Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 4:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 រួច​ទ្រង់​យាង​មក​ដល់​ណា‌សារ៉ែត ជា​ស្រុក​ដែល​ទ្រង់​គង់​នៅ​ពី​កុមារ ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ នៅ​ថ្ងៃ​ឈប់​សំរាក តាម​ទំលាប់​ទ្រង់ ហើយ​ឈរ​ឡើង ដើម្បី​អាន​មើល​គម្ពីរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ព្រះយេស៊ូវ​យាង​មកដល់​ណាសារ៉ែត ជា​កន្លែងដែល​ព្រះអង្គ​ធំដឹងក្ដី​។ នៅ​ថ្ងៃសប្ប័ទ ព្រះអង្គ​យាង​ចូលទៅ​ក្នុង​សាលាប្រជុំ​តាម​ទម្លាប់​របស់​ព្រះអង្គ ហើយ​ក្រោកឈរឡើង​ដើម្បី​អាន​គម្ពីរ

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 បន្ទាប់​មក​ ព្រះអង្គ​បាន​យាង​ទៅ​ក្រុង​ណាសារ៉ែត​ ជា​កន្លែង​ដែល​ព្រះអង្គ​បាន​ចម្រើន​វ័យ​ឡើង​ ព្រះអង្គ​បាន​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នៅ​ថ្ងៃ​សប្ប័ទ​តាម​ទម្លាប់​របស់​ព្រះអង្គ​ ព្រមទាំង​បាន​ក្រោក​អាន​បទ​គម្ពីរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 កាល​ព្រះ‌អង្គ​យាង​ទៅ​ណាសា‌រ៉ែត ជា​ស្រុក​ដែល​ព្រះ‌អង្គ​គង់​នៅ​ពី​កុមារ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​នៅ​ថ្ងៃ​សប្ប័ទ តាម​ទម្លាប់​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ក្រោក​ឈរ​ឡើង ដើម្បី​អាន​គម្ពីរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ព្រះ‌យេស៊ូ​យាង​ទៅ​ភូមិ​ណាសា‌រ៉ែត ជា​ភូមិ​ដែល​ព្រះអង្គ​គង់​នៅ​កាល​ពី​កុមារ។ នៅ​ថ្ងៃ​សប្ប័ទ* ព្រះអង្គ​យាង​ទៅ​សាលា​ប្រជុំ*​តាម​ទម្លាប់​របស់​ព្រះអង្គ។ ព្រះអង្គ​ក្រោក​ឈរ​ឡើង ដើម្បី​អាន​គម្ពីរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អ៊ីសា​ទៅ​ភូមិ​ណាសា‌រ៉ែត ជា​ភូមិ​ដែល​គាត់​នៅ​កាល​ពី​កុមារ។ នៅ​ថ្ងៃ​ជំអាត់ អ៊ីសា​ទៅ​សាលា​ប្រជុំ​តាម​ទម្លាប់​របស់​គាត់។ អ៊ីសា​ក្រោក​ឈរ​ឡើង ដើម្បី​អាន​គីតាប។

សូមមើលជំពូក ចម្លង




លូកា 4:16
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​គាត់​តាំង​ទី​លំនៅ នៅ​ភូមិ​ណាសា‌រ៉ែត ដើម្បី​ឲ្យ​បាន​សំរេច​សេចក្ដី ដែល​ពួក​ហោរា​បាន​ទាយ​ថា «គេ​នឹង​ហៅ​ទ្រង់​ជា​អ្នក​ស្រុក​ណាសា‌រ៉ែត»។


កាល​បាន​ធ្វើ​សំរេច​គ្រប់​ទាំង​អស់ តាម​ក្រិត្យ‌វិន័យ​ព្រះ‌អម្ចាស់​ហើយ នោះ​ក៏​នាំ​គ្នា​ត្រឡប់​ទៅ​ស្រុក​វិញ គឺ​ទៅ​ឯ​ភូមិ​ណា‌សារ៉ែត ក្នុង​ស្រុក​កាលី‌ឡេ


លុះ​ទ្រង់​មាន​ព្រះ‌ជន្ម​បាន​១២​ឆ្នាំ នោះ​ក៏​នាំ​គ្នា​ឡើង​ទៅ តាម​ទំលាប់​បុណ្យ


ទ្រង់​ក៏​ចុះ​ទៅ​ឯ​ភូមិ​ណាសា‌រ៉ែត ជា​មួយ​នឹង​គាត់​វិញ ហើយ​បាន​នៅ​ក្នុង​ឱវាទ​របស់​គាត់ ឯ​មាតា​ទ្រង់ បាន​កំណត់​រឿង​ទាំង​នោះ​ទុក​នៅ​តែ​ក្នុង​ចិត្ត


ទ្រង់​បង្រៀន​ក្នុង​សាលា​ប្រជុំ​របស់​គេ ហើយ​គេ​ក៏​សរសើរ​ដំកើង​ទ្រង់​ទាំង​អស់​គ្នា


គេ​ក៏​យក​គម្ពីរ​ហោរា​អេសាយ​មក​ថ្វាយ​ទ្រង់ កាល​ទ្រង់​បាន​បើក​គម្ពីរ​ហើយ នោះ​ទ្រង់​រក​ឃើញ​ត្រង់​កន្លែង​ដែល​មាន​សេចក្ដី​ចែង​ទុក​មក​ថា


ទ្រង់​ចាប់​តាំង​មាន​បន្ទូល​ទៅ​គេ​ថា នៅ​ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​បាន​សំរេច​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ហើយ


តែ​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា ពិត​ប្រាកដ​ជា​អ្នក​រាល់​គ្នា​នឹង​និយាយ​ពាក្យ​ប្រៀប​នេះ​ដាក់​ខ្ញុំ​ថា គ្រូ‌ពេទ្យ​អើយ ចូរ​មើល​ខ្លួន​អ្នក​ឲ្យ​ជា​សិន​ចុះ ការ​អ្វី​ដែល​យើង​បាន​ឮ​ថា អ្នក​ធ្វើ​នៅ​ក្រុង​កាពើ‌ណិម នោះ​ចូរ​ធ្វើ​នៅ​ស្រុក​របស់​ខ្លួន​នេះ​ដែរ


ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ទៅ​លោក​ថា ខ្ញុំ​បាន​និយាយ​នឹង​បណ្តា​មនុស្ស នៅ​កណ្តាល​ជំនុំ ខ្ញុំ​តែង‌តែ​បង្រៀន​ក្នុង​សាលា​ប្រជុំ ហើយ​ក្នុង​ព្រះ‌វិហារ ជា​កន្លែង​ដែល​ពួក​សាសន៍​យូដា​ប្រជុំ​គ្នា ខ្ញុំ​មិន​ដែល​និយាយ​ដោយ​សំងាត់​ទេ


ប៉ុល​ក៏​ចូល​ទៅ​ឯ​គេ​តាម​ទំលាប់​គាត់ ហើយ​ជជែក​ពន្យល់​ដល់​គេ​តាម​គម្ពីរ ក្នុង​៣​ថ្ងៃ​ឈប់​សំរាក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម