អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹកនោះនឹងបានសង្គ្រោះ ប៉ុន្ដែអ្នកណាមិនជឿ នោះនឹងជាប់ទោសមិនខាន
១ យ៉ូហាន 5:12 - Khmer Christian Bible អ្នកណាដែលមានព្រះរាជបុត្រា អ្នកនោះមានជីវិត ប៉ុន្ដែអ្នកណាដែលគ្មានព្រះរាជបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះគ្មានជីវិតឡើយ។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលមានព្រះបុត្រា ក៏មានជីវិតដែរ រីឯអ្នកដែលគ្មានព្រះបុត្រារបស់ព្រះទេ នោះគ្មានជីវិតឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលមានព្រះរាជបុត្រា អ្នកនោះមានជីវិត អ្នកណាដែលគ្មានព្រះរាជបុត្រារបស់ព្រះ អ្នកនោះគ្មានជីវិតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាមានព្រះបុត្រា អ្នកនោះក៏មានជីវិតដែរ ហើយអ្នកណាគ្មានព្រះបុត្រារបស់ព្រះជាម្ចាស់ទេ អ្នកនោះគ្មានជីវិតនេះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកណាដែលមានព្រះរាជបុត្រា នោះក៏មានជីវិតដែរ តែអ្នកណាដែលគ្មានព្រះរាជបុត្រានៃព្រះទេ នោះគ្មានជីវិតឡើយ។ អាល់គីតាប អ្នកណាមានបុត្រា អ្នកនោះក៏មានជីវិតដែរ ហើយអ្នកណាគ្មានបុត្រារបស់អុលឡោះទេ អ្នកនោះគ្មានជីវិតនេះឡើយ។ |
អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹកនោះនឹងបានសង្គ្រោះ ប៉ុន្ដែអ្នកណាមិនជឿ នោះនឹងជាប់ទោសមិនខាន
រីឯអស់អ្នកដែលបានទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមរបស់ព្រះអង្គ ព្រះអង្គបានប្រទានសិទ្ធិដល់ពួកគេឲ្យត្រលប់ជាកូនរបស់ព្រះជាម្ចាស់
ដូច្នេះអ្នកណាជឿលើព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច ប៉ុន្ដែអ្នកណាមិនស្ដាប់បង្គាប់ព្រះរាជបុត្រា អ្នកនោះនឹងមិនបានទទួលជីវិតទេ ផ្ទុយទៅវិញ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់នៅជាប់នឹងអ្នកនោះ»។
ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាស្តាប់ពាក្យរបស់ខ្ញុំ ហើយជឿព្រះមួយអង្គដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច មិនជាប់សេចក្ដីជំនុំជម្រះទេ គឺត្រូវបានចម្លងឲ្យផុតពីសេចក្តីស្លាប់ទៅឯជីវិតវិញ។
ប៉ុន្ដែដោយសារព្រះអង្គ នោះអ្នករាល់គ្នាក៏នៅក្នុងព្រះគ្រិស្ដយេស៊ូដែលបានត្រលប់ជាប្រាជ្ញា មកពីព្រះជាម្ចាស់សម្រាប់យើង ទាំងខាងសេចក្ដីសុចរិត សេចក្ដីបរិសុទ្ធ និងសេចក្ដីប្រោសលោះ
ដូច្នេះ មិនមែនខ្ញុំទេដែលរស់នៅ គឺព្រះគ្រិស្ដវិញ ដែលរស់នៅក្នុងខ្ញុំ រីឯជីវិតដែលខ្ញុំរស់នៅក្នុងសាច់ឈាមនាពេលឥឡូវនេះ ខ្ញុំរស់ដោយសារជំនឿលើព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដែលបានស្រឡាញ់ខ្ញុំ និងបានប្រគល់អង្គទ្រង់សម្រាប់ខ្ញុំ
ដ្បិតបើយើងរក្សាការជឿជាក់ដែលយើងមានពីដំបូងយ៉ាងខ្ជាប់ខ្ជួនរហូតដល់ទីបញ្ចប់ នោះយើងនឹងត្រលប់ជាអ្នកមានចំណែករួមជាមួយព្រះគ្រិស្ដ
អស់អ្នកដែលទៅហួស ហើយមិននៅជាប់នឹងសេចក្ដីបង្រៀនរបស់ព្រះគ្រិស្ដ នោះគ្មានព្រះជាម្ចាស់ទេ ប៉ុន្ដែអ្នកណាដែលនៅជាប់នឹងសេចក្ដីបង្រៀនរបស់ព្រះគ្រិស្ដ អ្នកនោះមានទាំងព្រះវរបិតា និងព្រះរាជបុត្រា។