Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 15:41 - Khmer Christian Bible

41 ម្យ៉ាងទៀត​ ពន្លឺថ្ងៃ​ ពន្លឺខែ​ និង​ពន្លឺ​ផ្កាយ​ក៏​ខុស​ប្លែក​ពី​គ្នាដែរ​ សូម្បី​តែ​ពន្លឺ​ផ្កាយ​និមួយៗ​ក៏​ខុស​ប្លែក​ពី​គ្នា​ដែរ‍​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

41 រស្មី​ព្រះអាទិត្យ​គឺ​ម្យ៉ាង រស្មី​ព្រះចន្ទ​ក៏​ម្យ៉ាង រស្មី​ផ្កាយ​ក៏​ម្យ៉ាង ហើយ​សូម្បីតែ​រស្មី​ផ្កាយ​មួយ ក៏​ខុសពី​ផ្កាយ​មួយ​ទៀត​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 ព្រះ‌អា​ទិ​ត្យ​មាន​សិរីល្អ​ម៉្យាង ព្រះ‌ចន្ទ​មាន​សិរីល្អ​ម៉្យាង ផ្កា​យក៏​មាន​សិរីល្អ​ម៉្យាង ហើយ​សូម្បី​តែ​ផ្កា​យក៏​មាន​សិរីល្អ​ផ្សេង​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 ពន្លឺ​ថ្ងៃ ភ្លឺ​ខុស​ពី​ពន្លឺ​លោក​ខែ និង​ពន្លឺ​ផ្កាយ ហើយ​សូម្បី​តែ​ផ្កាយ​ក៏​មាន​ពន្លឺ​ប្លែកៗ​ពី​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 ឯ​ព្រះ‌អាទិត្យ នោះ​មាន​រស្មី​ម្យ៉ាង​ទៅ ព្រះ‌ចន្ទ​ក៏​មាន​រស្មី​ម្យ៉ាង​ទៅ ហើយ​ផ្កាយ​ក៏​មាន​រស្មី​ម្យ៉ាង​ទៅ សូម្បី​តែ​ផ្កាយ​ទាំង​ប៉ុន្មាន​សោត ក៏​មាន​រស្មី​ខុស​ពី​គ្នា​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

41 ពន្លឺ​ថ្ងៃ ភ្លឺ​ខុស​ពី​ពន្លឺ​លោក​ខែ និង​ពន្លឺ​ផ្កាយ ហើយ​សូម្បី​តែ​ផ្កាយ​ក៏​មាន​ពន្លឺ​ប្លែកៗ​ពី​គ្នា។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 15:41
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ប្រាប់​បាវបម្រើ​នោះ​ដែរ​ថា​ ចូរ​អ្នក​គ្រប់​គ្រង​ប្រាំ​ក្រុង​ចុះ។​


ហើយ​មាន​រូបកាយ​នៅ​ស្ថានសួគ៌​ និង​រូបកាយ​នៅ​ផែនដី​ ប៉ុន្ដែ​សិរី​រុងរឿង​របស់​រូបកាយ​នៅ​ស្ថានសួគ៌​ផ្សេង​ពី​សិរី​រុងរឿង​របស់​រូបកាយ​នៅ​ផែនដី‍​


ឯ​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ស្លាប់​ក៏​ដូច្នេះ​ដែរ​ រូបកាយ​ដែល​ត្រូវ​កប់​ទៅ​ ជា​រូបកាយ​ពុក​រលួយ​ ប៉ុន្ដែ​រូបកាយ​ដែល​ត្រូវបាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ ជា​រូបកាយ​មិន​ពុក​រលួយ​ឡើយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម