Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 4:38 - Khmer Christian Bible

38 តែ​ព្រះអង្គ​គង់​នៅ​កន្សៃទូក​ ផ្ទំ​លក់​លើ​ខ្នើយ​ ហើយ​ពួកគេ​ក៏​ដាស់​ព្រះអង្គ​ និង​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​គ្រូ!​ យើង​វិនាស​ហើយ!​ តើ​លោក​មិន​ខ្វល់​ខ្វាយ​ទេ​ឬ?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

38 រីឯ​ព្រះយេស៊ូវ​គង់នៅ​កន្សៃទូក កំពុង​ផ្ទំលក់​លើ​ខ្នើយ​។ ដូច្នេះ ពួកគេ​ក៏​ដាស់​ព្រះអង្គ​ឡើង ហើយ​ទូលថា​៖ “លោកគ្រូ​! តើ​លោក​មិន​ខ្វល់​ថា យើងខ្ញុំ​កំពុង​វិនាស​ទេ​ឬ​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 តែ​ព្រះ‌អង្គ​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក ពួក​សិស្ស​ក៏​ដាស់​ព្រះ‌អង្គ ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​វិនាស​ឥឡូវ​ហើយ! តើ​លោក​មិន​អំពល់​ទេ​ឬ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះអង្គ​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក។ ពួក​សិស្ស​ដាស់​ព្រះអង្គ​ថា៖ «លោក​គ្រូ យើង​ស្លាប់​ឥឡូវ​ហើយ! លោក​មិន​អើពើ​ទេ​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 តែ​ទ្រង់​ផ្ទំ​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក ពួក​សិស្ស​ដាស់​ទ្រង់​ឡើង​ទូល​ថា លោក​គ្រូ​អើយ យើង​វិនាស​ហើយ លោក​មិន​រវល់​ទេ​ឬ​អី

សូមមើលជំពូក ចម្លង

អាល់គីតាប

38 រីឯ​អ៊ីសា​វិញ គាត់​សម្រាន្ត​លក់​លើ​ខ្នើយ នៅ​កន្សៃ​ទូក។ ពួក​សិស្ស​ដាស់​អ៊ីសា​ថា៖ «តួន យើង​ស្លាប់​ឥឡូវ​ហើយ! តួន​មិន​អើពើ​ទេ​ឬ?»។

សូមមើលជំពូក ចម្លង




ម៉ាកុស 4:38
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ក៏​ចាត់​សិស្ស​របស់​ខ្លួន​ឲ្យ​ទៅ​ជាមួយ​ពួក​អ្នក​ខាង​គណៈ​ហេរ៉ូឌ​ ទូល​ព្រះអង្គ​ថា៖​ «លោកគ្រូ​អើយ‍!​ យើង​ដឹង​ថា​លោក​ពិត​ត្រង់​ ហើយ​បង្រៀន​អំពី​ផ្លូវ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត​ និង​មិន​ខ្វល់​ពី​អ្នកណា​ទេ​ ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ​


គេ​បាន​ចូល​មក​ជិត​ព្រះអង្គ​ ដាស់​ថា៖​ «ព្រះអម្ចាស់!​ ជួយ​ផង​ យើង​កំពុង​វិនាស​ហើយ!»​


មាន​ខ្យល់​ព្យុះ​ធំ​មួយ​កើត​ឡើង​ ហើយ​រលក​បាន​បោក​បក់​ទៅ​លើ​ទូក​ ធ្វើ​ឲ្យ​ទឹក​ចូល​ស្ទើរ​ពេញ​ទូក​


ព្រះអង្គ​បាន​ភ្ញាក់​ឡើង​ ហើយ​បន្ទោស​ខ្យល់​ និង​មាន​បន្ទូល​ទៅ​កាន់​រលក​ថា៖​ «ចូរ​ស្ងប់​ ហើយ​ស្ងៀម​ទៅ!»​ នោះ​ខ្យល់​ក៏​ស្ងប់​ ហើយ​ក៏​មាន​ភាព​ស្ងាត់​ឈឹង​


ពួកគេ​បាន​ចូល​មក​ជិត​ដាស់​ព្រះអង្គ​ថា៖​ «លោក​គ្រូ!​ លោក​គ្រូ!​ យើង​កំពុងតែ​វិនាស​ហើយ»​ ព្រះអង្គ​ក៏​ភ្ញាក់​ឡើង​ បន្ទោស​ខ្យល់ ​និង​ទឹក​រលក​ ហើយ​វា​ក៏​ឈប់​ រួច​ក៏​ស្ងប់​ទៅ។​


ហើយ​នៅ​ទី​នោះ​ មាន​អណ្ដូង​ទឹក​មួយ​របស់​លោក​យ៉ាកុប។​ កាល​ព្រះយេស៊ូ​អស់​កម្លាំង​ក្នុង​ការ​ធ្វើ​ដំណើរ​នោះ​ ព្រះអង្គ​ក៏​អង្គុយ​នៅ​ក្បែរ​មាត់​អណ្តូង​ នៅ​ពេល​នោះម៉ោង​ប្រហែល​ដប់ពីរ​ថ្ងៃ​ត្រង់​ហើយ។​


ហេតុនេះ​ហើយ​បាន​ជា​ព្រះអង្គ​ត្រូវ​មាន​លក្ខណៈ​ដូច​ជា​បងប្អូន​របស់​ព្រះអង្គ​គ្រប់​យ៉ាង​ ដើម្បី​ត្រលប់​ជា​សម្ដេច​សង្ឃ​ដ៏​មាន​ចិត្ត​មេត្តា​ករុណា​ និង​ស្មោះត្រង់​ក្នុង​កិច្ចការ​ដែល​ទាក់ទង​នឹង​ព្រះជាម្ចាស់​ ហើយ​ថ្វាយ​តង្វាយ​លោះបាប​របស់​ប្រជាជន​


ព្រោះ​សម្ដេច​សង្ឃ​ដែល​យើង​មាន​នោះ​ មិន​មែន​មិន​ចេះ​អាណិត​អាសូរ​ដល់​ភាព​ទន់ខ្សោយ​របស់​យើង​ទេ​ ដ្បិត​ព្រះអង្គ​ក៏​ធ្លាប់​ត្រូវ​ល្បួង​គ្រប់​បែប​យ៉ាង​ដូច​យើង​ដែរ​ ប៉ុន្ដែ​ព្រះអង្គ​គ្មាន​បាប​ឡើយ។​


ចូរ​ប្រគល់​គ្រប់​ទាំង​ការ​ខ្វល់ខ្វាយ​របស់​អ្នក​រាល់គ្នា​ដល់​ព្រះអង្គ​ ដ្បិត​ព្រះអង្គ​យក​ព្រះហឫទ័យ​ទុក​ដាក់​នឹង​អ្នក​រាល់គ្នា។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម