លូកា 7:30 - Khmer Christian Bible ប៉ុន្ដែពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកជំនាញច្បាប់បានច្រានចោលបំណងរបស់ព្រះជាម្ចាស់សម្រាប់ពួកគេ ព្រោះពួកគេមិនទទួលពិធីជ្រមុជទឹកតាមរយៈលោកយ៉ូហានទេ។ ព្រះគម្ពីរខ្មែរសាកល រីឯពួកផារិស៊ី និងពួកអ្នកច្បាប់ ក៏បដិសេធគម្រោងរបស់ព្រះសម្រាប់ខ្លួនពួកគេ ដោយមិនទទួលពិធីជ្រមុជទឹកពីយ៉ូហាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ពួកផារិស៊ី និងពួកអ្នកប្រាជ្ញច្បាប់ បានច្រានចោលបំណងរបស់ព្រះសម្រាប់ខ្លួនគេ ដោយមិនព្រមទទួលពិធីជ្រមុជពីលោក)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯពួកខាងគណៈផារីស៊ី* និងពួកបណ្ឌិតខាងវិន័យ*មិនទទួលស្គាល់គម្រោងការ ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់គេនោះទេ គឺគេបដិសេធមិនព្រមទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពួកផារិស៊ី នឹងពួកអ្នកប្រាជ្ញច្បាប់ គេបានលើកព្រះដំរិះ ដែលដំរូវដល់គេចោលចេញ ដោយមិនបានទទួលបុណ្យជ្រមុជពីគាត់វិញ អាល់គីតាប រីឯពួកខាងគណៈផារីស៊ និងពួកបណ្ឌិតខាងហ៊ូកុំមិនទទួលស្គាល់គម្រោងការដែលអុលឡោះបានរៀបចំសម្រាប់គេនោះទេ គឺគេបដិសេធមិនព្រមទទួលពិធីជ្រមុជទឹកពីយ៉ះយ៉ា។ |
ឱ ក្រុងយេរូសាឡិម ក្រុងយេរូសាឡិមដែលបានសម្លាប់ពួកអ្នកនាំព្រះបន្ទូល ហើយបានគប់ដុំថ្មទៅលើពួកអ្នកដែលបានចាត់ឲ្យមកឯអ្នកអើយ! ខ្ញុំចង់ប្រមូលកូនចៅរបស់អ្នកប៉ុន្មានដងមកហើយ គឺដូចជាមេមាន់ប្រមូលកូនរបស់វាមកក្រុងនៅក្រោមស្លាប ប៉ុន្ដែអ្នកមិនចង់ទេ
ប៉ុន្ដែបើយើងឆ្លើយថា មកពីមនុស្ស នោះប្រជាជនទាំងអស់មុខជាចោលយើងនឹងដុំថ្ម ព្រោះគេរាប់លោកយ៉ូហានថាជាអ្នកនាំព្រះបន្ទូល»
«ដូច្នេះតើឲ្យខ្ញុំប្រៀបប្រដូចមនុស្សជំនាន់នេះទៅនឹងអ្វី ហើយពួកគេប្រៀបបាននឹងមនុស្សបែបណា?
ព្រោះខ្ញុំបានប្រាប់អ្នករាល់គ្នាអំពីបំណងទាំងអស់របស់ព្រះជាម្ចាស់ ដោយមិនលាក់លៀមឡើយ។
ហើយគាត់បានថ្លែងអំពីជនជាតិអ៊ីស្រាអែលថា៖ «យើងបានលូកដៃរបស់យើងពេញមួយថ្ងៃទៅឯជនជាតិមួយដែលមិនស្ដាប់បង្គាប់ ហើយចេះតែប្រឆាំង»។
ដោយយើងធ្វើការជាមួយព្រះជាម្ចាស់ យើងសូមដាស់តឿនអ្នករាល់គ្នាដែរថា កុំទទួលព្រះគុណរបស់ព្រះអង្គដោយឥតប្រយោជន៍ឡើយ
ខ្ញុំមិនធ្វើឲ្យព្រះគុណរបស់ព្រះជាម្ចាស់ឥតប្រយោជន៍ទេ ព្រោះបើសេចក្ដីសុចរិតមកដោយសារគម្ពីរវិន័យ នោះព្រះគ្រិស្ដបានសោយទិវង្គតឥតប្រយោជន៍!
ហើយនៅក្នុងព្រះអង្គដែរ យើងបានត្រលប់ជាអ្នកស្នងមរតក ដែលបានកំណត់ទុកជាមុនស្របតាមគម្រោងការរបស់ព្រះអង្គ ដែលធ្វើការទាំងអស់ស្របតាមការសម្រេចព្រះហឫទ័យរបស់ព្រះអង្គ