បន្លឺឡើងថា៖ «អ្វីដែលអ្នកឃើញ ចូរសរសេរទុកក្នុងសៀវភៅមួយ ហើយផ្ញើទៅក្រុមជំនុំទាំងប្រាំពីរដែលនៅក្រុងអេភេសូរ ក្រុងស្មឺណា ក្រុងពើការម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា និងក្រុងឡៅឌីសេ»។
វិវរណៈ 10:4 - Khmer Christian Bible នៅពេលផ្គរលាន់ទាំងប្រាំពីរបាននិយាយរួចហើយនោះ ខ្ញុំក៏បម្រុងនឹងសរសេរទុក ប៉ុន្ដែខ្ញុំឮសំឡេងមួយចេញពីលើមេឃមកថា៖ «ចូរបំបិទសេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបាននិយាយនោះទៅ កុំសរសេរសេចក្ដីទាំងនោះទុកឡើយ»។ ព្រះគម្ពីរខ្មែរសាកល ពេលផ្គរលាន់ទាំងប្រាំពីរបានបន្លឺសំឡេងឡើង ខ្ញុំរៀបនឹងកត់ត្រាទុក ប៉ុន្តែខ្ញុំបានឮសំឡេងមួយពីលើមេឃថា៖ “ចូរបិទត្រាសេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបានថ្លែងនោះចុះ កុំកត់ត្រាទុកសេចក្ដីទាំងនោះឡើយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលបានឮផ្គរលាន់ទាំងប្រាំពីរនោះរួចហើយ នោះខ្ញុំហៀបនឹងសរសេរ តែខ្ញុំឮសំឡេងមួយចេញពីលើមេឃមកថា៖ «ចូរបំបិទសេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបានថ្លែងនោះទៅ កុំឲ្យកត់សេចក្ដីទាំងនោះឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលផ្គរលាន់ឮរួចហើយ ខ្ញុំហៀបនឹងសរសេរទុក ស្រាប់តែឮសំឡេងមួយពោលពីលើមេឃមកថា៖ «ចូរលាក់សេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបានថ្លែងនោះឲ្យជិត កុំសរសេរទុកឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានឮផ្គរលាន់ទាំង៧នោះរួចហើយ នោះខ្ញុំរៀបនឹងសរសេរ តែមានសំឡេងចេញពីលើមេឃប្រាប់ខ្ញុំថា ចូរបំបិទសេចក្ដីដែលផ្គរលាន់ទាំង៧បានថ្លែងនោះទៅ កុំឲ្យកត់សេចក្ដីទាំងនោះឡើយ អាល់គីតាប ពេលផ្គរលាន់ឮរួចហើយ ខ្ញុំហៀបនឹងសរសេរទុកស្រាប់តែឮសំឡេងមួយ ពោលពីលើមេឃមកថា៖ «ចូរលាក់សេចក្ដីដែលផ្គរលាន់ទាំងប្រាំពីរបានថ្លែងនោះឲ្យជិត កុំសរសេរទុកឡើយ»។ |
បន្លឺឡើងថា៖ «អ្វីដែលអ្នកឃើញ ចូរសរសេរទុកក្នុងសៀវភៅមួយ ហើយផ្ញើទៅក្រុមជំនុំទាំងប្រាំពីរដែលនៅក្រុងអេភេសូរ ក្រុងស្មឺណា ក្រុងពើការម៉ុស ក្រុងធាទេរ៉ា ក្រុងសើដេស ក្រុងភីឡាដិលភា និងក្រុងឡៅឌីសេ»។
ដូច្នេះចូរកត់ត្រាហេតុការណ៍ទាំងឡាយដែលអ្នកបានឃើញ គឺហេតុការណ៍នៅពេលនេះ និងហេតុការណ៍ដែលនឹងមកតាមក្រោយ។
បន្ទាប់មក សំឡេងដែលខ្ញុំបានឮពីលើមេឃនោះ ក៏និយាយមកកាន់ខ្ញុំម្ដងទៀតថា៖ «ចូរទៅយកសៀវភៅដែលបានបើកជាស្រេចនៅក្នុងដៃទេវតាដែលឈរលើសមុទ្រ និងលើដីគោកនោះចុះ»។
ទេវតានោះក៏និយាយមកខ្ញុំទៀតថា៖ «ចូរកុំបំបិទព្រះបន្ទូលដែលបានថ្លែងទុកនៅក្នុងសៀវភៅនេះឡើយ ដ្បិតពេលកំណត់ជិតមកដល់ហើយ។