ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេភេសូរ 6:8 - Khmer Christian Bible

ទាំង​ដឹង​ថា​ ការ​ល្អ​អ្វី​ក៏​ដោយ​ដែល​ម្នាក់ៗ​ធ្វើ​ ទោះ​ជា​បាវបម្រើ​ក្ដី​ ឬ​អ្នក​មាន​សេរីភាព​ក្ដី​ ពួកគេ​នឹង​ទទួល​បាន​ការ​ល្អ​នោះ​វិញ​ពី​ព្រះអម្ចាស់។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​អ្នករាល់គ្នា​ដឹង​ហើយ​ថា ការល្អ​អ្វីក៏ដោយដែល​ម្នាក់ៗ​ធ្វើ គេ​នឹង​ទទួល​ការនោះ​វិញ​ពី​ព្រះអម្ចាស់ ទោះបីជា​ទាសករ ឬ​មនុស្សមានសេរីភាព​ក៏ដោយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដោយ​ដឹង​ថា ការ​ល្អ​អ្វី​ដែល​មនុស្ស​ម្នាក់ៗ​ធ្វើ នោះ​នឹង​ទទួល​រង្វាន់​ពី​ព្រះ‌អម្ចាស់ ទោះ​ជា​បាវ​បម្រើ ឬ​អ្នក​ជា​ក្តី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដោយ​ដឹង​ថា​មនុស្ស​ម្នាក់ៗ ទោះ​ជា​អ្នក​ងារ ឬ​អ្នក​ជា​ក្ដី នឹង​ទទួល​រង្វាន់​ពី​ព្រះ‌អម្ចាស់ តាម​អំពើ​ល្អ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដោយ​ដឹង​ថា ការ​ល្អ​អ្វី​ដែល​គ្រប់​គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់​ពី​ព្រះ‌អម្ចាស់ ទោះ​បើ​ជា​បាវ​បំរើ ឬ​អ្នក​ជា​ក្តី។

សូមមើលជំពូក

អាល់គីតាប

ដោយ​ដឹង​ថា​មនុស្ស​ម្នាក់ៗ ទោះ​ជា​អ្នក​ងារ ឬ​អ្នក​ជា​ក្ដី​នឹង​ទទួល​រង្វាន់​ពី​អ៊ីសា‌ជាអម្ចាស់ តាម​អំពើ​ល្អ​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ។

សូមមើលជំពូក



អេភេសូរ 6:8
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​កូនមនុស្ស​នឹង​មក​នៅ​ក្នុង​សិរី​រុងរឿង​នៃ​ព្រះវរបិតា​របស់​លោក​ជាមួយ​ពួក​ទេវតា​របស់​លោក​ រួច​ពេល​នោះ​លោក​នឹង​សង​ដល់​ម្នាក់ៗ​តាម​ការ​ប្រព្រឹត្ដិ​របស់​គេ​


ពួកគេ​ប្រាប់​គាត់​ថា​ ព្រោះ​គ្មាន​អ្នកណា​ជួល​យើង។​ គាត់​ក៏​ប្រាប់​ពួកគេ​វិញ​ថា​ ចូរ​អ្នក​រាល់គ្នា​ទៅ​ឯ​ចម្ការ​ទំពាំង​បាយជូរ​ដែរ​ចុះ។​


ចូរ​មាន​អំណរ​ ហើយ​រីករាយ​ជាខ្លាំង​ឡើង​ ដ្បិត​អ្នក​រាល់គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ‍​ស្ថានសួគ៌​ ព្រោះ​គេ​បាន​បៀតបៀន​អ្នក​នាំ​ព្រះបន្ទូល​ដែល​នៅ​មុន​អ្នក​រាល់គ្នា​បែប​ដូច្នោះ​ដែរ។​


ប៉ុន្ដែ​ចូរ​ប្រយ័ត្ន​ កុំ​បង្ហាញ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់គ្នា​នៅ​មុខ​មនុស្ស​ ដើម្បី​ឲ្យ​តែ​គេ​ឃើញ​ប៉ុណ្ណោះ​ បើ​មិន​ដូច្នោះ​ទេ​ អ្នក​រាល់គ្នា​គ្មាន​រង្វាន់​ពី​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​នោះ​ឡើយ។​


ដើម្បី​ឲ្យ​ការ​ចែក​ទាន​របស់​អ្នក​ស្ងាត់​កំបាំង​ ហើយ​ព្រះវរបិតា​ដែល​ទត​ឃើញ​នៅ​ទី​ស្ងាត់​កំបាំង​ នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។​


នោះ​អ្នក​នឹង​មាន​ពរ​ហើយ​ ព្រោះ​ពួកគេ​សង​អ្នក​វិញ​មិន​បាន​ឡើយ​ ដូច្នេះ​អ្នក​នឹង​ទទួល​ការ​តបស្នង​នៅ​ពេល​មនុស្ស​សុចរិត​រស់​ឡើង​វិញ»។​


ប៉ុន្ដែ​ចូរ​ស្រឡាញ់​សត្រូវ​របស់​អ្នក​រាល់គ្នា​ ចូរ​ធ្វើ​អំពើ​ល្អ​ ចូរ​ឲ្យ​ខ្ចី​ដោយ​មិន​សង្ឃឹម​ថា​បាន​ទទួល​មក​វិញ​ នោះ​រង្វាន់​របស់​អ្នក​រាល់គ្នា​នឹង​មាន​ច្រើន​អនេក​ រួច​អ្នក​រាល់គ្នា​នឹង​ត្រលប់ជា​កូន​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​ ព្រោះ​ព្រះអង្គ​ក៏​សប្បុរស​ចំពោះ​មនុស្ស​អកតញ្ញូ និង​មនុស្ស​អាក្រក់​ដែរ។​


ព្រោះ​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជទឹក​ទៅ​ក្នុង​រូបកាយ​តែ​មួយ​ ដោយសារ​ព្រះវិញ្ញាណ​តែ​មួយ​ មិនថា​ ​ជនជាតិ​យូដា​ ឬ​ជនជាតិ​ក្រេក​ មិនថា​ បាវបម្រើ​ ឬ​អ្នក​មាន​សេរីភាព​ឡើយ​ គឺ​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​យើង​ទាំង​អស់​គ្នា​ផឹក​ព្រះវិញ្ញាណ​តែ​មួយ​


ព្រោះ​យើង​ទាំង​អស់​គ្នា​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ទី​ជំនុំជម្រះ​របស់​ព្រះគ្រិស្ដ​ ដើម្បី​ឲ្យ​ម្នាក់ៗ​ទទួល​ផល​តាម​អ្វី​ដែល​បាន​ប្រព្រឹត្ត​តាមរយៈ​រូបកាយ​នេះ​ មិន​ថា​ល្អ​ ឬ​អាក្រក់​ឡើយ។​


ដូច្នេះ​ ដោយ​ព្រោះ​អ្នក​ទាំង​អស់​គ្នា​បាន​ត្រលប់​ជា​តែ​មួយ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ នោះ​គ្មាន​ជនជាតិ​យូដា​ គ្មាន​ជនជាតិ​ក្រេក​ គ្មាន​បាវបម្រើ​ គ្មាន​អ្នក​មាន​សេរីភាព​ ហើយ​ក៏​គ្មាន​ប្រុស​ គ្មាន​ស្រី​ទៀត​ដែរ​


នៅ​សណ្ឋាន​នោះ​លែង​មាន​ជនជាតិ​ក្រេក​ ឬ​ជនជាតិ​យូដា​ ពួក​កាត់ស្បែក​ ឬ​ពួក​មិន​កាត់ស្បែក​ ពួក​មនុស្ស​ព្រៃ​ ឬ​ពួក​ជនជាតិ​ភាគ​តិច​ បាវបម្រើ​ ឬ​អ្នក​មាន​សេរីភាព​ទៀត​ហើយ​ ព្រោះ​ព្រះគ្រិស្ដ​ជា​ទាំង​អស់​ ហើយ​គង់​នៅ​ក្នុង​អ្វីៗ​ទាំង​អស់។​


ដោយ​ដឹង​ថា​ អ្នក​រាល់គ្នា​នឹង​ទទួល​បាន​មរតក​ជា​រង្វាន់​ពី​ព្រះអម្ចាស់​ ដ្បិត​អ្នក​រាល់គ្នា​បម្រើ​ព្រះគ្រិស្ដ​ជា​ព្រះអម្ចាស់។​


អ្នកណា​ធ្វើ​ខុស​ អ្នក​នោះ​នឹង​ទទួល​ផល​តាម​ដែល​ធ្វើ​ខុស​ ហើយ​ព្រះអង្គ​មិន​មាន​សេចក្ដី​លំអៀង​ឡើយ។​


ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​កុំ​បោះបង់​ការ​ជឿជាក់​ដែល​មាន​រង្វាន់​ធំ​នេះឡើយ​


​គាត់​បាន​រាប់​សេចក្ដី​ត្មះតិះដៀល​ដោយ​ព្រោះ​ព្រះគ្រិស្ដ​ថា​ជា​ទ្រព្យ​សម្បត្ដិ​ដ៏​ប្រសើរ​ជាង​ទ្រព្យ​សម្បត្តិ​ទាំងឡាយ​នៅ​ស្រុក​អេស៊ីព្ទ​ ដ្បិត​គាត់​បាន​សម្លឹង​ទៅឯ​រង្វាន់‍។​