ក្នុងចំណោមអ្នករាល់គ្នា តើអ្នកដែលខ្វល់ខ្វាយអាចបន្ថែមកំពស់ខ្លួនឯងបានមួយហត្ថដែរឬទេ?
១ ពេត្រុស 5:7 - Khmer Christian Bible ចូរប្រគល់គ្រប់ទាំងការខ្វល់ខ្វាយរបស់អ្នករាល់គ្នាដល់ព្រះអង្គ ដ្បិតព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។ ព្រះគម្ពីរខ្មែរសាកល ចូរទម្លាក់គ្រប់ទាំងកង្វល់របស់អ្នករាល់គ្នាលើព្រះ ដ្បិតព្រះអង្គខ្វល់ព្រះហឫទ័យនឹងអ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរផ្ទេរទុក្ខកង្វល់ទាំងប៉ុន្មានរបស់បងប្អូនទៅព្រះអង្គទៅ ដ្បិតព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងបងប្អូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា។ អាល់គីតាប ចូរផ្ទេរទុក្ខកង្វល់ទាំងប៉ុន្មានរបស់បងប្អូនទៅទ្រង់ទៅ ដ្បិតទ្រង់យកចិត្តទុកដាក់នឹងបងប្អូន។ |
ក្នុងចំណោមអ្នករាល់គ្នា តើអ្នកដែលខ្វល់ខ្វាយអាចបន្ថែមកំពស់ខ្លួនឯងបានមួយហត្ថដែរឬទេ?
ហេតុអ្វីបានជាអ្នករាល់គ្នាខ្វល់ខ្វាយនឹងសម្លៀកបំពាក់យ៉ាងដូច្នេះ? ចូរសង្កេតមើលផ្កាព្រៃនៅតាមវាល ពួកវាដុះឡើងយ៉ាងដូចម្ដេច ពួកវាមិនធ្វើការ ឬត្បាញរវៃអ្វីឡើយ
តែព្រះអង្គគង់នៅកន្សៃទូក ផ្ទំលក់លើខ្នើយ ហើយពួកគេក៏ដាស់ព្រះអង្គ និងទូលទៅព្រះអង្គថា៖ «លោកគ្រូ! យើងវិនាសហើយ! តើលោកមិនខ្វល់ខ្វាយទេឬ?»
បន្ទាប់មក ព្រះអង្គក៏មានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិតថាត្រូវបរិភោគអ្វី ឬរូបកាយត្រូវស្លៀកពាក់អ្វីឡើយ
ដូច្នេះបើរឿងតូចតាចបំផុត អ្នករាល់គ្នាគ្មានសមត្ថភាពផង ចុះហេតុអ្វីបានជាអ្នករាល់គ្នាខ្វល់ខ្វាយពីរឿងផ្សេងទៀត?
ចូរកុំខ្វល់ខ្វាយអ្វីឡើយ ផ្ទុយទៅវិញ គ្រប់ការទាំងអស់ ចូរទូលព្រះជាម្ចាស់ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាដោយសេចក្ដីអធិស្ឋាន និងការទូលអង្វរ ទាំងអរព្រះគុណផង