ហើយជាព្រះដ៏រស់ យើងបានស្លាប់ ប៉ុន្ដែមើល៍ យើងរស់នៅរហូតអស់កល្បជានិច្ច យើងក៏មានកូនសោនៃសេចក្ដីស្លាប់ និងកូនសោនៃស្ថាននរកដែរ។
វិវរណៈ 10:6 - Khmer Christian Bible ហើយស្បថនឹងព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ច គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងអ្វីៗនៅលើមេឃ ផែនដី និងអ្វីៗនៅលើផែនដី ព្រមទាំងសមុទ្រ និងអ្វីៗនៅក្នុងសមុទ្រថា៖ «គ្មានពេលវេលាទៀតឡើយ ព្រះគម្ពីរខ្មែរសាកល ហើយស្បថដោយអាងព្រះអង្គដែលមានព្រះជន្មរស់រហូតអស់កល្បជាអង្វែងតរៀងទៅ គឺព្រះអង្គដែលបាននិម្មិតបង្កើតផ្ទៃមេឃ និងអ្វីៗនៅលើមេឃ ផែនដី និងអ្វីៗនៅលើផែនដី សមុទ្រ និងអ្វីៗនៅក្នុងសមុទ្រ។ គាត់បានស្បថថា៖ “គ្មានពេលទៀតឡើយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយស្បថនឹងព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ ជាព្រះដែលបានបង្កើតផ្ទៃមេឃ និងអ្វីៗដែលមាននៅលើផ្ទៃមេឃ ផែនដី និងអ្វីៗដែលមាននៅលើផែនដី ព្រមទាំងសមុទ្រ និងអ្វីៗដែលមាននៅក្នុងសមុទ្រ ថា «គ្មានពេលបង្អង់ទៀតឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយស្បថក្នុងព្រះនាមព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ គឺព្រះអង្គដែលបានបង្កើតផ្ទៃមេឃ និងអ្វីៗដែលមាននៅលើមេឃ ផែនដី និងអ្វីៗដែលមាននៅលើផែនដី សមុទ្រ និងអ្វីៗដែលមាននៅក្នុងសមុទ្រ។ ទេវតានោះបានពោលយ៉ាងឱឡារិកថា «គ្មានពន្យារពេលទៀតឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងស្បថនឹងព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ ជាព្រះដែលបង្កើតមេឃ ដី សមុទ្រ នឹងរបស់ទាំងប៉ុន្មាន ដែលនៅស្ថានទាំងនោះថា គ្មានពេលបង្អង់ទៀតឡើយ អាល់គីតាប ហើយស្បថ ក្នុងនាមអុលឡោះដែលនៅអស់កល្ប ជាអង្វែងតរៀងទៅ គឺទ្រង់ដែលបានបង្កើតផ្ទៃមេឃ និងអ្វីៗដែលមាននៅលើមេឃ ផែនដី និងអ្វីៗដែលមាននៅលើផែនដី សមុទ្រ និងអ្វីៗដែលមាននៅក្នុងសមុទ្រ។ ម៉ាឡាអ៊ីកាត់នោះបានពោលយ៉ាងឱឡារិកថា «គ្មានពន្យារពេលទៀតឡើយ |
ហើយជាព្រះដ៏រស់ យើងបានស្លាប់ ប៉ុន្ដែមើល៍ យើងរស់នៅរហូតអស់កល្បជានិច្ច យើងក៏មានកូនសោនៃសេចក្ដីស្លាប់ និងកូនសោនៃស្ថាននរកដែរ។
ហេតុនេះ ឱស្ថានសួគ៌ និងអស់អ្នកដែលនៅស្ថាននោះអើយ! ចូរអរសប្បាយឡើង ប៉ុន្ដែវេទនាដល់ផែនដី និងសមុទ្រវិញ ព្រោះអារក្សសាតាំងបានចុះមកឯអ្នករាល់គ្នា ទាំងមានកំហឹងជាខ្លាំង ដោយដឹងថា វាមានពេលវេលាតែបន្ដិចទេ»។
ទេវតាទីប្រាំពីរយកពានរបស់ខ្លួនចាក់ទៅក្នុងអាកាស នោះមានសំឡេងមួយយ៉ាងខ្លាំងចេញពីព្រះវិហារ គឺចេញពីបល្ល័ង្កមកថា៖ «ការបានសម្រេចហើយ!»
បន្ទាប់មក ព្រះអង្គមានបន្ទូលមកខ្ញុំថា៖ «ការបានសម្រេចហើយ យើងជាអាលផា និងជាអូមេកា ជាដើមដំបូង និងជាចុងបំផុត។ អ្នកណាដែលស្រេក យើងនឹងឲ្យផឹកពីប្រភពទឹកជីវិត ដោយឥតគិតថ្លៃ។
នោះពួកចាស់ទុំទាំងម្ភៃបួននាក់ក៏ក្រាបចុះនៅចំពោះមុខព្រះអង្គដែលគង់នៅលើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ច ព្រមទាំងដាក់មកុដរបស់ខ្លួនចុះនៅពីមុខបល្ល័ង្ក ទាំងនិយាយថា៖
«ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គស័ក្ដិសមនឹងទទួលសិរីរុងរឿង កិត្ដិយស និងអំណាច ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក ហើយអ្វីៗទាំងអស់សុទ្ធតែកើតមក និងស្ថិតស្ថេរដោយសារបំណងរបស់ព្រះអង្គ»។
ពេលសត្វមានជីវិតទាំងនោះថ្វាយសិរីរុងរឿង ថ្វាយកិត្ដិយស និងថ្វាយការអរព្រះគុណដល់ព្រះអង្គដែលគង់នៅលើបល្ល័ង្ក គឺដល់ព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ច
ពួកគេម្នាក់ៗបានទទួលអាវសវែង និងត្រូវបានប្រាប់ឲ្យសម្រាកបន្ដិចទៀត ទម្រាំពួកបាវបម្រើជាគូកន និងជាបងប្អូនរបស់ពួកគេដែលនឹងត្រូវគេសម្លាប់បែបដូច្នោះដែរ បានគ្រប់ចំនួនសិន។