សម្រាប់យើងយុត្ដិធម៌ហើយ ដ្បិតយើងទទួលទោសសមនឹងអ្វីដែលយើងបានប្រព្រឹត្ដ ប៉ុន្ដែម្នាក់នេះមិនបានធ្វើខុសអ្វីសោះ»។
១ ពេត្រុស 2:23 - Khmer Christian Bible ពេលគេប្រមាថព្រះអង្គ ព្រះអង្គមិនតបតទេ ពេលព្រះអង្គរងទុក្ខលំបាក ព្រះអង្គក៏មិនបានគំរាមកំហែងគេដែរ ផ្ទុយទៅវិញព្រះអង្គបានថ្វាយអង្គទ្រង់ដល់ព្រះជាម្ចាស់ដែលជំនុំជម្រះដោយសុច្ចរិត។ ព្រះគម្ពីរខ្មែរសាកល កាលគេជេរប្រមាថ ក៏ព្រះអង្គមិនបានជេរតប កាលព្រះអង្គរងទុក្ខ ក៏ព្រះអង្គមិនបានសម្លុតគំរាម ផ្ទុយទៅវិញ ព្រះអង្គបានផ្ទុកផ្ដាក់អង្គទ្រង់នឹងព្រះដែលជំនុំជម្រះដោយយុត្តិធម៌។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេបានជេរប្រមាថព្រះអង្គ ព្រះអង្គមិនបានជេរតបវិញទេ ពេលព្រះអង្គរងទុក្ខ ព្រះអង្គក៏មិនបានគំរាមកំហែងគេដែរ គឺបានប្រគល់អង្គទ្រង់ទៅព្រះ ដែលជំនុំជម្រះដោយសុចរិតវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីគេជេរប្រមាថព្រះអង្គ ក៏ព្រះអង្គមិនតបតទៅគេវិញដែរ ព្រះអង្គបានរងទុក្ខលំបាក តែព្រះអង្គពុំបានគំរាមកំហែងគេវិញទេ ព្រះអង្គផ្ញើជីវិតទៅលើព្រះជាម្ចាស់ ដែលទ្រង់វិនិច្ឆ័យដោយយុត្តិធម៌។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ ខណដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហកកំហែងដល់គេដែរ គឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជំរះដោយសុចរិតវិញ អាល់គីតាប ទោះបីគេជេរប្រមាថគាត់ ក៏គាត់មិនតបតទៅគេវិញដែរ គាត់បានរងទុក្ខលំបាក តែគាត់ពុំបានគំរាមកំហែងគេវិញទេ គាត់ផ្ញើជីវិតទៅលើអុលឡោះ ដែលទ្រង់វិនិច្ឆ័យដោយយុត្ដិធម៌។ |
សម្រាប់យើងយុត្ដិធម៌ហើយ ដ្បិតយើងទទួលទោសសមនឹងអ្វីដែលយើងបានប្រព្រឹត្ដ ប៉ុន្ដែម្នាក់នេះមិនបានធ្វើខុសអ្វីសោះ»។
ព្រះយេស៊ូស្រែកដោយសំឡេងខ្លាំងៗថា៖ «ព្រះវរបិតាអើយ! ខ្ញុំសូមប្រគល់វិញ្ញាណរបស់ខ្ញុំទៅក្នុងព្រះហស្ដរបស់ព្រះអង្គវិញ» ពេលមានបន្ទូលបែបនេះហើយ ព្រះអង្គផុតដង្ហើមទៅ។
ព្រោះព្រះអង្គបានកំណត់ថ្ងៃមួយ ដែលព្រះអង្គនឹងជំនុំជម្រះពិភពលោកដោយយុត្ដិធម៌តាមរយៈមនុស្សម្នាក់ដែលព្រះអង្គបានតែងតាំង ហើយព្រះជាម្ចាស់បានប្រទានភស្ដុតាងអំពីការនេះដល់មនុស្សទាំងអស់ ដោយប្រោសមនុស្សនោះឲ្យរស់ពីស្លាប់ឡើងវិញ»
ដូច្នេះ ព្រះអម្ចាស់អើយ! ឥឡូវនេះ សូមមើលសេចក្ដីគំរាមរបស់ពួកគេចុះ ហើយសូមប្រទានឲ្យពួកបាវបម្រើរបស់ព្រះអង្គបានពេញដោយសេចក្ដីក្លាហាន ដើម្បីប្រកាសព្រះបន្ទូលរបស់ព្រះអង្គ
នៅពេលពួកគេកំពុងគប់លោកស្ទេផាននឹងដុំថ្ម គាត់ទូលអង្វរព្រះជាម្ចាស់ថា៖ «ឱព្រះអម្ចាស់យេស៊ូអើយ! សូមទទួលយកវិញ្ញាណរបស់ខ្ញុំចុះ»
នៅពេលនោះ លោកសុលនៅតែក្ដៅគគុកក្នុងការគំរាមកំហែង និងការសម្លាប់ពួកសិស្សរបស់ព្រះអម្ចាស់ ដូច្នេះគាត់ក៏ទៅជួបសម្ដេចសង្ឃ
ដោយសារអ្នកមានចិត្ដរឹងរូស មិនប្រែចិត្ត នោះអ្នកកំពុងសន្សំសេចក្ដីក្រោធទុកសម្រាប់ខ្លួននៅថ្ងៃដែលព្រះជាម្ចាស់បង្ហាញសេចក្ដីក្រោធ និងការជំនុំជម្រះដ៏សុចរិត
ចៅហ្វាយរាល់គ្នាអើយ! ចូរប្រព្រឹត្តចំពោះបាវបម្រើដូច្នោះដែរ ទាំងឈប់គំរាមកំហែង ដោយដឹងថាចៅហ្វាយពួកគេដែលគង់នៅស្ថានសួគ៌ ក៏ជាចៅហ្វាយរបស់អ្នករាល់គ្នាដែរ ហើយព្រះអង្គមិនមានសេចក្ដីលំអៀងឡើយ។
នោះជាភស្ដុតាងអំពីការជំនុំជម្រះដ៏សុចរិតរបស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាបានរាប់ជាស័ក្តិសមនឹងនគររបស់ព្រះជាម្ចាស់ ដ្បិតអ្នករាល់គ្នារងទុក្ខដោយព្រោះនគរនោះឯង។
ហេតុនេះហើយ បានជាខ្ញុំរងទុក្ខលំបាកទាំងអស់នេះ ប៉ុន្ដែខ្ញុំមិនខ្មាស់ឡើយ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចរក្សាអ្វីៗដែលព្រះអង្គផ្ញើទុកនឹងខ្ញុំបានរហូតដល់ថ្ងៃនោះ។
ពីពេលនេះតទៅ មានមកុដនៃសេចក្ដីសុចរិតបម្រុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិតនឹងប្រទានឲ្យខ្ញុំនៅថ្ងៃនោះ មិនមែនឲ្យតែខ្ញុំប៉ុណ្ណោះទេ គឺឲ្យអស់អ្នកដែលពេញចិត្តនឹងការយាងមករបស់ព្រះអង្គដែរ។
ដូច្នេះ ចូរពិចារណាអំពីព្រះអង្គដែលបានស៊ូទ្រាំនឹងការប្រឆាំងរបស់មនុស្សបាបទាស់នឹងព្រះអង្គចុះ ដើម្បីកុំឲ្យអ្នករាល់គ្នានឿយណាយ និងបាក់ទឹកចិត្តឡើយ។
ចូរកុំធ្វើការអាក្រក់តបស្នងនឹងការអាក្រក់ ឬពោលពាក្យប្រមាថតបស្នងនឹងពាក្យប្រមាថឡើយ ផ្ទុយទៅវិញចូរឲ្យពរគេ ព្រោះព្រះជាម្ចាស់បានត្រាស់ហៅអ្នករាល់គ្នាសម្រាប់ការនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានទទួលព្រះពរទុកជាមរតក
ដូច្នេះ អ្នកដែលរងទុក្ខតាមបំណងរបស់ព្រះជាម្ចាស់ ត្រូវប្រគល់ព្រលឹងរបស់ខ្លួនទុកនឹងព្រះដ៏ស្មោះត្រង់ដែលបង្កើតអ្វីៗទាំងអស់ ទាំងប្រព្រឹត្ដការល្អចុះ។
ខ្ញុំក៏បានឃើញមេឃបើកចំហ ហើយមើល៍ មានសេះសមួយ ព្រះអង្គដែលគង់លើវាមានព្រះនាមថា ស្មោះត្រង់ ហើយពិតត្រង់។ ព្រះអង្គជំនុំជម្រះ និងច្បាំងដោយសុចរិត។