Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 25:13 - Khmer Christian Bible

13 ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​ប្រុង​ស្មារតី​ ដ្បិត​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ថ្ងៃ​ណា​ ឬ​ម៉ោង​ណា​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 “ដូច្នេះ ចូរ​ប្រុងស្មារតី​ចុះ ដ្បិត​អ្នករាល់គ្នា​មិន​ដឹង​ថ្ងៃ ឬម៉ោង នោះ​ទេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ដូច្នេះ ចូរ​ប្រុង​ស្មារតី ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ថ្ងៃ​ណា ឬ​ពេល​ណា [ដែល​កូន​មនុស្ស​មក​ដល់] ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រុង​ស្មារតី ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា បុត្រ​មនុស្ស*​នឹង​មក​ដល់​ថ្ងៃ​ណា ពេល​ណា​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដូច្នេះ ចូរ​ចាំ​យាម​ចុះ ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ជា​ថ្ងៃ​ណា ឬ​ពេល​ណា​ដែល​កូន​មនុស្ស​ត្រូវ​មក​នោះ​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ប្រុង​ស្មារតី ដ្បិត​អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា បុត្រា​មនុស្ស​នឹង​មក​ដល់​ថ្ងៃ​ណា ពេល​ណា​ឡើយ»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 25:13
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ចៅហ្វាយ​របស់​វា​នឹង​មក​វិញ​នៅ​ថ្ងៃ​ដែល​វា​ស្មាន​មិន​ដល់​ និង​នៅ​ម៉ោង​ដែល​វា​មិន​ដឹង​ទាល់​តែ​សោះ​


ប៉ុន្ដែ​គាត់​តប​ទៅ​វិញ​ថា​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ខ្ញុំ​មិន​ស្គាល់​អ្នក​រាល់គ្នា​ទេ។​


ដូច្នេះ​អ្នក​រាល់គ្នា​ត្រូវ​ប្រុង​ស្មារតី​ ទាំង​អធិស្ឋាន​គ្រប់​ពេល​វេលា​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​អាច​គេច​ផុត​ពី​ហេតុ​ការណ៍​ទាំង​អស់​នេះ​ដែល​នឹង​កើត​ឡើង​ ហើយ​ឈរ​នៅ​ចំពោះ​មុខ​កូន​មនុស្ស​បាន»។​


ដូច្នេះ​ ចូរ​ប្រុង​ស្មារតី​ ដោយ​នឹកចាំ​ថា​ អស់​រយៈ​ពេល​បី​ឆ្នាំ​ ខ្ញុំ​បាន​ដាស់តឿន​អ្នក​រាល់គ្នា​ឥត​ឈប់ឈរ​ ទាំង​យប់​ទាំង​ថ្ងៃ​ ដោយ​បង្ហូរ​ទឹកភ្នែក​


ចូរ​ប្រុង​ស្មារតី​ ចូរ​ឈរ​ឲ្យ​មាំមួន​នៅ​ក្នុង​ជំនឿ​ ចូរ​ក្លាហាន​ ហើយ​រឹងមាំ​ឡើង។​


ដូច្នេះ​ យើង​មិន​ត្រូវ​ដេក​លក់​ដូច​ជា​អ្នក‍ឯ​ទៀត​ឡើយ​ គឺ​យើង​ត្រូវ​ប្រុង​ស្មារតី​ ហើយ​ដឹង​ខ្លួន​ជានិច្ច‍។​


រីឯ​អ្នក​វិញ​ ចូរ​មាន​គំនិត​នឹងធឹង​ក្នុង​គ្រប់​ការ​ទាំង​អស់​ ចូរ​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​ ចូរ​ធ្វើ​កិច្ចការ​របស់​អ្នក​ប្រកាស​ដំណឹង​ល្អ​ និង​បំពេញ​មុខងារ​បម្រើ​របស់​អ្នក​ឲ្យ​សព្វ​គ្រប់​ចុះ។​


ឥឡូវ​នេះ​ ទីបញ្ចប់​នៃ​អ្វីៗ​ទាំង​អស់​ជិត​មក​ដល់​ហើយ​ ដូច្នេះ​ ចូរ​មាន​គំនិត​ត្រឹម​ត្រូវ​ ហើយ​កុំ​ភ្លេច​ខ្លួន​នឹង​អធិស្ឋាន​ឡើយ។​


ចូរ​កុំ​ភ្លេច​ខ្លួន​ ហើយ​ប្រុង​ស្មារតី​ជានិច្ច​ ដ្បិត​អារក្ស​សាតាំង​ដែល​ជា​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់គ្នា​ កំពុង​តែ​ដើរ​ក្រវែល​អ្នក​រាល់គ្នា​ដូច​ជា​សត្វតោ​ដែល​គ្រហឹម​ ទាំង​រក​អ្នកណា​ម្នាក់​ដើម្បី​ត្របាក់​ស៊ី​ទៀត​ផង។​


(«មើល៍​ យើង​នឹង​មក​ដូច​ជា​ចោរ!​ មាន​ពរ​ហើយ​អ្នក​ដែល​ប្រុង​ស្មារតី​ ហើយ​រក្សា​សម្លៀក​បំពាក់​របស់​ខ្លួន​មិន​ឲ្យ​ខ្លួន​ដើរ​អាក្រាត​ និង​មិន​ឲ្យ​គេ​ឃើញ​កេរ្តិ៍​ខ្មាស​របស់​ខ្លួន»)។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម