ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់ ក៏មានសេចក្ដីអរសប្បាយយ៉ាងដូច្នេះដែរ ចំពោះមនុស្សបាបម្នាក់ដែលបានប្រែចិត្ដ»។
វិវរណៈ 12:12 - Khmer Christian Bible ហេតុនេះ ឱស្ថានសួគ៌ និងអស់អ្នកដែលនៅស្ថាននោះអើយ! ចូរអរសប្បាយឡើង ប៉ុន្ដែវេទនាដល់ផែនដី និងសមុទ្រវិញ ព្រោះអារក្សសាតាំងបានចុះមកឯអ្នករាល់គ្នា ទាំងមានកំហឹងជាខ្លាំង ដោយដឹងថា វាមានពេលវេលាតែបន្ដិចទេ»។ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ មេឃ និងអ្នកដែលស្ថិតនៅទីនោះអើយ ចូរអបអរចុះ! ប៉ុន្តែវេទនាដល់ផែនដី និងសមុទ្រហើយ ដ្បិតមារបានចុះមករកអ្នករាល់គ្នា ទាំងមានភាពក្ដៅក្រហាយយ៉ាងខ្លាំង ដោយដឹងថា វាមានពេលវេលាខ្លីណាស់”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះ ឱស្ថានសួគ៌ និងអស់អ្នកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង តែវេទនាដល់ផែនដី និងសមុទ្រវិញ ដ្បិតអារក្សបានចុះមករកអ្នករាល់គ្នាទាំងក្រេវក្រោធជាខ្លាំង ព្រោះវាដឹងថា ពេលវេលាវានៅខ្លីណាស់!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ ស្ថានបរមសុខ* និងអស់អ្នកដែលរស់នៅក្នុងស្ថានបរមសុខអើយ ចូរមានអំណរសប្បាយឡើង! រីឯផែនដី និងសមុទ្រវិញ អ្នកត្រូវវេទនាជាពុំខាន! ដ្បិតមារ*បានចុះទៅរកអ្នករាល់គ្នា ទាំងមានកំរោលចូលយ៉ាងខ្លាំងផង ព្រោះវាដឹងថា វានៅសល់ពេលតែបន្តិចប៉ុណ្ណោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយហេតុនោះ ឱស្ថានសួគ៌ នឹងពួកអ្នកដែលនៅស្ថាននោះអើយ ចូរអរសប្បាយឡើង តែវេទនាដល់ផែនដី នឹងសមុទ្រវិញ ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថា ពេលវេលាវាខ្លីណាស់ហើយ។ អាល់គីតាប ហេតុនេះសូរ៉កា និងអស់អ្នកដែលរស់នៅក្នុងសូរ៉កាអើយ ចូរមានអំណរសប្បាយឡើង! រីឯផែនដី និងសមុទ្រវិញ អ្នកត្រូវវេទនាជាពុំខាន! ដ្បិតអ៊ីព្លេសបានចុះទៅរកអ្នករាល់គ្នាទាំងមានកំហឹងយ៉ាងខ្លាំងផង ព្រោះវាដឹងថា វានៅសល់ពេលតែបន្ដិចប៉ុណ្ណោះ»។ |
ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅចំពោះមុខពួកទេវតារបស់ព្រះជាម្ចាស់ ក៏មានសេចក្ដីអរសប្បាយយ៉ាងដូច្នេះដែរ ចំពោះមនុស្សបាបម្នាក់ដែលបានប្រែចិត្ដ»។
«សូមឲ្យព្រះជាម្ចាស់នៅស្ថានដ៏ខ្ពស់បំផុតប្រកបដោយសិរីរុងរឿង ហើយក្ដីសុខសាន្ដមានដល់អស់អ្នកនៅលើផែនដីដែលព្រះអង្គគាប់ព្រះហឫទ័យ»។
ព្រោះនៅតែបន្ដិចទៀតប៉ុណ្ណោះ ព្រះអង្គដែលត្រូវយាងមកនឹងយាងមកដល់ ព្រះអង្គមិនបង្អែបង្អង់ឡើយ
បងប្អូនជាទីស្រឡាញ់អើយ! សូមកុំភ្លេចសេចក្ដីមួយនេះឡើយថា នៅចំពោះព្រះភក្ដ្រព្រះអម្ចាស់ មួយថ្ងៃដូចជាមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំក៏ដូចជាមួយថ្ងៃដែរ
ហើយស្បថនឹងព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ច គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងអ្វីៗនៅលើមេឃ ផែនដី និងអ្វីៗនៅលើផែនដី ព្រមទាំងសមុទ្រ និងអ្វីៗនៅក្នុងសមុទ្រថា៖ «គ្មានពេលវេលាទៀតឡើយ
អស់អ្នកដែលរស់នៅលើផែនដីក៏ត្រេកអរ ហើយនាំគ្នាអបអរសាទរដោយសារពួកគេស្លាប់ រួចផ្ញើអំណោយឲ្យគ្នាទៅវិញទៅមក ពីព្រោះអ្នកនាំព្រះបន្ទូលទាំងពីរនាក់នេះបានធ្វើឲ្យអស់អ្នកដែលរស់នៅលើផែនដីឈឺចាប់។
នោះនាគដ៏ធំនោះត្រូវបានទម្លាក់ចុះមក គឺជាពស់ពីបុរាណដែលហៅថាមេអារក្សផង និងសាតាំងផង ជាអ្នកដែលនាំឲ្យមនុស្សនៅលើផែនដីទាំងមូលវង្វេង វាត្រូវបានទម្លាក់ចុះមកផែនដី ហើយពួកទេវតារបស់វាក៏ត្រូវបានទម្លាក់ចុះមកជាមួយវាដែរ
វាបានហាមាត់របស់វាប្រមាថព្រះជាម្ចាស់ ប្រមាថព្រះនាមរបស់ព្រះអង្គ និងលំនៅរបស់ព្រះអង្គ ព្រមទាំងពួកអ្នកដែលរស់នៅក្នុងស្ថានសួគ៌។
ឱស្ថានសួគ៌ និងពួកបរិសុទ្ធ ពួកសាវក ព្រមទាំងពួកអ្នកនាំព្រះបន្ទូលទាំងឡាយអើយ! ចូរអរសប្បាយដោយសារក្រុងនោះចុះ ដ្បិតព្រះជាម្ចាស់បានជំនុំជម្រះក្រុងនោះឲ្យអ្នករាល់គ្នាហើយ»។
នោះខ្ញុំបានឃើញមានសត្វឥន្រ្ទីមួយកំពុងហើរលើអាកាស ហើយឮវាស្រែកខ្លាំងៗថា៖ «វេទនាហើយ វេទនាហើយ វេទនាហើយ ដល់ពួកអ្នកដែលរស់នៅលើផែនដីដោយព្រោះសំឡេងត្រែរបស់ទេវតាបីរូបទៀតដែលបម្រុងនឹងផ្លុំ»។
សេចក្ដីវេទនាទីមួយបានកន្លងផុតទៅ មើល៍នៅមានសេចក្ដីវេទនាពីរទៀតដែលនឹងមកតាមក្រោយហេតុការណ៍ទាំងនេះ។