Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 2:42 - Khmer Christian Bible

42 លុះ​ព្រះយេស៊ូ​មាន​អាយុ​ដប់​ពីរ​ឆ្នាំ​ ពួកគេ​ក៏​ឡើង​ទៅ​តាម​ទំនៀម​ទម្លាប់​នៃ​ពិធី​បុណ្យ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

42 នៅពេល​ព្រះអង្គ​មាន​ព្រះជន្មាយុ​ដប់ពីរ​ព្រះវស្សា ពួកគេ​ក៏​ឡើងទៅ​តាម​ទម្លាប់​នៃ​ពិធីបុណ្យ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 កាល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​បាន​ដប់​ពីរ​ព្រះ‌វស្សា ពួក​គេ​ក៏​នាំ​គ្នា​ឡើង​ទៅ​ចូល​រួម​ពិធី​បុណ្យ តាម​ទំនៀម​ទម្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 លុះ​ដល់​ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្មាយុ​ដប់‌ពីរ​ព្រះ‌វស្សា មាតា‌បិតា​ក៏​នាំ​ព្រះអង្គ​ឡើង​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ តាម​ទំនៀម‌ទម្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 លុះ​ទ្រង់​មាន​ព្រះ‌ជន្ម​បាន​១២​ឆ្នាំ នោះ​ក៏​នាំ​គ្នា​ឡើង​ទៅ តាម​ទំលាប់​បុណ្យ

សូមមើលជំពូក ចម្លង

អាល់គីតាប

42 លុះ​ដល់​អ៊ីសា​មាន​អាយុ​ដប់‌ពីរ​ឆ្នាំ ឪពុក‌ម្តាយ​ក៏​នាំ​គាត់​ឡើង​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ តាម​ទំនៀម‌ទម្លាប់។

សូមមើលជំពូក ចម្លង




លូកា 2:42
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ជា​រៀង​រាល់​ឆ្នាំ​ ឪពុក​ម្ដាយ​របស់​កុមារ​យេស៊ូ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​ពិធី​បុណ្យ​រំលង។​


កាល​ថ្ងៃ​បុណ្យ​បាន​ចប់​សព្វ​គ្រប់​ហើយ​ ពួកគេ​ក៏​វិល​ត្រលប់​ទៅ​វិញ ឯ​កុមារ​យេស៊ូ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​នៅ​ឡើយ​ ប៉ុន្ដែ​ឪពុកម្ដាយ​មិន​បាន​ដឹង​ទេ​


បន្ទាប់​មក​ ព្រះអង្គ​បាន​យាង​ទៅ​ក្រុង​ណាសារ៉ែត​ ជា​កន្លែង​ដែល​ព្រះអង្គ​បាន​ចម្រើន​វ័យ​ឡើង​ ព្រះអង្គ​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នៅ​ថ្ងៃ​សប្ប័ទ​តាម​ទម្លាប់​របស់​ព្រះអង្គ​ ព្រមទាំង​បាន​ក្រោក​អាន​បទ​គម្ពីរ​


ពេល​ព្រះអង្គ​យាងមក​ដល់​ស្រុក​កាលីឡេ​ នោះ​ពួកអ្នក​ស្រុក​កាលីឡេ​បាន​ទទួល​ព្រះអង្គ​ ព្រោះ​ពួកគេ​បាន​ឃើញ​ការ​ទាំង​អស់​ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​ក្រុង​យេរូសាឡិម​ក្នុង​ពិធី​បុណ្យ​ ដ្បិត​ពួកគេ​បាន​ទៅ​ក្នុង​ពិធី​បុណ្យ​នោះ​ដែរ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម