Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 5:27 - Khmer Christian Bible

27 ហើយ​ព្រះអង្គ​បាន​ប្រទាន​សិទ្ធិ​អំណាច​ឲ្យ​ព្រះរាជ​បុត្រា​ជំនុំជម្រះ​ ព្រោះ​ព្រះរាជ​បុត្រា​ជា​កូន​មនុស្ស​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 ហើយ​ព្រះបិតា​បាន​ផ្ដល់​សិទ្ធិអំណាច​ដល់​ព្រះបុត្រា​ឲ្យ​ជំនុំជម្រះ ពីព្រោះ​ព្រះបុត្រា​ជា​កូនមនុស្ស​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ហើយ​ព្រះ‌វរបិតា​បាន​ប្រទាន​ឲ្យ​ព្រះ‌រាជ‌បុត្រា មាន​អំណាច​ជំនុំ‌ជម្រះ ព្រោះ​ព្រះ‌អង្គ​ជា​កូន​មនុស្ស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ហើយ​ព្រះ‌បិតា​ក៏​ប្រទាន​ឲ្យ​ព្រះ‌បុត្រា​មាន​អំណាច​ដាក់​ទោស​ថែម​ទៀត​ផង ព្រោះ​ព្រះ‌បុត្រា​ជា​បុត្រ​មនុស្ស*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ហើយ​បាន​ប្រទាន​អំណាច​មក​ទ្រង់ ឲ្យ​ជំនុំ‌ជំរះ​ផង ពី​ព្រោះ​ទ្រង់​ជា​កូន​មនុស្ស

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ហើយ​អុលឡោះ​ជា​បិតា​ក៏​ប្រទាន​ឲ្យ​បុត្រា​មាន​អំណាច​ដាក់​ទោស​ថែម​ទៀត​ផង ព្រោះ​គាត់​ជា​បុត្រា​មនុស្ស។

សូមមើលជំពូក ចម្លង




យ៉ូហាន 5:27
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​បង្គាប់​យើង​ឲ្យ​ប្រកាស​ប្រាប់​មនុស្ស​ និង​ឲ្យ​ធ្វើ​ទីបន្ទាល់​ថា​ គឺ​ព្រះអង្គ​នេះ​ហើយ​ដែល​ព្រះជាម្ចាស់​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ចៅក្រម​លើ​មនុស្ស​រស់​ និង​មនុស្ស​ស្លាប់​


ព្រោះ​ព្រះអង្គ​បាន​កំណត់​ថ្ងៃ​មួយ​ ដែល​ព្រះអង្គ​នឹង​ជំនុំ​ជម្រះ​ពិភព​លោក​ដោយ​យុត្ដិធម៌​តាមរយៈ​មនុស្ស​ម្នាក់​ដែល​ព្រះអង្គ​បាន​តែងតាំង​ ហើយ​ព្រះជាម្ចាស់​បាន​ប្រទាន​ភស្ដុតាង​អំពី​ការ​នេះ​ដល់​មនុស្ស​ទាំង​អស់​ ដោយ​ប្រោស​មនុស្ស​នោះ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ»​


ហើយ​ព្រះ​វរ​បិតា​មិន​ជំនុំជម្រះ​អ្នកណា​ទេ​ ប៉ុន្ដែ​ព្រះអង្គ​ប្រគល់​ឲ្យ​ព្រះរាជ​បុត្រា​ជំនុំជម្រះ​ទាំង​អស់​


ព្រះយេស៊ូ​នេះ​ហើយ​ដែល​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌​ គង់​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ ហើយ​ឲ្យ​ទេវតា​ សិទ្ធិ​អំណាច​ និង​អំណាច​ទាំងឡាយបាន​ចុះ​ចូល​នឹង​ព្រះអង្គ​ផង​ដែរ។​


ព្រោះ​ព្រះអង្គ​ត្រូវ​សោយរាជ្យ​រហូត​ដល់​ព្រះអង្គ​ដាក់​ខ្មាំង​សត្រូវ​ទាំង​អស់​ឲ្យ​នៅ​ក្រោម​បាទា​


ប៉ុន្ដែ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ កូន​មនុស្ស​មាន​សិទ្ធិ​អំណាច​លើកលែង​ទោស​បាប​នៅ​លើ​ផែនដី​នេះ»។​ បន្ទាប់​មក​ ព្រះអង្គ​មាន​បន្ទូល​ទៅ​មនុស្ស​ស្លាប់​ដៃ​ជើង​ថា៖​ «ចូរ​ក្រោក​ឡើង​ យក​គ្រែ​ស្នែង​របស់​អ្នក​ ទៅ​ផ្ទះ​ចុះ»​


ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​បាន​មក​ក្នុង​ពិភពលោក​នេះ​ដើម្បី​ជំនុំជម្រះ​ គឺ​ដើម្បី​ឲ្យ​ពួកអ្នក​ដែល​មើល​មិន​ឃើញ​បាន​ភ្លឺ​ឡើង​ ហើយ​ឲ្យ​ពួកអ្នក​ដែល​មើល​ឃើញ​ត្រលប់​ជា​ខ្វាក់​វិញ»​


ប៉ុន្ដែ​នៅ​គ្រា​ចុងក្រោយ​នេះ​ ព្រះជាម្ចាស់​មាន​បន្ទូល​មក​កាន់​យើង​តាមរយៈព្រះរាជ​បុត្រា​ដែល​ព្រះអង្គ​បាន​តែង​តាំង​ជា​អ្នក​ស្នង​មរតក​លើ​របស់​សព្វ​សារពើ​ ហើយ​ព្រះអង្គ​ក៏​បាន​បង្កើត​ពិភព​លោក​តាមរយៈ​ព្រះរាជ​បុត្រា​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម