ដូច្នេះ ចូរកុំអរសប្បាយនឹងការដែលពួកអារក្សចុះចូលនឹងអ្នករាល់គ្នានោះឡើយ តែចូរអរសប្បាយ ដោយឈ្មោះរបស់អ្នករាល់គ្នាត្រូវបានកត់ទុកក្នុងស្ថានសួគ៌វិញ»។
ហេព្រើរ 12:23 - Khmer Christian Bible មានក្រុមជំនុំរបស់ពួកកូនច្បងដែលមានឈ្មោះកត់ទុកនៅស្ថានសួគ៌ជួបជុំគ្នា មានព្រះជាម្ចាស់ដែលជាចៅក្រមរបស់មនុស្សទាំងអស់ មានវិញ្ញាណរបស់ពួកអ្នកសុចរិតដែលបានគ្រប់លក្ខណ៍ហើយ ព្រះគម្ពីរខ្មែរសាកល បានមកដល់ក្រុមជំនុំនៃបណ្ដាកូនច្បងដែលត្រូវបានចុះបញ្ជីនៅស្ថានសួគ៌ បានមកដល់ព្រះដែលជាចៅក្រមនៃមនុស្សទាំងអស់ បានមកដល់វិញ្ញាណរបស់បណ្ដាមនុស្សសុចរិតដែលត្រូវបានធ្វើឲ្យគ្រប់លក្ខណ៍ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មកដល់ក្រុមជំនុំនៃពួកកូនច្បងដែលកត់ទុកនៅស្ថានសួគ៌ មកដល់ព្រះ ដែលជាចៅក្រមនៃមនុស្សទាំងអស់ មកដល់វិញ្ញាណនៃពួកសុចរិតដែលបានគ្រប់លក្ខណ៍ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និងមានក្រុមជំនុំរបស់ពួករៀមច្បង ដែលមានឈ្មោះកត់ទុកនៅស្ថានបរមសុខ កំពុងជួបជុំគ្នាយ៉ាងអធិកអធម។ បងប្អូនចូលមកជិតព្រះជាម្ចាស់ ដែលវិនិច្ឆ័យមនុស្សទាំងអស់ និងចូលមកជិតវិញ្ញាណក្ខ័ន្ធអ្នកសុចរិតដែលបានគ្រប់លក្ខណៈ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ទីប្រជុំរបស់មនុស្សទាំងឡាយ នឹងជំនុំពួកកូនច្បងដែលកត់ទុកនៅស្ថានសួគ៌ ដល់ព្រះដ៏ជាចៅក្រមនៃមនុស្សទាំងអស់ ដល់អស់ទាំងវិញ្ញាណនៃពួកសុចរិត ដែលបានគ្រប់លក្ខណ៍ហើយ អាល់គីតាប និងមានក្រុមជំអះរបស់ពួករៀមច្បង ដែលមានឈ្មោះកត់ទុកនៅសូរ៉កាកំពុងជួបជុំគ្នាយ៉ាងអធិកអធម។ បងប្អូនចូលមកជិតអុលឡោះ ដែលវិនិច្ឆ័យមនុស្សទាំងអស់ និងចូលមកជិតព្រលឹងអ្នកសុចរិត ដែលបានគ្រប់លក្ខណៈ |
ដូច្នេះ ចូរកុំអរសប្បាយនឹងការដែលពួកអារក្សចុះចូលនឹងអ្នករាល់គ្នានោះឡើយ តែចូរអរសប្បាយ ដោយឈ្មោះរបស់អ្នករាល់គ្នាត្រូវបានកត់ទុកក្នុងស្ថានសួគ៌វិញ»។
ហើយព្រះអង្គបានប្រទានសិទ្ធិអំណាចឲ្យព្រះរាជបុត្រាជំនុំជម្រះ ព្រោះព្រះរាជបុត្រាជាកូនមនុស្ស
ចូរអ្នករាល់គ្នារក្សាខ្លួន និងហ្វូងចៀមទាំងអស់ដែលព្រះវិញ្ញាណបរិសុទ្ធបានប្រគល់ឲ្យអ្នករាល់គ្នាមើលខុសត្រូវ ដើម្បីថែទាំក្រុមជំនុំរបស់ព្រះជាម្ចាស់ដែលព្រះអង្គបានទិញដោយឈាមរបស់ព្រះអង្គផ្ទាល់។
ដ្បិតឥឡូវនេះ យើងមើលតាមកញ្ចក់ ឃើញមិនច្បាស់ទេ ប៉ុន្ដែនៅពេលក្រោយ យើងនឹងឃើញមុខផ្ទាល់។ ឥឡូវនេះ ខ្ញុំស្គាល់ព្រះអង្គតែមួយចំណែក ប៉ុន្ដែក្រោយមក ខ្ញុំនឹងស្គាល់ព្រះអង្គច្បាស់ ដូចជាព្រះអង្គស្គាល់ខ្ញុំច្បាស់ដែរ។
យើងមានរូបរាងដូចជាមនុស្សដែលមកពីធូលីដីជាយ៉ាងណា នោះយើងនឹងមានរូបរាងដូចជាមនុស្សដែលមកពីស្ថានសួគ៌ជាយ៉ាងនោះដែរ។
ហើយនៅពេលរូបកាយដែលពុករលួយនេះពាក់ភាពមិនពុករលួយ រួចរូបកាយដែលតែងតែស្លាប់នេះពាក់ភាពមិនចេះស្លាប់ ពេលនោះនឹងសម្រេចព្រះបន្ទូលដែលបានចែងថា៖ «ជ័យជម្នះបានលេបយកសេចក្ដីស្លាប់ហើយ
ហេតុនេះហើយ យើងមានចិត្ដក្លាហាន ហើយពេញចិត្ដនឹងចាកចេញពីរូបកាយនេះ ទៅនៅជាមួយព្រះអម្ចាស់ប្រសើរជាង
ហើយព្រះជាម្ចាស់បានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមបាទារបស់ព្រះគ្រិស្ដ ព្រមទាំងបានតែងតាំងព្រះអង្គជាព្រះសិរលើអ្វីៗទាំងអស់សម្រាប់ក្រុមជំនុំ
អ្នករួមការងារដ៏ពិតប្រាកដរបស់ខ្ញុំអើយ! ខ្ញុំក៏សុំអ្នករាល់គ្នាដែរថា ចូរជួយស្រ្ដីទាំងពីរនាក់នោះផង ដ្បិតពួកនាងបានតស៊ូជាមួយខ្ញុំនៅក្នុងដំណឹងល្អ ព្រមទាំងជាមួយលោកក្លេម៉ង់ និងពួកអ្នករួមការងាររបស់ខ្ញុំផ្សេងទៀតដែលមានឈ្មោះនៅក្នុងបញ្ជីជីវិតដែរ។
រួចអរព្រះគុណដល់ព្រះវរបិតាដោយអំណរ ដ្បិតព្រះអង្គបានធ្វើឲ្យអ្នករាល់គ្នាស័ក្ដិសមនឹងមានចំណែកក្នុងមរតករបស់ពួកបរិសុទ្ធដែលនៅក្នុងពន្លឺ។
ឥឡូវនេះ ខ្ញុំមានអំណរនឹងការរងទុក្ខលំបាករបស់ខ្ញុំដោយព្រោះអ្នករាល់គ្នា ដ្បិតខ្ញុំកំពុងបំពេញក្នុងរូបសាច់របស់ខ្ញុំនូវភាពខ្វះខាតនៃការរងទុក្ខលំបាករបស់ព្រះគ្រិស្ដសម្រាប់រូបកាយរបស់ព្រះអង្គដែលជាក្រុមជំនុំ
(បើអ្នកណាម្នាក់មិនចេះគ្រប់គ្រងគ្រួសាររបស់ខ្លួនផង តើឲ្យគាត់មើលថែក្រុមជំនុំរបស់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេច?)
ដោយសារជំនឿ លោកអេបិលបានថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ ដែលប្រសើរជាងយញ្ញបូជារបស់លោកកាអ៊ីន ហើយដោយសារជំនឿ គាត់បានទទួលការសរសើរថាជាមនុស្សសុចរិត ដ្បិតព្រះជាម្ចាស់បានសរសើរតង្វាយរបស់គាត់ ហើយដោយសារជំនឿ ទោះបីគាត់ស្លាប់ហើយក៏ដោយ ក៏គាត់នៅតែនិយាយ។
ដ្បិតព្រះជាម្ចាស់បានផ្គត់ផ្គង់អ្វីប្រសើរជាងនោះដល់យើង ដើម្បីកុំឲ្យអ្នកទាំងនោះគ្រប់លក្ខណ៍ដោយគ្មានយើង។
គឺព្រះអង្គមានបន្ទូលថា៖ «ខ្ញុំនឹងប្រកាសពីព្រះនាមរបស់ព្រះអង្គដល់បងប្អូនរបស់ខ្ញុំ ហើយខ្ញុំនឹងច្រៀងសរសើរព្រះអង្គនៅកណ្ដាលចំណោមក្រុមជំនុំ»។
ព្រះអង្គបានបង្កើតយើងទៅតាមបំណងរបស់ព្រះអង្គដោយសារព្រះបន្ទូលនៃសេចក្ដីពិត ដើម្បីឲ្យយើងត្រលប់ជាផលដំបូងមួយនៅក្នុងចំណោមអ្វីៗដែលព្រះអង្គបានបង្កើតមក។
ពេលគេប្រមាថព្រះអង្គ ព្រះអង្គមិនតបតទេ ពេលព្រះអង្គរងទុក្ខលំបាក ព្រះអង្គក៏មិនបានគំរាមកំហែងគេដែរ ផ្ទុយទៅវិញព្រះអង្គបានថ្វាយអង្គទ្រង់ដល់ព្រះជាម្ចាស់ដែលជំនុំជម្រះដោយសុច្ចរិត។
រីឯអស់អ្នកដែលរស់នៅលើផែនដីនឹងថ្វាយបង្គំវា គឺជាអស់អ្នកដែលតាំងពីដើមកំណើតពិភពលោកមកគ្មានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិតរបស់កូនចៀមដែលត្រូវបានគេសម្លាប់។
មនុស្សទាំងនេះគឺជាពួកអ្នកដែលមិនបានធ្វើឲ្យខ្លួនស្មោកគ្រោកជាមួយនឹងស្រ្ដី ដ្បិតពួកគេបានរក្សាខ្លួនឲ្យនៅបរិសុទ្ធ។ អ្នកទាំងនេះគឺជាពួកអ្នកដែលដើរតាមកូនចៀមគ្រប់ទីកន្លែងដែលកូនចៀមទៅ។ អ្នកទាំងនេះត្រូវបានលោះចេញពីចំណោមមនុស្សទុកជាផលដំបូងថ្វាយដល់ព្រះជាម្ចាស់ និងដល់កូនចៀម
ហើយបើអ្នកណាដែលមិនឃើញមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើងនោះ។
ពួកគេម្នាក់ៗបានទទួលអាវសវែង និងត្រូវបានប្រាប់ឲ្យសម្រាកបន្ដិចទៀត ទម្រាំពួកបាវបម្រើជាគូកន និងជាបងប្អូនរបស់ពួកគេដែលនឹងត្រូវគេសម្លាប់បែបដូច្នោះដែរ បានគ្រប់ចំនួនសិន។
ពេលកូនចៀមបកត្រាទីប្រាំ ខ្ញុំក៏ឃើញនៅក្រោមកន្លែងថ្វាយតង្វាយមានព្រលឹងរបស់ពួកអ្នកដែលគេបានសម្លាប់ដោយព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោយព្រោះសេចក្ដីបន្ទាល់ដែលពួកគេបានប្រកាន់យក