ប៉ុន្ដែដើម្បីកុំឲ្យគេទាស់ចិត្ដ ចូរទៅបឹង ហើយបោះសន្ទូចចុះ រួចយកត្រីដែលជាប់សន្ទូចមុនគេ បើកមាត់វា នោះអ្នកនឹងឃើញកាក់មួយ ចូរយកកាក់នោះបង់ពន្ធឲ្យគេសម្រាប់ខ្ញុំ និងអ្នកចុះ»។
២ កូរិនថូស 6:3 - Khmer Christian Bible យើងមិនផ្ដល់សេចក្ដីដែលនាំឲ្យអ្នកណាម្នាក់ជំពប់ដួលក្នុងកិច្ចការអ្វីឡើយ ដើម្បីកុំឲ្យមុខងារបម្រើនោះត្រូវរិះគន់ឡើយ ព្រះគម្ពីរខ្មែរសាកល យើងមិនផ្ដល់ឱកាសឲ្យអ្នកណាជំពប់ដួលក្នុងរឿងអ្វីមួយឡើយ ដើម្បីកុំឲ្យការងារបម្រើនេះត្រូវគេចាប់កំហុស ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងមិនបង្អាក់បង្អន់ចិត្តអ្នកណាម្នាក់ក្នុងកិច្ចការអ្វីឡើយ ក្រែងមានអ្នកណាចាប់កំហុសមុខងារបម្រើរបស់យើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងមិនចង់ឲ្យកើតមានរឿងអ្វីមួយ ដែលបណ្ដាលឲ្យនរណាម្នាក់ជំពប់ចិត្ត បាត់ជំនឿឡើយ ដើម្បីកុំឲ្យគេបន្ទោសមុខងាររបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំក៏មិនបង្អាក់បង្អន់ចិត្តដល់អ្នកណាក្នុងកិច្ចការអ្វីឡើយ ក្រែងមានអ្នកណាថ្កោលទោសចំពោះការងារនេះ អាល់គីតាប យើងមិនចង់ឲ្យកើតមានរឿងអ្វីមួយ ដែលបណ្ដាលឲ្យនរណាម្នាក់ជំពប់ចិត្ដ បាត់ជំនឿឡើយ ដើម្បីកុំឲ្យគេបន្ទោសមុខងាររបស់យើង។ |
ប៉ុន្ដែដើម្បីកុំឲ្យគេទាស់ចិត្ដ ចូរទៅបឹង ហើយបោះសន្ទូចចុះ រួចយកត្រីដែលជាប់សន្ទូចមុនគេ បើកមាត់វា នោះអ្នកនឹងឃើញកាក់មួយ ចូរយកកាក់នោះបង់ពន្ធឲ្យគេសម្រាប់ខ្ញុំ និងអ្នកចុះ»។
ប៉ុន្ដែបើអ្នកណាបណ្ដាលឲ្យអ្នកតូចតាចម្នាក់ក្នុងចំណោមអ្នកដែលជឿខ្ញុំទាំងនេះជំពប់ដួល នោះស៊ូឲ្យគេយកថ្មត្បាល់កិនដោយសត្វលា មកចងនឹងករបស់អ្នកនោះ ហើយពន្លិចទៅក្នុងបាតសមុទ្រ នោះប្រសើរជាង
នេះគឺជាអន្តរាយដែលមិនត្រឹមតែធ្វើឲ្យមុខរបររបស់យើងខូចឈ្មោះប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យព្រះវិហាររបស់ព្រះនាងឌីអានដ៏ឧត្ដមពុំមានតម្លៃទៀតផង ហើយអំណាចរបស់ព្រះនាងដែលស្រុកអាស៊ី និងពិភពលោកទាំងមូលថ្វាយបង្គំនឹងត្រូវសាបសូន្យទៅ»។
ហេតុនេះ យើងមិនត្រូវថ្កោលទោសគ្នាទៀតឡើយ ផ្ទុយទៅវិញយើងត្រូវប្ដេជ្ញាចិត្ដថា យើងមិនត្រូវធ្វើឲ្យបងប្អូនណាម្នាក់ជំពប់ដួល ឬរវាតចិត្ដឡើយ។
បើអ្នកដទៃមានសិទ្ធិលើអ្នករាល់គ្នា នោះតើយើងមិនកាន់តែមានសិទ្ធិលើសគេទេឬ ក៏ប៉ុន្ដែយើងមិនបានប្រើសិទ្ធិនោះទេ ផ្ទុយទៅវិញ យើងទ្រាំគ្រប់បែបយ៉ាងដើម្បីកុំឲ្យយើងធ្វើឲ្យមានឧបសគ្គណាមួយដល់ដំណឹងល្អរបស់ព្រះគ្រិស្ដឡើយ។
ខ្ញុំបានត្រលប់ជាអ្នកទន់ខ្សោយនៅចំពោះពួកអ្នកទន់ខ្សោយ ដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះដល់ពួកអ្នកទន់ខ្សោយ។ ខ្ញុំបានត្រលប់ជាគ្រប់បែបយ៉ាងនៅចំពោះមនុស្សទាំងអស់ ដើម្បីឲ្យខ្ញុំអាចសង្គ្រោះមនុស្សខ្លះបានដោយមធ្យោបាយគ្រប់យ៉ាង
មោទនភាពរបស់យើងគឺបែបនេះ មនសិការរបស់យើងធ្វើបន្ទាល់ថា យើងមានអាកប្បកិរិយាក្នុងពិភពលោកនេះ ដោយសេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់របស់ព្រះជាម្ចាស់ មិនមែនដោយសារប្រាជ្ញាខាងសាច់ឈាមទេ ប៉ុន្ដែដោយសារព្រះគុណរបស់ព្រះជាម្ចាស់វិញ ជាពិសេសចំពោះអ្នករាល់គ្នា។
ព្រមទាំងចៀសវាងកុំឲ្យអ្នកណាម្នាក់រិះគន់យើងបានឡើយចំពោះជំនួយដ៏ច្រើនដែលយើងកំពុងចាត់ចែង