Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 2:2 - Khmer Christian Bible

2 បើ​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ព្រួយ​ តើ​មាន​អ្នកណា​ធ្វើ​ឲ្យ​ខ្ញុំ​អរ​សប្បាយ​បាន‍​ក្រៅ​ពី​អ្នក​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​ព្រួយ​ប៉ុណ្ណោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ដ្បិត​ប្រសិនបើ​ខ្ញុំ​ធ្វើឲ្យ​អ្នករាល់គ្នា​ព្រួយចិត្ត ចុះ​តើ​អ្នកណា​នឹង​ធ្វើឲ្យ​ខ្ញុំ​អរសប្បាយ ក្រៅពី​អ្នក​ដែល​ខ្ញុំ​បាន​ធ្វើឲ្យព្រួយចិត្ត​នោះ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដ្បិត​បើ​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត​ទៅ​ហើយ តើ​អ្នក​ណា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ ក្រៅ​ពី​អ្នក​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រួយ​ចិត្ត​នោះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 បើ​ខ្ញុំ​ធ្វើ​ឲ្យ​បងប្អូន​ព្រួយ​ចិត្ត​ទៅ​ហើយ តើ​នរណា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ ក្រៅ​ពី​អ្នក​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រួយ​ចិត្ត​នោះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដ្បិត​បើ​សិន​ជា​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ទៅ​ហើយ នោះ​តើ​មាន​អ្នក​ណា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​បាន លើក​តែ​អ្នក​នោះ​ឯង​ដែល​ព្រួយ​ដោយ‌សារ​ខ្ញុំ​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 បើ​ខ្ញុំ​ធ្វើ​ឲ្យ​បង​ប្អូន​ព្រួយ​ចិត្ដ​ទៅ​ហើយ តើ​នរណា​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ ក្រៅ​ពី​អ្នក​ដែល​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រួយ​ចិត្ដ​នោះ?

សូមមើលជំពូក ចម្លង




២ កូរិនថូស 2:2
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ពេល​កំលោះ​នោះ​ឮ​ព្រះបន្ទូល​នេះ​ ក៏​ចាក​ចេញ​ទៅ​ទាំង​សោកសៅ​ ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន។​


ចូរ​អរ​សប្បាយ​ជាមួយ​ពួកអ្នក​អរ​សប្បាយ​ ហើយ​យំ​ជាមួយ​ពួកអ្នក​យំ​


បើ​អវយវៈ​ណា​មួយ​ឈឺចាប់​ នោះ​អវយវៈ​ទាំង​អស់​ក៏​ឈឺចាប់​ដែរ​ ឬ​បើ​អវយវៈ​ណា​មួយ​ទទួល​បាន​ការ​សរសើរ​ នោះ​អវយវៈ​ទាំង​អស់​ក៏​អរ​សប្បាយ​ដែរ‍។​


ដូច​ដែល​អ្នក​រាល់គ្នា​បាន​ស្គាល់​យើង​ខ្លះ​ហើយ​ ប៉ុន្ដែ​នៅ​ថ្ងៃ​របស់​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ ខ្ញុំ​សង្ឃឹម​ថា​ អ្នក​រាល់គ្នា​នឹង​យល់​សព្វ​គ្រប់​ថា​ យើង​ជា​មោទនភាព​របស់​អ្នក​រាល់គ្នា​យ៉ាង​ណា​ អ្នក​រាល់គ្នា​ក៏​ជា​មោទនភាព​របស់​យើង​យ៉ាង​នោះ​ដែរ។​


បើ​មាន​អ្នកណា​ម្នាក់​ខ្សោយ​ តើ​ខ្ញុំ​មិន​ខ្សោយ​ទេ‍​ឬ?​ បើ​មាន​អ្នកណា​ម្នាក់​ត្រូវ​គេ​ធ្វើ​ឲ្យ​ជំពប់​ដួល​ តើ​ខ្ញុំ​មិន​ឆេះឆួល​ទេ‍ឬ?​


​បើខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ព្រួយចិត្ដ​ដោយសារ​សំបុត្រ​នោះ​ ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ទេ​ ទោះបី​ខ្ញុំ​ស្ដាយ​ក្រោយ​ក៏ដោយ​ ដោយ​ព្រោះ​ខ្ញុំ​យល់​ឃើញ​ថា​ សំបុត្រ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​ព្រួយចិត្ដ​តែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម