ដូច្នេះ ចូរប្រុងស្មារតី ព្រោះអ្នករាល់គ្នាមិនដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកនៅថ្ងៃណាទេ
១ ពេត្រុស 4:7 - Khmer Christian Bible ឥឡូវនេះ ទីបញ្ចប់នៃអ្វីៗទាំងអស់ជិតមកដល់ហើយ ដូច្នេះ ចូរមានគំនិតត្រឹមត្រូវ ហើយកុំភ្លេចខ្លួននឹងអធិស្ឋានឡើយ។ ព្រះគម្ពីរខ្មែរសាកល ទីបញ្ចប់នៃរបស់សព្វសារពើមកជិតដល់ហើយ ដូច្នេះចូរដឹងស្មារតី ហើយមានគំនិតមធ្យ័តក្នុងការអធិស្ឋាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចុងបំផុតនៃរបស់ទាំងអស់ជិតដល់ហើយ ដូច្នេះ ចូរគ្រប់គ្រងចិត្ត ហើយមានគំនិតនឹងធឹងចុះ ដើម្បីជាប្រយោជន៍ដល់សេចក្តីអធិស្ឋានរបស់អ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្វីៗទាំងអស់ជិតរលាយសូន្យហើយ ហេតុនេះ ត្រូវគិតឲ្យវែងឆ្ងាយ និងភ្ញាក់ស្មារតីឡើង ដើម្បីឲ្យអធិស្ឋាន*កើត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯចុងបំផុតនៃរបស់ទាំងអស់ នោះជិតដល់ហើយ ដូច្នេះ ចូរឲ្យមានគំនិតនឹងធឹង ហើយចាំយាមក្នុងសេចក្ដីអធិស្ឋានចុះ អាល់គីតាប អ្វីៗទាំងអស់ជិតរលាយសូន្យហើយ ហេតុនេះ ត្រូវគិតឲ្យវែងឆ្ងាយ និងភ្ញាក់ស្មារតីឡើង ដើម្បីឲ្យទូរអាកើត។ |
ដូច្នេះ ចូរប្រុងស្មារតី ព្រោះអ្នករាល់គ្នាមិនដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកនៅថ្ងៃណាទេ
ដូច្នេះ ចូរអ្នករាល់គ្នាប្រុងស្មារតី ដ្បិតអ្នករាល់គ្នាមិនដឹងថាថ្ងៃណា ឬម៉ោងណាទេ។
ដូច្នេះចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងលោចិត្ដរបស់អ្នករាល់គ្នាផ្ទុកដោយការស្រវឹងអួ និងការខ្វល់ខ្វាយនៃជីវិត ហើយថ្ងៃនោះអាចធ្លាក់មកលើអ្នករាល់គ្នាភ្លាមៗដូចជាអន្ទាក់
ដូច្នេះអ្នករាល់គ្នាត្រូវប្រុងស្មារតី ទាំងអធិស្ឋានគ្រប់ពេលវេលាដើម្បីឲ្យអ្នករាល់គ្នាអាចគេចផុតពីហេតុការណ៍ទាំងអស់នេះដែលនឹងកើតឡើង ហើយឈរនៅចំពោះមុខកូនមនុស្សបាន»។
ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីក៏អ្នករាល់គ្នាដេកលក់ដូច្នេះ? ចូរក្រោកអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ក្នុងសេចក្ដីល្បួង»។
ចូរអរសប្បាយដោយមានសង្ឃឹម ចូរស៊ូទ្រាំនៅក្នុងសេចក្ដីទុក្ខលំបាក ចូរអធិស្ឋានឲ្យបានខ្ជាប់ខ្ជួន
ក្រោយពីព្រះអង្គបំផ្លាញអស់ទាំងការគ្រប់គ្រង សិទ្ធិអំណាច ព្រមទាំងអំណាចទាំងឡាយរួចហើយ ព្រះអង្គថ្វាយនគរដល់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតា រួចក៏ដល់ទីបញ្ចប់
បងប្អូនអើយ! ខ្ញុំប្រាប់អំពីសេចក្ដីនេះថា ពេលវេលាកៀកណាស់ហើយ ដូច្នេះអ្នកមានប្រពន្ធគួរនៅដូចជាគ្មានប្រពន្ធ ចាប់ពីពេលនេះតទៅ
ទាំងអធិស្ឋាននៅក្នុងព្រះវិញ្ញាណគ្រប់ពេលវេលាដោយការអធិស្ឋាន និងពាក្យទូលអង្វរគ្រប់បែបយ៉ាង ហើយសម្រាប់ការនេះឯង ចូរប្រុងស្មារតីដោយសេចក្ដីព្យាយាមគ្រប់បែបយ៉ាង និងដោយការទូលអង្វរសម្រាប់ពួកបរិសុទ្ធទាំងអស់
ចូរឲ្យមនុស្សទាំងអស់ស្គាល់ចិត្ដស្លូតបូតរបស់អ្នករាល់គ្នាចុះ។ ព្រះអម្ចាស់នៅជិតបង្កើយ។
ចូរអធិស្ឋានឲ្យបានខ្ជាប់ខ្ជួន ទាំងប្រុងស្មារតីក្នុងសេចក្ដីអធិស្ឋានដោយការអរព្រះគុណ
រីឯអ្នកវិញ ចូរមានគំនិតនឹងធឹងក្នុងគ្រប់ការទាំងអស់ ចូរស៊ូទ្រាំនឹងទុក្ខលំបាក ចូរធ្វើកិច្ចការរបស់អ្នកប្រកាសដំណឹងល្អ និងបំពេញមុខងារបម្រើរបស់អ្នកឲ្យសព្វគ្រប់ចុះ។
ព្រមទាំងបង្ហាត់បង្រៀនយើងឲ្យលះបង់ការមិនគោរពកោតខ្លាចព្រះជាម្ចាស់ និងសេចក្ដីប៉ងប្រាថ្នាខាងលោកិយចោល ហើយឲ្យយើងរស់នៅក្នុងលោកិយនេះដោយមានចិត្តធ្ងន់ សុចរិត និងដោយគោរពកោតខ្លាចព្រះជាម្ចាស់
កុំឲ្យយើងបោះបង់ចោលការជួបជុំគ្នាដូចជាអ្នកខ្លះមានទម្លាប់នោះឡើយ ផ្ទុយទៅវិញ ចូរឲ្យយើងលើកទឹកចិត្តគ្នាកាន់តែខ្លាំងឡើងថែមទៀត ដោយឃើញថាថ្ងៃរបស់ព្រះអម្ចាស់មកជិតដល់ហើយ
ដ្បិតបើដូច្នេះមែន នោះព្រះអង្គមុខជាត្រូវរងទុក្ខជាច្រើនលើកតាំងពីកំណើតពិភពលោកមកម៉្លេះ ប៉ុន្ដែនៅគ្រាចុងក្រោយនេះ ព្រះអង្គបានបង្ហាញខ្លួនតែមួយដងគត់ ដើម្បីលុបបំបាត់បាប ដោយថ្វាយអង្គទ្រង់ទុកជាយញ្ញបូជា។
ដូច្នេះ ចូរឲ្យអ្នករាល់គ្នាប្រុងប្រៀបចិត្ដគំនិតជាស្រេច កុំភ្លេចខ្លួនឲ្យសោះ ចូរមានសង្ឃឹមទាំងស្រុងលើព្រះគុណដែលនឹងប្រទានមកអ្នករាល់គ្នា នៅពេលព្រះយេស៊ូគ្រិស្ដលេចមក
រីឯប្ដីរាល់គ្នាក៏ដូច្នោះដែរ ត្រូវរស់នៅជាមួយប្រពន្ធរបស់ខ្លួនដោយយល់ថាមនុស្សស្រីជាភាជនៈដែលខ្សោយជាង ហើយចូរផ្ដល់កិត្ដិយសដល់នាងទុកជាអ្នករួមទទួលមរតកព្រះគុណនៃជីវិត ដើម្បីកុំឲ្យមានអ្វីមកបង្អាក់សេចក្ដីអធិស្ឋានរបស់អ្នករាល់គ្នាឡើយ។
ចូរកុំភ្លេចខ្លួន ហើយប្រុងស្មារតីជានិច្ច ដ្បិតអារក្សសាតាំងដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា កំពុងតែដើរក្រវែលអ្នករាល់គ្នាដូចជាសត្វតោដែលគ្រហឹម ទាំងរកអ្នកណាម្នាក់ដើម្បីត្របាក់ស៊ីទៀតផង។
(«មើល៍ យើងនឹងមកដូចជាចោរ! មានពរហើយអ្នកដែលប្រុងស្មារតី ហើយរក្សាសម្លៀកបំពាក់របស់ខ្លួនមិនឲ្យខ្លួនដើរអាក្រាត និងមិនឲ្យគេឃើញកេរ្តិ៍ខ្មាសរបស់ខ្លួន»)។