តើអ្នករាល់គ្នាត្រូវការអ្វី? តើគួរឲ្យខ្ញុំមកជួបអ្នករាល់គ្នាដោយមានរំពាត់មកជាមួយ ឬដោយមានសេចក្ដីស្រឡាញ់ និងចិត្តស្លូតបូត?
២ កូរិនថូស 2:3 - Khmer Christian Bible ដូច្នេះខ្ញុំបានសរសេរសេចក្ដីនេះ ដើម្បីកុំឲ្យខ្ញុំមានការព្រួយចិត្ដដោយសារអស់អ្នកដែលគួរធ្វើឲ្យខ្ញុំត្រេកអរនៅពេលខ្ញុំមកដល់។ ខ្ញុំជឿជាក់ចំពោះអ្នកទាំងអស់គ្នាថា អំណររបស់ខ្ញុំ ជាអំណររបស់អ្នកទាំងអស់គ្នាដែរ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានសរសេរសេចក្ដីនេះ ដើម្បីកាលណាខ្ញុំមកដល់ ខ្ញុំមិនព្រួយចិត្តដោយសារតែអ្នកដែលគួរតែធ្វើឲ្យខ្ញុំអរសប្បាយ ពីព្រោះខ្ញុំជឿជាក់លើអ្នកទាំងអស់គ្នាថា អំណររបស់ខ្ញុំ គឺជាអំណររបស់អ្នកទាំងអស់គ្នាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះបានជាខ្ញុំសរសេរសំបុត្រនោះផ្ញើមកអ្នករាល់គ្នា ដើម្បីកាលណាខ្ញុំមកដល់ ខ្ញុំមិនកើតទុក្ខព្រួយពីអស់អ្នកដែលគួរតែធ្វើឲ្យខ្ញុំអរសប្បាយ ដ្បិតខ្ញុំទុកចិត្តនឹងអ្នករាល់គ្នាទាំងអស់ថា អំណររបស់ខ្ញុំ ក៏ជាអំណររបស់អ្នករាល់គ្នាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សំបុត្រដែលខ្ញុំបានសរសេរមកជូនបងប្អូន មានគោលបំណងចៀសវាងកុំឲ្យខ្ញុំព្រួយចិត្ត នៅពេលខ្ញុំមកដល់ គឺកុំឲ្យខ្ញុំកើតទុក្ខព្រួយពីអស់អ្នក ដែលត្រូវធ្វើឲ្យខ្ញុំមានអំណរនោះឡើយ។ ខ្ញុំជឿជាក់ថា ពេលខ្ញុំមានអំណរ បងប្អូនទាំងអស់គ្នាក៏មានអំណររួមជាមួយខ្ញុំដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយខ្ញុំបានសរសេរសេចក្ដីនោះផ្ញើមកអ្នករាល់គ្នា ក្រែងកាលណាខ្ញុំមកដល់ នោះខ្ញុំនឹងកើតព្រួយចិត្តពីដំណើរអ្នកខ្លះ ដែលមុខគួរឲ្យខ្ញុំបានអរសប្បាយដោយសារគេវិញ ដោយទុកចិត្តនឹងអ្នករាល់គ្នាទាំងអស់ថា ការអ្វីដែលនាំឲ្យខ្ញុំរីករាយ នោះក៏នាំឲ្យអ្នករាល់គ្នារីករាយដែរ អាល់គីតាប សំបុត្រដែលខ្ញុំបានសរសេរមកជូនបងប្អូន មានគោលបំណងចៀសវាងកុំឲ្យខ្ញុំព្រួយចិត្ដ នៅពេលខ្ញុំមកដល់ គឺកុំឲ្យខ្ញុំកើតទុក្ខព្រួយ ពីអស់អ្នកដែលត្រូវធ្វើឲ្យខ្ញុំមានអំណរនោះឡើយ។ ខ្ញុំជឿជាក់ថា ពេលខ្ញុំមានអំណរបងប្អូនទាំងអស់គ្នាក៏មានអំណររួមជាមួយខ្ញុំដែរ។ |
តើអ្នករាល់គ្នាត្រូវការអ្វី? តើគួរឲ្យខ្ញុំមកជួបអ្នករាល់គ្នាដោយមានរំពាត់មកជាមួយ ឬដោយមានសេចក្ដីស្រឡាញ់ និងចិត្តស្លូតបូត?
ដោយការទុកចិត្ដដូច្នេះហើយ បានជាខ្ញុំមានបំណងមកជួបអ្នករាល់គ្នាជាមុន ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះគុណទ្វេដង
ខ្ញុំសុំព្រះជាម្ចាស់ធ្វើជាសាក្សីអំពីចិត្ដរបស់ខ្ញុំថា ដែលខ្ញុំមិនមកក្រុងកូរិនថូសទៀត គឺដើម្បីអត់ឱនឲ្យអ្នករាល់គ្នា
ខ្ញុំបានត្រលប់ជាមនុស្សល្ងង់ដោយសារអ្នករាល់គ្នាបង្ខំខ្ញុំ តាមពិតខ្ញុំគួរទទួលបានការលើកតម្កើងពីអ្នករាល់គ្នា ព្រោះទោះបីខ្ញុំមិនមែនជាអ្វីក៏ដោយ ក៏ខ្ញុំគ្មានអ្វីចាញ់ពួកកំពូលសាវកទាំងនោះដែរ។
ឬក្រែងលោពេលខ្ញុំមកម្ដងទៀត នោះព្រះជាម្ចាស់របស់ខ្ញុំនឹងបន្ទាបខ្ញុំនៅចំពោះមុខអ្នករាល់គ្នា ហើយខ្ញុំត្រូវកើតទុក្ខចំពោះមនុស្សជាច្រើនដែលបានប្រព្រឹត្ដបាបពីមុន ប៉ុន្ដែមិនប្រែចិត្ដពីសេចក្ដីស្មោកគ្រោក អំពើអសីលធម៌ខាងផ្លូវភេទ និងអំពើល្មោភកាមដែលគេបានប្រព្រឹត្ដ។
ហេតុនេះហើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នាកាលនៅឆ្ងាយនៅឡើយ ដើម្បីពេលមកដល់ កុំឲ្យខ្ញុំប្រព្រឹត្ដចំពោះអ្នករាល់គ្នាដោយតឹងរ៉ឹងទៅតាមសិទ្ធិអំណាចដែលព្រះអម្ចាស់បានប្រទានឲ្យខ្ញុំសម្រាប់ការស្អាងចិត្ដ គឺមិនមែនសម្រាប់ការបំផ្លាញទេ។
ខ្ញុំក៏បានសរសេរសេចក្ដីនេះ ដើម្បីឲ្យខ្ញុំដឹងពីភាពស្មោះត្រង់របស់អ្នករាល់គ្នា ថាតើអ្នករាល់គ្នាស្ដាប់បង្គាប់តាមគ្រប់បែបយ៉ាងដែរឬទេ
ទោះបីខ្ញុំបានសរសេរមកអ្នករាល់គ្នាមែនក៏ដោយ ក៏មិនមែនដើម្បីអ្នកដែលធ្វើខុស ឬអ្នកដែលត្រូវគេធ្វើខុសលើនោះដែរ ប៉ុន្ដែដើម្បីបង្ហាញឲ្យអ្នករាល់គ្នាឃើញពីសេចក្ដីឧស្សាហ៍របស់អ្នករាល់គ្នាដែលមានចំពោះយើងនៅចំពោះព្រះជាម្ចាស់
ប៉ុន្ដែព្រះជាម្ចាស់ដែលកម្សាន្ដចិត្ដពួកអ្នកដែលបាក់ទឹកចិត្ដ បានកម្សាន្ដចិត្ដយើងដែរ តាមរយៈការមកដល់របស់លោកទីតុស
បើខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ដដោយសារសំបុត្រនោះ ខ្ញុំមិនស្ដាយក្រោយទេ ទោះបីខ្ញុំស្ដាយក្រោយក៏ដោយ ដោយព្រោះខ្ញុំយល់ឃើញថា សំបុត្រនេះបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ដតែមួយរយៈពេលប៉ុណ្ណោះ
យើងចាត់បងប្អូនម្នាក់ទៀតឲ្យទៅជាមួយពួកគេ ព្រោះយើងបានពិសោធអ្នកនោះជាញឹកញាប់ ហើយឃើញថា គាត់មានសេចក្ដីឧស្សាហ៍នៅក្នុងកិច្ចការជាច្រើន ឥឡូវនេះគាត់កាន់តែមានសេចក្ដីឧស្សាហ៍ថែមទៀត ដោយការទុកចិត្ដជាខ្លាំងលើអ្នករាល់គ្នា។
នៅក្នុងព្រះអម្ចាស់ ខ្ញុំជឿជាក់ថា អ្នករាល់គ្នានឹងគ្មានគំនិតណាផ្សេងទៀតឡើយ ប៉ុន្ដែអ្នកដែលធ្វើឲ្យអ្នករាល់គ្នាជ្រួលច្របល់ ទោះបីអ្នកនោះជានរណាក៏ដោយ គេនឹងទទួលទោស។
យើងក៏ជឿជាក់នៅក្នុងព្រះអម្ចាស់អំពីអ្នករាល់គ្នាដែរថា អ្នករាល់គ្នាកំពុងប្រព្រឹត្ដ ហើយនឹងប្រព្រឹត្ដតទៀតតាមសេចក្ដីដែលយើងបានបង្គាប់មកអ្នករាល់គ្នា។
ខ្ញុំបានសរសេរមកអ្នកដោយជឿជាក់ថា អ្នកនឹងស្ដាប់ខ្ញុំ ហើយខ្ញុំដឹងថា អ្នកនឹងធ្វើលើសពីអ្វីដែលខ្ញុំបាននិយាយទៅទៀត។