ចូរអ្នករាល់គ្នារក្សាខ្លួន និងហ្វូងចៀមទាំងអស់ដែលព្រះវិញ្ញាណបរិសុទ្ធបានប្រគល់ឲ្យអ្នករាល់គ្នាមើលខុសត្រូវ ដើម្បីថែទាំក្រុមជំនុំរបស់ព្រះជាម្ចាស់ដែលព្រះអង្គបានទិញដោយឈាមរបស់ព្រះអង្គផ្ទាល់។
១ ធីម៉ូថេ 3:5 - Khmer Christian Bible (បើអ្នកណាម្នាក់មិនចេះគ្រប់គ្រងគ្រួសាររបស់ខ្លួនផង តើឲ្យគាត់មើលថែក្រុមជំនុំរបស់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេច?) ព្រះគម្ពីរខ្មែរសាកល ប្រសិនបើមនុស្សម្នាក់មិនចេះគ្រប់គ្រងផ្ទះរបស់ខ្លួនឯង តើអ្នកនោះនឹងមើលថែក្រុមជំនុំរបស់ព្រះដូចម្ដេចកើត? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតប្រសិនបើមនុស្សម្នាក់មិនចេះគ្រប់គ្រងក្រុមគ្រួសាររបស់ខ្លួន ធ្វើដូចម្ដេចឲ្យគាត់អាចថែរក្សាក្រុមជំនុំរបស់ព្រះបាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រោះថា ប្រសិនបើមនុស្សម្នាក់មិនចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់ខ្លួនផង ធ្វើម្ដេចនឹងឲ្យគាត់មើលខុសត្រូវលើក្រុមជំនុំ*របស់ព្រះជាម្ចាស់កើត!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នកណាមិនចេះត្រួតត្រាផ្ទះខ្លួន ធ្វើដូចម្តេចឲ្យថែរក្សាពួកជំនុំនៃព្រះបាន អាល់គីតាប ព្រោះថា ប្រសិនបើមនុស្សម្នាក់មិនចេះមើលខុសត្រូវលើក្រុមគ្រួសាររបស់ខ្លួនផង ធ្វើម្ដេចនឹងឲ្យគាត់មើលខុសត្រូវលើក្រុមជំអះរបស់អុលឡោះកើត!។ |
ចូរអ្នករាល់គ្នារក្សាខ្លួន និងហ្វូងចៀមទាំងអស់ដែលព្រះវិញ្ញាណបរិសុទ្ធបានប្រគល់ឲ្យអ្នករាល់គ្នាមើលខុសត្រូវ ដើម្បីថែទាំក្រុមជំនុំរបស់ព្រះជាម្ចាស់ដែលព្រះអង្គបានទិញដោយឈាមរបស់ព្រះអង្គផ្ទាល់។
សូមកុំឲ្យក្រុមជំនុំរបស់ព្រះជាម្ចាស់ជំពប់ដួលឡើយ ទាំងជនជាតិយូដា និងជនជាតិក្រេក
ហើយព្រះជាម្ចាស់បានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមបាទារបស់ព្រះគ្រិស្ដ ព្រមទាំងបានតែងតាំងព្រះអង្គជាព្រះសិរលើអ្វីៗទាំងអស់សម្រាប់ក្រុមជំនុំ
ដូច្នេះ ក្រុមជំនុំចុះចូលនឹងព្រះគ្រិស្ដជាយ៉ាងណា ប្រពន្ធក៏ត្រូវចុះចូលនឹងប្ដីក្នុងគ្រប់ការទាំងអស់ជាយ៉ាងនោះដែរ។
សេចក្ដីអាថ៌កំបាំងនេះជ្រាលជ្រៅណាស់ ប៉ុន្ដែខ្ញុំនិយាយនេះសំដៅលើព្រះគ្រិស្ដ និងក្រុមជំនុំប៉ុណ្ណោះ។
ប៉ុន្ដែបើខ្ញុំក្រមកក៏អ្នកនឹងដឹងអំពីរបៀបដែលត្រូវប្រព្រឹត្ដក្នុងដំណាក់របស់ព្រះជាម្ចាស់ដែលជាក្រុមជំនុំរបស់ព្រះដ៏មានព្រះជន្មរស់ ជាសសរទ្រូង និងជាគ្រឹះនៃសេចក្ដីពិត។