ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 2:1 - Khmer Christian Bible

ខ្ញុំ​សម្រេចចិត្ដ​ដូច្នេះ​ថា​ ខ្ញុំ​មិន​មក​ជួប​អ្នក​រាល់គ្នា​ ទាំង​មាន​ការ​ព្រួយចិត្ដ​ទៀត​ឡើយ​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ខ្ញុំ​បាន​សម្រេចចិត្ត​ក្នុង​ការនេះ​ដោយ​ខ្លួនខ្ញុំ​ថា ខ្ញុំ​នឹង​មិន​មករក​អ្នករាល់គ្នា​ដោយ​នាំ​ទុក្ខព្រួយ​មក​ទៀត​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​មិន​មក​ជួប​អ្នក​រាល់​គ្នា​ទាំង​ព្រួយ​ចិត្ត​ទៀត​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ ខ្ញុំ​សម្រេច​ថា​ខ្ញុំ​មិន​វិល​មក​រក​បងប្អូន​វិញ ទាំង​ព្រួយ​ចិត្ត​នោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ខ្ញុំ​បាន​គិត​សំរេច​សេចក្ដី​នេះ​ក្នុង​ខ្លួន​ខ្ញុំ គឺ​ថា ខ្ញុំ​មិន​មក​ឯ​អ្នក​រាល់​គ្នា ដោយ​ចិត្ត​ព្រួយ​ទៀត​ទេ

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ ខ្ញុំ​សម្រេច​ថា ខ្ញុំ​មិន​វិល​មក​រក​បង​ប្អូន​វិញ ទាំង​ព្រួយ​ចិត្ដ​នោះ​ឡើយ។

សូមមើលជំពូក



២ កូរិនថូស 2:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ ពួក​សិស្ស​បាន​សម្រេច​ចិត្ដ​ផ្ញើ​ជំនួយ​តាម​លទ្ធភាព​រៀងៗ​ខ្លួន​ដល់​បងប្អូន​ដែល​រស់នៅ​ក្នុង​ស្រុក​យូដា​


ដូច្នេះ​ ក្រោយពី​លោក​ប៉ូល​ និង​លោក​បារណាបាស​បាន​ប្រកែក​ជំទាស់​នឹង​ពួក​អ្នក​ទាំង​នោះ​ ព្រមទាំង​សួរ​ដេញដោល​យ៉ាង​ខ្លាំង​រួច​មក​ ពួក​បងប្អូន​ក៏​ចាត់​លោក​ប៉ូល​ និង​លោក​បារណាបាស​ ព្រមទាំង​អ្នក​ខ្លះ​ទៀត​ពី​ក្នុង​ចំណោម​ពួកគេ​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ ដើម្បី​ជួប​ពួក​សាវក​ និង​ពួក​ចាស់ទុំ​អំពី​រឿង​នេះ។​


ពេល​នោះ​លោក​បារណាបាស​ចង់​យក​លោក​យ៉ូហាន​ ដែល​ហៅ​ថា​ម៉ាកុស​ទៅ​ជាមួយ​ដែរ​


ដ្បិត​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា​ នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ខ្ញុំ​មិន​ស្គាល់​អ្វី​ឡើយ​ ក្រៅ​ពី​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ត្រូវ​គេ​ឆ្កាង​


​តើ​អ្នក​រាល់គ្នា​ត្រូវការ​អ្វី?​ តើ​គួរ​ឲ្យ​ខ្ញុំ​មក​ជួប​អ្នក​រាល់គ្នា​ដោយ​មាន​រំពាត់​មក​ជាមួយ​ ឬ​ដោយ​មាន​សេចក្ដី​ស្រឡាញ់​ និង​ចិត្ត​ស្លូតបូត?​


ទោះបី​ខ្ញុំ​មិន​នៅ​ជាមួយ​អ្នក​រាល់គ្នា​ខាង​រូបកាយ​មែន​ ប៉ុន្ដែ​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ខាង​វិញ្ញាណ​ ខ្ញុំ​បាន​ថ្កោលទោស​អ្នក​ដែល​បាន​ធ្វើ​អំពើ​បែប​នេះ​រួច​ហើយ​ គឺ​ដូចជា​បាន​នៅ​ជាមួយ​អ្នក​រាល់គ្នា​ដែរ​


ខ្ញុំ​សុំ​ព្រះជាម្ចាស់​ធ្វើជា​សាក្សី​អំពី​ចិត្ដ​របស់​ខ្ញុំ​ថា​ ដែល​ខ្ញុំ​មិន​មក​ក្រុង​កូរិនថូស​ទៀត​ គឺ​ដើម្បី​អត់ឱន​ឲ្យ​អ្នក​រាល់គ្នា​


ហេតុនេះ​ហើយ​ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់គ្នា​កាល​នៅ​ឆ្ងាយ​នៅ​ឡើយ​ ដើម្បី​ពេល​មក​ដល់​ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ដ​ចំពោះ​អ្នក​រាល់គ្នា​ដោយ​តឹងរ៉ឹង​ទៅ​តាម​សិទ្ធិ​អំណាច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​សម្រាប់​ការ​ស្អាងចិត្ដ​ គឺ​មិន​មែន​សម្រាប់​ការ​បំផ្លាញ​ទេ។​


ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់គ្នា​ ​ទាំង​ស្រក់​ទឹក​ភ្នែក​ ដោយ​មាន​សេចក្ដី​វេទនា​ជាច្រើន​ និង​ឈឺចាប់​ក្នុង​ចិត្ដ​ មិន​មែន​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ព្រួយ​ទេ​ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ពី​សេចក្ដី​ស្រឡាញ់​ដែល​ខ្ញុំ​មាន​យ៉ាង​លើសលប់​ចំពោះ​អ្នក​រាល់គ្នា។​


នៅ​ពេល​ខ្ញុំ​ចាត់​លោក​អើតេម៉ាស​ ឬ​លោក​ទីឃីកុស​ឲ្យ​មក​ឯ​អ្នក​ ចូរ​ព្យាយាម​មក​ឯ​ខ្ញុំ​នៅ​ក្រុង​នីកូប៉ូល​ ដ្បិត​ខ្ញុំ​សម្រេច​ចិត្ត​ថា​ ស្នាក់​នៅ​ទី​នោះ​ក្នុង​រដូវ​រងា។​