វិវរណៈ 9:15 - Khmer Christian Bible នោះទេវតាទាំងបួនដែលបានត្រៀមទុកសម្រាប់វេលានោះ ថ្ងៃនោះ ខែនោះ និងឆ្នាំនោះក៏ត្រូវបានស្រាយដើម្បីឲ្យសម្លាប់មនុស្សមួយភាគបី ព្រះគម្ពីរខ្មែរសាកល ពេលនោះ ទូតសួគ៌ទាំងបួនរូបនោះដែលត្រូវបានត្រៀមទុកសម្រាប់ម៉ោង ថ្ងៃ ខែ និងឆ្នាំកំណត់ ក៏ត្រូវបានស្រាយ ដើម្បីសម្លាប់មួយភាគបីនៃមនុស្សជាតិ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ទេវតាទាំងបួន ដែលប្រុងប្រៀបសម្រាប់ពេលកំណត់ ថ្ងៃ ខែ និងឆ្នាំ ក៏ត្រូវបានដោះលែង ដើម្បីឲ្យសម្លាប់មនុស្សមួយភាគបីចោល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏ស្រាយទេវតាទាំងបួនរូប ដែលបានប្រុងប្រៀបខ្លួនប្រហារជីវិតមនុស្សមួយភាគបី ត្រូវតាមម៉ោងថ្ងៃ ខែ និងឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះក៏ស្រាយទេវតាទាំង៤ ដែលប្រុងប្រៀបសំរាប់ពេលកំណត់ថ្ងៃ ខែ នឹងឆ្នាំ ដើម្បីនឹងសំឡាប់មនុស្ស១ភាគក្នុង៣ចោល អាល់គីតាប គេក៏ស្រាយម៉ាឡាអ៊ីកាត់ទាំងបួនរូប ដែលបានប្រុងប្រៀបខ្លួនប្រហារជីវិតមនុស្សមួយភាគបី ត្រូវតាមម៉ោងថ្ងៃ ខែ និងឆ្នាំ។ |
ទេវតាទីបីក៏ផ្លុំត្រែឡើង នោះមានផ្កាយមួយយ៉ាងធំឆេះដូចចន្លុះបានធ្លាក់ពីលើមេឃទៅក្នុងទន្លេទាំងឡាយអស់មួយភាគបី និងទៅក្នុងប្រភពទឹកទាំងឡាយដែរ
ទេវតាទីមួយក៏ផ្លុំត្រែឡើង នោះកើតមានព្រឹល និងភ្លើងលាយជាមួយឈាមដែលបានបោះទៅលើផែនដី ហើយផែនដីឆេះអស់មួយភាគបី ដើមឈើឆេះអស់មួយភាគបី ហើយស្មៅខៀវខ្ចីទាំងឡាយក៏ឆេះអស់ដែរ។
ទេវតាទីពីរក៏ផ្លុំត្រែឡើង នោះហាក់ដូចជាមានភ្នំមួយយ៉ាងធំកំពុងឆេះ ដែលបានបោះទៅក្នុងសមុទ្រ ហើយសមុទ្រមួយភាគបីក៏ត្រលប់ជាឈាម
រីឯសត្វដែលមានជីវិតរស់នៅក្នុងសមុទ្របានស្លាប់អស់មួយភាគបី ហើយនាវាទាំងឡាយក៏ត្រូវបានបំផ្លាញអស់មួយភាគបីដែរ។
ពួកវាមានកន្ទុយ និងទ្រនិចដូចជាខ្យាដំរី ហើយកន្ទុយរបស់ពួកវាមានអំណាចធ្វើទុក្ខមនុស្សអស់រយៈពេលប្រាំខែ។
មនុស្សមួយភាគបីបានស្លាប់ដោយសារគ្រោះកាចទាំងបីនេះ គឺដោយភ្លើង ផ្សែង និងស្ពាន់ធ័រដែលចេញពីមាត់របស់ពួកវាមក
កណ្ដូបទាំងនោះមិនបានទទួលអំណាចឲ្យសម្លាប់ពួកគេទេ គឺគ្រាន់តែធ្វើឲ្យពួកគេឈឺចុកចាប់ក្នុងរវាងប្រាំខែប៉ុណ្ណោះ ហើយការឈឺចុកចាប់ដែលពួកវាបង្កឡើងនោះ ដូចជាការឈឺចុកចាប់ដែលខ្យាដំរីបង្កឡើងនៅពេលដែលវាទិចមនុស្សដែរ។