ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 10:6 - Khmer Christian Bible

ហើយ​ត្រៀម​ជា​ស្រេចដាក់​ទោស​ការ​មិន​ស្ដាប់​បង្គាប់​ទាំងឡាយ​ ​នៅ​ពេល​ដែល​ការស្ដាប់​បង្គាប់​របស់​អ្នក​រាល់គ្នា​បាន​ពោរ​ពេញ។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រមទាំង​ប្រុងប្រៀប​នឹង​ដាក់ទោស​ការមិនស្ដាប់បង្គាប់​គ្រប់យ៉ាង កាលណា​ការស្ដាប់បង្គាប់​របស់អ្នករាល់គ្នា​ត្រូវបាន​បំពេញ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​ប្រុង​ប្រៀប​ជា​ស្រេច​នឹង​ធ្វើ​ទោស​អ្នក​ឯទៀត​ដែល​មិន​ស្ដាប់​បង្គាប់ ពេល​អ្នក​រាល់​គ្នា​ស្ដាប់​បង្គាប់​ពេញ​លេញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​ណា​បងប្អូន​ស្ដាប់​បង្គាប់​ទាំង​ស្រុង​ហើយ​នោះ យើង​ក៏​ប្រុង​ប្រៀប​ខ្លួន​ដាក់​ទោស​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​ប្រុង​ប្រៀប​ទុក​ជា​ស្រេច នឹង​ធ្វើ​ទោស​ដល់​គ្រប់​ទាំង​សេចក្ដី​រឹង‌ចចេស ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​បាន​ស្តាប់​បង្គាប់​គ្រប់​ជំពូក​ហើយ។

សូមមើលជំពូក

អាល់គីតាប

នៅ​ពេល​ណា​បង​ប្អូន​ស្ដាប់​បង្គាប់​ទាំង​ស្រុង​ហើយ​នោះ យើង​ក៏​ប្រុង​ប្រៀប​ខ្លួន​ដាក់​ទោស​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​ដែរ។

សូមមើលជំពូក



២ កូរិនថូស 10:6
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​អួត​អំពី​គម្ពីរ​វិន័យ​ ហេតុអ្វី​ក៏​អ្នក​បង្អាប់​ព្រះជាម្ចាស់​ដោយ​ល្មើស​នឹង​គម្ពីរ​វិន័យ‍?​


​តើ​អ្នក​រាល់គ្នា​ត្រូវការ​អ្វី?​ តើ​គួរ​ឲ្យ​ខ្ញុំ​មក​ជួប​អ្នក​រាល់គ្នា​ដោយ​មាន​រំពាត់​មក​ជាមួយ​ ឬ​ដោយ​មាន​សេចក្ដី​ស្រឡាញ់​ និង​ចិត្ត​ស្លូតបូត?​


ហេតុនេះ​ហើយ​ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់គ្នា​កាល​នៅ​ឆ្ងាយ​នៅ​ឡើយ​ ដើម្បី​ពេល​មក​ដល់​ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ដ​ចំពោះ​អ្នក​រាល់គ្នា​ដោយ​តឹងរ៉ឹង​ទៅ​តាម​សិទ្ធិ​អំណាច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​សម្រាប់​ការ​ស្អាងចិត្ដ​ គឺ​មិន​មែន​សម្រាប់​ការ​បំផ្លាញ​ទេ។​


ខ្ញុំ​ធ្លាប់​ប្រាប់​រួច​មក​ហើយ​ កាល​នៅ​ជាមួយ​អ្នក​រាល់គ្នា​លើក​ទីពីរ​ ប៉ុន្ដែ​ឥឡូវ​នេះ​ ពេល​មិន​នៅ​ជាមួយ​ ខ្ញុំ​ប្រាប់​ជាមុន​ទៀត​ដល់​ពួកអ្នក​ដែល​បាន​ប្រព្រឹត្ដ​បាប​ពីមុន​ និង​ពួកអ្នក​ទាំង​អស់​ផ្សេង​ទៀត​ថា​ បើ​ខ្ញុំ​មក​ម្ដង​ទៀត​ ខ្ញុំ​មិន​អត់ឱន​ឲ្យ​ទេ។​


ខ្ញុំ​ក៏បាន​សរសេរ​សេចក្ដី​នេះ​ ដើម្បី​ឲ្យ​ខ្ញុំ​ដឹង​ពី​ភាព​ស្មោះត្រង់​របស់​អ្នក​រាល់គ្នា​ ​ថា​តើ​អ្នក​រាល់គ្នា​ស្ដាប់​បង្គាប់​តាម​គ្រប់​បែប​យ៉ាង​ដែរ‍​ឬ​ទេ​


ហើយ​គាត់​កាន់​តែ​មាន​ចិត្ដ​ស្រឡាញ់​ចំពោះ​អ្នក​រាល់គ្នា​ខ្លាំង​ឡើងៗ​ ដោយ​នឹក​ចាំ​ពី​ការ​ស្ដាប់​បង្គាប់​របស់​អ្នក​រាល់គ្នា​ ពេល​អ្នក​រាល់គ្នា​បាន​ទទួល​គាត់​ដោយ​ចិត្ដ​កោតខ្លាច​ និង​ញាប់ញ័រ​


ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ មាន​លោក​ហ៊ីមេនាស​ និង​លោក​អាឡិចសន់ឌើ​ ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អារក្ស​សាតាំង​ដើម្បី​ប្រដៅ​ពួកគេ​កុំ​ឲ្យ​ប្រមាថ​ព្រះជាម្ចាស់​ទៀត។​


ដូច្នេះ​ ពេល​ខ្ញុំ​មក​ដល់​ ខ្ញុំ​នឹង​រំលឹក​ពី​ការ​ដែល​គាត់​ធ្វើ​ គាត់​ចេះតែ​និយាយ​អំពី​យើង​ដោយ​ពាក្យ​អាក្រក់​ ហើយ​ប៉ុណ្ណឹង​មិន​ស្កប់​ចិត្ដ​ទេ​ គាត់​ថែម​ទាំង​មិន​ទទួល​បងប្អូន​ ហើយ​ហាមឃាត់​អស់​អ្នក​ដែល​ចង់​ទទួល​ ទាំង​បណ្ដេញ​ពួកគេ​ចេញ​ពី​ក្រុមជំនុំ​ទៀត​ផង។​