ពេលមកដល់ គាត់បានតាំងលំនៅក្នុងក្រុងមួយឈ្មោះណាសារ៉ែត ការនោះបានសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា៖ «គេនឹងហៅព្រះអង្គថាអ្នកក្រុងណាសារ៉ែត»។
លូកា 4:16 - Khmer Christian Bible បន្ទាប់មក ព្រះអង្គបានយាងទៅក្រុងណាសារ៉ែត ជាកន្លែងដែលព្រះអង្គបានចម្រើនវ័យឡើង ព្រះអង្គបានចូលទៅក្នុងសាលាប្រជុំនៅថ្ងៃសប្ប័ទតាមទម្លាប់របស់ព្រះអង្គ ព្រមទាំងបានក្រោកអានបទគម្ពីរ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវយាងមកដល់ណាសារ៉ែត ជាកន្លែងដែលព្រះអង្គធំដឹងក្ដី។ នៅថ្ងៃសប្ប័ទ ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំតាមទម្លាប់របស់ព្រះអង្គ ហើយក្រោកឈរឡើងដើម្បីអានគម្ពីរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះអង្គយាងទៅណាសារ៉ែត ជាស្រុកដែលព្រះអង្គគង់នៅពីកុមារ ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំនៅថ្ងៃសប្ប័ទ តាមទម្លាប់របស់ព្រះអង្គ។ ព្រះអង្គក្រោកឈរឡើង ដើម្បីអានគម្ពីរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូយាងទៅភូមិណាសារ៉ែត ជាភូមិដែលព្រះអង្គគង់នៅកាលពីកុមារ។ នៅថ្ងៃសប្ប័ទ* ព្រះអង្គយាងទៅសាលាប្រជុំ*តាមទម្លាប់របស់ព្រះអង្គ។ ព្រះអង្គក្រោកឈរឡើង ដើម្បីអានគម្ពីរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់យាងមកដល់ណាសារ៉ែត ជាស្រុកដែលទ្រង់គង់នៅពីកុមារ ក៏ចូលទៅក្នុងសាលាប្រជុំ នៅថ្ងៃឈប់សំរាក តាមទំលាប់ទ្រង់ ហើយឈរឡើង ដើម្បីអានមើលគម្ពីរ អាល់គីតាប អ៊ីសាទៅភូមិណាសារ៉ែត ជាភូមិដែលគាត់នៅកាលពីកុមារ។ នៅថ្ងៃជំអាត់ អ៊ីសាទៅសាលាប្រជុំតាមទម្លាប់របស់គាត់។ អ៊ីសាក្រោកឈរឡើង ដើម្បីអានគីតាប។ |
ពេលមកដល់ គាត់បានតាំងលំនៅក្នុងក្រុងមួយឈ្មោះណាសារ៉ែត ការនោះបានសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា៖ «គេនឹងហៅព្រះអង្គថាអ្នកក្រុងណាសារ៉ែត»។
កាលធ្វើតាមគម្ពីរវិន័យរបស់ព្រះអម្ចាស់សព្វគ្រប់ហើយ ពួកគេក៏វិលត្រលប់ទៅស្រុកកាលីឡេវិញ គឺឆ្ពោះទៅក្រុងណាសារ៉ែតជាក្រុងរបស់ពួកគេ។
បន្ទាប់មក ព្រះអង្គក៏ចុះទៅឯក្រុងណាសារ៉ែតជាមួយឪពុកម្ដាយវិញ ហើយព្រះអង្គបានស្ដាប់បង្គាប់ពួកគេ ឯម៉ារាបានរក្សាហេតុការណ៍ទាំងអស់ទុកក្នុងចិត្ដ។
ព្រះអង្គបានបង្រៀននៅក្នុងសាលាប្រជុំរបស់ពួកគេ ទាំងទទួលបានការសរសើរតម្កើងពីពួកគេទាំងអស់គ្នា។
ហើយគេបានយកអត្ថបទគម្ពីររបស់លោកអេសាយដែលជាអ្នកនាំព្រះបន្ទូលមកប្រគល់ជូនព្រះអង្គ។ កាលបានលាអត្ថបទហើយ ព្រះអង្គរកឃើញកន្លែងមួយដែលចែងថា៖
ព្រះអង្គក៏ចាប់ផ្ដើមមានបន្ទូលទៅពួកគេថា៖ «ថ្ងៃនេះបទគម្ពីរដែលអ្នករាល់គ្នាបានឮនៅនឹងត្រចៀកបានសម្រេចហើយ»។
ព្រះអង្គក៏មានបន្ទូលទៅពួកគេថា៖ «អ្នករាល់គ្នាមុខជានិយាយសុភាសិតនេះប្រាប់ខ្ញុំមិនខានថា គ្រូពេទ្យអើយ! ចូរព្យាបាលខ្លួនឯងចុះ អ្វីៗដែលយើងឮថាបានកើតឡើងនៅក្រុងកាពើណិមនោះ ចូរធ្វើនៅទីនេះជាស្រុករបស់ខ្លួនអ្នកដែរ»។
ព្រះយេស៊ូមានបន្ទូលឆ្លើយទៅសម្ដេចសង្ឃថា៖ «ខ្ញុំបានប្រកាសប្រាប់មនុស្សលោកនៅទីសាធារណៈ ខ្ញុំតែងតែបង្រៀននៅក្នុងសាលាប្រជុំ និងនៅក្នុងព្រះវិហារជាកន្លែងដែលជនជាតិយូដាទាំងអស់ជួបជុំគ្នា ហើយខ្ញុំមិនដែលនិយាយអ្វីដោយលាក់កំបាំងទេ
លោកប៉ូលក៏បានទៅជួបពួកជនជាតិយូដាតាមទម្លាប់របស់គាត់ ហើយអស់រយៈពេលបីថ្ងៃសប្ប័ទ គាត់បានជជែកវែកញែកបទគម្ពីរជាមួយពួកគេ