កំណើតរបស់ព្រះយេស៊ូគ្រិស្ដមានដូចតទៅ នាងម៉ារាជាម្ដាយរបស់ព្រះអង្គ បានភ្ជាប់ពាក្យនឹងលោកយ៉ូសែប ហើយមុនពួកគេរួមរស់ជាមួយគ្នា នាងម៉ារាមានផ្ទៃពោះដោយសារព្រះវិញ្ញាណបរិសុទ្ធ។
១ កូរិនថូស 7:36 - Khmer Christian Bible ប៉ុន្ដែបើអ្នកណាម្នាក់គិតថាខ្លួនប្រព្រឹត្ដមិនសមរម្យចំពោះគូដណ្ដឹងរបស់ខ្លួន ហើយបើនាងហួសវ័យ ចូរឲ្យគាត់ធ្វើតាមបំណងរបស់គាត់ចុះ គឺរៀបការនឹងនាង ដ្បិតគាត់មិនធ្វើបាបទេ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែប្រសិនបើមានអ្នកណាម្នាក់គិតថាខ្លួនប្រព្រឹត្តមិនគប្បីចំពោះស្ត្រីព្រហ្មចារីរបស់ខ្លួន ហើយបើនាងជិតហួសវ័យ ហើយបើមានតែធ្វើដូច្នោះ នោះចូរឲ្យគាត់ធ្វើតាមដែលប្រាថ្នាចុះ គឺឲ្យអ្នកទាំងពីររៀបការទៅ គាត់មិនមែនប្រព្រឹត្តបាបទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នកណាយល់ថា ខ្លួនមិនគួរគប្បីចំពោះគូដណ្ដឹង ហើយបើចិត្តគេពុះកញ្ជ្រោលខ្លាំង នោះធ្វើតាមចិត្តទៅចុះ ត្រូវឲ្យអ្នកនោះរៀបការទៅ គ្មានបាបអ្វីទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើមានអ្នកណាម្នាក់យល់ឃើញថា បើមិនរៀបការជាមួយគូដណ្ដឹងរបស់ខ្លួនទេ នឹងនាំឲ្យបាក់មុខ ហើយបើចិត្តរបស់គេឆាបឆួលចង់យកនាង ត្រូវធ្វើតាមចិត្តខ្លួននឹកឃើញទៅចុះ គឺរៀបការជាមួយនាងទៅ គ្មានបាបអ្វីទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើមានអ្នកណាស្មានថា មិនគួរគប្បីចំពោះកូនក្រមុំ ដែលហួសអាយុគ្រប់ការហើយ ក៏មានសេចក្ដីបង្ខំក្នុងការនោះដែរ នោះឲ្យឪពុកធ្វើតាមចិត្តទៅ គឺឲ្យកូនយកប្ដីចុះ គ្មានបាបទេ អាល់គីតាប ប្រសិនបើមានអ្នកណាម្នាក់យល់ឃើញថា បើមិនរៀបការជាមួយគូដណ្ដឹងរបស់ខ្លួនទេ នឹងនាំឲ្យបាក់មុខ ហើយបើចិត្ដរបស់គេឆាបឆួលចង់យកនាង ត្រូវធ្វើតាមចិត្ដខ្លួននឹកឃើញទៅចុះ គឺរៀបការជាមួយនាងទៅ គ្មានបាបអ្វីទេ។ |
កំណើតរបស់ព្រះយេស៊ូគ្រិស្ដមានដូចតទៅ នាងម៉ារាជាម្ដាយរបស់ព្រះអង្គ បានភ្ជាប់ពាក្យនឹងលោកយ៉ូសែប ហើយមុនពួកគេរួមរស់ជាមួយគ្នា នាងម៉ារាមានផ្ទៃពោះដោយសារព្រះវិញ្ញាណបរិសុទ្ធ។
ខ្ញុំនិយាយបែបនេះ ដើម្បីជាប្រយោជន៍សម្រាប់អ្នករាល់គ្នាផ្ទាល់ មិនមែនដាក់អន្ទាក់អ្នករាល់គ្នាទេ គឺនិយាយអំពីអ្វីដែលថ្លៃថ្លា និងការបម្រើព្រះអម្ចាស់ដោយគ្មានកង្វល់
ប៉ុន្ដែអ្នកណាដែលឈរមាំមួននៅក្នុងចិត្ដ គ្មានការបង្ខិតបង្ខំ ប៉ុន្ដែអាចគ្រប់គ្រងលើចំណង់របស់ខ្លួនបាន ព្រមទាំងបានសម្រេចចិត្ដថា នឹងទុកឲ្យគូដណ្ដឹងនៅក្រមុំ គាត់ធ្វើប្រសើរហើយ
ប៉ុន្ដែប្រសិនបើពួកគេទប់ចិត្ដមិនបានទេ ចូររៀបការចុះ ព្រោះបើរៀបការ នោះប្រសើរជាងទុកឲ្យតណ្ហាដុតរោល