ផ្ទុយទៅវិញ ត្រូវសរសេរប្រាប់ពួកគេឲ្យចៀសវាងពីសំណែនដែលស្មោកគ្រោកដោយសាររូបព្រះ អំពើអសីលធម៌ខាងផ្លូវភេទ សាច់សត្វដែលសម្លាប់ដោយច្របាច់ក និងឈាម
១ កូរិនថូស 5:1 - Khmer Christian Bible គេបានដឹងឮនៅគ្រប់ទីកន្លែងថា មានអំពើអសីលធម៌ខាងផ្លូវភេទកើតឡើងនៅក្នុងចំណោមអ្នករាល់គ្នា ហើយសូម្បីតែនៅក្នុងចំណោមសាសន៍ដទៃ ក៏មិនដែលមានអំពើអសីលធម៌បែបនេះដែរ គឺដូច្នេះ មានម្នាក់បានយកប្រពន្ធឪពុករបស់ខ្លួន ព្រះគម្ពីរខ្មែរសាកល មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមអ្នករាល់គ្នាមានអំពើអសីលធម៌ខាងផ្លូវភេទ ជាអំពើដែលសូម្បីតែនៅក្នុងចំណោមសាសន៍ដទៃក៏គ្មានបែបនេះដែរ គឺមានម្នាក់យកប្រពន្ធរបស់ឪពុកខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានលេចឮសុសសាយថា ក្នុងចំណោមអ្នករាល់គ្នា មានអំពើសហាយស្មន់កើតឡើង ដែលសូម្បីតែក្នុងចំណោមសាសន៍ដទៃ មិនដែលមានឮរឿងបែបនេះផង ដ្បិតមានបុរសម្នាក់បានយកប្រពន្ធរបស់ឪពុកខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមបងប្អូន មានកើតរឿងកាមគុណថោកទាបដ៏អាក្រក់ហួសហេតុ សូម្បីតែនៅក្នុងចំណោមសាសន៍ដទៃក៏មិនដែលមានរឿងដូច្នេះផង គឺមានម្នាក់បានរួមរ័កជាមួយប្រពន្ធចុងឪពុករបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានឮរន្ទឺសុលសាយជានិច្ចថា មានការកំផិតកើតឡើង ក្នុងពួកអ្នករាល់គ្នាពិត ជាការកំផិតម្យ៉ាង ដែលមិនដែលទាំងមានឮនិយាយក្នុងសាសន៍ដទៃផង គឺថា មានមនុស្សម្នាក់បានយកប្រពន្ធរបស់ឪពុកខ្លួន អាល់គីតាប មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមបងប្អូន មានកើតរឿងកាមគុណថោកទាបដ៏អាក្រក់ហួសហេតុ សូម្បីតែនៅក្នុងចំណោមសាសន៍ដទៃ ក៏មិនដែលមានរឿងដូច្នេះផង គឺមានម្នាក់បានរួមរ័កជាមួយប្រពន្ធចុងឪពុករបស់ខ្លួន។ |
ផ្ទុយទៅវិញ ត្រូវសរសេរប្រាប់ពួកគេឲ្យចៀសវាងពីសំណែនដែលស្មោកគ្រោកដោយសាររូបព្រះ អំពើអសីលធម៌ខាងផ្លូវភេទ សាច់សត្វដែលសម្លាប់ដោយច្របាច់ក និងឈាម
គឺចៀសវាងពីសំណែនដែលបានសែនដល់រូបព្រះ ពីឈាម ពីសាច់សត្វដែលសម្លាប់ដោយច្របាច់ក និងពីអំពើអសីលធម៌ខាងផ្លូវភេទ។ បើអ្នករាល់គ្នារក្សាខ្លួនពីសេចក្ដីទាំងនេះបាន នោះអ្នករាល់គ្នាធ្វើបានប្រសើរហើយ សូមជម្រាបលា»។
ពីព្រោះបងប្អូនអើយ! មានពួកអ្នកផ្ទះនាងក្លូអេបានប្រាប់ឲ្យខ្ញុំដឹងអំពីអ្នករាល់គ្នាថា មានការឈ្លោះប្រកែកគ្នាក្នុងចំណោមអ្នករាល់គ្នា
ប៉ុន្ដែពេលនេះ ខ្ញុំសរសេរប្រាប់អ្នករាល់គ្នាថា កុំឲ្យមានទំនាក់ទំនងជាមួយអ្នកណាម្នាក់ ដែលគេហៅថាជាបងប្អូន ប៉ុន្ដែជាមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ អ្នកថ្វាយបង្គំរូបព្រះ អ្នកជេរប្រមាថ មនុស្សប្រមឹក មនុស្សបោកប្រាស់ គឺមិនត្រូវបរិភោគជាមួយមនុស្សបែបនេះឡើយ
អាហារសម្រាប់ក្រពះ ហើយក្រពះក៏សម្រាប់អាហារដែរ ប៉ុន្ដែព្រះជាម្ចាស់នឹងបំផ្លាញរបស់ទាំងពីរនេះ រីឯរូបកាយវិញមិនមែនសម្រាប់អំពើអសីលធម៌ខាងផ្លូវភេទទេ គឺសម្រាប់ព្រះអម្ចាស់ ហើយព្រះអម្ចាស់ក៏សម្រាប់រូបកាយដែរ។
ចូររត់គេចពីអំពើអសីលធម៌ខាងផ្លូវភេទ។ បាបទាំងឡាយដែលមនុស្សប្រព្រឹត្ត គឺនៅក្រៅរូបកាយទេ ប៉ុន្ដែអ្នកដែលប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ធ្វើបាបទាស់នឹងរូបកាយរបស់ខ្លួនហើយ
ឬមួយអ្នករាល់គ្នាមិនដឹងថា មនុស្សទុច្ចរិតនឹងមិនទទួលបាននគរព្រះជាម្ចាស់ទុកជាមរតកទេឬ ចូរកុំឲ្យចាញ់បញ្ឆោតឡើយ ទាំងមនុស្សប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ អ្នកថ្វាយបង្គំរូបព្រះ ពួកផិតក្បត់ ពួកមនុស្សរួមភេទជាមួយភេទដូចគ្នា
ឬក្រែងលោពេលខ្ញុំមកម្ដងទៀត នោះព្រះជាម្ចាស់របស់ខ្ញុំនឹងបន្ទាបខ្ញុំនៅចំពោះមុខអ្នករាល់គ្នា ហើយខ្ញុំត្រូវកើតទុក្ខចំពោះមនុស្សជាច្រើនដែលបានប្រព្រឹត្ដបាបពីមុន ប៉ុន្ដែមិនប្រែចិត្ដពីសេចក្ដីស្មោកគ្រោក អំពើអសីលធម៌ខាងផ្លូវភេទ និងអំពើល្មោភកាមដែលគេបានប្រព្រឹត្ដ។
ប៉ុន្ដែបើអ្នកណាម្នាក់ធ្វើឲ្យព្រួយ អ្នកនោះមិនមែនធ្វើឲ្យខ្ញុំព្រួយទេ ប៉ុន្ដែឲ្យអ្នកទាំងអស់គ្នាព្រួយខ្លះ គឺខ្ញុំមិនបំផ្លើសទេ
ទោះបីខ្ញុំបានសរសេរមកអ្នករាល់គ្នាមែនក៏ដោយ ក៏មិនមែនដើម្បីអ្នកដែលធ្វើខុស ឬអ្នកដែលត្រូវគេធ្វើខុសលើនោះដែរ ប៉ុន្ដែដើម្បីបង្ហាញឲ្យអ្នករាល់គ្នាឃើញពីសេចក្ដីឧស្សាហ៍របស់អ្នករាល់គ្នាដែលមានចំពោះយើងនៅចំពោះព្រះជាម្ចាស់
រីឯកិច្ចការរបស់សាច់ឈាមវិញ ច្បាស់ណាស់គឺ អំពើអសីលធម៌ខាងផ្លូវភេទ សេចក្តីស្មោកគ្រោក ល្មោភកាម
រីឯអំពើអសីលធម៌ខាងផ្លូវភេទ សេចក្ដីស្មោកគ្រោកគ្រប់បែបយ៉ាង ឬសេចក្ដីលោភលន់ នោះមិនត្រូវឲ្យមានឮនិយាយក្នុងចំណោមអ្នករាល់គ្នាឡើយ ដើម្បីឲ្យសមជាពួកបរិសុទ្ធ
ដូច្នេះ ចូរសម្លាប់អ្វីៗខាងលោកិយចោលទៅ គឺអំពើអសីលធម៌ខាងផ្លូវភេទ សេចក្ដីស្មោកគ្រោក តណ្ហាថោកទាប សេចក្ដីប៉ងប្រាថ្នាអាក្រក់ និងសេចក្ដីលោភលន់ ដែលជាការថ្វាយបង្គំរូបព្រះ
ដ្បិតព្រះជាម្ចាស់មិនបានហៅយើងមកក្នុងសេចក្ដីស្មោកគ្រោកទេ គឺមកក្នុងសេចក្ដីបរិសុទ្ធវិញ។
យើងបានផ្ដល់ឱកាសឲ្យនាងប្រែចិត្ដ ប៉ុន្ដែនាងមិនចង់ប្រែចិត្ដពីអំពើអសីលធម៌ខាងផ្លូវភេទរបស់នាងឡើយ។
ប៉ុន្ដែសម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរស្អប់ខ្ពើម ពួកឃាតក ពួកប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ ពួកមន្ដអាគម ពួកថ្វាយបង្គំរូបព្រះ និងពួកភូតភរទាំងអស់ ពួកគេនឹងមានចំណែកនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់ធ័រ។ នេះហើយជាសេចក្ដីស្លាប់ទីពីរ»។