Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 8:9 - Khmer Christian Bible

9 រីឯ​សត្វ​ដែល​មាន​ជីវិត​រស់​នៅ​ក្នុង​សមុទ្រ​បាន​ស្លាប់​អស់​មួយ​ភាគ​បី​ ហើយ​នាវា​ទាំងឡាយ​ក៏​ត្រូវ​បាន​បំផ្លាញ​អស់​មួយ​ភាគ​បី​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 រីឯ​មួយភាគបី​នៃ​របស់សព្វសារពើដែលត្រូវបានបង្កើត​ដែល​មាន​ជីវិត​ក្នុង​សមុទ្រ ក៏​ស្លាប់ ហើយ​មួយភាគបី​នៃ​នាវា ក៏​ត្រូវបាន​បំផ្លាញ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 អស់​ទាំង​សត្វ​នៅ​ក្នុង​សមុទ្រ ដែល​មាន​ជីវិត​រស់ ក៏​ស្លាប់​អស់​មួយ​ភាគ​បី ហើយ​អស់​ទាំង​នាវា ក៏​ត្រូវ​បំផ្លាញ​មួយ​ភាគ​បី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 សត្វ​ទាំង‌ឡាយ​ដែល​មាន​ជីវិត​រស់​នៅ​ក្នុង​សមុទ្រ ត្រូវ​ស្លាប់​អស់​មួយ​ភាគ​បី ហើយ​នាវា​ក៏​ត្រូវ​វិនាស​បង់​អស់​មួយ​ភាគ​បី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ហើយ​អស់​ទាំង​សត្វ​នៅ​ក្នុង​សមុទ្រ ដែល​មាន​ជីវិត​រស់ ក៏​ស្លាប់​អស់​១​ភាគ​ក្នុង​៣ ហើយ​អស់​ទាំង​នាវា ក៏​ត្រូវ​បំផ្លាញ​១​ភាគ​ក្នុង​៣​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 សត្វ​ទាំង‌ឡាយ​ដែល​មាន​ជីវិត​រស់​នៅ​ក្នុង​សមុទ្រ ត្រូវ​ស្លាប់​អស់​មួយ​ភាគ​បី ហើយ​នាវា​ក៏​ត្រូវ​វិនាស​បង់​អស់​មួយ​ភាគ​បី​ដែរ។

សូមមើលជំពូក ចម្លង




វិវរណៈ 8:9
13 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​កន្ទុយ​របស់​វា​បាន​ទាញ​ផ្កាយ​នៅ​លើ​មេឃ​មួយ​ភាគ​បី​គ្រវែង​មក​លើ​ផែនដី។​ នាគ​នោះ​បាន​ឈរ​នៅ​ពី​មុខ​ស្រ្ដី​ដែល​ហៀប​នឹង​សម្រាល​កូន​នោះ​ដើម្បី​ស៊ី​កូន​របស់​នាង​ ពេល​នាង​សម្រាល​កូន​នោះ​មក។​


ទេវតា​ទីពីរ​យក​ពាន​របស់​ខ្លួន​ចាក់​ទៅ​ក្នុង​សមុទ្រ​ នោះ​សមុទ្រ​ក៏​ត្រលប់​ជា​ឈាម​ ដូច​ជា​ឈាម​របស់​មនុស្ស​ស្លាប់​ ហើយ​អ្វី​ៗ​ទាំង​អស់​ដែល​មាន​ជីវិត​នៅ​ក្នុង​សមុទ្រ​ក៏​ស្លាប់​អស់។​


ទេវតា​ទីបី​ក៏​ផ្លុំ​ត្រែ​ឡើង​ នោះ​មាន​ផ្កាយ​មួយ​យ៉ាង​ធំ​ឆេះ​ដូច​ចន្លុះ​បាន​ធ្លាក់​ពី​លើ​មេឃ​ទៅ​ក្នុង​ទន្លេ​ទាំងឡាយ​អស់​មួយ​ភាគ​បី​ និង​ទៅ​ក្នុង​ប្រភព​ទឹក​ទាំងឡាយ​ដែរ​


ទេវតា​ទីបួន​ក៏​ផ្លុំ​ត្រែ​ឡើង​ នោះ​ដួង​អាទិត្យ​មួយ​ភាគ​បី​ លោកខែ​មួយ​ភាគ​បី​ និង​ផ្កាយ​មួយ​ភាគ​បី​ត្រូវ​បាន​បំផ្លាញ​ ដូច្នេះ​ធ្វើ​ឲ្យ​ងងឹត​មួយ​ភាគ​បី​ ហើយ​នៅ​ពេល​ថ្ងៃ​លែង​មាន​ពន្លឺ​មួយ​ភាគ​បី​ រីឯ​នៅ​ពេល​យប់​ក៏​ដូច្នោះ​ដែរ។​


ទេវតា​ទីមួយ​ក៏​ផ្លុំ​ត្រែ​ឡើង​ នោះ​កើត​មាន​ព្រឹល​ និង​ភ្លើង​លាយ​ជាមួយ​ឈាម​ដែល​បាន​បោះ​ទៅ​លើ​ផែនដី​ ហើយ​ផែនដី​ឆេះ​អស់​មួយ​ភាគ​បី​ ដើម​ឈើ​ឆេះ​អស់​មួយ​ភាគ​បី​ ហើយ​ស្មៅ​ខៀវខ្ចី​ទាំងឡាយ​ក៏​ឆេះ​អស់​ដែរ។​


នោះ​ទេវតា​ទាំង​បួន​ដែល​បាន​ត្រៀម​ទុក​សម្រាប់​វេលា​នោះ​ ថ្ងៃ​នោះ​ ខែ​នោះ​ និង​ឆ្នាំ​នោះ​ក៏​ត្រូវ​បាន​ស្រាយ​ដើម្បី​ឲ្យ​សម្លាប់​មនុស្ស​មួយ​ភាគ​បី​


មនុស្ស​មួយ​ភាគ​បី​បាន​ស្លាប់​ដោយសារ​គ្រោះកាច​ទាំង​បី​នេះ​ គឺ​ដោយ​ភ្លើង​ ផ្សែង​ និង​ស្ពាន់ធ័រ​ដែល​ចេញ​ពី​មាត់​របស់​ពួកវា​មក​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម