Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 5:12 - អាល់គីតាប

12 អ្នក​ណា​មាន​បុត្រា អ្នក​នោះ​ក៏​មាន​ជីវិត​ដែរ ហើយ​អ្នក​ណា​គ្មាន​បុត្រា​របស់​អុលឡោះ​ទេ អ្នក​នោះ​គ្មាន​ជីវិត​នេះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 អ្នក​ដែល​មាន​ព្រះបុត្រា ក៏​មាន​ជីវិត​ដែរ រីឯ​អ្នក​ដែល​គ្មាន​ព្រះបុត្រារបស់ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 អ្នក​ណា​ដែល​មាន​ព្រះរាជ​បុត្រា​ អ្នក​នោះ​មាន​ជីវិត​ ប៉ុន្ដែ​អ្នក​ណា​ដែល​គ្មាន​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ អ្នក​នោះ​គ្មាន​ជីវិត​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 អ្នក​ណា​ដែល​មាន​ព្រះ‌រាជ‌បុត្រា អ្នក​នោះ​មាន​ជីវិត អ្នក​ណា​ដែល​គ្មាន​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ អ្នក​នោះ​គ្មាន​ជីវិត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 អ្នក​ណា​មាន​ព្រះ‌បុត្រា អ្នក​នោះ​ក៏​មាន​ជីវិត​ដែរ ហើយ​អ្នក​ណា​គ្មាន​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់​ទេ អ្នក​នោះ​គ្មាន​ជីវិត​នេះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឯ​អ្នក​ណា​ដែល​មាន​ព្រះ‌រាជ‌បុត្រា នោះ​ក៏​មាន​ជីវិត​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ។

សូមមើលជំពូក ចម្លង




១ យ៉ូហាន 5:12
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​ជឿ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក អុលឡោះ​នឹង​សង្គ្រោះ​អ្នក​នោះ រីឯ​អ្នក​ដែល​មិន​ជឿ​នឹង​ត្រូវ​ទទួល​ទោស។


រីឯ​អស់​អ្នក​ដែល​បាន​ទទួល​គាត់ គឺ​អស់​អ្នក​ដែល​ជឿ​លើ​នាម​គាត់ គាត់​ប្រទាន​ឲ្យ​គេ​អាច​ទៅ​ជា​បុត្រ​របស់​អុលឡោះ។


ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​គាត់ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។


អ្នក​ណា​ជឿ​លើ​បុត្រា អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។ អ្នក​ណា​មិន​ព្រម​ជឿ​លើ​បុត្រា អ្នក​នោះ​មិន​បាន​ទទួល​ជីវិត​ឡើយ គឺ​គេ​ត្រូវ​ទទួល​ទោស​ពី​អុលឡោះ»។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ​ហើយ​ជឿ​លើ​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គេ​មិន​ត្រូវ​ទទួល​ទោស​ឡើយ គឺ​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ទៅ​រក​ជីវិត។


គឺ​ទ្រង់​ហើយ ដែល​បាន​ប្រោស​ឲ្យ​បង​ប្អូន​មាន​តម្លៃ ដោយ​ចូល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ដែល​បាន​ទៅ​ជា​ប្រាជ្ញា​មក​ពី​អុលឡោះ សម្រាប់​យើង។ អុលឡោះ​ប្រទាន​ឲ្យ​យើង​បាន​សុចរិត បាន​បរិសុទ្ធ និង​លោះ​យើង​ឲ្យ​មាន​សេរី‌ភាព។


ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់​នៅ គឺ​អាល់ម៉ា‌ហ្សៀស​ទេ​តើ ដែល​មាន​ជីវិត​រស់​នៅ​ក្នុង​រូប​កាយ​ខ្ញុំ។ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់​ជា​មនុស្ស​នា​បច្ចុប្បន្ន​កាល​នេះ ខ្ញុំ​រស់​ដោយ​មាន​ជំនឿ​ទៅ​លើ​បុត្រា​របស់​អុលឡោះ ដែល​បាន​ស្រឡាញ់​ខ្ញុំ និង​បាន​លះបង់​ជីវិត​សម្រាប់​ខ្ញុំ។


ប្រសិន​បើ​យើង​រក្សា​ជំហរ​រឹង‌ប៉ឹង ដែល​យើង​មាន​តាំង​ពី​ដំបូង​មក រហូត​ដល់​ចុង​បញ្ចប់​មែន​នោះ យើង​បាន​ចូល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ហើយ


អ្នក​ណា​មិន​ស្ថិត​នៅ​ជាប់​នឹង​ឱវាទ​របស់​អាលម៉ា‌ហ្សៀស គឺ​ទៅ​ហួស អ្នក​នោះ គ្មាន​អុលឡោះ​នៅ​ជា​មួយ​ទេ។ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​ឱវាទ​របស់​អាល់ម៉ា‌ហ្សៀស​ទើប​មាន​អុលឡោះ​ជា​បិតា និង​អ៊ីសា​ជា​បុត្រា​នៅ​ជា​មួយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម