Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 5:13 - Khmer Christian Bible

13 ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់គ្នា​ ដែល​ជឿ​លើ​ព្រះនាម​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ អ្នក​រាល់គ្នា​មាន​ជីវិត​អស់កល្ប​ជានិច្ច‍។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ខ្ញុំ​បាន​សរសេរ​សេចក្ដីទាំងនេះ​មក​អ្នករាល់គ្នា ដែល​ជឿលើ​ព្រះនាម​ព្រះបុត្រារបស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា អ្នករាល់គ្នា​មាន​ជីវិតអស់កល្បជានិច្ច‍។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដែល​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​ដែល​ជឿ​លើ​ព្រះ‌នាម​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ មាន​ជីវិត​អស់‌កល្ប​ជានិច្ច​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ខ្ញុំ​បាន​សរសេរ​សេចក្ដី​ទាំង​នេះ ផ្ញើ​មក​អ្នក​រាល់​គ្នា ដែល​ជឿ​ដល់​ព្រះ‌នាម​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​ដែល​ជឿ​លើ​នាម​បុត្រា​របស់​អុលឡោះ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច​ហើយ។

សូមមើលជំពូក ចម្លង




១ យ៉ូហាន 5:13
26 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះអង្គ​ គឺ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះនាម​របស់​ព្រះអង្គ​ ព្រះអង្គ​បាន​ប្រទាន​សិទ្ធិ​ដល់​ពួកគេ​ឲ្យ​ត្រលប់​ជា​កូន​របស់​ព្រះជាម្ចាស់​


កាល​ព្រះអង្គ​គង់​ក្នុង​ក្រុង​យេរូសាឡិម​នា​ពេល​បុណ្យ​រំលង​ នោះ​មាន​មនុស្ស​ជាច្រើន​ជឿ​លើ​ព្រះនាម​របស់​ព្រះ​អង្គ​ ដោយ​បាន​ឃើញ​ទី​សំគាល់​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ។​


ប៉ុន្ដែ​សេចក្ដី​ទាំង​នេះ​បាន​ចែង​ទុក​មក​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​ជឿ​ថា​ ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ និង​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​ជីវិត​ក្នុង​ព្រះនាម​របស់​ព្រះអង្គ​ដោយ​សារ​ជំនឿ​នោះ។​


សិស្ស​នោះ​ហើយ​ដែល​បាន​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ទាំង​នេះ​ ហើយ​បាន​កត់ត្រា​រឿង​ទាំង​នេះ​ទុក​ រីឯ​យើង​ក៏​ដឹង​ថា​សេចក្ដី​បន្ទាល់​របស់​គាត់​ជា​ការ​ពិត‍។​


ហើយ​​អស់​​អ្នក​ដែល​ជឿ​លើ​ព្រះ​រាជ​បុត្រា អ្នក​នោះ​មិន​ជាប់​ទោស​ឡើយ ប៉ុន្ដែ​អស់​អ្នក​ដែល​មិន​ជឿ អ្នក​នោះ​ជាប់ទោសហើយ ​​​ដោយ​ព្រោះ​មិន​បាន​ជឿ​លើ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ព្រះ​ជា​​ម្ចាស់


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ស្តាប់​ពាក្យ​របស់​ខ្ញុំ​ ហើយ​ជឿ​ព្រះ​មួយ​អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ អ្នក​នោះ​មាន​ជីវិត​អស់កល្ប​ជានិច្ច​ មិន​ជាប់​សេចក្ដី​ជំនុំជម្រះ​ទេ​ គឺ​ត្រូវ​បាន​ចម្លង​ឲ្យ​ផុត​ពី​សេចក្តី​ស្លាប់​ទៅ​ឯ​ជីវិត​វិញ។​


ហើយ​ដោយសារ​ជំនឿ​លើ​ព្រះនាម​របស់​ព្រះអង្គ​នេះ​ហើយ​ ដែល​បាន​ធ្វើ​ឲ្យ​បុរស​ដែល​អ្នក​រាល់គ្នា​ឃើញ​ និង​ស្គាល់​នេះ​រឹងមាំ​ គឺ​ដោយសារ​ជំនឿ​តាមរយៈ​ព្រះអង្គ​នេះ​ហើយ​ ដែល​បាន​ធ្វើ​ឲ្យ​គាត់​ជា​ទាំង​ស្រុង​នៅ​ចំពោះ​មុខ​អ្នក​ទាំងអស់​គ្នា។​


ហើយ​គ្មាន​សេចក្ដី​សង្គ្រោះ​តាមរយៈ​អ្នកណា​ទៀត​ឡើយ​ ដ្បិត​នៅ​ក្រោម​មេឃ​គ្មាន​ឈ្មោះ​ណា​ទៀត​ ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​មក​ក្នុង​ចំណោម​មនុស្ស​ ដើម្បី​ឲ្យ​យើង​ទទួល​បាន​សេចក្ដី​សង្គ្រោះ​នោះ​ឡើយ»។​


យើង​ដឹង​ថា​ បើ​រោង​ដែល​ជា​លំនៅ​របស់​យើង​នៅ​ផែនដី​នេះ​ត្រូវ​រើ​ចោល​ នោះ​យើង​មាន​វិមាន​មក​ពី​ព្រះជាម្ចាស់​ជា​លំនៅ​អស់កល្ប​ជានិច្ច​នៅ​ស្ថានសួគ៌​ដែល​មិន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ​


ហើយ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ជា​កូន​ នោះ​ព្រះជាម្ចាស់​បញ្ជូន​វិញ្ញាណ​នៃ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ឲ្យ​មក​គង់​នៅ​ក្នុង​ចិត្ត​យើង​ គឺ​វិញ្ញាណ​នេះ​ហើយ​ដែល​បន្លឺ​សំឡេង​ថា​ អ័ប្បា!​ ព្រះវរបិតា​អើយ!​


ខ្ញុំ​បាន​សរសេរ​ខ្លីៗ​ផ្ញើ​មក​អ្នក​រាល់គ្នា​តាមរយៈ​លោក​ស៊ីលវ៉ាន​ ដែល​ខ្ញុំ​ចាត់ទុក​ជា​បងប្អូន​ដ៏​ស្មោះត្រង់​ម្នាក់​ គឺ​ដើម្បី​លើក​ទឹកចិត្ដ​អ្នក​រាល់គ្នា​ និង​ធ្វើ​បន្ទាល់​ថា​ នេះ​ជា​ព្រះគុណ​ពិត​ប្រាកដ​របស់​ព្រះជាម្ចាស់​ ដូច្នេះ​ចូរ​ឈរ​មាំមួន​នៅ​ក្នុង​ព្រះគុណ​នេះ​ចុះ។​


យើង​សរសេរ​សេចក្ដី​ទាំង​នេះ​ ដើម្បី​ឲ្យ​អំណរ​របស់​យើង​បាន​ពេញ​បរិបូរ។​


កូន​តូចៗ​របស់​ខ្ញុំ​អើយ!​ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់គ្នា​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​បាប​ ផ្ទុយ​ទៅ​វិញ​ បើ​អ្នក​ណា​ម្នាក់​ប្រព្រឹត្ដ​បាប​ នោះ​យើង​មាន​អ្នក​ជំនួយ​ម្នាក់​នៅ​ចំពោះ​ព្រះវរបិតា​ គឺ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះ​ដ៏​សុចរិត​


ខ្ញុំ​សរសេរ​មក​អ្នក​រាល់គ្នា​ មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់គ្នា​មិន​ស្គាល់​សេចក្ដី​ពិត​ទេ​ គឺ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​បាន​ស្គាល់​រួច​ហើយ​ ហើយ​គ្មាន​សេចក្ដី​ភូត​ភរ​ណា​ចេញ​មក​ពី​សេចក្ដី​ពិត​ឡើយ។​


នេះ​ជា​សេចក្ដី​សន្យា​ដែល​ព្រះអង្គ​បាន​សន្យា​ជាមួយ​យើង​ គឺ​ជា​ជីវិត​អស់កល្ប​ជានិច្ច។​


ខ្ញុំ​បាន​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នករាល់គ្នា​ អំពី​ពួក​អ្នក​ដែល​បោកបញ្ឆោត​អ្នក​រាល់គ្នា។​


នេះ​ជា​បញ្ញត្ដិ​របស់​ព្រះអង្គ​ គឺ​ឲ្យ​យើង​ជឿ​លើ​ព្រះនាម​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដែល​ជា​ព្រះយេស៊ូ​គ្រិស្ដ​ ហើយ​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​តាម​បញ្ញត្ដិ​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​យើង។​


ព្រះជាម្ចាស់​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​ដល់​យើង​តាម​រយៈ​ការ​នេះ​ គឺ​ព្រះអង្គ​បាន​ចាត់​ព្រះរាជ​បុត្រា​តែ​មួយ​របស់​ព្រះអង្គ​ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ​ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ដោយសារ​ព្រះរាជ​បុត្រា​នោះ។​


អ្នក​ណា​ដែល​ជឿ​លើ​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ អ្នក​នោះ​មាន​សេចក្ដី​បន្ទាល់​នៅ​ក្នុង​ខ្លួន​ រីឯ​អ្នក​ណា​ដែល​មិន​ជឿ​លើ​ព្រះជាម្ចាស់​ អ្នក​នោះ​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​ត្រលប់​ជា​អ្នក​កុហក​ហើយ​ ព្រោះ​មិន​បាន​ជឿ​លើ​សេចក្ដី​បន្ទាល់​ ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ។​


ហើយ​នេះ​ជា​សេចក្ដី​បន្ទាល់​ គឺ​ថា​ ព្រះជាម្ចាស់​បាន​ប្រទាន​ជីវិត​អស់កល្ប​ជានិច្ច​ដល់​យើង​ ហើយ​ជីវិត​នេះ​មាន​នៅ​ក្នុង​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ។​


ហើយ​យើង​ក៏​ដឹង​ថា​ ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​បាន​យាង​មក​ ទាំង​បាន​ប្រទាន​ប្រាជ្ញា​ដល់​យើង​ ដើម្បី​ឲ្យ​ស្គាល់​ព្រះ​ដ៏​ពិត​ ហើយ​យើង​ជា​អ្នក​នៅ​ក្នុង​ព្រះ​ដ៏​ពិត​នោះ​ គឺ​នៅ​ក្នុង​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ។​ ព្រះរាជ​បុត្រា​នេះ​ហើយ​ជា​ព្រះ​ដ៏​ពិត​ និង​ជា​ជីវិត​អស់កល្ប​ជានិច្ច។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម