គាត់នឹងមកសម្លាប់ពួកអ្នកចម្ការទាំងនេះវិញ ហើយឲ្យចម្ការទំពាំងបាយជូរនោះទៅអ្នកចម្ការផ្សេងទៀត»។ ពេលឮដូច្នេះ ពួកគេនិយាយថា៖ «សូមកុំឲ្យមានរឿងបែបនេះកើតឡើងឡើយ»
១ កូរិនថូស 6:15 - Khmer Christian Bible តើអ្នករាល់គ្នាមិនដឹងទេឬថា រូបកាយរបស់អ្នករាល់គ្នាជាអវយវៈរបស់ព្រះគ្រិស្ដ? ដូច្នេះ តើគួរឲ្យខ្ញុំយកអវយវៈរបស់ព្រះគ្រិស្ដធ្វើជាអវយវៈរបស់ស្ដ្រីពេស្យាបានឬ? ទេ មិនបានជាដាច់ខាត ព្រះគម្ពីរខ្មែរសាកល តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នាជាអវយវៈរបស់ព្រះគ្រីស្ទទេឬ? ដោយហេតុនេះ តើខ្ញុំអាចយកអវយវៈរបស់ព្រះគ្រីស្ទទៅធ្វើជាអវយវៈរបស់ស្ត្រីពេស្យាបានទេ? មិនបានជាដាច់ខាត! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នាជាអវយវៈរបស់ព្រះគ្រីស្ទទេឬ? ដូច្នេះ តើគប្បីឲ្យខ្ញុំយកអវយវៈរបស់ព្រះគ្រីស្ទ ទៅធ្វើជាអវយវៈរបស់ស្ត្រីពេស្យាឬ? ទេ មិនបានជាដាច់ខាត! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូនជាសរីរាង្គនៃព្រះកាយព្រះគ្រិស្ត? ដូច្នេះ តើគប្បីឲ្យខ្ញុំយកសរីរាង្គព្រះគ្រិស្តទៅធ្វើជាសរីរាង្គរបស់ស្ត្រីពេស្យាឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែមិនដឹងថា រូបកាយអ្នករាល់គ្នា ជាអវយវៈរបស់ព្រះគ្រីស្ទទេឬអី ដូច្នេះ តើខ្ញុំនឹងយកអវយវៈរបស់ព្រះគ្រីស្ទ ឲ្យទៅធ្វើជាអវយវៈរបស់ស្រីសំផឹងវិញឬ ទេ មិនត្រូវឡើយ អាល់គីតាប បងប្អូនមិនជ្រាបទេឬថា រូបកាយរបស់បងប្អូនជាសរីរាង្គនៃរូបកាយអាល់ម៉ាហ្សៀស? ដូច្នេះ តើគប្បីឲ្យខ្ញុំយកសរីរាង្គអាល់ម៉ាហ្សៀស ទៅធ្វើជាសរីរាង្គរបស់ស្ដ្រីពេស្យាឬ? |
គាត់នឹងមកសម្លាប់ពួកអ្នកចម្ការទាំងនេះវិញ ហើយឲ្យចម្ការទំពាំងបាយជូរនោះទៅអ្នកចម្ការផ្សេងទៀត»។ ពេលឮដូច្នេះ ពួកគេនិយាយថា៖ «សូមកុំឲ្យមានរឿងបែបនេះកើតឡើងឡើយ»
នោះយើងដែលមានគ្នាច្រើនក៏ជារូបកាយតែមួយនៅក្នុងព្រះគ្រិស្ដជាយ៉ាងនោះដែរ ហើយម្នាក់ៗជាអវយវៈរបស់គ្នាទៅវិញទៅមក។
ដូច្នេះ តើយើងនឹងទុកគម្ពីរវិន័យជាឥតប្រយោជន៍ដោយព្រោះជំនឿឬ? មិនមែនដូច្នោះទេ! ផ្ទុយទៅវិញ យើងលើកស្ទួយគម្ពីរវិន័យ។
មិនមែនដូច្នោះទេ! បើព្រះជាម្ចាស់ទុច្ចរិតមែន តើព្រះអង្គនឹងជំនុំជម្រះពិភពលោកយ៉ាងដូចម្ដេច?
តើយើងនិយាយយ៉ាងដូចម្ដេច? ដោយព្រោះយើងនៅក្រោមព្រះគុណ ហើយមិននៅក្រោមក្រឹត្យវិន័យ តើឲ្យយើងធ្វើបាបឬ? មិនមែនដូច្នោះទេ!
មិនមែនដូច្នោះទេ! យើងដែលបានស្លាប់ខាងឯបាបរួចហើយ តើឲ្យយើងរស់នៅក្នុងបាបតទៅទៀតយ៉ាងដូចម្ដេចកើត?
តើសេចក្ដីល្អទាំងនេះធ្វើឲ្យខ្ញុំស្លាប់ឬ? មិនមែនដូច្នោះទេ! គឺបាបទេតើដែលធ្វើឲ្យខ្ញុំស្លាប់ដោយសារសេចក្ដីល្អទាំងនេះ ដើម្បីបង្ហាញថាបាបគឺជាបាប ហើយដោយសារបញ្ញត្ដិទាំងនេះ បាបបានត្រលប់ជាកាន់តែធ្ងន់ឡើងៗ។
តើយើងនិយាយយ៉ាងដូចម្ដេច? តើគម្ពីរវិន័យជាបាបឬ? មិនមែនដូច្នោះទេ ព្រោះបើគ្មានគម្ពីរវិន័យ នោះខ្ញុំក៏មិនស្គាល់បាបដែរ ដ្បិតបើក្រឹត្យវិន័យមិនបានចែងថា កុំលោភលន់ នោះខ្ញុំក៏មិនស្គាល់សេចក្ដីលោភលន់ជាអ្វីដែរ
ប៉ុន្ដែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ព្រះគ្រិស្ដជាក្បាលរបស់បុរសគ្រប់គ្នា ហើយបុរសជាក្បាលរបស់ស្ដ្រី ឯព្រះជាម្ចាស់វិញ ជាព្រះសិររបស់ព្រះគ្រិស្ដ
អាហារសម្រាប់ក្រពះ ហើយក្រពះក៏សម្រាប់អាហារដែរ ប៉ុន្ដែព្រះជាម្ចាស់នឹងបំផ្លាញរបស់ទាំងពីរនេះ រីឯរូបកាយវិញមិនមែនសម្រាប់អំពើអសីលធម៌ខាងផ្លូវភេទទេ គឺសម្រាប់ព្រះអម្ចាស់ ហើយព្រះអម្ចាស់ក៏សម្រាប់រូបកាយដែរ។
ឬមួយអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធដែលនៅក្នុងអ្នករាល់គ្នា គឺជាព្រះវិញ្ញាណដែលអ្នករាល់គ្នាបានទទួលពីព្រះជាម្ចាស់ ដូច្នេះ អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ
តើអ្នករាល់គ្នាមិនដឹងទេឬថា យើងនឹងជំនុំជម្រះពួកទេវតាដែរ កុំថាឡើយបញ្ហានៃជីវិតនេះ។
ប៉ុន្ដែបើពេលយើងកំពុងខិតខំឲ្យបានរាប់ជាសុចរិតក្នុងព្រះគ្រិស្ដ ហើយឃើញថាខ្លួនយើងក៏ជាមនុស្សបាបដែរនោះ តើព្រះគ្រិស្តជាអ្នកបម្រើបាបឬ? ទេ មិនមែនទេ។
ដូច្នេះ តើគម្ពីរវិន័យទាស់នឹងសេចក្ដីសន្យារបស់ព្រះជាម្ចាស់ឬ? ទេ មិនមែនទេ! ដ្បិតបើក្រឹត្យវិន័យដែលបានប្រទានមកអាចផ្ដល់ជីវិតបាន នោះសេចក្ដីសុចរិតនឹងមកតាមរយៈក្រឹត្យវិន័យយ៉ាងពិតប្រាកដ
រីឯខ្ញុំវិញ សូមកុំឲ្យខ្ញុំអួតអំពីអ្វីឡើយ ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង ហើយដោយសារឈើឆ្កាង សម្រាប់ខ្ញុំ លោកិយត្រូវបានឆ្កាងហើយ រួចសម្រាប់លោកិយ ខ្ញុំក៏ដូច្នោះដែរ
ដើម្បីឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍សម្រាប់កិច្ចការបម្រើ និងការស្អាងរូបកាយរបស់ព្រះគ្រិស្ដ
ដ្បិតប្ដីជាក្បាលរបស់ប្រពន្ធដូចជាព្រះគ្រិស្ដជាព្រះសិររបស់ក្រុមជំនុំ ហើយព្រះអង្គផ្ទាល់ក៏ជាព្រះអង្គសង្គ្រោះរបស់រូបកាយដែរ។
ពួកគេមិននៅជាប់នឹងព្រះគ្រិស្ដដែលជាក្បាលទេ គឺដោយសារក្បាលហើយ ទើបរូបកាយទាំងមូលត្រូវបានផ្គត់ផ្គង់ ហើយភ្ជាប់គ្នាដោយសារសន្លាក់ និងសរសៃទាំងឡាយ ទាំងចម្រើនឡើងតាមសេចក្ដីចម្រើនរបស់ព្រះជាម្ចាស់។