១ ថែស្សាឡូនីច 5:21 - Khmer Christian Bible ប៉ុន្ដែចូរពិសោធគ្រប់ការទាំងអស់ ហើយប្រព្រឹត្ដអ្វីដែលល្អយ៉ាងខ្ជាប់ខ្ជួន ព្រះគម្ពីរខ្មែរសាកល ផ្ទុយទៅវិញ ចូរពិចារណាគ្រប់ការទាំងអស់ ហើយកាន់ខ្ជាប់នូវការល្អ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរល្បងមើលអ្វីៗទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្ដីដែលត្រឹមត្រូវ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរពិចារណាមើលគ្រប់សេចក្ដីទាំងអស់ ហើយស្រង់យកនូវសេចក្ដីណាដែលល្អ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរលមើលគ្រប់ទាំងអស់ ហើយកាន់ខ្ជាប់តាមសេចក្ដីដែលត្រឹមត្រូវ អាល់គីតាប ចូរពិចារណាមើលគ្រប់សេចក្ដីទាំងអស់ ហើយស្រង់យកនូវសេចក្ដីណាដែលល្អ។ |
ដូច្នេះចូរនៅជាប់នឹងខ្ញុំចុះ នោះខ្ញុំក៏នៅជាប់នឹងអ្នករាល់គ្នាដែរ ដ្បិតគ្មានមែកណាអាចបង្កើតផលដោយខ្លួនឯងបានទេ លុះត្រាតែនៅជាប់នឹងដើម រីឯអ្នករាល់គ្នាក៏ដូច្នេះដែរ លុះត្រាតែនៅជាប់នឹងខ្ញុំ
ដូច្នេះ ព្រះយេស៊ូក៏មានបន្ទូលទៅពួកជនជាតិយូដាដែលជឿលើព្រះអង្គថា៖ «បើអ្នករាល់គ្នានៅជាប់ក្នុងពាក្យរបស់ខ្ញុំ នោះអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំពិតប្រាកដ
ពេលលោកបារណាបាសមកដល់ ហើយបានឃើញព្រះគុណរបស់ព្រះជាម្ចាស់ គាត់ក៏ត្រេកអរ ព្រមទាំងលើកទឹកចិត្តពួកគេគ្រប់គ្នាឲ្យប្ដេជ្ញាចិត្តនៅជាប់ជាមួយព្រះអម្ចាស់ជានិច្ច
ហើយពង្រឹងចិត្ដរបស់ពួកសិស្ស និងលើកទឹកចិត្ដពួកគេឲ្យខ្ជាប់ខ្ជួននៅក្នុងជំនឿ ដោយនិយាយថា៖ «យើងត្រូវឆ្លងកាត់ទុក្ខលំបាកច្រើនណាស់ ដើម្បីចូលទៅក្នុងនគរព្រះជាម្ចាស់បាន»។
ប៉ុន្ដែជនជាតិយូដាទាំងនេះមានគំនិតបើកចំហជាងពួកជនជាតិយូដានៅក្រុងថែស្សាឡូនីច ដ្បិតពួកគេបានទទួលព្រះបន្ទូលដោយចិត្ដសង្វាត ទាំងស្រាវជ្រាវបទគម្ពីររាល់ថ្ងៃដើម្បីឲ្យដឹងថា សេចក្ដីទាំងនេះត្រឹមត្រូវ ឬយ៉ាងណា។
កុំត្រាប់តាមលោកិយនេះឡើយ ផ្ទុយទៅវិញ ត្រូវឲ្យព្រះជាម្ចាស់កែប្រែអ្នករាល់គ្នាដោយគំនិតផ្លាស់ប្រែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីទៅជាបំណងរបស់ព្រះជាម្ចាស់ គឺអ្វីដែលល្អ អ្វីដែលគាប់ព្រះហឫទ័យព្រះអង្គ និងអ្វីដែលគ្រប់លក្ខណ៍
ចូរមានសេចក្ដីស្រឡាញ់ឥតពុតត្បុត ស្អប់សេចក្ដីអាក្រក់ ហើយប្រកាន់ខ្ជាប់សេចក្ដីល្អ។
ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ! ចូរត្រលប់ជាអ្នកមាំមួន ហើយមានចិត្ដនឹង ទាំងធ្វើការរបស់ព្រះអម្ចាស់ឲ្យកាន់តែច្រើនជានិច្ចចុះ ដោយដឹងថា ការនឿយហត់របស់អ្នករាល់គ្នានៅក្នុងព្រះអម្ចាស់មិនឥតប្រយោជន៍ឡើយ។
ដ្បិតមានតែវិញ្ញាណនៅក្នុងខ្លួនមនុស្សប៉ុណ្ណោះ ដែលស្គាល់ចិត្ដរបស់មនុស្ស ដូច្នេះក៏គ្មានអ្នកណាម្នាក់ស្គាល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរ មានតែព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ
ហេតុនេះ កាលណាយើងមានឱកាស យើងត្រូវប្រព្រឹត្ដល្អចំពោះមនុស្សទាំងអស់ ជាពិសេសចំពោះបងប្អូនរួមជំនឿ។
នោះអ្នករាល់គ្នាចេះសង្កេតសេចក្ដីផ្សេងៗ ដើម្បីឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ហើយឥតបន្ទោសបាននៅថ្ងៃរបស់ព្រះគ្រិស្ដ
នៅទីបញ្ចប់នេះ បងប្អូនអើយ! សេចក្ដីណាដែលពិត សេចក្ដីណាដែលគួរគោរព សេចក្ដីណាដែលសុចរិត សេចក្ដីណាដែលបរិសុទ្ធ សេចក្ដីណាដែលគួរស្រឡាញ់ សេចក្ដីណាដែលមានកេរ្តិ៍ឈ្មោះល្អ បើមានសេចក្ដីល្អ ឬសេចក្ដីគួរសរសើរណាមួយ ចូរពិចារណាអំពីសេចក្ដីទាំងនោះចុះ
ចូរប្រយ័ត្ន កុំឲ្យនរណាម្នាក់ប្រព្រឹត្ដអំពើអាក្រក់តបស្នងអំពើអាក្រក់ឡើយ ផ្ទុយទៅវិញ ចូរខំធ្វើអំពើល្អដល់គ្នាជានិច្ច និងដល់មនុស្សទាំងអស់។
ដូច្នេះ បងប្អូនអើយ! ចូរឈរឲ្យមាំមួន ហើយកាន់តាមសេចក្ដីដែលយើងបានបង្រៀនអ្នករាល់គ្នាចុះ ទោះបីដោយពាក្យសំដី ឬសំបុត្រក្ដី។
អ្នកដឹងការនេះហើយថា ពួកអ្នកដែលនៅស្រុកអាស៊ីទាំងអស់បានបែរចេញពីខ្ញុំហើយ ក្នុងចំណោមពួកគេមានលោកភីកេឡុស និងលោកហ៊ើម៉ូនគេន។
ដ្បិតពីចំណោមពួកគេទាំងនោះ មានអ្នកខ្លះបានលបចូលទៅក្នុងផ្ទះនានា ហើយទាក់យកស្រីល្ងង់ខ្លៅដែលមានបាបពោរពេញ ជាស្រីដែលបណ្តោយតាមចំណង់តណ្ហាផ្សេងៗ
លោកអ័លេក្សានត្រុសជាជាងស្ពាន់បានប្រព្រឹត្តអាក្រក់ច្រើនណាស់មកលើខ្ញុំ ព្រះអម្ចាស់នឹងសងដល់គាត់តាមអំពើដែលគាត់បានប្រព្រឹត្តមិនខាន
ចូរឲ្យយើងកាន់សេចក្ដីសង្ឃឹមដែលយើងប្រកាសនោះយ៉ាងខ្ជាប់ខ្ជួនឥតរង្គើឡើយ ដ្បិតព្រះជាម្ចាស់ដែលបានសន្យា ព្រះអង្គស្មោះត្រង់
បងប្អូនជាទីស្រឡាញ់អើយ! សូមកុំជឿគ្រប់វិញ្ញាណពេក ចូរពិសោធវិញ្ញាណទាំងនោះ ដើម្បីឲ្យដឹងថា មកពីព្រះជាម្ចាស់ ឬមិនមែន ពីព្រោះមានអ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើនបានចេញទៅក្នុងពិភពលោកនេះហើយ
យើងស្គាល់ការប្រព្រឹត្ដិ ការនឿយហត់ ព្រមទាំងការស៊ូទ្រាំរបស់អ្នកហើយ ទាំងដឹងថា អ្នកមិនអាចទ្រាំទ្រនឹងពួកមនុស្សអាក្រក់បានឡើយ។ អ្នកបានល្បងលពួកអ្នកដែលហៅខ្លួនឯងថាជាសាវក ប៉ុន្ដែពួកគេមិនមែនជាសាវកទេ គឺអ្នកបានឃើញថា ពួកគេជាអ្នកភូតភរវិញ។
យើងនឹងមកយ៉ាងឆាប់ ចូរកាន់ខ្ជាប់សេចក្ដីដែលអ្នកមានចុះ ដើម្បីកុំឲ្យអ្នកណាយកមកុដរបស់អ្នកបានឡើយ។
ដូច្នេះចូរនឹកចាំថា អ្នកបានទទួល និងបានឮជាយ៉ាងណា នោះចូរកាន់តាម ហើយប្រែចិត្ដចុះ បើអ្នកមិនប្រុងស្មារតីទេ នោះយើងនឹងមកឯអ្នកដូចជាចោរ ហើយអ្នកមិនដឹងថាយើងនឹងមកឯអ្នកនៅពេលណាឡើយ