ពេលនោះ មនុស្សសុចរិតនឹងភ្លឺត្រចះត្រចង់ដូចដួងអាទិត្យនៅក្នុងនគរព្រះវរបិតារបស់គេ។ អ្នកដែលមានត្រចៀក ចូរស្ដាប់ចុះ។
១ កូរិនថូស 15:42 - Khmer Christian Bible ឯការរស់ឡើងវិញរបស់មនុស្សស្លាប់ក៏ដូច្នេះដែរ រូបកាយដែលត្រូវកប់ទៅ ជារូបកាយពុករលួយ ប៉ុន្ដែរូបកាយដែលត្រូវបានប្រោសឲ្យរស់ឡើងវិញ ជារូបកាយមិនពុករលួយឡើយ។ ព្រះគម្ពីរខ្មែរសាកល ការរស់ឡើងវិញរបស់មនុស្សស្លាប់ក៏ដូច្នោះដែរ គឺត្រូវបានសាបព្រោះក្នុងភាពដែលតែងតែសាបសូន្យ ប៉ុន្តែត្រូវបានលើកឡើងវិញក្នុងភាពដែលមិនចេះសាបសូន្យ; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកឯមនុស្សស្លាប់ដែលរស់ឡើងវិញ ក៏ដូច្នោះដែរ រូបកាយដែលបានកប់ទៅ ជារូបកាយពុករលួយ តែរូបកាយដែលរស់ឡើងវិញ ជារូបកាយមិនចេះពុករលួយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកមនុស្សស្លាប់ ដែលរស់ឡើងវិញ ក៏ដូច្នោះដែរ រូបកាយដែលគេកប់ក្នុងដីតែងតែរលួយ រីឯរូបកាយដែលរស់ឡើងវិញ មិនចេះរលួយទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីដែលមនុស្សស្លាប់បានរស់ឡើងវិញ នោះក៏បែបដូច្នោះដែរ គេបានកប់ទៅ ជារូបកាយ ដែលពុករលួយ តែរស់ឡើងវិញ ជារូបកាយមិនចេះពុករលួយឡើយ អាល់គីតាប ចំណែកមនុស្សស្លាប់ ដែលរស់ឡើងវិញ ក៏ដូច្នោះដែរ រូបកាយដែលគេកប់ក្នុងដីតែងតែរលួយ រីឯរូបកាយដែលរស់ឡើងវិញ មិនចេះរលួយទេ។ |
ពេលនោះ មនុស្សសុចរិតនឹងភ្លឺត្រចះត្រចង់ដូចដួងអាទិត្យនៅក្នុងនគរព្រះវរបិតារបស់គេ។ អ្នកដែលមានត្រចៀក ចូរស្ដាប់ចុះ។
ដ្បិតព្រះអង្គមិនបោះបង់ព្រលឹងរបស់ខ្ញុំឲ្យនៅក្នុងស្ថាននរកឡើយ ហើយក៏មិនបណ្ដោយឲ្យអ្នកដ៏បរិសុទ្ធរបស់ព្រះអង្គជួបការរលួយដែរ។
ដោយស្ដេចដាវីឌដឹងជាមុនដូច្នេះ បានជាថ្លែងអំពីការរស់ឡើងវិញរបស់ព្រះគ្រិស្ដថា ព្រះជាម្ចាស់មិនទុកព្រះអង្គចោលឲ្យនៅក្នុងស្ថាននរកឡើយ ឬឲ្យរូបកាយរបស់ព្រះអង្គជួបការរលួយដែរ
ព្រោះពួកគេបានដូរសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលមិនចេះស្លាប់ យករូបសំណាករបស់មនុស្សដែលពុករលួយ ព្រមទាំងសត្វស្លាប សត្វជើងបួន និងសត្វលូនវារមកជំនួសវិញ។
រីឯអ្នកដែលប្រព្រឹត្ដល្អដោយមានការស៊ូទ្រាំ ទាំងស្វែងរកសេចក្ដីរុងរឿង កិត្តិយស និងភាពមិនពុករលួយ នោះនឹងបានជីវិតអស់កល្បជានិច្ច
អ្វីៗដែលព្រះជាម្ចាស់បានបង្កើតមកនឹងបានដោះឲ្យរួចពីភាពជាបាវបម្រើរបស់សេចក្ដីពុករលួយទៅឯសេរីភាពនៃសេចក្ដីរុងរឿងរបស់កូនព្រះជាម្ចាស់
ម្យ៉ាងទៀត ពន្លឺថ្ងៃ ពន្លឺខែ និងពន្លឺផ្កាយក៏ខុសប្លែកពីគ្នាដែរ សូម្បីតែពន្លឺផ្កាយនិមួយៗក៏ខុសប្លែកពីគ្នាដែរ
ដ្បិតអ្នកដែលព្រោះខាងសាច់ឈាមរបស់ខ្លួន អ្នកនោះនឹងច្រូតបានសេចក្ដីពុករលួយពីសាច់ឈាម រីឯអ្នកដែលព្រោះខាងព្រះវិញ្ញាណ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ចពីព្រះវិញ្ញាណ
និងដើម្បីឲ្យយើងទទួលបានកេរ្ដិ៍មរតកដែលមិនពុករលួយ ឥតសៅហ្មង ហើយមិនស្រពោនឡើយ ជាកេរ្ដិ៍មរតកដែលព្រះជាម្ចាស់បម្រុងទុកនៅស្ថានសួគ៌សម្រាប់អ្នករាល់គ្នា