើក​ទ្វារ​ចំហ​នៅ​ពី​មុខ​អ្នក​ ដែល​គ្មាន​អ្នកណា​អាច​បិទ​បាន​ឡើយ។​ អ្នក​មាន​កម្លាំង​បន្ដិចបន្ដួច​មែន​ ប៉ុន្ដែ​អ្នក​បាន​កាន់​តាម​ពាក្យ​របស់​យើង​ ព្រមទាំង​មិន​បាន​បដិសេធ​ឈ្មោះ​របស់​យើង​ឡើយ។​


អ្នក​ទាំង​នោះ​ស្រែក​ដោយ​សំឡេង​ខ្លាំង‍ៗ​ថា៖​ «ឱ​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​បរិសុទ្ធ​ និង​យុត្ដិធម៌​អើយ!​ តើ​ពេល​ណា​ទើប​ព្រះអង្គ​ជំនុំ​ជម្រះ​ពួក​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ ហើយ​សងសឹក​ឲ្យ​ឈាម​របស់​យើង?»​


នោះ​ខ្ញុំ​បាន​ឃើញ​មាន​សត្វ​ឥន្រ្ទី​មួយ​កំពុង​ហើរ​លើ​អាកាស​ ហើយ​ឮ​វា​ស្រែក​ខ្លាំងៗ​ថា៖​ «វេទនា​ហើយ​ វេទនា​ហើយ​ វេទនា​ហើយ​ ដល់​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​ដោយ​ព្រោះ​សំឡេង​ត្រែ​របស់​ទេវតា​បី​រូប​ទៀត​ដែល​បម្រុង​នឹង​ផ្លុំ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម