Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 6:8 - Khmer Christian Bible

8 ដ្បិត​អ្នក​ដែល​ព្រោះ​ខាង​សាច់ឈាម​របស់​ខ្លួន​ អ្នក​នោះ​នឹង​ច្រូត​បាន​សេចក្ដី​ពុក​រលួយ​ពី​សាច់ឈាម​ រីឯ​អ្នក​ដែល​ព្រោះ​ខាង​ព្រះវិញ្ញាណ​ អ្នក​នោះ​នឹង​ច្រូត​បាន​ជីវិត​អស់កល្ប​ជានិច្ច​ពី​ព្រះវិញ្ញាណ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ដ្បិត​អ្នក​ដែល​សាបព្រោះ​តាម​សាច់ឈាម​របស់​ខ្លួន នឹង​ច្រូត​បាន​ការសាបសូន្យ​ពី​សាច់ឈាម រីឯ​អ្នក​ដែល​សាបព្រោះ​តាម​ព្រះវិញ្ញាណ នឹង​ច្រូត​បាន​ជីវិតអស់កល្បជានិច្ច​ពី​ព្រះវិញ្ញាណ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 អ្នក​ណា​ដែល​សាប​ព្រោះ​ខាង​សាច់​ឈាម​របស់​ខ្លួន អ្នក​នោះ​នឹង​ច្រូត​បាន​ជា​សេចក្ដី​ពុក‌រលួយ​ពី​សាច់​ឈាម​នោះ តែ​អ្នក​ណា​ដែល​សាប​ព្រោះ​ខាង​ព្រះ‌វិញ្ញាណ អ្នក​នោះ​នឹង​ច្រូត​បាន​ជីវិត​អស់​កល្ប​ជានិច្ច ពី​ព្រះ‌វិញ្ញាណ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 អ្នក​ណា​សាប​ព្រោះ​តាម​និស្ស័យ​លោកីយ៍​របស់​ខ្លួន អ្នក​នោះ​ក៏​នឹង​ច្រូត​យក​ផល​ដែល​តែងតែ​រលួយ​មក​ពី​លោកីយ៍​ដែរ។ រីឯ​អ្នក​ដែល​សាប​ព្រោះ​ខាង​ព្រះ‌វិញ្ញាណ​វិញ នឹង​ច្រូត​យក​ផល​ជា​ជីវិត​អស់‌កល្ប​ជានិច្ច មក​ពី​ព្រះ‌វិញ្ញាណ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​សាច់​ឈាម​របស់​ខ្លួន នឹង​ច្រូត​បាន​សេចក្ដី​ពុក‌រលួយ​ពី​សាច់​ឈាម​នោះ​ឯង តែ​អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​ព្រះ‌វិញ្ញាណ នោះ​នឹង​ច្រូត​បាន​ជីវិត​អស់​‌កល្ប​ជានិច្ច ពី​ព្រះ‌វិញ្ញាណ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អ្នក​ណា​សាប​ព្រោះ​តាម​និស្ស័យ​លោកីយ៍​របស់​ខ្លួន អ្នក​នោះ​ក៏​នឹង​ច្រូត​យក​ផល ដែល​តែងតែ​រលួយ​មក​ពី​លោកីយ៍​ដែរ។ រីឯ​អ្នក​ដែល​សាប​ព្រោះ​ខាង​រស‌អុលឡោះ​វិញ នឹង​ច្រូត​យក​ផល ជា​ជីវិត​អស់‌កល្ប​ជា‌និច្ច​មក​ពី​រស‌អុលឡោះ។

សូមមើលជំពូក ចម្លង




កាឡាទី 6:8
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អស់​អ្នក​ដែល​លះបង់​ផ្ទះ​សម្បែង​ បងប្អូន​ប្រុស​ស្រី​ ឪពុក​ ម្ដាយ​ កូន​ ឬ​ស្រែ​ចម្ការ​ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​ នោះ​នឹង​ទទួល​បាន​វិញ​មួយ​ជា​មួយ​រយ​ ទាំង​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច​ ជា​មរតក​ទៀត​ផង។​


អ្នក​ទាំង​នោះ​នឹង​ចេញ​ទៅ​ទទួល​ទោស​អស់កល្ប​ជានិច្ច​ ឯ​ពួក​អ្នក​សុចរិត​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច»។​


មិន​បាន​ទទួល​ច្រើន​លើសលប់​នៅ​ពេល​នេះ​ទេ​ ហើយ​នៅ​គ្រា​មក​ដល់​ នឹង​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច​ទៀត​ផង»។​


ប៉ុន្ដែ​អស់​អ្នក​ផឹក​ទឹក​ដែល​ខ្ញុំ​ឲ្យ​ គេ​នឹង​មិន​ស្រេក​ទៀត​ឡើយ​ ហើយ​ទឹក​ដែល​ខ្ញុំ​ឲ្យ​នោះ​ នឹង​ត្រលប់​ជា​ប្រភព​ទឹក​នៅ​ក្នុង​អ្នក​នោះ​ ដែល​ផុស​ឡើង​ផ្ដល់​ជីវិត​អស់កល្ប​ជានិច្ច»​


អស់​អ្នក​ដែល​ច្រូត​ នោះ​ទទួល​បាន​ថ្លៃ​ឈ្នួល​ ហើយ​ប្រមូល​បាន​ផល​សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច​ ដូច្នេះ​ហើយ​ ទាំង​ពួកអ្នក​ព្រោះ​ និង​ពួកអ្នក​ច្រូត​អាច​អរ​សប្បាយ​ជាមួយ​គ្នា។​


ចូរ​កុំ​ធ្វើ​ការ​ដើម្បី​តែ​អាហារ​ដែល​នឹង​ខូច​រលួយ​ ប៉ុន្ដែ​ចូរ​ធ្វើ​ការ​ដើម្បី​អាហារ​ដែល​នៅ​ស្ថិតស្ថេរ​ដរាប​ដល់​ជីវិត​អស់កល្ប​ជានិច្ច​ ដែល​កូន​មនុស្ស​នឹង​ឲ្យ​អ្នក​រាល់គ្នា​ ដ្បិត​ព្រះជាម្ចាស់​ដ៏​ជា​ព្រះ​វរ​បិតា​បាន​ដៅ​ព្រះអង្គ​ចំណាំ​ទុក»។​


គឺ​ចូរ​ប្រដាប់​ខ្លួន​ដោយ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​វិញ​ ហើយ​កុំ​គិត​តែ​បំពេញ​ចំណង់​តណ្ហា​ខាង​សាច់ឈាម​ឡើយ។​


ហើយ​មិន​ត្រូវ​ប្រគល់​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​ឲ្យ​បាប​ទុក​ជា​ឧបករណ៍​បម្រើ​សេចក្ដី​ទុច្ចរិត​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ថ្វាយ​ខ្លួន​ដល់​ព្រះជាម្ចាស់​ ទុក​ដូចជា​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ រួច​ថ្វាយ​អវយវៈ​ទាំងឡាយ​របស់​អ្នក​រាល់គ្នា​ដល់​ព្រះជាម្ចាស់​ទុក​ជា​ឧបករណ៍​បម្រើ​សេចក្ដី​សុចរិត​វិញ​


ដ្បិត​ឈ្នួល​របស់​បាប​ជា​សេចក្ដី​ស្លាប់​ តែ​អំណោយទាន​របស់​ព្រះជាម្ចាស់​ ជា​ជីវិត​អស់កល្ប​ជានិច្ច​តាមរយៈ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង។​


ហើយ​បើ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះយេស៊ូ​ឲ្យ​រស់​ឡើង​វិញ​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ នោះ​ព្រះជាម្ចាស់​ដែល​បាន​ប្រោស​ព្រះគ្រិស្ដ​ឲ្យ​រស់​ឡើង​វិញ​ ​នឹង​ប្រោស​រូបកាយ​ដែល​តែងតែ​ស្លាប់​របស់​អ្នក​រាល់គ្នា​ឲ្យ​រស់​ឡើង​វិញ​មិន​ខាន​ដែរ​ តាមរយៈ​ព្រះវិញ្ញាណ​របស់​ព្រះអង្គ​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា។​


ព្រោះ​បើ​អ្នក​រាល់គ្នា​រស់នៅ​តាម​សាច់ឈាម​ នោះ​អ្នក​រាល់គ្នា​នឹង​ត្រូវ​ស្លាប់​ ផ្ទុយ​ទៅ​វិញ​ បើ​អ្នក​រាល់គ្នា​សម្លាប់​អំពើ​របស់​រូបកាយ​ដោយ​ព្រះវិញ្ញាណ​ នោះ​អ្នក​រាល់គ្នា​នឹង​មាន​ជីវិត។​


ព្រោះ​គំនិត​ខាង​សាច់ឈាម​នាំ​ទៅ​រក​សេចក្ដី​ស្លាប់​ ឯ​គំនិត​ខាង​ព្រះវិញ្ញាណ​នាំ​ទៅ​រក​ជីវិត​ និង​សេចក្ដី​សុខសាន្ត។​


ឯ​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ស្លាប់​ក៏​ដូច្នេះ​ដែរ​ រូបកាយ​ដែល​ត្រូវ​កប់​ទៅ​ ជា​រូបកាយ​ពុក​រលួយ​ ប៉ុន្ដែ​រូបកាយ​ដែល​ត្រូវបាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ ជា​រូបកាយ​មិន​ពុក​រលួយ​ឡើយ។​


កុំ​ឲ្យ​ចាញ់​បញ្ឆោត​ឡើយ​ គ្មាន​អ្នកណា​ចំអក​ឲ្យ​ព្រះជាម្ចាស់​បាន​ទេ​ ដ្បិត​អ្នកណា​ព្រោះ​អ្វី​ អ្នក​នោះ​នឹង​ច្រូត​បាន​ផល​នោះ​ឯង។​


ប៉ុន្ដែ​ព្រះអង្គ​អាណិត​មេត្ដា​ដល់​ខ្ញុំ​ដូច្នេះ​ គឺ​ដើម្បី​ឲ្យ​ព្រះគ្រិស្ដ​យេស៊ូ​បង្ហាញ​សេចក្ដី​អត់ធ្មត់​ដ៏​ពេញ​លេញ​របស់​ព្រះអង្គ​ដល់​ខ្ញុំ​ ដែល​ជា​មនុស្ស​បាប​បំផុត​ និង​ទុក​ជា​គំរូ​ដល់​អស់​អ្នក​ដែល​នឹង​ជឿ​លើ​ព្រះអង្គ​ដើម្បី​ឲ្យ​បាន​ជីវិត​អស់កល្ប​ជានិច្ច។​


ដើម្បី​នៅ​ពេល​យើង​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ព្រះគុណ​របស់​ព្រះអង្គ​រួច​ហើយ​ នោះ​យើង​នឹង​ត្រលប់​ជា​អ្នក​ស្នង​មរតក​ ស្រប​តាម​សេចក្ដី​សង្ឃឹម​លើ​ជីវិត​អស់កល្ប​ជានិច្ច។​


រីឯ​ពួកអ្នក​ដែល​បង្កើត​សេចក្ដី​សុខសាន្ដ​សាប​ព្រោះ​ផល​នៃ​សេចក្ដី​សុចរិត​ដោយ​សេចក្ដី​សុខសាន្ដ។​


ប៉ុន្ដែ​មនុស្ស​ទាំង​នេះ​ដូច​ជា​សត្វ​តិរច្ឆាន​គ្មាន​វិចារណញ្ញាណ​ទេ​ កើត​មក​សម្រាប់​ឲ្យ​គេ​ចាប់​ និង​សម្លាប់​តែ​ប៉ុណ្ណោះ​ គេ​ប្រមាថ​អ្វី​ៗ​ដែល​គេ​មិន​ស្គាល់។​ សត្វ​តិរច្ឆាន​វិនាស​ជា​យ៉ាងណា​ ពួកគេ​ក៏​នឹង​ត្រូវ​វិនាស​ជា​យ៉ាង​នោះ​ដែរ​


ទាំង​សន្យា​ឲ្យ​អ្នក​ទាំង​នោះ​មាន​សេរីភាព​ ប៉ុន្ដែ​ខ្លួន​ពួកគេ​ផ្ទាល់​ជា​ទាសករ​នៃ​សេចក្ដី​ពុករលួយ​ ដ្បិត​អ្នកណា​ដែល​ត្រូវគេ​បង្ក្រាប​បាន​ អ្នក​នោះ​នឹង​ត្រលប់​ជា​ទាសករ​របស់​អ្នក​ដែល​បង្ក្រាប​ខ្លួន​នោះ​ហើយ។​


ចូរ​រក្សា​ខ្លួន​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ចុះ​ ទាំង​ទន្ទឹង​រង់ចាំ​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង​ សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច។​


អ្នកណា​ដែល​ប្រព្រឹត្ត​ទុច្ចរិត​ ចូរ​ឲ្យ​អ្នក​នោះ​នៅ​តែ​ប្រព្រឹត្ត​ទុច្ចរិត​ចុះ​ អ្នកណា​ដែល​ស្មោកគ្រោក​ ចូរ​ឲ្យ​អ្នក​នោះ​នៅ​តែ​ស្មោកគ្រោក​ចុះ​ រីឯ​អ្នកណា​ដែល​សុចរិត​ ចូរ​ឲ្យ​អ្នក​នោះ​នៅ​តែ​ប្រពឹ្រត្ដ​អំពើ​សុចរិត​ចុះ​ ហើយ​អ្នកណា​ដែល​បរិសុទ្ធ​ ចូរ​ឲ្យ​អ្នក​នោះ​នៅ​តែ​បរិសុទ្ធ​ ចុះ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម