Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពេត្រុស 1:13 - Khmer Christian Bible

13 ដូច្នេះ​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​ប្រុងប្រៀប​ចិត្ដ​គំនិត​ជា​ស្រេច​ កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ​ ចូរ​មាន​សង្ឃឹម​ទាំង​ស្រុង​លើ​ព្រះគុណ​ដែល​នឹង​ប្រទាន​មក​អ្នក​រាល់គ្នា​ នៅពេល​ព្រះយេស៊ូ​គ្រិស្ដ​លេច​មក​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ដូច្នេះ ចូរ​ត្រៀម​គំនិត​របស់អ្នករាល់គ្នា ចូរ​មានគំនិតមធ្យ័ត ចូរ​សង្ឃឹម​ទាំងស្រុង​លើ​ព្រះគុណ​ដែល​កំពុង​ត្រូវបាន​នាំមក​ឯ​អ្នករាល់គ្នា នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​សម្ដែងឲ្យឃើញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដូច្នេះ ចូរ​ប្រុង​ប្រៀប​គំនិត​របស់​អ្នក​រាល់​គ្នា​ឲ្យ​មាន​សកម្ម‌ភាព​ឡើង ទាំង​ដឹង​ខ្លួន ហើយ​មាន​ចិត្ត​សង្ឃឹម​ទាំង​ស្រុង​លើ​ព្រះ‌គុណ ដែល​ព្រះ‌យេស៊ូវ‌គ្រីស្ទ​នឹង​ផ្តល់​មក​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​លេច​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ហេតុ​នេះ សូម​បងប្អូន​ប្រុង​ប្រៀប​ចិត្ត​គំនិត​ឲ្យ​មែន​ទែន កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ ត្រូវ​មាន​ចិត្ត​សង្ឃឹម​ទាំង​ស្រុង​ទៅ​លើ​ព្រះ‌គុណ ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​ប្រទាន​ឲ្យ​បងប្អូន នៅ​ថ្ងៃ​ព្រះ‌យេស៊ូ‌គ្រិស្ត*​នឹង​សម្តែង​ព្រះអង្គ​ឲ្យ​មនុស្ស​លោក​ឃើញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដូច្នេះ ចូរ​ក្រវាត់​គំនិត​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ចុះ ទាំង​ដឹង​ខ្លួន ហើយ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​គ្រប់​ជំពូក ដល់​ព្រះ‌គុណ​ដែល​ត្រូវ​ផ្តល់​មក​ដល់​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​លេច​មក​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ហេតុ​នេះ សូម​បង​ប្អូន​ប្រុង​ប្រៀប​ចិត្ដ​គំនិត​ឲ្យ​មែន​ទែន កុំ​ភ្លេច​ខ្លួន​ឲ្យ​សោះ ត្រូវ​មាន​ចិត្ដ​សង្ឃឹម​ទាំង​ស្រុង​ទៅ​លើ​គុណ ដែល​អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​បង​ប្អូន នៅ​ថ្ងៃ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​នឹង​សំដែង​ឲ្យ​មនុស្ស​លោក​ឃើញ។

សូមមើលជំពូក ចម្លង




១ ពេត្រុស 1:13
35 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ក៏​និយាយ​ទៅ​អ្នក​ទាំង​នោះ​ថា​ ចូរ​អ្នក​រាល់គ្នា​ទៅ​ឯ​ចម្ការ​ទំពាំង​បាយជូរ​ដែរ​ចុះ​ ខ្ញុំ​នឹង​ឲុ្យ​ឈ្នួល​ត្រឹមត្រូវ។​


ចូរ​នៅ​ប្រុង​ប្រៀប​ខ្លួន​ ហើយ​ឲ្យ​ចង្កៀង​របស់​អ្នក​រាល់គ្នា​ឆេះ​ជានិច្ច​


វា​នឹង​មាន​ហេតុការណ៍​ដូច្នោះ​ដែរ​ នៅ​ថ្ងៃ​កូន​មនុស្ស​លេច​មក។​


ផ្ទុយ​ទៅ​វិញ​ តើ​មិន​ប្រាប់​ទេ​ឬ​ថា​ ចូរ​រៀបចំ​អាហារ​ឲ្យ​ខ្ញុំ​បរិភោគ​ ហើយ​ចាំ​បម្រើ​ខ្ញុំ​រហូត​ដល់​ខ្ញុំ​បរិភោគ​រួច​សិន​ សឹម​ឯង​បរិភោគ​តាម​ក្រោយ​ចុះ?​


ចូរ​យើង​រស់នៅ​តាម​បែប​ត្រឹមត្រូវ​ប្រៀប​ដូចជា​ដើរ​នៅ​ពេល​ថ្ងៃ​ គឺ​មិន​ប្រមឹក​ មិន​ស៊ី​ផឹកអ៊ូអែ​ មិន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ល្មោភ​កាម​ ឈ្លោះ​ប្រកែក​ ឬ​ច្រណែន​គ្នា​ឡើយ​


ដ្បិត​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​កំពុង​ទន្ទឹង​រង់ចាំ​ការ​បង្ហាញ​ខ្លួន​នៃ​កូន​របស់​ព្រះជាម្ចាស់​ដោយ​អន្ទះសា​


ដូច្នេះ​ហើយ​អ្នក​រាល់គ្នា​មិន​ខ្វះខាត​អំណោយទាន​ណា​មួយ​ឡើយ​ ពេលដែល​កំពុង​ទន្ទឹង​រង់ចាំ​ការ​លេច​មក​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង។​


ដូច្នេះ​ឥឡូវ​នេះ​ មាន​សេចក្ដី​បី​ដែល​នៅ​គង់វង្ស​ គឺ​ជំនឿ​ សង្ឃឹម​ និង​សេចក្ដី​ស្រឡាញ់​ ប៉ុន្ដែ​ក្នុង​ចំណោម​ទាំងបី​នេះ​ សេចក្ដី​ស្រឡាញ់​វិសេស​ជាង​គេ។​


ដូច្នេះ​ ចូរ​ឈរ​ដោយ​ក្រវាត់​សេចក្ដី​ពិត​នៅ​នឹង​ចង្កេះ​របស់​អ្នក​រាល់គ្នា​ ហើយ​ពាក់​សេចក្ដី​សុចរិត​ជា​អាវក្រោះ​


ពេល​ព្រះគ្រិស្ដ​ដែល​ជា​ជីវិត​របស់​អ្នក​រាល់គ្នា​បង្ហាញ​ខ្លួន​ នោះ​អ្នក​រាល់គ្នា​ក៏​នឹង​បង្ហាញ​ខ្លួន​ជាមួយ​ព្រះអង្គ​នៅ​ក្នុង​សិរី​រុងរឿង​ដែរ។​


ហើយ​ឲ្យ​អ្នក​រាល់គ្នា​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​បាន​សម្រាក​ជាមួយ​យើង​ នៅ​ពេល​ដែល​ព្រះអម្ចាស់​យេស៊ូ​លេច​មក​ពី​ស្ថានសួគ៌​ជាមួយ​ពួក​ទេវតា​ដ៏​មាន​អំណាច​របស់​ព្រះអង្គ​


រីឯ​អ្នក​វិញ​ ចូរ​មាន​គំនិត​នឹងធឹង​ក្នុង​គ្រប់​ការ​ទាំង​អស់​ ចូរ​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​ ចូរ​ធ្វើ​កិច្ចការ​របស់​អ្នក​ប្រកាស​ដំណឹង​ល្អ​ និង​បំពេញ​មុខងារ​បម្រើ​របស់​អ្នក​ឲ្យ​សព្វ​គ្រប់​ចុះ។​


ពី​ពេល​នេះ‍​តទៅ​ មាន​មកុដ​នៃ​សេចក្ដី​សុចរិត​បម្រុង​ទុក​ឲ្យ​ខ្ញុំ​ ដែល​ព្រះអម្ចាស់​ជា​ចៅក្រម​ដ៏​សុចរិត​នឹង​ប្រទាន​ឲ្យ​ខ្ញុំ​នៅ​ថ្ងៃ​នោះ​ មិន​មែន​ឲ្យ​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ គឺ​ឲ្យ​អស់​អ្នក​ដែល​ពេញ​ចិត្ត​នឹង​ការ​យាង​មក​របស់​ព្រះអង្គ​ដែរ។​


ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​កុំ​បោះបង់​ការ​ជឿជាក់​ដែល​មាន​រង្វាន់​ធំ​នេះឡើយ​


ប៉ុន្ដែ​ព្រះគ្រិស្ដ​វិញ​ ស្មោះត្រង់​ក្នុង​នាម​ជា​ព្រះរាជ​បុត្រា​ដែល​គ្រប់គ្រង​លើ​ដំណាក់​របស់​ព្រះជាម្ចាស់‍​ ហើយ​យើង​ជា​ដំណាក់​របស់​ព្រះអង្គ​ ប្រសិន​បើ​យើង​រក្សា​ការ​ជឿជាក់​ និង​មោទនភាព​របស់​យើង​ចំពោះ​សេចក្ដី​សង្ឃឹម​យ៉ាង​ខ្ជាប់ខ្ជួន​នោះ។​


យើង​មាន​សេចក្ដី​សង្ឃឹម​នេះ​ ប្រៀប​ដូច​ជា​យុថ្កា​ដ៏​ជាប់មាំមួន​របស់​ព្រលឹង។​ សេចក្ដី​សង្ឃឹម​នេះ​បាន​ចូល​ទៅ​ខាង​ក្នុង​វាំង​នន​


ព្រះគ្រិស្ដ​ក៏​ថ្វាយ​អង្គ​ទ្រង់​តែ​មួយ​ដង​ ដើម្បី​ដក​យក​បាប​ចេញ​ពី​មនុស្ស​ជា​ច្រើន​ជា​យ៉ាង​នោះ​ដែរ​ ព្រះអង្គ​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ទី​ពីរ​ ប៉ុន្ដែ​គ្មាន​ការ​ដក​យក​បាប​ទៀត​ទេ​ គឺ​សង្គ្រោះអស់​អ្នក​ដែល​ទន្ទឹង​រង់​ចាំ​ព្រះអង្គ​វិញ។​


ចំពោះ​សេចក្ដី​សង្គ្រោះ​នោះ​ ពួកអ្នក​នាំ​ព្រះបន្ទូល​ដែល​បាន​ថ្លែង​អំពី​ព្រះគុណ​សម្រាប់​អ្នក​រាល់គ្នា​បាន​ខំ​ស្វែងរក​ និង​ស្រាវជ្រាវ​


ផ្ទុយ​ទៅ​វិញ​ ចូរ​ទុក​ព្រះគ្រិស្ដ​ជា​ព្រះអម្ចាស់​នៅ​ក្នុង​ចិត្ដ​របស់​អ្នករាល់​គ្នា​ចុះ​ ហើយ​ចូរ​ប្រុងប្រៀប​ជានិច្ច​ ដើម្បី​ឆ្លើយ​ការពារ​ទៅ​កាន់​អស់អ្នក​ដែល​សុំអ្នកឲ្យ​រាយរាប់​ប្រាប់​ពី​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់គ្នា​


ឥឡូវ​នេះ​ ទីបញ្ចប់​នៃ​អ្វីៗ​ទាំង​អស់​ជិត​មក​ដល់​ហើយ​ ដូច្នេះ​ ចូរ​មាន​គំនិត​ត្រឹម​ត្រូវ​ ហើយ​កុំ​ភ្លេច​ខ្លួន​នឹង​អធិស្ឋាន​ឡើយ។​


ខ្ញុំ​បាន​សរសេរ​ខ្លីៗ​ផ្ញើ​មក​អ្នក​រាល់គ្នា​តាមរយៈ​លោក​ស៊ីលវ៉ាន​ ដែល​ខ្ញុំ​ចាត់ទុក​ជា​បងប្អូន​ដ៏​ស្មោះត្រង់​ម្នាក់​ គឺ​ដើម្បី​លើក​ទឹកចិត្ដ​អ្នក​រាល់គ្នា​ និង​ធ្វើ​បន្ទាល់​ថា​ នេះ​ជា​ព្រះគុណ​ពិត​ប្រាកដ​របស់​ព្រះជាម្ចាស់​ ដូច្នេះ​ចូរ​ឈរ​មាំមួន​នៅ​ក្នុង​ព្រះគុណ​នេះ​ចុះ។​


ចូរ​កុំ​ភ្លេច​ខ្លួន​ ហើយ​ប្រុង​ស្មារតី​ជានិច្ច​ ដ្បិត​អារក្ស​សាតាំង​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់គ្នា​ កំពុង​តែ​ដើរ​ក្រវែល​អ្នក​រាល់គ្នា​ដូច​ជា​សត្វតោ​ដែល​គ្រហឹម​ ទាំង​រក​អ្នកណា​ម្នាក់​ដើម្បី​ត្របាក់​ស៊ី​ទៀត​ផង។​


អស់​អ្នក​ដែល​មាន​សង្ឃឹម​លើ​ព្រះអង្គ​ដូច្នេះ​ នោះ​បាន​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ ដូច​ជា​ព្រះអង្គ​បរិសុទ្ធ​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម