Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 2:23 - Khmer Christian Bible

23 អ្នក​អួត​អំពី​គម្ពីរ​វិន័យ​ ហេតុអ្វី​ក៏​អ្នក​បង្អាប់​ព្រះជាម្ចាស់​ដោយ​ល្មើស​នឹង​គម្ពីរ​វិន័យ‍?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 អ្នកដែល​អួត​អំពី​ក្រឹត្យវិន័យ តើ​ខ្លួនអ្នក​បង្អាប់បង្អោន​ព្រះ ដោយ​ការល្មើស​ក្រឹត្យវិន័យ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ខ្លួន​អ្នក​ដែល​អួត​ពី​ក្រឹត្យ‌វិន័យ តើ​អ្នក​បង្អាប់​ព្រះ ដោយ​ប្រព្រឹត្ត​រំលង​ក្រឹត្យ‌វិន័យ​ឬ​ទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 អ្នក​អួត‌អាង​លើ​ក្រឹត្យ‌វិន័យ តែ​អ្នក​បែរ​ជា​បង្អាប់​កិត្តិយស​ព្រះ‌ជា‌ម្ចាស់ ដោយ​ប្រព្រឹត្ត​ល្មើស​ក្រឹត្យ‌វិន័យ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 អ្នក​ឯង​ដែល​អួត​ពី​ក្រិត្យ‌វិន័យ តើ​អ្នក​បង្អាប់​ព្រះ ដោយ​ប្រព្រឹត្ត​រំលង​នឹង​ក្រិត្យ‌វិន័យ​ឬ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 អ្នក​អួត‌អាង​លើ​ហ៊ូកុំ តែ​អ្នក​បែរ​ជា​បង្អាប់​កិត្ដិយស​អុលឡោះ ដោយ​ប្រព្រឹត្ដ​ល្មើស​ហ៊ូកុំ

សូមមើលជំពូក ចម្លង




រ៉ូម 2:23
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ឈរ​អធិស្ឋាន​សម្រាប់​ខ្លួន​ឯង​យ៉ាង​ដូច្នេះ​ថា​ ឱ​ ព្រះជាម្ចាស់​អើយ!​ ខ្ញុំ​អរ​ព្រះគុណ​ព្រះអង្គ​ដែល​ខ្ញុំ​មិន​ដូចជា​មនុស្ស​ដទៃ​ទៀត​ដែល​ជា​មនុស្ស​បោក​ប្រាស់​ ទុច្ចរិត​ និង​ផិតក្បត់​ ហើយ​ក៏​មិន​ដូច​ជា​អ្នក​ទារ​ពន្ធដារ​នេះ​ដែរ។​


ហើយ​កុំ​គិត​ថា​ ខ្ញុំ​នឹង​ចោទ​ប្រកាន់​អ្នក​រាល់គ្នា​ដល់​ព្រះ​វរ​បិតា​ឲ្យ​សោះ​ អ្នក​ដែល​ចោទ​ប្រ​កាន់​អ្នក​រាល់គ្នា​នោះ​ គឺ​លោក​ម៉ូសេ​ ដែល​អ្នក​រាល់គ្នា​បាន​សង្ឃឹម​លើ​គាត់​


បើ​អ្នក​មាន​ឈ្មោះ​ជា​ជនជាតិ​យូដា​ ដែល​ពឹង​លើ​គម្ពីរ​វិន័យ​ អួត​អំពី​ព្រះជាម្ចាស់​


ប្រសើរ​ច្រើន​ក្នុង​គ្រប់​ជំពូក​ គឺ​មុន​ដំបូង​ព្រះជាម្ចាស់​បាន​ផ្ទុកផ្ដាក់​ព្រះបន្ទូល​ដល់​ពួកគេ។​


ដូច្នេះ​ហើយ​ តើ​យើង​មាន​អ្វី​អួតអាង?​ គ្មាន​ទេ!​ ចុះ​សំអាង​លើ​គោលការណ៍​អ្វី?​ គោលការណ៍​នៃ​ការ​ប្រព្រឹត្ដិ​ឬ?​ ទេ​ មិន​មែន​ទេ​ គឺ​សំអាង​លើ​ក្រឹត្យក្រម​នៃ​ជំនឿ​វិញ!​


​គឺជា​ជនជាតិ​អ៊ីស្រាអែល​ដែល​ជា​កូន​ចិញ្ចឹម​របស់​ព្រះជាម្ចាស់​ ហើយ​មាន​សិរី​រុងរឿង​ កិច្ច​ព្រមព្រៀង​ គម្ពីរ​វិន័យ​ ការ​បម្រើ​ព្រះ​ និង​សេចក្ដី​សន្យា​ផ្សេងៗ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម