Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 3:4 - Khmer Christian Bible

4 ចេះ​គ្រប់គ្រង​គ្រួសារ​របស់​ខ្លួន​បាន​ល្អ​ ទាំង​ឲ្យ​កូនៗ​ចុះចូល​ដោយ​ការ​គោរព​ទាំង​ស្រុង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ជា​អ្នក​ដែល​គ្រប់គ្រង​ផ្ទះ​របស់ខ្លួន​បាន​ល្អ ទាំង​ឲ្យ​កូន‍ៗ​ចុះចូល​ដោយ​កិរិយាថ្លៃថ្នូរ​ទាំងស្រុង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 គាត់​ត្រូវ​ចេះ​គ្រប់​គ្រងក្រុម​គ្រួសារ​របស់​ខ្លួនបាន​ល្អ ទាំង​ឲ្យ​កូន​ចៅ​ចេះ​ស្តាប់​បង្គាប់ និង​មានកិរិយា​ថ្លៃ​ថ្នូរ​គ្រប់​ជំពូក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 គាត់​ត្រូវ​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​គាត់​ផ្ទាល់ ព្រម​ទាំង​ឲ្យ​កូន​ចៅ​របស់​គាត់​ចេះ​ស្ដាប់​បង្គាប់ និង​មាន​កិរិយា​ថ្លៃ‌ថ្នូរ​ទាំង​ស្រុង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ត្រូវ​ត្រួត‌ត្រា​ផ្ទះ​របស់​ខ្លួន ដោយ​ស្រួល‌បួល ទាំង​ឲ្យ​កូន​ចៅ​ស្តាប់​បង្គាប់​ដោយ​នឹង‌ធឹង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 គាត់​ត្រូវ​ចេះ​មើល​ខុស​ត្រូវ​លើ​ក្រុម​គ្រួសារ​របស់​គាត់​ផ្ទាល់ ព្រម​ទាំង​ឲ្យ​កូន​ចៅ​របស់​គាត់​ចេះ​ស្ដាប់​បង្គាប់ និង​មាន​កិរិយា​ថ្លៃ‌ថ្នូរ​ទាំង​ស្រុង

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 3:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ និង​គ្រួសារ​របស់​គាត់​ទាំង​មូល​ជា​អ្នក​គោរព​ប្រណិប័តន៍​ និង​កោតខ្លាច​ព្រះជាម្ចាស់​ គាត់​ដាក់​ទាន​ជាច្រើន​ដល់​ប្រជាជន​ និង​តែងតែ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់​ជានិច្ច។​


ដូច្នេះ​ ក្រុមជំនុំ​ចុះចូល​នឹង​ព្រះគ្រិស្ដ​ជា​យ៉ាង​ណា​ ប្រពន្ធ​ក៏​ត្រូវ​ចុះ​ចូល​នឹង​ប្ដី​ក្នុង​គ្រប់​ការ​ទាំង​អស់​ជា​យ៉ាងនោះ​ដែរ។​


នៅ​ទីបញ្ចប់​នេះ​ បងប្អូន​អើយ‍!​ សេចក្ដី​ណា​ដែល​ពិត​ សេចក្ដី​ណា​ដែល​គួរ​គោរព​ សេចក្ដី​ណា​ដែល​សុចរិត​ សេចក្ដី​ណា​ដែល​បរិសុទ្ធ​ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់​ សេចក្ដី​ណា​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ បើ​មាន​សេចក្ដី​ល្អ​ ឬ​សេចក្ដី​គួរ​សរសើរ​ណា​មួយ​ ចូរ​ពិចារណា​អំពី​សេចក្ដី​ទាំង​នោះ​ចុះ​


អ្នក​ជំនួយ​ត្រូវ​តែ​ជា​អ្នក​មាន​ប្រពន្ធ​តែ​ម្នាក់​ ហើយ​គ្រប់​គ្រង​កូនៗ​ និង​គ្រួសារ​របស់​ខ្លួន​បាន​ល្អ​


អ្នក​នោះ​ជា​អ្នក​ដែល​ឥត​បន្ទោស​បាន​ មាន​ប្រពន្ធ​តែ​មួយ​ មាន​កូន​ជា​អ្នក​ជឿ​ ដែល​គ្មាន​អ្នកណា​ចោទ​ប្រកាន់​ថា​ខិលខូច​ ឬ​មិន​ស្ដាប់​បង្គាប់​ឡើយ។​


ត្រូវ​ឲ្យ​បុរស​ចាស់ៗ​ចេះ​ទប់ចិត្ដ​ ហើយ​ដឹង​ខុសត្រូវ​ គួរ​ឲ្យ​គោរព​ និង​រឹងមាំ​ក្នុង​ជំនឿ​ សេចក្ដី​ស្រឡាញ់​ និង​សេចក្ដី​អត់ធ្មត់​ផង។​


ក្នុង​ការ​អ្វី​ក៏​ដោយ​ ចូរ​បង្ហាញ​ខ្លួន​អ្នក​ទុក​ជា​គំរូ​ពី​កិច្ចការ​ល្អ​ ហើយ​នៅ​ក្នុង​ការ​បង្រៀន​វិញ​ ចូរ​បង្ហាញ​ភាព​ស្អាតស្អំ​ សេចក្ដី​ថ្លៃថ្នូរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម