Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 12:12 - Khmer Christian Bible

12 ហេតុ​នេះ​ ឱ​ស្ថានសួគ៌​ និង​អស់​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ!​ ចូរ​អរ​សប្បាយ​ឡើង​ ប៉ុន្ដែ​វេទនា​ដល់​ផែនដី​ និង​សមុទ្រ​វិញ​ ព្រោះ​អារក្ស​សាតាំង​បាន​ចុះ​មក​ឯ​អ្នក​រាល់គ្នា​ ទាំង​មាន​កំហឹង​ជា​ខ្លាំង​ ដោយ​ដឹង​ថា​ វា​មាន​ពេល​វេលា​តែ​បន្ដិច​ទេ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ដោយហេតុនេះ មេឃ និង​អ្នក​ដែល‍ស្ថិតនៅ​ទីនោះ​អើយ ចូរ​អបអរ​ចុះ​! ប៉ុន្តែ​វេទនា​ដល់​ផែនដី និង​សមុទ្រ​ហើយ ដ្បិត​មារ​បាន​ចុះមក​រក​អ្នករាល់គ្នា ទាំង​មាន​ភាពក្ដៅក្រហាយ​យ៉ាងខ្លាំង ដោយ​ដឹង​ថា វា​មាន​ពេលវេលា​ខ្លី​ណាស់”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ហេតុ​នេះ ឱ​ស្ថាន‌សួគ៌ និង​អស់​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ ចូរ​អរ​សប្បាយ​ឡើង តែ​វេទនា​ដល់​ផែនដី និង​សមុទ្រ​វិញ ដ្បិត​អារក្ស​បាន​ចុះ​មក​រក​អ្នក​រាល់​គ្នា​ទាំង​ក្រេវ​ក្រោធ​ជា​ខ្លាំង ព្រោះ​វា​ដឹង​ថា ពេល​វេលា​វា​នៅ​ខ្លី​ណាស់!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ហេតុ​នេះ ស្ថាន​បរម‌សុខ* និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរម‌សុខ​អើយ ចូរ​មាន​អំណរ​សប្បាយ​ឡើង! រីឯ​ផែនដី និង​សមុទ្រ​វិញ អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន! ដ្បិត​មារ*​បាន​ចុះ​ទៅ​រក​អ្នក​រាល់​គ្នា ទាំង​មាន​កំរោល​ចូល​យ៉ាង​ខ្លាំង​ផង ព្រោះ​វា​ដឹង​ថា វា​នៅ​សល់​ពេល​តែ​បន្តិច​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដោយ​ហេតុ​នោះ ឱ​ស្ថាន‌សួគ៌ នឹង​ពួក​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ ចូរ​អរ​សប្បាយ​ឡើង តែ​វេទនា​ដល់​ផែនដី នឹង​សមុទ្រ​វិញ ពី​ព្រោះ​អារក្ស​បាន​ចុះ​មក​ឯ​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង ដោយ​វា​ដឹង​ថា ពេល​វេលា​វា​ខ្លី​ណាស់​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ហេតុ​នេះ​សូរ៉កា និង​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​សូរ៉កា​អើយ ចូរ​មាន​អំណរ​សប្បាយ​ឡើង! រីឯ​ផែនដី និង​សមុទ្រ​វិញ អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន! ដ្បិត​អ៊ីព្លេស​បាន​ចុះ​ទៅ​រក​អ្នក​រាល់​គ្នា​ទាំង​មាន​កំហឹង​យ៉ាង​ខ្លាំង​ផង ព្រោះ​វា​ដឹង​ថា វា​នៅ​សល់​ពេល​តែ​បន្ដិច​ប៉ុណ្ណោះ»។

សូមមើលជំពូក ចម្លង




វិវរណៈ 12:12
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ចំពោះ​មុខ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់​ ក៏​មាន​សេចក្ដី​អរ​សប្បាយ​យ៉ាង​ដូច្នេះ​ដែរ​ ចំពោះ​មនុស្ស​បាប​ម្នាក់​ដែល​បាន​ប្រែ​ចិត្ដ»។​


«សូម​ឲ្យ​ព្រះជាម្ចាស់​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត​ប្រកប​ដោយ​សិរី​រុងរឿង​ ហើយ​ក្ដី​សុខសាន្ដ​មាន​ដល់​អស់​អ្នក​នៅ​លើ​ផែនដី​ដែល​ព្រះអង្គ​គាប់​ព្រះហឫទ័យ»។​


ព្រោះ​នៅ​តែ​បន្ដិច​ទៀត​ប៉ុណ្ណោះ​ ព្រះអង្គ​ដែល​ត្រូវ​យាង​មក​នឹង​យាង​មក​ដល់​ ព្រះអង្គ​មិន​បង្អែ​បង្អង់​ឡើយ‍​


បងប្អូន​ជាទី​ស្រឡាញ់​អើយ!​ សូម​កុំ​ភ្លេច​សេចក្ដី​មួយនេះ​ឡើយ​ថា​ នៅ​ចំពោះ​ព្រះភក្ដ្រ​ព្រះអម្ចាស់​ មួយ​ថ្ងៃ​ដូច​ជា​មួយពាន់​ឆ្នាំ​ ហើយ​មួយពាន់​ឆ្នាំ​ក៏​ដូច​ជា​មួយថ្ងៃ​ដែរ​


ហើយ​ស្បថ​នឹង​ព្រះអង្គ​ដែល​មាន​ព្រះជន្ម​រស់​អស់កល្ប​ជានិច្ច​ គឺ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ​ និង​អ្វីៗ​នៅ​លើ​មេឃ​ ផែនដី​ និង​អ្វីៗ​នៅ​លើ​ផែនដី​ ព្រមទាំង​សមុទ្រ​ និង​អ្វីៗ​នៅ​ក្នុង​សមុទ្រ​ថា៖​ «គ្មាន​ពេល​វេលា​ទៀត​ឡើយ​


អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ក៏​ត្រេកអរ​ ហើយ​នាំ​គ្នា​អបអរសាទរ​ដោយសារ​ពួកគេ​ស្លាប់​ រួច​ផ្ញើ​អំណោយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ពី​ព្រោះ​អ្នក​នាំ​ព្រះបន្ទូល​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​រស់​នៅ​លើ​ផែនដី​ឈឺចាប់។​


សេចក្ដី​វេទនា​ទីពីរ​បាន​កន្លង​ផុត​ទៅ​ហើយ​ មើល៍​ សេចក្ដី​វេទនា​ទីបី​នឹង​មក​យ៉ាង​ឆាប់។​


នោះ​នាគ​ដ៏​ធំ​នោះ​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ គឺ​ជា​ពស់​ពី​បុរាណ​ដែល​ហៅ​ថា​មេ​អារក្ស​ផង​ និង​សាតាំង​ផង​ ជា​អ្នក​ដែល​នាំ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​វង្វេង​ វា​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ផែនដី​ ហើយ​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​ទម្លាក់​ចុះ​មក​ជាមួយ​វា​ដែរ​


វា​បាន​ហា​មាត់​របស់​វា​ប្រមាថ​ព្រះជាម្ចាស់​ ប្រមាថ​ព្រះនាម​របស់​ព្រះអង្គ​ និង​លំនៅ​របស់​ព្រះអង្គ​ ព្រមទាំង​ពួកអ្នក​ដែល​រស់​នៅ​ក្នុង​ស្ថានសួគ៌។​


ឱ​ស្ថានសួគ៌​ និង​ពួក​បរិសុទ្ធ​ ពួក​សាវក​ ព្រមទាំង​ពួកអ្នក​នាំ​ព្រះបន្ទូល​ទាំងឡាយ​អើយ!​ ចូរ​អរ​សប្បាយ​ដោយសារ​ក្រុង​នោះ​ចុះ​ ដ្បិត​ព្រះជាម្ចាស់​បាន​ជំនុំ​ជម្រះ​ក្រុង​នោះ​ឲ្យ​អ្នក​រាល់គ្នា​ហើយ»។​


នោះ​ខ្ញុំ​បាន​ឃើញ​មាន​សត្វ​ឥន្រ្ទី​មួយ​កំពុង​ហើរ​លើ​អាកាស​ ហើយ​ឮ​វា​ស្រែក​ខ្លាំងៗ​ថា៖​ «វេទនា​ហើយ​ វេទនា​ហើយ​ វេទនា​ហើយ​ ដល់​ពួកអ្នក​ដែល​រស់​នៅ​លើ​ផែនដី​ដោយ​ព្រោះ​សំឡេង​ត្រែ​របស់​ទេវតា​បី​រូប​ទៀត​ដែល​បម្រុង​នឹង​ផ្លុំ»។​


សេចក្ដី​វេទនា​ទីមួយ​បាន​កន្លង​ផុត​ទៅ​ មើល៍​នៅ​មាន​សេចក្ដី​វេទនា​ពីរ​ទៀត​ដែល​នឹង​មក​តាម​ក្រោយ​ហេតុការណ៍​ទាំង​នេះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម