Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 5:11 - Khmer Christian Bible

11 ប៉ុន្ដែ​ពេល​នេះ​ ខ្ញុំ​សរសេរ​ប្រាប់​អ្នក​រាល់គ្នា​ថា​ កុំ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​អ្នកណា​ម្នាក់​ ដែល‍​គេ​ហៅ​ថា​ជា​បងប្អូន​ ប៉ុន្ដែ​ជា​មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ មនុស្ស​លោភ​លន់​ អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ អ្នក​ជេរ​ប្រមាថ​ មនុស្ស​ប្រមឹក​ មនុស្ស​បោកប្រាស់​ គឺ​មិន​ត្រូវ​បរិភោគ​ជាមួយ​មនុស្ស​បែប​នេះ​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា កុំឲ្យ​សេពគប់ជាមួយ​អ្នកណាក៏ដោយដែល​មានឈ្មោះ​ជា​បងប្អូន ដែល​ជា​មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សលោភលន់ មនុស្សថ្វាយបង្គំរូបបដិមាករ មនុស្សជេរប្រមាថ មនុស្សប្រមឹក ឬ​មនុស្សឆបោក​ឡើយ ហើយក៏កុំ​ឲ្យ​ហូបជាមួយ​មនុស្ស​បែបនេះ​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ប៉ុន្តែ ពេល​នេះ ខ្ញុំ​សរ‌សេរ​ប្រាប់​អ្នក​រាល់​គ្នា កុំ​ឲ្យ​ភប់​ប្រសព្វ​ជាមួយ​អ្នក​ណា​ដែល​ហៅ​ខ្លួន​ថា​ជា​បង‌ប្អូន តែ​ជា​មនុស្ស​សហាយ​ស្មន់ លោភ​លន់ ថ្វាយ‌បង្គំ​រូប​ព្រះ ជេរ​ប្រមាថ ប្រមឹក ឬ​បោក​បា្រស់​ឡើយ ក៏​មិន​ត្រូវ​ទាំង​បរិ‌ភោគ​ជាមួយ​ជន​ប្រភេទ​នោះ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ខ្ញុំ​សរសេរ​មក​បងប្អូន ដើម្បី​កុំ​ឲ្យ​បងប្អូន​ទាក់ទង​នឹង​អស់​អ្នក​ដែល​មាន​ឈ្មោះ​ថា​ជា​គ្រិស្ត‌បរិស័ទ ហើយ​បែរ​ជា​ប្រព្រឹត្ត​កាម‌គុណ​ថោក​ទាប មាន​ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ​គេ ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ជេរ​ប្រមាថ​គេ ប្រមឹក ឬ​ប្លន់​យក​ទ្រព្យ​គេ។ មួយ​វិញ​ទៀត សូម​កុំ​បរិភោគ​រួម​ជា​មួយ​ជន​ប្រភេទ​នេះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 គឺ​ខ្ញុំ​បាន​សរសេរ​មក​អ្នក​រាល់​គ្នា ដោយ​ន័យ​យ៉ាង​នេះ​ថា បើ​មាន​អ្នក​ណា​នៅ​ក្នុង​ពួក​ជំនុំ ជា​មនុស្ស​កំផិត ឬ​លោភ ឬ​ថ្វាយ‌បង្គំ​រូប​ព្រះ ឬ​ជេរ​ប្រមាថ ជា​អ្នក​ប្រមឹក ឬ​ប្លន់​កំហែង នោះ​មិន​ត្រូវ​ឲ្យ​ភប់‌ប្រសព្វ​នឹង​គេ​ឡើយ ក៏​មិន​ត្រូវ​ទាំង​បរិភោគ​ជា​មួយ​នឹង​គេ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ខ្ញុំ​សរសេរ​មក​បង​ប្អូន ដើម្បី​កុំ​ឲ្យ​បង​ប្អូន​ទាក់‌ទង​នឹង​អស់​អ្នក​ដែល​មាន​ឈ្មោះ​ថា​ជា​អូម៉ាត់‌អ៊ីសា ហើយ​បែរ​ជា​ប្រព្រឹត្ដ​កាម​គុណ​ថោក​ទាប មាន​ចិត្ដ​លោភ‌លន់​ចង់​បាន​ទ្រព្យ​គេ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ​ជេរ​ប្រមាថ​គេ ប្រមឹក ឬ​ប្លន់​យក​ទ្រព្យ​គេ។ មួយ​វិញ​ទៀត សូម​កុំ​បរិភោគ​រួម ជា​មួយ​ជន​ប្រភេទ​នេះ​ឡើយ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 5:11
47 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​គាត់​មិន​ព្រម​ស្ដាប់​អ្នក​ទាំង​នោះ​ទៀត​ ចូរ​ប្រាប់​ដល់​ក្រុមជំនុំ​ ហើយ​បើ​គាត់​នៅតែ​មិន​ព្រម​ស្ដាប់​ក្រុមជំនុំ​ទៀត​ ចូរ​ចាត់​ទុក​គាត់​ដូច​ជា​សាសន៍​ដទៃ​ ឬ​អ្នក​ទារ​ពន្ធដារ​ចុះ។​


វេទនា​ដល់​អ្នក​រាល់គ្នា​ហើយ​ ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ ជា​មនុស្ស​មានពុត​អើយ!​ ដ្បិត​អ្នក​រាល់គ្នា​សំអាត​ពែង​ និង​ចាន​ដែល​នៅ​ខាង​ក្រៅ​ ឯ​ខាង​ក្នុង​វិញ​ពេញ​ដោយ​ការ​លោភលន់​ និង​ការ​បណ្ដោយ​តាម​តណ្ហា​របស់​ខ្លួន​


អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ឈរ​អធិស្ឋាន​សម្រាប់​ខ្លួន​ឯង​យ៉ាង​ដូច្នេះ​ថា​ ឱ​ ព្រះជាម្ចាស់​អើយ!​ ខ្ញុំ​អរ​ព្រះគុណ​ព្រះអង្គ​ដែល​ខ្ញុំ​មិន​ដូចជា​មនុស្ស​ដទៃ​ទៀត​ដែល​ជា​មនុស្ស​បោក​ប្រាស់​ ទុច្ចរិត​ និង​ផិតក្បត់​ ហើយ​ក៏​មិន​ដូច​ជា​អ្នក​ទារ​ពន្ធដារ​នេះ​ដែរ។​


ដូច្នេះ​ចូរ​អ្នក​រាល់គ្នា​ប្រយ័ត្ន​ខ្លួន​ ក្រែង​លោ​ចិត្ដ​របស់​អ្នក​រាល់គ្នា​ផ្ទុក​ដោយ​ការ​ស្រវឹង​អួ​ និង​ការ​ខ្វល់​ខ្វាយ​នៃ​ជីវិត​ ហើយ​ថ្ងៃ​នោះ​អាច​ធ្លាក់មក​លើ​អ្នក​រាល់គ្នា​ភ្លាមៗ​ដូចជា​អន្ទាក់​


នៅ​គ្រា​នោះ​ លោក​ពេត្រុស​បាន​ក្រោក​ឈរ​ឡើង​ក្នុង​ចំណោម​ពួក​បងប្អូន​ (ដែល​មាន​គ្នា​ចំនួន​ប្រហែល​ជា​មួយរយ​ម្ភៃ​នាក់​នៅ​ទីនោះ)​ ហើយ​និយាយ​ថា៖


ដូច្នេះ​ លោក​អាណានាស​ក៏​ចាកចេញ​ទៅ​ ហើយ​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​ បន្ទាប់ពី​ដាក់​ដៃ​លើ​លោក​សុល​ គាត់​ក៏​និយាយ​ថា៖​ «ឱ​បង​សុល​អើយ!​ ព្រះអម្ចាស់​យេស៊ូ​ដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​បង​ឃើញ​នៅ​តាម​ផ្លូវ​ដែល​បង​បាន​មក​ទីនេះ​ ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដើម្បី​ឲ្យ​បង​មើល​ឃើញ​វិញ​ និង​ឲ្យ​បង​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ»​


ចូរ​យើង​រស់នៅ​តាម​បែប​ត្រឹមត្រូវ​ប្រៀប​ដូចជា​ដើរ​នៅ​ពេល​ថ្ងៃ​ គឺ​មិន​ប្រមឹក​ មិន​ស៊ី​ផឹកអ៊ូអែ​ មិន​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ល្មោភ​កាម​ ឈ្លោះ​ប្រកែក​ ឬ​ច្រណែន​គ្នា​ឡើយ​


បងប្អូន​អើយ!​ ខ្ញុំ​សូម​ដាស់តឿន​អ្នក​រាល់គ្នា​ឲ្យ​ប្រយ័ត្ន​ចំពោះ​ពួកអ្នក​ដែល​បង្ក​ឲ្យ​មាន​ការ​បែកបាក់​ និង​ការ​ជំពប់​ដួល​ដែល​ផ្ទុយ​ពី​ការ​បង្រៀន​ដែល​អ្នក​រាល់គ្នា​បាន​ទទួល​ គឺ​ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ពួកគេ​


ហេតុនេះ​ បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ ចូរ​គេច​ឲ្យ​ផុត​ពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ។​


ព្រោះ​ពេល​បរិភោគ​ ម្នាក់ៗ​យក​អាហារ​របស់​ខ្លួន​មុន​គេ​ ដូច្នេះ​ ក៏​មាន​ម្នាក់​នៅ​ឃ្លាន​ ហើយ​ម្នាក់​ទៀត​ស្រវឹង​ទៅ​ហើយ​


ដ្បិត​ព្រះជាម្ចាស់​នឹង​ជំនុំជម្រះ​ពួកអ្នក​ខាង​ក្រៅ​ ចូរ​ដក​មនុស្ស​អាក្រក់​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ចុះ‍។​


ពួក​ចោរ​ ពួក​មនុស្ស​លោភ​ ពួក​មនុស្ស​ប្រមឹក​ ពួក​ប្រមាថ​គេ​ ព្រមទាំង​ពួក​មនុស្ស​បោកប្រាស់​ នឹង​មិន​ទទួល​បាន​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​ឡើយ​


​គឺ​បងប្អូន​ប្ដឹងផ្ដល់​បងប្អូន​ឯង​ ហើយ​នៅ​ចំពោះ​មុខ​អ្នក​មិន​ជឿ​ទៀត​


ឬ​មួយ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ​មនុស្ស​ទុច្ចរិត​នឹង​មិន​ទទួល​បាន​នគរ​ព្រះជាម្ចាស់​ទុក​ជា​មរតក​ទេ​ឬ​ ចូរ​កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​ ទាំង​មនុស្ស​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ អ្នក​ថ្វាយ​បង្គំ​រូប​ព្រះ​ ពួក​ផិត​ក្បត់​ ពួក​មនុស្ស​រួម​ភេទ​ជាមួយ​ភេទ​ដូច​គ្នា


ប៉ុន្ដែ​សម្រាប់​អ្នក‍​ផ្សេង​ទៀត​ ខ្ញុំ​សូម​ប្រាប់​ថា​ សេចក្ដី​នេះ​មិន​មែន​ព្រះអម្ចាស់​មាន​បន្ទូល​ទេ​ គឺ​ខ្ញុំ​ ប្រសិនបើ​បងប្អូន​ណា​ម្នាក់​មាន​ប្រពន្ធ​ដែល​មិន​ជឿ​ ហើយ​នាង​ពេញចិត្ដ​រស់នៅ​ជាមួយ​គាត់​ ចូរ​កុំ​បោះបង់​នាង​ឡើយ​


ផ្ទុយ​ទៅ​វិញ​ ​បើ​អ្នក​មិន​ជឿ​ចង់​បែក​ដោយ​ខ្លួន​ឯង​ ចូរ​ឲ្យ​គេ​បែក​ចុះ​ នោះ​បងប្អូន​ប្រុស​ស្រី​មិន​ជាប់​នៅ​ក្នុង​ចំណង​បែប​នេះ​ទៀត​ឡើយ​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​អ្នក​រាល់គ្នា​មក​ក្នុង​សេចក្ដី​សុខសាន្ត។​


ដូច្នេះ​អ្នក​ទន់ខ្សោយ​ គឺ​បងប្អូន​ដែល​ព្រះគ្រិស្ដ​បាន​សោយ​ទិវង្គត​ជំនួស​នោះ​ ត្រូវ​វិនាស​ដោយសារ​ការ​ចេះ​ដឹង​របស់​អ្នក​ហើយ។​


ដ្បិត​មុន​ពេល​ពួកអ្នក​ខ្លះដែល​មក​ពីលោក​យ៉ាកុប​បាន​មក​ដល់​ គាត់​បាន​បរិភោគ​ជាមួយ​ពួក​សាសន៍​ដទៃ​ ប៉ុន្ដែ​ពេល​អ្នក​ទាំង​នោះ​មក​ដល់​ គាត់​បែរ​ជា​ដក​ខ្លួន​ចេញ​ដាច់​ដោយ​ឡែក​ ព្រោះ​ខ្លាច​ពួកអ្នក​កាត់ស្បែក​ទាំង​នោះ​


កុំ​ស្រវឹង​ស្រា​ ដែល​នាំ​ឲ្យ​ប្រព្រឹត្ដ​ផ្ដេសផ្ដាស​ឡើយ​ ប៉ុន្តែ​ចូរ​ឲ្យ​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​


ចូរ​អ្នក​រាល់គ្នា​ដឹង​ ហើយ​យល់​ការ​នេះ​ចុះ​ថា​ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​ ឬ​មនុស្ស​ស្មោក​គ្រោក​ ឬ​មនុស្ស​លោភលន់‍​ដែល​ជា​អ្នក​ថ្វាយបង្គំ​រូបព្រះ​ គ្មាន​មរតក​នៅ​ក្នុង​នគរ​របស់​ព្រះគ្រិស្ដ​ និង​ព្រះជាម្ចាស់​ទេ។​


ដូច្នេះ​ ចូរ​សម្លាប់​អ្វីៗ​ខាង​លោកិយ​ចោល​ទៅ​ គឺ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ សេចក្ដី​ស្មោក​គ្រោក​ តណ្ហា​ថោកទាប​ សេចក្ដី​ប៉ង​ប្រាថ្នា​អាក្រក់​ និង​សេចក្ដី​លោភ​លន់​ ដែល​ជា​ការ​ថ្វាយបង្គំ​រូបព្រះ​


បើ​អ្នកណា​មិន​ស្តាប់​តាម​ពាក្យ​សំដី​របស់​យើង​ក្នុង​សំបុត្រ​នេះ​ទេ​ ចូរ​សំគាល់​អ្នក​នោះ​ចុះ​ ហើយ​កុំ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​គេ​ឡើយ​ ដើម្បី​ឲ្យ​គេ​ខ្មាស​


ឥឡូវ​នេះ​ បងប្អូន​អើយ!​ យើង​បង្គាប់​អ្នក​រាល់គ្នា​ក្នុង​ព្រះនាម​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ថា​ ចូរ​ចៀស​ឲ្យ​ផុត​ពី​បងប្អូន​ណា​ដែល​រស់នៅ​គ្មាន​សណ្ដាប់​ធ្នាប់​ ហើយ​មិន​ស្រប​តាម​សេចក្ដី​ដែល​អ្នក​រាល់គ្នា​បាន​រៀន​ពី​យើង​


មិន​ចំណូល​ស្រា​ មិន​ឆេវឆាវ​ ប៉ុន្ដែ​មាន​ចិត្ដ​ស្លូតបូត​ មិន​រករឿង​ឈ្លោះ​ប្រកែក​ មិន​ស្រឡាញ់​លុយ​


និង​ការ​ឈ្លោះ​ប្រកែក​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​របស់​មនុស្ស​ដែល​មាន​គំនិត​ស្អុយ​រលួយ​ ហើយ​គ្មាន​សេចក្ដី​ពិត​ក្នុង​ខ្លួន​ ព្រោះ​ពួកគេ​ស្មាន​ថា​ ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ជា​មធ្យោបាយ​នាំ​ឲ្យ​បាន​កម្រៃ​


បើ​អ្នកណា​មក​ឯ​អ្នក​រាល់គ្នា​ ប៉ុន្ដែ​មិន​បាន​នាំ​សេចក្ដី​បង្រៀន​នេះ​មក​ទេ​ ចូរ​កុំ​ទទួល​គេ​មក​ក្នុង​ផ្ទះ​ ឬ​ជម្រាបសួរ​គេ​ឡើយ​


ប៉ុន្ដែ​យើង​ប្រកាន់​នឹង​អ្នក​អំពី​សេចក្ដី​ខ្លះ​ ពី​ព្រោះ​ក្នុង​ចំណោម​អ្នក​ មាន​អ្នក​ដែល​កាន់​តាម​សេចក្ដី​បង្រៀន​របស់​បាឡាម​ដែល​បាន​បង្រៀន​បាឡាក​ឲ្យ​ដាក់​អន្ទាក់​នៅ​ពីមុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ ដើម្បី​នាំ​ពួកគេ​ឲ្យ​បរិភោគ​សំណែន​ដល់​រូប​ព្រះ​ ហើយ​ឲ្យ​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​


ប៉ុន្ដែ​យើង​ប្រកាន់​នឹង​អ្នក​អំពី​សេចក្ដី​នេះ​ គឺ​អ្នក​បាន​បណ្ដោយ​ឲ្យ​យេសិបិល​ជា​ស្រ្ដី​ដែល​ហៅ​ខ្លួន​ឯង​ថា​ជា​អ្នកនាំ​ព្រះបន្ទូល​ បង្រៀន​ ហើយ​នាំ​ពួក​បាវបម្រើ​របស់​យើង​ឲ្យ​វង្វេង​ទៅ​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ និង​បរិភោគ​សំណែន​ដល់​រូប​ព្រះ​ទៀត​ផង​


ប៉ុន្ដែ​សម្រាប់​ពួក​កំសាក​ ពួក​មិន​ជឿ​ ពួក​គួរ​ស្អប់ខ្ពើម​ ពួក​ឃាតក​ ពួក​ប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ពួក​មន្ដអាគម​ ពួក​ថ្វាយបង្គំ​រូប​ព្រះ​ និង​ពួក​ភូតភរ​ទាំង​អស់​ ពួកគេ​នឹង​មាន​ចំណែក​នៅ​ក្នុង​បឹង​ដែល​ឆេះ​ដោយ​ភ្លើង​ និង​ស្ពាន់ធ័រ។​ នេះ​ហើយ​ជា​សេចក្ដី​ស្លាប់​ទីពីរ»​។​


នៅ​ខាង​ក្រៅ​ក្រុង​ ជា​ពួក​ឆ្កែ​ ពួក​មន្ដអាគម​ ពួក​អ្នក​ប្រព្រឹត្ត​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​ ពួក​ឃាតក​ ពួក​ថ្វាយបង្គំ​រូប​ព្រះ​ និង​ពួកអ្នក​ដែល​ស្រឡាញ់​សេចក្តី​ភូតភរ​ ហើយ​ប្រពឹ្រត្ដ​សេចក្ដី​ភូតភរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម