Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 5:40 - Khmer Christian Bible

40 ចំពោះ​អ្នកណា​ដែល​ចង់​ប្ដឹង​យក​អាវ​ខាង​ក្នុង​របស់​អ្នក​ ចូរ​ឲ្យ​គេ​ទាំង​អាវ​វែង​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

40 ចំពោះ​អ្នក​ដែល​ចង់​ប្ដឹង​យក​អាវខាងក្នុង​របស់អ្នក ចូរ​ឲ្យ​ទាំង​អាវវែង​ដល់​គេ​ផង​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 ហើយ​បើ​អ្នក​ណា​ចង់​ប្តឹង​យក​អាវ​ខ្លី​របស់​អ្នក ចូរ​ឲ្យ​គេ​យក​អាវ​វែង​របស់​អ្នក​ទៅ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 បើ​មាន​គេ​ប្ដឹង​ចង់​បាន​អាវ​ក្នុង​របស់​អ្នក ចូរ​ឲ្យ​គេ​យក​អាវ​ធំ​ថែម​ទៀត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 បើ​អ្នក​ណា​ប្តឹង​ចង់​យក​អាវ​ខ្លី​របស់​អ្នក នោះ​ត្រូវ​បើក​ឲ្យ​គេ​យក​ទាំង​អាវ​វែង​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

40 បើ​មាន​គេ​ប្ដឹង​ចង់​បាន​អាវ​ក្នុង​របស់​អ្នក ចូរ​ឲ្យ​គេ​យក​អាវ​ធំ​ថែម​ទៀត​ទៅ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 5:40
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ កុំ​តប‍ត​មនុស្ស​អាក្រក់​ បើ​គេ​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក​ ចូរ​បែរ​ម្ខាង​ទៀត​ឲ្យ​គេ​ទះ​ដែរ​ចុះ។​


អ្នកណា​ដែល​បង្ខំ​អ្នក​ឲ្យ​ធ្វើ​ដំណើរ​មួយ​ពាន់​ជំហាន​ ចូរ​ទៅ​ជាមួយ​គេ​ពីរ​ពាន់​ជំហាន​ចុះ។​


ចំពោះ​អ្នក​ដែល​ទះ​កំផ្លៀង​របស់​អ្នក​ម្ខាង​ ចូរ​បែរ​ម្ខាង​ទៀត​ឲ្យ​គេ​ទះ​ដែរ​ចុះ​ ហើយ​ចំពោះ​អ្នក​ដែល​ដណ្ដើម​អាវ​វែង​របស់​អ្នក​ នោះ​កុំ​ឃាត់​អី​ ចូរ​ឲ្យ​អាវ​ខាង​ក្នុង​ដែរ​ចុះ។​


ដូច្នេះ​កាល​អ្នក​រាល់គ្នា​មាន​រឿងក្ដី​នឹង​គ្នា​ឯង​ នោះ​អ្នក​រាល់គ្នា​មាន​កំហុស​ទាំង​ស្រុង​រួច​ទៅ​ហើយ‍។​ ហេតុអ្វី​មិន​ឲ្យ​គេ​ធ្វើ​ខុស​លើ​ទៅ​ ហេតុអ្វី​មិន​ឲ្យ​គេ​គៃបន្លំ​លើ​ទៅ​


ប៉ុន្ដែ​បើ​អ្នកណា​ម្នាក់​គិត​ថា​ខ្លួន​ប្រព្រឹត្ដ​មិន​សមរម្យ​ចំពោះ​គូ​ដណ្ដឹង​របស់​ខ្លួន​ ហើយ​បើ​នាង​ហួស​វ័យ​ ចូរ​ឲ្យ​គាត់​ធ្វើ​តាម​បំណង​របស់​គាត់​ចុះ​ គឺ​រៀប​ការ​នឹង​នាង​ ដ្បិត​គាត់​មិន​ធ្វើ​បាប​ទេ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម